Home Blog Page 538

លេចធ្លាយព័ត៌មានថា ៨០% នៃកាបូបប្រណីតរបស់ប្រេនល្បីៗនៅលើពិភពលោកគឺផលិតនៅចិន

0

បរទេស ៖ មានការបែ..កធ្លាយ និងនិយាយដល់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងប្រធានបទ កាបូបប្រណីតរបស់ប្រេនលំដាប់ពិភពលោកជាង 80% គឺផលិតនៅក្នុងប្រទេសចិន ហើយនាំចូលទីកាន់ប្រទេសនៅអឺរ៉ុបដើម្បីវាយស្លាកថាផលិតនៅប្រទេសទាំងនោះ និងដាក់លក់ក្នុងតម្លៃថ្លៃកប់ពពកទៅកាន់អតិថិជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6l3OQM7vKzP4hdJd2IRjW-yvzJZqHQx8zDBbvUhtLfIkCbN-3k8Tn1URw7rsT4XMj1lJHpyEQbeOx6uwVw7CVYK39IddAVApT87ZSdwV7DGmEzghKbR9pAdTD8l-rmv-gDEJ2OnA6UYKjEVn_LI_i_RjkgL9hJJjf-a8R3Nzr96FVXzfEUAy3cwuWrNN4/s1280/photo_2025-04-26_16-40-36%20(2).jpg

នៅលើបណ្ដាញសង្គមTiktokមួយរយៈចុងក្រោយនេះ មានការផ្ទុះខ្លាំងពាក់ព័ន្ធនឹងការចោទប្រកាន់យីហោល្បីៗលំដាប់ពិភពលោកដូចជា Hermes, Chanel, Louis Vuitton និងប្រេនជាច្រើនទៀត ថាបានបោកប្រាស់អតិថិជន ដោយការដាក់លក់កាបូបក្នុងតម្លៃខ្ពស់ខ្លាំង ទាំងដែលជាក់ស្ដែងវត្ថុធាតុដើម និងការផលិតគឺធ្វើនៅក្នុងប្រទេសចិន និងមិនសាកសមនឹងតម្លៃនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY1vj9i_8DP30ScFKXIsnM-7sxHuIcQ_GywT8BIkpA8Weku6ffA4AqixUVXeXjsAhRIk6VmjCPY6KcrI8zU2HGE6hqYYu3nADH2hkczS3SGtczPcdVZDUNzwVJnMB0s58MLdYNgcyopPJ2mweJzXrQoYA0uHvUS_98XHBGmaLB8k_3QYETMy6zn7RXt2yd/s1280/photo_2025-04-26_16-40-36.jpg

ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីមានម្ចាស់គណនីTikTok ម្នាក់បានចេញមុខមកអះអាងថា គាត់គឺជាអ្នកធ្វើការនៅក្នងរោងចក្រមួយក្នុងប្រទេសចិន ដែលផលិតនិងតម្លើងកាបូបប្រណីតឲ្យម៉ាកយីហោល្បីៗ និងបញ្ជូនទៅលក់នៅប្រទេសក្នុងប៉ែកអឺរ៉ុបដូចជា អាមេរិក អ៊ីតាលី និងបារាំងជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJY4oW_ubNJvBS_JI-d8x0SOs3sTd8Pi1-0Zu0xnsFvEIfDX690jFdfgWRJm8oU8tTSOk7epFAVv_BAQgmd5K2Ep5OHhE7HJIMYzyuhoO_QTv3imDFfSneWO9_7yco_pbd-eI9sxtmXdXWBFCIDzVBdyjEZogyoGrlYrYsLxqWYUhagHVNESoyC6uMSRsN/s700/photo_2025-04-26_16-40-37.jpg

បន្ទាប់មកក៏មានអ្នកចេញមកនិយាយជាបន្តបន្ទាប់ពីរឿងនេះ ដោយលើកឡើហស្រដៀងៗគ្នាថា ៖ ភាគច្រើននៃទំនិញប្រណីតៗរបស់ប្រេនធំៗដែលដាក់លក់នៅតាមបណ្ដារប្រទេសនៅអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក បានតម្លើងស្ទើរួចរាល់នៅក្នុងរោងចក្រប្រទេសចិន បន្ទាប់មកទើបបញ្ជូនចេញទៅប្រទេសទាំងនោះធ្វើការវេចខ្ចប់សារជាថ្មី និងធ្វើការវាយតែមLogoរបស់ពួកគេ។ អ្នកផលិតមាតិកានៅក្នុងTikTok ទាំងនោះថែមទាំងបានណែនាំទៅកាន់អ្នកនិយមទិញកាបូបប្រេនៗទាំងអស់ថា៖ យល់ល្អអ្នកគួរតែស្វែងរកទិញវានៅលើគេហទំព័រទំនិញចិន ឬមកទិញនៅចិនផ្ទាល់តែម្ដងទៅ ព្រោះថាទំនិញទាំងនេះមានការផលិត និងប្រើប្រាស់វត្ថុធាតុដើមដូចគ្នាទេ ខុសគ្នាតែមួយមុខគត់ នោះគឺ “តម្លៃ”។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV490vizjvpiumuTWzUMM8AVC8WUvVLfoOsVKCGE7nj2604yms2GAW3lrn7kQkTS0OX_4cWq79PyVeHjLaepPwyIZjGEl-xOmHONrxvrLc5CJV8IDMstsjy8zoXuOGZogA1Okt-30WJUDMkhbLSsBSkVi41CaeVEZdOkqv4epMbIfSQWwNCxRNnPi-wwSP/s1280/photo_2025-04-26_16-40-35.jpg
ក្រោយមកមានមនុស្សជាច្រើន ដែលជាអតិថិជនរបស់ប្រេនល្បីៗទាំងនោះ បានស្នើសុំឲ្យមានការបកស្រាយពីក្រុមហ៊ុនថាតើវាជាការពិតដែរ ឬក៏អត់ ព្រោះថាបើវាជាការពិតនោះ ពួកគេមានការខកចិត្តខ្លាំងណាស់។ ក្នុងន័យនេះ ពួកគេមិនមែនចង់ថាទំនិញដែលផលិតនោប្រទេសចិនមានគុណភាពអន់នោះទេ ប៉ុន្តែគេចង់សំដៅដល់ការដែលប្រើប្រាស់វត្ថុធាតុដើមរបស់ចិនគឺមានតម្លៃសមរម្យ ហើយបើផលិតនៅចិននោះថ្លៃកម្លាំងពលកម្មរបស់កម្មករទាំងនោះ ក៏មិនបានខ្ពស់ដែរ ដូច្នេះប្រសិនបើពួកគេយកមកលក់ដោយដាក់តម្លៃក្នុងកាបូបមួយរាប់ពាន់ រាប់ម៉ឺនដុល្លាបែបនេះវាមិនសមហេតុផលឡើយ។ យ៉ាងណាមិញគេនៅមិនទាន់ឃើញមានប្រេនធំៗណាមួយបានចេញមកបកស្រាយចំពោះការចោទប្រកាន់នេះឡើយទេ ដោយវានៅតែស្ថិតនៅក្នុងមន្ទិលសង្ស័យរបស់មនុស្សជាច្រើនដដែល៕

សូមចូលរួមត្រេកអរសាទរ! ក្មេងស្រីលក់ផ្កាទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន

0

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន រួចមក ក្មេងស្រីលក់កម្រងផ្កានៅលើភ្នំគិរីរម្យទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសម្ដេច ដោយសម្ដេចតេជោបានប្រកាសផ្ដល់ឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់នឹកស្មានមិនដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQsc4dMODvW7iS_71ljohudU1jpl5i3Ommod0f16A_kenFZ21IZORRu3NKHbUO-Ynmv-LUy1YbQJuufcl42kKbA5R2XtFtYl-99pvuRuV3iRebZkf9rmyEfWg5FCFn9lnYbLYTupRrmb17YLcAxctyOtK-0AV8dRSgJSH_CuXJnL0f5b2wm9n4Y36tLetW/s1280/photo_2025-04-28_09-15-17%20(2).jpg
ក្រោយពីត្រូវបានសម្ដេចតេជោ ប្រកាសស្វែងរក និងហៅមកជួប នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ក្រុមគ្រួសាររបស់ក្មេងស្រីឈ្មោះ ស៊ុន ស្រីតី ជាក្មេងស្រីលក់ផ្កា ដែលល្បីក្នុងបណ្ដាញផ្សព្វផ្សាយកាលពីថ្មីៗនេះ ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUrXEPYErz6ltB_so_AyyLZwd_O1tmrXhY06dzmw88ykAFuMaFvxQ8sOTmx-zxGnNrn2dvjB4yBygb0nMBy3oHFf8P1UmV2z_DWmS6AnCC2X2bhXHEWfJtn11gbnn5utrnVK6ky3UJAWhqUnUE5_PKQ8TIXTUp9X8ITjIqZ-f1S_y0bB2iIEt32iYwX6_r/s1280/photo_2025-04-28_09-15-17.jpg

ក្នុងការជួបនេះ សម្ដេចតេជោបានសួរនាំពាក់ព័ន្ធនឹងស្ថានភាពគ្រួសារ និងការសិក្សារបស់កុមារីខាងលើ ព្រមទាំងទទួលបានដំណឹងថា គ្រួសាររបស់ក្មេងស្រីលក់ផ្កានេះមានជីវភាពក្រលំបាក មានសមាជិកសរុប៥នាក់ ក្នុងនោះគឺឪពុកម្ដាយ បងស្រីធំម្នាក់អាយុ ១៦ឆ្នាំ បងប្រុសម្នាក់អាយុ ១០ឆ្នាំ និងស្រីតីដែលជាកូនពៅអាយុ ៤ឆ្នាំ។ សព្វថ្ងៃពួកគាត់កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលឪពុកមានមុខរបរជាអ្នកបោចវល្លិ៍ ដកផ្សិត និងស៊ីឈ្នួលប្រក់ដំបូលផ្ទះគេ រីឯម្ដាយ ជាអ្នកលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ ហើយប្រាក់ចំណូលទាំង២នាក់ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf0G0dYFiGJMV9PhAuLtGPnG3AAOt5LlqCSG-ANvdkZE6fpvbsLsNa6kw8a0sxRwvHAEig7VXTunZisq3sn-3sgGQXuckPXux-ufQbXaZRKVLwUHUu8ayp6oAAUGXiDdv0PW3b1q7zXrTIQ_8t7gN6ELTOmgshWhlmr3HZ5PTf8cuR350zfALPfPDCPez5/s1280/photo_2025-04-28_09-15-18%20(2).jpg

ដោយពេញចិត្តចំពោះភាពវ័យឆ្លាត និងវោហាស័ព្ទចាក់ទឹកមិនលិចរបស់កុមារី ស្រីតី សម្ដេចតេជោ បានសម្រេចផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយគ្រួសាររបស់ស្រីតី ដើម្បីជាការជួយសម្រួលដល់ជីវភាពគ្រួសាររបស់នាង។ លើសពីនេះសម្ដេចតេជោ ក៏នឹងផ្ដល់ទឹកប្រាក់ចំនួន១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY-h20zUNi_fpHZaRy6AZWD4UgrKJQpJKJDFzbV1z0oJ9HJ0VjeMaS-ilAnqKEUuXVOTUdWgDG1CvYnbKFalQLCPLp5-aosjskkzm_VQrFwely9pdyVWTlmpzkXC9CDR-qS9oCskCxVL6qfz2AOjv9Bcf-Pt1bqE_b5BFcjtRjjrYjzlXbdvJzHZ8iEAit/s1280/photo_2025-04-28_09-15-18.jpg
មហាជនជាច្រើនបានសម្ដែងក្ដីរំភើប និងរីករាយចំពោះគ្រួសារស្រីតី ដែលទាំងនេះគឺជាកិត្តិយស និងសំណាងដ៏ធំមិនងាយមានអ្នកណាទទួលបានឡើយ ហើយការផ្ដល់ជូនបែបនេះពីសម្ដេចតេជោក៏នឹងផ្លាស់ប្ដូរវាសនារបស់ពួកគាត់ផងដែរ៕

សាលាជាច្រើននៅរដ្ឋ Ohio បង្រៀនជំនាញគេងដល់សិស្សវ័យជំទង់ ដើម្បីចៀសវាងបញ្ហាទាំងនេះ

0

រដ្ឋអូហាយ៉ូ ៖ វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹកការគេងឲ្យបានត្រឹមត្រូវមិនមែនអនុវត្តសម្រាប់តែទារកនោះទេ ថ្មីៗនេះនៅរដ្ឋអូហាយ៉ូ នៅតាមសាលារៀនមួយចំនួនបានបន្ថែមម៉ោងថ្មីដែលបង្រៀនសិស្សក្នុងការគេងឲ្យបានលក់ស្កប់ស្កល់ជាមួយនឹងគ្រូជំនាញ ជាពិសេសគេផ្ដោតសំខាន់ទៅលើសិស្សវ័យជំទង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUicYv_SLHIM3zUpydNGM8bCF2BTh-4Y4PrdtmHLfwHzibXU8dhhWhkwUlAt0e5886YKJYunMmQY00aWDgke_UkMitQRE6Zb8Inq-FWoaZ59ytErwT3ECVgSQipDiXJSd1iufpH8OsLYnmrtC1gSUt17KA9jUSKpbQu8N17V30CAPetAkRROWol4I7Lhku/s599/photo_2025-04-21_15-18-25.jpg

វគ្គសិក្សាថ្មីនេះ ត្រូវបានលើកឡើងនៅវិទ្យាល័យ Mansfield Senior High School គឺជាប្រធានបទមួយដែលក្មេងជំទង់ទូទាំងប្រទេសកំពុងមានបញ្ហាជាមួយ “ ការគេង ” ដោយភាគច្រើននៃក្មេងជំទង់ទាំងនោះ មិនអាចចូលគេងដោយងាយៗឡើយ។ សិស្សថ្នាក់ទី៩ម្នាក់បាននិយាយថា ៖ ជារៀងរាល់យប់គេត្រូវការមើលTikTok និងអូសមើលរហូតដល់គេគេងលក់តែម្ដង។ ដោយឡែក មានសិស្សម្នាក់ទៀតលើកឡើងថា៖ នាងតែងតែគេងលក់ខណៈពេលកំពុងជជែកគ្នាលេងជាមួយមិត្តភក្តិនៅក្នុង Group Chat ពេលយប់ជ្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Z8zGJnYfunkIsZvgH5tZl2bEiitaREClQJT9e-_aeSIf4w32VWj2iEC82QTYIclLc9g9BV1zewW8zlaW6quZBgmtqzyCHGQzOqX2LJbRPoXwMlHGGWvkgJIfR-ZEwa6py78_h_81Ywn7rYj_0_-Tg7Seid7bitLwwKikK-yKfULR787jokJEQvsETymP/s1280/photo_2025-04-21_15-18-27.jpg

គ្រូបង្រៀនពីសុខភាពនៅ Mansfield លោក Tony Davis ដែលបានដាក់បញ្ចូលកម្មវិធីសិក្សាថ្មីអំពីដំណេកនៅក្នុងថ្នាក់សុខភាពវិទ្យាល័យបាននិយាយថា “វាប្រហែលជាស្ដាប់ទៅរៀងចម្លែកបន្តិចក្នុងការនិយាយថាក្មេងៗនៅវិទ្យាល័យត្រូវតែរៀនជំនាញក្នុងការគេង ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលបន្ទាប់ពីដឹងថាមានមនុស្សប៉ុន្មាននាក់ដែលមិនដឹងថាត្រូវគេងយ៉ាងម៉េច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOKvLCcFGNzM5HnUJpf8pAun6a7_Hj6x5Mr3YTq2Z6QafEctXLXvjD8Ba4PXTTHASEiK4rZvX998EcHplRzYvcfR7m-EGuL6YMmhE9tGRydq8aAYVN3UAkSFrNCVcBOqNwFV6m-nO6b-Bijq0beLepguIARBoCFLeYu4I4i1_laThyz-NJObX-uJHKvfpD/s750/photo_2025-04-21_15-18-26%20(2).jpg

