កាហ្វេជាភេសជ្ជៈដ៏ពេញនិយមខ្លាំងនៅទូទាំងពិភពលោក។ គេអាចរីករាយជាមួយកាហ្វេតាមរបៀបជាច្រើន ដូចជាកាហ្វេក្ដៅ ត្រជាក់ ឬក្រឡុកជាដើម។ អ្នកនិយាយកាហ្វេមួយចំនួនផឹកវាគ្រប់ពេលមិនថាព្រឹក ថ្ងៃ ឬពេលយប់នោះទេ រហូតដល់អ្នកខ្លះថែមទាំងផឹលកាហ្វេជំនួសអាហារទៀតផង។
ថ្វីត្បិតតែកាហ្វេមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពក៏ដោយ ប៉ុន្តែការផឹកកាហ្វេច្រើនពេកគឺមិនល្អនោះទេ ពិសេសអ្នកដែលចូលចិត្តកាហ្វេដាក់ស្ករច្រើន ឬផ្អែមខ្លាំង ដែលអាចនាំទៅរកជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុខភាពណែនាំថា ការបន្ថែមគ្រឿងផ្សំប៉ុន្មានមុខនេះទៅក្នុងកាហ្វេប្រចាំថ្ងៃរបស់អ្នក អាចបង្កើនសក្ដានុពលនៃការដុតបំផ្លាញជាតិខ្លាញ់របស់អ្នក។ យោងតាមគេហទំព័រព័ត៌មានសុខភាព Only My Health ខាងក្រោមនេះគឺជាគ្រឿងផ្សំបីមុខដែលអ្នកអាចបន្ថែមទៅក្នុងកាហ្វេរបស់អ្នកដើម្បីទទួលបានលទ្ធផលក្នុងដុតបំផ្លាញជាតិខ្លាញ់លឿន និងមានប្រសិទ្ធភាពជាងមុន៖
១ cinnamon: មិនត្រឹមតែបន្ថែមរសជាតិផ្អែមដល់កាហ្វេរបស់អ្នកប៉ុណ្ណោះទេ វាក៏ដើរតួយ៉ាងសំខាន់ក្នុងការរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាមផងដែរ។ នេះជួយកាត់បន្ថយការឃ្លាន និងការពារការញ៉ាំច្រើនពេក ដែលជាកត្តាសំខាន់ក្នុងការគ្រប់គ្រងជាតិខ្លាញ់ក្នុងខ្លួន។ ការស្រាវជ្រាវបានបង្ហាញថាការទទួលទាន cinnamon ប្រហែល ១.៥ ក្រាមជារៀងរាល់ថ្ងៃ (ប្រហែលកន្លះស្លាបព្រាកាហ្វេ) នឹងអាចនាំឱ្យទំហំចង្កេះរបស់អ្នកស្រកបានខ្លះផងដែរ។

២ ម៉្សៅតែបៃតង៖ សារធាតុចម្រាញ់ចេញពីតែបៃតងសម្បូរទៅដោយ catechins ដែលជាសមាសធាតុធម្មជាតិដែលបង្កើនការកត់សុីនៃជាតិខ្លាញ់ ជាពិសេសអំឡុងពេលហាត់ប្រាណ។ ការបន្ថែមម៉្សៅតែបៃតងជាមួយកាហ្វេ គឺជួយបង្កើនប្រសិទ្ធភាពដុតបំផ្លាញជាតិខ្លាញ់កាន់តែខ្លាំង។ វាជាមធ្យោបាយដ៏ងាយស្រួលមួយសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់។
៣ ប្រេងដូង៖ ប្រេងដូងគឺជាចំណូលចិត្តរបស់អ្នកស្រលាញ់សុខភាពចំពោះខ្សែសង្វាក់ទ្រីគ្លីសេរីដមធ្យម (MCTs) របស់វា។ មិនដូចខ្លាញ់ផ្សេងទៀតទេ MCTs ត្រូវបានបំប្លែងទៅជាថាមពលយ៉ាងឆាប់រហ័ស ជាជាងត្រូវបានរក្សាទុកក្នុងរាងកាយ។ ការបន្ថែមប្រេងដូងមួយស្លាបព្រាកាហ្វេទៅក្នុងកាហ្វេរបស់អ្នកមិនត្រឹមតែផ្តល់ថាមពលដល់អ្នកពេញមួយថ្ងៃប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយកាត់បន្ថយចំណង់អាហារ៕