Home Blog Page 564

ពលរដ្ឋថៃនាំគ្នាដឹកត្រីទីឡាបយ៉ាខ្មៅទាំងឡានៗមកចាក់ចោលនៅមុខវិមានរដ្ឋាភិបាលព្រោះមូលហេតុនេះ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋមកពីខេត្តចំនួន១៩ ទ្រាំលែងបានទៀតហើយ ពួកគេនាំគ្នាយកត្រីទីឡាបយ៉ាខ្មៅ២តោន មកចាក់ចោលនៅមុខវិមានរដ្ឋាភិបាល ដោយសារនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ពុំដោះស្រាយតាមការស្នើសុំ៤ចំណុច របស់ពលរដ្ឋ ។ ពលរដ្ឋទាំងនេះសូមឱ្យនាយករដ្ឋមន្ត្រីរកវិធានការកម្ចា.ត់ ត្រីនេះជាបន្ទាន់ បើពុំដូច្នោះទេ ពួកគេនឹងយកត្រីទីឡាបយ៉ាខ្មៅ រហូតដល់១៩តោន មកចាក់ចោលនៅមុខវិមានរដ្ឋាភិបាលថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk6s5k4ASi2PGADP_tS5PKiciCPMROUaM99TPYxVA-Tv2z7foYxq31jUWTxZsmyXAcvkPbjPWm9t3d6RpRE9xkltRUD-YyVDDXJRIGt0f3u-HrmuzzTogJQHqhp9Gyq3VmeEvkUdNC0J0z4jEqWAdReJdAv71I9naGKxBJxxOi442O7GO0PNSwc0ld5gyL/s1280/photo_2025-03-19_09-33-18%20(2).jpg

កាលពីម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ពលរដ្ឋថៃមកពីខេត្តចំនួន១៩ ដែលរងផលប៉ះពាល់ដោយសារត្រីទីឡាបយ៉ាខ្មៅ បានណាត់ប្រមូលផ្តុំគ្នានៅបរិវេណខាងមុខក្រសួងកសិកម្ម និងត្រៀមដើរហែក្បួនទៅកាន់វិមានរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតាមការស្នើសុំ៤ចំណុចរបស់ពលរដ្ឋ កាលពីថ្ងៃទី១៣ ខែមករា កន្លងមក ដូចជា ៖

១-បង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេត និងស្វែងរកអ្នកប្រព្រឹត្តខុស
២-កម្ចាត់ត្រីទីឡាបយ៉ាខ្មៅឱ្យអស់ត្រឹមរយៈពេល១ឆ្នាំ និងពន្លឿនការស្តារប្រព័ន្ធអេកូឡូស៊ី
៣-ប្រកាសតំបន់គ្រោះមហន្តរាយភ្លាមៗ និង
៤-មន្ត្រីរដ្ឋាភិបាលត្រូវប្តឹងជនល្មើសដើម្បីទាមទារប្រាក់សំណង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZKwnYCiDzD8dhuqoQPFnc2b-PYD601tJwswlwD5QnPJ8rMUbav_qeGsf1HOVUumArpZl1p-Y4wMOyWaojjf6fqXQPiLcAEvfpO1ngSS8Ic83y3anbiZTEJ4cWExAuPdhUwgRb6MZdqu-nfq9gtrDV0eMNXcS7grygFLM4zl4lmF194PGJe1arSZHiOB8r/s1280/photo_2025-03-19_09-33-18.jpg

បន្ទាប់មក នៅម៉ោង១០ និង៤៩នាទី ក្រុមពលរដ្ឋក៏ចាប់ផ្តើមដើរហែក្បួនចាកចេញពីបរិវេណខាងមុខក្រសួងកសិកម្ម ឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល ដោយពួកគេឈប់នៅមុខក្លោងទ្វារក្រសួងអប់រំ ដែលនៅទល់មុខច្រកទ្វារទី៥ របស់វិមានរដ្ឋាភិបាល ដើម្បីដាក់លិខិតតវ៉ាទៅនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho3lB27ef2-Cv6ageYFc-KyxDsMaeKb0o-y-y-2ZyAUeX8MVtj6ociPNvZ1O36xdOOfEdMr_HSdCOCbiaTrsJ0WhhUJGKYrJhkHQQV2wGyvd8Xuz5s-2W9KLNO0NTYa8kWpiBvnyfHGyYwicqyNNWK-EM8hOIvcjPd8RVDXrHYkvfNHBS7IYWXllQXk3Sy/s1280/photo_2025-03-19_09-33-20.jpg

លោក ប៉ាន់យ៉ា តូកថង កសិករចិញ្ចឹមបង្គានៅខេត្តសមុទ្រសង់ក្រាម និយាយថា លោកមកដាក់លិខិតតវ៉ាទៅនាយករដ្ឋមន្ត្រី ដើម្បីឱ្យដោះស្រាយតាមការស្នើសុំ៤ចំណុចរបស់ពលរដ្ឋ ហើយចង់ឱ្យនាយករដ្ឋមន្ត្រីតែម្នាក់ប៉ុណ្ណោះចេញមកទទួលលិខិតតវ៉ានេះ ។ បើម៉ោង២រសៀល ពុំបានជួបនាយករដ្ឋមន្ត្រីទេ ពួកយើងនឹងយកត្រីទីឡាបយ៉ាខ្មៅ ចំនួន២តោនមកចាក់នៅមុខវិមានរដ្ឋាភិបាល ដើម្បីបង្ហាញថា ពួកយើងយកត្រីនេះមកប្រគល់ឱ្យនាយករដ្ឋមន្ត្រី ព្រមទាំងដុតអំបិល-ម្ទេសដាក់បណ្តាសា ។ បើលើកនេះ រដ្ឋាភិបាលពុំដោះស្រាយ ពលរដ្ឋទាំង១៩ខេត្ត នឹងមកវិមានរដ្ឋាភិបាលម្តងទៀត និងយកត្រីទីឡាបយ៉ាខ្មៅ មកចាក់ចោលរហូតដល់១៩តោន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilzB2ffpAGhRqXtF5dshqicz4KJryBpf8vtejCP4VnxTTLo6inclJkApCtHILGarSADPV0zz0BAfpmf7fuCZcyKLyc3mHWv7JdCRNj358aWLX5lCkE2a91yHxlNNTdQkLadT29tmgXmNyHwdtk1PUrhCsgB_CY1i62w5k-yAc9d59MQ9AiqLfIKOg8Ya1R/s1280/photo_2025-03-19_09-33-22.jpg
ចំណែកលោកយាយ ផីន តុមថង អាយុ៨៧ឆ្នាំ ចិញ្ចឹមបង្គានៅខេត្តសមុទ្រប្រាកាន បាននិយាយទាំងទឹកភ្នែកថា លោកយាយបានចិញ្ចឹមបង្គាអស់រយៈពេលជាង៤០ឆ្នាំ ប៉ុន្តែពេលមានបញ្ហាត្រីទីឡាបយ៉ាខ្មៅ ចាប់ពី៥ឆ្នាំ ទៅ៦ឆ្នាំមកនេះ ធ្វើឱ្យលោកយាយខាតបង់ដើមទុនអស់រាប់សែនបាត បាត់បង់ចំណូល ។ លោកយាយក៏ប្តូរមុខរបរមកស៊ីឈ្នួលកាត់ក្បាលត្រី និងបានចំណូលតិចតួច ជីវភាពលំបាកខ្លាំងណាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc8qyv8GCrAeKoHf5LqXBoPYyLAv_VvG8uvbja9E5DxzEEayv9vuWH8_fu0rkQYq_FNjZ3zxoXcRb6gFSr4nLTjjc16bhmngVnM85-IBJzeAKNSNOueBHkS7Pp1z5fpwpNA0XHdaUtz_OFQ_jiVZ4ikdzLkuz-S_Ht2N3CNaAyevUbV7Sku6Gz5V7D5LlV/s1280/photo_2025-03-19_09-33-23.jpg
រហូតមកដល់ម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ក្រុមពលរដ្ឋថៃក៏បាននាំគ្នាយកត្រីទីឡាបយ៉ាខ្មៅ ចំនួន២តោន ដែលដឹកតាមរថយន្តមកចាក់ចោលនៅមុខក្លោងទ្វារទី៥ របស់វិមានរដ្ឋាភិបាល ព្រមទាំងដុតអំបិល-ម្ទេសដាក់បណ្តាសា ។ អាជ្ញាធរបានបិទទ្វារវិមានរដ្ឋាភិបាល ហាមពលរដ្ឋចេញ-ចូលបរិវេណនេះ និងប្រកាសថា នេះជាការប្រមូលផ្តុំតវ៉ាខុសច្បាប់ ។ ក្រៅពីនេះ អាជ្ញាធរស្នើឱ្យពលរដ្ឋរក្សាអនាម័យនៅមុខវិមានរដ្ឋាភិបាល ទើបពលរដ្ឋយកកម្រាលមកក្រាល មុនពេលចាក់ចោលត្រីទីឡាបយ៉ាខ្មៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5lftI38nyeI9kg5pk0lz-BVxyYGhQpt3YqucuIRj39wXEC1waVfkfUx3kuo8fH6OTFrYSTFjXyO8bTom6a5bJpTxXtAcHku5MdvwHyNTPVop_vU8Q26xdn5vsSXTou00Wmruz18sMqEx3BIvAFcmG5eZ18U8DEXsoO2hnBUVGL3BIy1lHUqvw2kmNXLfD/s1280/photo_2025-03-19_09-33-25.jpg