សាស្ត្រាចារ្យជាន់ខ្ពស់នៅសាលា Stanford Graduate School of Education និងអ្នកជំនាញជាច្រើន បានណែនាំទៅកាន់អាណាព្យាបាលអំពីសារៈសំខាន់នៃការគេងបានគ្រប់គ្រាន់របស់ក្មេងជំទង់។ ការគេងគឺទាក់ទងដោយផ្ទាល់ជាមួយសុខភាពផ្លូវចិត្ត ដោយក្មេងជំទង់ត្រូវការការគេងពី 8 ទៅ 10 ម៉ោងជារៀងរាល់យប់សម្រាប់ខួរក្បាល និងរាងកាយដែលកំពុងលូតលាស់របស់ពួកគេ ប៉ុន្តែស្ទើរតែ 80% នៃក្មេងជំទង់ទាំងនោះគឺគេងបានតិចជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjALRY1eM7k2nxDRpKPUlhoUUSMj3ZAHnUKAJ3QbATTNf0CJx3vDAB8v9hZLYCLrFy9zzwGQBEHHjQh12XQUKm-m4FHHkq5WW_oUGATW4dd92tgum74Z7JQd5ELZSfTbHndWvcSvfaeIVEPS5TB5zteXkIVIGeRMvafcwpB1upA476ZNcei5uApISMN1WjZ/s599/photo_2025-04-21_15-18-26.jpg

ការស្រាវជ្រាវបង្ហាញថា ការគេងមិនគ្រប់គ្រាន់ផ្សាភ្ជាប់ដោយផ្ទាល់ជាមួយអារម្មណ៍ សុខភាព និងស្មារតីផ្លូវចិត្ត។ បច្ចុប្បន្នក្មេងៗវ័យជំទង់ជាច្រើនកំពុងជួបប្រទះនឹងការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងការគិតច្រើន និងចង់ធ្វើអ..ត្តឃា..ត។ ដែលកត្តាទាំងអស់នេះអាចបណ្ដាលមកពីការរីកចម្រើននៃបច្ចេកវិទ្យា កម្សោយក្នុងការគ្រប់គ្រងរបស់ឪពុកម្ដាយ រួមទាំងកត្តាសង្គមមួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1lu9vwPVJsi43Io6wbZ-kUoL8Ic_fbEeQoRJqMKZ14l7aUMeIcdACbvh1whk0ifr6sFRiKPgi2ZcUokON0Sfhk5bWJi8iqFJNg0JNHc-1klWgq0zCYdjZQHephlc5CmMxSbVp-0aF5RqbEt9iFlLU7td5qgec5EcA1TAhsFUiJa9LfxPcILrsSyzgXZVn/s1280/photo_2025-04-21_15-18-27%20(2).jpg

មូលហេតុទាំងនេះហើយ ទើបធ្វើឲ្យតាមបណ្ដារសាលារៀនមួយចំនួន ជាពិសេសក្នុងរដ្ឋOhio សហរដ្ឋអាមេរិក សម្រេចបន្ថែមម៉ោងសិក្សាថ្មីនេះ ដើម្បីឲ្យកុមារយល់ដឹងពីសារសំខាន់ក្នុងការគេង របៀបចូលគេងឲ្យបានត្រឹមត្រូវ។ ក្រៅពីរដ្ឋOhio ក៏មានសាលានៅរដ្ឋផ្សេងទៀតដូចជា Mennesota ក៏កំពុងសាកល្បងកម្មវិធីសិក្សាថ្មីនេះ ដើម្បីជួយសិស្សឲ្យបានសម្រាកគ្រប់គ្រាន់ កាត់បន្ថយអវត្តមាន សិស្សមានស្មារតីរឹងមាំ និងបង្កើនលទ្ធផលសិក្សា៕

លឿនមិនធម្មតា! ចិននឹងដាក់ដំណើរការប្រព័ន្ធអ៊ីនធើណេត ល្បឿន10GB មុនគេបង្អស់ក្នុងពិភពលោក

0

ប្រទេសចិន ៖ ក្នុងការអភិវឌ្ឍន៍ដ៏ជឿនលឿន និងឆាប់រហ័ស នាពេលថ្មីៗនេះប្រទេសចិនបានដាក់ដំណើរការនូវបណ្ដាញអ៊ីនធើណេតល្បឿនលឿនបំផុត ជាប្រភេទបណ្ដាញអ៊ីនធើណេតពាណិជ្ជកម្ម (Commercial Network) ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេបង្អស់ដែលមានអ៊ីនធើណេតល្បឿនរហូតដល់ 10GB។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4qYs8yrxy6eeG4cVUYFA6KW5OLv72vCPITfRxAJ79ppvPIC3CquuSXBxOw15Odc6HV2ogdFmOA1r5DIWienuh1CirhkU8n0_1j0DcCuqggxt6cwUF7JYsihc5D5grdYuEm5g2wyykiNVr2kvZLVVyiCsXLw3chMNehDTHESOufwfwxR1M3R7yYLAgfjjY/s1200/image_2025-04-28_13-39-16%20(2).png

របកគំហើញនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Huawei និង China Unicom បានចាប់ផ្តើមបង្កើតរួមគ្នានូវបណ្តាញអ៊ីនធឺណេត 10GB ដំបូងបង្អស់នៅក្នុងខោនធី Sunan ដែលមានទីតាំងនៅក្នុងខេត្ត Hebei ប្រទេសចិន នេះបើតាមការរាយការណ៍របស់ Azernews ដោយដកស្រង់ចេញពីគេហទំព័របច្ចេកវិទ្យាក្នុងស្រុក Mydrivers ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZbLYvHTirUf9UrasOc41-Yj_n0p7NGXjCBKabz9bvhcfoil8CVKr92gy6QVXAed6_vW-F1jFshbfn6V9aQGz1UHQpPclknVZ0jGQBvKgQrXYzT8ViWjzN2ogSc469OWMhOvPrIyZ9UXmDK-ig7rF9x_Rxwu_HZrVszl7q4mLFbpyVsTBighwsRBv6wo8j/s960/image_2025-04-28_13-39-16.png
បណ្តាញនេះប្រើប្រាស់បច្ចេកវិទ្យា 50G Passive Optical Network (PON) ដែលមានល្បឿនទាញយកជិត 10GB ពោលគឺ 9,834 Mbps និងល្បឿន Upload រហូតដល់ 1,008 Mbps ដែលវាមានល្បឿនលឿនខ្លាំងជាងបណ្ដាញអ៊ីនធើណេតទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNuzDDb2aQfOpacbjozjMINEiBdsJvY-_73B7iR9Mmh5NcscCay7VurDGSUVooyAzRO9aD0eRHDhrawaZoVfKb1bJ3bVJYA8BgohRip23OWn63Goo-8LmoeuH47In4dLnmoiQcFaGqvDZdr9LS5KN62scUxdZKtewrwuBjQtKYmg2QG7FeE9TCqW0vUe_T/s1920/image_2025-04-28_13-39-14.png

