រាជធានីភ្នំពេញ ៖ ក្នុងឳកាសដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែកៀកមកដល់ រដ្ឋបាលក្រុងភ្នំពេញបានចេញនូចសេចក្ដីជូនដំណឹង ទាក់ទងនឹងការចូលរួមរក្សាសុវត្ថិភាព និងការបង្ការគ្រោះអគ្គីភ័យ ក្នុងតំបន់រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK6cK70_0zo4R4LaKXH4zoE4IVSkSBzgu6PwCzWLoOZY7pdyOizVa3wQwOWT1l2tLqSHJ2-ZsMXrtUDqYcwU3OSBg7Q01nPMTGK7vQfdvvjtuo4K5j-yAWShiwYMAEpvTg0wZUE8qp6v9h5EzEgcBYrnXBhXojJVbcByiqPjDkNnmqtjm20gY827iAOciC/s1280/photo_2025-04-10_16-30-00.jpg

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានសរសេថា៖ ដើម្បីចូលរួមថែរក្សាសុវត្ថិភាពបង្ការគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឳកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី ១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ខណៈអាកាសធាតុក្ដៅ និងស្ងួតខ្លាំង ដែលវាងាយនឹងបណ្ដាលឲ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ដូចនេះរដ្ឋបាលរាជធានីភ្នំពេញ មានសេចក្ដីណែនាំដូចខាងក្រោម៖

១-ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLvWvHk3aQtUJuUFBgFJn7ezGrr8PPqHQr2-4RYETAPR9ZsC6AVXw3DZMLTPhyphenhyphenXto_BNHi_T59Da0Ux6jBit37C_emaMJCwEHFWBLmqJWY1d9C8zxqKpwdRD4sb5RWFYWKnLgyT7wyB94Of2n_GwNiIlDAEnoeEryGqBS_v3SBSG_tnwe-ftDV9I9USfQh/s512/photo_2025-04-10_16-30-03%20(2).jpg
២-នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាន និងទីកន្លែងសប្បាយភាពនានា ព្រមទាំង បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យ បាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។

៣-ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឱ្យនគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl1d2rDA05S2ZOeFneXLuFfNk-SxWExLvkG8pFLjkW8mbOhCgS5AZPibMF0sr1S1Pow8XE0tih5DguysJVcJGk_eOiTFtIkHwqjmSODMOsf6dr7z5AXuEZTGRlJ9P5_d_imsyL88r-8ZOzzDGZH65OGyhyOfY-vE1S8wPL7APMkxMibXfm8QTcm5JVQsgS/s990/photo_2025-04-10_16-30-03.jpg

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងអនុវត្តតាមសេចក្ដីណែនាំខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយសេចក្ដីរីករាយ និងបញ្ចៀសគ្រោះអគ្គីផ័យកុំឲ្យកើតមានឡើងជាយថាហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-elM-KSFNRRSspmmQ97E9zVQhuny1bNYml-Irzo3e1mmSpO46eHztSdfdmMi9efb45UrB5teoxc3eHnXX81RLvDnsi2d7gfHUuYoU-uh1SH2n3u-pjfOICmzHyJb4MU3eqaNvLRYtI24PDsuM4KHn9n9rRLK69a6OCS04WadmaaJ6qq6D1NgjvHo0Itye/s1280/photo_2025-04-10_16-29-58.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbeCPx8DbLoOqp5y3o7cV1Tzrrpeu54p1tPB6ZMA_KTKrKmRHnwLJ0D8CxCozHhXNkBiyLeG0xxsCjgNVjorvD7qKoOUonfIZhs4iEFhdV_TTVhpWtpfxulb44UYbs_NZDry7e9w65PTw4xiJ22MWew8Vwz6qInZyNaZ8GUVSIzW1OTjxl6OGoAHn13gDp/s1280/photo_2025-04-10_16-29-58%20(2).jpg