ជនសង្ស័យឆក់កាបូប ជនបរទេសលើកមុន ប្រឈមមុខជាប់ពន្ធនាគារ២០ឆ្នាំ

0

ថ្មីៗនេះ មានករណីជនសង្ស័យម្នាក់ បានជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបជនបរទេសម្នាក់ឈ្ម៉ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ច បានធ្វើការស្រាវជ្រាវដោយចំណាយពេល៣ម៉ោង ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ុល ខូចចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជាទណ្ឌិត ទើបអនុវត្តទោស ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោសកាលពីឆ្នាំ២០១៩។

បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់៣បទល្មើសរួមមាន៖

  • បទ លួចមានស្ថានទម្ងន់ទោស (ការមិនរាងចាលក្នុងបទឧក្រិដ្ឋ)
  • បទ ប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ
  • និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បើតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យខាងលើបានប្រព្រឹត្តអំពើមិនរាងចាលក្នុងបទឧក្រិដ្ឋ ហើយផ្អែកតាមច្បាប់អាចនឹងផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់២០ឆ្នាំ៕

 

ដំណឹងល្អ! កម្ពុជាយើងអាចរកលុយបានពី TikTokហើយ ដោយគ្រាន់តែបំពេញលក្ខខណ្ឌមួយនេះ

0

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន Tik Tok នៅព្រឹកថ្ងៃទី១៩ មីនា ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងថា៖”ចាប់ពីពេលនេះតទៅ អ្នកបង្កើតមាតិកានៅកម្ពុជា ហើយផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Tik Tok អាចរកចំណូលបានហើយ”។

នៅក្នុងការបើកឱ្យរកប្រាក់ចំណូលនេះ អ្នកផលិតមាតិកានៅប្រទេសកម្ពុជា អាចរកចំណូលតាមរយៈគោលការណ៍ Subscription ដោយតម្រូវឱ្យគណនីនោះមានអ្នកតាមដាន (Follower) យ៉ាងតិច១មុឺននាក់ និងមានចំនួនមើល១លានដង អាចទទួលបានប្រាក់រង្វាន់បន្ថែម ២០ភាគរយនៃទឹកប្រាក់ដែលផ្តល់ដោយបណ្តាញសង្គម TikTok។

ក្នុងនោះអ្នកតាមដាន (Follower) អាច Subscribe ទៅលើអ្នកផលិតមាតិកាណាមួយ ដោយមានតម្លៃប្រចាំខែពី២ដុល្លារ ដល់ ១០ដុល្លារ។

តែយ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ក៏អំពាវនាវដល់អ្នកបង្កើតមាតិកាទាំងអស់ប្រឹង សូមកុំបង្កើតមាតិកាដែលធ្វើឱ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន រំលេចនូវរូបភាពបែបសាហាវ ដែលមាតិកាទាំងអស់នេះនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនា ហើយអាចនឹងមិនទទួលបានចំណូល៕

កាន់តែរហ័សនិងងាយស្រួលសម្រាប់អតិថិជនធ្វើការទូទាត់សេវាកម្មអ៊ីនធឺណិតរបស់ Metfone WiFi តាមបែបឌីជីថលជាមួយដៃគូរសហការជាច្រើនរបស់ក្រុមហ៊ុនមិត្តហ្វូន

0

ភ្នំពេញ៖ ឥលូវនេះអតិថិជនកំពុងប្រើប្រាស់សេវាកម្មអ៊ីនធឺណិតវ៉ាយហ្វាយរបស់ក្រុមហ៊ុនមិត្តហ្វូន អាចធ្វើការទូទាត់សេវាអ៊ីនធឺណិតវ៉ាយហ្វាយជាប្រចាំខែឬទូទាត់ទុកជាមុនក៏បានជាមួយដៃគូរសហការរបស់មិត្តហ្វូនបានយ៉ាងឆាប់រហ័យនិងចំណាយពេលត្រឹមតែមួយនាទីជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3BBkvnNc8IN_KbTCK9HQ8D9KMnCfdEc30e6jYbOHzyArGwYKLzHOZbcPWa_yItmQPA4vO7Pl7EzwB-XCIKgzzdC-XbrFvkUprTV4ylUSIamwLfEPw6HmIXkEtJnZ1eRn2Fo72WHUfEDkas8UcJqjHaMr82IUd7kNKqGhM2SF0TR_XLe-jhCI9ZhWu-qwQ/s1430/Picture2.png

