ព្រះនាងនរោត្តម ជេនណា បានបង្ហាញអារម្មណ៍រីករាយឥឧបមាជាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រក្នុងឆាកជីវិតក្រោយពីក្លាយជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិនក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvnWUUaduyecCQmHdT6RnAdV11pIUKCJHGT0hq1XxouFj-i8w51TS3-tie-KOjdXZ6MsCsIS4k16thhCrpG0k8FT2iQSXmyK75B7Rc_fSUwWzh6lQIhzVlSDvGr2MF4VA5WV6uqWbgIQOfNUGevrEfzjJYAb_MhSU-OOlB2B_nt53Cjins0CNfZmS_dwUi/s2048/482215354_1190924099064566_5444007455947632789_n.jpg

នៅយប់ថ្ងៃទី១៧ ខែមេសា ព្រះនាង ជេនណា បានថ្លែងនៅលើបណ្តាញសង្គមរបស់ទ្រង់ថាក្នុងការជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីចិនជាអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្តក្នុងឆាកជីវិតរបស់ទ្រង់ហើយព្រះនាងរំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។ ជាមួយតួនាទីនេះព្រះនាងបានក្រាបអរព្រះរាជគុណដល់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងហ្លួងយាយទួតដែលស្ដេចទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់តួនាទីនេះដល់ទ្រង់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYZovLgUodplyh5-HsfvsicUWUz66sp6PbzeOAwGVVsDVG8gu6QmiICbnJW0ngFKmdAfPYX-Ogiif3ymFR-lSopAMlqrmuvnounHPMii_oEmjI2lge9jCXFzUibdaXvb0GSBhNxMordZDLrvdR0XAiyzxmYXHMuHywIibSV4ptxnSyaZgSppfgM7e6VVfA/s2048/491669191_1219103452913297_1030101536019061029_n.jpg

ព្រះនាងមានព្រះបន្ទូលទៀតថា ក្នុងតួនាទីជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជារឿងរ៉ាវដ៏ពិសេសបំផុតក្នុងឆាកជីវិតពោរពេញដោយសេចក្ដីរំភើបយ៉ាងខ្លាំងរកទីបំផុតគ្មាន ដែលអាចរាប់ថាជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្តដ៏ល្អប្រចាំជីវិតរបស់ព្រះនាង ជេនណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1sexcf3JodjUU6OizV_iFmrj96BdoE7RSK5a9sumlbPaxaEi4ohbVRBTbVKkZ_-kaZu8o62atj2bXWyjlS6ciAx7Dzy3yeaggamR2rE9tB0S7BxXw2ZJj6hkt4J6p16rCbV_2NMtqpDBhbpegyf9B9AL64E4kvIr8r1ZXdtqi0d-edUzySvl5hs8WRiv-/s1280/480430067_1176875510469425_7418184953996663925_n.jpg
លើសពីនេះទៅទៀត ព្រះនាង បានក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាហ្លួងតា និងហ្លួងយាយទួត សូមទេវតាថែរក្សាព្រះមហាស្វេត្រឆ័ត្រ ព្រះបារមីវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងទេវតារក្សាឆ្នាំថ្មី ប្រទានព្រះពរជ័យសព្វសាធុការ ថ្វាយព្រះអង្គទាំងទ្វេ សូមស្តេចប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តទូទាំងព្រះនគរ។ ក្នុងនោះព្រះនាង ជេនណា ក៏បានជូនពរ លោកប្រធានាធិបតី មានសេចក្តីរីករាយក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងចងចាំក្តីស្រលាញ់រវាងជាតិសាសន៍ទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrxOyGpQZePsHfcQj7kGHeTWtnoIajHqLeHz_x1FAQysKWzCYQwe0SXcA6tFanfXOS5e44k9kyzaGsMIrdfj1N_qJtcitrmnufVUSOeO7aFd-WIf1vVzWQIOw8pXWxxnqFn2BejW2AOGRIbzbYbj09qnayzOxXyjnuYUO_LHWmP8H7AQAaSdwT_JKDasg/s2048/492101723_1219104356246540_7774742021682751674_n.jpg

គួរបញ្ជាក់ផងដែរថា ក្នុងដំណើរនៃការចុះមកធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនលោក ស៊ី ជីនពីន រយៈពេល២ថ្ងៃ(១៧-១៨) បានចុះហត្ថលេខាទ្វេរភាគីជាមួយកម្ពុជាលើឯកសារចំនួន៣៧ច្បាប់ ពាក់ព័ន្ធនឹងការជំរុញឱ្យមានសន្ទុះឡើងក្នុងវិស័យជាច្រើននៅកម្ពុជា៕