Home Blog Page 565

រ៉ាប៊ី ឆ្លើយដាច់ខាតមិនទៅរស់នៅក្រៅប្រទេសបើ Nick Taylor ស្រលាញ់នាងត្រូវរស់នៅស្រុកខ្មែរ

0

ធ្លាប់តែមនុស្សមួយចំនួនរៀបការជាមួយជនបរទេសហើយមានបំណងចង់ទៅរស់នៅស្រុកក្រៅខុសប្លែកអីតែតារាចម្រៀង រ៉ាប៊ី បានឆ្លើយតបយ៉ាងដាច់ខាតថារស់នៅស្រុកគេមួយគឺនាងមិនទៅនៅនោះទេដោយបានបន្ថែមថាបើ Nick Taylor ស្រលាញ់នាងត្រូវរស់នៅស្រុកខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvUAnTdTO34pSlW9vpDFZXwDMQw75fwR4mFVjYFLE8P7WsNhGIgBjGmWpUixZP9J7hf3ft_Rq6HYULD5PxF2fzCuur_SiefJdBwMKATqTGwjVnGJZb5IUGDVdkZgeuuGmDpgV0ns-LWx0PMe-4_ESN3W-LdUQTkWjZMpzJ7nN0S4jpLuKYjj7uSmNi8TXT/s2048/image_2025-03-17_13-52-40%20(2).png

ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងរបស់ រ៉ាប៊ី នាពេលថ្មីៗនេះបានបង្កឱ្យសាធារណជនមានការចាប់អារម្មណ៍មិនតិចនោះទេជាពិសេសគឺពេលដែលកីឡាករបាល់ទាត់ពូកែថ្វីជើងជាកូនកាត់អាម៉េរិក Nick Taylor បានលត់ជង្គង់សុំតារាចម្រៀងរូបនេះរៀបការធ្វើឱ្យផ្ទុះពេញបណ្តាញសង្គមតែម្តង។ ជាមួយនឹងការចាប់អារម្មណ៍រឿងនេះទស្សនិកជនក៏បានចាប់អារម្មណ៍រឿងមួយទៀតបន្ទាប់ពីនាងបានឆ្លើយដាច់ខាតថាស្រុកគេមួយនាងមិនទៅរស់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIm1r-HnMWCT3RkB6MGX985DHR183q5vGaHbante9lUkxW8qtQjd9BTECS5xipD3AoUjYZQzzSrSDtmAB27rwmw2Z2vI7zr_SjK9EPom78mbJCqh2nmSo-sKOY2mBKZxNxrvPU1Kl856PbP0hbFcS5lflVYBnaH9CFnVNo-frEI94W2Za-IzuVaQQQEAl0/s2048/image_2025-03-17_13-52-40.png
តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម រ៉ាប៊ី បានឆ្លើយតបសំណួរជាមួយអ្នកគាំទ្រថានាងនឹងចេញបទចម្រៀងទាល់តែចាស់ទាល់តែលែងល្បី ទាល់តែថាលែងមានហ្វេនចូលស្តាប់បទនាងដរាបណានៅមាន Views នាងនឹងចេញរហូត។ ជាមួយគ្នានេះ ផេនខេត បានចោទសួរថាបើសិនជានាងទៅរស់នៅស្រុកគេនឹងចេញបទចម្រៀងទៀតឬអត់ ខណៈ រ៉ាប៊ី បានឆ្លើយតបភ្លាមៗថាស្រុកគេមួយនាងមិនទៅរស់នៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ZF7rvPAqDZqxXg2oETTEVBiLwTL1rUdR0G4KAYWOwQGuertzXEeWyKa5hbvbN216z5beXZxhF5vUHFaVdVATUo7hzqa-mAd0b093kKU_pw3Np33oRE0AqZfYmXMLRT9x_d_5YBgTBHD7zZ3nrCkOR6m1omU8C4S3QHVcHnrRgLJP3q36VAzNvpTXNudN/s2048/image_2025-03-17_13-52-41.png
រ៉ាប៊ី បានឆ្លើយសំណួរទៀតថាបើគ្រួសារឱ្យទៅនៅខាងប្តី នាងថាបើ Nick ស្រលាញ់នាង Nick នៅខ្មែរហើយចម្លើយរបស់ រ៉ាប៊ី មួយនេះបានធ្វើឱ្យសំឡេងរបស់អ្នកគាំទ្រស្រែកកងរំពងយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8U_UrNfo2JvUH_LLunyGqdWvw0dWyxH79r2XX7Ou8kb9bFrMaZlJT_tdZSgGl7oVpiBSHt_9PIO6KWKz-Fh9it8ZOeIoWDCffieFNqvwVmU8w61Uay3DrQmcj25sjCOODbLaSwkm85JkxHAjj_9w5drDfA3C2oXAe00_eg7IHvG7wZpEPcXLoGQU_7BEe/s2048/image_2025-03-17_13-52-43.png

គួរបញ្ជាក់ថា រ៉ាប៊ី និងកីឡាករបាល់ទាត់ Nick Taylor បានស្គាល់គ្នានិងចាប់ចិត្តចំពោះគ្នាទៅវិញទៅមកនៅពេលមានការសហការគ្នាថតបទ រាំញ័រ ដែលបានចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយមកកន្លះឆ្នាំ Nick បានសារភាពស្នេហ៍ចំពោះ រ៉ាប៊ី ហើយបានបើកឱកាសស្វែងយល់ចិត្តគ្នាទៅវិញទៅមក ខណៈកាលពីថ្ងៃ១៥ មីនា Nick បានលត់ជង្គង់សុំ រ៉ាប៊ី រៀបការ៕

តារាចម្រៀង ឃុន វុត្ថា និង ហ៊ាទី ទប់ចិត្តមិនជាប់លូកមាត់រឿងការប្រកួតកម្មវិធីបុរសឯកមួយ

0

ថ្មីៗនេះកម្មវិធីប្រកួតសម្រស់បុរសឯកមួយត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិរិះគន់និងមិនពេញចិត្តដោយសារតែបេក្ខភាពមួយចំនួនត្រូវចាត់ទុកថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ខណៈរឿងនេះត្រូវរងនូវការសើចចំអកពីអ្នកមួយចំនួនមកពីប្រទេសក្បែរខាងផងដែរ។ ជុំវិញរឿងនេះតារាចម្រៀង ឃុន វុត្ថា និង ហ៊ាទី ក៏បានចូលមកលូកមាត់ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1BAJOvHWScOinodsCUrzOKWxRO3EFn81OtbDpiKDJrWZCcuh4JP7tEvNRuNKj_6nufB2MC28DccNCEWYU_pCjDA5stf57N2ckhwMnze9pwWn7mZqcKNRXE4CzTc9NgNPhbTyX0vSQcW0ETkO3NdcpOVb_Iw-yA0wd99sC1hHqzT2pza-LIaeF6BLE_-YW/s2048/image_2025-03-19_08-40-04.png
តារាចម្រៀង ឃុន វុត្ថា បានចែករំលែកចេញពីផេកវៀតណាមនៃការប្រកួតសម្រស់បុរសឯកដែលមានការទាក់ទាញយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមប៉ុន្តែមិនមែនជារឿងល្អប៉ុន្មាននោះទេ។ លោកបាននិយាយថា «មិនមែនជាន់ពន្លិចរើសអើងអ្វីទេ តែកាលណាបេក្ខភាពប្រលងយើងមិនស្អាតធ្វើឱ្យប្រទេសជិតខាងមើលងាយយើងណាស់ ដូចឃើញជាក់ស្ដែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX_jawzls_S4GwiG7vGkgPJLJ1f2pGDDT6YM4PAyCsOm_609iGtZJIuySkyuFWSFqSXUqKO6FiBZSai64mvx_RALu_XGyv0S8fbdwjElAzhhpAz84bVmmevdQE_YDLi8mPI5XOYtjwzZplWPWxfAZQxgdb9dnmBlSZdZ8jAo1cIEZ0-mbfB_D_tuzo8Q-N/s2048/image_2025-02-15_15-19-14.png

អតីតបេក្ខជន The Voice Cambodia រដូវកាលទី១ រូបនេះបានបន្តទៀតថា «កុំព្រោះតែក្ដីស្រមៃ កុំព្រោះតែភាពជឿជាក់និងក្លាហានធ្វើឱ្យអ្នកមានវិប្បដិសារី។ ១០ឆ្នាំក្រោយគាត់និងដេកគិតហើយសួរខ្លួនឯងថា ចុមកាលនិងអញគិតអី ទៅប្រលងប្រុសស្អាត?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2mu3xF10z3yf79GkapN-8_4MJxdte1oJ89iBTI87xXpc5mjIrIONDw4hTb1VK9zBclxF8sf9NoCd-onTsQkKguzMkRNFHjhYz9A7xlKsAtisvAaCCQqADV32E6yot-E3ZuLXmV-__wZ2CdOp21JRal_N4vEV-MOJD5FLDmn_53tHx5ao_lK_GA-HcAEK_/s698/image_2025-03-19_08-42-51%20(2).png
ងាកទៅកាន់តារាកំប្លែង ហ៊ាទី វិញ ក៏បានចែករំលែកពីផេកថៃ ហើយបានព្រលយពាក្យថា «តិចទៀតថៃយកទៅហើយ និងមួយប្រយោគទៀតថា ND គេអត់ឱ្យ bully compare ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqYXqYXuserLeR-GpB97vHTGB4QW3Ja0OrppeQHAag3woVe8bAprw9qQ7Sxch-sVVG266K2-QsO-uvSRla0locTmz0-xbz8B1aFkheDwGaOJhnX_BGjfOKvnUanE7kGfBLjJAvZJrqCMQcbMQmNWb9GfpCujBgCX50dENi5zYtSGyYFKKjefnt81I2oTYK/s729/image_2025-03-19_08-42-51.png

ការប្រកួតសម្រស់បុរសឯកមួយនេះទើបតែបង្កើតឡើងប៉ុណ្ណោះ ប៉ុន្តែទស្សនិកជនភាគច្រើនមិនបានសម្តែងការគាំទ្រនោះទេដោយអ្នកមួយចំនួនគិតថាមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាពិសេសគឺបានធ្វើឱ្យប្រទេសជិតខាងសើចចំអក ជាក់ស្តែងពេលនេះគឺប្រទេសក្បែរខាងបានយករូបភាពនិង វីដេអូនោះទៅបង្ហោះហើយទទួលបានមតិជាច្រើន៕

 

ចង់ដឹងអត់! តើមហាសេដ្ឋីល្បីៗរបស់ពិភពលោកកំពុង​ប្រើប្រាស់​ស្មាតហ្វូន​ប្រភេទ​ណា?

0

ទូរស័ព្ទ ឬស្មានហ្វូនបច្ចុប្បន្ននេះគឺមានច្រើនម៉ូដ ច្រើនម៉ាកណាស់ ហើយវាក៏ជាឧបករណ៍ដ៏ពេញនិយមបំផុតទូទាំងពិភពលោកផងដែរ មិនថាប្រជាជនក្នុងប្រទេសក្រីក្រប៉ុណ្ណានោះទេ ក៏មានទូរស័ព្ទ ឬស្មាតហ្វូនប្រើប្រាស់ដែរ។ ដូច្នេះហើយតើលោកអ្នកដឹងទេថា មហាសេដ្ឋីល្បីៗរបស់ពិភពលោកដូចជា Elon Musk, Jeff Bezos, Mark Zuckerberg, Bill Gates និង Warren Buffett កំពុង​ប្រើ​ស្មាតហ្វូន​ប្រភេទ​ណាខ្លះ? យោងតាមការចុះផ្សាយរបស់គេហទំព័របរទេស PhoneArena បានឱ្យដឹងថា មហាសេដ្ឋីទាំង ៥ រូបនេះកំពុងប្រើប្រាស់ស្មាតហ្វូនខុសៗគ្នាដូចជា៖

១.Bill Gates៖ លោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បច្ចុប្បន្នកំពុងប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold5 ។ មហាសេដ្ឋីរូបនេះបានប្រើប្រាស់ទូរស័ព្ទ Samsung អស់ជាច្រើនឆ្នាំមកហើយ ដោយបានប្រើ Galaxy Z Fold3 និង Galaxy Z Fold4។ Bill Gates ធ្លាប់ចែករំលែកថា លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាថ្មីៗរបស់ Samsung។ ទោះជាយ៉ាងណា មតិ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា មហាសេដ្ឋីរូបនេះមិន​ចង់​ប្រើ iPhone នោះទេ ដោយសារទំនាក់ទំនងមិនល្អរវាង Microsoft និង Apple នាពេលកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIPavLWuaYe2sJwF3dM4_75w3GVlOx3Oq4JumM2X7uGw-utVe8kuQ8NRyChCIJgn2zfC16emchQ_K7s9x1aQo2Smu7SXrbYtynPt9ZemFs3O3Iv2y-5zJnebygP87_u8Mvymfj8FtxEU_ausroFMQjQbjIFvxrh7D0meb2L5yuSdKTenMlF1knT22lHonS/s1200/photo_2025-03-18_16-49-40.jpg
២.Mark Zuckerberg៖ កាលពីឆ្នាំមុន Mark Zuckerberg ត្រូវបានគេប្រទះឃើញជាញឹកញាប់ប្រើប្រាស់ Samsung Galaxy S23 Ultra ។ ប៉ុន្តែបច្ចុប្បន្នមហាសេដ្ឋីរូបនេះ កំពុងប្រើប្រាស់ Galaxy S24 Ultra វិញ។ យោងតាម ​​PhoneArena នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta ពិតជាជ្រើសរើសប្រើប្រាស់ស្មាតហ្វូន Android ជំនួសឱ្យ iPhone មែន។ មូលហេតុចម្បងគឺដោយសារតែទំនាក់ទំនងរបស់ Zuckerberg ជាមួយ Apple មានជម្លោះជាច្រើនឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZBRTjyZ34kIF9v1KhbXNAJYdDLKCChpArVXKeHbbNSQYE7YnYrN6W_BS0iG06XD396u8vtJXt3ZBXQ8JRqHlQdr3Jw_dQIC7g0pEl1pufRgVl4GmEo4E6lvo9o5At3qIryTvJcpgrOMToJjV3m6EDAtDW-a6EWMSlDakVoY-rNJo1guViB4mFgIlPXJPS/s1020/photo_2025-03-18_16-49-40%20(2).jpg

៣.Jeff Bezos៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon មិនបានចែករំលែកនូវទូរស័ព្ទដែលគាត់ប្រើនោះទេ។ ទោះជាយ៉ាងណា ប្រភពលេចធ្លាយមួយចំនួនបាននិយាយថា លោក Jeff Bezos កំពុងប្រើប្រាស់ម៉ូដែលទូរស័ព្ទ Google Pixel ឬ Samsung Galaxy។ នៅឆ្នាំ ២០២០ មហាសេដ្ឋីរូបនេះបានប្រើ iPhone ប៉ុន្តែដោយសារ ទូរស័ព្ទនេះត្រូវបាន Hack តាមរយៈ WhatsApp ជាហេតុធ្វើឱ្យលោកបោះបង់​ទូរស័ព្ទ iPhone ហើយ​ប្តូរ​ទៅ​ប្រើ​ទូរស័ព្ទ Android វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG27TWWtVwD5UxcNnLaEjGPmBDh_2t2IJQ5orAO3PhPYTJdx5Rbg2RmJ9r1l5KyvVom5FYmgJHtWl6M_ju_iLCbTdh0Jf0kmdY5qeH0wVbhwwXlQQsAOJASAWGGXbyPoDkR_AvGIQ-wBRPnOng67jhTWgJU6xNIqL8lYUx3bKkZ5hdjHgFwDd_fKM0frrQ/s1280/photo_2025-03-18_16-49-42.jpg

៤.Elon Musk៖ មហាសេដ្ឋី Elon Musk ត្រូវបានគេនិយាយថាប្រើទាំង iPhone និង Samsung Galaxy ។ នៅក្នុងការចែករំលែកថ្មីៗមួយចំនួន មហាសេដ្ឋីរូបនេះបាននិយាយថា គាត់ចូលចិត្តបទពិសោធន៍នៅលើ iPhone។ ដូច្នេះ Elon Musk ត្រូវបានគេនិយាយថាកំពុងប្រើទាំង iPhone និង Samsung Galaxy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFoz7WmF57ryAnTnTaKeIqsxZwOeFMaZltcf76-BUVeuqwtwnPd5uGlKeh8LFHHH4gOOgWwcJdOr2jL7blt9bZXSJMR0lzCK4vXqbvSbrhuW-9e5PnUL6q9ytlNGf050q2Wnx7ddQLuzfJz8TmM09WKGXE5hTwPQGzIHdZfodRQM6BNKR9SwsMW5-Cz6rh/s1020/photo_2025-03-18_16-49-43.jpg

៥.Warren Buffett៖ Warren Buffett ដែលជាអ្នកជំនួញ និងវិនិយោគិនដ៏ល្បីល្បាញ បច្ចុប្បន្នកំពុងប្រើប្រាស់ iPhone 11 ដែលចេញលក់ក្នុងឆ្នាំ ២០១៩។ ពី​មុន​គាត់​ប្រើ​ទូរស័ព្ទ​បត់​អស់​ជា​ច្រើន​ឆ្នាំ បន្ទាប់មក Tim Cook បានបញ្ចុះបញ្ចូលគាត់ឱ្យប្រើ iPhone ដោយបន្តផ្ញើផលិតផលដោយឥតគិតថ្លៃឱ្យមហាសេដ្ឋីប្រើប្រាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDBFAbyd2-PLYeqJYBCAb9G3JuQ-WNpwAv79bZ6xsV2yTUTFT9rAk6zD_grHMtMC-UcjX5k_kJdUm7K3HcqA5ihhzAknw_J3DCW-28h4WqGIqM8_6tM9CGeyiE5bCbMANlDNPo1kkcATpyP357Q3GjWNP1_iB5FFPXmH9O0tFzZaL9g0ENZck9czQ0y6pQ/s1020/photo_2025-03-18_16-49-43%20(2).jpg