ដោយសារបច្ចេកវិទ្យានៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំងគួរអោយកត់សម្គាល់ទៅលើផ្នែកឌីជីថល ជាពិសេសការទូទាត់ប្រាក់តាមបែបឌីជីថល។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ Metfone Internet WiFi អោយកាន់តែមានភាពងាយស្រួលផងនោះ ក្រុមហ៊ុនបានសហការជាមួយដៃគូរដែលមានភាពជឿនលឿនខាងផ្នែកទូទាត់សេវាកម្មតាមបែបឌីជីថលនៅកម្ពុជាមានដូចជា៖

១.​ ក្រុមហ៊ុន eMoney : អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ eMoney App

២. ធនាគារ ABA : អតិថិជនក៏អាចទូទាត់ប្រាក់បានផងដែរតាមរយៈ ABA Mobile App

៣. ធនាគារ ACLEDA : អតិថិជនក៏អាចទូទាត់ប្រាក់តាមរយៈ ACLEDA Unity ToanChet

៤. ធនាគារ Canadia : អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Canadia Bank App

៥. ក្រុមហ៊ុន TrueMoney: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ TrueMoney Cambodia App

៦. ធនាគារLyhour: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Lyhour App

៧. ធនាគារHatha: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Hatha App

អតិថិជនគ្រាន់តែមាន App របស់ធនាគារឬក្រុមហ៊ុនទាំងនេះនៅក្នុងទូរសព្ទដៃរួចជាការស្រេច។ ក្រុមហ៊ុនមិត្តហ្វូនកំពុងតែធ្វើការសហការជាមួយធនាគារនិងក្រុមហ៊ុនដែលមានសក្តានុពលជាច្រើនបន្ថែមទៀតដើម្បីបំពេញតម្រូវការក៍ដូចជាកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងទាំងអស់គ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl2dHTRTuI5ef7hWY9e2tZG7s_AZuGElXiOqGiHvsfkSGGJKV96_kVaR8PzfZnQ0JJbjteqGaZenpBm8v_3a1y2D1kXV3yq2DOSzBi9XD5a_6Y2sBHL2S8dxRrv4NF_zL8uEtPaXYCGBj2iqwBI8XH4bI8JSEcW4M5Zhx0xXla6KhbxCP93MzmMkV8R6Qd/s1430/Picture1.png

ចំពោះចម្ងល់ផ្សេងៗទាក់ទងនិងប្រតិបត្តិការទូទាត់ប្រាក់ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 0976 097 097ឬចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ មិត្តហ្វូនវ៉ាយហ្វាយ

https://www.facebook.com/share/1C9ahrf8gA/?mibextid=wwXIfr

និង​ Telegram Channel https://t.me/Metfone_WiFi

បវរកញ្ញាចក្រវាលឆ្នាំ២០២៣ Sheynnis Palacios ទទួលបានមកុដតម្លៃជិត៦លានដុល្លារ

0

យោងតាមគេហទំព័រសម្រស់ Sash Factor បានឱ្យដឹងថាស្ថាប័នបវរកញ្ញាចក្រវាលបានផ្តល់អំណោយនូវមកុដដែលមានតម្លៃ ៥.៧លានដុល្លារដល់ Sheynnis Palacios សម្រាប់តំណែងដ៏ត្រចះត្រចង់ និងជោគជ័យរបស់នាងដែលជាមកុដដ៏មានកិត្យានុភាពដែលនាងបានពាក់ក្នុងរដូវកាលដែលនាងឈ្នះ។<https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuYHsR9tgCquMjoS-1Ivtgf-GVYUV-XttMLma253y3vHpssjkOpj62TQAKGsaBOVCAkoyPPbH8ECffjYLv0XqsZhZAXgBDezE6aDBqtX7C9eu5FleHBpWKuL2hqJGlCUBuDRHZQdK1VYqP9kDmlPvVl2cREmvlnDiWET0xbB6Ybie1iFHP5B7eFiNLYSdA/s2048/image_2024-09-09_16-48-56.png

ការផ្តល់នូវមកុដដ៏មានតម្លៃនេះនេះត្រូវបានគេមើលឃើញថាជារង្វាន់ស័ក្ដិសមសម្រាប់ការកាន់តំណែងដ៏គួរឱ្យចាប់អារម្មណ៍របស់នាង និងការរួមចំណែកក្នុងអំឡុងពេលអាណត្តិរបស់នាង។ មកុដនេះមានតម្លៃដល់ទៅ ៥.៧ លានដុល្លារអាម៉េរិកហើយចាត់ទុកថាជាមកុដបវរកញ្ញាថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របវរកញ្ញាចក្រវាល។ ចាប់ផ្តើមនៅឆ្នាំ ២០២២ មកុដ «Force for Good»មិនត្រឹមតែជាស្នាដៃគ្រឿងអលង្ការប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដែលជានិមិត្តរូបនៃបេសកកម្មផ្តល់អំណាចដល់ស្ត្រី និងលើកកម្ពស់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK3P3sgtGnMPxjG2O6crLEYoJYDu6pd0d8k2EfLFAxjzGDzXwTJ6HilX6K2cApYrMbPw_RDguLTnCLWK_E6UvK0pAbiRmhGedxXCYP5Kt4xxupaat4pvxuqWi3D9_f65ZLzSZq6B__i6i60E14D2053Q82B9FAJhe3hsQt60z8KPebufPwhf7UWk4YjHrJ/s2048/image_2024-09-09_16-49-00.png

មកុដនេះត្រូវបានធ្វើដោយដៃទាំងស្រុងជាមួយនឹងត្បូងដ៏អស្ចារ្យចំនួន ៩៩៣ គ្រាប់ ជាពិសេសត្បូងកណ្តៀងពណ៌ខៀវ ១១០.៨៣ ការ៉ាត់ ដែលតំណាងឱ្យប្រាជ្ញា ភាពច្បាស់លាស់ និងការមើលឃើញទុកជាមុន។ លើសពីនេះទៀត ពេជ្រពណ៌ស ៤៨.២៤ ការ៉ាត់ បង្កើនភាពបរិសុទ្ធ និងគុណភាពដ៏ថ្លៃថ្នូរ។ ជាពិសេស ត្បូងកណ្តៀងពណ៌ខៀវទំហំ ៤៥.១៤ការ៉ាត់នៅចំកណ្តាលតំណាងឱ្យសេចក្តីប្រាថ្នាដើម្បីសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9gz4i9gHyCVWbJqerJrYbLsKgeEOWyOgWczoKVEXk8ihWS_ex4BBvATYruV7BwzLukd-h3u4fnjBjcV7LHQwUCUOqaabjd0PJSV7YYpLA6nUjJw4RhHIf0ubd45lmxGgiLAmWy45-rPMSRUE0ELdfg90zl9jMAYyThwNpd5UoN504wWZjJ-CvrlAA1lyv/s2048/image_2024-09-09_16-49-02.png
កាលពីមុន ដោយសារតែតម្លៃខ្ពស់របស់វា បវរកញ្ញាចក្រវាលត្រូវបានអនុញ្ញាតឱ្យប្រើកំណែជំនួសនៃមកុដនេះក្នុងអំឡុងពេលកាន់តំណែងរបស់ពួកគេ។ យោងតាមប្រពៃណី បន្ទាប់ពីបញ្ចប់អាណត្តិរបស់នាង Sheynnis Palacios នឹងត្រូវប្រគល់មកុដដើមទៅគណៈកម្មាធិការរៀបចំ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការខិតខំប្រឹងប្រែងមិនចេះនឿយហត់ និងការរួមចំណែកដ៏សំខាន់របស់នាងក្នុងអំឡុងពេលកាន់តំណែង Sheynnis ត្រូវបានប្រគល់មកុដដ៏មានតម្លៃនេះដោយបវរកញ្ញាចក្រវាលជាការទទួលស្គាល់ដ៏ស័ក្តិសម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXS9_si10QRkvl-o6KMFsKzvIU3IEShiSaJWSZznNLp9MxqQWhTD1osDCC6ujZP-0RuNz93oV8wcow8ag-la6DQrlEV59ejvh5-HhRcsbYBEuTpzXdP1OxvmvDoQ-EMl0-ZH8pjVTbO-Qfd42Oy4OchEIfART7RWq1RjjYVqh0-xCGDJ8XtAC1oApux_lM/s1800/image_2024-09-09_16-49-09.png

