ក្រោយបាតុភូតរញ្ជួយដី រណ្តៅជ្រៅៗជាច្រើនកើតមានឡើងនៅប្រទេសថៃ
ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋបានប្រទះឃើញរណ្តៅដីមានជម្រៅជ្រៅ ចំនួន៦រណ្តៅ ស្ថិតនៅភូមិមេសុរិន ឃុំខុនយ៉ួម ស្រុកឃុនយ៉ួម ខេត្តមេហុងសន ហើយចៅហ្វាយស្រុកឃុនយ៉ួម បានហាមឃាត់ពលរដ្ឋកុំឱ្យទៅក្បែររណ្តៅទាំងនេះ ដោយសារបារម្ភពីគ្រោះថ្នា.ក់ និងរង់ចាំការស្រាវជ្រាវរកមូលហេតុច្បាស់លាស់ ។ អាជ្ញាធរសន្និដ្ឋានថា ដោយសារប្រទេសថៃទទួលរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ទើបបណ្តាលឱ្យដីស្រុតក្លាយជារណ្តៅ ។.jpg)
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ចៅហ្វាយស្រុកឃុនយ៉ួម លោក ណារ៉ុងផាត់ ណាតសាប់ បានទទួលសេចក្តីរាយការណ៍ពីការប្រទះឃើញរណ្តៅដីជ្រៅជាច្រើនកន្លែងមានទំហំខុសៗគ្នាក្នុងតំបន់កសិកម្មនៅភូមិមេសុរិន ឃុំឃុនយ៉ួម ស្រុកឃុនយ៉ួម ខេត្តមេហុងសន ហើយលោកក៏បញ្ជូនមន្ត្រីថ្នាក់ស្រុក សហការជាមួយមន្ត្រីថ្នាក់ឃុំ ចុះត្រួតពិនិត្យរណ្តៅដីទាំងនេះ ។ រណ្តៅដីសរុបមាន៦រណ្តៅ ក្នុងនោះមានរណ្តៅធំចំនួន២ និងរណ្តៅតូចចំនួន៤ ក្រោយការពិនិត្យរួច មន្ត្រីក៏បានហាមឃាត់ពលរដ្ឋចូលក្បែររណ្តៅ ពីព្រោះអាចកើតគ្រោះថ្នាក់ និងរង់ចាំការស្រាវជ្រាវបន្តទៀត ។.jpg)
ការប្រទះឃើញរណ្តៅជាច្រើននេះធ្វើឱ្យពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសន្និដ្ឋានថា វាកើតឡើងដោយសារឥទ្ធិពលរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ រញ្ជួយដីនេះធ្វើឱ្យប៉ះពាល់ផ្ទៃដីកសិកម្មនៅប្រទេសថៃ ពីព្រោះក្រោយកើតរញ្ជួយដីធ្ងន់ធ្ងរនៅមីយ៉ាន់ម៉ា គឺមានរញ្ជួយដីជាច្រើនលើកក្នុងខេត្តមេហុងសន និងបណ្តាលឱ្យដីស្រុតក្លាយជារណ្តៅ ។
រណ្តៅទាំងនេះកើតឡើងនៅលើដីស្រែរបស់មេភូមិ និងលើដីស្រែរបស់ពលរដ្ឋម្នាក់ទៀត ដែលនៅឆ្ងាយពីគ្នាប្រមាណ៤ម៉ែត្រ ដែលរណ្តៅនីមួយៗមានទទឹង១០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ។ អាជ្ញាធរបានយកខ្សែមកចងដើម្បីការពារមិនឱ្យពលរដ្ឋចូលក្បែរ ដោយសាររណ្តៅមានជម្រៅកាន់តែជ្រៅ ហើយរង់ចាំឱ្យភ្នាក់ងារជំនាញមកត្រួតពិនិត្យ ។ មេភូមិបានជូនដំណឹងទៅអ្នកភូមិឱ្យដឹងអស់ហើយ និងហាមអ្នកភូមិចូលក្បែររណ្តៅដាច់ខាត ដោយសារអាចកើតគ្រោះថ្នាក់ ។ នេះបើតាមមេភូមិមេសុរិន លោក ថាវ៉ាត់ ខាតខាំផូ ។
ពលរដ្ឋក្នុងតំបន់ប្រាប់ថា ពុំធ្លាប់ឃើញរណ្តៅបែបនេះពីមុនមកទេ ប៉ុន្តែក្រោយកើតរញ្ជួយដីនៅមីយ៉ាន់ម៉ា និងមាន Aftershocks ជាច្រើនលើក ស្រាប់តែកើតរណ្តៅទាំងនេះ ។ សំណាងល្អ វាកើតនៅលើដីស្រែ បើកើតនៅទីប្រជុំជនវិញ មុខជាខូចខាតលំនៅឋានពលរដ្ឋមិនខាន ៕





















.png)
.png)
.png)


.jpg)


។.png)








.png)
.png)



ក្នុងបរិការណ៍នេះ ការត្រួតពិនិត្យ និងការធ្វើតេស្តឧបករណ៍ពិសេសនេះ ឱ្យបានទៀងទាត់ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការការពារអាយុជីវិតរបស់បងប្អូនដែលប្រើប្រាស់ឧបករណ៍ទាំងនេះជាប្រចាំ ។លោកបន្តថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនេះ ជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា ដោយមជ្ឈមណ្ឌលនេះនឹងក្លាយជាផ្នែកដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបានប្រើប្រាស់គឺស្របតាមស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់ ។.jpg)





