Home Blog Page 545

រដ្ឋាភិបាលមីយ៉ាន់ម៉ាប្រកាសកាន់ទុក្ខពលរដ្ឋស្លា.ប់ដោយសាររញ្ជួយដីរយៈពេល១សប្តាហ៍

0

ប្រទេសមីយ៉ាន់ម៉ា ៖ តាមការប្រកាសរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គឺគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា បានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ា ស្លា.ប់ រហូតដល់២,០៥៦នាក់, រងរបួសជាង៣,៩០០នាក់ និងបាត់ខ្លួន២៧០នាក់ ហើយរដ្ឋាភិបាលពិបាកនឹងបញ្ជាក់ចំនួនពលរដ្ឋស្លា.ប់ ដោយសាររញ្ជួយដី ពីព្រោះពលរដ្ឋស្លា.ប់ ចេះតែកើនឡើងបន្តបន្ទាប់ ខណៈការិយាល័យត្រួតពិនិត្យភូមិសាស្ត្រអាមេរិកសន្និដ្ឋានថា ចំនួនពលរដ្ឋមីយ៉ាន់ម៉ាស្លា.ប់ អាចកើនឡើងដល់ជាង១ម៉ឺននាក់ ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសកាន់ទុក្ខពលរដ្ឋស្លា.ប់ រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី៣១ ខែមីនា តទៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyk6Sn1XlZB0s0JAc6jhMbXMMP2OafaYaVLWj6sZrNen0MZLMxHQLO3E3RNX20jyxGz2K1cmC3W2hyS9L1JbaPBJ7cdw44zEddNG6J7UapW503_UIj4PVk_qygNniIq3me6VNgiGODvxOe0TsOQkQnwIrHppEUatL6AAAZV5T8_EGd4hhftXnXUV3118V/s1024/photo_2025-04-01_10-21-20.jpg
វាជាគ្រោះរញ្ជួយដីខ្លាំងក្លាបំផុតក្នុងរយៈពេល១០០ឆ្នាំ ស្មើកម្រិត៧.៧រិចទ័រ ដែលបានកើតឡើងនៅមីយ៉ាន់ម៉ា កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី២៨ ខែមីនា កន្លងមក ដែលមានចំណុចកណ្តាលនៅក្បែរទីក្រុងធំទី២ របស់មីយ៉ាន់ម៉ា គឺទីក្រុងម៉ាន់ដាឡៃ ។ វាបានរញ្ជួយនៅទូទាំងប្រទេសមីយ៉ាន់ម៉ា និងមានឥទ្ធិពលដល់ប្រទេសក្បែរខាង ដូចជា ៖ ថៃ ឥណ្ឌា និងចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipVhDy5mYZ_pHH8kNoxz3E2uiOraHQjJ3VQif3uxBOQiqA1NMt3X1cE4ptnJQ_72v0vD0i5P2NSIZ_Up2PLGGkRiwr_Ch09GspxPvSHWoyZNVDet8v5keUURmgwxquOZYNbWDHAIbdohb-PunVgJ9wuUs1qs34Xjok6A3acwfNZ6cyRrWaYIcJY6-Hao_m/s1280/photo_2025-04-01_10-21-21.jpg
រញ្ជួយដីលើកនេះធ្វើឱ្យទីក្រុងសាកាយ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយលំនៅឋានពលរដ្ឋបានបាក់រលំបន្សល់ត្រឹមតែគំនរថ្មនៅសងខាងផ្លូវ ខណៈលំនៅឋានខ្លះទៀតបាក់ខ្ទេចទាំងស្រុងសល់តែដំបូលប៉ុណ្ណោះ ។ ដូចគ្នានេះ អគារខ្ពស់ៗជាច្រើនកន្លែងនៅទីក្រុងម៉ាន់ដាឡៃ បានបាក់រលំអស់ធ្វើឱ្យការជួយសង្គ្រោះជីវិតមនុស្សកប់នៅក្រោមគំនរអគារកាន់តែលំបាក ។ ក្រោយរដ្ឋាភិបាលមីយ៉ាន់អំពាវនាវសុំជំនួយមនុស្សធម៌ពីអន្តរជាតិ ប្រទេសនានាបានបញ្ជូនភ្នាក់ងារសង្គ្រោះ និងឧបករណ៍ផ្សេងៗមកជួយសង្គ្រោះមីយ៉ាន់ម៉ា ដែលរងផលប៉ះពាល់ខ្លាំងដោយសាររញ្ជួយដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន China Media Group ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij_UfHhEYkmietND9oYQyqcIx87Deyn4VrBnRXk_e-rbAvRrVJV1e1fPR3UTyS-ggojAGz3GlrZCVSa9uCAhrSBCWVJHGeU3Br13_FCFxHXMskFlkxGBooNOMyXy0pdFOJzHPIX3XJUotktCKEV1DDQIcoE79PhJyuJ0MSIZC3QAa7nRacz2rlja-Fxq7_/s1280/photo_2025-04-01_10-21-18.jpg
ចំណែកអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវទទួលការបរិច្ចាគប្រាក់ជាបន្ទាន់ ចំនួន៨លានដុល្លារ ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា ក្រោយពីមន្ទីរពេទ្យជាច្រើនកន្លែងត្រូវបំផ្លាញ ។ មន្ទីរពេទ្យជាច្រើនគ្មានឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នករងរបួសទេ ទើបធ្វើឱ្យអ្នករងរបួសសម្រាកពេញមន្ទីរពេទ្យ រង់ចាំការព្យាបាល ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAiUGlMR1aPDATm4PsdPpr_tqiMz3gKG-O0DwpsRZpvN2qRI-icdvvt8kgIog7pF9TIji9cO8aTiLZ22VgNdvzS5l3IXM46AtlRzhZB5nC0bB4NHKAxQ8KvWiiu895VeAftL601lWxY-Ca1ySkXhpQmNdZGuKO5WHz5iCQOG498gu2xRxFmJhNGL_66j7S/s1280/photo_2025-04-01_10-21-19%20(2).jpg

អ្នកស្រី Margaret Harris មន្ត្រីអង្គការ WHO ឱ្យដឹងថា រញ្ជួយដីបានធ្វើឱ្យមន្ទីរពេទ្យជាច្រើននៅមីយ៉ាន់ម៉ាខូចខាតទាំងស្រុង យ៉ាងហោចណាស់ មន្ទីរពេទ្យចំនួន៣កន្លែង ពុំអាចព្យាបាលអ្នករបួស១០០% ទេ ខណៈមន្ទីរពេទ្យ២២កន្លែងទៀតខូចខាតផ្នែកខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrlYqVe5mD3rsgoO_Fwa0ss3WJUa_OwyHMOX3gp8lk0olC8inuZgZdkb9Tq7ZfGZn0ugVl4psu4OWWLvFHfIOmbYhLCZfkhJOiEHwLcJIfgGkG04kFE6_yb4r11Inh_1sEXY5XFsK5BU_HWTFoEmG2Rp61RS7vdxjMPDzeXedCeXRuCN6tElrSoaZGfF6b/s1280/photo_2025-04-01_10-21-19.jpg