ក្នុងនាមជាបវរកញ្ញាដ៏សកម្មបំផុតមួយរូប Sheynnis បានចាប់ផ្ដើមបេសកកម្មរបស់នាងភ្លាមៗ បន្ទាប់ពីត្រូវបានគ្រងមកុដ។ នាងបានចូលរួមក្នុងប្រទេសជាង ៣១ ចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិជាបន្តបន្ទាប់ជាមួយនឹងកាលវិភាគដ៏មមាញឹក ហើយក្លាយជាបវរកញ្ញាដ៏មមាញឹកបំផុតក្នុងប្រវត្តិសាស្ត្រក្នុងនោះនាងក៏បានមកប្រទេសកម្ពុជាផងដែរ។សញ្ញាដ៏ធំបំផុតរបស់ Sheynnis ក្នុងអំឡុងពេលកាន់តំណែងរបស់នាងគឺការលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ Sheynnis ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ ចាប់ពីការជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ ការការពារសិទ្ធិស្ត្រី ក្នុងការចូលរួមចំណែកក្នុងគម្រោងអប់រំដល់កុមារជួបការលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWLj5Kh47sZ4MhaHZFC3MDgAI5SQ7zbFca3-pj_JMFxwGOcEWwRqF18ytqJ1WJi8YH-C58tIDRezQ2525_uhwO0qJC48tpmE_0xc4j36D-uBrXsRV6JnfPeOo6pNthQrPdxGdswaRrifyXJ-0IsW6UyAqu7qTZEmJwPbjeTtOx3ZklpBMqPaQ5ztlmMcSi/s2048/image_2024-09-09_16-48-57.png

ជាមួយនឹងសម្រស់ដ៏គួរឱ្យទាក់ទាញរបស់នាង អាកប្បកិរិយាប្រកបដោយទំនុកចិត្ត និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលគ្រងមកុដរបស់នាង Sheynnis Palacios ក៏ត្រូវបានផ្តល់កិត្តិយសដោយគេហទំព័រសម្រស់ដ៏ល្បីល្បាញ Globalbeauties ជាមួយចំណងជើងសម្រាប់បវរកញ្ញាដែលល្អបំផុតនៅក្នុងកម្មវិធីប្រកួតសម្រស់ធំៗទាំងអស់នៅលើពិភពលោក។ Sheynnis Palacios ធ្លាប់ទាក់ទាញការចាប់អារម្មណ៍នៅពេលនាងស្រក់ទឹកភ្នែកអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន។ មូលហេតុគឺដោយសារនាងឃើញទស្សនិកជនម្នាក់កាន់ទង់ជាតិនីការ៉ាហ្គាស្វាគមន៍នាង។ វាត្រូវបានគេយល់ថា Sheynnis មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសកំណើតរបស់នាងទេ។ នាយកជាតិរបស់ Miss Universe Nicaragua ត្រូវបាននិរទេសខ្លួនហើយ Sheynnis Palacios ត្រូវបានហាមឃាត់មិនឱ្យត្រលប់មកប្រទេសវិញ។ Sheynnis Palacios កើតនៅឆ្នាំ២០០០ នៅ Managua ប្រទេស Nicaragua ។ នាងធំឡើងក្នុងគ្រួសារក្រីក្រ៕

មែនអត់ មនុស្សប្រុសនៅកូរ៉េខាងជើងសុទ្ធតែស្គមទាំងអស់ លើកលែងតែលោក គីម ជុងអ៊ុន

0

ប្រទេសកូរ៉េខាងជើង ៖ មនុស្សភាគច្រើនសួរថា តើមនុស្សប្រុសនៅប្រទេសកូរ៉េខាងជើង សុទ្ធតែស្គមទាំងអស់ មែនទេ លើកលែងតែលោក គីម ជុងអ៊ុន ដែលមានរូបរាងធាត់? កាលពីប៉ុន្មានឆ្នាំមុន មេដឹកនាំកូរ៉េខាងជើងបានបាត់ខ្លួនមួយរយៈ និងពុំបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយ រហូតដល់មានពាក្យចចាមអារ៉ាមថា លោកអាចបាត់បង់ជីវិ.ត ប៉ុន្តែក្រោយមក ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏បង្ហាញមុខលោកឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNqr6dA1fwi-sBzqTaPYhK8QafumsZBRF3kboT9fIPD6yDNqZvZsNzM-__Ll2LjUkevpUUgUXwMbs07_J9krMmuIp0yoe491BPPJ_p3ek-dnvzgNRTHxYhzs7-1fC-809n68bdp3l0tgg03kt7NGcR1wkqGd6evPh3IkTYeQx3PBYsuznUss5r22ypAybx/s1500/image_2025-03-19_14-54-27.png
វាធ្វើឱ្យមហាជនសន្និដ្ឋានថា លោក គីម ជុងអ៊ុន ដែលបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនេះ គឺជាមនុស្សក្លែងក្លាយ ។ ប៉ុន្តែសម្រាប់លោក Howard X ជាតារាសម្តែងហុងកុង ដែលមានមុខមាត់ស្រដៀងមេដឹកនាំកូរ៉េខាងជើង និងល្បីល្បាញដោយសារលោកធ្វើត្រាប់តាមមេដឹកនាំកូរ៉េខាងជើង ជឿថា គ្មានផ្លូវទេ ដែលកូរ៉េខាងជើងអាចរកមនុស្សមកបន្លំជាមេដឹកនាំកូរ៉េខាងជើង ដោយសារគ្មានអ្នកណាធាត់ដូចលោក គីម ជុងអ៊ុន ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHJehyphenhyphenIMHFaZw83_dRhLFCiUaWbwZ99RvpGVeWW0jel5wlQmxMRfcdS0_slP0__UkVUBQXI8z1LmHYr0XF3WQO2GZ_WxJ85yoxDthoRVDMS4u0T4o7j3d7CKnYnYh7Ann7YJR1SNeT5lLytv9Dy2HjzsIe3ITjZd4LGqu-kwlJogUFrMA5p1h3YhWj2dR/s1240/image_2025-03-19_14-54-28.png

