ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាល និងក្រសួងអប់រំរបស់ប្រទេសម៉ាឡេស៊ីបានជ្រើសរើសយកភាសាខ្មែរ និងភាសារបស់ប្រទេសក្នុងអាស៊ានចំនួន២ទៀត ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្ស ដើម្បីជាការលើកកម្ពស់អំពីការយល់ដឹងអំពីវប្បធម៌នៃប្រទេសក្នុងតំបន់អាស៊ាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2gZXGuV5ovusiZFwauUoijofK34Wd4N0fNOiMLA1OhYmsjFC9vp9h8qRplY6-IlSfbv1AOW2_eFcDwBPb5dwNs_n8eEx63TIa87gs8ZtbcP46T711ms5TNuyHOh6R94yudDi8g5otQKA0VQlvtW7m_RpRWUo9Z_RTOsVok6FO_pjBTdg8yLPHlcc_dELE/s720/image_2025-04-26_08-29-13%20(2).png

កាលពីថ្ងៃទី២១ ខែមេសានេះ រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី អ្នកស្រី Fadhlina Sidek បានបញ្ជាក់ថា ភាសាខ្មែរ ថៃ និងវៀតណាម នឹងត្រូវផ្ដល់ជាជម្រើសសម្រាប់សិស្សរៀន ដូចជាភាសាបរទេសដទៃទៀតដែរ ប៉ុន្តែវាមិនមែនជាការដាក់ជំនួសនូវមុខវិជ្ជាដែលមានស្រាប់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ី The Malay Mail។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxYapuNkYk6fy2v3o3YK4FGVa84pxrcz3tLpV3-MXBeN7fdJUeIKTyvfop3DWHtNFAbEfprMRHIe6FV0wYzBgd939HHsNvb3nn_oFcP5hJ1ED4G8yeo7XcsPQ8668EpOI6OEVBI1IZW1ue3EOQIv0xdVdVvSYSzju_QhCq99ssg1IGRoN2574P53ltAnjj/s750/photo_2025-04-25_14-37-51.jpg

គម្រោងនេះគឺស្របតាមគោលនយោបាយរបស់ម៉ាឡេស៊ី ក្នុងការបង្កើនទំនាក់ទំនងជាមួយបណ្ដារប្រទេសនៅអាស៊ាន និងបណ្ដុះបណ្ដាលសិស្សឲ្យមានការត្រៀមខ្លួនក្នុងបរិបទតភ្ជាប់គ្នាជាមួយប្រទេសក្នុងអាស៊ានផ្សេងទៀត។ លើសពីនេះ អ្នកស្រី Fadhlina បានលើកឡើងថា ៖ បច្ចុប្បន្នភាសាដើមរបស់ប្រទេសម៉ាឡេស៊ីគឺ Bahasa Malaysia និងភាសាអង់គ្លេសដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនោះ គឺបានចូលរួមលើកស្ទួយដល់កិច្ចសហការក្នុងតំបន់។ ដូច្នេះការដាក់ភាសាបរទេសដូចជា ភាសាខ្មែរ ថៃ និង វៀតណាមនេះ ចូលក្នុងកម្មវិធីសិក្សាមិនមែនជាការដាក់ជំនួសភាសាដើមឡើយ ពោលគឺដាក់ជាជម្រើសភាសាបន្ថែមសម្រាប់សិស្សរៀនសូត្រដើម្បីបន្តឹងចំណងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibOQZ5EOBg_HxWuZlKAMYFnbV8JQu6XSLIJkJH3nzkzRXlkywwkTJl6ZT9IxdUco6jJ2xYSt4ganlmO2hoacVy169rVVsMUxH-I-skYLB1oNXzLo3XQH3n9K_TVrtK2mfbz0lzvOk_GkthEdkaa-wzgwX0fj83KjzyVWS1KY4FlZJr1lbNT5bjzl_Rd5TL/s768/photo_2025-04-25_14-37-50.jpg

គួរបញ្ជាក់ថា គម្រោងក្នុងការដាក់បញ្ចូលភាសាខ្មែរ និងភាសាប្រទេសក្នុងតំបន់អាស៊ានដទៃទៀតចូលក្នុងកម្មវិធីសិក្សារបស់ប្រទេសម៉ាឡេស៊ីនេះ កំពុងស្ថិតនៅក្នុងការវាយតម្លៃ ប៉ុន្តែវានឹងផ្ដល់មកនូវផលវិជ្ជមានព្រោះវាបង្ហាញពីភាពចម្រុះនៃភាសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmuPexZk5evNRlh53UNfhi92sJOYcFMgXLvDb9b_zx4xZK2O0XlNvtBLD6dlqyqxAWTKnCXCxgdgaWlPjeXwby5KIvVG-aS2Gcbi0O-cLJLAqjG5HOkBd7A-rdsL7oGCQd23yz3Ohyphenhyphen3EDHjY_xwVjrhmQtCaYoeq2s8a7_xjlUAtlqM0Byzy3t7q7jREen/s1240/photo_2025-04-25_14-37-51%20(2).jpg

លើសពីនេះទៅទៀត ប្រទេសម៉ាឡេស៊ីមានការជឿជាក់ថា ៖ ចំណងទំនាក់ទំនងរបស់អាស៊ាននឹងកាន់តែមានភាពរឹងមាំឡើង តាមរយៈការបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ ឲ្យស្វែងយល់ពីភាសា ទំនៀមទម្លាប់ និងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក។ មួយវិញទៀត វាក៏នឹងផ្ដល់ឪកាសការងារល្អៗដល់សិស្សបន្ថែមផងដែរ តាមរយៈការធ្វើអាជីវកម្ម និង ទេសចរណ៍នៅក្នុងតំបន់អាស៊ាម៕