Home តារាជាតិ ទេព បូព្រឹក្ស ចង្អុលទៅកាន់អ្នករិះគ.ន់ឱ្យជួយចែករំលែកវីដេអូផ្សព្វផ្សាយនៅអង្គរវត្តជាងអង្គុយចាំតែទើស

ទេព បូព្រឹក្ស ចង្អុលទៅកាន់អ្នករិះគ.ន់ឱ្យជួយចែករំលែកវីដេអូផ្សព្វផ្សាយនៅអង្គរវត្តជាងអង្គុយចាំតែទើស

79
0

ពេលផ្សព្វផ្សាយអ្វីដែលជាអត្ថប្រយោជន៍សម្រាប់វប្បធម៌ជាតិអ្នករិះគន់មិនបានសរសើរឬចូលរួមសកម្មភាពគាំទ្រឡើយ។ ផ្ទុយទៅវិញគ្រាន់តែហូប ហ៊ីង និងជាស អ្នកមិនពេញចិត្តទាំងនោះអង្គុយចាំតែទើស។ ឃើញសកម្មភាពទាំងនេះ ទេព បូព្រឹក្ស បានឌឺដងទៅកាន់អ្នករិះគន់និងឱ្យពួកគេធ្វើខ្លួនឱ្យមានប្រយោជន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGh_PhH1JH-gESJ2xs0UWpOxZJ4_rGWlGQvTTgjasdni9RddeNxBmqQi4z-lQwapkzQSWRbz7KPTFY9Wh2yCbJbUpk3YTlDSfEYhlDw7Er8nev9zFb1XtrkUVfJswMO70Gcjs0kvAh7uAXE4DXKFUhe73lGY2jzJ36nlV07AtsNFiYLRS_Rz8DWfOJeSw/s2048/image_2026-05-23_16-49-35.png

កាលពីកន្លងមកនេះតារាចម្រៀង ទេព បូព្រឹក្ស បានធ្វើវីដេអូ Mukbang ពីការហូបហ៊ីងនិងជាស ដែលធ្វើឱ្យមនុស្សមួយចំនួនវែកញែកនិងរិះគន់មកកាន់តារាចម្រៀងរូបនេះដោយចាត់ទុកសកម្មភាពរបស់នាងមិនសមរម្យ។ អ្នករិះគន់ខ្លះថែមទាំងបោះសម្តីធ្ងន់ៗមកកាន់តារាចម្រៀងរូបនេះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTvqcOqObOPZaEquo1LbiPD9F8pWiO_CXyit2-Qk43z6Qjggs99kjfgfDZa13wEDtABuTmG8-5m3pi_UGC3gO0P8qVLu_vwxD2uBiZMrAjAU2gf03cMSRkoqtrSlDYDDfix9iEwchRiJjjt1KYcP44zL9bADHAmYk9WpkFCZBNg1iHxD-_ZN3T3UBZXdo/s1280/image_2026-05-23_16-30-53.png

យ៉ាងណាមិញនាបំណាច់ខែឧសភា នេះតារាចម្រៀង ទេព បូព្រឹក្ស បានស្លៀកពាក់យ៉ាងស្រស់ស្អាតផ្សព្វផ្សាយតំបន់អង្គរបន្ថែមពីការចូលរួមលេង Trend បទ Hooligan ជាមួយនឹង ជី ដេវីត កន្លងមក។ វីដេអូដែលទើបបង្ហោះនេះ ទេព បូព្រឹក្ស បានសរសេរថា «សៀមរាប ទីក្រុងដ៏អស្ចារ្យ ឋានសួគ៌ក្រោមមេឃ មានរបស់ដែលមានតម្លៃជាច្រើននៅទីនេះ ដែលមានតែមួយលើលោក »។ នៅក្នុងវីដេអូនេះ ទេព បូព្រឹក្ស បានស្លៀកពាក់សម័យកាលខ្មែរបារាំង ដោយបានធ្វើដំណើរជុំវិញប្រាសាទតាមមធ្យោបាយតុកតុក។ ទេព បូព្រឹក្ស ក៏បានបង្ហាញពីម្ហូបអាហារផ្លែឈើឆ្ងាញ់ៗនៅតំបន់នោះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAJQosUY1V-Ir1yOgKmRR1F1D5XpbpiNtuM5yFAqiQ3T4qjjHadPri-izCIugLLwGcdsAhIxrpQ_s3m7mRkRZPQJxXBMXdV7yjyRsBLh6H4-Dus2k_lPn9-hfmWmX7YoKdVnv3plPNzMazD6djVulnOGnzPOqftW2ZcMZgG2Pa85nXha3bjsnlZnYzi7o/s2048/image_2026-05-23_16-34-26.png
ក្រៅពីចូលរួមផ្សព្វផ្សាយកន្លែងទេសចរណ៍នៅខេត្តសៀមរាប គណនីហ្វេកប៊ុករបស់តារាចម្រៀងរូបនេះក៏បានចង្អុលត្រង់ៗទៅកាន់អ្នករិះគន់នាងរឿងហូបជាសនិងហ៊ីងនាពេលកន្លងមក។

ទេព បូព្រឹក្ស បានសរសេរថា «សង្ឃឹមថាបងប្អូននឹងជួយស៊ែរ videoមួយនេះឱ្យដូចvideoញុំាហ៊ីងនិងជាសផងណា ហើយpageខ្លះដែលខំផុស video ញុំាហ៊ីងនិងជាសហ្នឹងក៏ជួយយកvideoបែបនេះទៅផុសផង ហើយអ្នកខំមិនជេដៀលខ្ញុំក្នុង videoហ៊ីងជាសទាំងប៉ុន្មានបើអត់បានទាន់ធ្វើអីចេញមួយរឿងទេ ចូលមកនេះជួយស៊ែរឱ្យមានប្រយោជន៍តិចមើល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn9nlmDytX65pIAu9LPIMz-C7KJ8MR0IjVD5_wp9smyb-znhmyuTAsjmuQklAHfOQtipiT8ODVTocCKqS-IHR537o9LgsOtSZwlcpKPZMQ6x2WNdQ_fOHBpJh586GWiZ8C0e9hzv7_UEcYffakqFCFQvidSXaJmJ4TObU-bTpwZizyCqx2GgMA_ItrXIM/s2048/image_2026-05-23_16-34-27.png
នេះត្រូវបានចាត់ទុកថា ទេព បូព្រឹក្ស បានវាយបកទៅកាន់អ្នករិះគន់និងឱ្យពួកគេធ្វើខ្លួនឱ្យមានប្រយោជន៍ចូលរួមចែករំលែកវីដេអូរបស់នាងដែលផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត ម្ហូបអាហារនៅទីនោះជាជាងអង្គុយចាំតែទើសនាងគ្រប់ពេលវេលាមិនលើកឡើងសូម្បីតែការហូបអីរបស់នាង៕