យើងពុំគួរប្រញាប់ផឹកទឹក និងបរិភោគចំណីអាហារក្រោយទើបដុសធ្មេញរួចភ្លាមៗទេ ដើម្បីឱ្យថ្នាំដុសធេ្មញបំពេញតួនាទីជួយធ្មេញរឹងមាំល្អ និងការពារធ្មេញពុក ។ មនុស្សភាគច្រើនមានអារម្មណ៍ស្រស់ថ្លាក្រោយពេលដុសធ្មេញរួច ហើយតែងតែផឹកទឹក និងបរិភោគចំណីអាហារភ្លាមៗ ប៉ុន្តែតើដឹងទេថា ទម្លាប់បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពមាត់ធ្មេញរបស់យើងដោយពុំដឹងខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC4hv9wwx5BmFEpDNqLQmVFie6ZRh07sUq-Tw9zJ_N4KSm6E5ftXOtyYeBlDqu1IYNfQWrAfd-bwrLBa3T__DJ9G9ty-0o48nyjyI_5Xshyepp8sCiq9FlhaAy9NeoPeYgII1C-gGda3n0lrqcL9-dTw1U5T1hqpDNLebPhz2khCMyTp4afZoESdA3dxGs/s920/image_2025-04-28_16-01-12.png
ក្រោយដុសធ្មេញរួច ជាពិសេស ពេលប្រើប្រាស់ថ្នាំដុសធ្មេញមានសារធាតុផ្សំពីផ្លអឺរៃ (Fluoride) គឺសារធាតុនេះត្រូវការពេលវេលាថែទាំស្រទាប់ក្រៅរបស់ធ្មេញឱ្យរឹងមាំ ពីព្រោះវាមានតួនាទីសំខាន់សម្រាប់ធ្មេញ ។ ការផឹកទឹក និងបរិភោគចំណីអាហារភ្លាមៗក្រោយដុសធ្មេញរួច នឹងធ្វើឱ្យបាត់បង់សារធាតុផ្លអឺរៃក្នុងមាត់ ហើយប្រសិទ្ធភាពការពារធ្មេញពុកនឹងធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHU06HuDJa7tL7rvBBf6iZN_W7NCdANTd3cjVvWx9tX1bt-0PVIoiCJ05Idc32LiCDILWXudGCQId_MBM8a5YHw4gZWud5yFA48DxpvaNX_xRKyWK3zRGlPsLSEXyhEVREn4VA5tlai4w37S0NB8THsHFUxv0L8EutapKOv4VTh72ZNobCyxpYrJtlbA5J/s1500/image_2025-04-28_16-01-10.png

ទន្តពេទ្យនិយាយថា បើយើងមានទម្លាប់ផឹកទឹកត្រជាក់ខ្លាំង និងបរិភោគចំណីអាហារក្រោយដុសធ្មេញពេលយប់ យើងនឹងឆាប់ស្រៀវធ្មេញ ឬធ្មេញចាប់ផ្តើមពុក ។ ហេតុនេះ គួររង់ចាំរយៈពេល៣០នាទីក្រោយដុសធ្មេញរួច ទើបអាចផឹកទឹក និងបរិភោគអាហារបាន ដើម្បីឱ្យសារធាតុផ្លអឺរៃក្នុងថ្នាំដុសធ្មេញជួយការពារធ្មេញយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2WpnztMtOdNw_d_9EjyO4-BgbQnx2bP_s1SQXDom4YbQZt9q-h3R4jShuM5Ie6TqLq6ahC13dcgkWEhvePUTuKZ3cFxYlCze0pqoHEIQ_u6v6FifdcgC4nj6F-OVs8szmxMUsDIvTO24ZK_DjLZd-QfF-QDKMWJpIByEgbuE10u-G7JaA9R5mnU165qvV/s1024/image_2025-04-28_16-01-11%20(2).png

