ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា លោកយាយជនជា.តិអង់គ្លេស ឈ្មោះ Ethel Caterham អាយុ១១៥ឆ្នាំ បានជាប់កំណត់ត្រាពិភពលោក គឺជាមនុស្សមានអាយុវែងបំផុតលើពិភពលោក ដែលកត់ត្រាដោយ Guinness World Records ។ បើគិតមកដល់ខែឧសភា ឆ្នាំ២០២៥នេះ លោកយាយមានអាយុ១១៥ឆ្នាំ និង២៥២ថ្ងៃ ។
.png)
លោកយាយ Ethel Caterham បានកាន់តំណែងជាមនុស្សអាយុវែងបំផុតលើពិភពលោក បន្តពីលោកយាយ Inah Canabarro Lucas ជាដូនជីជនជាតិប្រេស៊ីល ដែលជាម្ចាស់កំណត់ត្រាពិភពលោក នាពេលមុននេះ ។ ដូនដី Inah Canabarro Lucas បានស្លាប់នៅអាយុ១១៦ឆ្នាំ ដោយលោកយាយបានទទួលតំណែងជាមនុស្សអាយុវែងបំផុតលើពិភពលោក កាលពីខែធ្នូ ឆ្នាំ២០២៤ ក្រោយការស្លាប់របស់លោកយាយ Tomiko Itooka ជនជាតិជប៉ុន ។
ចំណែកលោកយាយ Ethel Caterham ជាម្ចាស់កំណត់ត្រាពិភពលោកបច្ចុប្បន្ន គឺរស់នៅតំបន់សឺរេ ប៉ុន្តែលោកយាយមានស្រុកកំណើតនៅភូមិស៊ិបតាន់ ប័លីងជឺ តំបន់ឃ្វេមហេមឈៀ ប្រទេសអង់គ្លេស ដែលនៅទីនោះ មានមនុស្សរស់នៅប្រមាណ ១,៥០០នាក់ ។ លោកយាយកើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩០៩ លោកយាយជាជនជាតិអង់គ្លេសតែម្នាក់គត់ដែលកើតមុនឆ្នាំ១៩១៣ ហើយនៅរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្ន ។
.png)
លោកយាយមានបងប្អូនចំនួន៨នាក់ ហើយបងស្រីម្នាក់របស់លោកយាយ គឺមានអាយុរហូតដល់១០៤ឆ្នាំ និង៧៨ថ្ងៃ ប៉ុន្តែបានស្លាប់នៅឆ្នាំ២០០២ ។ ចំណែកជីវិតគូ គឺលោកយាយបានជួបលោក Norman Caterham ត្រូវជាស្វាមី កាលពីឆ្នាំ១៩៣១ ហើយអ្នកទាំងពីរក៏បានរៀបការជាមួយគ្នារយៈពេល២ឆ្នាំក្រោយ ។ លោកយាយ និងស្វាមី មានកូនស្រី២នាក់ ប៉ុន្តែស្វាមីលោកយាយ បានស្លាប់កាលពី៤៩ឆ្នាំមុន ។

លោកយាយបានរស់នៅលើពិភពលោកនេះអស់រយៈពេលជាង១សតវត្សរ៍ និងជួបហេតុការណ៍ប្រវត្តិសាស្ត្រជាច្រើន តាំងពីសម័យការផលិតយន្តហោះលើកដំបូង រហូតដល់សម័យប្រើប្រាស់អ៊ីនធើរណេត ។ រីឯកូនស្រីទាំង២នាក់របស់លោកយាយ បានស្លាប់មុនម្តាយ ប៉ុន្តែលោកយាយនៅមានក្រុមគ្រួសារជាទីស្រឡាញ់ និងបារម្ភពីលោកយាយជានិច្ច ។.png)
បច្ចុប្បន្ន លោកយាយមានចៅ៣នាក់ និងចៅទួត៥នាក់ ដែលតែងតែមកសួរសុខទុក្ខលោកយាយជានិច្ច ហើយពួកគេបានផ្តល់ក្តីស្រឡាញ់ និងស្នាមញញឹមយ៉ាងកក់ក្តៅដល់លោកយាយ ។ ក្នុងជីវិតនេះ លោកយាយពុំត្រឹមតែមានអាយុច្រើនប៉ុណ្ណោះទេ ប៉ុន្តែលោកយាយបានរស់នៅដោយភាពអត់ធ្មត់ ទន់ភ្លន់ ព្រមទាំងរស់នៅយ៉ាងមានតម្លៃ ៕










