Home Blog Page 537

ពូម៉ៅ សរសើរគូដណ្តឹងបែបនេះខណៈលោកស្រី ទ្រី ដាណា ជូនពរយ៉ាងចាក់ដោត

0

ទីបំផុតពូម៉ៅ អតីតស្វាមីលោកស្រី ទ្រី ដាណា បានភ្ជាប់ពាក្យជាមួយនឹងគូជីវិតថ្មីហើយដោយបង្ហាញថាអនាគតភរិយារបស់ខ្លួនចេះឱ្យតម្លៃប្តីនិងគោរពស្រលាញ់ញាតិមិត្ត ខណៈលោកស្រី ទ្រី ដាណា ក៏បានបង្ហោះជូនពរពូម៉ៅ ដោយសម្តីចាក់ដោតផ្អើលអស់អ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSSZqnDXFUrfZ2Jq4gvJDqmcT4lsk6ggzD-iLset70qx1cVZxNVXC3qQHANVZDmvlKQi68EbUJJblKGMQHYv3mDD-QqzHyC0ORfc3SW9pX_zPbbCxRUWZfItQSgl2AJSC-KunZ1eRop6wRyVN0G1cRO60rfnD3qkr81iBThWsc_xmn6Ld4CTQ1c-JHOCaw/s2048/image_2025-04-28_08-48-27%20(2).png

បន្ទាប់ពីឃើញ ពូម៉ៅ ហ៊ា បង្ហោះរូបភាពថ្ងៃភ្ជាប់ពាក្យរបស់ខ្លួននៅលើបណ្តាញសង្គមបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងហើយរឿងនេះទោះចង់មិនចង់ក៏ឈ្មោះលោកស្រី ទ្រី ដាណា ជាអតីតភរិយាក៏បានចូលទៅក្នុងរឿងរ៉ាវនេះ។ ដើមឡើងលោកស្រី ទ្រី ដាណា ហាក់បង្ហាញការខឹងសម្បាររបស់ខ្លួនបន្ទាប់ពីឈ្មោះរបស់ខ្លួនទាញចូលទៅក្នុងការភ្ជាប់ពាក្យរបស់ ពូម៉ៅ ដោយពាក្យថា អតីតស្វាមី ប៉ុន្តែក្រោយមកគេឃើញលោកស្រី ទ្រី ដាណា បង្ហោះជូនពរពូម៉ៅតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6BogZmAmiPGW7QHIIGUPwEwSB43RD9qLbV1u930qU1rPbWMY1vnRahe86HiT75YqbqjJjJOHUPMYmGI32BjJCF-s-KOGRY7P-ciMry0cjCaaYT7rllYbU4U9PSp6NniWAk5bDdneVq5d89qr2-EwryOEEUAB3SlINfp0nC9ip5fi23D4Knz_dG5cRdCB9/s2048/image_2025-04-28_08-48-37.png

នៅថ្ងៃទី២៦ មេសា ពូម៉ៅ ដែលមានគណនីឈ្មោះថា ហ៊ា រិទ្ធ បានបង្ហាញពីភាពច្បាស់លាស់ទៅកាន់គូស្នេហ៍ថ្មីដោយអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាមានចាស់ទុំដឹងឮនិងរៀបចំឡើងតាមបែបលក្ខណៈគ្រួសារ។ ការបង្ហាញនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងច្រើន។ នៅព្រឹកថ្ងៃទី២៧ មេសា ពូម៉ៅ ក៏បានបង្ហោះរូបជាមួយនឹងគូដណ្តឹងដោយបានរៀបរាប់ថា «មាសប្រាក់លុយកាក់រាប់លានមិនស្មើមានអូនចេះឱ្យតំលៃប្តីចេះគោរពស្រលាញ់បងប្អូនញាតិមិត្តបងប្អូន ពូមីងសរសើរអូនគ្រប់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCEclTloLbcvvEcgHkhFWSs0RFcZFENU7gAWjH86cg7ACOrqiADbBKnZcActDhRRIecexmMMqvaFya_ux69_SivxA-j5nel8q7G0hCTBd_vqMiPgw7Fit3wxM6-oLohC_O8JTMzlR9ojr6CAWDvR3PFDtyM48eups2ShJ7-NIXMMTpSOtxfqNxzZ4bZZ8F/s696/image_2025-04-28_08-48-34%20(2).png

សំណេរមួយនេះរបស់ ពូម៉ៅ បានធ្វើឱ្យមានការទាក់ទាញយ៉ាងខ្លាំងផ្ទុះពេញបណ្តាញសង្គមដែលមានការចុច Like Share យ៉ាងច្រើនពីអ្នកនិយមលេងអ៊ីនធឺណិត។

ជាមួយនឹងការបង្ហោះខាងលើនេះងាកទៅលើបណ្តាញសង្គមរបស់លោកស្រី ទ្រី ដាណា ក៏បានបង្ហោះជូនពរពូម៉ៅ ជាអតីតស្វាមីតែម្តង។ អ្នកជំនួញល្បីឈ្មោះរូបនេះបានសរសេរនៅល្ងាចថ្ងៃទី២៧ មេសា ថា «ផ្ញើទៅពូម៉ៅ ថ្ងៃដែលខ្ញុំចង់ឃើញបំផុតគឺពូម៉ៅបានប្រពន្ធលូវបានឃើញហើយ ចូលរួមអបអរសាទរពូ ហើយសូមឱ្យពូស្រលាញ់គ្នាដល់ចាស់កោងខ្នង ហើយកុំធ្វើបាបគេ កុំស្ដាប់សម្ដីអ្នកដទៃក្រៅពី ប្តីប្រពន្ធពូអីណា ហើយត្រូវចេះស្រឡាញ់កូនគេឱ្យដូចកូនខ្លួនឯងណាពូ ខ្ញុំសង្ឃឹមថាពូនឹងកែខ្លួនសម្រាប់អនាគតថ្មីរបស់ពូ ហេងៗពូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA-khkJ3olmk6f4WpZflIV-9-X003N2Vnom9w3ETQuonJFT8aMckCh9cFdMDJ-tm4BaXNJ2M32LN6KBQKD9Vt4zItX-ROPcY8zXfF1mhlQgU7hNXOlkNTe7yExD8rfSfvfMvDr-Nlj8oDGnz_I_U8ZilaTlx43IFdJbEOelejmnFieaxqiPK3hs3Rf8iuu/s686/image_2025-04-28_08-48-27.png

សំណេររបស់លោកស្រី ទ្រី ដាណា ជូនពរអតីតស្វាមីខាងលើនេះក៏បានទាក់ទាញខ្លាំងមិនធម្មតាដូចគ្នាហើយជំរុញឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងចំពោះសំណេរអតីតគូស្វាមីភរិយាមួយគូនេះ៕

អ្នកផឹកកាហ្វេ កុំភ្លេចបើថែមគ្រឿងផ្សំ៣មុខនេះចូល អាចជួយដុតបំផ្លាញខ្លាញ់ក្នុងខ្លួនបានទៀត

0

កាហ្វេជាភេសជ្ជៈដ៏ពេញនិយមខ្លាំងនៅទូទាំងពិភពលោក។ គេអាចរីករាយជាមួយកាហ្វេតាមរបៀបជាច្រើន ដូចជាកាហ្វេក្ដៅ ត្រជាក់ ឬក្រឡុកជាដើម។ អ្នកនិយាយកាហ្វេមួយចំនួនផឹកវាគ្រប់ពេលមិនថាព្រឹក ថ្ងៃ ឬពេលយប់នោះទេ រហូតដល់អ្នកខ្លះថែមទាំងផឹលកាហ្វេជំនួសអាហារទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Gs_WhGgw26ebdAGQGARnOpineV6vSRulcErTd4NppYxIoWXOnaFj3oL4jB7Ukc2Sq98I7aAYMWq4n833aEYysc4Sklyma43kBFXEs6kS1vrHxhrfNqisQ4b7DQTIqDqI63YnOWVDGIRffdQwBFGLpuIvy18zbcs9FbhBKOwPeeEc2bG9Gk4iOSOf5Dkw/s1200/photo_2025-04-26_15-49-00.jpg

