មិនឱ្យចាញ់ចិត្តនឹងអ្នកសួរតារាចម្រៀង ជី ដេវិត បានឆ្លើយតបវិញប្រកបដោយភាពត្រជាក់ នៅពេលគេបានសួរនៅក្នុងការបង្ហោះរបស់ខ្លួនក្នុងថ្ងៃមង្គលការមានអញ្ជើញតារាចម្រៀងរ៉េប វណ្ណដា ឬអត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFDgMIXPGoRjqx5NK7JBzIMW6Mva6pmlJSZBjkMoEq-xo-2TQOiDdfLAs2qPTlAitHo3YrtfUvmM36dk9mKq5WsxBqQ0bzzWEIMuKmeh5td-76loB2N5MuMyDBsS8SAE2tvbodLoXXhIK3T2h-96Y3b0tCUJfjo7ByhlxHUJ9-nqlDM_ZsUCv7N9WseaSy/s2048/image_2025-05-19_15-26-16%20(2).png
ដូចប្រិយមិត្តជ្រាបមកហើយថាសម្ព័ន្ធភាពរបស់ តារាចម្រៀង ជី ដេវិត និង វណ្ណដា តែងតែ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមតាមដានជានិច្ច ពេលខ្លះក៏ធ្វើឱ្យហ្វេនៗរំភើបប៉ុន្តែ ពេលខ្លះទៀតគឺបានធ្វើឱ្យហ្វេនៗមួយចំនួនមានជម្លោះជាមួយគ្នាមិនដែលដាច់តាំងពី ដើមរហូតមកដល់បច្ចុប្បន្ននេះ។ ទន្ទឹមនឹងតារាចម្រៀង ជី ដេវិត កំពុងមមាញឹក នៅក្នុង ការអញ្ជើញអ្នកសិល្បៈចូលរួមក្នុងថ្ងៃមង្គលរបស់ខ្លួននាពេលខាងមុខអ្នកប្រើប្រាស់ បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិចង់ដឹងថា ជី ដេវិត ហៅការ វណ្ណដា ឬអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-XjCYRFJrmW3Rkb5wV4aByx7BFMF744tkG5KJxyQx7_buZsLQjCl36l9MYwqPFuqm6U-Xda2JPCKhbLJ-uekFMn3qY0lGWHF8fXisoMrfd65fczYxl0cAftoE62rBjHiPrE-LZcIa15Yt2jOKaF32mGkEBPz17Gmvf7kcninCfH5l7wusjzCO1lputoA2/s2048/image_2025-05-19_15-26-27.png

ជាក់ស្តែងនៅថ្ងៃទី១៩ ឧសភា នេះនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន ជី ដេវិត បានបង្ហោះសំណេរខ្លីមួយថា «រៀបសំបុត្រការវិលមុខតែសប្បាយ»។ ការបង្ហោះនេះបាន ជំរុញឱ្យគណនីហ្វេកប៊ុកមួយឈ្មោះថា Heng បានចូលខម្មិនលើការបង្ហោះរបស់ ជី ដេវិត ថា «ប្រូហៅវណ្ណដាអត់? ចម្លើយខ្លីៗមក (ហៅ ឬ អត់)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoJ5WWwDuCCtihIxnK7XMXm19lzI0YhXGsSImA5DduxbWOEj27uQEvXznDAcWeO7y3GZLf9S9lNufuuk8B9Pu7AlAY1zj-g690TVwdQ45B65GRmUL8hkjMHEfj4QppEhM7LhBczk6LJbYVmvWoyxTY0Mj23ElnPR-J1Wfl14u3LBeMs4AkIR6IeeDbVtD2/s2048/image_2025-05-19_15-29-22.png

មិនឱ្យចាញ់ចិត្តអ្នកខម្មិន តារាចម្រៀងរូបនេះបានតបចូលទៅឆ្លើយតបដោយផ្ទាល់វិញថា «ក្រែងជាមិត្តស្និតស្នាលហី? ម៉េចមិនសួរខ្លួនឯងទៅ»។ ការឆ្លើយតបពីសំណាកតារា ចម្រៀង ជី ដេវិត អំពីការសួរជីកឬសជីកគល់ពី វណ្ណដា នេះបានធ្វើឱ្យអ្នកលេងបណ្តាញ សង្គមចូលទៅ Reply ជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyfo7SgdwQz_Mttc2dYLtN2dwXC3lBYk7Zvhcj_eQigZUenwNuJoucTCV59vOF0_gy4s1Na9WcrVCygFGyrRgspdBsk9oPoxQVTLlH0la7svBHuHkhxcFVMSQo9lQmgLj5_-xCeJvbnMdnL4BayG2UlCGaon6lvTBFDBjMBH-ksFVZHmOrmnc7YE4c6JKG/s687/image_2025-05-19_14-26-40.png

កន្លងមកសង្គ្រាម Diss Track រវាង វណ្ណដា និង ជី ដេវិត គឹបានធ្វើឱ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំងពីរឌឺដងតាមរយៈតន្រ្តី ហើយវិលមកជានានិងចាប់ ដៃគ្នាវិញ។ ទោះយ៉ាងណា ការ Diss Track ចុងក្រោយនេះរបស់ ជី ដេវិត ទៅកាន់ វណ្ណដា បានធ្វើឱ្យទស្សនិកជនគិតថាទំនាក់ទំនងអ្នកទាំងពីរនឹងពិបាកផ្សះផ្សារគ្នាដូច ពីមុនណាស់៕