យោងតាមការចាត់ថ្នាក់ចំពោះ «រាជវាំងដែលស្រស់ស្អាតបំផុតទាំង១០ សម្រាប់ការធ្វើដំណើរកំសាន្តបែបព្រេងនិទាននៅក្នុងអាស៊ី» ប្រចាំឆ្នាំ២០២៤ ព្រះបរមរាជវាំងនៃប្រទេសកម្ពុជា បានទទួលបានចំណាត់ថ្នាក់លេខ៩ នៅទូទាំងអាស៊ី។ ការចាត់ថ្នាក់ត្រូវបានធ្វើឡើងដោយ Tripzilla ដែលជាគេហទំព័រផ្សព្វផ្សាយពីគោលដៅទេសចរណ៏ធំបំផុតនៅអាស៊ី។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-s8Zl5txPKB2gRfAGDC_6iE0PHZJiG0IS3N51COT3cz0N8ioByEHfNGZce2VB8hj0DB-lL1EQPm2kEaBejqh6wLr5XzYOS5ykqA1XLF2k_0L5pwZKSmvP7YjJWIelRODgV9K0M_5JrLSz3C8sI2iQmtQLLRF68I9C5ujXT7MGTomitgAbDtTf7LCTZAeV/s1200/photo_2025-05-19_13-18-58.jpg
    នៅក្នុងអត្ថបទមួយដែលលើកឡើងអំពី រាជវាំងដែលស្រស់ស្អាតបំផុត និងស័ក្តិសមសម្រាប់ការទៅទស្សនាកម្សាន្តក្នុងពេលវិស្សមកាល ដោយក្នុងនោះមានស្ថាបត្យកម្មចំនួន ១០ ត្រូវបានTripzillaទទួលស្គាល់ថាមានភាពលេចធ្លោទាំងសម្រស់ និង ប្រវត្តិវានីមួយៗរួមមាន ៖ ទី១ និងទី២ បានទៅលើរាជវាំង Himeji និងវិមានអធិរាជតូក្យូ របស់ជប៉ុន, ទី៣ និងទី៤ បានទៅលើរាជវាំង Mysore និង Mehrangarh Fort ប្រទេសឥណ្ឌា, ទី៥ រាជវាំង Gyeongbokgung ប្រទេសកូរ៉េខាងត្បូង, ទី៦ វិមាន Istano Basa Pagaruyung របស់ឥណ្ឌូនេស៊ី, ទី៧ រាជវាំងម៉ាន់ដាឡេ របស់ប្រទេសមីយ៉ាន់ម៉ា, ទី៨ The Summer palace នៅប្រទេសចិន, ទី៩ ព្រះបរមរាជវាំងចតុមុខ របស់កម្ពុជា និងទី១០ The Grand Royal Palace ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyS0Hpqt4H9RfkGcn6Y39ExOomtxAVTkL2ADxz66WtB_haMSHv_6hufJQvBrv8NnnZqIHhuorEeUIropTKgGAXFustklO6LPErO4olgLo-eocbKsl2jmPLcT9CMrDnwm0eheATARP4eIrk-v_umnSvSbWkboskY5DUjj-z8AYgNppHbIZPxHLOWQy0mC91/s1280/photo_2025-05-19_13-19-00.jpg

    គួរជម្រាបថា ក្រៅពីការផ្ដល់ចំណាត់ថ្នាក់លេខ៩ សម្រាប់ព្រះបរមរាជវាំងចតុមុខ គេថែមទាំងបានលើកសរសើរពីស្ថាបត្យកម្មខ្មែរមួយនេះ ថាមានភាពល្អប្រណីតដោយសាងសង់ដំបូលរាងខ្ពស់ស្រឡះ មានក្បាច់ចម្លាក់លេចធ្លោ និងការរចនាផ្ទៃដំបូលឲ្យមានពណ៌មាសយ៉ាងគួរឲ្យទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNFvlJVKg0gvfyrUy9zPoV3tg5FNc9-iyJSb9kSiPbES41Zwmi30dt1dZYmfeEJ2Ek0y6-iz8ScnXZz6pcB8jdbkbIzGMFOSmiAggpNrdm4RVebMzf4znYW3NXXxtnvnknvgS6ZXPSqs-4Wi0pH7p3ktJI3JaFpNmUL_g1gx_XAZP6eLrCRGV_DZppE9sM/s828/photo_2025-05-19_13-19-01.jpg

    លើសពីនេះគេហទំព័រ Tripzilla ក៏បានរំលេចឲ្យឃើញផងដែរថា ចំណុចដែលសំខាន់បំផុតនៅក្នុងបរិវេណនៃព្រះបរមរាជវាំងនេះរួមមាន៖ សាលប្រជុំដែលមានរាជបល្ល័ងសម្រាប់ព្រះមហាក្សត្រគង់ប្រថាប ប្រាសាទទេវាវិនិច្ឆ័យ ព្រះវិហារព្រះកែវមរកត ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOc61HuZIDzsx7IRvG-NAdYmVdBbVTn429ayb9AFeejftty_iMQov9n_nwVyo55DJ6cl4ZDNKEfp1FUuQKAWPxDy1ZJ6JsCq7uCyK8JO4ggjWyCT88BsU_PwCF5o_EolboFPPCIEYdPMY03y1kdwnolp0sYA_HP3cUH1kLASg36zGIzw3Gj5-PcsjEBr-k/s1280/photo_2025-05-19_13-18-57.jpg

    គួររំលឹកថា ព្រះបរមរាជវាំងចតុមុខបានសាងសង់ឡើងដោយបែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ មានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដែលលំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsMgpOCS2eU1wVIqPFKBz_aTv-Y-1_bRmuDdz9AKvIRoQCZrdWuy1IY_2Wg5p3qqAx0yTdos1QkrKjMBWf_cckY9BI29Eet2SYPwL5GbUXonfWcGLVPmixEskY9EIx7yzJNnzwQsIzzHCCMzujZ58vedXQJlEpr-byLBJAf0gf0MZ0VygHaVrrFoEKoRPh/s1280/photo_2025-05-19_13-19-41.jpg
    ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយនៅក្នុងបរិវេណនៃព្រះបរមរាជវាំង មានប្រាសាទជាច្រើន ដែលបង្អួតរាងសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងកំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់៕