ជំនួយការសម្តេចធិបតី ម្នាក់បាត់បង់ជីវិត អំឡុងការប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន

0

ឯកឧត្តម ស្វាយ ដូត មន្រ្តីជាន់ខ្ពស់ម្នាក់នៅទីស្តីការគណ:រដ្ឋមន្រ្តី បានគាំងបេះដូងស្លាប់ អំឡុងពេលកំពុងទាត់បាល់ជាមួយក្រុមអាជ្ញាធរសវនកម្មជាតិ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន។

នៅអំឡុងការប្រកួត ឯកឧត្តមត្រូវបានផ្លាស់ប្តូរចូលនៅវគ្គទី២ នាទី៥១ ដោយលេងបានតែ៧នាទីពោលនៅនាទី៥៨ឯកឧត្តមក៏បានដួលសន្លប់នៅលើទីលានតែម្តង ខណៈក្រុមគ្រូពេទ្យក៏បានចូលពិនិត្យព្យាបាលផងដែរ តែជាអកុសលឯកឧត្តមបានបាត់បង់ជីវិតទៅហើយ។

ឯកឧត្តម ស្វាយ ដូត មានអាយុ៥៦ឆ្នាំ ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា។

សម្តេចមហាបវរធិបតី បានចាត់ទុកមរណភាពរបស់លោក ស្វាយ ដូត គឺជា​ការបាត់បង់មន្ត្រីដ៏ល្អឆ្នើមមួយរូប បានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ និងមនសិការមោះមុត ដើម្បីចូលរួមបម្រើជាតិ សាសនា ព្រះមហា​ក្សត្រ និងបម្រើឱ្យឧត្តមប្រយោជន៍មាតុភូមិ និងប្រជាជនជារៀងរហូតមក។

បច្ចុប្បន្ន សពរបស់លោក ស្វាយ ដូត ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៅបុរីសម្បត្តិមានហេង៣ ផ្ទះលេខ១ ផ្លូវលេខ៥ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

សមាជិកសភាអាមេរិកជំរុញបង្កើតច្បាប់ហាមផ្តល់ទិដ្ឋាការឱ្យនិស្សិតចិនដោយសារបារម្ភរឿងនេះ

0

សហរដ្ឋអាមេរិក ៖ សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋបានជំរុញឱ្យបង្កើតច្បាប់ហាមនិស្សិតចិនមកសិក្សាបន្តនៅអាមេរិក ដោយសារពួកគេអាចមកធ្វើជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ។ កន្លងមក ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានចាប់ខ្លួននិស្សិតចិន៥នាក់ ដែលលួ.ច ថតរូបពេលកងទ័ពអាមេរិក និងតៃវ៉ាន់ កំពុងហ្វឹកហាត់បា.ញ់ គ្រាប់ពិតនៅជំរំកងទ័ព «Camp Grayling» រដ្ឋមីឈិហ្គេន ខណៈនិស្សិតចិនខ្លះទៀតលួចបញ្ជូនអាវុ.ធ ពីអាមេរិកទៅឱ្យកូរ៉េខាងជើង ។ ប៉ុន្តែមតិខ្លះថា ការលុបចោលទិដ្ឋាការនិស្សិតចិន នឹងប៉ះពាល់ដល់ការអភិវឌ្ឍបច្ចេកវិទ្យា និងផលប្រយោជន៍អាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaCTELR5DXePBmGyTqz6HJw0JGqHntOEPzPXhHX2vqYT43cpEcwBcXJsK8POpLe3Q3PlZDtxyw9m-Xk5DFJDZQOMzrVPG-qJSl_RrZv6oa5XJD7oXhMqWZg3cqT4O4BO584HdtRnw2T6uXg6aObpSDKmdVt77DsEw_nZnVWUD1mw3KmIVqEHHnKPbgyd3n/s1200/photo_2025-03-18_10-50-41%20(2).jpg
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានអាមេរិករាយការណ៍ថា លោក Riley Moore សមាជិកសភានៅរដ្ឋ West Virginia បានស្នើបង្កើតច្បាប់មួយឈ្មោះ «Stop CCP VISAs Act» ដែលច្បាប់នេះនឹងហាមនិស្សិតចិនចូលមកសិក្សាបន្តនៅអាមេរិក ឬហាមនិស្សិតចិនចូលក្នុងទីតាំងហាមឃាត់ផ្សេងៗ ។ ការជំរុញបង្កើតច្បាប់នេះ គឺមានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ (Republican) គាំទ្រ៥នាក់ ព្រមទាំងមានការគាំទ្រពីសមាជិកសភានៅរដ្ឋតិចសាស់ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdrt3h-HjaIN8BhN-9iZ2EIlDQ3Y5qPhTA5hiNcjKAx9liNfHFkN2W7NwVnFXgIqoBIghUJManYRKFx1R-Ve684s6Nei7n2JqGlUoNOkigoyY2WgIKrzf5g-b2zxoCWoaQT0rtNZB9y5FSRtjarhr8KUW_-Pxr3N9oK_Q8yKLKidaCaksX-23ZfR4WPraJ/s800/photo_2025-03-18_10-50-41.jpg

លោក Moore បាននិយាយកាលពីថ្ងៃទី១៤ ខែមីនា ថា ច្បាប់ដែលលោកស្នើឱ្យបង្កើតនេះ គឺជាការស្នេហាជាតិ ហើយច្បាប់នេះនឹងអាចបញ្ឈប់ការគំរាមកំហែងពីនិស្សិតចិន ដែលទទួលបានទិដ្ឋាការមកសិក្សានៅអាមេរិក ។ ពួកគេបានលួចស៊ើបការណ៍រឿងសម្ងាត់របស់រដ្ឋាភិបាលអាមេរិក ឬលួចបច្ចេកវិទ្យាដ៏ទំនើបពីអាមេរិក ។ ក្នុង១ឆ្នាំ អាមេរិកបានផ្តល់ទិដ្ឋាការឱ្យនិស្សិតចិន ជិត៣សែននាក់មករៀននៅអាមេរិក ហើយលោកសូមអំពាវនាវទៅរដ្ឋសភាទប់ស្កាត់ទង្វើរបស់ចិន ដោយលុបចោលទិដ្ឋាការនិស្សិតចិនទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdKWEuXP0gX4Dn6FC9uibzko6KtIxSR6kGYfXmtwpHxoeJWq2IKtWZDhqTzJZgrdNN3EspLCot43Ejpdi6VZ-tMwb8RlhmAQ2FArMwUY7V6nj3-_j-8lNlg7l9JFZdc-oFTIjTsUClm40B9HmcoAjhVS1DB2uhpS5QNXYBtzD63kH76RGHTg3LkAwKJxP/s1080/photo_2025-03-18_10-50-41%20(3).jpg

គណបក្សកុម្មុយនិស្តចិនបានប្រឆាំងជាមួយអាមេរិក ប៉ុន្តែអាមេរិកនៅតែផ្តល់ទិដ្ឋាការឱ្យនិស្សិតចិនរាប់សែននាក់ ហើយពួកគេជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលមានរដ្ឋាភិបាលចិននៅពីក្រោយខ្នង ។ ហេតុការណ៍មួយគួរឱ្យចាប់អារម្មណ៍ គឺមាននិស្សិតចិន៥នាក់ រៀននៅសាកលវិទ្យាល័យ Michigan រដ្ឋីឈិហ្គេន បានបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មាន និងលួចថតរូបការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កងទ័ពអាមេរិក ជាមួយតៃវ៉ាន់ នៅជំរំកងទ័ព «Camp Grayling» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaqrPLim82FHJ77JxYxgjhrVZeGIz8QCT5M5NN2aO-wqZm-FshKYai37JK1zh5OjQZRILB6bagvMk8SBDB1sJ5POQ-myEbFS46hGLyY3jGBwbvuRSncoTh9ZLg5mbZgTotnQiX1ajQEr-DazSf6SOI0MdAM0KCFSRxn5nApK_e8XClSsromJISy4xHEDG1/s1067/image_2025-03-19_10-23-19.png