លោក Howard X និយាយថា ៖ «លោក គីម ជុងអ៊ុន មិនមែនជាមនុស្សធាត់ធម្មតាទេ ប៉ុន្តែលោកធាត់ខ្លាំងណាស់ ។ តើឱ្យកូរ៉េខាងជើងទៅស្វែងរកមនុស្សប្រុសធាត់បែបនេះនៅកន្លែងណា» ។ ហេតុនេះ មហាជនសួរថា តើមនុស្សប្រុសនៅកូរ៉េខាងជើង សុទ្ធតែស្គមទាំងអស់ មែនទេ លើកលែងតែលោក គីម ជុងអ៊ុន? មហាជនឆ្ងល់យូរហើយ ហើយអ្នកលេងបណ្តាញសង្គមធ្លាប់សួរកន្លងមកថា តើជនជាតិកូរ៉េខាងជើងមានទម្ងន់ប៉ុន្មាន?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi680pZVPCRdOzUBbdMJQxo3gwOKROmyKEHgw5yZ_lFMz0EzjusNo0ua7WNseJ9pqWTBGP9t3SHXQFxgPtF-0_5gW8xNvYyVRTOknOSWeOLRRhZrfFwN79KLetNe8vgNeSIRHzqDwWGu9pz7LXhonFzoU-tDn_6C4cj7JEOA4Av0vLjZZJuDF6sKKUykWwJ/s1280/image_2025-03-19_14-54-29.png
បើក្រឡេកមើលចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ពលរដ្ឋកូរ៉េខាងជើងជាច្រើននាក់អត់ឃ្លាន និងខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ។ រីឯមនុស្សធាត់ គឺមានតែមន្ត្រីមានឋានៈខ្ពស់ប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ២០០០ រហូតមក ចំនួនមនុស្សធាត់នៅកូរ៉េខាងជើង ក៏បានកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKIviTKiF8vJE6EK8PF8UwD8V1_JoMkIOhicsmYD5AMZOoQRGYlgfk8wo6bbIGALHrdwZ8lmHIhsUFLQn6UMsRNBttLyAzpPfnlMmhK8pd3TtJroiOAZ4ArzGWDaCFDhD4xX18k_BvnbVQb_xSUEQGKw8HAIV_bWaq3tqqfXjPghpFZ9wIh2EgvyS1015j/s1024/image_2025-03-19_14-54-31.png

តាមរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិ (FAO) នៅឆ្នាំ២០១៦ បង្ហាញថា ពលរដ្ឋកូរ៉េខាងជើង ៣២.៤% មានរូបរាងធាត់ ។ វាជាតួលេខខ្ពស់ជាងនៅកូរ៉េខាងត្បូង ដែលកូរ៉េខាងត្បូងមានមនុស្សធាត់ត្រឹមតែ៣០.៣% ប៉ុណ្ណោះ ។ បើទោះជាពលរដ្ឋកូរ៉េខាងជើងម្នាក់ក្នុងចំណោម៣នាក់ កើតជំងឺធាត់ក្តី ប៉ុន្តែមានទិន្នន័យបញ្ជាក់ថា ពលរដ្ឋកូរ៉េខាងជើង ជាង៤៥% ខ្វះអាហារបរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigUXdamzn87d0FK7wFG9DxzvtsawaJwarlxvU_0NpGUBUKVJbvSFE7CS2awpgn540RBSLV_aGTwEiR9i6MxVz1pYK75iyV_OaunzTE86WIXgVwFXLwF_oFEugsJEYPVCgmHiYQ9USrkrX4Bf5SKTJaH8OScM5yFfjINKGzk0qt0v2sp76YE6tunD_atR9_/s935/image_2025-03-19_14-54-32.png
លោក គីម ជុងអ៊ុន មិនមែនជាមនុស្សធាត់តែម្នាក់ទេ នៅកូរ៉េខាងជើង ប៉ុន្តែលោកអាចជាមនុស្សធាត់ខ្លាំងក្នុងប្រទេសនេះ ។ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានផ្តល់ព័ត៌មានថា ទម្ងន់របស់មេដឹកនាំកូរ៉េខាងជើង បានកើនឡើងជាបន្តបន្ទាប់ រហូតដល់៩០គីឡូក្រាម ។ នៅឆ្នាំ២០១២ លោកបានឡើងទម្ងន់រហូតដល់១២០គីឡូក្រាម ហើយនៅឆ្នាំ២០១៤ លោកឡើងទម្ងន់ដល់១៤០គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb4gLNTRPkXcK41k_2pux3jpM_9lMOmS55ErKnHqPKOSWultVQfL4kewAgpvo74vxH-drLRzGXZzjlSnaKEBfghQKfq2tatFL67J-lVLlmNp_MEMcUHWpuxKOZV8U8UHAPhk8sYimDytJXIRiAngPO7Yf2jcL3Zaa0Vuzp-xqQsbmKiphxn1uWio5dbadx/s1020/image_2025-03-19_14-54-30.png

ហេតុនេះ មេដឹកនាំកូរ៉េខាងជើងបានព្យាយាមសម្រកទម្ងន់ ដើម្បីកុំឱ្យប្រឈមនឹងជំងឺធាត់ ។ រហូតមកដល់ឆ្នាំ២០២១ ទម្ងន់របស់លោកបានធ្លាក់ចុះមកនៅត្រឹមតែ១២០គីឡូក្រាម ប៉ុន្តែការស្រកទម្ងន់របស់លោក បានប៉ះពាល់ផ្លូវចិត្តពលរដ្ឋកូរ៉េខាងជើង ។ ពលរដ្ឋម្នាក់រស់នៅទីក្រុងព្យុងយ៉ាង និយាយថា ៖ «ពួកយើងសោកស្តាយណាស់ ដែលឃើញមេដឹកនាំជាទីគោរព មានរូបរាងស្គម ហើយមនុស្សជាច្រើនស្រក់ទឹកភ្នែកទៀតផង» ៕

