កុមារតូចៗដែលកំពុងស្ថិតនៅក្នុងការលូតលាស់ផ្នែកសេរីរាង្គ និងបញ្ញាស្មារតីពិតជាត្រូវការចាំបាច់នូវសារជាតិចិញ្ចឹមសម្រាប់ពួកគេ ជាពិសេសតាមរយៈការបរិភោគ។ ដូច្នេះក្នុងនាមជាឪពុកម្ដាយ ឬអាណាព្យាបាល អ្នកគួរយកចិត្តទុកដាក់បំផុតលើការជ្រើសប្រភេទអាហារណាដែលផ្ដល់នូវអត្ថប្រយោជន៍ល្អសម្រាប់កូនៗ និងត្រូវដឹងពីប្រភេទអាហារដែលអាចផ្ដល់ផលប៉ះពាល់ចំពោះសុខភាពរាងកាយ និងការរីកចម្រើននៃខួរក្បាលរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJlWitUiF5P7XGP9QBjsqVETF1tFXn0N5APGe6pGN61zANvW87NF8UILacAfB5OibfWGk2ShY5LH3T9Y1Yo7JwyAKFTrInxd7af_VsCrdlReGmZtb4asu398hfRMCuo6ufEXJKx9S2xP-fjK8uYS1tf8HXDMjIGjwmVlKXoyQt-0rdDNHKPyaDWEuwCk7p/s1280/image_2025-04-28_15-48-30.png
ការលូតលាស់នៃរាងកាយ និងការអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតី គឺពិតជាពាក់ព័ន្ធដោយផ្ទាល់ជាមួយអាហារដែលកុមារបរិភោគ។ អាហារមួយចំនួនថ្មីត្បិតថាមានការពេញនិយមបរិភោគនៅក្នុងសង្គមមនុស្សប្រចាំថ្ងៃ ប៉ុន្តែមិនមានន័យថាវាល្អសម្រាប់សុខភាពឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-mkAowxwwUffYCDCv1qLhSZ0OvAWAMquYH-WMj5TKL91_z7Z9sjtEFlXxIwZ_0k6EReh4n1dSHif2cr4Rq0TtkMUF2gKqX5Hfh-0YXLSJFBtx1CrouiMEOhfkTteLIOsS9_jdWaWbFMcrxIWaTTkppXvdSU6rYP0R6jYO20Q0bY0Dh15LqqEef5bhpd5/s690/image_2025-04-28_15-48-31%20(2).png
ដូចនេះសូមណែនាំអាហារទាំង ប្រភេទនេះដែលអាណាព្យាបាលគួរចៀសវាងកុំកូនតូចៗញ៉ាំ បើមិនចង់ជួបបញ្ហានៅថ្ងៃក្រោយ៖

១. ភេសជ្ជៈផ្អែម ៖ ទឹកសូដា, ភេសជ្ជៈប៉ូវកម្លាំង ទឹកផ្លែឈើ ឬសូម្បីតែទឹកដោះគោដែលមានរសជាតិផ្អែមមួយចំនួន សុទ្ធតែមានជាតិស្ករខ្ពស់។ សម្រាប់កុមារជាតិស្ករទាំងនោះនឹងធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ពួកគេ ហើយផ្ដល់ហានិភ័យខ្ពស់ក្នុងការកើតមានជំងឺទឹកនោមផ្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu5N5fpldgr1DnzFrXKsfLsHkZxySvj9MtS4Y8yfwhqzzxew1KskptCsHJ9_qr69Sr3ExL3xJ1inlce3UUmKOt5WnHRexben710YUSQn_Rk05NX20HxapNhePQFILWEpDJKPZQDPYoVomVFtKBUO4dvrymVehw7VThZNuciwGfGK8wtqWFrV61tRdrwdDO/s3922/image_2025-04-28_15-48-31.png