ល្បឿននេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាច Download ភាពយន្តកម្រិត 4K ដែលមានទំហំ 20G ក្នុងរយៈពេលតឺជាង ២០វីនាទីប៉ុណ្ណោះ ។ អ្វីដែលរឹតតែអស្ចារ្យសម្រាប់បច្ចេកវិទ្យាមួយននេះ គឺវាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តម្រូវការប្រើប្រាស់លើវិស័យ Livestream, Gaming , ឧបករណ៍ VR/AR, បច្ចេកវិទ្យា Cloud និងប្រព័ន្ធអេកូឡូស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLgb0zTXSFTXM2eiPxS9hhmfLDvjf8GJACyATGEcj_OdHplb3A79fL3br_X62cZ9kaJMOt10GODvL6T7aD9hjPacbVETAVOlMD-mH_IpBalZkBtbYRfRuxPHzuVW6aF92grCbIJMZjL2xH7SbQ-nwUHDBj6OPSaCvpo-RzVC0Mf1eO-2sDYeqAMo9rQ2Fz/s1200/image_2025-04-28_13-39-15%20(2).png
ចំពោះការដាក់ឱ្យដំណើរការដំបូងនេះ គឺការសាកល្បងដែលគ្របដណ្តប់លើទីតាំងមួយចំនួននៅក្នុងប្រទេសចិនរួមមាន៖ Huawancheng Park និង Xiong’an High-Tech Zone។ ហើយសម្រាប់ Xiong’an គឺជាទីក្រុងអនាគត ដែលគេបានកំណត់សម្រាប់ការធ្វើតេស្តបច្ចេកវិទ្យាកម្រិតខ្ពស់។ លើសពីនេះ រដ្ឋាភិបាលគ្រោងនឹងពង្រីកបណ្តាញ 10G ទៅកាន់ទីក្រុងធំៗផ្សេងទៀតដូចជា ប៉េកាំង សិនជិន សៀងហៃ និងក្វាងចូវ ប្រសិនបើមានតម្រូវការច្រើននៃអ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvfxm7OtC4aUvswpyGWkBQ6FwMIphaOfrNQFs8c_vAfMEPbfFnrntJx3ZM0m_CdJN0F2hcISPRJ5Rw2uZYrs1JzPVNjzv5oLL46ufV6KgAFLP3n9S282sytnWfXG730_w2P_N9fRN6xAFZzG-pHUwgcnWIe5JTne9bFmo6_bT2dsRyKC0WMs7JdFaZuguB/s900/image_2025-04-28_13-39-15.png

ប្រទេសចិនឈានមុខគេនៃបច្ចេកវិទ្យា broadband សកល តាមរយៈការសាក់ប្រើប្រាស់សាកល្បងនេះ ដោយវ៉ាដាច់ប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង អារ៉ាប់រួម និងកាតា ដែលសុទ្ធតែជាប្រទេសមានកម្រិតអ៊ីនធឺណេតកម្រិតខ្ពស់។ ហើយចិនថែមទាំងបានសន្យាថា នឹងផ្តល់សេវាអ៊ីនធើណេតដែលលឿនបំផុត និងអនុញ្ញាតឱ្យមានយុគសម័យថ្មីនៃកម្មវិធីឌីជីថលសម្រាប់អ្នកប្រើប្រាស់ និងឧស្សាហកម្មនានា៕

មិនមែនមាននៅតែមីយ៉ាន់ម៉ាទេ! ពើងថ្មធំៗនៅកម្ពុជាទាំង៣នេះ ក៏មានបង្កប់ប្រវត្តិ និងជំនឿដ៏អស្ចារ្យផងដែរ

0

ពើងថ្ម គឺសំដៅផ្ទាំង ឬដុំថ្មទំហំធំដែលដុះចេញពីភ្នំ ឬលយចេញមកក្រៅមានសណ្ឋានខុសថ្មភ្នំធម្មតា ព្រោះវាអាចបញ្ចេញរូបរាងទ្រេត ទាល និងពេលខ្លះអាចនិងមានល្អាងនៅខាងក្រោម។ ពើងថ្ម ដែលល្បីនិងមានមនុស្សស្គាល់ច្រើនជាងគេគឺថ្មមាសនៃព្រះចេតិយចៃធីយោ ជាពិសេសវាពេញនិយមខ្លាំងសម្រាប់អ្នកកាន់ព្រពុទ្ធសាសនានៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGmPUq9y3Vua0qoHefeaW0-tpGSUdrVKIfHFJKC4wiiCgdNSpUE330P6QGznEVzu3TZtTUFUlZOwSp0EJdYZGlz2IbodV4Y44UHA-m61Wm9sBtSmX-SXBatPRCdx5W85f4a4ObYwuwnWwHEYPrTA-9BGyl3s9WdPZnfr291EJIuCiQKiPi1o16lRKyhE7/s800/image_2025-04-28_13-32-56.png

ប៉ុន្តែតាមពិតទៅ នៅកម្ពុជាក៏មានពើងថ្មធម្មជាតិជាច្រើនផងដែរ ហើយមានទំហំធំជាងពើងថ្មនៅមីយ៉ាន់ម៉ារាប់សិបដង គ្រាន់តែមិនសូវមានការផ្សព្វផ្សាយទើបមិនសូវមានអ្នកស្គាល់។ ដូច្នេះថ្ងៃនេះសូមលើកយកពើងថ្មចំនួន ៣ នៅប្រទេសកម្ពុជាដែលមានបង្កប់នូវប្រវត្តិ និងជំនឿអរូបិយដ៏អស្ចារ្យ៖

១. ពើងដៃរា ៖ ពើងថ្មនេះស្ថិតនៅក្នុងភូមិទឹកលិច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន។ មូលហេតុដែលមានឈ្មោះថា “ពើងដៃរា ឬ ពើងគំនូរ” គឺបណ្ដាលមកពីនៅលើថ្មនេះមានរូបគំនូរបាតដៃមនុស្សដែលរាចេញម្រាម៥ និងមានរូបគំនូរផ្សេងទៀតដែលបន្សល់ទុកតាំងពីសម័យបុរេប្រវត្តិមក។ ភាពអស្ចារ្យនៃពើងនេះ គឺដោយសារតែវាមានជើងទម្រតូចមួយប៉ុណ្ណោះ ប៉ុន្តែថ្មដែលនៅខាងលើនោះនៅតែអាចឈរនឹងថ្កល់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhXW3Db4hCMw0FOvfa0R0ualJ7qX1MFLIrhkGTwPdXualUoDSL2nVuWNvlDEMSGiDVpND_9QiG2FUGezIupN2Yb8ByMGS9rIkrVkblKgPFoXkmofbVT7yIM86lQwMcnS981vza8Q_JfWQEHS5Mijm0ZcoKrAyFerpMdq8G7V65k-XSLi3FoJy96ngHgm2f/s2657/image_2025-04-28_13-34-39.png

បើតាមជំនឿរបស់អ្នកស្រុក ទីតាំងថ្មនេះត្រូវបានគេនិយាយតៗគ្នាធ្លាប់ជាទីកន្លែងដែលអ្នកមានឫទ្ធិអំណាចប្រកួតគ្នា ដោយមានទាំងការយកសត្វដំរីមកជល់ផ្ដួលពើងថ្មនេះផងដែរ ប៉ុន្តែវានៅតែមិនដួល។ នៅខាងក្រោមថ្មនេះក្បែរជើងកំណល់របស់វា គេសង្កេតឃើញមានកំប៉ុងជើងធូបរបស់អ្នកស្រុក និងអ្នកដំណើរជិតឆ្ងាយមកបុណ្យស្រន់សុំសេចក្ដីសុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqhKvIJuaVGpiJrRnyA759i-tzNkjE3wd_Y-ALq3ziCFxFUiHv7K6mXrYKeFvL00iy1jsoSN9AsNJ-qY3PZCioTbRfg61F4ddzfOrS2qcz0wDe1WzbpPJQoMU-sjNpk5vyqRBq8ziXBvdbCjAEy0QF3E07-k8WuBxvq0v429t8Ow6r-rthPcloK7ACfGOt/s1280/image_2025-04-28_13-34-42.png