ដោយឡែក ពលរដ្ឋរស់នៅក្បែរអគារបាក់បែកឱ្យដឹងថា ពួកគេចាប់ផ្តើមធុំក្លិនសាកសពចេញពីគំនរអគារបាក់បែក ខណៈពលរដ្ឋខ្លះទៀតបានបោះតង់សម្រាកនៅតាមដងផ្លូវក្នុងទីក្រុងម៉ាន់ដាឡៃ ។ ពលរដ្ឋទាំងនេះពុំហ៊ានត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញទេ ដោយសារបារម្ភពី Aftershocks កើតឡើងជាច្រើនកន្លែងកាលពីចុងខែមីនា ៕

មកស្គាល់តំបន់ដែលចាត់ទុកថា ជាតំបន់ដែលងាយនឹងរងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិបំផុត

0

គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ គឺជារឿងដែលអាចនឹងកើតឡើងភ្លាមៗមិនថាក្នុងប្រទេស រឺតំបន់ណានោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី នៅតាមបណ្ដារប្រទេស រឺតំបន់មួយចំនួននៅលើពិភពលោក តែងតែទទួលរងឥទ្ធិពលពីគ្រោះធម្មជាតិ ដូចជារញ្ជួយដី និងរលកស៊ូណាមិនេះជាញឹកញាប់ រីឯប្រទេសមួយចំនួនផ្សេងទៀតបែរជាមិនដែលជួបជាមួយនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWl3ivNZ5ZAOg-J8kIlUh4asQLPjyC7aVJvjMK8Azn3xKtpud-gpcdgA6ti6MeeOWTVk2l8eePnn-Gaz8WMiTxlvkKvgEm9FP55bodjiYVqmeTAlouqjVEFXnlAbk8AqpinW9UzmTL960UcSoX7IQKaO0QIhJ8iI4TuBN-mQXnUuz0_g-kYggAxrMEbj_B/s1200/photo_2025-03-31_10-21-49.jpg
តើមានមូលហេតុអ្វីបានជានៅលើផែនដីតែមួយដូចគ្នា តែតំបន់ខ្លះងាយរងគ្រោះធម្មជាតិ ចំណែកតំបន់ខ្លះទៀតបែរជាមិនសូវជួបប្រទះនឹងគ្រោះធម្មជាតិដូចនេះ?

ជាការពិតណាស់ មូលហេតុដែលបណ្ដាលអោយតំបន់មួយចំនួនតែងតែជួបប្រទះការរញ្ជួយដី និង រលកយក្សស៊ូណាមិ ភាគច្រើនគឺដោយសារតែតំបន់ទាំងនោះមានទីតាំងដែលដីទើបតែកករឹងថ្មីៗនៃសំបកផែនដី មាននៅតាមតំបន់មានជួរភ្នំដែលមានអាយុកាលតិច តំបន់បំណាក់ស្រុតធំៗ ហើយតំបន់ទាំងនេះត្រូវបានចាត់ទុកជាតំបន់ព្រោះដែនផ្លាកតិចតូនិច ដែលសំបកផែនដីមិនមានភាពរឹងមាំ ទើបងាយនឹងកើតមានគ្រោះធម្មជាតិ ដូចជារញ្ជួយដី និង រលកយក្សស៊ូណាមិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglb2CxELPU6iJe3Ii7LsIV84qfcuPJGxeN1RetUfT-MVool6SkcUoZ_eFzz_iVjtRoLUeJccCpE1lcKlu_o2R7QYHGI3zvzLB-wV81R7k6zws0fVq7ru8ysmnleJasb8z8iq3w7f6D6AVHoyfPKKc8J1tv23AmQVxD_wJrcwUqy_WQ3t1pXUUN8An7DI2r/s1200/photo_2025-03-31_10-21-50.jpg

ដូចនេះ យើងមកស្គាល់នូវតំបន់នៅតាមប្រទេសមួយចំនួន ដែលស្ថិតនៅចំទីតាំងដែលងាយនឹងទទួលរងឥទ្ធិពលនៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដូចជា៖

១. តំបន់ដែលមានហានិភ័យខ្ពស់បំផុត៖ មាននៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក, ប្រទេសជប៉ុន, ប្រទេសឥណ្ដូនេស៊ី តំបន់សាន់មាដាហ្គាត្រាស, ប្រទេសហ្វីលីពីន, ប្រទេសឈីលី និងសហរដ្ឋអាមេរិក រដ្ឋអាឡាស្កា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPg03Zi79KxQncIsiClecCV8BGHBMMhBjo9xyarFkT-Jk5AVNgcMYptCGwb51hMSqu-28uPonTNa0Sg9fkPyk9-smtNACaS37loG9zzFJtSbV8B5PvePUBNaf53bKr2E73xKhRNkEyASDq-6t2lrdbXpIVmLVfPAdKa9A1KlCkAmq6SVh18uRl2m8dcVCH/s1280/photo_2025-03-31_10-21-51.jpg
២. តំបន់ដែលមានហានិភ័យមធ្យមមាន៖ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក, ប្រទេសម៉ិកស៊ិក នៅតាមបណ្ដោយឆ្នេរប៉ាស៊ីហ្វិក, នូវែលសេឡង់, តំបន់ការីបៀន ព័រតូរីកូ ហៃទី និងដូមីនីកេន, ប្រទេសប៉េរូ, ប្រទេសអេក្វាទ័រ, ប្រទេសតួគី, ប្រទេសក្រិក និងប្រទេសអ៊ីតាលីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy0gzhbjrbQPl8I6WrTwOBVn5uL476qrfHnbnXARgnH1X5eC7a2K1-iW9pcd1oZR2uX6t5NwG08MDWEsB3Fx7gYplQHxPxutfoeTKFwWIHVH3lhMKMv-ZZ22Q-wHzeX6ayHNTXrCzQNmd-MHckHR_GZt0_5pyi_5xoOx4kngEFsp8NT_YUAlcik0GJ_zzN/s1280/photo_2025-03-31_10-21-56.jpg

ក្រៅពីនេះ អ្នកវិទ្យាសាស្រ្តក៏បានរកឃើញតំបន់ផ្សេងទៀតដែលក៏មានភាពសកម្មផងដែរ នោះគឺតំបន់ខ្សែក្រវ៉ាតរញ្ជួយដីAlphine ដែលតំបន់នេះបានលាតសន្ធឹងចាប់ពីកោះជ្វា ទៅកាន់កោះស៊ូម៉ាត្រា ដោយឆ្លងកាត់តាមជួរភ្នំហិម៉ាល័យ, សមុទ្រមេឌីទែរ៉ានេ និងឆ្ពោះទៅដល់មហាសមុទ្រអាត្លង់តិច៕

ព្រះនាងនរោត្តម ជេនណា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលមកខម្មិនថាទ្រង់គ្រងឈុតសំលៀកបំពាក់ថៃ

0

ទទួលបានការចាប់អារម្មណ៍តាំងពីមិនទាន់ចេញបទពេញ ហើយនៅពេលបទចម្រៀងរបស់ All3rgy – អលជ្ជី និង ព្រះនាង ជេនណា ទម្លាក់ពេញកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹង MV ដែលផ្តិតយកទេសភាពនៅប្រាសាទអង្គរវត្ត។ យ៉ាងណាមិញ ការគ្រងសំលៀកបំពាក់ប្រពៃណីខ្មែររបស់ ព្រះនាង ជេនណា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលទៅខម្មិនយ៉ាងច្រើននៅលើគណនីទិកតុករបស់ព្រះនាងថាជាសំលៀកបំពាក់ថៃទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9fOOaQc1hMqJHcNt_YHpvl5qHJUmd8ndC2brY10HQD_DcyQJLLjJS4Hxq-B3cqpmhHHyJW5xlJlj4N4pICFua-Mrbp2uL5r1n1isqi3l9hiAwN4TdoaJj-Cnef2xcuFq5vrMCn1VxkWsU18wKDr9-MI3to2_qRPp1cuA1HTxHHKtcF63FvgalytKEp0G0/s1305/image_2025-03-31_11-12-07.png

«សូរិយា (អេតាស៊ីវិល)» បានទម្លាក់នៅថ្ងៃទី២៩ មីនា មានការពោលពីអ្នកនាង ខាត់ សុឃីម និងការបកស្រាយចម្រៀងពី All3rgy – អលជ្ជី និង ព្រះនាង ជេនណា ជាមួយនឹងការថតបែបសម័យលាយបុរាណ។ MV មួយនេះត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំងពីព្រោះបានផ្តិតយកទិដ្ឋភាពត្រជាក់ភ្នែកដ៏ស្រស់ត្រកាលនៅលើទឹកដីប្រាសាទសៀមរាប។ ចម្រៀងមួយបទនេះបានលាយបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ខ្មែរនិងវប្បធម៌ខ្មែរផងដែរ។ បទចម្រៀងការសហការរបស់ All3rgy – អលជ្ជី និង ព្រះនាង ជេនណា គឺសម្រាប់សេចក្តីស្នេហារបស់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា និងគូដណ្តឹងទ្រង់គឺលោក អ៊ឹង ស៊ីវឈន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYpmmSXMJMXgiNwytW4hdVPcXzAK751paF3PcC1FIewyOzVDj1NMIvp_bN6pzLT8w3QN7Xam_-IAz08npP7EJS-atbaCzQRj1PvZB-9acHUP893Xx7DqMMOC12huUDxG11_5XxrHY8w6MvzGOPeS54-JaO-xLYZi22BZkRbQQ3jDP55G_8x3O_akTtrYro/s2048/image_2025-03-31_10-58-43.png
ស្របពេល MV បទចម្រៀងស្នេហាផ្អែមល្ហែមខាងលើនេះអមមកជាមួយនឹងវប្បធម៌ខ្មែរស្រាប់តែអ្នកលេងបណ្តាញសង្គមថៃជាច្រើនបានចូលទៅខម្មិនលើគណនីទិកតុកផ្លូវការរបស់ព្រះនាង ជេនណា ថាសំលៀកបំពាក់របស់ទ្រង់គ្រងនោះគឺជាសំលៀកបំពាក់ប្រពៃណីថៃ។ ជាមួយគ្នានេះដែរផេក បុរាណាចារ្យ បានចោទសួរថាតើគួរធ្វើបែបណាដើម្បីកុំឱ្យមានការយល់ច្រឡំរវាងជាតិសាសន៍ទាំងពីរទៅលើរឿងវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6dZGBdFgpc_A_UO5lYFfkVXBklaDFlVs_x__aD7iv2a5Stz7i4yGKtdCsWF387bM3_0TMFLJQl9qD6M-01CZndVwxrIwzj0lqHn97BIB8VtxZ_Yq9DDhtXOcGL8H9hqp_xbAIM0zdw43S2nGBqHLdXhjewDgq8wIjbS9jJ8WjPwDPqC77Bg6T3dhwyYJD/s1080/image_2025-03-31_10-58-46.png

ផេកខាងលើនេះបានបង្ហោះថា «សំណួរតើយើងមានវិធីបែបណាដើម្បីបញ្ឈប់ការយល់ច្រឡំរវាងជាងសាសន៍ទាំង២ ។ នេះជាករណី១ ក្នុងចំណោមករណីជាច្រើនដែលអ្នកសិល្បៈខ្មែរ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីស្បៃខ្មែរ ត្រូវបានមហាជនថៃ សម្រុកខំមិន Claim ។ ព្រះនាងតូច នរោត្តម ជេនណា ជាបុគ្គលដែលរងគ្រោះ ការប្រមាថមើលងាយច្រើនជាងគេ ក្នុងចំណោមនោះព្រោះប្រើប្រាស់សម្លៀកបំពាក់បុរាណខ្មែរ ទៅឆាកអន្តរជាតិធំៗច្រើន។ តើលោកអ្នកមាន វិធីសាស្ត្របែបណា ដើម្បីសម្រួលបញ្ហាទាំងនេះ រវាងប្រទេសទាំង២។ ប្រទេសទាំងពីរគួរសហការគ្នារៀបចាំ ការបកស្រាយជារួមឱ្យបានត្រឹមត្រូវចំពោះរឿងនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmNrGPDdwOaJdohVYHIhiuOWcd-FZkygn4gbaBm83OnNyflWaqmClygcIzfhZ_ACJjeFxD2zH6gsIRMKoh3foG8OfJMUFFeDikYu7NmtTJcD8T2bnrAJvkbQRKSbiRmuD09ocK1p41valUG73j-Ev1iVIaOOrzYzQtPo-vEdxbwrXZFkIpOSPAnwPn55yU/s1300/image_2025-03-31_11-12-06.png

បញ្ហារឿងប្រពៃណីវប្បធម៌ខ្មែរនិងថៃ តែងតែមានបញ្ហានៅលើបណ្តាញសង្គមហើយប្រជាជនទាំងពីរប្រទេសតែងតែមានសម្តីទាស់ទែងគ្នាជាញឹកញាប់ទៅលើបញ្ហានេះតាំងពីយូរយាណាស់មកហើយ៕

Kim Soo Hyun ទទួលយកការរិះគ.ន់ដែលកំសាកនិងអា.ត្មានិយមមិនទទួលស្គាល់ទំនាក់ទំនងពីដំបូង

0

Kim Soo Hyun បានបង្ហាញខ្លួនជាលើកដំបូងជុំវិញរឿងអាស្រូវជីវិតឯកជនរបស់លោកនិង Kim Sae Ron ដោយយំ និងនិយាយថាលោករស់នៅដោយភ័យខ្លាច ដោយសារតែព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយ។ ក្នុងនោះលោកនៅតែបដិសេធថាលោកមិនបានទាក់ទង Kim Sae Ron នៅពេលនាងមិនទាន់ពេញវ័យនោះទេហើយទង្វើរបស់លោកកាលពីឆ្នាំមុនដែលមិនទទួលស្គាល់ទំនាក់ទំនងដែលអ្នកទាំងពីរបែកគ្នា៤ឆ្នាំមកហើយថាលោកកំសាកនិងអាត្មានិយមលោកទទួលយកការរិះគន់នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbV1HoICYtG49Q2jxYNwl-_gmEOsK63RbN7nS42T9h4CLeeTvjDXhWWSNyothuPT-MERbcGCd3ujoNUjAi4d_705PrScNxAwY5Fa5DsoJP6bffithoPYu2p0zGEwPxz6s4bfPnxQkuYFkGzhhX3nAJhOsXJ3UlF0GKf8_atpW-_3eXmEpHlzJvC_bQi8rO/s679/image_2025-03-31_16-13-24.png
នៅរសៀលថ្ងៃទី៣១ ខែមីនា តារាសម្តែង Kim Soo Hyun វ័យ ៣៧ឆ្នាំ និងមេធាវីរបស់ខ្លួនបានបង្ហាញខ្លួននៅសណ្ឋាគារមួយក្នុងទីក្រុងសេអ៊ូល ដោយនិយាយអំពីរឿងចម្រូងចម្រាសជុំវិញជីវិតឯកជនរបស់ខ្លួនដែលមានរយៈពេលជាង ២០ថ្ងៃមកនេះ។ ប្រហែល ៣០ នាទី Kim Soo Hyun និយាយ និងយំ។ ពេលខ្លះតារាសម្តែងរូបនេះមិនអាចទប់អារម្មណ៍របស់ខ្លួនបានទេ ហើយត្រូវឈប់ដើម្បីរក្សាភាពស្ងប់ស្ងាត់បន្តិចមុននឹងនិយាយបន្ត។ លោកក៏បានសម្ដែងការសោកស្ដាយចំពោះ Kim Sae Ron ដោយលោកបាននិយាយថា «វាឈឺចាប់ដែលគិតថានាងនៅតែមិនអាចសម្រាកដោយស្ងប់សុខ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy9_c46qPEHp-4mVfbqwKNZ-6MGvIdaDovq955ba1FOJbVDPb9iTUVBE0-7VBfpSYDg_6_VTPwg0AE6OtD3ZUFKkuTnV2Y9zm6FPh3Cy5ep2IaQVsNYZT9DH7Qxans22LwpC_HfZHPdL9SnTYL_6Ql6YsQK6ZdT-aT6Gu15tWlHwISZUGQ5SDjyfcOMcVf/s722/image_2025-03-31_14-41-04.png
Kim Soo Hyun បានចំណាយពេលភាគច្រើនរបស់ខ្លួននិយាយអំពីទំនាក់ទំនងរបស់លោកជាមួយតារាសម្តែង Kim Sae Ron ដោយនិយាយថាលោកមិនបានណាត់ជួបនាងកាលពីនាងនៅទាន់ពេញវ័យនោះទេ ហើយក៏មិនបានចែចង់នាង ឬដាក់សម្ពាធឱ្យនាងសងបំណុលគេដែរ។
តារាប្រុសរូបនេះ បាននិយាយថា៖ «អ្នកស្លាប់ និងខ្ញុំធ្លាប់ទាក់ទងគ្នាដូចគូស្នេហ៍ដទៃ យើងមានទំនាក់ទំនងល្អ ប៉ុន្តែបន្ទាប់ពីបែកគ្នា យើងមិនបានទាក់ទងគ្នាញឹកញាប់ទៀតទេ ទាក់ទងគ្នាក្រោយបែកគ្នាគឺឆ្គងខ្លាំងណាស់»។ លោកបានពន្យល់ថានៅឆ្នាំ២០២៤ នៅពេលដែល Kim Sae Ron បង្ហោះរូបថតអ្នកទាំងពីរនៅពេលដែលពួកគេនៅតែស្រលាញ់គ្នា។ នៅពេលនោះ ខ្សែភាពយន្តរឿង Queen of Tears កំពុងចាក់បញ្ចាំង ក្នុងនាមជាតារាសម្តែង Kim Soo Hyun ត្រូវអនុវត្តតាមគោលការណ៍មួយចំនួន ដើម្បីធានាដល់ការងាររបស់ក្រុមការងារទាំងមូល។ ដូច្នេះហើយ នៅពេលនោះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Kim Soo Hyun បានបដិសេធថា អ្នកទាំងពីរមិនបានស្រលាញ់គ្នាអស់រយៈពេល ៤ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7YEa0VRHzBPr-9OiyjbjoegpAZIq57uWCz-X9f5AU2oa8Xy_0LP1YIsLz6k57JrBaxW1BHPVWgBEil9tPoDemhMFB_Xd0P68j5HkhCszq809TbaNLpO9pD2vlpTZ90-RttSnFiEC10Z-83c4D8RQ6X4jtHnvcEUXN0kPJfI7hx-Q_X_BhIb3tiTB_Gl84/s638/image_2025-03-31_16-05-59.png

Kim Soo Hyun បាននិយាយថា ប្រសិនបើខ្លួនលោកអាចបង្វិលពេលវេលាត្រឡប់មកវិញបាន លោកនឹងនៅតែជ្រើសរើសធ្វើដូចគ្នា ព្រោះលោកមិនអាចអនុញ្ញាតឱ្យជីវិតផ្ទាល់ខ្លួនប៉ះពាល់ដល់មិត្តរួមការងាររបស់លោកនៅក្នុងក្រុមផលិតខ្សែភាពយន្តនោះទេ។ ឥឡូវនេះ ក្នុងនាមជាមនុស្សធម្មតា លោកទទួលរងផលវិបាកនៃការបដិសេធទំនាក់ទំនងនោះ។ លោកបានទទួលស្គាល់ថាសកម្មភាពនេះគឺ «កំសាក និងអាត្មានិយម» ហើយសុខចិត្តទទួលយកផលវិបាកនៃការរិះគន់។ Kim Soo Hyun សូមទោសចំពោះអ្នកដែលជឿ និងគាំទ្រលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg76Ff_eXrES-skR_QK5QVkNLBWVbfEVWj14QY82dgGlegePTNTXu9MAlvpERE6HXH-dcIPzBoMftxxr03CzraOf1YtoRndFFJgSOtEFVaKork2ZSUpj4ebIcMQChi-VpCms1p_Bexc_mkOXyXVHltFx0fzsHCjxuUdOma8X0fjnSJrclGYsAQU6FBJRCv6/s812/image_2025-02-17_09-53-21.png

តារាសម្ដែងរូបនេះថា ទោះលទ្ធផលយ៉ាងណាក៏នៅតែចង់ប្រាប់ការពិតពីខ្លួនដែរ។ Kim Soo Hyun ថាសាច់ញាតិរបស់ Kim Sae Ron និង ឆាណែល YouTube របស់ Garo Sero បានកែសម្រួលសារ និងរាយការណ៍ព័ត៌មានមិនពិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្លួន។ ពួកគេបានគំរាមលោកឱ្យទទួលស្គាល់នូវអ្វីដែលមិនពិត។ តារាសម្ដែងរូបនេះបាននិយាយថា៖ «ខ្ញុំមិនកុហកទេ ខ្ញុំមិនអាចទទួលស្គាល់អ្វីដែលខ្ញុំមិនបានធ្វើ»។ តារាសម្ដែងរូបនេះបន្តថា ប៉ុន្មានថ្ងៃកន្លងមកនេះ លោករស់នៅក្នុងភាពឈឺចាប់ដូចនៅក្នុងឋាននរក។ លោកខ្លាចរាល់ថ្ងៃនូវព័ត៌មានណាដែល Garo Sero ផ្សាយដើម្បីបង្ខូចកេរ្តិ៍លោក។ តារារូបនេះជំរុញឱ្យអ្នករាល់គ្នាស្តាប់លោកសូម្បីតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc3T0ktABlrwZrigHJFKj5zgJDw_tMIv84-yGRXGeeI59s9R0XXGZKV3rpL-eOkXJjDGMIE4m4U3Bg-o78ah_Rf9jxBpUV7x89oSKP-4_ezFSwbvNPoevMsheJN9UC4tHDMkIQ8TCkoVSB1IYJPsaJf2z5ccSlxUYdxQD64nHYHA_ZZ8rA_YbXv_nHh5ln/s1601/image_2025-02-17_09-53-23.png
ក្នុងរយៈពេលកន្លះខែកន្លងមកនេះ ភាពចម្រូងចម្រាសរវាងភាគីទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ហេតុការណ៍កាន់តែមានភាពរង្គោះរង្គើនៅពេលដែលមនុស្សមួយ ទម្លាយពីជីវិតឯកជនរបស់តារាសម្តែង Kim Sae Ron ដែលបានមរណភាពទៅហើយ ។ កាលពីថ្ងៃទី ២៥ ខែមីនា Garo Sero បាននិយាយថា តារាស្រីរូបនេះបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់នាងនៅសហរដ្ឋអាម៉េរិកជាមួយបុរសម្នាក់ឈ្មោះ Lee ដោយមិនបានប្រាប់ក្រុមគ្រួសាររបស់នាងឡើយ។ ក្នុងអំឡុងពេល Live លោក Lee ក៏បានសារភាពថានឹងរៀបការភ្លាមៗជាមួយ Sae Ron បន្ទាប់ពីបានជួបគ្នាពីរបីដង ប៉ុន្តែបានបដិសេធការចោទប្រកាន់ថាធ្លាប់បំពានលើ Kim Sae Ron៕

