ខណៈពេលពិធីរៀបអាពាហ៍ពិពាហ៍កាន់តែខិតជិតមកដល់តារាចម្រៀង ជី ដេវិត បានបង្ហាញធៀបការរបស់ខ្លួនហើយបន្ទាប់ពីបញ្ចេញរូបភាព Pre Wedding ដែលល្បីកក្រើកពេញប្រទេស។ ការបញ្ចេញធៀបការពីសំណាកតារាចម្រៀងរូបនេះទទួលបាននូវមតិសរសើរជាច្រើនពីសាធារណជនអ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhohjXYDOf79LRxCWrhZE-29nM6DZFNX4Ohtb8Z9lEK-E1KD70A2p8T3ItNzIeDm87y1IXmeb3vWYDgICIEHdcMi4OxHcuIOIdkM8fWjA0eeCArgr-Ohnb2Tg3Ki0KlAFB8KnkWHU6goPw8zL3Sq7jfxJzO2BKTYajFOy3PiUY0pZsm8uoxW9wk7Ks8euyZ/s2048/494999748_1234163311406796_2254624193752055963_n.jpg

នៅយប់ថ្ងៃទី៧ ឧសភា ជី ដេវិត បានបង្ហោះរូបភាព៤សន្លឹកពីធៀបការរបស់ខ្លួនជាមួយនឹងចំណងជើងថា «សូមសម្តេចទ្រង់ ឯកឧត្តមលោកជំទាវ និង បងប្អូនជាទីគោរពស្រលាញ់ផ្តល់កិត្តិយសផងបាទ»។ ពិធីមង្គលរបស់ តារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស នឹងមានការដឹកដៃពីសំណាកលោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgia_Q9Yk6r41oqGCASI8cnds_9rGDjZQ4iXYbNKe-cTkubZKam0z_PqcRocFCi2_Zvf9-gDbJ7gW-Ic3o-rRorW2G7D2At4d2DMDQezmta3WKx5tIpqbonwfQRkU7R-RycpG3RuGJaqnb_ZCAOTbrL9lYB7-FfAt2AH0M22hOrnJd-02eQw0M5X8KUeWr9/s2048/495505833_1283445723144749_2584033070245079100_n.jpg

ជាមួយនឹងការបង្ហាញធៀបការរបស់តារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះគឺទទួលបានមតិសរសើរជាច្រើនពីអ្នកលេងបណ្តាញសង្គមរួមទាំងអ្នកនៅក្នុងចង្កោមសិល្បៈដោយសារតែមានភាពស្រស់ស្អាតនិងប្លែកភ្នែកខុសប្លែកពីធៀបការដទៃទៀត។ ធៀបការរបស់ ជី ដេវិត និង ទេព បូព្រឹក្ស គឺមានការរចនាឡើងដោយបានរំលេចពីទម្រង់ប្រាសាទអង្គរវត្ត ថែមទាំងមានដាក់ពាក្យថា Zone ប្រាសាទអង្គរវត្ត ថែមទៀតជាមួយនឹងការបញ្ជាក់ជូនទៅកាន់ភ្ញៀវកិត្តិយសទៅលើសំលៀកបំពាក់ចូលរួមគឺពេលព្រឹក ពណ៌មាស និងពេលល្ងាចពណ៌ទឹកដោះគោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOlEGLtBVKH8V7ozbTu4yZbvufx7-kP3cIv9OI5Xr8xJrZZrc_WZlCPPiJfJzwmwMDO-2RmHbdlgaPH3oIHNUwThSSZbl9OZwXogawAebQSvgzOH41iyqWhoMtaDdzuGDrNdJkozsviUSxJls6ABXyfAtTwH5gVGMFWZ_zIPK8vPz600pNpADqrKPLx6Md/s2048/495300333_1284859173003404_1358237297463838139_n.jpg

ឃើញធៀបការដែលមានការរចនាឡើងយ៉ាងប្រណីតនេះ បវរកញ្ញា អ៊ិន លក្ខិណា បានចូលទៅបញ្ចេញមតិថា អស្ចារ្យណាស់ និងមតិសរសើរពីហ្វេនៗផ្សេងៗទៀតថា «ល្អឯកតាំងពីធៀបការ, នៅស្រុកខ្មែរទើបតែឃើញGdevith ម្នាក់ទេដែលធ្វើធៀបការយ៉ាងល្អប្រណីតបែបនេះ, ធៀបស្អាតមួយគ្មានពីរ , Review ធៀបសិន ស្អាតខ្លាំង….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSSVIGkmMjs3KgB_32rnEpUXAqig8QBhS1yla7wNb0TFCZSQJ_8OKnd7Zn6A6KHe2rVaVuKJsUAi6BB0UH0GczoLMofI32mD8wLWRpcel1dgWlDFu08Sa9b6mIKGeWF-dvu-bJDnCPpb0w7cMRntszzSJ7dNCmHUIjqXYPQjPNTMgsBPcb_B89ZC4Y4nHM/s2048/495372496_1284859096336745_2562337985229600882_n.jpg

មិនត្រឹមតែធៀបការប៉ុណ្ណោះទេដែលទទួលបានការសរសើរនិងចាប់អារម្មណ៍ខ្លាំងពីមហាជនសូម្បីតែរូបភាព Pre Wedding ដែលតុបតែងខ្លួនសម័យពីដើមរបស់ ជី ដេវិត និង ទេព បូព្រឹក្ស បានល្បីកក្រើកយ៉ាងខ្លាំងខណៈអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមនាំគ្នាតុបតែងខ្លួនតាមសម័យកាលពីមុនព្រោងព្រាតផងដែរ។ គួរបញ្ជាក់ផងដែរថាមង្គលការអ្នកទាំងពីរនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥៕