ជារៀងរាល់ឆ្នាំ ឲ្យតែដល់ពិធីបុណ្យចូលឆ្នាំខ្មែរ មនុស្សជាច្រើនតែងនិយមលេងទឹក លេងម្សៅ ដែលបច្ចុប្បន្នគេនាំគ្នាលេងដោយដាក់ទឹកក្នុងឧបករណ៏បា..ញ់ដាក់គ្នាទៅវិញទៅមក ផ្ទុយពីសម័យដើមដែលខ្មែរយើងលេងជះដាក់គ្នាដោយផ្តិល រឺបោយជាដើម។ ចំណែកការលេងម្សៅ ក៏ហាក់ប្រែប្រួលខុសឆ្ងាយពីការលេងរបស់មនុស្សជំនាន់មុនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcbAh7-NsbDRBIR2QWCdWh5Naknk6tbRMDBpwf7sBqgCb9BIMipGRKS2up9eW12_Nhu2LMsP-QoI7CLPdEEasklpmejFYQsqFJzZjpWQf2LBX5VtQ3l6PfOmLCu6ONZtWH0hoZrOBr4rCINNAIpK8fcjyuJL_LFpBtYq0SZ8M5WsBsl2tRJUkvY-3ifOHK/s800/photo_2025-04-07_16-31-30%20(2).jpg
ជាមួយគ្នានេះ វប្បធម៌នៃការលេងជះទឹកក្នុងប្រទេសកម្ពុជា មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ជាពិសេសទទួលបានការពេញនិយមខ្លាំងតាំងពីសម័យរាស្រ្តនិយមមកម្លេះ។ ការលេងជះទឹកពីសម័យដើម គឺប្រកបដោយសេចក្ដីថ្លៃថ្នូរ “ជះ” ការជះនៅភាពមិនល្អចេញទៅក្រៅ ឬ ជះភាពមិនល្អនៃឆ្នាំចាស់ចេញពីខ្លួនរបស់យើង ហើយពាក្យជះទឹកមិនដូចគ្នា និង ពាក្យបាញ់ទឹកនោះទេ ។ ការលេងជះទឹក ប្រកបដោយអត្ថន័យ ទឹកជាគ្រឿងមង្គល នៃសិរីទាំង៣ប្រការផងដែរ ពោលគឺ “ពេលព្រឹក លាងមុខ” “ពេលថ្ងៃ លាងទ្រូង” និង “ពេលល្ងាច លាងជើង”។

ការលេងជះទឹកតាមប្រពៃណីខ្មែរបុរាណមានដូចជា ទឹកមួយធុងមានផ្កា មានទឹកអប់ មានផ្ទឹល ឬ បោយទឹក ឬ ត្រឡោកដូង ដួសជះលើអ្នកដំណើរនៅតាមផ្លូវតូចៗ ក្នុងភូមិស្រុក ឬ សហគមន៍ ឬលេងតាមតំបន់ដែលកំណត់ឱ្យលេង ហើយការលេងជះទឹកនេះទៀតសោត គឺមិនគួរលេងតាមផ្លូវជាតិធំៗនោះទេ ព្រោះនាំឱ្យមានគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU46sdhHiuWOMUJz_24gQfQRg6Y-URU6inR-vvFsA0EBm4VXS82IfthGfZPi9sPkFmMbIp5hPaJNqU0NuIHm6Sw4lLNiOMfF1nA8LBveis_SVd6MarKCwKZqZ7_0IBOorMbtvHRPwmSSsq0kKvjbaGNjcJ57823nMrB-uu5349vb7kHtJNEl8yE21gCLFs/s960/photo_2025-04-07_16-31-30%20(3).jpg
ការលេងជះទឹក ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិកម្ពុជា ទំនងត្រូវបានបង្កើតចេញពីពិធីស្រង់ព្រះ របស់អ្នកស្រុកតំបន់អង្គរ ដែលកើតមានក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីលាងជំរះស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥អង្គ ដែលយោងតាមសាលាចារឹកដែលបានចារទុកលើប្រាសាទព្រះខ័ន និងតាមកំណត់ត្រាចិនរបស់លោកចូវ តាក្វាន់ ក៏បានចងក្រងទុកដំណាលនេះ។