មិនឱបដៃឈរមើល Thae Su Nyein អំពាវនាវសប្បុរសជនជួយប្រទេសមីយ៉ាន់ម៉ា

0

ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បានបង្កឱ្យមានក្តីសោកស្តាយយ៉ាងខ្លាំងហើយមានមនុស្សរងគ្រោះជាច្រើនហើយស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ន។ ទន្ទឹមនឹងប្រទេសកំណើតរបស់ខ្លួនជួបទុក្ខលំបាក Thae Su Nyein អតីត Miss Grand Myanmar 2024 បានចែករំលែកព័ត៌មានរំជួលចិត្តអំពីស្ថានភាពបច្ចុប្បន្ននៃប្រទេសរបស់នាង ដែលទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhroBbLgOBAofJD9LJlRCdFbaYbTCo5oYwjM_Nr3bLpoxHTFKCLrqz_UVnLqhUq_gRa0B7-l6tIhGIFDEfZtDcrl7eTFzcwA1yu1x80WTb1ttEC04FOW2JNvl-yVT5axHe37Hm69ChxrKCKAXmDefdOKR3AHA-CoWE9r8qNPv5l07xrKyqq_ei1q4VVmF4i/s2048/image_2025-03-31_14-57-37.png
Thae Su Nyein បានបង្ហោះវីដេអូចែករំលែកព័ត៌មានលម្អិតអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសកំណើតរបស់នាងនៅថ្ងៃទី៣០ មីនា ក្នុងនោះនាងក៏បានសម្តែងនូវបំណងចង់ទទួលបានការបរិច្ចាគពីសំណាក់មិត្តភក្តិអន្តរជាតិផងដែរ។ នៅក្នុងវីដេអូ Thae Su Nyein បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានបំផ្លាញអគារជាច្រើននៅក្នុងស្រុកកំណើតរបស់នាង សម្លាប់មនុស្សជាង ១០០០ នាក់ និងជាច្រើននាក់ទៀតរងរបួស។ ប្រជាជនមីយ៉ាន់ម៉ាមួយចំនួនឥឡូវគ្មានទីជម្រក អាហារ និងទឹកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJDpxRIM2ZRT7wshv-_QKnEy3Ab69OWtZgnzZ8gV4BDtN-yOrUAoOKTtP4KWhyUpRArEVzC_SkbYoxKCdLHs8fJbsWRP6FIJ-2JRK4DZstfLkZ68UQDhABYkUMqwGIyw-rdG_hKpliLBas_wZiE_QWlN3UP-lAWqKYWsYo83JObp6J4QHNtYowbQdh1KPU/s2048/image_2025-03-31_14-57-46.png

Thae Su Nyein បាននិយាយថា ប្រជាជននៅស្រុកកំណើតរបស់នាងនៅតែមិនមានសុវត្ថិភាព ហើយកំពុងប្រឈមនឹងការលំបាកជាច្រើន។ រូបនាងបានបញ្ជាក់ថា នាងនឹងមិននិយាយចេញពីរឿងនេះទេ បើពិតជាមិនចាំបាច់ហើយនាងចង់ប្រើសំឡេងរបស់នាងដើម្បីសុំជំនួយពីមនុស្សជុំវិញពិភពលោកសម្រាប់ប្រទេសមីយ៉ាន់ម៉ា។
វីដេអូនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័ស និងទទួលបានមតិលើកទឹកចិត្តចំពោះប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN91IkbKyWtzLy_Ped9IsqsRWnS7zvPz44x6pBlPu2Sq3S992B1M60wp450HovaWvt1-vTQTe5pMD67EdWbhrg0a2UkfbJ8AdB6tFAlFm3rvEDCipQUBPP8KawHoXhFd6VAZ7hdFfISZlZvmDFfAKpVHTjj2g8s49RSzxXK1zNV8awNgSdXYXp_0haXeiX/s1600/image_2025-03-31_14-57-48%20(2).png

ការរញ្ជួយដីដែលបានកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែមីនា បានវាយប្រហារទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា ហើយបណ្តាលឱ្យផ្លូវថ្នល់ប្រេះស្រាំ វត្តបុរាណដួលរលំ ស្ពានបាក់ និងផ្ទះសម្បែងបាក់បែកខ្ទេចខ្ទាំ.. វត្តអារ៉ាម មន្ទីរពេទ្យ សាលារៀន និងផ្លូវថ្នល់ជាច្រើនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរមានមនុស្សស្លាប់រាប់ពាន់នាក់និងមានជនរងគ្រោះជាច្រើនទៀត៕

ដូណាល់ ត្រាំ ត្រៀមធ្វើវិសោធនកម្មច្បាប់ ដើម្បីកាន់តំណែងប្រធានាធិបតីបាន៣អាណត្តិ

0

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បង្ហាញការជឿជាក់ខ្លាំង ថាខ្លួននឹងបន្តកាន់អំណាចជាប្រធានាធិបតីបាន៣អាណត្តិ បើទោះជារដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យត្រឹមតែពីរអាណត្តិក៏ដោយ។

ថ្លែងអះអាងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍NBC ដូណាល់ត្រាំ លើកឡើងថា៖”លោកនឹងឈរឈ្មោះបោះឆ្នោតម្តងទៀត ដោយលោកមានវិធីសាស្រ្តរួចហើយ ដើម្បីកាន់តំណែងប្រធានាធិបតីបាន៣អាណត្តិ”។

ចំពោះវិធីសាស្រ្តរបស់ លោកដូណាល់ត្រាំ អាចនឹងបំពានលើវិសោធនកម្មច្បាប់របស់សហរដ្ឋអាមេរិក ដោយច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៥១ ចែងថា៖”មនុស្សម្នាក់មិនអាចជ្រើសរើសឱ្យកាន់តំណែងប្រធានាធិបតីលើសពីរអាណត្តិឡើយ”។

ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវមានការយល់ស្របយ៉ាងហោចណាស់ពីសមាជិក ២ភាគ៣ នៃរដ្ឋសភា និងព្រឹទ្ធសភា។

គួរបញ្ជាក់ថា នៅក្នុងប្រវិត្តសាសាស្ត្រអាមេរិកមានតែលោកហ្វ្រង់គ្លីនរ៉ូសវែល (Franklin Roosevelt) ម្នាក់គត់ដែលកាន់តំណែងជាប្រធានាធិបតីដល់៤លើក៕

 