ចិនបែរជាត្រេកអរ និងសាទរការសម្រេចរបស់ Trump ក្នុងការឈប់ផ្តល់ថវិកាដល់វិទ្យុ VOA

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលចិនបានបង្ហាញក្តីរីករាយជាមួយការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលឈប់ផ្តល់ថវិកាដល់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (Radio Free Asia-RFA) ដោយសារវិទ្យុទាំងនេះតែងតែផ្សព្វផ្សាយព័ត៌មានមិនល្អពីចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicKDmbqhM6Zay-6uCgrqh4c4D1VmfsDTS_cv9ET5aQM0gyWXj9zyZiIUNLmVPUYO6RITJ3Vv3y6pfYBAg_ve95v4D1Pid4qTDExXnlx67VhzsDalqGiu-6UbrV9MWim5cr-2rVbxRQ6HV5GpHrl5lX45m2h81O_wOF_AjW1vFlPbriYfbf5p32m9TpgWfh/s1100/image_2025-03-19_14-51-35.png
ប្រធានាធិបតីអាមេរិកសម្រេចចិត្តឈប់ផ្តល់ថវិកាដល់វិទ្យុ ធ្វើឱ្យមហាជនរិះគន់ថា គឺជាឧបសគ្គសម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ។ ផ្ទុយទៅវិញ កាសែត Global Times របស់រដ្ឋាភិបាលចិនបានគាំទ្រការកាត់ផ្តាច់ថវិការបស់វិទ្យុទាំងពីរ និងចោទប្រកាន់វិទ្យុ VOA ថា តែងតែផ្សព្វផ្សាយព័ត៌មានអាក្រក់ពីចិន ហើយចិនយល់ថា បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកបោះបង់វិទ្យុ VOA ដូចបោះបង់ក្រណាត់ជូតជើង ។ រីឯមន្ត្រីសេតវិមានអាមេរិកបានការពារការផ្តាច់ថវិកាវិទ្យុរបស់លោក Trump និងអះអាងថា វិទ្យុទាំងនេះឃោសនាព័ត៌មានជ្រុលនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw-UDIGCvy9gyWr-GDhopSJjZ6oqUUueKrbEgasM7Jk6GBdbH16PO5zMEoVwK7q27uH-bFQl4EGdGVLTPHSGevO5SnKoaY4WrEXUR_iRIHiLyeWMsuLikdY9hyphenhyphen-PTxxfKWVT1BKuELMTsGsue5EXgxfuTgpT6oF7LvDgmAoAzWj-v6bLXIfaq2OFlhsEP2/s800/image_2025-03-19_14-51-29.png

វិទ្យុ VOA, Radio Free Asia (RFA) និងវិទ្យុ Radio Free Europe ទទួលបានការកោតសរសើរ និងទទួលស្គាល់ជាអន្តរជាតិ ដោយសារបានផ្សព្វផ្សាយព័ត៌មាននៅបណ្តាប្រទេស ដែលកំណត់សិទ្ធិសេរីភាពសារព័ត៌មាន ឬបំបិទសិទ្ធិអ្នកសារព័ត៌មាន ដូចជា ៖ ចិន រុស្ស៊ី និងកូរ៉េខាងជើង ។ បើទោះជាចិនរារាំងការផ្សព្វផ្សាយរបស់វិទ្យុ VOA ក្តី ប៉ុន្តែពលរដ្ឋចិនអាចស្តាប់ព័ត៌មានរបស់វិទ្យុនេះតាមរយៈសំឡេងរលកខ្លី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUnwJQRe7SqxF2XcShNYkdmJzpQq018BDuotohZhbT7-3b-3A1e5KUKny4sUE4e7ffElVx6nyF7I7myhlH72-qAaOXJuw9vrZ4oauYoWI68GVeW0Ak9rlw4BlCasBZwcXgmF7f4_7NJUgE5p7Vc3Z6Wfe2kLvqacSUGnrrcPQ1CjOQp9QfBYKeApsbMa5c/s3382/image_2025-03-19_14-51-30.png
វិទ្យុ RFA បានផ្សាយព័ត៌មានពីការរំលោភសិទ្ធិមនុស្សនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងផ្សាយពីជនជាតិអ៊ុយគូរាប់ពាន់នាក់នៅទីក្រុងស៊ីនជាំង ប្រទេសចិន ត្រូវបានឃុំឃាំង ប៉ុន្តែចិនបដិសេធនឹងការផ្សាយព័ត៌មាននេះ ។ វិទ្យុនេះក៏បានផ្សាយពីជនភៀសខ្លួនកូរ៉េខាងជើង និងការលាក់បាំងព័ត៌មានពលរដ្ឋចិនស្លាប់ដោយសារជំងឺកូវីដ-១៩ របស់គណបក្សកុម្មុយនិស្តចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNFPH6xCMBICnEh9iaPIJlB8918uEPnIXTVGIZAQq0WWGvo6K-AV0KSfCX08QJcXeBPshkNuhuBp8jUI3lsOwy3pAfJih9OU1xtI-xRT2UWoZukAIMTyuBFylpoASPXoqJW3TyDTc7Mt90tYGCMzDLaiv3aXJ22jXiuYK83YTxXX_pVcbI2vnRHZevJNfA/s860/image_2025-03-19_14-51-37.png
ចំណែកវិទ្យុ VOA បានផ្សាយព័ត៌មានភាសាចិនជាចម្បង និងផ្សាយពីការប្រឆាំងតវ៉ាកាលពីឆ្នាំ២០២២ នៅប្រទេសចិន ដើម្បីកុំឱ្យរដ្ឋាភិបាលចិនបិទប្រទេសពេលផ្ទុះជំងឺកូវីដ-១៩ ។ កាសែត Global Times របស់រដ្ឋាភិបាលចិនរីករាយចំពោះការកាត់ផ្តាច់ថវិកាវិទ្យុទាំងនេះ ហើយថា VOA ផ្សាយព័ត៌មានមិនពិត ។ អតីតនាយកគ្រប់គ្រង Global Times និយាយថា ៖ «ការឈប់ផ្តល់ថវិកាដល់វិទ្យុ VOA និង RFA គឺជាព័ត៌មានគួរឱ្យរីករាយណាស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjBTAOY655wJxxjNnTy3SLCWhIYOoX9BxAhu2WAkE-QWGzrYjYhULzyvIu74kDmZnBiIG00E9NYcqHDsdH5bm0k4mLqwt4q17QWwe8qDTGOxEw1S4pOLj-tXfH24Ne2Sn12MgEQIftpDASxSXReGw1_aBv0ZVRExgzwjRvahbkosvmMUb_YHIhjF0zpk04/s1480/image_2025-03-19_14-51-36.png

ដោយឡែក អ្នកសារព័ត៌មានអាមេរិកយល់ថា វាជាការបិទប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយព័ត៌មានដោយសេរី និងឯករាជ្យ ។ VOA ត្រូវបានបង្កើតឡើងពេលសង្គ្រាមលោក លើកទី២ ដើម្បីប្រឆាំងនឹងការឃោសនារបស់ណាស៊ី ហើយផ្សព្វផ្សាយជិត៥០ភាសា ទៅកាន់អ្នកស្តាប់ ប្រមាណ៣៦០លាននាក់ក្នុង១សប្តាហ៍ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ VOA ក៏បានផ្សាយព័ត៌មាននៅចិន កូរ៉េខាងជើង គុយបា និងរុស្ស៊ី ហើយការផ្សាយរបស់ VOA បានធ្វើឱ្យពលរដ្ឋចិនជាច្រើនរៀនសូត្រភាសាអង់គ្លេសតាមវិទ្យុនេះ ៕

ចិនថាការដាក់ទណ្ឌក.ម្ម របស់អាមេរិកលើការលុបទិដ្ឋាការមន្រ្តីថៃជាការលូកដៃកិច្ចការផ្ទៃក្នុងរបស់ថៃ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មន្ត្រីក្រសួងការបរទេសចិនបានលើកឡើងពីស្ថានការណ៍បច្ចុប្បន្នរវាងថៃ និងសហរដ្ឋអាមេរិក ក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ប្រកាសរឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ ដែលពាក់ព័ន្ធនឹងការបញ្ជូនជនជាតិអ៊ុយគូ ចំនួន៤០នាក់ ទៅចិន ។ ចិនចាត់ទុកថា ការលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ បង្ហាញថា អាមេរិកជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Sha-1nb2pQB5FOldNh3BHB2yK_4RWWFNNg3virWz5tG_3o743d69JewhY1k7i4B57R-H-WNKrEOwMwh9kNNv7NX7MHRoiMxiQWKTDG4sS8n9kkUSZLV07HA7TLx8x_mpOQu2Be0jF6CPXOeUJnmNO5FvwRm7SUwcLcwhyphenhyphenNwdsHjacZeYEZouyT5pN2fb/s1920/image_2025-03-19_14-45-52.png

លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ចិនប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងក្រោមហេតុផលគោរពសិទ្ធិមនុស្ស ។ អាមេរិករឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ គឺជាការដាក់សម្ពាធនយោបាយពុំសមរម្យ ។ ចិនប្រកាន់ខ្ជាប់នូវគោលជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសប្រជាធិបតេយ្យ ហើយយើងសូមអំពាវនាវឱ្យអាមេរិកឈប់លើកឡើងពីការគោរពសិទ្ធិមនុស្សធ្វើជាឧបករណ៍នយោបាយដាក់សម្ពាធប្រទេសផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUvfnoQB3THw2XA5nzOmh1I762KZDjwbgCcancaMDre-6xGv-P5D68a-b4OJgejCJGcznVaAeB25EbNMHTexm2r63ZGmMVDjk_21dOaXmFa20G4DdOuDazHXZLI78mlf21DPvl6tI9hahMjnII2M-ugwo37abe4Y-YN9jZrO2TI9qZpWZRRx_ZZfRndWy1/s1200/image_2025-03-19_14-45-51%20(2).png

ប្រទេសចិនបានសហការជាមួយរដ្ឋាភិបាលថៃលើបញ្ហាសន្តិសុខ ហើយការបញ្ជូនជនជាតិអ៊ុយគូទៅចិន គឺអនុវត្តតាមច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដោយរដ្ឋាភិបាលចិនផ្តល់ភាពសំខាន់លើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងប្រទេស ។ ជាមួយគ្នានេះ ចិនគោរពអធិបតេយ្យភាពរបស់ថៃក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងគោលនយោបាយសន្តិសុខរបស់ខ្លួន ។ ចិននឹងសហការជាមួយថៃយ៉ាងជិតស្និទ្ធលើបញ្ហាផ្សេងៗ ព្រមទាំងប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYWFoNQeOWz58o0VXUF4L4s2r-7RlA8K5exX3Rz74fN3rdxwIWa1dF8ndeja7RiCrbXWvTlc7g7Egz_vvJxkjJD9LiNZ1uhL5aASc8OWMmRwq5NlIV-7Ws4D4ebt-AeTaoPJWB4beUIHhQ2Rw7bycwihBC657KO4R_Uvho5POBUC6GvXWkHd2q7OWX4n41/s862/image_2025-03-19_14-45-54.png

ក្រោយពីមន្ត្រីនាំពាក្យក្រសួងការបរទេសចិនលើកឡើងពីអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃ មន្ត្រីអាមេរិកឆ្លើយតបទៅវិញថា ការរឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃនេះ គឺជាការការពារសិទ្ធិរបស់ជនជាតិអ៊ុយគូ ។ រីឯអ្នកវិភាគនយោបាយថៃបារម្ភពីបញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ អាមេរិក និងចិន ជាពិសេស ស្របពេលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLCwFP8EtnFRQbxU-OJHsv423SDCg8QGLBsaWH_OXPOpHreqAgEcAhYdc7aqHXQR7nLkvh-8UMiJNAKBxG2a6V40unNBevg3Mf_-kLky65odAWSN8TIwgbvyDDFAYSOdHVK8iVXHs_J9fw2ZPnx1KUX58QiRLp2zcqIGp5RW7_gZC39IZuaE2RqjJE6qY/s3718/image_2025-03-19_14-45-45.png

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានផ្តល់សម្ភាសន៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មុនពេលចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកស្រីពុំជ្រាបពីអាមេរិករឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ ដោយសារការបញ្ជូនជនជាតិអ៊ុយគូ ៤០នាក់ ទៅចិនទេ ។ ដូច្នេះ គួរឱ្យក្រសួងការបរទេសថៃជួយបកស្រាយបញ្ហានេះជាមួយអាមេរិក ៕china

តើអ្វីជាហេតុផល នៅពីក្រោយ Mr Brune Brew Master of Ganzberg ទៅកូរ៉េខាងត្បូង ដើម្បីជួបផលិតកម្ម យក្ស YG Entertainment?

0

ភ្នំពេញ ថ្ងៃទី18 ខែមីនា ២០២៥- ថ្មីៗនេះ ធ្លាយដំណឹងរសើបមួយថា Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GANZBERG បានទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយបានជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI4bNH5d4nXBIxs9ZLlD63HR7GkbIHLXW1kz-zxHn1m86NinBs4kNhhu2VuFiND2zam0zDoVPlj8bk2CLAGITn1C4vjB6JK73yWcDtH7eR7nRt3UivjPINwRdROso14jPvpEHoyEXf8owkEUCqS3tqjI8DPSFFz2-gAaXZ7-1MlrDlsEGlRw63zM-oJi7B/s5824/DSC09388.jpg
ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសកូរ៉េខាងត្បូង នេះបានធ្វើឱ្យហ្វេនៗនៅខ្មែរ ជាពិសេសហ្វេនៗ K-POP ចង់ដឹង និងខ្សឹបខ្សៀវគ្នាថា GANZBERG ច្បាស់ជានាំមកនូវភាពភ្ញាក់ផ្អើលដល់ហ្វេនៗដោយនឹកស្មានមិនដល់ឆាប់ៗនេះជាមិនខាន។

តើនេះអាចជាការចាប់ដៃគូសហការដែលមិនធ្លាប់មានរវាងក្រុមហ៊ុនស្រាបៀរ GANZBERG និង
ផលិតកម្មយក្សកូរ៉េខាងត្បូង YG Entertainment ដែលនឹងនាំកំពូលតារាចម្រៀង K-POP ល្បីៗមកខ្មែរ សម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបានមែនទេ? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEginjy-EoYWSgotMKFjG109cGcbGwlbjSs2ZA2Pq9ub9vTH8i1Kd4tgZnb_9K18abODeCLpT-woiq3EE9pBS0ENwB_w1HThDYWlXeT7mR6wH9Mc3N0-8uhU3nNIN2xVbY-_fMrb828tgvu52KdqDndK4Ti3IelytSQDAGqBRBLWqPQI_T7aFz_Qpn6PpNpR/s1800/GZ_Coming-Soon_RE2.jpg

ពិតណាស់ ពេលនេះព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចនេះស្ថិតក្នុងភាពមន្ទិលនៅឡើយ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា ឆាប់ៗនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រាកដនាំមកនូវភាពភ្ញាក់ផ្អើលបង្កភាពរំភើបរំជួលដល់ហ្វេនៗនៅខ្មែរ ជាមិនខាន! កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណ៎ាហ្វេនៗ!