២. ពើងថ្មភ្នំព្រះធាតុ ៖ ទីតាំងរបស់ភ្នំនេះគឺស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រហែល ៩០គីឡូម៉ែត្រពីក្រុងភ្នំពេញ។ ក្នុងចំណោមពើងថ្មជាច្រើននៅប្រទេសកម្ពុជាដែលត្រូវបានគេរកឃើញ និងស្គាល់ឈ្មោះវាអាចជាពើងដែលអស្ចារ្យជាងគេ ក៏ព្រោះតែវាមានទំហំធំនិងខ្ពស់យ៉ាងខ្លាំង។ ក្រៅពីនោះ វាគឺជាកន្លែងសក្ការៈបូជាដ៏ពេញនិយមមួយសម្រាប់ពុទ្ធសាសនិក តាំងពីសម័យដើមដែលព្រះពុទ្ធសាសនាទើបមានវត្តមានឡើងនៅលើទឹកដីខ្មែរ។ បើតាមប្រវត្តិ គេនិយាយថាកាលពីសម័យអាណាចក្រភ្នំ មានភិក្ខុ២អង្គជាជនជាតិឥណ្ឌាបានមកផ្សព្វផ្សាយសាសនា ហើយជ្រើសយកទីតាំងនេះក្នុងការគង់ និងបង្កើតជាវត្តអារាមឡើងមក។ ពើងថ្មនៅលើភ្នំព្រះធាតុនេះ ពិតជាមានទំហំធំខ្លាំងណាស់ ពោលគឺធំជាងពើងថ្មមាសដាក់តម្កល់ព្រះចេតិយចៃធីយោរាប់សិបដងឯណោះ។ ប៉ុន្តែមិនមានភាពល្បីល្បាញជាអន្តរជាតិនោះទេត្បិតជាទីតាំងគោរពបូជាតាមបែបព្រះពុទ្ធសាសនាដូចគ្នាក៏ដោយ ក៏ព្រោះនៅទីនេះមិនទាន់មានការរៀបចំគួរឲ្យទាក់ទាញ និងមិនទាន់មានការផ្សព្វផ្សាយទូលំទូលាយនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwGnVrywnmU-3W1dL8EG5WhCyiuJ2ZdoPkGyxQdzgCJcpqXJpfleYsW9IeVLdsfg3NihtL7rMVxE8oBn9qnAArPC44dbLL9ohQDbj6H2_F3riBT0dcIh7sfHFz3XgrkrIcXRcfrES6QuHxM8N2o-6CNfaXxyE2HQsSWOWCGrkQ4IZaOJ94NlE7lrkGGxRf/s1024/image_2025-04-28_13-34-42%20(2).png

៣. ពើងគំនូរ ៖ ទីនេះជារមនីយដ្ឋានប្រវត្តិសាស្រ្តមួយនៅភ្នំគូលែន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកស្វាយលើ ខេត្តសៀមរាប។ ពើងគំនូរ នេះត្រូវបានគេហៅៗមកដោយសារតែគេឃើញមានរូបចម្លាក់ជាច្រើននៅតាមផ្ទាំងថ្ម។ ចម្លាក់ទាំងអស់នោះត្រូវបានគេសិក្សា និងបកស្រាយថាបានឆ្លាក់ដោយមនុស្សសម័យដើម ដែលមានអាយុកាលជាង៩០០ឆ្នាំមកហើយ។ ចំណុចដែលអ្នកទៅទស្សនាហើយតែងចាប់អារម្មណ៍ខ្លាំងជាងគេ គឺចម្លាក់ថ្មពីផ្ទាំងធំៗដែលម្ខាងមានរូបព្រះវិស្នុផ្ទុំលើសត្វនាគអន្នន ចំណែកមួយទៀតមានរូបព្រះព្រហ្មគង់លើផ្កាឈូក បែរទល់មុខដាក់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAYITSSsHNHrOUx6A7-tp2hUJHwjZJoRJoouAtmHPCmFHzkBU9p6KJ-w9rhzFuzVul-lDBG9roeA9yaTvpI8o5QfaBw2rIMZd0XaNfuc3HxQAbkLcBwSOdGdUr0GfjSCbdG8tYD6pmSylBFQrnIDO2RzhL1NOndQ_9RawmFjoQkZFm38h-d2PB9FCkgShO/s1280/image_2025-04-28_13-34-42%20(3).pngក្រៅពីនេះក៏មានចម្លាក់ផ្សេងទៀតដូចជា រូបនាងលក្សី រូបព្រះគណេសភ្នែក៣ដៃ៨ រូបសត្វគ្រុឌ រូបសត្វគ្រុឌ ។ល។ បន្ថែមពីនេះ វាគ៏ចាទីកន្លែងសក្ការៈបូជារបស់អ្នកដែលមានជំនឿទៅលើរឿងអរូបិយ មកបន់ស្រន់សុំសេចក្ដីសុខផងដែរ៕

តារាចម្រៀង Mr.អូន បង្ហាញថាមិនចូលចិត្តផលិតបទសេដៗចង់ឱ្យអ្នកគាំទ្រស្តាប់បទ Pink Pink

0

តារាចម្រៀង Mr.អូន ម្ចាស់បទ «រៀបការនឹងបងបានទេ?» បានចូលរួមផ្តល់បទសម្ភាសន៍ដោយបានឆ្លើយថារាល់ស្នាដៃចម្រៀងរបស់លោកទម្លាក់នៅលើទីផ្សារគឺលោកជាអ្នកផលិតផ្ទាល់ទាំងអស់។ តារាចម្រៀងរូបនេះក៏បានទម្លាយទៀតថាលោកមិនចូលចិត្តផលិតបទសេដៗនោះទេចង់ឱ្យប្រិយមិត្តសប្បាយ Pink Pink ប៉ុន្តែទស្សនិកជនខ្លះសំណូមពរឱ្យលោកចេញបទសេដទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMArTRWbg0SUc1XImbXljTbxbC2wVtrgyPkjaE6TYGYnu1F5L4A7-1s5erDVCtz45s2H6hYEgj9QrbUpP9_nGeVdC0yf3iXsebKjag26wbaBsTg8Jp7FIuX0TgN6v1aCjZrJt7VFgNMicu4cvMgXpkH6iN3MDci27YHXwbN0Dyxvt3AXuyiuR9VY1bj7-N/s1280/image_2025-04-26_15-06-29.png
តាមរយៈវីដេអូដែលបានចែករំលែកនៅលើវេទិកាទិកតុកតារាចម្រៀង Mr.អូន បានឆ្លើយក្នុងបទសម្ភាសន៍ថាបទរបស់លោកមិនដែលឱ្យគេធ្វើ ឬមួយទិញបទពីគេយកមកច្រៀងនោះទេ រាល់បទរបស់លោកគឺសរសេរដោយខ្លួនឯង គិតខ្លួនឯង ធ្វើខ្លួនឯងហើយបទចម្រៀងដែលចេញជាផ្លូវការមានប្រមាណ៣០បទហើយជាបទ Pink ទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk4Bq6uCl56Kk2JsRAmbU2nxXgcpB74A17J4OaqnUhpsvWr0pyrs6k2-kgEjlZ6hGMEJd9RJz478MOiWY3hJlhgsJi5d4OspETsqR3YNbW62-A811fZgAZRcg5ne43mR8PKOJOsrk3z1863wrksexWnOPfd94DaIZuX19U5X5UhEutr8UufFTfFTertxtM/s1800/image_2025-04-26_15-06-24.png
ទាក់ទងនឹងបទចម្រៀងដែលមានរសជាតិផ្អែមល្ហែមពណ៌ផ្កាឈូកទាំង៣០បទនេះ Mr.អូន បង្ហាញថាលោកមិនចូលចិត្តបទសេដនោះទេ ហើយមិនមែនជីវិតមិនដែលចួបរឿងសេដនោះទេចង់ច្រៀងបទសប្បាយៗដើម្បីឱ្យខ្លួនឯងសប្បាយក៏ដូចជាអ្នកគាំទ្រដែលស្តាប់បទលោកទទួលយកនូវអារម្មណ៍សប្បាយដែរ។ ទោះយ៉ាងណា Mr.អូន បានបន្ថែមថាគោលគំនិតរបស់ខ្លួនប្រែជាផ្ទុយដោយសារតែអ្នកគាំទ្ររបស់លោកចង់ឱ្យលោកច្រៀងបទសេដទាំងអ្នកចម្រៀងមិនចង់ច្រៀងបទសេដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHwQiCa9yHSkf6Tf6Rq5_GQdsmbcdCAnemoJlZbuWd63i2IBu0o6Tiy524doHXi0De2slf3nCmYvwVQQ0pc3vc0No0UKYt0G3DasU2i1XttgpgrsO80Vju0eVE3pv3qSKIKJYZYCpnRpj22RmwWqq1hzykOY6B1n_3SM6vYNmQ8SMdZdPOUY_9pN51Ttcv/s1200/image_2025-04-26_15-06-26.png

