បរទេស ៖ មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក គឺលោក Bill Gates បានធ្វើការព្យាករណ៍ទុកមុនថា ៖ នៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នឹងអាចដើរតួនាទីជំនួសឲ្យគ្រូបង្រៀន វេជ្ជបណ្ឌិត និង នៅក្នុងការងារជាច្រើនផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9CeZdqsvnvd58qeeESav0uXT3ZcE8IJCh4d_vsboC2juxC9Ubls-fV4DZONv3O0fdIabS-GVuDEnmxkmbmA-nkY9tkBLYUjj0SHwvM3xZE744oeYplacmhdrztSembdoJ7AgLbKD5Gjery1NhaXKPevW4HtXRm763XrB8UKmnBBYUPljXLj6-90aWA95x/s1200/image_2025-04-28_14-37-31.png

ការលើកឡើងរបស់ស្ថាបនិកក្រុមហ៊ុន Microsolf រូបនេះត្រូវបានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយនៃកម្មវិធី “The Tonight Show” ជាមួយពិធីករដ៏ល្បីលោក Jimmy Fallon កាលពីខែកុម្ភៈកន្លងទៅនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUWZGozIOW4-RciEAjKgbjl9f5rlvRJznYwa-YiBsr60ylYZtpwPWsCFTAxn74oNMdQv0_E1S4TvRLoSgRcpIRi5o3CFTLNDHtzBde5VJhKqrdD2SxGCUZiUl2bSLpWhx3MlxM0CFum1gBnmGkI1GxQM4fZGHSuTxeAl_Pz1SZX2g3QZeN5NlKKlK7LpDQ/s1600/image_2025-04-28_14-37-36.png
នៅពេលត្រូវបានសួរនាំអំពីផ្នែកបច្ចេកវិទ្យា លោក Bill Gates បាននិយាយថា ៖ លទ្ធផលនៃភាពជឿនលឿនយ៉ាងឆាប់រហ័សនៅក្នុងបច្ចេកវិទ្យាដែលដំណើរការដោយ AI បានអនុញ្ញាតឲ្យមានការប្រើប្រាស់ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង រួមទាំងផ្នែវេជ្ជសាស្រ្ត ដែលរាប់ចាប់តាំងពីថ្នាំសង្កូវ និងការធ្វើរោគវិនិច្ឆ័យ មានភាពប្រសើរឡើង រហូតដល់ AI អាចក្លាយជាជំនួយការនិម្មិតដល់ក្រុមគ្រូពេទ្យ និងអាចក្លាយជាអ្នកបង្រៀនបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJtYG2LPMt3BVAUQqrDcr7MEv2cqgoo9aWfqzbQMTrpLt-bH-dCPRN_mmhUjGI6IZHNvDzcZ6VL6Q9hKRMzFPfrlr_QQIp07ar0nlH558079SBcqtdah2EhLL9gxFgdH3P4DwnH00weitVJb43eRcIu5rgflZnjUF4rPIfoH-42CveBVgLHtkPIuC5z8WK/s1500/image_2025-04-28_14-37-33.png

ក្នុងនោះផងដែរ លោក Jimmy បានសួរទៅកាន់លោក Bill Gates ថា ៖ “តើមនុស្សនៅតែជាតម្រូវការសម្រាប់ការងារទៀតដែរ ឬទេ?” លោក Bill Gates បានឆ្លើយវិញថា ៖ តម្រូវការគឺនៅតែមាន ប៉ុន្តែនឹងមិនមានច្រើនឡើយ ព្រោះAI នឹងអាចបំពេញបានស្ទើគ្រប់ភារកិច្ច ជាពិសេសវាមិនមានគិតថ្លៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8JmH12QMQRcV6MLSIT8U9VguLMshgJH0o7fDsLiy9EhTWgf8ifCtXxc5sxfb_1YqacpnQeaNGi-lQToYa3k14blJ8EYDTKv_YiLnIQ6mf4CSX1dTgatdDlK-UZ_fNjO1RUEGIZOaJDgH5to9tvVLpvE6q1DuVLUOf_OWHZEb7WAOvQXkSzE9NAJ9tyjwW/s1600/image_2025-04-28_14-37-35%20(2).png
នៅក្នុងបទសម្ភាសន៍មួយទៀត មហាសេដ្ឋីរូបនេះបាននិយាយថា ៖ វាមានភាពស៊ីជម្រៅ និងគួរឱ្យខ្លាចបន្តិច ព្រោះវាកំពុងកើតឡើងយ៉ាងលឿន ហើយមិនមានព្រំដែនកំណត់ទេ។

ដោយឡែក CEO របស់ Microsoft AI លោក Mustafa Suleyman បានប្រឆាំងនឹងការបន្តការរីកចំរើនផ្នែកបច្ចេកវិទ្យា ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនឹងផ្លាស់ប្តូរតែគ្រប់ឧស្សាហកម្ម ហើយនឹងផ្ដល់ផលប៉ះពាល់ “អស្ថិរភាពយ៉ាងខ្លាំង” លើកម្លាំងពលកម្មរបស់មនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnq2zfpu2UCxYGvRqpTeyfuaUm6TfOPYxJe2Ie3-Pzll_gVyCQPiKet15r9O-Mxq_dGo9s5zN-rgfdXGBiWy9KACokgm49RBRN9FR1zeoaQBHIrv_d6AFAeko9SXOxmUC7LAjVoQ_o9-oqWcI5Nq8QtKQuMPWhCr8FHwIS0qLgzS_KUTDC_x2oTqN2OHpL/s1200/image_2025-04-28_14-37-34.png

យ៉ាងណាមិញ ការជជែកវែកញែកអំពីរបៀបដែលភារកិច្ចជាច្រើននឹងត្រូវបានជំនួសដោយAI នាពេលអនាគតនេះកំពុងបន្ត ដោយមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែអ្នកជំនាញខ្លះបាននិយាយថា AI នឹងជួយមនុស្សឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព ជាជាងការយកវាមកជំនួសមនុស្សទាំងស្រុង និងជំរុញកំណើនសេដ្ឋកិច្ចដែលនាំទៅរកភាពមានការងារធ្វើកាន់តែច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD1xD813LN1_oeO3q7_VbbId7jz0rQmAcZOQ_5l7u_nke_rCs58NjwA1D8im1seXZAttRCCJ9HkkJZKl2a5LIg-Hnlz4eTtOADp7TnB9ebzGrmMMAnaCKdLqRoqwlSQk0rMjYQPk1oDBIpMDwcBsfTmkyavjNB_cjmm55eg3x6pTtzDQxTXE3MMlHi451j/s1200/image_2025-04-28_14-37-35.png