ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាការសហការរវាង វណ្ណដា និងតារាហ៊ីបហបថៃ Youngohm បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈអ្នកទាំងពីរសុទ្ធតែល្បីឈ្មោះប្រចាំប្រទេសដូចគ្នា។ ទោះយ៉ាងណា មូលហេតុនៅពីក្រោយដែល វណ្ណដា សម្រេចចិត្តសហការជាមួយនឹង Youngohm ត្រូវបានលាតត្រដាងកាលពីពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRm5jezEIlZvLJapcVIhYa4PGyaoVYr_Zzm60M7d0HTEVKCzVyAHor6fy_FUwEaeO0Dwj17ha8fPh6-Wt8A0Vn5XASeT60AQgXBiAgG8ArqgJ_xYCIBp6HgF0ZI784vEDAQaFxXY6hYdS8_FVvxaei7gGsp9FZYtaUH6OnBzEOekb8sf_yB1pomh0sFiWY/s2048/image_2025-05-08_10-10-20.png
តាមរយៈវីដេអូរបស់ Bee Moo បង្ហោះនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះក្នុងពេលទៅចូលរួមការប្រគំតន្រ្តីរបស់ វណ្ណដា នៅខេត្តបាត់ដំបង វណ្ណដា បានទម្លាយអំពីមូលហេតុនៃការសម្រេចចិត្តសហការជាមួយនឹងតារាថៃ Youngohm ទៅលើបទចម្រៀងមានចំណងជើងថា «smoke up» បទមួយនៅក្នុងអាល់ប៊ុមទី៣របស់ខ្លួនដែលបានចេញទៅថត MV នៅប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_iL_HvLOQlO7sXZiHvPEzw0WeVNdNsGL9HP7xKp2-Ke3CbPj5j_SFZ-EpJTY7FEBXofWxiWJsiTg3FhLJJHHG31LH782I0xNtyJdNaEbokEKl8ajs8mEIKL7ZS7PBYvv9iz0SMsmLVNR6GLHzZ1uRliUzzmAwIr5JLbon5yNjt0Vx1PICmHGyXqZ5DWcy/s2048/image_2025-05-08_10-10-07.png
វណ្ណដា បានបង្ហាញថា មូលហេតុការសម្រេចចិត្តសហការរបស់ខ្លួនជាមួយនឹង Youngohm លោកបានប្រាប់ទៅកាន់ក្រុមការងារមិនធ្លាប់បានប្រាប់ទៅខាងក្រៅនោះទេ ហើយការសម្រេចចិត្តសហការគ្នានេះគឺដោយសារតែសមត្ថភាពរបស់លោកនិង Youngohm គឺស្រដៀងគ្នាច្រើនជាមួយនឹងជំនាញ(Skill) តាំងពីអត្តចរិត តាំងពីការនិយាយចូលគ្នាគឺលោកស្រលាញ់ Youngohm មែនទែនហើយលោកគិតថា Youngohm ស័ក្តិសមជាមួយនឹងបទ «smoke up»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTNNxb-cyQXFZHaxpjKKakj5q-mUqEjuZ5un2BL7uXM5A6FLlzAzA__yiiCQR103HLvwb3vyGjphKrjr8Et7ee7BaEF0R3qIdF3TImpjdqrTP-xk0laqzrTK6uPB13rxnYQgU2aqoeZdi0xn83VdM721jooOxmqCYUcWHblj9UC-oVw4Xj3xgdWKo6YJze/s2048/image_2025-05-08_10-10-13.png

ជាមួយនឹងការលាតត្រដាងនេះ វណ្ណដា បានបង្ហើបដែរថាលោកនឹងមានបន្តទៀតដោយសង្ឃឹមថាទស្សនិកជននឹងពេញចិត្តជាមួយនឹងបទ «smoke up» ហើយវាជាក្តីស្រមៃមួយរបស់លោកក្នុងការសហការគ្នានេះដោយលោកគិតថាលោកនិង Youngohm គួរតែមាន Track ជាមួយគ្នា។ នាថ្ងៃទី១៧ ខែឧសភា ខាងមុខនេះតារាថៃ Youngohm នឹងមានវត្តមានចូលរួមការប្រគំតន្រ្តីដ៏ធំរបស់ វណ្ណដា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaA8UAljJsTjBtOoFTB79atZlJz5NKEITyRMmlQb0paYpO6O41-gcN2bqembkrsmjWYbDFCWnJcAFibyZbVpFPaqjzPoDL4ecsdIZNcayuUexjraSz8BjNVkTjhHPeHM32oUrtlZW1MQRkP8LNaZhF6NDRTd8FZhqe7M5gP0SbYoQXCBu3pvuw171SFmeb/s2048/image_2025-05-08_10-10-15.png
«smoke up» បានទម្លាក់ MV នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដែលមកទល់ពេលនេះមានការទស្សនាលើសពី២.៥លានដង។ គួរឱ្យដឹងថាមុននឹងសហការជាមួយ Youngohm វណ្ណដា ធ្លាប់មានការសហការដ៏ជោគជ័យជាមួយតារារ៉េបនៅប្រទេសថៃផ្សេងទៀតដូចជាបទ « Run The Town» ជាមួយ F.HERO 1MILL & SPRITE ដែលបានទម្លាក់កាលពីឆ្នាំ២០២២ និងបទ «BONG» ជាមួយ OG BOBBY ៕