គួរបញ្ជាក់ផងដែរថា ស្នាដៃលេចធ្លោរបស់តារាចម្រៀង Mr.អូន គឺបទ «រៀបការនឹងបងបានទេ?» «ស្រោម» «ដើរលេងគ្រប់ទីកន្លែង» «គាំងបេះដូង» និងបទ «រាំពីក្រោយ» ជាដើម៕

នីកូ និង ភឹម ស្រីនោ កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបង្ហាញស្នាដៃរួមគ្នា

0

តារាចម្រៀង នីកូ និងបវរកញ្ញា ភឹម ស្រីនោ កំពុងធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍និងទទួលបានមតិសរសើរបន្ទាប់ពីអ្នកទាំងពីរចាប់ដៃគ្នាបង្ហាញស្នាដៃរួមគ្នាដែលឆ្លុះបញ្ចាំងអំពីវប្បធម៌ខ្មែរដ៏ល្អឯក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb11cPRUZuT2B9RdakjOyTBrXQnkL-_oVga_TtVvXNCpvR8uue_8FXKO0dFW3liU5vppyQa3xzxSIJ22BgrthAxDFCQDY3k6b-ux0PdBJcT0iORXfCqj4vaH_b1FVxodY9TtPuaMkjaeMUvi0Dtq_Lp2DnvN_fC9mnXp0n9ribMA7YkKQd8tN6IBUgehbT/s960/image_2025-04-26_09-39-46.png
តារាចម្រៀង នីកូ បានទម្លាក់បទ «ក្រុងរាពណ៌» កាលពីថ្ងៃទី២៤ មេសា ដោយមានតួស្រីកញ្ញា ភឹម ស្រីនោ ជាបវរកញ្ញាល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា។ ស្នាដៃនេះគឺជាលើកដំបូងសម្រាប់អ្នកទាំងពីរខណៈមានមតិឆ្លើយតបជាវិជ្ជមានពីទស្សនិកជន។ អ្វីដែលគួរឱ្យកត់សម្គាល់បទចម្រៀងមួយនេះ លើសពីមនោសញ្ចេតនាស្នេហា ដោយបានបញ្ជូនសារ
បង្ហាញថា «វប្បធម៌ជាព្រលឹងនិងជាអត្តសញ្ញាណរបស់ជាតិ បើបាត់បង់វប្បធម៌ ប្រៀបដូចជាតិមួយរស់គ្មានព្រលឹងដូច្នេះដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSzLkU-j5MBZkDFdTtFxI5QkLhTHRLJ5ySHC11_eFNUPW4cD9YHQrK5Nraw1pWW1DUraqYX7aP2k0MowgTBFBMQPuM6Nh7v2c0C8JHqq3Tqtw5Z42u5u7FsoHcryApA_lZC9DDXrGr-B3w_89dZLbmrarQ-ZW0wacWU3CbxCJB726vlh2NQftjZ_PiQMTn/s1422/image_2025-04-26_09-39-50.png

នៅក្នុងវីដេអូចម្រៀង «ក្រុងរាពណ៌» បានផ្តោតទៅលើអ្នករបាំបុរាណដែលស្រលាញ់នូវវប្បធម៌របស់ខ្លួនទោះមានបញ្ហាបែបណា ទោះខ្លួនទៅជាយ៉ាងនៅវិនាទីចុងក្រោយ ក៏ត្រូវតែថែរក្សាសិល្បៈវប្បធម៌ខ្មែរ។ MV នេះក៏បានបង្ហាញពីរឿងល្ខោនខោល រាមកេរ្តិ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkeL8ZazNr-6CFXHBTjMTaJdsng_yzcUuH9bVH4yYws_C-a8oC7bSm47fVSTuaN6bTJJgCAO58ROo3GeQV2b8ZondIwSIrP4NTezk2tv-lt-Dw1zgiIrq6_gZeBkVF7a1NNHkib_DTWau-if8OA8h9pSm_kl7mv2T1e_vnn6XKhxxqTlm-8NWp6Im1GIfp/s1722/image_2025-04-26_09-39-46%20(2).png

ស្នាដៃលើកស្ទួយពីវប្បធម៌ខ្មែររបស់លោក នីកូ រួមសម្តែងដោយ ភឹម ស្រីនោ នេះបានធ្វើឱ្យទស្សនិកជនជាច្រើនកោតសរសើរទាំងបទភ្លេងបុរាណលាយសម័យ ការសម្តែងក៏ល្អហើយទឹកដមសំឡេងក៏ពីរោះលន្លង់លន្លាយតាម។ ប្រិយមិត្តខ្លះក៏បញ្ចេញមតិដែរថា MV លើកស្ទួយវប្បធម៌ខ្មែរនេះគួរតែមានការគាំទ្រឱ្យបានកាន់តែខ្លាំងលើកទឹកចិត្តឱ្យបានកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl15XoiSVTz_WgLJdo9c86wrRPRXn-XZPL0SV0hpK-_bxGeu1O100owrOjEvc8Ic3EhQv1py1jEd3FKsFcYA9t3y_AmMP20oa9iIocZPDzG7GXFheGhDhN5EOjg5slPvRJvlwoKurGDjBs_625Mc7syK3P_Wp5Nr5TnJX2JtZDTlkZmYObhxxAzmEHKWyp/s2048/image_2025-04-26_10-54-32.png

នេះមិនមែនជាលើកទី១នោះទេដែលតារាចម្រៀង នីកូ បានខិតខំបង្កើតស្នាដៃបង្ហាញវប្បធម៌ខ្មែរនៅក្នុងស្នាដៃចម្រៀងលោក ខណៈលោក នីកូ ក៏បានចាប់ដៃជាមួយនឹងតារាចម្រៀង សុគន្ធ និសា និង នួន សុធារ័ក្ស បង្ហាញស្នាដៃរួមគ្នាទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ៕

 

 

ឧកញ៉ា ខេមរៈ សិរីមន្ត សួររកអ្នកស្រលាញ់វប្បធម៌ ខណៈ ចំប៉ីខ្មៅ ចូលខម្មិនថាផុសអត់មើលពេលវេលា

0

បន្ទាប់ពីចេញស្នាដៃបទចម្រៀងអមជាមួយនឹងការលើកស្ទួយវប្បធម៌ខ្មែរប៉ុន្តែសន្ទុះនូវការគាំទ្រហាក់នៅមិនទាន់ខ្លាំងចាញ់ការបង្ហោះអ្វីផ្សេងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចោទសួរអ្នកស្រលាញ់វប្បធម៌ខ្មែរបាត់ទៅណាហើយ។ ឃើញមានការបង្ហោះសំណេរនេះ ចំប៉ីខ្មៅ បានចូលខម្មិនថាតារាចម្រៀងរូបនេះផុសអត់មើលពេលវេលាហើយវប្បធម៌ដូចជាមិនបាត់ទៅណានោះទេ ខណៈលោកឧកញ៉ាក៏បានលើកឡើងថា views បញ្ជាក់ពីការស្រលាញ់និងគាំទ្រវប្បធម៌។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhenHQpq7O4_sVOxM15J81nQ5sOjTEZxJppFxMqp_dNByqNqaBSP-NH8U-SF5lJ8zOjqdx134AWhUWximynf8F_cLssB-c-2r5EBJxgxDiGn8wUTMUSYfXTJ-HbGHvFIyFfYX1mh5RGMMyGp6xhtBiXeynraqa2u2dHwL1LkvlLedmA-JT3WY_DaEdpetWj/s1280/image_2024-10-29_10-18-31.png