ថ្វីត្បិតតែកាហ្វេមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពក៏ដោយ ប៉ុន្តែការផឹកកាហ្វេច្រើនពេកគឺមិនល្អនោះទេ ពិសេសអ្នកដែលចូលចិត្តកាហ្វេដាក់ស្ករច្រើន ឬផ្អែមខ្លាំង ដែលអាចនាំទៅរកជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុខភាពណែនាំថា ការបន្ថែមគ្រឿងផ្សំប៉ុន្មានមុខនេះទៅក្នុងកាហ្វេប្រចាំថ្ងៃរបស់អ្នក អាចបង្កើនសក្ដានុពលនៃការដុតបំផ្លាញជាតិខ្លាញ់របស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7gJsecPa4B5qrzH0enHt_DlsCJ6kzMrIml_x68didp5w8rQe4x8n45aRGuk4i5iTzGCUKVXydWdLtiYccIFUAOBYcarEiIW2gOoeqBU50Zmz0AcoOuffkCfYzEH_hGH8IPcMKaeQX2xFEyKO2st1O3zBC4Augm6LGqvHdBlAJcAh0qHKMV_EZVCuGIlWW/s1280/photo_2025-04-26_15-49-00%20(2).jpg យោងតាមគេហទំព័រព័ត៌មានសុខភាព Only My Health ខាងក្រោមនេះគឺជាគ្រឿងផ្សំបីមុខដែលអ្នកអាចបន្ថែមទៅក្នុងកាហ្វេរបស់អ្នកដើម្បីទទួលបានលទ្ធផលក្នុងដុតបំផ្លាញជាតិខ្លាញ់លឿន និងមានប្រសិទ្ធភាពជាងមុន៖
១ cinnamon: មិនត្រឹមតែបន្ថែមរសជាតិផ្អែមដល់កាហ្វេរបស់អ្នកប៉ុណ្ណោះទេ វាក៏ដើរតួយ៉ាងសំខាន់ក្នុងការរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាមផងដែរ។ នេះជួយកាត់បន្ថយការឃ្លាន និងការពារការញ៉ាំច្រើនពេក ដែលជាកត្តាសំខាន់ក្នុងការគ្រប់គ្រងជាតិខ្លាញ់ក្នុងខ្លួន។ ការស្រាវជ្រាវបានបង្ហាញថាការទទួលទាន cinnamon ប្រហែល ១.៥ ក្រាមជារៀងរាល់ថ្ងៃ (ប្រហែលកន្លះស្លាបព្រាកាហ្វេ) នឹងអាចនាំឱ្យទំហំចង្កេះរបស់អ្នកស្រកបានខ្លះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP7hafOLGZTBfk2YGfZSIx1uzTE8KBbeuXjtamWG7be_mYRiyqG2dSUum2EsiSEyFX9Hzri1dGIZTqnaGk7zfHKMo_gwKrB8H4F2OA0kLA7Yct02v5Sbm3-TSmySi8wN9nqN87LJoi_EtbONug73ZIghk1HK32lcFO52CGi5dg6qu-0eH4UcP06up2_mQn/s732/photo_2025-04-26_15-51-19.jpg

២ ម៉្សៅតែបៃតង៖ សារធាតុចម្រាញ់ចេញពីតែបៃតងសម្បូរទៅដោយ catechins ដែលជាសមាសធាតុធម្មជាតិដែលបង្កើនការកត់សុីនៃជាតិខ្លាញ់ ជាពិសេសអំឡុងពេលហាត់ប្រាណ។ ការបន្ថែមម៉្សៅតែបៃតងជាមួយកាហ្វេ គឺជួយបង្កើនប្រសិទ្ធភាពដុតបំផ្លាញជាតិខ្លាញ់កាន់តែខ្លាំង។ វាជាមធ្យោបាយដ៏ងាយស្រួលមួយសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf8-_hV8xR5GIpgcXUvJ5Lg3yj2dV8Wx8V2NCoXHi12FXEWy_BXRRDdPIDd9iGXrOsfoMtVxCxdOGGsuBUNQCJ6trt3r2KdHjeOBez3xwX3XAi7r_resZ7PonicokBp6dMje6KIq5OV9LlCyv_Un7ER61qeLZi7xDOo3Wka4mTc5pY5MigwXy4bYnlBOks/s680/photo_2025-04-26_15-58-00.jpg
៣ ប្រេងដូង៖ ប្រេងដូងគឺជាចំណូលចិត្តរបស់អ្នកស្រលាញ់សុខភាពចំពោះខ្សែសង្វាក់ទ្រីគ្លីសេរីដមធ្យម (MCTs) របស់វា។ មិនដូចខ្លាញ់ផ្សេងទៀតទេ MCTs ត្រូវបានបំប្លែងទៅជាថាមពលយ៉ាងឆាប់រហ័ស ជាជាងត្រូវបានរក្សាទុកក្នុងរាងកាយ។ ការបន្ថែមប្រេងដូងមួយស្លាបព្រាកាហ្វេទៅក្នុងកាហ្វេរបស់អ្នកមិនត្រឹមតែផ្តល់ថាមពលដល់អ្នកពេញមួយថ្ងៃប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយកាត់បន្ថយចំណង់អាហារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7g67x7bt4YNq-JB5BMX3YQn3vzwUZp0aVrrnWVZlXHh8Rkt_lwPq_j3kPCGBd1pzRcO2Rm3iUZ9y43pWJ7JUulSEEKp9ATTV6Y4oQlcq3couDP58UK3g7NU2cBCSeS0mvZ2Cyw7P9kwFTs1alNWfjtLKEXwGJTalRiT7Pfv_M6H94P-Mzued8YgWyA-c/s686/photo_2025-04-26_16-05-05.jpg

ការផឹកទឹក និងបរិភោគអាហារក្រោយដុសធ្មេញរួចភ្លាមៗនឹងធ្វើឱ្យប្រសិទ្ធភាពសារធាតុ Fluoride ធ្លាក់ចុះ

0

យើងពុំគួរប្រញាប់ផឹកទឹក និងបរិភោគចំណីអាហារក្រោយទើបដុសធ្មេញរួចភ្លាមៗទេ ដើម្បីឱ្យថ្នាំដុសធេ្មញបំពេញតួនាទីជួយធ្មេញរឹងមាំល្អ និងការពារធ្មេញពុក ។ មនុស្សភាគច្រើនមានអារម្មណ៍ស្រស់ថ្លាក្រោយពេលដុសធ្មេញរួច ហើយតែងតែផឹកទឹក និងបរិភោគចំណីអាហារភ្លាមៗ ប៉ុន្តែតើដឹងទេថា ទម្លាប់បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពមាត់ធ្មេញរបស់យើងដោយពុំដឹងខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC4hv9wwx5BmFEpDNqLQmVFie6ZRh07sUq-Tw9zJ_N4KSm6E5ftXOtyYeBlDqu1IYNfQWrAfd-bwrLBa3T__DJ9G9ty-0o48nyjyI_5Xshyepp8sCiq9FlhaAy9NeoPeYgII1C-gGda3n0lrqcL9-dTw1U5T1hqpDNLebPhz2khCMyTp4afZoESdA3dxGs/s920/image_2025-04-28_16-01-12.png
ក្រោយដុសធ្មេញរួច ជាពិសេស ពេលប្រើប្រាស់ថ្នាំដុសធ្មេញមានសារធាតុផ្សំពីផ្លអឺរៃ (Fluoride) គឺសារធាតុនេះត្រូវការពេលវេលាថែទាំស្រទាប់ក្រៅរបស់ធ្មេញឱ្យរឹងមាំ ពីព្រោះវាមានតួនាទីសំខាន់សម្រាប់ធ្មេញ ។ ការផឹកទឹក និងបរិភោគចំណីអាហារភ្លាមៗក្រោយដុសធ្មេញរួច នឹងធ្វើឱ្យបាត់បង់សារធាតុផ្លអឺរៃក្នុងមាត់ ហើយប្រសិទ្ធភាពការពារធ្មេញពុកនឹងធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHU06HuDJa7tL7rvBBf6iZN_W7NCdANTd3cjVvWx9tX1bt-0PVIoiCJ05Idc32LiCDILWXudGCQId_MBM8a5YHw4gZWud5yFA48DxpvaNX_xRKyWK3zRGlPsLSEXyhEVREn4VA5tlai4w37S0NB8THsHFUxv0L8EutapKOv4VTh72ZNobCyxpYrJtlbA5J/s1500/image_2025-04-28_16-01-10.png

