ប្រទេសឡាវ ៖ តាមការចេញផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រសួងកសិកម្ម និងព្រៃឈើឡាវបានប្រកាសផ្អាកនាំចូលសាច់គោ សាច់ជ្រូក សាច់សេះ និងសាច់ចៀមពីប្រទេសថៃ ព្រមទាំងបញ្ជាឱ្យអាជ្ញាធរព្រំដែនឡាវបា.ញ់ថ្នាំសម្លាប់មេរោគលើយានជំនិះគ្រប់ប្រភេទដែលធ្វើដំណើរពីថៃមុនឆ្លងដែនចូលឡាវដើម្បីបង្ការជំងឺអង់ត្រាក់ (Anthrax)។ ការហាមនាំចូលសាច់សត្វពីថៃ គឺក្រោយពីបុរសថៃម្នាក់អាយុ៥៣ឆ្នាំ នៅខេត្តមុកដាហាន បានស្លា.ប់ដោយសារជំងឺអង់ត្រាក់ កាលពីថ្ងៃទី៣០ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBtVy10neGqiV89gscvdUr85Qas8wCMYnNmLbQT_wEE7ljVymhZ1FN50Y-UWz_5BLFRJDDPhymkBDHlR8YubbFEeOhM0r8WsLxGSm-pQy-4DIuJRoIfKR0wnxRibplBZKSnvrzM6tIj1Ekv58mBIkLEMxpzfCHM_OPsS_I0Y2FVbPuGQzx8WC-x45-4A2n/s1020/image_2025-05-09_08-48-38.png

នេះជាការស្លាប់ដោយសារជំងឺអង់ត្រាក់ជាលើកដំបូងនៅប្រទេសថៃក្នុងរយៈពេល៣០ឆ្នាំ បើគិតតាំងពីឆ្នាំ១៩៩៤ ។ ក្រៅពីនេះ ក៏មានពលរដ្ឋថៃប្រឈមនឹងការឆ្លងជំងឺអង់ត្រាក់ និងប៉ះពាល់មេរោគដោយផ្ទាល់ រហូតដល់៦៣៨នាក់ ។ ក្រសួងសុខាភិបាលថៃបានប្រកាសថា ស្រុកដនតាន របស់ខេត្តមុកដាហាន គឺជាតំបន់គ្រប់គ្រងជំងឺអង់ត្រាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE-S6pTW56kK1QKIVvVau8GoTOvWOieHw1Yi8zb28nVBYYMovdnxrK4g9kSP932wCDfHv9WCBWAUYLzNd8KGOgISWhcwpjk7FpqN1OqTXSGyoVJq7QfM5RTIa0CZYSSJgdOxe-DdHeoen9FF5cXp2993R5KET7KgLjlKbC632X0rbxemTclthIffZJDTt0/s644/photo_2025-05-08_09-19-41%20(2).jpg
ការឆ្លងរាតត្បាតជំងឺអង់ត្រាក់បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសឡាវ ដែលត្រូវពឹងផ្អែកលើការនាំចូលទំនិញជាច្រើនពីថៃ រួមទាំងសាច់សត្វ ។ ក្រសួងកសិកម្ម និងព្រៃឈើឡាវបានដាស់តឿន កាលពីថ្ងៃទី២ ខែឧសភា ពីការឆ្លងជំងឺអង់ត្រាក់ និងឱ្យផ្អាកនាំចូលសាច់សត្វពីថៃ ដើម្បីបង្ការជំងឺអង់ត្រាក់ ។ កាលពីខែមីនា ឆ្នាំ២០២៤ ជំងឺអង់ត្រាក់ទើបតែឆ្លងរាតត្បាតនៅឡាវ គឺពលរដ្ឋឡាវនៅខេត្តចំប៉ាសក្តិ ចំនួន៣នាក់ បានឆ្លងជំងឺនេះ ក្នុងនោះអ្នកជំងឺម្នាក់មានអាការៈធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhATgZ7Bh6stuEJTJ-6Q_fRl26jlim168q8wLX2o4se-vgzdkHrsPjnaPibRlJQm07pEBXwH-NFGXJhHuH1GIV1hRuFSQZYWLNOWhpoe092PreSiJBy-xcjUygjeEbtuuTW1muDX6SUl6JlQBcqBZLdpzGfecTtz5FUDoavRu5MZv9aQF2kpHIFrmRT-3EQ/s1280/photo_2025-05-08_09-19-41%20(3).jpg

