កូលេស្តេរ៉ុលខ្ពស់គឺជាស្ថានភាពមួយដែលសារធាតុខ្លាញ់ដែលហៅថា lipid ប្រមូលផ្តុំនៅក្នុងសរសៃឈាមរបស់អ្នក។ នេះអាចនាំឱ្យលំហូរឈាមមានកម្រិត បង្កើនហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ មនុស្សជាច្រើនដែលមានកូលេស្តេរ៉ុលខ្ពស់ មិនបានដឹងមុនថាពួកគេមានវាទេ ព្រោះវាមិនតែងតែបង្ហាញរោគសញ្ញាច្បាស់លាស់។
ទោះបីជាយ៉ាងណាក៏ដោយ ការកើតមានសញ្ញាលើរាងកាយមួយចំនួន អាចបង្ហាញពីកម្រិតកូឡេស្តេរ៉ុលខ្ពស់នៅក្នុងរាងកាយរបស់អ្នក។ វេជ្ជបណ្ឌិតបានគូសបញ្ជាក់ពីចំណុចគួរឲ្យចាប់អារម្មរណ៍សំខាន់ៗពីគឺរ៖
១ ដុំពកនៅជិតភ្នែក៖ ពួកវាទាំងនេះជាការលូតលាស់តូចៗ ដែលត្រូវបានគេស្គាល់ថាជា xanthelasma ។ ពួកវាអាចជាសញ្ញានៃកូលេស្តេរ៉ុលលើសដែលមាននៅក្នុងឈាមរបស់អ្នក។ ជាធម្មតាវាមានពណ៌លឿង ដោយសារតែពណ៌នៃជាតិខ្លាញ់ក្រោមស្បែក
២ ហើមដៃ និងជើង៖ ការរក្សាជាតិទឹក និងការហើមនៅតំបន់ទាំងនេះអាចទាក់ទងនឹងកូលេស្តេរ៉ុលខ្ពស់ដែលប៉ះពាល់ដល់ចរន្តឈាម។ ការហើមនៅជុំវិញកដៃគឺជារឿងធម្មតា ដែលនាំឱ្យមានការឈឺចាប់ក្នុងសរសៃពួរ។ វាអាចនឹងកើតឡើងជុំវិញសរសៃពួរណាមួយ រួមទាំងកែងជើង។
ជនជាតិអាមេរិកប្រហែល ៧១ លាននាក់ត្រូវបានគេប៉ាន់ស្មានថាមានកូលេស្តេរ៉ុលខ្ពស់ ប៉ុន្តែជិត ៤០ភាគរយ មិនដឹងពីស្ថានភាពរបស់ពួកគេ។ នេះជាមូលហេតុដែលការពិនិត្យទូទៅ និងការពិនិត្យឈាមជាប្រចាំគឺជារឿងចាំបាច់។ ប្រសិនបើមិនបានព្យាបាលទេ កូលេស្តេរ៉ុលខ្ពស់អាចបំផ្លាញសរសៃឈាម និងនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
តើមានវិធីអ្វីខ្លះដែលអ្នកអាចទប់ស្កាត់បញ្ហានេះបាន?
១ ការធ្វើតេស្ត៖ ការធ្វើតេស្តឈាមជាវិធីសាមញ្ញដែលអាចវាស់កម្រិតកូឡេស្តេរ៉ុលរបស់អ្នកបាន។
២ ប្រកាន់យករបបអាហារដែលជួយដល់សុខភាពបេះដូង៖ ផ្តោតលើបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់។ កំណត់អាហារដែលមានជាតិខ្លាញ់ឆ្អែត និងកូលេស្តេរ៉ុលខ្ពស់។
៣ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ សកម្មភាពរាងកាយនឹងជួយកែលម្អកម្រិតកូឡេស្តេរ៉ុល និងសុខភាពបេះដូងទាំងមូល។
៤ ស្វែងរកការណែនាំពីគ្រូពេទ្យ៖ បើចាំបាច់ គួរជួបវេជ្ជបណ្ឌិតដែលអាចណែនាំថ្នាំដើម្បីជួយគ្រប់គ្រងកូលេស្តេរ៉ុលបាន។ ដូចនេះការយកចិត្តទុកដាក់លើរាងកាយរបស់អ្នក និងរក្សារបៀបរស់នៅដែលប្រកបដោយសុខភាពល្អគឺជារឿងសំខាន់មួយ អាចធ្វើឲ្យអ្នកគ្រប់គ្រងកូលេស្តេរ៉ុលរបស់អ្នក និងកាត់បន្ថយហានិភ័យទាក់ទងនឹងវាដែលនឹងកើតមានចំពោះអ្នក៕