និស្សិតចិនទាំង៥នាក់ បានមករៀននៅអាមេរិក ដោយសារគម្រោងសហការរវាងសាកលវិទ្យាល័យ Michigan ជាមួយសាកលវិទ្យាល័យ Shanghai Jiao Tong ។ ហេតុនេះ ធ្វើឱ្យសាកលវិទ្យាល័យ Michigan ឈប់សហការជាមួយសាកលវិទ្យាល័យចិន ។ លើសពីនេះ អតីតនិស្សិតចិនផ្សេងទៀតបានលួចមករស់នៅអាមេរិកខុសច្បាប់ និងលួចបញ្ជូនអាវុធពីអាមេរិកទៅឱ្យកូរ៉េខាងជើងតាមរយៈហុងកុង ហើយត្រូវបានភ្នាក់ងារ FBI ចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២១ នៅផ្ទះក្នុងរដ្ឋកាលីហ្វ័ញ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVxcKwnyKLKoB-T2wEWFkOnIj7FTIRB5oWEPHdWiJ78UfCTFTKww09FWjtXz3c8gpmN_Z71GwS7tjR5y0SQqMkhvcfSUZysJnArxqO7reRhQ_LUWITiI6kBBw90piOFcwpwPSeRfKhTv9wYWfZOeNhpZ5MP2zYcGT2XAZfinL6Hakq06PfXD1MF4UN-mTR/s1024/image_2025-03-19_10-23-19%20(2).png

ចំណែកស្ថានទូតចិននៅក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ចិនប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ ។ កិច្ចសហការក្នុងវិស័យអប់រំយូរមកហើយនឹងជំរុញដល់ការអភិវឌ្ឍ និងពង្រឹងសម្ត័ន្ធភាពរវាងចិន និងអាមេរិក ។ រីឯសមាគម The Asian American Scholars Forum បានរិះគន់ច្បាប់ហាមឃាត់និស្សិតចិនមករៀនបន្តនៅអាមេរិក សមាគមអះអាងថា វានឹងប៉ះពាល់ដល់អ្នកវិទ្យាសាស្ត្រអាមេរិកកាត់អាស៊ី, ប៉ះពាល់ការអភិវឌ្ឍបច្ចេកវិទ្យា និងផលប្រយោជន៍អាមេរិក ៕

កំពូលថេប្លេតហួវៃ កម្រិត Flagship ជំនាន់ថ្មី HUAWEI MatePad 12X ប្រើប្រាស់ Office ជំនួសអោយកុំព្យូទ័រ Word, Excel , PowerPoint ដំណើរការលឿនជាងមុនធ្វេរដង បំពាក់អេក្រង់គ្មានចំណាំងផ្លាត PaperMatte Display និង ស្មាតហ្វូន AI ជំនាន់ថ្មី Huawei nova 13 Series បំពាក់មុខងារ AI Selfie និង Vlog មកកាន់ប្រទេសកម្ពុជាហើយ!

0

កាលពីថ្ងៃទី 18 មីនា ក្រុមហ៊ុនហួវៃបានសម្ពោធនូវផលិតផល Innovative Product launch ដែលមានដូចជាកំពូលថេប្លេតហួវៃកម្រិត Flagship ជំនាន់ថ្មី HUAWEI MatePad 12X , ស្មាតហ្វូន AI Huawei nova 13 Series និង នាឡិកាសុខភាព Huawei Band 10 ដោយមានការចូលរួមពី អ្នកបង្កើតមាតិការល្បីឈ្មោះ លោក Jerry Thai សិស្សឆ្នើមនិន្ឬិស A លោក ហៅ ហៀង អ្នកគំនូរ Digital អាជីពល្បីឈ្មោះកញ្ញ Lisa Mam ចូលរួមចែករំលែកនូវបទពិសោធន៍ការប្រើប្រាស់ផ្ទាល់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin5ITKoobdJ4Eb_1m5WDbbMm7nCca473aiNaJquwqNAhdp9nFUADt24r99JsS_fgl7o2kGk8Gmqf7jvJn1oY4Z6b4ouieVyjv3a33ckBkgaB3ucnmrJ3uFLKphkc6KuAc8w76bhbHbZqnt5KYWNb43YXtG4wUbr9mVx-q1GHIhuCT5Sa_fufgAd4-E0pXO/s6000/DSC08606.JPG

សម្រាប់ HUAWEI MatePad 12x មានចំណុចពិសេសជាច្រើនដូចជាសម្រាប់អ្នកប្រើប្រាស់ ៖
ចំណុចពិសេសទី 1៖ ការប្រើប្រាស់ជំនួស Laptop ទៅលើការងារ Office, Word , Excel , PowerPoint ប្រើអក្សរខ្មែរជាង 400ងហ្វុន ដំណើរការដោយរលូនលឿនជាងជំនាន់មុន 60% បើក PowerPoint ទំហំ 1GB ត្រឹម 1 វិនាទី ផ្តល់ជូន ឡៃសិន៍ Office ឥតគិតថ្លៃមួយជីវិតតែម្តងដោយមិនចាំបាច់ចំណាយលុយបន្ថែមលើការទិញឡៃសិន៍បន្ថែមឡើយដោយភ្ជាប់មកជាមួយ Huawei Original Keyboard & Huawei Original Mouse ប្រើប្រាស់ជា សេត ដូច Laptop តែម្តង ដែលមានទម្ងន់ស្រាសស្រាលងាយស្រួលដាក់តាមតាមខ្លួនជាជាងស្ពាយ Laptop ដែលមានទម្ងន់ធ្ងន់ នឹង មានឆ្នំាងសាកធំផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHwqCB8RHM2BQCIYCzR0WRFoQ2d3yHCITdgQ_Oor20XrEQLxzVEhzJ6VvsS_KfI_6uhBE9-AqPaat_GEQXuJNjZ1bGIP7Jb9b8vQMSW7sc51eY0_PTgE6PYIuIRPQMPVA_NgfkogrOObeNbTQmUIs98ICJS_jWbTcqD_3NJ2iD9Suf9SVng69le6dKovvh/s6000/DSC08502.JPG
ចំណុចពិសេសទី 2៖ បំពាក់អេក្រង់គ្មានចំណាំងផ្លាត និង មិនប៉ះពាល់ដល់ភ្នែកជំនាន់ថ្មី PaperMatte Display(ភែបផឺមេតឌីសភ្លេ) ដែលមានកម្រិតពន្លឺរហូតដល់ 1000 នីត ផ្តល់កម្រិតបង្ហារហូតដល់ 2.8K ល្បឿន 144ហឺត ជាមួយការប្រើប្រាស់ដោយគ្មានចំណាំងផ្លាត សរសរ ឬ គូរូប ដូចក្រដាស់សៀវភៅ បើនិយាយពីបច្ចេកវិទ្យាអេក្រង់ Paper Matte នេះ គឺមានតែបំពាក់លើ iPad Pro ដែលមានតម្លៃខ្អង់ 2ពាន់ដុល្លា ឯនោះ ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3hIVjvHzOkG5i5zJmeGIVpuf9TCLB5_OcsPdyQpZj62rsdGMzF1293D_QULBfiap_6qdDq4FZykpQx0RGxfoGucI4W-jrIMWQCfKPv4lS4Y9gbsJFbpIYrM6VwLApQ3rigl1-erUuHMMzahNMZCmaPURlJozjxp9DiPDcsoh8zuWH4QHbx3J9nWnrW1jO/s6000/DSC08506.JPG
ចំណុចពិសេសទី 3៖ RAM ធំរហូតដល់ 12GB និង បំពាក់នៅថ្មធំរហូតដល់ 10100មីលីអំពែ ចាក់វីដេអូជាប់លើអេក្រង់ជាប់បានរហូតដល់ 14 ម៉ោង ប្រើប្រើប្រាស់ធម្មតាបានរហូតដល់ 3 ឬ 4 ថ្ងៃទៅតាមការប្រើប្រាស់ ងាយស្រួលយកតាមខ្លួនមិនហត់រឿងសាកថ្ម ជាពិសេសភ្ចាប់មកឆ្នាំងសាកល្បឿនលឿនរហូតដល់ 66W មានរូបរាងប្រណិត ពណ៍ទាក់ទាញ និង ស្តើង ជាង iPad Air (អាយភែទអ៊ែរ)ទៅទៀតនឹងគឺត្រឹមតែ 5.9mm តែប៉ុណញនោះ សាកសមបំផុត សម្រាប់កាងារយកទៅខាងក្រៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVpBXSHgi30VWbprYap3xZ1Rl_E_YSH7XlDjZNAXRTlqnJHWMznnuAFyVffcnyc2dRBK8-rdPAY6lJlmtA3RbOwpFZ_HGqj1PYzQAtCclMyGeu6iXjRYWImdYPV-QtUepzqeVooal22GfZ6lRHvPPzCH6pslHYJUPfWjsS6taeym8pK-MXETh_xrRntfp/s6000/DSC08517.JPG
ចំណុចពិសេសទី 4 ៖ ផ្តល់ជូននៅកម្មវិធីគូរគំនូរបែបឌីជីថលបែបអាចជីពគឺកម្មវិធី GoPaint (ហ្គូភែន) ឥតគិតថ្លៃមួយជីវិញ ដែលមុខងារអាជីបដូចទៅនឹងកម្មវិធីគូររូប ProCreate (ប្រូគ្រីអេត) នៅលើ iPad តែនៅលើ iPad អ្នកទំាងអស់គ្នាតម្រូវអោយទិញទើបអាចប្រើបាន បើនិយាយពីប៊ិចឆ្លាតវៃ Huawei M-Pencil ជំនាន់ទី 3 ដំណើរការដោយរលូនជាមួយច្ចេកវិទ្យា Nearlink (នៀរលីង) លឿនជាង Bluetooth 6 ដង នឹង កម្រិតសង្កត់ រហូតដល់ជាង 10000+ Pressure Level កម្រិតសង្កត់ខ្លំាងជាង Apple Pencil Pro (អេបផលផែនសលប្រូ) រហូដល់ជាងជាង 50% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn0UX2UVgJXwgjh1hmn92c8zsLoFv4-YzKY0AVyTNDDBV1yKuqQ2SalMjOb4f6NHscXMQJMwxXEap7yg_ZY0kRr8l7NaMFjOzKUCJS143HJDGQlAzLBWVLuaUZu2Jt2I1ogbZJlOZc6zk262GbT7LZ0hIv_qUxU81m0_V38ZVuLyznsXlj-Lawr23GLbH0/s6000/DSC08534.JPG
សម្រាប់អតិថិជនអាចធ្វើការជាវនូវ Huawei MatePad 12X តម្លៃលក់ផ្លូវការ 599ដុល្លា ដោយទទួលបានកាដូជាច្រើមានតម្លៃជាង 300ដុល្លា មានដូចជា Huawei Original Smart Keyboard ប្រើបច្ចេកវិទ្យា Nearlink មានតម្លៃ $129, Huawei Original Bluetooth Mouse មានតម្លៃ $39 , ផ្តល់ជូនកម្មវិធី Office , កមវិធី GoPaint និង Huawei Notes ឥតគិតថ្លៃមួយជីវិតតែម្តង នៅការដូរ Surprise គឺថែម $1 ទទួលបាន Huawei Band 10 ដែលមានតម្លៃ $39 និង ថែមត្រឹម $50 ទទួលបាន Huawei Original M-Pencil ជំនាន់ទី 3 ដែលមានតម្លៃដើមរហូតដល់ $129 ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBLuqv3FK5NDrF17uvX4K9L39JZinZepwmJMjpcmjF6EF6H_lv9ZqV3hbkm-GuMB-b5CVHymQz2TqQI_X5NlGnc1UOULZ_yvBLILdNQY8msXOEYYsSUCXboGMugwGST7t_-wbJTJWwyUn4vcRgbRpQO0tuE2LiZYvHh_f_eetRBoptM6TXg1pCB8SqELQv/s6000/DSC08536.JPG
ក្រុមហ៊ុនក៍បាមនាំយកមកនូវ Huawei Nova 13 Series ផ្តោតលើមុខងារ AI Selfie , AI Portrait , មុខងារថតវីដេអូ Vlog កម្រិត 4K តម្លៃចាប់ពី 300ដុល្លាជាង និង Huawei Band 10 នាឡិកាសុខភាពតាមដានដំណេក និង មុខងារហែលទឹកជម្រៅ 50ម៉ែត តម្លៃចាប់ពី $39 មកកាន់ទីផ្សារប្រទេសកម្ពុជាផលដែរ ។