ដឹងមូលហេតុបណ្តាលឱ្យភ្លើងឆេះព្រៃនៅប្រទេសកូរ៉េខាងត្បូងហើយ

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសបានរាយការណ៍ពីស្ថានការណ៍ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលកើតឡើងតាំងពីថ្ងៃទី២២ ខែមីនា កន្លងមក បណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់៣០នាក់ និងបំផ្លា.ញលំនៅឋានពលរដ្ឋ ព្រមទាំងវត្តកូអ៊ុនសា ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺរហូតមកដល់ចុងខែមីនានេះ សមត្ថកិច្ចបានចា.ប់ ខ្លួនបុរសម្នាក់ អាយុ៥៦ឆ្នាំ ដោយសារសង្ស័យថា គឺជាដើមហេតុធ្វើឱ្យភ្លើងឆេះព្រៃខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyi8TgZ59eAzIQNJuUz0nnAxIOXUinn4_q89xzyWBQvta-h1kBc7cUFcOKBjXBQXeh1RRsUCjlttCrxUlz-sAPTlLuwnsyehkpKgNCDL6E-x-7FQzCBeDRqCiMpAbG0gPck1nzRwSKuzjXS9mPdNIMUkxgyPVQ4xkxIRu4goPETlecW2YVbmCxHa3FBU1P/s1920/image_2025-04-01_08-23-50.png

សមត្ថកិច្ចនិយាយថា បុរសចំណាស់បានធ្វើពិធីគោរពដូនតារបស់ខ្លួននៅផ្នូរ និងដុតដើមឈើនៅក្បែរផ្នូរ ក្នុងទីក្រុងអឺយសង ខេត្តខាយ៉ងសាំងខាងជើង រួចហើយ ភ្លើងក៏បានឆេះរាលដាលយ៉ាងឆាប់រហ័សទៅដល់ទីក្រុងជាច្រើន ។ ប៉ុន្តែបុរសរូបនេះបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់របស់សមត្ថកិច្ច ។ រីឯកូនស្រីប្រាប់ថា ឪពុករបស់ខ្លួនបានដុតមែកឈើនៅលើផ្នូរ ហើយខ្យល់បក់ខ្លាំង ទើបបណ្តាលឱ្យភ្លើងឆេះបែបនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin6R2MoNRYgouxyeUyFfRMJnDSSwrAklhbHn5RCMt3FVPv5tvg84SiI6T9-xHRT7RmAhliyqMIWUYEP-cNXEY7DtZ6g0k3IbXSNcq6OYFLPtS8ZMGM-RwtCkqr90KRZKI6cJ4fm_F5_zlJv0VsGwMdh4Om8Q_7DfPUWk5GOAL9Mf6mVv1m5yeZDIPpbnYY/s1600/image_2025-04-01_08-23-52.png
ភ្នាក់ងារព្រៃឈើកូរ៉េខាងត្បូងឱ្យដឹងថា ពួកគេអាចគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃនៅខេត្តខាយ៉ងសាំងខាងជើង កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ប៉ុន្តែស្រាប់តែភ្លើងបានឆេះរាលដាលម្តងទៀតនៅព្រលប់ថ្ងៃទី២៩ ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZe6jcT5L-HXxG_6wzRwT9QgQHJalnaKdg8Psp_xoKasAUFZJR5koRKiy1U8PdJE8wPNKryE7TNQF6P5QYS9xkjnRTOHzWLYctk63M7BDAweANfzdCGgY6anIxUzIkha3SJP9oSC0ZOtIt-lWTv_u6lIHZ7cuamiAd2dQ-ll88FmwAinKNdZqSpx-5UBji/s1050/image_2025-04-01_08-23-53%20(2).png

រយៈពេល៩ថ្ងៃកន្លងមកនេះ ភ្លើងបានបំផ្លាញព្រៃឈើរបស់កូរ៉េខាងត្បូង អស់ចំនួន៤៨,០០០ហិកតា ឬស្មើនឹង៩០% នៃផ្ទៃដីទីក្រុងសេអ៊ូល ។ រីឯចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃបានកើនឡើងរហូតដល់៣០នាក់ ខណៈលំនៅឋានពលរដ្ឋប្រមាណ ៤,០០០ខ្នង ត្រូវបានភ្លើងបំផ្លាញគ្មានសល់ ។ ក្រៅពីនេះ អគារមួយចំនួនក្នុងវត្តកូអ៊ុនសា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏រងការខូចខាតដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCBGyuqwoB_G2DFbU8C52VMJb7nY7s6WDRSIsNn9g8iZz-sZhq3heRuykvKA9y3Dk0gaFUT4R32cVfLOSWn2I1hthF3nOObRaMPXehTDhPYm7RdrB-uOwa0Bx3jtNze4_z6LxBFxk6BMk7rtiZjH9sTFszVvqqrMuglNApuE_M8dMJP2TsjIpUnuA0GhI0/s1080/image_2025-04-01_08-23-53.png
ចំណែកភ្លើងឆេះព្រៃនៅតំបន់សាន់ឆង ខេត្តខាយ៉ងសាំងខាងត្បូង គឺភ្លើងបានរាលដាលទៅដល់ឧទ្យានជាតិខៅជិរី ហើយភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍ក្នុងតំបន់ភាគច្រើន ។ ប៉ុន្តែភ្នាក់ងារបានព្យាយាមពន្លត់ភ្លើងដែលនៅសេសសល់ ស្មើប្រមាណ២០០ម៉ែត្រ ។ ជាមួយគ្នានេះ សមត្ថកិច្ចនឹងស៊ើបអង្កេតរួមគ្នាជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រព្រៃឈើជាតិ, ការិយាល័យវិទ្យាសាស្ត្រជាតិ និងភ្នាក់ងារពន្លត់ភ្លើង នាដើមខែមេសា ខាងមុខ ៕

Jennie ក្លាយជាតារាចម្រៀង K-Pop ទោលដំបូងឈ្នះពានរង្វាន់នៅ «Billboard Women in Music»

0

នៅថ្ងៃទី ២៩ ខែមីនា (ម៉ោងក្នុងតំបន់) Jennie បានចូលរួមក្នុងកម្មវិធី Billboard Women in Music 2025 ដែលធ្វើឡើងនៅរោងមហោស្រព YouTube ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។ Jennie បានស្លៀករ៉ូបពណ៌ក្រហម ដែលរំលេចជាមួយខ្សែកនិងគ្រឿងអលង្ការបន្ថែមពណ៌មាស ដែលបង្កើនភាពទំនើបនៃរូបរាងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeAWlA3cOXcU8Pvbre4nX2cZ1BnSy-bGR9QRiQjYb1nXhdzYBxTKcY-3mAKUI_DGdsppYQBbfYqE4GyrFtahu8xeHHuwAfRwqy6l2aoA9zmcrn0mzBADbtsLHGHyt5hLXVZ2tzZMrjZyo62hMNjvJh0i3jKCtK_JGTCzsSPJcPCJEtPhYROQGh5IY-snv/s2048/image_2025-03-31_09-33-57%20(2).png
នៅក្នុងព្រឹត្តិការណ៍នេះ Jennie ទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ Global Force Award ដែលពង្រឹងឥទ្ធិពលពិភពលោករបស់នាង។ Billboard បានសរសើរនាងដែលបានធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំងលើឧស្សាហកម្មតន្ត្រីតាមរយៈប្រជាប្រិយភាពផ្ទុះរបស់នាងក្នុងនាមជាតារាចម្រៀងទោល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPacftSfPKY0D9BGOuxOU97k-6Ajt7DFqNx2OdBwQOnDrOsVq50jr4Qlozajb3zYkrgYZ1N4hDiQYQ6mYetFGjdB2ReHSbfInq9cufcLp11vkdOP8MaZB5FUQTUBpzaPApdT4be1OYEp7yTAqjLxn4WIJnX50c3BtM7LShb4EsQMscgGEQEZJPX4YxReZx/s2048/image_2025-03-31_09-33-57.png