ទន្តពេទ្យនិយាយថា បើយើងមានទម្លាប់ផឹកទឹកត្រជាក់ខ្លាំង និងបរិភោគចំណីអាហារក្រោយដុសធ្មេញពេលយប់ យើងនឹងឆាប់ស្រៀវធ្មេញ ឬធ្មេញចាប់ផ្តើមពុក ។ ហេតុនេះ គួររង់ចាំរយៈពេល៣០នាទីក្រោយដុសធ្មេញរួច ទើបអាចផឹកទឹក និងបរិភោគអាហារបាន ដើម្បីឱ្យសារធាតុផ្លអឺរៃក្នុងថ្នាំដុសធ្មេញជួយការពារធ្មេញយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2WpnztMtOdNw_d_9EjyO4-BgbQnx2bP_s1SQXDom4YbQZt9q-h3R4jShuM5Ie6TqLq6ahC13dcgkWEhvePUTuKZ3cFxYlCze0pqoHEIQ_u6v6FifdcgC4nj6F-OVs8szmxMUsDIvTO24ZK_DjLZd-QfF-QDKMWJpIByEgbuE10u-G7JaA9R5mnU165qvV/s1024/image_2025-04-28_16-01-11%20(2).png

សារធាតុផ្លអឺរៃ នឹងជួយការពារធ្មេញ និងការពារសំណឹកដោយសារអាស៊ីតដែលបង្កឡើងពីបាក់តេរីក្នុងមាត់ ហើយការទុកឱ្យសារធាតុផ្លអឺរៃ នៅក្នុងមាត់កាន់តែយូរ វានឹងជួយឱ្យធ្មេញរឹងមាំល្អ ។ ក្រៅពីការយកចិត្តទុកដាក់ថែទាំសុខភាពមាត់ធ្មេញក្រោយដុសធ្មេញរួច គួរមានទម្លាប់ដុសធ្មេញឱ្យត្រឹមត្រូវ យ៉ាងហោចណាស់ ២ដងក្នុង១ថ្ងៃ ។ ការដុសធ្មេញជាប្រចាំ និងត្រួតពិនិត្យសុខភាពមាត់ធ្មេញជាមួយទន្តពេទ្យរៀងរាល់៦ខែម្តង នឹងជួយឱ្យយើងមានសុខភាពមាត់ធ្មេញល្អរយៈពេលយូរ រួមទាំងកាត់បន្ថយហានិភ័យជំងឺធ្មេញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgClJNvRZOL-p-YUdukugwj_Y3UBtxLlivU1wlfqN_NArCpj9ChgVPqxXCSVzUVH-iqB5SsDvK2DJ4IJG7ra4bysEhenKHoyfI085uIYxHn0P10T8RyloEhewnygv6fm5tz7l_C4DkSavhY0cxB8mMR3eBZq1Jr679KdUtycCfwKjxsCLZG0PBqPVG-JRuQ/s1650/image_2025-04-28_16-01-11%20(3).png
ហេតុនេះ បន្ទាប់ពីដុសធ្មេញរួច សូមកុំប្រញាប់ផឹកទឹក ឬបរិភោគចំណីអាហារ គួររង់ចាំ៣០នាទីសិន ដើម្បីឱ្យថ្នាំដុសធ្មេញជួយការពារធ្មេញ១០០% ។ យើងនឹងមានសុខភាពមាត់ធ្មេញល្អ និងបង្ហាញស្នាមញញឹមប្រកបដោយភាពស្រស់ស្រាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGqV7GNF9Qa6EBCfVS0XJMBaQ2JTcdNC8LRlxIxHqb5RVVjv9N0U70dgR8x7NOGorBmHeRUYgxWgnYLBm8KIyCiF_cvvJ4iO-zfdIkYyF7Y2Rs6iXiG1KtugbLfOk-kaFCK6GC5rOGC_CWIy5pwyaz_giKxQf43q30bnxaekDWsQq-nPdW8_Zx8A80XmnB/s2520/image_2025-04-28_16-01-11.png
ម្យ៉ាងទៀត ការដុសធ្មេញខ្លាំងៗជាមួយច្រាសធុសធ្មេញមានសរសៃរឹង នឹងធ្វើឱ្យដំបៅអញ្ចាញធ្មេញ ឬមានស្នាមរហែកតូចៗដោយសារការដុសធ្មេញខ្លាំង ។ វានឹងធ្វើឱ្យមេរោគចូលតាមអញ្ចេញធ្មេញទៅក្នុងឈាម និងសឹកធ្មេញ ។ បើតាមការណែនាំរបស់សមាគមទន្តពេទ្យអាមេរិក គឺគួរចំណាយពេលដុសធ្មេញ ២នាទីក្នុង១លើក ប៉ុន្តែមនុស្សភាគច្រើនដុសធ្មេញពុំដល់២នាទីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHKaLwWm7SBHuxw_j59vphZ0Od7Ry523RfXN5lo5Nb1PCDZThqiQ18ywsFNlX_JODWZUbdHSuMexYEgPtZ8JHNkg8cvpRSTPypwSiAug2Gr2ORodQotrD4Z4Bvs3DfdLjYf9TR2M_Nh1LbAaUkscOQoCpZBcF-SvsQa_Oy0lE16pKYkInUCWHlH-2ej_kF/s992/image_2025-04-28_16-01-12%20(2).png

ទន្តពេទ្យជាច្រើនអះអាងថា ការដុសធ្មេញឱ្យបាន២នាទី គឺគ្រប់គ្រាន់សម្រាប់ការសម្អាតធ្មេញទាំងមូល ។ រីឯអ្នកមានជំងឺអញ្ចាញធ្មេញ និងមានបញ្ហាសុខភាពមាត់ធ្មេញ គួរដុសធ្មេញយូរជាង២នាទី ដើម្បីកម្ចាត់មេរោគឱ្យអស់ ៕

ជួបបញ្ហាWiFi ដើរយឺតមែនទេ? សាកល្បងវិធីងាយៗនេះអាចជួយបង្កើនសេវា WiFi របស់អ្នកបាន

0

មិនមានអ្វីដែលគួរឱ្យធុញទ្រាន់ជាងការភ្ជាប់ Wi-Fi ដែលកំពុងដំណើរយឺតៗ ធ្វើពិបាកដល់ការធ្វើការងារ និងរំខានដល់ការប្រើប្រាស់កម្មវិធីកម្សាន្តផ្សេងៗដែលអ្នកកំពុងទស្សនានោះទេ។ ប៉ុន្តែថ្មីៗនេះ គេបានរកឃើញនូវល្បិចថ្មីមួយ ដោយប្រើប្រាស់ក្រដាសអាលុយមីញ៉ូមអាំងត្រីមកច្នៃធ្វើជាឧបករណ៍ចាប់សញ្ញា WiFi និងជំរុញឲ្យវាដើរលឿនជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlypMIqoytHL9hPf12HEmo1a6UNtbGRkhNk7NmC6elh8h69iXD-548zN0_3tuhdNcbHUGBw-HFjB7qvMwGeNYtFdBn0CxEoIr_XCTRlEEz4MUyCG7MuCZtus7eL7lHN1gZwn7Ltp7FMfiWu8J_Oma-w922Io1PRwhhD051RT3zmz82yH5EVW0tg6keJlN1/s960/image_2025-04-28_15-55-24.png
មនុស្សមួយចំនួនដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា បានខិតខំស្រាវជ្រាវរកវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាWiFi ដើរយឺតនេះ រហូតរកឃើញនូវរបកគំហើញមួយ ដោយគ្រាន់តែយក្រដាសអាលុយមីញ៉ូមមកប្រើប្រាស់ជាជំនួយប៉ុណ្ណោះ។ វិធីសាស្រ្តនេះត្រូវបានគេចែកចាយព្រោងព្រៀតនៅលើអ៊ីនធើណេត ហើយមានមនុស្សជាច្រើនដែលសាកល្បងធ្វើវា ហើយទទួលបានជោគជ័យមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6P1MPsTlRnjt7ARZPY_7PF35nbP6OPK16frWU7M8q6bSApHgFJnwDFTgVnJVG_PwohpsAy6mcqmMEakiB0GIAn1uGFaAdjNpIMCtgzXUyJkIsjAiV5RkpUZK74VGnOsaKtYg7rDwUv1fO6Oy2NrjEZr18XW6MYKZjbGCvC4HnoLdRFadDqiOUK51O0_CG/s1200/image_2025-04-28_15-55-25%20(2).png
នៅក្នុងនោះ សារព័ត៌មានធំៗរបស់បរទេសដែលមានដូចជា The Daily Mail, Readers Digest និងគេហទំព័រល្បីៗជាច្រើនទៀតបានចុះផ្សាយពីការកែច្នៃនេះ ដោយប្រាប់ពីវិធីធ្វើវាយ៉ាងលម្អិតដើម្បីទទួលបានប្រសិទ្ធភាព។ នៅក្នុងការប្រើប្រាស់ក្រដាសអាលុយមីញ៉ូមនេះ គឺគេយកវាទៅទៅកាត់បត់ជាទម្រង់អក្សរ C មានទំហំធំ និងខ្ពស់ជាងអង់តែនដុំWiFi ហើយដាក់វានៅពីក្រោយដុំWiFiដោយយកផ្នែកកោង និងខាងចាំងផ្លាតនៃក្រដាសអាលុយមីញ៉ូមបែរមករកដុំWiFiនោះដូចដែលបានបង្ហាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicgUE_Ou9bvjqWbNCmt3uagoi2Wr96Sze2zRj9KXJ0WvQpahx0b80b3hYfUHc2e7pRlovWkU_3Z1ihioSsLrR82iOuA0ncdz5Nxksi39GNQ3V6Yiz4_w3VEFTudh3vORFIQUNxQDEqYLOoG5V_-MHI1jV3jdIcH863J0zPhxSskUduoHco63-MYBOj2s_r/s1000/image_2025-04-28_15-55-25.png
ទោះបីជាវាហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញថាបន្ទះអាលុយមីញ៉ូមនេះពិតជាអាចជួយជំរុញឲ្យមានភាពខ្លាំងនៃល្បឿនសេវារបស់WiFiពិតមែន។ ក្រៅពីបត់ពត់វាឲ្យទៅជារូបរាងអក្សរC គែក៏អាចច្នៃវាឲ្យទៅជារូបរាងផ្សេងដូចក្នុងរូបដែលបានបង្ហាញ ដើម្បីទាក់ទាញឲ្យមានលំហូរនៃរលកសញ្ញាឆ្លងកាត់បានល្អប្រសើជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuew6Y10ZqN2ScUfU6a3gjdS17-NO9bQqBQtX7WwZWXkcgWCAnGZuk1jwh4lIoLk-OCi3tqzyLqoa4n5NgjBOtaIYtD0U-EvkUsKTrKXTwMOw6XO44P533lhJdCdxquXk74ZRSq-Sb4V5UJPMGu1Zj3iu2wOxBKgPwL55Z6umcwrGg0tiHRUV0SW9rPnxf/s619/image_2025-04-28_15-55-26%20(2).png
គួរបញ្ជាក់ផងដែរថា យ៉ាងណាមិញទោះបីជាមានការលើកឡើងថាការធ្វើបែបនេះមានប្រសិទ្ធភាពក៏ពិតមែនក្ដី ប៉ុន្តែវាមិនមានការធានាថានឹងទទួលបានការជោគជ័យគ្រប់ពេលនោះទេ ខណៈមានមនុស្សជាច្រើនអនុវត្តត្រឹមត្រូវហើយទទួលបានប្រសិទ្ធភាព ប៉ុន្តែមានមនុស្សមួយចំនួនទៀតធ្វើវាមិនបានសម្រេចឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlnqYK9VXXVBmU5hXXFvP5NW7lfL2_IZ_OYphziuB6rh_oGAaXHUVoZzqWcOiISwNrW_OKE27A7B6mC1MzkagFCKFKZGT4-qCfnF3lJMuKY6WckJaw9MWgombXEQ_N8DbLdJVm8dSF0bPoVFtHMCKRYloU5OlcuuVv3bY2WIk0qg_MSBYeuW2sckmFjjzo/s800/image_2025-04-28_15-55-26.png