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។
Brought to you by GANZBERG
#GANZBERG #GanzbergSuperIdol2025BeyondTheBest

មានតែមួយគត់នៅស្រុកខ្មែរ! “ភ្នំណាមលៀរ” ខេត្តមណ្ឌលគីរី មានទេសភាពស្ងាតប្លែកគួទៅអោយបានម្ដងក្នុងមួយជីវិត

0

“ភ្នំណាមលៀរ” ជាភ្នំថ្មដែលមានទេសភាពគួជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកកម្សាន្តយ៉ាងហោចណាស់អោយបានម្ដងក្នុងមួយជីវិត ដើម្បីទស្សនាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យនៃភ្នំនេះដោយផ្ទាល់ភ្នែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYPd7gkBSLyLR9Vg0w1megwpQyKQlWzwr1wuY3dEG0GgpmqJAPslczzgHoTgL-9PakHUNUK-ndbkaH5oCdkNn4-KGgqjiHve__wkOtpA6Y8iwfM9Pfq8zd4wNncy8hAdID1-rCOJfiD5GxM_nVEPiqhYvYpr2OS5nehdKjtQEv5TAbtI_ra2NDXeR-klg3/s2048/471369285_8815730315191594_8705188217162023941_n.jpg
វាមានឈ្មោះថា “ភ្នំណាមលៀរ” ប៉ុន្តែមនុស្សមួយចំនួនហៅថា ភ្នំថ្មយក្ស, ភ្នំលុប្រាណ រឺ វាលថ្មរំអិល វាគ្របដណ្ដប់លើផ្ទៃដី ៨ហិចតា កម្ពស់១,០៦៦ម៉ែត្រ មានទីតាំងនៅស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ស្ថិតនៅជាយដែនភាគឦសាន នៃប្រទេសកម្ពុជាមានចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងត្រឹម ៤គីឡូម៉ែត្រពីព្រំដែនកម្ពុជា- វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQoz6-y8s6chQf7lDcOAI3SeC6wtDkJtCJSZ3O0xTpPzzh6ztoj1GLfwIUzSYoWVaKF1Z_rf-6JfDOTFFcdTTu9OdLXBicH9CbAkGJw5rBssA9GmFc2Gtboggog6tKgO5CTLJLWjKr_Qz3nUeXlCbxTsMaPzJfB8RgSDK5LzI0Q1VVZ4xOExfISJfHysNL/s2048/471423341_8815730615191564_5047353931118568342_n.jpg

ដើម្បីអាចធ្វើដំណើរមកកាន់ភ្នំនេះបាន អ្នកត្រូវធ្វើដំណើរតាមផ្លូវដីគ្រួសក្រហម ឆ្លងកាត់តាមផ្លូវចម្ការកៅស៊ូដ៏វែង ដោយម៉ូតូ រថយន្ត រឺជ្រើសរើសជួលសេវាពីបងប្អូនសហគមន៍ ដើម្បីអោយពួកគាត់ជូនក៏បានព្រោះមិនពិបាករកផ្លូវ។ បន្ទាប់ពីបានធ្វើដំណើរមកដល់ ធានាថាអ្នកនឹងបានជាប់ចិត្តជាមួយនឹងទេសភាពភ្នំថ្ម ដែលព័ទ្ធជុំវិញដោយព្រៃឈើធម្មជាតិនេះមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAy7ztBmJ1yuQFVEwhLPyi5058-y3A5sYQwcyMg9DMt2kClR896CMgUB2nOX6JkiRiuqFHbapUBODO44-6yz4nq6EAVh3QJ6nXCtuIroDmHToe3NuTyaHKEsuZPPGhR7ECjfVtLmpJsHDSe_7N_bGgS1lx0auffjv32vS8mMcgZ77CrcfodVYaPkvaA9iW/s2048/471430588_8815730521858240_2873754674741392823_n.jpg

ទស្សនីយភាពនៅជុំវិញភ្នំ បានជួយកំដរអារម្មណ៍ និងផ្ដល់ជាចំណីចក្ខុដល់អ្នកដំណើរជាប់ជានិច្ច។ នៅចង្កេះ “ភ្នំណាមលៀរ” ក៏មានអណ្ដូងទឹកមួយ ដែលមានទឹកចេញសឹងគ្រប់រដូវកាលផងដែរ ដែលត្រូវបានគេហៅថាជាអណ្ដូងស្នេហ៍។ ពេលឡើងដល់កំពូលភ្នំ អ្នកទេសចរនឹងប្លែកអារម្មណ៍កាន់តែខ្លាំង ជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMtRze_t7D_boVhK0qQj0VgZAKgl6fVn9UM3cLlqVCCRQBu7083281wwZZ9K3siwUBXOBKksN5QFjvQnwr1riKmWazu8FKg5Wsn4Fr7EeD-bqvECrSPyFdYrj7911aup9ZsNSMc9GDmgwSh7u6Yr5K9ZHdWdg9nOxhHmonmcfhZiqy9oZ-dALaSsW9tMse/s2048/471449579_8815729945191631_4657083947124594537_n.jpg
សូមបញ្ជាក់ថា សម្រាប់អ្នកដែលមានបំណងចង់ឡើងកម្សាន្តនៅលើភ្នំនេះ គួរជ្រើសរើសកុំមកខែមានភ្លៀងធ្លាក់អីព្រោះវាអាចនឹងរអិល គួពាក់ស្បែកជើងណាដែលងាយស្រួលដើរ និងមានបាតស្អិត ព្រោះត្រូវតោងខ្សែពួរដើម្បីឡើង ពុំមានជាកាំជណ្ដើរនោះទេ។ មួយវិញទៀត សម្រាប់ស្រ្តីមានផ្ទៃពោះ អ្នកមានបញ្ហាខ្សោយបេះដូង រឺខ្លាចខ្ពស់ជាដើម គឺមិនគួធ្វើការឡើងភ្នំនេះនោះទេ។ ដោយប្រសិនជាអ្នកចង់មកកម្សាន្ត អ្នកអាចអង្គុយនៅតូបអាហាររបស់បងប្អូនប្រជាសហគមន៍ ព្រមទាំងសាកភ្លក្សរសជាតិម្ហូបអាហាររបស់តំបន់នៅទីនោះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyQurqRDeam9dmRsaT6d2qDZ-lteAuKMbg3OPDkXKlJTWpWi4Xam_SORAZvZnVI1Q6JpZ-a1qRQLfWPJNJwavTpjnOUDYpRHFJgFTJ6-RPo_FmuYPiuKjJRtPqf3jFnFrKldOe09LvG4ijKUg5BiR8v9e5EVOnK8TClgI-w6bCxuJ3Aw0d4MxRSIjyim2o/s2048/471519766_8815729968524962_3243072132368063907_n.jpg

ក្នុងដំណើរឡើងទៅជំរាល “ភ្នំណាមលៀរ” ដ៏ខ្ពស់ និងចោតនេះ មិនត្រឹមតែផ្ដល់អោយអ្នកទេសចរនូវដំណើរផ្សេងព្រេងបែបថ្មីរួមជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាទីតាំងប្រវត្តិសាស្រ្ដនៃជនជាតិដើមពូនងផងដែរ៕

រូបភាព៖ Ros Santhy