សារធាតុផ្លអឺរៃ នឹងជួយការពារធ្មេញ និងការពារសំណឹកដោយសារអាស៊ីតដែលបង្កឡើងពីបាក់តេរីក្នុងមាត់ ហើយការទុកឱ្យសារធាតុផ្លអឺរៃ នៅក្នុងមាត់កាន់តែយូរ វានឹងជួយឱ្យធ្មេញរឹងមាំល្អ ។ ក្រៅពីការយកចិត្តទុកដាក់ថែទាំសុខភាពមាត់ធ្មេញក្រោយដុសធ្មេញរួច គួរមានទម្លាប់ដុសធ្មេញឱ្យត្រឹមត្រូវ យ៉ាងហោចណាស់ ២ដងក្នុង១ថ្ងៃ ។ ការដុសធ្មេញជាប្រចាំ និងត្រួតពិនិត្យសុខភាពមាត់ធ្មេញជាមួយទន្តពេទ្យរៀងរាល់៦ខែម្តង នឹងជួយឱ្យយើងមានសុខភាពមាត់ធ្មេញល្អរយៈពេលយូរ រួមទាំងកាត់បន្ថយហានិភ័យជំងឺធ្មេញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgClJNvRZOL-p-YUdukugwj_Y3UBtxLlivU1wlfqN_NArCpj9ChgVPqxXCSVzUVH-iqB5SsDvK2DJ4IJG7ra4bysEhenKHoyfI085uIYxHn0P10T8RyloEhewnygv6fm5tz7l_C4DkSavhY0cxB8mMR3eBZq1Jr679KdUtycCfwKjxsCLZG0PBqPVG-JRuQ/s1650/image_2025-04-28_16-01-11%20(3).png
ហេតុនេះ បន្ទាប់ពីដុសធ្មេញរួច សូមកុំប្រញាប់ផឹកទឹក ឬបរិភោគចំណីអាហារ គួររង់ចាំ៣០នាទីសិន ដើម្បីឱ្យថ្នាំដុសធ្មេញជួយការពារធ្មេញ១០០% ។ យើងនឹងមានសុខភាពមាត់ធ្មេញល្អ និងបង្ហាញស្នាមញញឹមប្រកបដោយភាពស្រស់ស្រាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGqV7GNF9Qa6EBCfVS0XJMBaQ2JTcdNC8LRlxIxHqb5RVVjv9N0U70dgR8x7NOGorBmHeRUYgxWgnYLBm8KIyCiF_cvvJ4iO-zfdIkYyF7Y2Rs6iXiG1KtugbLfOk-kaFCK6GC5rOGC_CWIy5pwyaz_giKxQf43q30bnxaekDWsQq-nPdW8_Zx8A80XmnB/s2520/image_2025-04-28_16-01-11.png
ម្យ៉ាងទៀត ការដុសធ្មេញខ្លាំងៗជាមួយច្រាសធុសធ្មេញមានសរសៃរឹង នឹងធ្វើឱ្យដំបៅអញ្ចាញធ្មេញ ឬមានស្នាមរហែកតូចៗដោយសារការដុសធ្មេញខ្លាំង ។ វានឹងធ្វើឱ្យមេរោគចូលតាមអញ្ចេញធ្មេញទៅក្នុងឈាម និងសឹកធ្មេញ ។ បើតាមការណែនាំរបស់សមាគមទន្តពេទ្យអាមេរិក គឺគួរចំណាយពេលដុសធ្មេញ ២នាទីក្នុង១លើក ប៉ុន្តែមនុស្សភាគច្រើនដុសធ្មេញពុំដល់២នាទីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHKaLwWm7SBHuxw_j59vphZ0Od7Ry523RfXN5lo5Nb1PCDZThqiQ18ywsFNlX_JODWZUbdHSuMexYEgPtZ8JHNkg8cvpRSTPypwSiAug2Gr2ORodQotrD4Z4Bvs3DfdLjYf9TR2M_Nh1LbAaUkscOQoCpZBcF-SvsQa_Oy0lE16pKYkInUCWHlH-2ej_kF/s992/image_2025-04-28_16-01-12%20(2).png

ទន្តពេទ្យជាច្រើនអះអាងថា ការដុសធ្មេញឱ្យបាន២នាទី គឺគ្រប់គ្រាន់សម្រាប់ការសម្អាតធ្មេញទាំងមូល ។ រីឯអ្នកមានជំងឺអញ្ចាញធ្មេញ និងមានបញ្ហាសុខភាពមាត់ធ្មេញ គួរដុសធ្មេញយូរជាង២នាទី ដើម្បីកម្ចាត់មេរោគឱ្យអស់ ៕