លើសពីនេះ ប្រសិនបើអ្នកអនុវត្តវិធីសាស្រ្តនេះ ហើយជោគជ័យដោយទទួលបាននូវបណ្ដាញអ៊ីនធើណេតល្បឿនលឿននៅបរិវេណនៃដុំWiFiនោះ វានឹងបណ្ដាលឲ្យមានការរអាក់រអួលខ្លាំងលើសេវាអ៊ីនធើណេតនៅជ្រុងណាមួយផ្សេងទៀតនៅក្នុងផ្ទះរបស់អ្នកមិនខាន ព្រោះវាជាការចាប់សេវាពីទីតាំងមួយយកទៅបន្ថែមនៅទីតាំងមួយទៀត៕

បើចង់អោយកូនអ្នកមានបញ្ញាឆ្លាតវៃ ចូរចៀសវាងញាំអាហារទាំង៥នេះ!

0

កុមារតូចៗដែលកំពុងស្ថិតនៅក្នុងការលូតលាស់ផ្នែកសេរីរាង្គ និងបញ្ញាស្មារតីពិតជាត្រូវការចាំបាច់នូវសារជាតិចិញ្ចឹមសម្រាប់ពួកគេ ជាពិសេសតាមរយៈការបរិភោគ។ ដូច្នេះក្នុងនាមជាឪពុកម្ដាយ ឬអាណាព្យាបាល អ្នកគួរយកចិត្តទុកដាក់បំផុតលើការជ្រើសប្រភេទអាហារណាដែលផ្ដល់នូវអត្ថប្រយោជន៍ល្អសម្រាប់កូនៗ និងត្រូវដឹងពីប្រភេទអាហារដែលអាចផ្ដល់ផលប៉ះពាល់ចំពោះសុខភាពរាងកាយ និងការរីកចម្រើននៃខួរក្បាលរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJlWitUiF5P7XGP9QBjsqVETF1tFXn0N5APGe6pGN61zANvW87NF8UILacAfB5OibfWGk2ShY5LH3T9Y1Yo7JwyAKFTrInxd7af_VsCrdlReGmZtb4asu398hfRMCuo6ufEXJKx9S2xP-fjK8uYS1tf8HXDMjIGjwmVlKXoyQt-0rdDNHKPyaDWEuwCk7p/s1280/image_2025-04-28_15-48-30.png
ការលូតលាស់នៃរាងកាយ និងការអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតី គឺពិតជាពាក់ព័ន្ធដោយផ្ទាល់ជាមួយអាហារដែលកុមារបរិភោគ។ អាហារមួយចំនួនថ្មីត្បិតថាមានការពេញនិយមបរិភោគនៅក្នុងសង្គមមនុស្សប្រចាំថ្ងៃ ប៉ុន្តែមិនមានន័យថាវាល្អសម្រាប់សុខភាពឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-mkAowxwwUffYCDCv1qLhSZ0OvAWAMquYH-WMj5TKL91_z7Z9sjtEFlXxIwZ_0k6EReh4n1dSHif2cr4Rq0TtkMUF2gKqX5Hfh-0YXLSJFBtx1CrouiMEOhfkTteLIOsS9_jdWaWbFMcrxIWaTTkppXvdSU6rYP0R6jYO20Q0bY0Dh15LqqEef5bhpd5/s690/image_2025-04-28_15-48-31%20(2).png
ដូចនេះសូមណែនាំអាហារទាំង ប្រភេទនេះដែលអាណាព្យាបាលគួរចៀសវាងកុំកូនតូចៗញ៉ាំ បើមិនចង់ជួបបញ្ហានៅថ្ងៃក្រោយ៖