ក្នុងពេលទទួលពានរង្វាន់របស់ខ្លួន Jennie បាននិយាយថា «វាពិតជាកិត្តិយសណាស់ ហើយខ្ញុំមានអារម្មណ៍ថាមានមោទនភាពក្នុងការទទួលបានពានរង្វាន់ Global Force Award នៅទីនេះ ក្នុងចំណោមនារីដ៏ស្រស់ស្អាតជាច្រើនដែលជំរុញទឹកចិត្តអ្នកដទៃ»។ «ខ្ញុំទទួលបានការបំផុសគំនិតពីស្ត្រីនៅជុំវិញពិភពលោក ហើយខ្ញុំសង្ឃឹមថានឹងបន្តធ្វើជាមនុស្សម្នាក់ដែលអាចមានឥទ្ធិពលវិជ្ជមានដល់មនុស្សជាច្រើន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDqDIIZZd2yQPJESE3rWy1CIHgVd4A9Qm22QuXvG5JfW4wORae__-YzhYPM-RY_ixdg-N7UQNHyMEhOJF9L2NU3jZhNlKj8v9ZShSWc1KvGB8e7plTEvl1UPp5adgUlUPWBik2mKCMKX1GLBG9eE37Xo9HFrAAznLC2-MU2JuDhBLkyPVbm4B4L7yF8J8j/s2048/image_2025-03-31_09-34-01.png
ជាមួយគ្នានេះ Jennie ក៏មិនភ្លេចពីសមាជិកដទៃទៀតផងដែរ។ នាងបាននិយាយថា « ខ្ញុំចង់យកឱកាសនេះដើម្បីអរគុណទៅកាន់សមាជិក BLACKPINK របស់ខ្ញុំ បើគ្មានពួកគេទេដំណើរមួយនេះក៏មិនបានកើតឡើងដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTZNwjKTgnDbBzSFHOpB1tmuK4yW5aPzDS5UB7jp6OfcwD-6VD0fNU2y7ngW-uXFwPndPqwxmQ0Wa-8P2Le-UX_NeoMHqEyiQovhlR92Q90mVH4fIqu7JTOc-Nawno06anE4kxFvXzf8k3MifOLo-9inZjuBl3DYtM7mCBDeW6CCAlI2aTzhXaYQlU0TLN/s2048/image_2025-03-31_09-34-07.png

Billboard Women in Music គឺជាពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដែលទទួលស្គាល់តារាចម្រៀងស្រីដែលមានឥទ្ធិពលបំផុត អ្នកបង្កើត ផលិតករ និងនាយកប្រតិបត្តិ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងឧស្សាហកម្មតន្ត្រី។ ក្នុងឆ្នាំនេះក្រុមចម្រៀងនារី Aespa បានឈ្នះពានរង្វាន់ Group of the Year ៕

ជី ដេវិត សម្តែងបទ Diss Track ទាំង៣បទទៅកាន់ វណ្ណដា ក្នុងថ្ងៃប្រគំតន្រ្តីផ្ទាល់ខ្លួន

0

បន្ទាប់ពី វណ្ណដា បានសម្តែងបទ J+O II នៅក្នុងកម្មវិធីរបស់ខ្លួនកាលពីខែមករា កន្លងមកនេះ តារារ៉េប ជី ដេវិត មិនឱ្យចាញ់ចិត្តបានសម្តែងបទ Diss Track ទាំង៣បទទៅកាន់ វណ្ណដា ក្នុងថ្ងៃប្រគំតន្រ្តីផ្ទាល់ខ្លួនវិញម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYLzcfvvIXmPP8TZhIWoz8Zw9KFWe6ylGa0Pd_QfIgv7HCvenPc4SI0VyfH7BEgPSsDHvaKwkPSjFOHtPGv6V4_Lz7ZxraV-OSJe5lh02IHdapZ8CYli4s0LccTA7-7e4ONsecZf9gYifOYZReapBlXZQFSaIieGBvsLV0_GeeyUUfGuaZ32visyEeYvMO/s2048/481767587_1239460590876596_8912060733649632542_n.jpg
មិនមែន១បទហើយក៏មិនមែនពីរបទប៉ុន្តែនៅក្នុងថ្ងៃប្រគំតន្រ្តីផ្ទាល់ខ្លួនកាលពីរាត្រីថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៥ តារាចម្រៀង ជី ដេវិត បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលជាមួយនឹង Diss Track មានដូចជាបទ «ចុមអាអូនអត់ដេក» «ថីអ្ហែងថី» និងបទ «អ្ហែង ចង់ទៅណា?»។ ទាំង៣បទនេះត្រូវបានទស្សនិកជនដឹងថាគឺជាបទ Diss Track ទៅកាន់ វណ្ណដា ដែលបទ «ចុមអាអូនអត់ដេក» ទម្លាក់បទតាំងពីចុងខែតុលា ឆ្នាំ២០២២ នៅពេល វណ្ណដា ទម្លាក់បទ « J+O II» បន្ទាប់ពីដឹងថាលេចធ្លាយបទចម្រៀងក្នុងអាល់ប៊ុមរបស់ខ្លួន និងបាន Dissទៅកាន់ ជី ដេវិត ។ ពីរបទទៀតគឺជាបទនៅដើមឆ្នាំ២០២៥ បន្ទាប់ពី វណ្ណដា បានសម្តែងបទ J+O II នៅក្នុងកម្មវិធីផ្ទាល់ខ្លួននិងវីដេអូខ្លីនិយាយពីរឿងចាប់ដៃ ប៉ុន្តែពីរបទនេះភាគីម្ខាងទៀតមិនបានតបតវិញឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPnJGgUkuC6UKXXkwQGTMkw-3STo5By_KzDyOPeL1hYJ9HW8zNHqp3Dq1jVLsUq_59lPX1V_JlMFfM1Tls88fuTZsFAZFjv8Xgew9W2R-7zQ_u8dIHucbBbIrbR8_4MGKpaqmVkfINSJEsJEyDAiLmx6nExEg6KWWKkiCe3Nt4JZQthyaviD5jtpkMVpu6/s2048/image_2025-03-28_10-16-12.png

ការសម្តែងបទ Diss Track របស់ ជី ដេវិត នេះគឺត្រូវបានហ្វេនៗរបស់លោកថាសប្បាយៗកុំ Toxic ព្រោះម្តងម្នាក់ទេ។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធអនឡាញ ជី ដេវិត ក៏បាននិយាយប្រាប់ហ្វេនៗរបស់ខ្លួនដែរថា ជី ដេវិត មិនដែលខ្លាចអ្នកណានោះទេតាំងពីដើមមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5gro9dh_pNpnZZj2Z70mKPzFyy798rOVqH11l7XPQO7NIgbFRdOf8_E8id2Ya1U0LP1Gw8DArIXnk6JjagjBc1kGdHYjVELY-lO9ik-pdX7gOEnIQ3Dtv8aRTF_vCKqVOL2CQnTWqQqlfMQ1ko2ovwoSy2wt1P4N7JDzgvFeyTskhtAnwS5kaQYEo3yEs/s2048/485785879_1255919839230671_5316024907357880100_n.jpg