នៅថ្ងៃទី២៦ មេសា តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «តើអ្នកស្រឡាញ់វប្បធម៌បាត់ទៅណាអស់ហើយព្រោះពេលដែលខ្ញុំផុសអ្វីពាក់ព័ន្ធនឹងវប្បធម៌ ២៤ ម៉ោងរកតែ ១០០k មិនឃើញផង បើខ្ញុំផុសអ្វីផ្សេងពីវប្បធម៌ ២៤ម៉ោង ២M ???»។ មុននឹងការបង្ហោះសំណេរនេះគេបានឃើញឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះ កម្រងរូបភាព វីដេអូព្រឹត្តិការណ៍ក្បួនដង្ហែ «ព្រះមហាក្សត្រនាសម័យបុរាណ» ក្នុងព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជាកាលពីកន្លងមកនេះអមដោយបទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលមានលោកជាអ្នកច្រៀង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7TqvF_CpHwTIzaghecWx6jJWC43gUjdf8UYbHrvs7NJOXdn-mcE-WSmPkzIoK8hFeMIfWItMnooX_Rxa4RFbGSl2MCl1q6skqMacuhGCq_y48WmeqrcDNuqJ-P0GTnNut5sE-RkGyo4k7zSRpT4SvP0WuVu9IcHecdsGRp6fR9z6W3iQIjSzXHsNbP-r3/s1716/image_2025-04-26_13-53-54.png

ការត្អូញត្អែរពីសំណាកតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បង្ហោះពីវប្បធម៌ខ្មែរមិនមានការទស្សនាច្រើននេះហើយសួររកអ្នកស្រលាញ់វប្បធម៌ខ្មែរ ចំប៉ីខ្មៅ ក៏បានចូលទៅខម្មិនផងដែរ។ ចំប៉ីខ្មៅ បានខម្មិនថា «បងឧកញ៉ា ផុស អត់មើលពេលវេលា គ្មានអ្នកណា អង្គុយតែស្រឡាញ់វប្បធម៌រហូតទេ គេក៏ត្រូវការរកស៊ីមើលអីផ្សេង វប្បធម៌ ដូចជាអត់ឃើញមានបាត់ទៅណាផង នៅហ្នឹងដដែលទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxl1PyKqnDi7auj8nRYhllOlu8TC6jXFJxEJad2RUuLZZKyjTspBMO5qf1wAHUdsBV1DYk6n1RddbBQVxOHXrA7kkad9-LQ9LSL0iBEQu6ue06TT2Grl4YRfLOF4Gyu1xLsVZ4MZ7v_FbLodISPl8wslaj3impWmfrHA8zmtQ8oMDPyWNvB0pCjxbY8XVi/s1280/image_2024-10-29_10-18-35%20(2).png
ការចូលបញ្ចេញមតិយោបល់ពីសំណាក ចំប៉ីខ្មៅ នេះឧកញ៉ា ខេមរៈ សិរីមន្ត បានចូលទៅឆ្លើយតបវិញថា «អរគុណប្អូនសម្លាញ់ ដើម្បីវប្បធម៌និងទេសចរណ៍គ្មានអ្នកណាកំណត់ពេលវេលាទេប្អូន យើងប្រឹងធ្វើជាប្រចាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ដ៏ផូរផង់របស់យើងទៅកាន់អន្តរជាតិណាប្អូនប្រុស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtFEeMGdeidiA8MbA9-t7P1Du_NTKDfHuRAcLOi5_REx1m-cX7pT2dpX-NMHjTFXPhA_z0dnn2sotRO2xejec2TL_i9DdeCZM6NsDT4XbWc2twBVOXaZBfMHQ0l0kK9pkeOSIEpF4VbXKFQb_mmqTsiOBhGN1515DHe7EeE2-modPMO8pM5p2_MJF7MYLh/s1878/image_2025-04-26_13-53-55.png

ជាមួយនឹងការឆ្លើយតបនេះ ចំប៉ីខ្មៅ បានបន្តការខម្មិនថា «ដើម្បីវប្បធម៌កុំទាមទារ view តែដើម្បីខ្លួនឯងទាមទារទៅមិនខុសទេ ហ៊ា»។ ការខម្មិននេះឧកញ៉ា ខេមរៈ សិរីមន្ត បានតបទៅកាន់ ចំប៉ីខ្មៅ វិញថា « view បញ្ជាក់ពីការស្រឡាញ់និងគាំទ្រវប្បធម៌ណាប្អូនសម្លាញ់»។ ខណៈចំប៉ីខ្មៅ ចោទសួរវិញថា «view បញ្ជាក់ពីការស្រឡាញ់និងគាំទ្រវប្បធម៌ណាប្អូនសម្លាញ់។ ចុះវប្បធម៌ហ្នឹងគឺជាអ្វី ហ៊ា ?»៕

មូលហេតុនៃការឆេះ មហោស្រព​ដ៏ចំណាស់នៅខេត្តតាកែវ

0

សាលមហោ​ស្រព​ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះនៅសល់តែគ្រោងឆ្អឹង ខណៈមិនបានបង្កឱ្យមានមនុស្សរងរបួសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39xvwIF3CsflYky6nVETYR8CPpj2_utXhJgf6tjW9Jus0ucqCtb5KKc5cKrHOrfi37yA1PVy8VAAsjTHHL9Lwp4n57GsfXeqyKPT5muAS2Bpfrfaa1HhAkRzFEh2DWIrwTlv6qB67Kwyoazu_geUoOTLhPCRP3lciOoX4JwnModWKD5Ps5KTKqYAvlZYO/s1080/image_2025-04-28_10-51-46%20(3).png

មុន​ពេល​មានការ​ឆេះ​ ​ខាង​មជ្ឈមណ្ឌល​សាលា​ភាសា​អង់គ្លេស អាយ​ឌា ធ្វើ​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ទៅ​ឱ្យ​សិស្ស​របស់​គេ​ចំនួន​ជាង​១៤០​នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpNKdwNlrlwWVOqGIvmlbycdbqyff_hcl6-SyA7ss9z7-4aQwXBN2TRpHGFzwcWipaUgmvdEXxE7JmdzNhUT1vx3joJCTusfNPihQTAcz61olJgdxaWDc8qymBQ-NtTE048O44Sy6agOQcmpvzqmKPbD7n9BsvgxmbbpuzzmD7wH5rj2HrzbYZZmmKwDBn/s960/image_2025-04-28_10-51-47%20(3).png

ឧបទ្ទវហេតុនេះកើតឡើង បណ្តាលមក​ពី​ការ​ឆ្លង​ចរន្ត​ភ្លើង​នៅ​ពេល​កម្មវិធី​កំពុង​ចាប់ផ្តើម​រាំ​របាំ​ជូនពរ។ ពេលនោះគេឃើញ​មាន​ភ្លើង​ឆេះ​ចេញពី​ដំបូល​ខាងលើ និង​បាន​ធ្វើ​ឱ្យលោកគ្រូ​-​អ្នកគ្រូ និង​សិស្ស​ដែល​ត្រៀម​ទទួល​សញ្ញាបត្រ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ និង​បាន​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ចេញពី​ក្នុង​មហោស្រព​មក​ខាងក្រៅ​គ្រប់​គ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrYHnNl5XUnpv8JKbfmfIP427tiSanZ1AhI-K09AUUQfEw_CaOwG7L3QhbsSuQlBA1B1ABUmMP8EsHX66BC80BzUop0fdfLWMjyy9Pmii5t4hPQuL_rG0SLBohazwe5XwmELoZ5xMkG1YxmXvwgRyPtgsAAYEafDT3A8v3i4KaLsk1t7FE93MO-C6s3Y_/s985/image_2025-04-28_10-51-46.png

ក្រោយហេតុការណ៍ភ្លើង​ឆេះ​នេះ បានបន្សល់ទុក​​តែ​ក្រណាត់​តែង​លម្អ​នៅ​មាត់​ច្រកចូល​ពី​ខាង​មុខ​ប៉ុណ្ណោះ ស្របពេលដែលតួមហោមស្រពត្រូវបានឆាបឆេះគ្មានសល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBzvf_RY9P7Y1bmIj_Aq2K9hlcd8_65htdW39NDaVX-MoI77PVZYm9u9rSizLD_dwDSFf7ang4sVEeVouj4fzDbu1RwFov9ZCjutpLoE9vLE0hlGGrL5iuqrolPE7Xv0ISOzHNen5H-RPaVbyBDYd9Q3TgNu05X_Bte4PS8oN5SJxYX3Lt1sXTAl5lFczy/s841/image_2025-04-28_10-51-47%20(2).png