១. ភេសជ្ជៈផ្អែម ៖ ទឹកសូដា, ភេសជ្ជៈប៉ូវកម្លាំង ទឹកផ្លែឈើ ឬសូម្បីតែទឹកដោះគោដែលមានរសជាតិផ្អែមមួយចំនួន សុទ្ធតែមានជាតិស្ករខ្ពស់។ សម្រាប់កុមារជាតិស្ករទាំងនោះនឹងធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ពួកគេ ហើយផ្ដល់ហានិភ័យខ្ពស់ក្នុងការកើតមានជំងឺទឹកនោមផ្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu5N5fpldgr1DnzFrXKsfLsHkZxySvj9MtS4Y8yfwhqzzxew1KskptCsHJ9_qr69Sr3ExL3xJ1inlce3UUmKOt5WnHRexben710YUSQn_Rk05NX20HxapNhePQFILWEpDJKPZQDPYoVomVFtKBUO4dvrymVehw7VThZNuciwGfGK8wtqWFrV61tRdrwdDO/s3922/image_2025-04-28_15-48-31.png
២. អាហារសម្រន់ (Fast Food) ៖ សំដៅដល់អាហារប្រភេទបំពងដូចជា ប៊ឺហ្គឺ, ដំឡូងបំពង និងគ្រឿងសាច់បំពងផ្សេងទៀតដែលផ្ទុកដោយជាតិខ្លាញ់ច្រើន នឹងផ្ដល់ផលប៉ះពាល់ដល់ខួរក្បាល និងបេះដូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCWV_fnJhJzDz6jdgOVy9fXhN7ms-mRdzhwB4Y1FcljVl5LFhofi4l17JCGtNqPTCQZRnrvFUGaqwTx4enpWEFhJPY-l2FvIuocoT7tORLTuYudpzIfA2Pa1V-AnDGAI9nTJ2ApcLGe-kIKUmDI4vtxVHMfEIMMEpOQcgN_iK_cQKMYruwnjpTJPgDEmZX/s600/image_2025-04-28_15-48-37.png
៣. អាហារផ្អាប់ ៖ អាហារផ្អាប់គ្រប់ប្រភេទ រួមទាំងមីកំប៉ុង និងសាច់កញ្ចប់ សម្បូរទៅដោយសារជាតិមិនល្អ និងជាតិគីមីរក្សាទុក។ ដូច្នេះនៅពេលដែលកុមារញ៉ាំរបស់ទាំងនេះជាប្រចាំ ឬញឹកញាប់ នោះវានឹងបង្ករទៅជាមេរោគក្នុងក្រពះ ពោះវៀន ជាពិសេសធ្វើឲ្យខួរក្បាលដំណើរការយឺត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHFtDyNx00GdLTYTEorjeHP5kYJGC6CUIFQXESFfkcR4yHnpUWYkOuy_4DjsJU2anZyoTmYbo-L9RptruU8ZmzXOxFNgbQKDXxDufZr7toZOT2ipxwSuGA_3-pk5ApDbPj8kGAPg7kets1COMtoVjCIkkhBpq5ypqrm_U10B_hqa_uAGhxWQxnDw6mT3Ss/s1200/image_2025-04-28_15-48-37%20(2).png
៤. អាហារជាតិស្ករកែច្នៃ ៖ ក្មេងៗទូទៅចូលចិត្តប្រភេទអាហារទាំងនេះណាស់ មានដូចជា ស្ករគ្រាប់ ស្ករកៅស៊ូ និងប្រភេទនំចំណីផ្អែមៗច្រើនទៀត។ មិនត្រឹមតែគ្មានសារជាតិចិញ្ចឹមល្អៗនោះទេ វាក៏នឹងផ្ដល់ផលរំឋានដល់ប្រព័ន្ធប្រសាទ និងអារម្មណ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAEdE63cJuMs3coTJhbwouNTNG6BQenELMaE7JiiZLRH5S-1YKWHOpCBLA-mlQ412pjUmJKHY187xd_JMkLjRsE8oQRAqTklZIWmKop_xpIpUCtHEMI1-pSO7Goye6LUWGpxY5xqz03mTQFMOguUyZETLHBU4XfsTZZUAbsrwjD5P03ARt7wEa8Opypay1/s1200/image_2025-04-28_15-48-38.png
៥. អាហារដែលមានជាតិប៊ីចេងច្រើន ៖ ការប្រើប្រាស់ប៊ីចេងច្រើនដើម្បីបង្កើនរសជាតិនៅក្នុងម្ហូបអាហារនឹងធ្វើឲ្យអ្នកបរិភោគ ជាពិសេសកុមារតូចៗមានការអន់ថយលើការលូតលាស់នៃខួរក្បាល និងមានសម្ពាធឈាមចុះខ្សោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidOcq31JOGPbIFHiV8la7Kslnl460qZnYDTn7pR98WuvkscIfL657AFfYnNGlyqPR_HDoylsLbiUw4mkOcTATTiKyXQfL0duVNSPMvHcayFMdNKun45DFXf5VQBchtgHu153hKgGw9F3_M9Ug19cmaBQEaqQRdqOJjIh42Eo-akZiCJlF1NxGqjlqoVovk/s1000/image_2025-04-28_15-48-39.png

ទាំងនេះគឺសុទ្ធតែជាអាហារគ្រោះ..ថ្នា..ក់ ដែលកុមារមិនគួរបរិភោគឡើយ។ មិនថាការប្រើប្រាស់ជីវិតនៅក្នុងសង្គមស៊ីវីល័យដល់កម្រិតណានោះទេ ប៉ុន្តែត្រី សាច់ ស៊ុត បន្លែ ផ្លែឈើនៅតែជាអាហារចាំបាច់ ដែលល្អបំផុតក្នុងការផ្ដល់សារជាតិចិញ្ចឹមដល់ការរីកចម្រើនផ្នែកសុខភាព រាងកាយ និងបញ្ញាស្មារតីរបស់កុមារ៕

Cha Eunwoo នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកស្អប់ជាលើកដំបូងក្នុងរយៈពេល៩ ឆ្នាំ

0

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Fantagio បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយព្រមានថាពួកគេនឹងចាត់វិធានការផ្លូវច្បាប់ទាក់ទងនឹងសកម្មភាពរបស់ Hater ទៅលើតារាចម្រៀងនិងសម្តែង Cha Eunwoo ។

ក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងថា «ការបង្កាច់បង្ខូចអាក្រក់ ការបង្ខូចកេរ្តិ៍ឈ្មោះ និងចរិតរបស់សិល្បកររបស់យើង និងការផ្សព្វផ្សាយដោយមិនរើសអើង និងការផ្សាយឡើងវិញនូវពាក្យចចាមអារ៉ាម និងការបង្ហោះដែលបង្កគ្រោះថ្នាក់កំពុងរីករាលដាលពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម និងសហគមន៍អនឡាញ។ យើងបានកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ដោយសារលក្ខណៈរសើបរបស់វា ប៉ុន្តែដោយសារអំពើអាក្រក់ដដែលៗ យើងបានកំណត់ថា យើងមិនអាចមើលរំលងវាតទៅទៀតទេ ហើយកំពុងរៀបចំការឆ្លើយតបតាមផ្លូវច្បាប់ដ៏រឹងមាំដោយមិនមានការបន្ធូរបន្ថយ។

ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កើតការបង្ហោះព្យាបាទក្រោមស្បៃមុខនៃភាពអនាមិក ហួសពីការរិះគន់សាមញ្ញ និងជាទង្វើខុសច្បាប់ច្បាស់លាស់។ យើងកំពុងបន្តប្រមូលទិន្នន័យនៅលើការបង្ហោះព្យាបាទដែលសំដៅទៅលើសិល្បកររបស់យើង ហើយរបាយការណ៍ដែលផ្ញើដោយអ្នកគាំទ្រគឺមានប្រយោជន៍ច្រើន។

ក្រុមហ៊ុនរបស់ Cha Eunwoo បានបញ្ជាក់ទៀតថា យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពដែលរំលោភលើសិទ្ធិសិល្បកររបស់យើង ហើយយើងសូមថ្លែងអំណរគុណម្តងទៀតចំពោះការចាប់អារម្មណ៍ និងការគាំទ្ររបស់អ្នក»។

នេះជាលើកទីមួយហើយដែល Fantagio បានចេញសេចក្តីជូនដំណឹងបែបនេះជំនួស Cha Eunwoo ក្នុងអាជីពរយៈពេល៩ឆ្នាំរបស់លោក។ អ្នកគាំទ្រធ្លាប់បានផ្ញើកម្រងផ្កា និងឡានដឹកសពទៅកាន់ក្រុមហ៊ុនដើម្បីទាមទារការការពារបន្ថែមទៀតសម្រាប់សិល្បករ។ Cha Eunwoo បានប្រឈមមុខនឹងការអត្ថាធិប្បាយអាក្រក់បន្ទាប់ពីបទចម្រៀង ASTRO ដែលរៀបចំឡើងសម្រាប់សមាជិក Moonbin ដែលបានទទួលមរណភាពកាលពីពីរឆ្នាំមុន៕

លោក Bill Gates ទាយទុកថា ១០ឆ្នាំទៅមុខទៀត AI នឹងអាចធ្វើការជំនួសគ្រូបង្រៀន និងវេជ្ជបណ្ឌិត

0

បរទេស ៖ មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក គឺលោក Bill Gates បានធ្វើការព្យាករណ៍ទុកមុនថា ៖ នៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នឹងអាចដើរតួនាទីជំនួសឲ្យគ្រូបង្រៀន វេជ្ជបណ្ឌិត និង នៅក្នុងការងារជាច្រើនផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9CeZdqsvnvd58qeeESav0uXT3ZcE8IJCh4d_vsboC2juxC9Ubls-fV4DZONv3O0fdIabS-GVuDEnmxkmbmA-nkY9tkBLYUjj0SHwvM3xZE744oeYplacmhdrztSembdoJ7AgLbKD5Gjery1NhaXKPevW4HtXRm763XrB8UKmnBBYUPljXLj6-90aWA95x/s1200/image_2025-04-28_14-37-31.png