គួរឱ្យដឹងថាមិនត្រឹមតែមានបញ្ហាចំពោះអាយដលនិងអាយដលទេ ប៉ុន្តែអ្នកគាំទ្រមួយចំនួនទាំងតារាចម្រៀង ជី ដេវិត និង វណ្ណដា តែងតែមានជម្លោះនៅលើបណ្តាញសង្គមអស់រយៈពេលជាយូរឆ្នាំមកហើយ។ អ្នកគាំទ្រមួយចំនួនដែលមានការឈ្លោះប្រកែកគ្នាគឺបានស្ងប់ស្ងាត់មួយរយៈបន្ទាប់ពីតារាចម្រៀងទាំងពីរបានចាប់ដៃគ្នាក្រោមការជួយជ្រោមជ្រែងពីពិធីការិនី ខៀវ សានសាណា តែក៏មិនយូរប៉ុន្មានហ្វេនៗមួយចំនួនរបស់អ្នកទាំងពីរឈ្លោះគ្នាជារឿយៗមិនដែលដាច់សោះឡើយ៕

លំនៅឋានជាច្រើនខ្នងនៅអាមេរិកឆេះខ្ទេចក្រោយពីយន្តហោះតូច១គ្រឿងធ្លាក់លើ

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍យន្តហោះធ្លាក់លើលំនៅឋានពលរដ្ឋក្នុងរដ្ឋមីនិសូដា សហរដ្ឋអាមេរិក និងបណ្តាលឱ្យភ្លើងឆាបឆេះលំនៅឋានពលរដ្ឋយ៉ាងសន្ធោសន្ធៅ ប៉ុន្តែគ្មានអ្នកណាម្នាក់នៅក្នុងលំនៅឋានទេ ពេលកើតហេតុ ។ ភ្នាក់ងារសង្គ្រោះបានជម្លៀសពលរដ្ឋនៅក្បែរនោះចេញពីតំបន់គ្រោះថ្នា.ក់ រីឯអ្នកដំណើរលើយន្តហោះបានបាត់បង់ជីវិតទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlPxFAViwgGcxp9gKX0Fzp7qg0eSwVpFiMd_-DQntOlUdqbWZSeOfFyfEQ9o7UY7U5UapsqwvBp0LtmgIAXHVeGaVF4VTSanBjPinO5zKKnzl_7FBYIZJGtkmwMsFeJ_rgKXK_N3JvR6r1sm4R95hy3FcSK9b-a7CEEIe_gEkX98oXafJVWG22QeIaGS_/s1200/image_2025-03-31_15-12-47.png
យន្តហោះមានទំហំតូច១គ្រឿងបានផ្ទុះឆេះក្រោយពីធ្លាក់លើលំនៅឋានពលរដ្ឋក្នុងរដ្ឋមីនិសូដា កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក ដែលធ្វើឱ្យអ្នកដំណើរនៅលើយន្តហោះស្លាប់ទាំងអស់ ព្រមទាំងមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងកើតហេតុ ។ លំនៅឋាននានាដែលត្រូវយន្តហោះធ្លាក់លើបានឆេះខ្ទេចអស់គ្មានសល់ និងមានផ្សែងយ៉ាងច្រើនសាយភាយឡើងលើអាកាស ដែលធ្វើឱ្យពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនាំគ្នាជម្លៀសចេញយ៉ាងឆាប់រហ័ស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiawoD8RUwHccuNX1v-bb8VpoEFZMFAQf_uMsoupffou5mg_KNP7bLzM638o421870NLOtbK-jfpI67RLw39aK-nN9ztjQooW0CBNuXs4ShKOlFdsYEnFQ8Wufpc9bA6InLuP6lCu0aBFTWHto_L0TCOwcMGSosSA1wfcBFGjhhPn9_wzYbJAXmmQdDEtpY/s1600/image_2025-03-31_15-12-43.png

តាមប្រធានភ្នាក់ងារពន្លត់ភ្លើង គឺគ្មានអ្នកដំណើរណាម្នាក់លើយន្តហោះនៅរស់រានមានជីវិតទេ ហើយពុំដឹងថា តើមានអ្នកដំណើរប៉ុន្មាននាក់នៅក្នុងយន្តហោះនេះ ប៉ុន្តែ សំណាងល្អ គ្មានអ្នកណាម្នាក់នៅក្នុងផ្ទះពេលកើតហេតុ ។ រីឯគណៈកម្មការសុវត្ថិភាព និងដឹកជញ្ជូនជាតិ នឹងស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ពីព្រោះពេលនេះ ពុំទាន់ដឹងច្បាស់ថា យន្តហោះធ្លាក់ដោយសារអ្វីទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHXLHd92l4FCeI27Zn_1WcGKXRjRYPAhdwP3Om2-lLVZ0BRB3qOlSPLo7aIK7HQTFtFGaqefgIT6s9IDv9YrkjAk3gifrk9C-KhGl8reabNdFwRNj4OGRNgbVSfCBkeGmQ5bp4eBXvFg1N-pyaMrnkPMUb10Bu4ao_jZBoaeWDdsY_uKMwhzUGJJ1FznuC/s1542/image_2025-03-31_15-12-44.png
អាជ្ញាធរសន្និដ្ឋានថា យន្តហោះធ្លាក់លើលំនៅឋានពលរដ្ឋ គឺជាយន្តហោះប្រភេទ SOCATA TBM7 ដែលបានធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Des Moines (Des Moines International Airport) ឆ្ពោះមកកាន់ទីក្រុងមីននិអាប៉ូលិស រដ្ឋមីនិសូដា ។ ហេតុការណ៍ធ្លាក់យន្តហោះនេះត្រូវបានថតវីដេអូ និងរូបភាពដោយលោក Mike Deyo ដែលបង្ហាញឱ្យឃើញពលរដ្ឋជាច្រើននាក់រស់នៅក្បែរនោះភ្ញាក់ផ្អើលនឹងហេតុការណ៍នេះយ៉ាងខ្លាំង ។ បន្តិចក្រោយមក រថយន្តពន្លត់ភ្លើងក៏បានមកពន្លត់ភ្លើងនៅកន្លែងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjSryD3rzmCe0Jsl3XgI-lKaz1-Hn5G7PhcZjuKUzKJn5rxXHL432FDl3rt9T_aLWJCu8HuSN3bsLmZvgGCDCgstNXHgw-E0N6n3hsmznMg2Ndh92U_x0klizJ7cRiL50bz6f7-jbwrGHpi8SD4Ks8KCwBZKcPgKtxCWZr8uagLN_onjhVKWHgKUT3Rz1c/s1500/image_2025-03-31_15-12-46.png

ដោយឡែក អភិបាលរដ្ឋមីនិសូដា លោក Tim Waltz និយាយថា ក្រុមការងាររបស់លោកបានទំនាក់ទំនងទៅកាន់អាជ្ញាធរក្នុងតំបន់កើតហេតុ ហើយលោកបានតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ។ ហេតុការណ៍យន្តហោះធ្លាក់នៅរដ្ឋមីនិសូដា ស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតរកមូលហេតុ ៕