ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការរិះគន់យ៉ាងខ្លាំងចំពោះតារាចម្រៀង Lisa សមាជិក BLACKPINK បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍ Met Gala 2025 ជាមួយនឹងការបញ្ចេញល្វែងក្រោម។ ទោះយ៉ាងណាបន្ទាប់ពីមានការចោទប្រកាន់ថាសំលៀកបំពាក់របស់នាងភ្ជាប់មកជាមួយនឹងរូបភាព Rosa Parks ជាសកម្មជនជនជាតិអាម៉េរិកមកពីចលនាសិទ្ធិស៊ីវិល ស្ថិតនៅកន្លែងមិនសមរម្យនោះគឺជារឿងមិនពិតនោះទេ។

កាលពីថ្ងៃអង្គារ ទី៦ ខែឧសភា ទស្សនាវដ្ដី The Cut បានចេញផ្សាយអត្ថបទមួយស្តីពីក្រុម BLACKPINK សំលៀកបំពាក់ Met Gala ឆ្នាំ ២០២៥ របស់ Lisa បន្ទាប់ពីការរំពឹងទុកជាច្រើនបាននិយាយថាឈុត Met Gala របស់នាង មានមុខលោកស្រី Rosa Parks សកម្មជនជនជាតិអាម៉េរិកមកពីចលនាសិទ្ធិស៊ីវិល។ រឿងនេះបានជំរុញឱ្យ Lisa ទទួលបានការរិះគន់ជាច្រើនចំពោះការស្លៀកពាក់របស់នាង។

ទោះយ៉ាងណា ក្នុងអត្ថបទថ្មីៗរបស់ទស្សនាវដ្តីខាងលើបានបញ្ជាក់ថាពាក្យចចាមអារ៉ាមខាងលើនោះគឺជារឿងមិនពិត។ ទស្សនាវដ្តីបានរាយការណ៍ថាពួកគេបានទាក់ទង Louis Vuitton ដើម្បីដឹងពីអ្នករចនានៅពីក្រោយសំលៀកបំពាក់របស់ Lisa ។ ក្រុមហ៊ុនបានបញ្ជាក់ថាពួកគេមិនបានបន្ថែមមុខរបស់ Rosa Parks ទៅនឹងតារារូបនេះទេ។ អ្នកតំណាងរបស់ LV ថាមុខនៅលើសម្លៀកបំពាក់ខាងក្រោមរបស់ Lisa ត្រូវបានបង្កើតឡើងដោយវិចិត្រករម្នាក់ដែលមានឈ្មោះថា Henry Taylor និងមុខនៅលើសម្លៀកបំពាក់គឺជារូបបញ្ឈរដែលជាផ្នែកមួយនៃជីវិតរបស់គាត់។ បន្ទាប់ពីមានការបកស្រាយពីពាក្យចចាមអារ៉ាមទាំងនេះ អ្នកគាំទ្រក្រុម BLACKPINK មិនយូរប៉ុន្មានបានចេញមកការពារនាងដោយសារតែ Lisa ទទួលបានការរិះគន់យ៉ាងខ្លាំងចំពោះការស្លៀកពាក់និងពាក្យចចាមអារ៉ាមនោះ។
នេះនាំឱ្យអ្នកគាំទ្រចាប់ផ្តើមទាមទារឱ្យមានការសូមទោសពីអ្នកលេងអ៊ីនធឺណិតចំពោះការនិយាយគ្មានមូលដ្ឋានច្បាស់លាស់របស់ពួកគេ ការរំពឹងទុក និងការរិះគន់ដែលមិនចាំបាច់។ មិនយូរប៉ុន្មាន ពាក្យគន្លឹះដូចជា «APOLOGIZE TO LISA» ចាប់ផ្តើមមាននិន្នាការនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X៕