ការលើកឡើងរបស់ស្ថាបនិកក្រុមហ៊ុន Microsolf រូបនេះត្រូវបានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយនៃកម្មវិធី “The Tonight Show” ជាមួយពិធីករដ៏ល្បីលោក Jimmy Fallon កាលពីខែកុម្ភៈកន្លងទៅនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUWZGozIOW4-RciEAjKgbjl9f5rlvRJznYwa-YiBsr60ylYZtpwPWsCFTAxn74oNMdQv0_E1S4TvRLoSgRcpIRi5o3CFTLNDHtzBde5VJhKqrdD2SxGCUZiUl2bSLpWhx3MlxM0CFum1gBnmGkI1GxQM4fZGHSuTxeAl_Pz1SZX2g3QZeN5NlKKlK7LpDQ/s1600/image_2025-04-28_14-37-36.png
នៅពេលត្រូវបានសួរនាំអំពីផ្នែកបច្ចេកវិទ្យា លោក Bill Gates បាននិយាយថា ៖ លទ្ធផលនៃភាពជឿនលឿនយ៉ាងឆាប់រហ័សនៅក្នុងបច្ចេកវិទ្យាដែលដំណើរការដោយ AI បានអនុញ្ញាតឲ្យមានការប្រើប្រាស់ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង រួមទាំងផ្នែវេជ្ជសាស្រ្ត ដែលរាប់ចាប់តាំងពីថ្នាំសង្កូវ និងការធ្វើរោគវិនិច្ឆ័យ មានភាពប្រសើរឡើង រហូតដល់ AI អាចក្លាយជាជំនួយការនិម្មិតដល់ក្រុមគ្រូពេទ្យ និងអាចក្លាយជាអ្នកបង្រៀនបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJtYG2LPMt3BVAUQqrDcr7MEv2cqgoo9aWfqzbQMTrpLt-bH-dCPRN_mmhUjGI6IZHNvDzcZ6VL6Q9hKRMzFPfrlr_QQIp07ar0nlH558079SBcqtdah2EhLL9gxFgdH3P4DwnH00weitVJb43eRcIu5rgflZnjUF4rPIfoH-42CveBVgLHtkPIuC5z8WK/s1500/image_2025-04-28_14-37-33.png

ក្នុងនោះផងដែរ លោក Jimmy បានសួរទៅកាន់លោក Bill Gates ថា ៖ “តើមនុស្សនៅតែជាតម្រូវការសម្រាប់ការងារទៀតដែរ ឬទេ?” លោក Bill Gates បានឆ្លើយវិញថា ៖ តម្រូវការគឺនៅតែមាន ប៉ុន្តែនឹងមិនមានច្រើនឡើយ ព្រោះAI នឹងអាចបំពេញបានស្ទើគ្រប់ភារកិច្ច ជាពិសេសវាមិនមានគិតថ្លៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8JmH12QMQRcV6MLSIT8U9VguLMshgJH0o7fDsLiy9EhTWgf8ifCtXxc5sxfb_1YqacpnQeaNGi-lQToYa3k14blJ8EYDTKv_YiLnIQ6mf4CSX1dTgatdDlK-UZ_fNjO1RUEGIZOaJDgH5to9tvVLpvE6q1DuVLUOf_OWHZEb7WAOvQXkSzE9NAJ9tyjwW/s1600/image_2025-04-28_14-37-35%20(2).png
នៅក្នុងបទសម្ភាសន៍មួយទៀត មហាសេដ្ឋីរូបនេះបាននិយាយថា ៖ វាមានភាពស៊ីជម្រៅ និងគួរឱ្យខ្លាចបន្តិច ព្រោះវាកំពុងកើតឡើងយ៉ាងលឿន ហើយមិនមានព្រំដែនកំណត់ទេ។

ដោយឡែក CEO របស់ Microsoft AI លោក Mustafa Suleyman បានប្រឆាំងនឹងការបន្តការរីកចំរើនផ្នែកបច្ចេកវិទ្យា ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនឹងផ្លាស់ប្តូរតែគ្រប់ឧស្សាហកម្ម ហើយនឹងផ្ដល់ផលប៉ះពាល់ “អស្ថិរភាពយ៉ាងខ្លាំង” លើកម្លាំងពលកម្មរបស់មនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnq2zfpu2UCxYGvRqpTeyfuaUm6TfOPYxJe2Ie3-Pzll_gVyCQPiKet15r9O-Mxq_dGo9s5zN-rgfdXGBiWy9KACokgm49RBRN9FR1zeoaQBHIrv_d6AFAeko9SXOxmUC7LAjVoQ_o9-oqWcI5Nq8QtKQuMPWhCr8FHwIS0qLgzS_KUTDC_x2oTqN2OHpL/s1200/image_2025-04-28_14-37-34.png

យ៉ាងណាមិញ ការជជែកវែកញែកអំពីរបៀបដែលភារកិច្ចជាច្រើននឹងត្រូវបានជំនួសដោយAI នាពេលអនាគតនេះកំពុងបន្ត ដោយមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែអ្នកជំនាញខ្លះបាននិយាយថា AI នឹងជួយមនុស្សឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព ជាជាងការយកវាមកជំនួសមនុស្សទាំងស្រុង និងជំរុញកំណើនសេដ្ឋកិច្ចដែលនាំទៅរកភាពមានការងារធ្វើកាន់តែច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD1xD813LN1_oeO3q7_VbbId7jz0rQmAcZOQ_5l7u_nke_rCs58NjwA1D8im1seXZAttRCCJ9HkkJZKl2a5LIg-Hnlz4eTtOADp7TnB9ebzGrmMMAnaCKdLqRoqwlSQk0rMjYQPk1oDBIpMDwcBsfTmkyavjNB_cjmm55eg3x6pTtzDQxTXE3MMlHi451j/s1200/image_2025-04-28_14-37-35.png

ថៃរងនូវព្យុះរដូវក្តៅ ភ្លៀងធ្លាក់ព្រិលដុំទឹកកក បោកបក់មកលើបណ្តាខេត្តជាច្រើនរបស់ថៃមិនធ្លាប់មាន!

0

ប្រទេសថៃ ៖ ព្យុះរដូវក្តៅបានបោកបក់មកលើបណ្តាខេត្តជាច្រើនរបស់ថៃ ដូចជា ៖ ខេត្តប៉ាធុមថានី នគរាជសីម៉ា តាក និងពិស្នុលោក ក្នុងនោះខេត្តមួយចំនួនមានដុំទឹកកកតូចៗធ្លាក់លើដំបូលលំនៅឋាន រួមទាំងរថយន្តខូចខាតជាច្រើន ដែលពលរដ្ឋចាត់ទុកថា វាជាខ្យល់ព្យុះមានកម្លាំងខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ។ រីឯការិយាល័យធនធានទឹកជាតិបានណែនាំពលរដ្ឋរស់នៅខេត្តកាឡាស៊ីន ខនគែន រ៉យអេត និងឆ័យភូមិ ប្រុងប្រយ័ត្នទឺកជំនន់ហូរពីតំបន់ព្រៃភ្នំ នៅខែឧសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg34GbG97eb2TYUTD7mkZ0U5M7nSEMl3I0ON3kRxYWlEzeH_LKbUl-t_aTytvij956ZshzHt0Vod3e2YG3y5UsvQQNCIkDOltIxDOKu2rr4j8042FtLd8OGst8fp38T6J_xPKPYudHRdq0YdCPRlnO6CS6Gu_vS9-Ns6ltBMVtIs0OHoHO4E6il4rqsiFy-/s1080/photo_2025-04-28_10-58-18%20(2).jpg

សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ព្យុះរដូវក្តៅបានបោកបក់មកលើបណ្តាខេត្តរបស់ថៃ ដែលធ្វើឱ្យមានជំនន់ទឹកភ្លៀងក្នុងតំបន់ជាច្រើន ដូចជា ៖ បរិវេណមុខផ្សារផូនសាប់ នៅតាមផ្លូវរាំងស៊ីតប៉ាធុមថានី ស្ថិតក្នុងឃុំបានក្លាង ស្រុកមឿង ខេត្តប៉ាធុមថានី មានទឹកហូរលិចផ្លូវយ៉ាងខ្លាំងបណ្តាលឱ្យការធ្វើដំណើរកកស្ទះ ។ ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះភ័យខ្លាចពេលបើកបរឆ្លងកាត់ព្យុះភ្លៀង ដោយសារពុំធ្លាប់មានខ្យល់ខ្យុះបែបនេះពីមុនមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAJLW8-dYUOmIvz6LJvtc8FfZ2e9c9KGM8Vvna8GR4OceLKOz9n-5FFZ8SLa8pUCe39PTbu6JqBr1ehzReq1LZzF-YbZUFQXkFkc63ep0z_Po0wZuWEtCoa8b3XVTy_yo9BQt8iEYaWv-qoiZRvio9kX908BH0p3FHglooLCZtdm1cEuXCEqHsSUPVgz6W/s1280/photo_2025-04-28_10-58-18%20(3).jpg
សារព័ត៌មានថៃបានទទួលសេចក្តីរាយការណ៍ពីលោក ស៊ុមសាក់ ចាន់ថេវី អាយុ៤៨ឆ្នាំ រស់នៅខេត្តប៉ាធុមថាវី ថា ពេលភ្លៀងខ្លាំង លោកបានចតរថយន្តនៅស្ថានីយចាក់ប្រេងមួយកន្លែងដើម្បីផឹកកាហ្វេរង់ចាំឱ្យមេឃឈប់ភ្លៀង ។ ពេលនោះ លោកឮសំឡេងខ្លាំងៗលើដំបូល ក៏ចេញមកមើលឃើញថា មានដុំទឹកកកតូចៗប៉ុនមេដៃលាយឡំជាមួយទឹកភ្លៀងធ្លាក់លើដំបូល ។ លោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏យកទូរស័ព្ទថតរូប និងថតវីដេអូ ពីព្រោះលោករស់នៅខេត្តប៉ាថុមថានីយូរហើយ ពុំធ្លាប់ឃើញសោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2N65KYHsQIQCUOcXAgZSYmVuZtOf7gbc-w_gHbCy1MGNlwwXmOcW7EsBKQIs1KwK1LUrnxIn0OmaEwdg2b_M17WxuFVPOIopnjh0_OprAZZUX-JfLJkhNA-mdGTtpvPYAIoUqkDGXULJBSb_x6xT3rbSIqda0lTsKl_OEgrYQJNXuAbmBbCJo7psMtif/s720/photo_2025-04-28_10-58-18.jpg

ដោយឡែក ពលរដ្ឋរស់នៅខេត្តនគរាជសីម៉ា រាយការណ៍ថា កាលពីថ្ងៃទី២៧ ខែមេសា មានខ្យល់ព្យុះយ៉ាងខ្លាំងបណ្តាលឱ្យមានភ្លៀងធ្លាក់លាយជាមួយដុំទឹកកកតូចៗប្រមាណ ៣០នាទី ដែលពួកគេពុំដែលឃើញខ្យល់ព្យុះខ្លាំងបែបនេះទេ ។ រីឯដំបូលផ្ទះពលរដ្ឋជាច្រើនខ្នងបានបាក់រលំដោយសារខ្យល់ព្យុះ ខណៈដំបូលផ្ទះខ្លះទៀតបាក់សង្កត់លើរថយន្តចតនៅមុខផ្ទះ ។

លើសពីនេះ ព្រះពុទ្ធរូប និងអគារក្នុងបរិវេណវត្តព្រះប្រាងស៊ីដា ស្ថិតក្នុងស្រុកស៊ីដា ខេត្តនគរាជសីម៉ា បានបាក់រលំទាំងស្រុងដោយសារខ្យល់ព្យុះ ។ ព្រះចៅអធិការវត្តព្រះប្រាងស៊ីដា បានស្នើទៅអាជ្ញាធរមកជួយអន្តរាគមន៍ ដោយសារវត្តត្រូវប្រើប្រាស់អគារនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsnR5QsEzkj_f1OrPj_40cYExEu2WBGGXzZ1RMw7ohv8qo1MlSzbV93_5MCTDkhb-cBGcpgMcw3DPkgiAkmUe05Cw0XWX_R4ihY2UIQHTdNB32gQEBd-yt2TjgVuJrmpyW3dqf85QOfVrdX3aeIs38GwD4wZqiY-D3D9OFAbMwYjJj_3h9upum2S5cU2YJ/s1280/photo_2025-04-28_10-58-19%20(2).jpg

ចំណែកនៅស្រុកមេស៊ត ខេត្តតាកវិញ ក៏មានភ្លៀងធ្លាក់ខ្លាំងលាយជាមួយដុំទឹកកកដែរ បន្ទាប់ពីខេត្តនេះមានអាកាសធាតុក្តៅយ៉ាងខ្លាំង ។ ក្រៅពីនេះ បង្គោលភ្លើង និងមែកឈើបានបាក់រលំនៅតាមផ្លូវជាច្រើនកន្លែងបណ្តាលឱ្យកកស្ទះការធ្វើចរាចរណ៍ និងដាច់ចរន្តអគ្គិសនី ។ បន្ទាប់មក ភ្នាក់ងារសង្គ្រោះបានចុះបញ្ជូនកម្លាំងមកជួយអន្តរាគមន៍ពលរដ្ឋក្នុងតំបន់រងឥទ្ធិពលដោយសារខ្យល់ព្យុះ ក្រោយពីសីតុណ្ហភាពនៅស្រុកមេស៊ត ខេត្តតាក បានកើនឡើងខ្ពស់រហូតដល់៣៩អង្សាសេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO_AYLUVZq6AWUw-S8hlWLzmXkb0JJyDeqgqOEi90XNDwu6G63-Cu0hp9CcE-f6c02Ylz3ijsFkdV0u3-21w5eTHJ4D6D_fMPacy4cLhMcscxDgMcjXOPB346Q8yqleXamGxCmMs_7RXe-RIgab91w4sLNOj-3UymyCbL7TMeNYKx8MLPVFaKDvUg-Pu_5/s1280/photo_2025-04-28_10-58-19.jpg
ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយដុំទឹកកក កាលពីថ្ងៃទី២៧ ខែមេសា កន្លងមក ធ្វើឱ្យពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថតរូបបង្ហោះក្នុងបណ្តាញសង្គម ដោយសារពួកគេទើបតែឃើញទិដ្ឋភាពបែបនេះជាលើកដំបូង ។ អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋចៀសវាងការបើកបរតាមផ្លូវដែលមានបង្គោលភ្លើង និងមែកឈើបាក់រលំ និងសូមឱ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ៕

គួរឱ្យតក់ស្លុត! កំពុងលេង TikTok សុខៗស្រាប់តែរន្ទះបា.ញ់ចូលក្នុងផ្ទះបំផ្លា.ញទ្រព្យសម្បត្តិខ្ទេច

0

ប្រទេសអូស្ត្រាលី ៖ យុវតីម្នាក់អាយុ១៧ឆ្នាំ រស់នៅរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី បានរៀបរាប់ពីហេតុការណ៍គួរឱ្យតក់ស្លុ.តបំផុតក្នុងជីវិត គឺពេលនាងកំពុងតែលេង TikTok សុខៗ ស្រាប់តែមានរន្ទះបា.ញ់ដំបូលផ្ទះបណ្តាលឱ្យបាក់ដំបូលចុះក្រោម និងឆេះឧបករណ៍ផ្សេងៗនៅជុំវិញខ្លួននាង ។ លើសពីនេះ នាងមានអារម្មណ៍ដូចខ្សែភ្លើងឆក់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1ZaSDrxr8VmW_2ZHWC-gvQCmZn-0L1i0fXD2S-aSfiz0tURV7HrddJGfa4ShmhakfNdhMhf6KSeIKX19k_8xJ5YYJnJf5Q0-Rr0Ys75bGePIbw_YGYGaJmrdQeU926NHzXp6nTGZU3v1sDwPDSGHVOFOc7xRck8diIf0DkJCayvQ4XrZaTsZndW_JGwUH/s1200/photo_2025-04-26_16-59-58%20(2).jpg

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ យុវតីអូស្ត្រាលីម្នាក់ឈ្មោះ Bloom Kermode កំពុងលេង TikTok យ៉ាងសប្បាយចិត្តនៅក្នុងផ្ទះរបស់ខ្លួន ហើយភ្លាមនោះ ស្រាប់តែមានរន្ទះបាញ់ដំបូលផ្ទះនាង ។ វាធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើង ខណៈឧបករណ៍នៅជុំវិញខ្លួននាងបានផ្ទុះឡើងព្រមៗគ្នា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAw1sufrO5RrNwKSgXvuRVM1g5F4bx5oRr0LXcbI2E4VIWZg7yq2tLdlLtVjsWvDDqkaqB3Z2b0bQf05DFVVnsjilV6e3w0LyBLv5-hgm8W0TppLwV8jkmRJyHj-EXFAicuar0wb8ouii39bTa5E0KJw19rYt7kWpvrSvg46PudXVYWDQgXuw4uiyQyCKU/s800/photo_2025-04-26_16-59-58%20(3).jpg