២. អាហារសម្រន់ (Fast Food) ៖ សំដៅដល់អាហារប្រភេទបំពងដូចជា ប៊ឺហ្គឺ, ដំឡូងបំពង និងគ្រឿងសាច់បំពងផ្សេងទៀតដែលផ្ទុកដោយជាតិខ្លាញ់ច្រើន នឹងផ្ដល់ផលប៉ះពាល់ដល់ខួរក្បាល និងបេះដូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCWV_fnJhJzDz6jdgOVy9fXhN7ms-mRdzhwB4Y1FcljVl5LFhofi4l17JCGtNqPTCQZRnrvFUGaqwTx4enpWEFhJPY-l2FvIuocoT7tORLTuYudpzIfA2Pa1V-AnDGAI9nTJ2ApcLGe-kIKUmDI4vtxVHMfEIMMEpOQcgN_iK_cQKMYruwnjpTJPgDEmZX/s600/image_2025-04-28_15-48-37.png
៣. អាហារផ្អាប់ ៖ អាហារផ្អាប់គ្រប់ប្រភេទ រួមទាំងមីកំប៉ុង និងសាច់កញ្ចប់ សម្បូរទៅដោយសារជាតិមិនល្អ និងជាតិគីមីរក្សាទុក។ ដូច្នេះនៅពេលដែលកុមារញ៉ាំរបស់ទាំងនេះជាប្រចាំ ឬញឹកញាប់ នោះវានឹងបង្ករទៅជាមេរោគក្នុងក្រពះ ពោះវៀន ជាពិសេសធ្វើឲ្យខួរក្បាលដំណើរការយឺត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHFtDyNx00GdLTYTEorjeHP5kYJGC6CUIFQXESFfkcR4yHnpUWYkOuy_4DjsJU2anZyoTmYbo-L9RptruU8ZmzXOxFNgbQKDXxDufZr7toZOT2ipxwSuGA_3-pk5ApDbPj8kGAPg7kets1COMtoVjCIkkhBpq5ypqrm_U10B_hqa_uAGhxWQxnDw6mT3Ss/s1200/image_2025-04-28_15-48-37%20(2).png
៤. អាហារជាតិស្ករកែច្នៃ ៖ ក្មេងៗទូទៅចូលចិត្តប្រភេទអាហារទាំងនេះណាស់ មានដូចជា ស្ករគ្រាប់ ស្ករកៅស៊ូ និងប្រភេទនំចំណីផ្អែមៗច្រើនទៀត។ មិនត្រឹមតែគ្មានសារជាតិចិញ្ចឹមល្អៗនោះទេ វាក៏នឹងផ្ដល់ផលរំឋានដល់ប្រព័ន្ធប្រសាទ និងអារម្មណ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAEdE63cJuMs3coTJhbwouNTNG6BQenELMaE7JiiZLRH5S-1YKWHOpCBLA-mlQ412pjUmJKHY187xd_JMkLjRsE8oQRAqTklZIWmKop_xpIpUCtHEMI1-pSO7Goye6LUWGpxY5xqz03mTQFMOguUyZETLHBU4XfsTZZUAbsrwjD5P03ARt7wEa8Opypay1/s1200/image_2025-04-28_15-48-38.png
៥. អាហារដែលមានជាតិប៊ីចេងច្រើន ៖ ការប្រើប្រាស់ប៊ីចេងច្រើនដើម្បីបង្កើនរសជាតិនៅក្នុងម្ហូបអាហារនឹងធ្វើឲ្យអ្នកបរិភោគ ជាពិសេសកុមារតូចៗមានការអន់ថយលើការលូតលាស់នៃខួរក្បាល និងមានសម្ពាធឈាមចុះខ្សោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidOcq31JOGPbIFHiV8la7Kslnl460qZnYDTn7pR98WuvkscIfL657AFfYnNGlyqPR_HDoylsLbiUw4mkOcTATTiKyXQfL0duVNSPMvHcayFMdNKun45DFXf5VQBchtgHu153hKgGw9F3_M9Ug19cmaBQEaqQRdqOJjIh42Eo-akZiCJlF1NxGqjlqoVovk/s1000/image_2025-04-28_15-48-39.png

ទាំងនេះគឺសុទ្ធតែជាអាហារគ្រោះ..ថ្នា..ក់ ដែលកុមារមិនគួរបរិភោគឡើយ។ មិនថាការប្រើប្រាស់ជីវិតនៅក្នុងសង្គមស៊ីវីល័យដល់កម្រិតណានោះទេ ប៉ុន្តែត្រី សាច់ ស៊ុត បន្លែ ផ្លែឈើនៅតែជាអាហារចាំបាច់ ដែលល្អបំផុតក្នុងការផ្ដល់សារជាតិចិញ្ចឹមដល់ការរីកចម្រើនផ្នែកសុខភាព រាងកាយ និងបញ្ញាស្មារតីរបស់កុមារ៕