ចំណែក ការលេងប៉ាតម៉្សៅក្នុងថ្ងៃចូលឆ្នាំខ្មែរ ទំនងជាទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា នៃពិធីប៉ាតម៉្សៅពណ៌ ឬ ប៉ាតល័ក្ស ក្នុងពិធីបុណ្យ “ហូលី” (Holi) គឺជាពិធីបុណ្យមួយនៅក្នុងសាសនាហិណ្ឌូ ដែលគេស្គាល់ថាជាពិធីបុណ្យពណ៌ (Festival of Colors) ។ នៅឥណ្ឌា គេប្រារព្ធ ពិធីបុណ្យនេះឡើងដើម្បីបញ្ជាក់ពីសេចក្តីស្រឡាញ់ដ៏អស់កល្ប និងដ៏ទេវភាពរបស់ ព្រះគ្រឹស្នា វាក៏បង្ហាញពីជ័យជំនះដែលអំពើល្អយកឈ្នះទៅលើអំពើអាក្រក់ផងដែរ តាមរយៈព្រេងកថានៃ អវតារ ព្រះវិស្ណុ។ ភាពល្បីល្បាញនៃពិធីបុណ្យនេះបានហូរចូលមកតំបន់អាស៊ីអាគ្នេយ៍ ព្រោះតែបុណ្យនេះប្រារព្ធនៅខែមីនា ហើយក៏កៀកនឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរនិងប្រទេសជិតខាងផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi65KKYgypOMLLW1C6dDA_niK9nukJV_tX9MbnlugfiuQQvaglmTv4A8HcOdgpIo2ZN3XG4henvi1uUwHwCIE9VGT7UoAa1cF-YznpJVjNQQGs_Sc2ULy4NCxoYP2-YOjzX3TQK8BIFEc7Y5Z63fzBxz-pi6MHfykEM2hhgVIupJYAsjrkxW-7aDnOGH9e3/s552/photo_2025-04-07_16-31-30.jpg
ក្រោយមកទៀត ទំនងជាប្រហែលថាអាចប៉ះពាល់ដល់សុខភាព ទើបពលរដ្ឋខ្មែរពីមុនៗមក លេងត្រឹមការប៉ាតម្ស៉ៅស។ ការលេងប៉ាតម្ស៉ៅក្នុងថ្ងៃចូលឆ្នាំខ្មែរ របស់កម្ពុជាមានការពេញនិយមលេងខ្លាំងអំឡុងឆ្នាំ ២០០០ មកម៉្លេះបើគិតមកដល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំហើយ ដោយចាស់ពីដើមលោកយល់ថា មនុស្សមិនស្គាល់គ្នាសោះ ពួកគេអាចលេងប៉ាតម្សៅជាមួយគ្នា បង្កើតភាពស្និតស្នាល និង ក្ដីស្រលាញ់ ហើយអាចនាំពួកគេចាកឆ្ងាយពីល្បែងពាលាមួយចំនួន ក្នុងថ្ងៃចូលឆ្នាំខ្មែរនេះផងដែរ។

សរុបមក តាមពិតវប្បធម៌លេងទឹក លេងម្សៅ គឺមាននៅក្នុងសង្គមខ្មែរយើងតាំងពីដើមយូរណាស់មកហើយ ប៉ុន្តែការលេងគឺមានបែបផែនត្រឹមត្រូវ ផ្ដល់ការគោរពទៅវិញទៅមកដោយសេចក្ដីថ្លៃថ្នូ និងមានបង្កបើនូវអត្ថន័យសិរីសួរស្ដី មិនមែនជាការលេងដើម្បីតែការសប្បាយតែមួយមុខនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgVMjKNYpv0dryESFjYrzUd0ojUexLNB3JD2MHTaZeqQ_7BovBZ5NftT2AtvnMz7xtNRUCT2SLDkK0gFcx0xBifUURupLvmN509YBwsHto3lWjNrcDBrM9ltYq2DmwlcjcRRYcM2mnRs8DLszWxDOaru5XT2wbpwUbstUIRjsPPzvDxwEOiQDOtmIWIj3t/s960/photo_2025-04-07_16-31-31.jpg