ឆ្មាយន្តអាចផ្តល់សេវាបម្រើដល់អតិថិជនកំពុងពេញនិយមខ្លាំងនៅជប៉ុន

0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ប្រទេសជប៉ុនខ្វះខាតកម្លាំងពលកម្មជាច្រើនផ្នែក រហូតធ្វើឱ្យក្រុមហ៊ុននានាព្យាយាមបង្កើតគោលការណ៍ថ្មីដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យធ្វើការជាមួយក្រុមហ៊ុនយូរអង្វែង ខណៈក្រុមហ៊ុនខ្លះជួលបុគ្គលិកបរទេសមកធ្វើការ ដោយសារអត្រាកំណើតនៅជប៉ុនធ្លាក់ចុះខ្លាំងធ្វើឱ្យចំនួនមនុស្សចាស់កើនឡើង ។ នៅតាមភោជនីយដ្ឋានជាច្រើនក៏ខ្វះបុគ្គលិកដែរ ដូចជា ៖ ផ្នែករត់តុ ទើបភោជនីយទាំងនេះប្រើប្រាស់ឆ្មាយន្តរត់តុជំនួសមនុស្ស ដើម្បីកាត់បន្ថយការចំណាយដើមទុន និងដោះស្រាយបញ្ហាខ្វះកម្លាំងពលកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqsodAxOZLkh8Vd9JBYhzUo6oXuQ9DVKw3qVaE76Nx8zHv7giFx2K06rYY-zi_HE00SN-k2VzGvLz_hfa0GPCle5HiJQk_zKZieZX0K1dEI8IZOZZvW8s63Ro8pC6yytxuPsHM-Hhkzfxsmkh0P9oL1Ku5IZmh_WV00Pa-vwlq1QZuqJM703LOFHEw5UVR/s2200/image_2025-03-19_08-54-11.png

ការប្រើប្រាស់ឆ្មាយន្តលើកម្ហូបអាហារក្នុងភោជនីយដ្ឋានជប៉ុន មិនមែនជាការប្រើប្រាស់បណ្តោះអាសន្នទេ ប៉ុន្តែភោជនីយដ្ឋានទាំងនេះនឹងប្រើប្រាស់ឆ្មាយន្តយូរអង្វែង ។ វាបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរក្នុងផ្នែកសេវាកម្មអតិថិជន ដែលយកគ្រឿងយន្តមកធ្វើការជំនួសមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_D9ERwrWeXq6He31eeSEf6BSE82q87F-qxot1coteoDcxtNJXmCxRSc6W1o6NJ7vAzM3DogD-WOSmohe7GF3ZFvZHaXQ6vZjNAESkZjrQm094OQeEag0Lm1Hd4UkreL8iveVsN0IXT9buAzycROePZS8cow0FEiZj034hcUpGVCQSi9JgYpSqk0N96XTp/s1200/photo_2025-03-18_16-10-21.jpg
ក្រុមហ៊ុនស្រាវជ្រាវ Fuji Keizai Co. សន្និដ្ឋានថា នៅឆ្នាំ២០៣០ ជប៉ុននឹងប្រើប្រាស់មនុស្សយន្តច្រើនក្នុងផ្នែកសេវាកម្មអតិថិជន ឬលើសឆ្នាំ២០២៤ រហូតដល់៣ដង ដោយសារជប៉ុនខ្វះខាតកម្លាំងពលកម្មខ្លាំង និងកំណើនពលរដ្ឋអាយុច្រើន ។ នៅឆ្នាំ២០៤០ ជប៉ុននឹងខ្វះខាតកម្លាំងពលកម្ម រហូតដល់១១លាននាក់ ជាពិសេស ផ្នែកសេវាកម្ម និងការថែទាំមនុស្សចាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP-9iGvOWkL75aMMgIvFEOsBHAekM1pgBDgMJyeJoNm8bsQXoLF-VcRvNJjx5DufETXqrUzmf_1QkYtX6E191QHn8DncMpn95EEpt8BtJPhUO-43rC0s5rqAfepsaLoX0cDOre2xB4xPRlZ748mFm680vuQWIXMhicRQzPoRNCGkU3tqe-KcDNUTHCkk_D/s800/image_2025-03-19_08-54-13%20(2).png
Service Robots ឬមនុស្សយន្តផ្នែកសេវាកម្ម កំពុងក្លាយជាដំណោះស្រាយបញ្ហានេះ ដោយសារវាអាចធ្វើការដដែលៗ មិនចេះនឿយហត់ ហើយវាអាចធ្វើការជាមួយមនុស្សបានល្អទៀតផង ។ មនុស្សយន្តទាំងនេះពុំបានដណ្តើមការងារមនុស្សទេ ប៉ុន្តែវាជួយបំពេញការងារដែលខ្វះខាតកម្លាំងមនុស្ស និងបង្កើនប្រសិទ្ធភាពការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin1Gr43au02LpuaxyDtBlJsx6SPb_W5ltD-ksw4e933pgbqcvNoJicGkY99UWkmLe8QGZGKB-tbvxXm1NByw0zYQIcWW3lCRffgkWkI69dcUEz3x-2ljxyxZvF1rx27c5ot2JVocn2FJLsWP2CfcfLfuw5Crf3pr0F5cg7X3iP08BhRKBoWnOVYt-3nJQQ/s800/image_2025-03-19_08-54-13.png