យុវតីរូបនេះរៀបរាប់ថា ៖ «ខ្ញុំឮសំឡេងយ៉ាងខ្លាំង ហើយអ្វីៗគ្រប់យ៉ាងក្លាយជាពណ៌ស ខ្លួនខ្លួនក៏ចាប់ផ្តើមភ័យញ័រ ។ ពេលនោះ ខ្ញុំកាន់ទូរស័ព្ទក្នុងដៃ ទើបចរន្តភ្លើងឆ្លងចូលដៃខ្ញុំ ធ្វើឱ្យដៃខ្ញុំស្ពឹក ។ ខ្ញុំមានអារម្មណ៍ថា វាដូចគ្នានឹងខ្សែភ្លើងឆក់ ។ អ្វីៗទាំងអស់នៅជុំវិញខ្លួនខ្ញុំ ក៏ចាប់ផ្តើមឆេះខ្ទេចខ្ទី ទើបខ្ញុំប្រញាប់រត់ចេញពីផ្ទះជាមួយឆ្កែ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDjDb-MvZDb-zSUvoeOConkKe_5UBcDoL3KeOyrqsFwyJ4gh20upZ-IYCUwrFHy0mAxrv3bvX6CSdWwES1xZSIvCW2lEyCKaAQuDgCMHShfAdy7N7gLdcSRf50pig5_B13LS0Po5k2rFwKF3sodnS782n3t-_zdU9Fzi6N4-nuNgNK90gLgndVM9QPMHJ0/s800/photo_2025-04-26_16-59-58%20(4).jpg

បើតាមសេចក្តីរាយការណ៍ គឺក្រោយពេលរន្ទះបាញ់នោះ ដំបូលផ្ទះរបស់នាងបានបាក់ធ្លាក់ចុះមកក្រោម ហើយគ្រែរបស់នាងត្រូវភ្លើងឆេះ ខណៈកុងតាក់ភ្លើងរបូតផ្ទុះជាបន្តបន្ទាប់ ។ បន្ទាប់មក ក្រុមគ្រួសារក៏បានបញ្ជូនយុវតីរូបនេះទៅកាន់មន្ទីរពេទ្យ នាងរងរបួសស្រាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20QnMiEr7FvWVSUj4JNRVnNMVZYVbKacQUEupAUBn0GB_tJCs5mpCNyWa2HklExItuycFda5-XD7GH7SmPViMUgMhdpAgQ9Dk6shqxMzTPlLI7dMTgiyHTDaQuBiaetj5OGsTMMoeXKizsULPmnzWlYEyzSvgzwfZjNvQBiKmXpwKNcoBMpWUas-Cwim1/s800/photo_2025-04-26_16-59-58%20(5).jpg

ហេតុការណ៍នេះពុំទាន់មានការបញ្ជាក់ពីមន្ត្រីជំនាញថា តើវាបណ្តាលមកពីមូលហេតុអ្វីទេ ទើបបណ្តាលឱ្យមានរន្ទះបាញ់កើតឡើង ប៉ុន្តែមន្ត្រីជំនាញបានសំណូមពរឱ្យអ្នកលេងទូរស័ព្ទទាំងអស់ប្រុងប្រយ័ត្ន ជាពិសេស ពេលមេឃកំពុងភ្លៀង ឬមេឃខ្មៅ ។ ការប្រើប្រាស់ទូរស័ព្ទពេលអាកាសធាតុមិនល្អ គឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដូចជា ៖ បាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkD_ueHFNAJu5zGiLE6rBEdrA_PKsGTJZkOu4BTHVX_rIr12ClU5Tb0UseqeJe3bgE5X9V-Gc1iuBcnngdr5SD0C1pbsb_8qb9l-GwJvbo9-WhL8pmvwmFwBsuzGBENlKNxTycU-HjexAyg_9pkH-9efgxN-YQDt59B2QJ38I9kR7GPEhGhzd_jpnI6WRa/s800/photo_2025-04-26_16-59-58.jpg

ប្រយ័..ត្នត្រូវFacebook Ban ដោយមិនដឹងខ្លួន! ទាំងនេះគឺគោលករណ៍ដែល Meta ទើបកំណត់ថ្មី

0

កាលពីថ្ងៃ ទី២៤ ខែមេសានេះ ក្រុមហ៊ុន Meta បានចេញសេចក្ដីប្រកាសនៅលើផេកផ្លូវការរបស់Facebook ពាក់ព័ន្ធនឹងការហាមទៅលើរបៀបចែករំលែកមួយចំនួន និងការដាក់ពិន័យទៅលើគណនី ឬផេកណាមួយដែលល្មើសនឹងគោលការណ៍របស់ខ្លួន។ គោលបំណងក្នុងការបង្កើតច្បាប់ហាមប្រាមថ្មីទាំងនេះ គឺដើម្បីហាមឃា..ត់សកម្មភាព និងការចែករំលែកពីគណនី ឬផេកទាំងឡាយណា ដែលបង្ករជាផលរំខាន បំពានសិទ្ធិ និងប៉ះពាល់អារម្មណ៍ដល់អ្នកប្រើប្រាស់ទូទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvVII93l4by9mjbelImp1madCyci_BBCQ_hx4VJ-BDde61xnd1mijk1GbyXm6AqaP4GGqo6zVormlyLRZuOMUfawPOD7M91d0u28VQcQmZFZ5dYkTGCf6V0TxL-Dxhlp5Pnyb_byUSHJpAaN9q6nMpwE0HvtzmDbRHi664ZsVgPa-fMELgDnTwDp7D_5w_/s1280/photo_2025-04-26_14-18-45.jpg

ទាំងនេះគឺជាការបង្ហោះដែលFacebook ចាត់ទុកថាមិនត្រឹមត្រូវតាមគោលការណ៍ និងជាការរំខានដល់អ្នកប្រើប្រាស់ផ្សេងទៀត៖
១. ការបង្ហោះ និងចំណងជើងមិនស៊ីគ្នា ៖ ការបង្ហោះរូបភាព ឬវីដែអូ ដោយភ្ជាប់ជាមួយការសរសេចំណងជើង (caption) មិនពាក់ព័ន្ធគ្នា នឹងនាំឲ្យមានការភាន់ច្រលំ បាត់បង់ចំណាប់អារម្មណ៍សម្រាប់អ្នកទស្សនា។ ដូចនេះវាជារឿងដែលមិនគួរធ្វើឡើយនៅលើ Facebook។
២. បង្ហោះមាតិការជារូបភាព ឬវីដេអូដូចគ្នាជាមួយអ្នកដទៃជាច្រើន ៖ វាសំដៅដល់រូបភាព ឬវីដេអូតែមួយ ប៉ុន្តែត្រូវបានបង្ហោះដោយគណនីខុសៗគ្នាជាច្រើន។ ការបង្ហោះរូបភាព ឬមាតិកាដែលដូចនឹងមនុស្សជាច្រើនផ្សេងទៀតនឹងត្រូវជាប់ការពិន័យរបស់Facebook ព្រោះគេចាត់ទុកថាវាជា “មាតិការរំខាន (Spammy Content) ។
៣. ការដាក់ Hashtag ច្រើន និងមិនពាក់ព័ន្ធ ៖ ការបង្ហោះមាតិកាដោយដាក់Hashtag នៅលើចំណងជើងច្រើន និងមិនមានន័យពាក់ព័ន្ធ ក៏ចាត់ទុកថាជាការផុសរំខានផងដែរ។ ផេក ឬគណនីណាដែលបង្ហោះមាតិការដោយប្រើប្រាស់វិធីសាស្រ្តបែបនេះ នឹងត្រូវដាក់ក្នុងការពិន័យរបស់ Facebook។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7LpbLYJIrCGB0zDcMYIZe12OymNwIbXqaECLSKaSkeXVcQmiuoU63yM9JBdbg4-qvMUU0FUQSjR-Tq9qkGXMFxhl3Fd0FGLtoBNH3NwPJ8l8zgkt4BPvj2zx9gO_6AtSERFHST5ZfsJKxqjH8jgjqmLcNhoRTZ51B-EetOBaMH8Cj1VPWIT-Ps_zcxeD4/s1280/photo_2025-04-26_14-18-46.jpg

គួរបញ្ជាក់ថា ប្រសិនអ្នកប្រើប្រាស់ល្មើសនូវគោលការណ៍ណាមួយដែលបានកំណត់ដូចខាងលើ នោះFacebook នឹងចាត់វិធានការដាក់ពិន័យដូចជា៖
-រឹតបន្តឹងគណនី ដោយមិនឲ្យគេមើលឃើញពីការបង្ហោះ ឬហាមឃា..ត់គណនីនោះមិនឲ្យបង្ហោះ និងបញ្ចេញមតិ
-បិទមុខងាររកប្រាក់ មិនឲ្យរកចំណូលពីផេក ឬគណនីនោះទៀតឡើយ
-ក្នុងករណីធ្ងន់ធ្ងរខ្លាំង Facebook នឹងបិត ឬលុប គណនីនោះចោលតែម្ដង៕