ប្រទេសវៀតណាម ៖ ពលរដ្ឋវៀតណាមភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីត្រីនាគ ឬត្រី Oarfish មួយក្បាលបានអណ្តែតមកទើរនៅឆ្នេរសមុទ្រមួយក្នុងប្រទេសវៀតណាម ក្នុងសភាពត្រដរខ្យល់ និងដា.ច់កន្ទុយដោយបង្កឱ្យមានការភ័យខ្លាចថា អាចជាប្រផ្នូលមិនល្អ ឬនឹងកើតមានគ្រោះធម្មជាតិកើតឡើង។
បើយោងតាមប្រភពពីសារព័ត៌មានវៀតណាម Bao Tuoi Tre ចេញផ្សាយនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា៖ មានអ្នកនេសាទបានប្រទះឃើញត្រីOarfish ខាងលើនេះ នៅលើឆ្នេរសមុទ្រ Vinh Hy ស្ថិតនៅក្នុងខេត្ត Ninh Thuan ប្រទេសវៀតណាម។ បើតាមសម្ដីរបស់លោកមេភូមិ VinhHy បាននិយាយថា ត្រីដែលគេប្រទះឃើញនេះមានប្រវែង២ម៉ែត្រ បានដា.ច់កន្ទុយ ហើយត្រូវបានរលកបោកបក់មកទើរលើឆ្នេរសមុទ្រក្នុងតំបន់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ អ្នកស្រុក និងអ្នកទេសចរបានព្យាយាមជួយយកវាទៅដាក់ក្នុងសមុទ្រវិញ ប៉ុន្តែក្រោយមកវាបានងា..ប់ទៅ។.jpg)
បន្ទាប់ពីត្រីនេះងា..ប់ ប្រជាជនក្នុងតំបន់បានសម្រេចកប់ត្រីនោះតាមប្រពៃណីទំនៀមទម្លាប់។ អ្នកនេសាទក្នុងស្រុកជាច្រើនជឿថា លេចវត្តមានឡើងនៅជិតច្រាំង គឺជារឿងដ៏កម្របំផុតមួយ។ គេជឿផងដែរថា ត្រីនាគនៅទីណា នៅទីនោះ នឹងកើតមានបាតុភូតធម្មជាតិមិនធម្មតាដូចជា ការរញ្ជួយដី ឬរលកយក្សស៊ូណាមិ។
គួរជម្រាបថា នៅក្នុងជំនឿអរូបបិយរបស់ប្រជាជនក្នុងប្រទេសមួយចំនួន ពិសេសប្រជាជនជប៉ុនត្រូវបានគេជឿជាក់ថា វាជាប្រភេទត្រីនាំសារពីបាតសមុទ្រ ហើយហើយនៅពេលវាឡើងមកដល់លើគោកជាសញ្ញានៃការកើតមានគ្រោះធម្មជាតិក្នុងពេលឆាប់ៗ។ ជាក់ស្ដែងក្នុងឆ្នាំ ២០១១ មុនពេលការរញ្ជួយដី Fukushima និងរលកយក្សស៊ូណាមិក្នុងប្រទេសជប៉ុន ដែលបានសម្លា..ប់មនុស្សជាង ២ម៉ឺននាក់ មនុស្សជាច្រើនបានគេរាយការណ៍ថាពួកគេបានប្រទះឃើញត្រី Oarfish នៅលើច្រាំងជប៉ុន។ ការអះអាងបែបនេះ កាន់ជំរុញឲ្យជំនឿ ថាOarfish ជាត្រីនាំសារ ឬជាត្រីនៃសេចក្ដីវិ.នាសកាន់តែមានខ្លាំងឡើងៗនៅពេលបច្ចុប្បន្ន។.jpg)
យ៉ាងណាមិញ វាមិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់បានថាទាំងនេះគឺជាការពិតឡើយ ដោយអ្នកវិទ្យាសាស្រ្តបានបកស្រាយថា ជាធម្មតាពួកវារស់នៅក្នុងទឹកសមុទ្រដ៏ជ្រៅចាប់ពី ២០០ ម៉ែត្រទៅ ១០០០ម៉ែត្រ ដែលជាទីកន្លែងងងឹត និងមិនអាចឲ្យពន្លឺព្រះអាទិត្យអាចចាំងទៅដល់បានឡើយ ដូច្នេះនៅយូរៗម្ដងដែលមនុស្សបានប្រទះឃើញវានៅលើផ្ទៃទឹកខាងលើ ឬជាប់លើឆ្នេរសមុទ្រ ពួកគេជឿជាក់ថានេះជាការគេចខ្លួន ពីមជ្ឈដ្ឋានដែលមានការប្រែប្រួល ឬបាតុភូតមិនល្អនៅក្រោមផ្ទៃទឹករបស់ត្រី Oarfish ទាំងនេះ៕