គួរបញ្ជាក់ថា សាល​មហោស្រព​ខេត្តតាកែវ​នេះ បាន​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៨ រហូត​មក​ដល់​ឆ្នាំ​២០២៥​នេះ គឺ​មាន​អាយុកាល​៥៧​ឆ្នាំ​មក​ហើយ។

 

Apple គ្រោងប្តូរទីតាំងផលិតទូរស័ព្ទ iPhone ពីចិនទៅឥណ្ឌាដើម្បីគេចពីពន្ធខ្ពស់

0

ក្រុមហ៊ុន Apple គ្រោងផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone សម្រាប់លក់នៅអាមេរិក ចេញពីប្រទេសចិនទៅឥណ្ឌាវិញ ដើម្បីគេចពីការបង់ពន្ធទំនិញខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្របពេលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែរាលដាលខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMMJhLrHtKDwIaYnqVDtSURVDrWBE7R-8f8MsBCN77avRXOLXzFuie4C_DP4n9Z1xqx-NemlXKav_68gfRUfz2q9YviGMJERb69F_A9okDPinq-gz9Jp0iXIiPTMVsM45P8cgv2t9fBxB_RfmhXs4VfRtzawmvNq3Cbe8Md9FWEf2n1EeBqLGisg5FYNkB/s2048/image_2025-04-28_08-47-24.png
កាលពីដើមខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធទំនិញប្រទេសនានាធ្វើឱ្យភ្ញាក់ផ្អើលពេញពិភពលោក ជាពិសេស លោកដំឡើងពន្ធទំនិញចិនខ្ពស់រហូតដល់១៤៥% ។ លោកអះអាងថា ការដំឡើងពន្ធទំនិញនាំចូលខ្ពស់នឹងជួយដល់ការផលិតទំនិញក្នុងស្រុករបស់ក្រុមហ៊ុនអាមេរិក និងដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្ម ។ ប៉ុន្តែវាបែរជាធ្វើឱ្យចិនដំឡើងពន្ធទំនិញអាមេរិកវិញ ព្រមទាំងរឹតបន្តឹងការនាំចេញទំនិញនានាពីប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGcJvQu2fS678bFKMpw3Ks49W0orPYuPneGEiwJr23TtowFGG8_QIvqziUL03IGtl6zp_nh26RLQrjphOhyphenhypheniTKSLd2EhGHiKcA7Fi1TtuVhtSOmhRqkRMAtSyLF2JbbQZBeS2WHA70EPHF25e67AaB-lkkz7Y3QFHS6kCScJaVdOcAyeeqRBQqNEWF9p_/s3000/image_2025-04-28_08-47-26.png

បន្ទាប់មក មន្ត្រីគយអាមេរិកបានបង្ហាញឈ្មោះទំនិញផ្សេងៗដែលអាមេរិកដាក់ពន្ធត្រឹម២០% រួមមាន ៖ កុំព្យូទ័រ លេបថប ស្មាតហ្វូន និងឧបករណ៍បច្ចេកវិទ្យាមួយចំនួន ដើម្បីឱ្យក្រុមហ៊ុនអាមេរិកដែលផលិតទំនិញនៅក្រៅប្រទេស មានពេលវេលាគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរទីតាំងផលិតមកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDdGbaXAhu0hauE-qIRocxThkVCYxutannfvBCVvl43fH40ivCExZK48UyfOMRMTEor3a1xgPORPNHz-3jDe9rY43wstGEGHWjB-0CsRuG28KAY77ZdLAxluKumklIoRV4HTwvOhsX-VVdhiQXlcnDNdQCyrdJhbPJWySh4owri248ZaRAZc_rmkajXH5Z/s2500/image_2025-04-28_08-47-29%20(2).png

តាមប្រភពច្បាស់ការណ៍ឱ្យដឹងថា Apple គឺជាក្រុមហ៊ុនអាមេរិក ពុំបានផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone មកអាមេរិកទេ ប៉ុន្តែក្រុមហ៊ុននឹងប្តូរទីតាំងផលិតទូរស័ព្ទ iPhone ចេញពីចិនទៅឥណ្ឌា នាចុងឆ្នាំ២០២៦ ដើម្បីគេចពីការដំឡើងពន្ធទំនិញរបស់លោក Trump ។ ក្នុង១ឆ្នាំៗ Apple បានផលិត iPhone រហូតដល់ជាង៦០លានគ្រឿង សម្រាប់លក់ឱ្យអាមេរិក បើទោះជា Apple ផ្លាស់ប្តូរទីតាំងផលិតទៅឥណ្ឌា ប៉ុន្តែចិននៅតែជាមជ្ឈមណ្ឌលសម្រាប់ការផលិត iPhone នាំមុខសម្រាប់លក់ទៅប្រទេសនានា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8AxXVyYvtF6fQKyOomhOBepFymg_xdY12_lbsUHYLn3m62BJ77jynUYkQFUNrW-j5DcwuHibrwlbtudgZZyfoaYvKP0rM27LcXj5KOIu4SukkVDZM1z7X129a4qLIrfgRylEGRWlUAFX7qJK1a3XNJS1EAvqb-OBaVmDEjdvxB_Sl80F45yWo5sMiWZOB/s2048/image_2025-04-28_08-47-32.png
ក្រុមហ៊ុន Apple ចំណាយប្រាក់យ៉ាងច្រើនមហាសាលវិនិយោគនៅចិនក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមក ហើយការផ្លាស់ប្តូរទីតាំងផលិត iPhone ទៅឥណ្ឌា បង្ហាញថា Apple ចង់គេចពីការដំឡើងទំនិញចិនខ្ពស់ ខណៈលោក Trump បានដាក់ពន្ធទំនិញផលិតនៅឥណ្ឌា ត្រឹមតែ១០% ប៉ុណ្ណោះ ។ កាលពីខែកញ្ញា ឆ្នាំ២០២៤ ទូរស័ព្ទ iPhone ថោកជាងគេមានតម្លៃត្រឹមតែ៧៩៩ដុល្លារ ប៉ុន្តែបច្ចុប្បន្ន វាកើនឡើងរហូតដល់៤៣% មកស្មើនឹង១,១៤២ដុល្លារ ដោយសារការដំឡើងពន្ធទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj60jLyb2IVdIW-t36Rei6rjvYiiFvWV5Q76NWguJBaYrmcotgntDNtBE6etctuoi6v6w7gLCkfAA20b_iHV8CrTVcLhz29RwEhbillPFneF2Av5s_sEWcDzQ7j2hzD9JEoHva8D-13Sfl_gd8kRN3gOfhIpAJE1fFJVoylunE99Sd64MgUbuZcX3Ei7ST4/s1020/image_2025-04-28_08-47-29.png

ប្រធានាធិបតីអាមេរិក លោក Trump ចង់ឱ្យក្រុមហ៊ុន Apple ផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone ពីចិនមកអាមេរិកវិញ ពីព្រោះនៅអាមេរិកមានកម្លាំងពលកម្ម និងធនធានលើសលប់ ប៉ុន្តែនាយកក្រុមហ៊ុន Apple លោក Tim Cook បានបដិសេធថា វាពុំអាចទៅរួចទេ ដែលឱ្យក្រុមហ៊ុន Apple ផលិតទូរស័ព្ទ iPhone នៅអាមេរិក ពីព្រោះចិនសម្បូរអ្នកជំនាញជាងអាមេរិក ។ ពេលលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ ក្រុមហ៊ុន Apple នៅតែបដិសេធប្តូរទីតាំងផលិតទូរស័ព្ទមកអាមេរិក បែរជាប្តូរទៅឥណ្ឌា ៕