Skylark Holdings គឺជាភោជនីយដ្ឋានដ៏ធំបំផុតនៅជប៉ុន បានប្រើប្រាស់មនុស្សយន្តជាច្រើនគ្រឿងក្នុងភោជនីយដ្ឋាន គឺមានមនុស្សយន្តជាង៣,០០០គ្រឿង សម្រាប់ប្រចាំការនៅភោជនីយដ្ឋានធំ និងមនុស្សយន្តជាង២,០០០គ្រឿងទៀត ប្រចាំការនៅភោជនីយដ្ឋានទូទាំងប្រទេស ។ ការប្រើប្រាស់មនុស្សយន្តធ្វើឱ្យភោជនីយដ្ឋាននេះអាសន្សំសំចៃប្រាក់ រហូតដល់ជាង៣ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQCZqQi_jzG4b2kPWpnHIyou_r5BxCCZQxK08xEYHYhX3zUXwkAXAco3yc-YGIMjJzJNU_bfF4ND-m7HupwwdpS_AVY7VrniFCrF7KxWepwjnJPKfopESFS9qE7ici6Ek8UA0L8WBgfnAYlr6iDUhTNHQW2Vs5_E3KL-F7sQnnWD1L7vueQ6EcMnSOdyV7/s762/image_2025-03-19_08-57-44.png
លើសពីនេះ មនុស្សយន្តសេវាកម្ម មិនមែនសម្រាប់ប្រើប្រាស់ក្នុងភោជនីយដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែគេបានប្រើប្រាស់វាក្នុងផ្នែកថែទាំមនុស្សចាស់ផងដែរ ស្របពេលរដ្ឋាភិបាលជប៉ុនសន្និដ្ឋានថា ជប៉ុននឹងខ្វះបុគ្គលិកថែទាំមនុស្សចាស់ រហូតដល់៥៧ម៉ឺននាក់ នៅឆ្នាំ២០៤០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtlmBOd1r53qHI_fMgeVIPYTrHEu-ckneYGQq6VtFtrqZPakzkyo0ZpHLzmFJ92MznHckY45m39S21kUqvJ8EDjc6NjUPTldLpP_EaElGN8OUbQ98RmTmWNj7Ngi4K2rnpvgKhmJiUSQhsYhyX2jnRF9n39fSS2r2Ex9TR1ckP6_kw8V_O025Q9Gucs2If/s1200/image_2025-03-19_08-59-17.png

កន្លែងថែទាំមនុស្សចាស់ ឈ្មោះ Flos Higashi-Kojiya នៅទីក្រុងតូក្យូ បានប្រើប្រាស់មនុស្សយន្ត Hug ដើម្បីជួយមនុស្សចាស់ដែលអង្គុយលើរទេះ ឱ្យក្រោកឈរឡើងដោយគ្មានគ្រោះថ្នាក់ ហើយមនុស្សយន្តនេះត្រូវបានបំពាក់បច្ចេកវិទ្យាតាមដានការសម្រាករបស់មនុស្សចាស់ ៕

ឆ្នេរសមុទ្រដ៏វែង និងស្រស់ស្អាតក្នុងតំបន់អាស៊ីនេះ តើឆ្នេរមួយនេះមានចំណុចទាក់ទាញអ្វីខ្លះបានជាទទួលងារជាឆ្នេរល្អស្អាតជាងគេ?

0

ប្រទេសបង់ក្លាដែស ៖ Cox’s Bazar គឺជាឆ្នេរសមុទ្រវែងជាងគេបំផុតលើពិភពលោក ដែលមានប្រវែងរហូតដល់១២០គីឡូម៉ែត្រ ស្ថិតនៅប្រទេសបង់ក្លាដែស ។ ឆ្នេរសមុទ្រនេះលាតសន្ធឹងតាមឈូងសមុទ្របេនហ្គាល់ នៅទីក្រុង Cox’s Bazar គឺដាក់ឈ្មោះតាមអ្នកបើកនាវាអង់គ្លេសម្នាក់ឈ្មោះ Hiram Cox ក្នុងសម័យអាណានិគម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP7I5smtKVhw_lspRLPZhL_fu9jmEg4Gn4ZcLp75upxyQD7y9zn2l3VmyzrETG9e_bznlro2taexLWcy0K9BRgkZEXYh8Bqlq4ojRIo0nNyW2WWJT_9OPLTJh4x7ntxGJcezkwYF-s8IlPsUhMvOuWxwNZr8BwCGY0qwJIFh-396twN08EyH0y3IvqoGD9/s1344/image_2025-03-19_08-49-25.png

ឆ្នេរសមុទ្រ Cox’s Bazar មិនត្រឹមតែមានប្រវែងវែងបំផុតលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាមានចំណុចទាក់ទាញជាច្រើន ដូចជា ៖

១-ឆ្នេរខ្សាច់ពណ៌មាស លាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែក ៖ ឆ្នេរសមុទ្រ Cox’s Bazar ល្បីល្បាញខ្លាំង ដោយសារមានឆ្នេរខ្សាច់ទន់ល្មើយ ពណ៌មាស និងវែងដាច់កន្ទុយភ្នែក ។ ទិដ្ឋភាពទឹករលកសមុទ្រ និងថ្ងៃលិចនៅទីនេះ ត្រូវបានគេចាត់ទុកថា គឺជាកន្លែងមើលទេសភាពដ៏ស្រស់ស្អាតបំផុតនៅប្រទេសបង់ក្លាដែស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ9kdvQ-QySFyVN0CUVOWCYs6KcDVJNMlpI-_f2CFZAWEsml8lA58V1Wm4vd24vwt1XjAUPC-opVcKPNAcLcKcW4PmgTFF6vufpJzp9bxBFDkzYUikoPDEZKomhP_ZYIfXw8X0LNYsNAvATkQ8ZOATuKL7_0ZHYbo0JFnxvy_789D6zWesBMP06d_RqtWD/s1280/image_2025-03-19_08-49-26.png

២-គោលដៅទេសចរណ៍ដ៏ពេញនិយម ៖
-Laboni Beach ៖ គឺជាឆ្នេរខ្សាច់ដែលមានភ្ញៀវទេសចរបរទេសមកកម្សាន្តច្រើនបំផុត និងមានហាងលក់វត្ថុអនុស្សាវរីយ៍https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfpCOYeg8JyTIl9YH8HzfnzQBXS0TqITUI7cGTm7x-rv4Nt8tAnDTYkbMWd80fcsPrlbIf_zSEFDovQqR8NLyp2ikuUaXGrM_PqYBbCD6ufVbeWWhskVeN9_UYV8hjU4JjBqvxxmjjJLjHLn4G1y3IHEHi9bAgfSAMxAOUP3OBeYMkGw6my_sVoaj7eAYH/s1000/image_2025-03-19_08-49-27.png

-Himchari National Park ៖ គឺជាឧទ្យានជាតិមានទឹកជ្រោះ និងកន្លែងឈរមើលទេសភាពយ៉ាងស្រស់ស្អាតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIvrWbYl9V7eDPFMqAwlkezVf0rSv2uh-DoaoP_VicSVDdfakLEQOamo4GsE7gtvqbKi67H0DCRAQEZ7WE_vCFv9U-4XE8eydrXiiQn0qbpAGQG9NcfNDf7osFV_bq5mT9bYt4J8CuSo7ThSZxtOeWx5YGTvVmQew52ah0DkXeXwAVPBwerhgm-i3mUY4V/s1024/image_2025-03-19_08-49-29.png

-Inani Beach ៖ គឺជាឆ្នេរខ្សាច់មានថ្មធម្មជាតិ និងទឹកសមុទ្រថ្លា ដែលជាកន្លែងសម្រាកលំហែកាយដ៏ល្អបំផុតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-ICr6ON-wt2eFjI-tB70rb1myfFET_qn4ahnKOmwS9hGjBg4N_DMCfpRf2IW_ZELbOJyFpNxr0P2S6aHaXL47WRSrKz1RA3q0IIw0jIrYFQ42AYxoB4zVgXFbA96Vmls2eB26rKsQ_XLBZi5ZFlODA20Xe6m3sh1X5kkTJqyO8foA52ye0S7BDZoewfz/s1024/image_2025-03-19_08-49-28.png

-Saint Martin’s Island ៖ គឺជាកោះផ្កាថ្មតែមួយគត់របស់បង់ក្លាដែស ព្រមទាំងមានទឹកសមុទ្រថ្លា ប្រកបដោយបរិយាកាសស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE1FL_f8QVFg4dqyxJOGNHYsccvyhoUTcHyMyBcWQ3rode0diXljnZPIVnJnCm9-mYu_rjjrS1RjZEF-Vha5NNbJMVcdy0tk7pZyEyRBKaqJBiy6-PiTc5GTGHlBESO-NQIVjJVhuEJudak_h50TEERQ2dhQa6wx9sfv07R6QmVaSERkGvStUC4URdgn28/s3840/image_2025-03-19_08-49-29%20(2).png

