គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី បានសាងសង់រួចរាល់៩៧ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWy7AcHbRK9Vcm3JIFVaZ2rNlHh3u77fEyq3sX0HJxSuOG7MCoIsTWEmJbdDzfoIouN5DTuPG1SBlA9R9rIhw-XmsNCSAdAF49rVtoIFyoAR_K08Wt7qQmiWHwgyuHRrAVO_-0gcmCeKjHQyLIFSFzHlY1WaiWE9drzLqqnqCOVLf5_CXE7vGyaM3C_-pR/s1350/image_2025-05-08_16-31-51%20(2).png

ទំនប់នេះ ស្ថិតក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមក្នុងខែមិថុនា ឆ្នាំ២០១៨ ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMzoFdpewDn9-3Qq01Z5iwNwRq3I3Ov_BASTS0hyphenhyphen0bUvHirkm6bEg1c5c2oyaHSPuJRYYdQI9KM_1173t8TQBE36t5UFqDKBTSZcTGO_6_H58epWmAgMoXH-WeHJzOpDTTCqYwWtCWhsphfe_Ea_MG6AB5QUYCwOnPOmIw2SZufSd1iix3fZC10KtcMqlp/s1350/image_2025-05-08_16-31-52.png
ទំនប់ដូនទ្រី មានសក្តានុពលស្ដុកទឹកបានប្រមាណ ១៦៣,១លានម៉ែត្រគូប ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ ៣៣០០០ហិកតានៅរដូវវស្សា និងប្រមាណ ៤៥០០ហិកតានៅរដូវប្រាំង គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTz82-hofa0f1EwjqkLGAK6KAsGEJgAExhVcisV1SZ-3mv9zRIwfvTzloVOrbx7HYQPVamQxo-6YENzZ9_irXVrpGb8WhHOZcC6ZgS5aMNBcqIlg859bRUsx4swP_Al76_mBzYA5Qsk7173IpiwHYJpgjdevnU20O_XOUieInK7B4pQp-EQQ07qk7jFFpU/s768/image_2025-05-08_16-31-55%20(2).png
ទំនប់នេះ សាងសង់ឡើងក្នុងគោលបំណង ដើម្បីស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលជាដំណាក់កាលទី៣ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCYPfnbk-_vQasZJi0_tYE7TtBMS8UwUBU_iG8k_UTIZzmpRT9WMqX413x0a4sd3AIBziWZsEM9Wn-gCJ9gCkXOujh2do3RHHEWGrmxdQCos3Fp7UcnLwkcDhQp0YOqkgL3ogXIdxHxO-yCXkGZisqNKIfXyM7DIX2bOPmB1VI0S19e-0fOSipoAv4bFYE/s960/image_2025-05-08_16-31-54.png