ក្រៅពីនេះ រដ្ឋាភិបាលឡាវបានណែនាំឱ្យម្ចាស់សត្វទាំងអស់ សូមតាមដានសុខភាពសត្វរបស់ខ្លួនយ៉ាងដិតដល់ និងរាយការណ៍ពីអាការៈសត្វដែលសង្ស័យឆ្លងជំងឺអង់ត្រាក់មកកាន់មន្ត្រីពាក់ព័ន្ធភ្លាមៗ ខណៈពលរដ្ឋទូទៅត្រូវតាមដានព័ត៌មានការឆ្លងជំងឺនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn_yvmZSEJ2HKM0bgSsryYazgq665NYKwluH464GPQ69jlXnRy2tq7VrSkiN29obDtQSPkO70wcPDVqnfox2BVfPxUM8W48EM_i4zC93uDVdXErUDw-blQbVO5AxAWp-GO5EKQc-P4hg-H89wbyJ4FU77SjWyg0MmTmO_fwd6oNMcKumhlad1AtztvHhgK/s800/photo_2025-05-08_09-19-41.jpg

ទោះជាជំងឺអង់ត្រាក់បានឆ្លងរាតត្បាតតិចតួចក្នុងតំបន់អាស៊ាន ប៉ុន្តែវាអាចធ្វើឱ្យអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ។ គ្រោះថ្នាក់គួរឱ្យខ្លាចរបស់ជំងឺនេះ គឺវាអាចនៅលាយឡំក្នុងបរិស្ថាន ចាប់ពី៣០ឆ្នាំ ទៅ៤០ឆ្នាំ, នៅក្នុងដី, ខ្មោចសត្វ និងលាមកសត្វ ហើយវានឹងឆ្លងរាតត្បាតទៅសត្វដែលស៊ីស្មៅ ដូចជា ៖ គោ ក្របី សេះ ចៀម និងពពែ ។ វាអាចចូលក្នុងរាងកាយមនុស្សតាមរយៈការប៉ះពាល់សត្វឆ្លងជំងឺ, ការបរិភោគសាច់សត្វឆ្លងជំងឺ និងការដកដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCoV2tVi03ZJscwkIKjRNjikJptI5RYmFMMjxv-oKg1L-1WeMHD6jtVSHK7ghGxSKNivi_MGRgCpYiqzsrhrQt_NlGhbQAZiw0UTtghFPiDy6y9XSVhqKaprjV1kKfZu6YG871JyeXA8hLckpLVuLvK2yiqIkconJnciGZuNnXXOoxCwYumn_V5AvimEHs/s1280/photo_2025-05-08_09-19-42.jpg

តាមទិន្នន័យនាយកដ្ឋានគ្រប់គ្រងជំងឺថៃបង្ហាញថា ជំងឺអង់ត្រាក់អាចឆ្លងតាមរយៈការប៉ះពាល់សាច់សត្វ ឬខ្មោចសត្វឆ្លងជំងឺ, ការបរិភោគសាច់ឆៅ ឬចម្អិនពុំឆ្អិន និងការស្រូបមេរោគចូលក្នុងសួត ។ ក្រោយឆ្លងជំងឺចាប់ពី១ថ្ងៃ ទៅ២ខែ អ្នកជំងឺនឹងចាប់ផ្តើមរមាស់ ហើម និងកើតពងបើកតាមបរិវេណដែលប៉ះពាល់មេរោគ រួមមាន ៖ ដៃ និងផ្ទៃមុខ បើពុំព្យាបាលភ្លាមៗ វានឹងឆ្លងរាលដាលរហូតដល់ស្លាប់ ៕