អស់បារម្ភរឿងសំបុត្រយន្តហោះមានតម្លៃថ្លៃទៀតហើយ ពេលនេះក្រុមហ៊ុនអាកាសចរណ៍មួយចំនួន កំពុងមានគម្រោងចង់បង្កើតជើងហោះហើរថ្មីមួយប្រភេទ ដែលមានតម្លៃទាបនឹកស្មានមិនដល់ និងមានផ្ដល់សេវាកម្មដល់អ្នកដំណើរចង់អង្គុយលើកៅអីក៏បាន ឬចង់ឈរក៏បានទៅតាមប្រភេទសំបុត្រដែលពួកគេបញ្ជារទិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC5VgDy6bXwOzCHxi1kkTvhqBCPFpQ8c4-H-d2BcBXAo25ghs0w3tZyTE4Hh2eaK_z01r1D4kEoD2wK_RnDzbQAy-aeSweFZt_XCsLfL8tWMk30AC9A0WwNoGUX0Zbbe9WjoM5DSTyOV1ZJK8B5OW_q18hbmBM_l7KB8pPnV6H6y45S-mWmRpohkgc154x/s962/photo_2025-05-17_14-22-50.jpg
តាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន Frontier Airlines នៅសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេកំពុងដំណើរការលើសេវាកម្ម «Vertical Class» ដែលជាឈុតសេវាកម្មហោះហើរថ្មី ដោយមានតម្លៃសំបុត្រចាប់ពី 9ដុល្លារឡើងទៅប៉ុណ្ណោះ។ ក្នុងនោះអ្នកដំណើរនឹងទទួលបានកន្លែងឈរផ្ទាល់ខ្លួន ខ្សែរចាប់តោងដើម្បីទប់លំនឹង និងកន្លែងសម្រាកជើង (knee rest) ផងដែរ ប្រសិនបើអតិថិជនជ្រើសរើសប្រភេទយន្តហោះដូចជា Airbus A320 ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXMqZcHQtDsQQqdC1UHY56KZZ5WD8aGjIgd5eQ1PtrZ72NG68WVrqS2ULCrW2rNaL3Bwuf0m9778HkDENh4lTNhesC-idEkGbPY4roliq9OEOZ6A3E9Ap3vU9KwYDleRkjKXO-Ar2Crd3YuumqQeAtfkkaH_8QXurD9JGiYqgLq_Gpz38RKOFDfUXK8QS6/s800/photo_2025-05-17_14-22-50%20(2).jpg

អ្នកដំណើរអាចជ្រើសរើសបន្ថែម 15ដុល្លារ សម្រាប់កញ្ចប់ «Lean Premium» ដែលមានជញ្ជាំងទន់សម្រាប់ផ្អែកខ្នង ឬចំណាយ 49ដុល្លារ សម្រាប់កញ្ចប់ «UpFront Lean Plus» ដែលមានទីតាំងឈរល្អជាងគេ ព្រមទាំងអាចចាកចេញពីយន្តហោះបានមុនគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBCrukWs7TJ4ncIiPvwm3xohomjB65zVCXAJxSf5nQAmZ2fZHY1uF358pahj-ExAhKWYy8h6lhPFSvtAFffbKCGBzBbOZAtob0T2GmH43-rwua-Fp4NdhltrXhJ0hgidDtufwopzCtEi_9m_iDktS4_Vivl7fJLkhV8nHzl7fE79tqEmshouSHtcihU9_s/s800/photo_2025-05-17_14-22-51%20(2).jpg

គួរជម្រាបថា បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅក្នុងការរង់ចាំសេចក្ដីអនុម័តពី FAA ដែលជាអាជ្ញារធរអាកាសចរណ៍របស់អាមេរិក។
ក្រៅពីពីក្រុមហ៊ុន Frontier Airlines របស់សហរដ្ឋអាមេរិក ក៏មានក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសផ្សេងទៀតរួមមាន ប្រទេសអ៊ីតាលី និង ចិន ក៏កំពុងតែចាប់អារម្មណ៍ក្នុងការបង្កើតជើងហោះហើរបែប Low Budget បែបនេះផងដែរ ដើម្បីអាចឲ្យមនុស្សគ្រប់គ្នាអាចទទួលយកបទពិសោធជិះយន្តហោះក្នុងតម្លៃសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_P24DcTDueCJAQycagqIU2gW0DDSkn_3LuJOoJyRNz1OeY-QAMAygYKYWm6Pe6YnO9LFrWzNViavbIELVHIThAhbnn9MNLmpLg_GerhkeTGQJaNjLxr69bRnblVW5fI9FeNHw6L3gjdkM8r39a9CLBFSm5O4RR75j5elfFlpBIO92kUjJuSm7FfB6lAb/s800/photo_2025-05-17_14-22-51%20(3).jpg

សម្រាប់ក្រុមហ៊ុន Aviointeriors មានគំនិតក្នុងការបង្កើតជើងហោះហើរមួយឈ្មោះថា Skyrider ដែលជាប្រភេទជើងហោះហើរកៅអីឈរដើម្បីកាត់បន្ថយចំណាយរបស់អ្នកដំណើរ។ ក្នុងនោះគេនឹងរៀបចំជាកៅអីស្ទូចបែប Saddle-style ដែលអ្នកដំណើរអង្គុយបានក្នុងស្ថានភាពពាក់កណ្ដាលឈរ ព្រមទាំងកាត់បន្ថយចន្លោះកៅអី ដើម្បីអាចអង្គុយបានគ្នាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3zUxOPAK4yqEy6uToL0kD53ooRaynT0ynwHi5HRShoCm1aKWuSP_J1o-37Cg_gETHXDWGZpVeU6dKDYJ24fHrDfVo_AgTa3djtMrTwHBuqM9DfGWs1AT-TmLaAurM3rYjnfXBuZ_fcgitKk7qde3vDtVhFyUGtMSzAa8De9CSwC4addvGoygwKBeWJGcT/s675/photo_2025-05-17_14-22-51.jpg

ដោយឡែកសម្រាប់ក្រុមហ៊ុន Spring Airlines របស់ចិន ក៏មានគំនិតស្រដៀងគ្នានេះក្នុងការកាត់បន្ថយចំណាយលើថ្លៃសំបុត្រយន្តហោះដូចគ្នា។ បច្ចុប្បន្នពួកគេកំពុងស្នើទៅកាន់រដ្ឋាភិបាលចិនសម្រាប់គម្រោងថ្មីនេះ ប៉ុន្តែទោះជាយ៉ាងណា មានអ្នកដំណើរមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពអំឡុងពេលហោះហើរជាខ្លាំង៕