រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសតារាចម្រៀងដ៏ល្បី អ្នកនាង ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីជំរុញ និងបន្តជួយផ្សព្វផ្សាយរូបភាពកាយរឹទិ្ធជាតិកម្ពុជា និងការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifLzjQqdCoJSk3_eHCmolWLE0Qshu2y4KkP5pDxsaaOmOZKqqtOBUsoUgI7bz-O0A1JJ900uVfwVgvBNHOIQyupB-2ortOdTl9dMwIIZMfvTyiiLXm8FqThtX-cRUSiiHvToWKf-tJKcgm33VBgWWV11XEe945yWqRTaV5bIh3DuxZY_DlqtjbhXw4Bvgq/s1280/photo_2025-05-20_08-51-15.jpg
ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនលោកស្រី ឱក សុគន្ធកញ្ញា និងប្រកាសទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដែលបានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី ឱក សុគន្ធកញ្ញា និងសហការី ចំពោះការចូលរួមក្នុងមហាគ្រួសារកាយរឹទ្ធិជាតិកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UjIGCAA-rNO8_zpMDwdGZAaWQ9lmRcOoBbTTSD1bVwojgTAY64aw2ANKZOgP85dCxGl0aTu6trhdUO_SnHT5ruwhP2Ktb1HFGhynVnSDyUNYtNOLCnIVb9rqZ53S4sR6cbdDikJgsTVBD3jAifhbFGPNlfIAZCCerwzTiobsdBydJqs9Lt3Ax9cA72jt/s1280/photo_2025-05-20_08-51-17%20(2).jpg
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះ លោកស្រី ឱក សុគន្ធកញ្ញាបានស្ម័គ្រចិត្តទទួលយកភារកិច្ចជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយពីសកម្មភាពកាយរឹទិ្ធជាតិ និងជំរុញឱ្យយុវជនចូលរួមការងារសង្គម ដើម្បីបង្កើនភាពធន់ និងចំណេះដឹងប្រែក្លាយជាកម្លាំងចលករចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrSwzHhO39xbbhsM4PzZqWqPKsH4HmMDM-K3ha9KW0r7OJcgYAwsmmDnsZVZNLQSxKsMCHuRYbBN1y_L52fMZE61hW5yQUCIQa5PTwSuA7dqVJ3EDbc3wwSAXXaJp58ppKm6Rpm3c16unvdBiktKFNpzzhwhJtJ3V33JdmMNAGdXcHV-_A9JKMmQimmvcQ/s1280/photo_2025-05-20_08-51-18.jpg

ជាការឆ្លើយតប លោកស្រី ឱក សុគន្ធកញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ព្រមទាំងក្រុមការងារកាយរឹទ្ធិទាំងអស់ ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យលោកស្រី និងសហការី បានចូលរួមបំពេញភារកិច្ចដ៏មានអត្ថន័យនេះ។ លោកស្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកឱ្យកាន់តែសកម្មដល់សកម្មភាពមនុស្សធម៌ សប្បុរសធម៌ ធ្វើជាគំរូបង្ហាញនូវទង្វើល្អក្នុងការរស់នៅ សច្ចធម៌ គុណធម៌ សន្តិភាពផ្លូវចិត្ត ជំរុញលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6WTbrD0tgnIHHvmUlCwSYBmGS-VAseWk6Xr_DvZsICONMcvWHbacu3GS4cworWf5bKOc3EYsQTjHlby3g3afmaLHJaK9sbC8-DX4kMCOtLx0Tz7DPgGJS_rf46VijJ59KSWiFy6uAgdZDoL9G1vXLto1F9oxx8wxBGPztWpEFbeZAIQvqmUf7C1RW17W1/s1280/photo_2025-05-20_08-51-17.jpg

ជាចុងក្រោយ ក្រសួងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់ លោកស្រី ឱក សុគន្ធកញ្ញា ព្រមទាំងសហការីទាំងអស់ដែលបានចូលរួមក្នុងសកម្មភាពកាយរឹទិ្ធជាតិកម្ពុជា សំដៅលើកកម្ពស់ការអប់រំដល់យុវជនជំនាន់ក្រោយនេះ។ ហើយតាងនាមជាទូតសុច្ឆន្ទៈ លោកស្រី ឱក សុគន្ធកញ្ញា ប្ដេជ្ញាថានឹងចូលរួមចំណែកផ្សព្វផ្សាយការងារអប់រំ កិច្ចការមនុស្សធម៌ និងអភិវឌ្ឍសហគមន៍នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរ៕