៣-កន្លែងមើលព្រះអាទិត្យលិចដ៏ស្រស់ស្អាត ៖ ឆ្នេរសមុទ្រ Cox’s Bazar គឺជាកន្លែងមើលព្រះអាទិត្យលិចដ៏ស្រស់ស្អាត ក្នុងចំណោមកន្លែងផ្សេងៗនៅតំបន់អាស៊ីខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYxqlmFtMpfUJ9Rl6RwNvE6tLrV1gW5kNdychig5vrSHKjvLs8biPTLLF7MM6qljsD8nhGUF3OX7Bi_QWSjdwESC4q0jqW2bFeJBNeAp-i8PKICjLarxcDx0VTmxArAfRL2uDEW-9-lVbxFggtVOVXJMULp5HdE2kqAaoimL3j3imG1QeGEYMknfc7yk23/s1920/image_2025-03-19_08-50-16.png
៤-តំបន់វប្បធម៌ និងមានអាហារសមុទ្រឆ្ងាញ់ៗ ៖ បង់ក្លាដែសមានអាហារសមុទ្រស្រស់ៗ ដូចជា ៖ បង្កង Lobster, មឹកអាំង, សម្លត្រី និងអាហារសមុទ្រជាច្រើនមុខទៀត ដែលបង្ហាញពីភាពលេចធ្លោក្នុងតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvh1Nj8gfPcZrm8vQfW0V7oGR43mhKg5LWrjRumPAKaIbkZ9QKDNvGjDtilDZCT3uJ1DdXN4GDPMKnETBK0BIiXOl6nk3ZM1Yf5EffnMiC7ZIfYdqdhb5mmRPS6g4WhZ7ck1voOLt82PJFQ5XfXpSHDiig8TiAwAofTwhWSQ0f2nqdHpC2bwvN6FdtpqeA/s686/image_2025-03-19_08-50-17.png

ឆ្នេរសមុទ្រ Cox’s Bazar គឺជាគោលដៅទេសចរណ៍ដ៏សម្បូរបែបមួយសម្រាប់អ្នកចូលចិត្តឆ្នេរសមុទ្រ និងចង់បានបរិយាកាសធម្មជាតិ ។ ឆ្នេរនេះមានប្រវែងរហូតដល់១២០គីឡូម៉ែត្រ ព្រមទាំងមានទេសភាពដ៏ស្រស់ស្អាត អាហារសមុទ្រឆ្ងាញ់ៗ និងវប្បធម៌ក្នុងតំបន់មានមន្តស្នេហ៍ ធ្វើឱ្យវាក្លាយជាតំបន់ទេសចរណ៍ដែលលោកអ្នកពុំគួរមើលរំលងពេលទៅដល់ប្រទេសបង់ក្លាដែស ៕

ជប៉ុនផលិតថាមពលអ៊ីដ្រូសែនពីលាមកគោដែលមានប្រសិទ្ធភាពស្មើប្រេងឥន្ធនៈ និងពុំប៉ះពាល់បរិស្ថាន

0

ប្រទេសជប៉ុន ៖ អាហារ និងផលិតផលផលិតពីទឹកដោះគោ ស្មើជាងពាក់កណ្តាលដែលលក់នៅទីផ្សារប្រទេសជប៉ុន គឺមានប្រភពពីកោះហុកកៃដូ ដែលផ្ទៃដីប្រមាណ២០% របស់កោះនេះបានចិញ្ចឹមគោរាប់លានក្បាល ។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនផ្តោតលើការផលិតថាមពលអ៊ីដ្រូសែនពីលាមកគោនៅកោះហុកកៃដូ ដោយសារការប្រើប្រាស់ថាមពលអ៊ីដ្រូសែនមានប្រសិទ្ធភាព និងពុំប៉ះពាល់បរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfEJOR4D8JrVJqcjCOPgnJeE4gJ5mitycNrNUnQ1JSm77F_WIFGnxurRczMFs8P-y69E1nLNJiTFg2TjSt-lvwp8RyPxjxCYDjcWuFqpaPB7fZtt9L3ozT7_06mCKX8rAqXO-dEjSDJM3cnAZK_aSc9HYuQNx8XuZ7z_gn3Aq-bI7g71rI8IOoPyTMurS6/s686/image_2025-03-19_08-43-34.png
ទីក្រុង Shikaoi នៅកោះហុកកៃដូ មានសក្តានុពលខ្លាំងក្នុងការផលិតថាមពលកកើតឡើងវិញ គឺថាមពលអ៊ីដ្រូសែន ដោយសារទីក្រុងនេះចិញ្ចឹមគោច្រើនជាងគេ ។ លាមក និងទឹកនោមគោនៅតាមកសិដ្ឋាន ត្រូវបានប្រមូលទៅដាក់ក្នុងម៉ាស៊ីនកិនរបស់រោងចក្រ បន្ទាប់មក គេក៏យកលាមក និងទឹកនោមគោចេញពីម៉ាស៊ីន ហើយវាក្លាយជា Biogas ។ គេក៏បំលែង Biogas ជាសារធាតុមេតាន សម្រាប់ធ្វើជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតថាមពលអ៊ីដ្រូសែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxc-TxjYv-uUswsJ6g1kzak4oExbBRxOpdktg7vBI1BBxp5SIbL-mYCwEDmO1tZJwfNKYPj5r-UpfwQrKWaDSnegqEtV8N9NQf2Ni2h1OGvsGIXn9kNyn14ovZzQ08hNueoNj9g1WEI0jLqVqGtnj1-ORvUKNhlzlcUoko-60Hm45Rkp1CfJpp-ZpTDc-y/s1280/photo_2025-03-18_09-43-33.jpg

ថាមពលអ៊ីដ្រូសែនដែលផលិតចេញពីរោងចក្រនៅទីក្រុង Shikaoi គឺសម្រាប់ប្រើជាមួយយានយន្តនៅកោះហុកកៃដូ ប្រមាណ២៨គ្រឿងក្នុង១ថ្ងៃ ប៉ុន្តែយានយន្តភាគច្រើនរបស់កសិករនៅហុកកៃដូ នៅតែប្រើប្រាស់ប្រេងឥន្ធនៈ ។ យានយន្តប្រើប្រាស់ថាមពលអ៊ីដ្រូសែន គឺសម្រាប់តែក្នុងកសិដ្ឋានប៉ុណ្ណោះ និងទទួលបានប្រយោជន៍ពីថាមពលអ៊ីដ្រូសែនទាំងស្រុង ពីព្រោះវាអាចកាត់បន្ថយការបញ្ចេញជាតិពុល ១០០% ក្នុង១ថ្ងៃ ។ បើកសិដ្ឋានប្រើប្រាស់ថាមពលអ៊ីដ្រូសែនពុំអស់ គេនឹងយកវាទៅផលិតជាអគ្គិសនីនៅកន្លែងចិញ្ចឹមត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZWCkUfn4PrP5WjGZGv1dfpN2Mf2jHpDMhaGmhqClLj8Fw3I474BhQDZjYdTF2W0YIWSg8IflN-wrnRQleSh4GdKgHfAYAlFtuI3joaeGNgDD90WTIYdHaK3WrvaEAn4pP6diaYdpiW83GYjXmsfJ_gx-fdq55aH3n62-REQT7LEt9rreE5stRUHPydmra/s1280/photo_2025-03-18_09-43-34.jpg

ការផលិតថាមពលអ៊ីដ្រូសែនពីលាមកគោ នៅទីក្រុង Shikaoi របស់កោះហុកកៃដូ គឺជាគម្រោងគាំទ្រដោយរដ្ឋាភិបាលជប៉ុន ដែលជំរុញឱ្យផ្លាស់ប្តូរលាមកគោទៅជាថាមពលអ៊ីដ្រូសែន ។ រដ្ឋាភិបាលជប៉ុនមានគម្រោងបង្កើនការប្រើប្រាស់ថាមពលអ៊ីដ្រូសែនឱ្យបាន៦ដង ឬស្មើ១២លានតោន នៅឆ្នាំ២០៤០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghKZXN-HhJS-4Rt2ZIkYZYIJUVpyTbLXx6V77yGa8l30F-PKbl6_vKoMIJ4hQhT7hA2sT1KN1Zp-f-RhkwL5V9xyPxsZf1mdB_fXExEsi3SyadVmifrebAu4Hv0Zp_wCw12v0o8_ePsva7h-XtxY-1QETYEEHAkcsQQl5tmrCb3hqf9qiIBHai30inRgep/s1280/photo_2025-03-18_09-43-32.jpg

គួរបញ្ជាក់ថា ថាមពលអ៊ីដ្រូសែន គឺជាការយកឧស្ម័នអ៊ីដ្រូសែនមកប្រើប្រាស់ជាប្រេងឥន្ធនៈក្នុងគ្រឿងម៉ាស៊ីនយានយន្ត ឬប្រើប្រាស់រួមគ្នាជាមួយប្រេងឥន្ធនៈ ។ ការប្រើប្រាស់ថាមពលនេះពុំបំពុលបរិស្ថានដូចការប្រើប្រាស់ប្រេងឥន្ធនៈទេ ហើយវាជាជម្រើសថ្មីសម្រាប់ប្រើប្រាស់ជាមួយរថយន្តដឹកទំនិញ ពេលប្រេងឥន្ធនៈឡើងថ្លៃ ។ រថយន្តដឹកទំនិញបច្ចុប្បន្ន ដូចជា ៖ រថយន្ត Toyota និង Hino ត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ថាមពលអ៊ីដ្រូសែន ដើម្បីកាត់បន្ថយបញ្ហាបរិស្ថាន ពិភពលោកក្តៅ និងការខ្វះប្រេងឥន្ធនៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb-1l6toqfmWik-SkoFYo7o-FywvDv4itr6EjnSOmlrf502nxIPZ9Zwx3d8kLrrACzUkYh4-YIv1GHToVvm9sKoTabliFDZxKJvYSuSRA5OjhJ3D0GuVfYM8LyeVWE7vkI3jU7g1mJwPnAPYdw61AATOFygyTq-s6BIfouXFLv6JsWn1zJlrrZYJfutNjJ/s1280/photo_2025-03-18_09-43-35.jpg

ថាមពលអ៊ីដ្រូសែនមានគុណសម្បត្តិ ដូចជា ៖ ជាថាមពលស្អាត, ការប្រើប្រាស់ស្មើនឹងថាមពលប្រេង និងអាចប្រើប្រាស់បានច្រើនផ្នែក ។ ប៉ុន្តែវាក៏មានគុណវិបត្តិផងដែរ ដូចជា ៖ ការផ្ទុកថាមពលអ៊ីដ្រូដែនក្នុងម៉ាស៊ីនយានយន្ត នៅតែមានបញ្ហា, សុវត្ថិភាពការប្រើប្រាស់ថាមពលអ៊ីដ្រូសែនជាមួយយានយន្តមានកំណត់ និងមានតម្លៃថ្លៃ ៕

មហាសេដ្ឋីអាមេរិក Elon Musk នឹងបញ្ជូនមនុស្សយន្តទៅជាន់លើផ្ទៃភពអង្គារ នាចុងឆ្នាំ២០២៦

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ថា មហាសេដ្ឋីអាមេរិក និងជាម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហាញពីគម្រោងបញ្ជូនមនុស្សយន្តទៅជាន់លើផ្ទៃភពអង្គារ និងគម្រោងរុករកភពអង្គារ នាចុងឆ្នាំ២០២៦ ដោយប្រើប្រាស់យានអវកាស Starship ។ បើបេសកកម្មដំបូងទទួលបានជោគជ័យ លោកសង្ឃឹមថា នៅឆ្នាំ២០២៩ លោកនឹងអាចបញ្ជូនមនុស្ស និងយានអវកាសរបស់ក្រុមហ៊ុន SpaceX ទៅចុះចតលើភពអង្គារ បើទោះលោកធ្លាប់គិតថា ឆ្នាំ២០៣១ គឺជាពេលវេលាល្អជាងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXl_JwqKA2tqe79xQ9MA-YTOJIKGf88uAX11ahFGPVE7t_Ohii7Bbq9u2oQlHGav5MnRW69Zgt_-FB3oh_dh-WLVfF41qVeSpItDzhWd8TANwGgSlGQwX6Vs5D-EAeeeVixfb1KorST9zrd6bR6Nw-b9ya8_5XJdFQSodF0JzG5imYerZ0rGU4Z5215LJw/s1801/image_2025-03-19_08-39-25.png

ការព្យាយាមរុករក និងបញ្ជូនមនុស្សយន្តទៅកាន់ភពអង្គាររបស់លោក Elon Musk គឺស្របពេលយានអវកាស Starship របស់លោក ត្រូវបានមហាជនរិះគន់ក្រោយការសាកល្បងបង្ហោះបរាជ័យជាច្រើនលើក នាពេលកន្លងមក ។ កំទេចកំទីយានអវកាស Starship បានធ្លាក់មកលើផែនដីដូចអាចម៍ផ្កាយ ហើយគេអាចមើលឃើញកំទេចយានអវកាសនេះធ្លាក់នៅតំបន់ជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNwYbIo3oR_rUolk-DfM3B8ZeNhj8SYk40ecnhHKvQp5fwXEwTJsost5na2QfRnY3Boj2bwNR7tz3Vr0jn2WQanv__fWFoBKI6mCDyYekAjnOXSyOBM7S83ULIIJ3W4es5Gw559tITi2gH8Y6BMn_Jp3-BEPK-N_btXw3c273t2Yg9tzNNNSAdXdJeI3_N/s3600/image_2025-03-19_08-39-27.png
Starship គឺជាយានអវកាសមានទំហំធំបំផុត និងមានកម្ពស់១២៣ម៉ែត្រ បើធៀបនឹងយានអវកាសផ្សេងៗ ដែលក្រុមហ៊ុន Space X បានផលិត ។ ការផលិតយានអវកាសនេះឡើង គឺលោក Elon Musk មានគោលដៅសម្រាប់ការធ្វើដំណើរទៅរុករកភពអង្គារ ដែលលោកបានគិតតាំងពីឆ្នាំ២០១៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXlKDlpzEzJOmX8D2osy33KoAxZydQE8t2UV6Hv2w4_t-UEeuS8S5Mt-ibYKUYWzroguxq3MgL_XLa6qJEID2K9Rf0K9-8ZuKIIPUFxOI4ygy-nX6Y9AskSPcoC6qyGZDXbg4GOhCHHRGM-5GOCgGZEiXrvw-V3vfBPONly7Gd_1iSaQZfhRjRYdYY_Fex/s1600/image_2025-03-19_08-39-33.png

ក្រៅពីគម្រោងរុករកលើភពអង្គារ លោកនឹងបញ្ជូនមនុស្ស Optimus ដែលផលិតដោយក្រុមហ៊ុន Tesla ទៅជាន់លើផ្ទៃភពអង្គារ ផងដែរ ។ មនុស្សយន្ត Optimus ទើបតែបានបង្ហាញកាលពីឆ្នាំ២០២៤ ហើយលោក Elon Musk និយាយថា មនុស្សយន្តនេះនឹងអាចជួយមនុស្សធ្វើកិច្ចការផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ។ វាមានតម្លៃចាប់ពី២ម៉ឺន ទៅ៣ម៉ឺនដុល្លារក្នុង១គ្រឿង សម្រាប់អតិថិជនដែលចង់ទិញវាធ្វើជាជំនួយការដ៏ឆ្លាតវៃនៅផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJeDdXh64CzpPiR-dcyR_Tdwxy38iOg4ZHEKlNdteoC7bYJfllKY0DtE2gdL1ecRm1EcLWNpm3Iwh4i3mA47teQa_DNYmWVvplNFIw9PppDwFDSgbKgKAM2-xDPAUA0cgF02the26LDs8635_7ZwQ844hhQOfANQ7C7rn93I-xRwjFu3HjABt1Z2INWaIH/s3000/image_2025-03-19_08-39-35.png
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា កន្លងមក គឺជាខួបលើកទី២៣ឆ្នាំ ដែលលោក Elon Musk បានបង្កើតក្រុមហ៊ុន SpaceX នៅឆ្នាំ២០០២ ដើម្បីធ្វើយានអវកាសតាមក្តីសុបិនកាលពីក្មេងរបស់លោក ។ លោកចង់បង្កើតគម្រោង Mars Oasis គឺការតាំងមូលដ្ឋានលើភពអង្គការ ប៉ុន្តែដោយសារប្រព័ន្ធដឹកជញ្ជូនតាមអវកាសកាលពីមុនត្រូវចំណាយប្រាក់ច្រើន ទើបលោកបង្កើតក្រុមហ៊ុន SpaceX ដើម្បីកាត់បន្ថយការចំណាយសម្រាប់ដឹកជញ្ជូនសម្ភារៈតាមយានអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdDXRz6V8bubltq7qHCj_gK8mJr-EeBR09rUjgSw6QNeSRCyZjDth0Cqm8n2hkc-kxgk7PliiO4_8w5X_ThCsiObRYWp5BQ0Cx9IreVd1D1afxt7-vzBz6P1SEelAjjPmlrSTiT9wDpLUa3SrtzUhhZNLmxj_ysWBhpTsrRrh-u7XcymBUABt9cdOAbyIu/s1200/image_2025-03-19_08-39-37.png

លោកបានបង្កើតយានអវកាស Starship សម្រាប់ដឹកជញ្ជូនសម្ភារៈទៅតាំងមូលដ្ឋាននៅភពព្រះច័ន្ទ និងភពអង្គារ ព្រមទាំងពង្រីកបណ្តាញផ្កាយរណប Starlink ប្រភេទថ្មីឱ្យធំជាងមុន ៕