កាស្មៀរ គឺជាតំបន់សមរភូមិដ៏ក្តៅ រវាងប៉ាគីស្ថាន និងឥណ្ឌា ដែលតែងតែឈ្លោះគ្នាដណ្តើមតំបន់នេះ យកមកគ្រប់គ្រងអស់រយៈពេល៧៨ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdCwi6OsaQ_M1FQli-YwAe_EO3EsYi0Sdt3gmqSbl1ljUnrctM-gygKJimtuG7IG3kZjZC7NNmBQ-cQ6iyaJasWw0W778ulEzAkS9VjeJ0omSMPtzmr71OLgzyZkJ-ljeOPYQbs-vmPEM9bpvfYaFgRQsHUwRL__0E1oDdDW9pGwc_QXjAHocUT8T8ZnfJ/s1200/image_2025-04-26_10-32-15%20(2).png
ដើមឡើយឥណ្ឌា និងប៉ាគីស្ថាន ជាប្រទេសតែមួយរួមគ្នា ដោយស្ថិតក្រោមអាណានិគមចក្រភពអង់គ្លេស។
ពេលនោះ កាស្មៀរគឺជារដ្ឋមួយនៅក្នុងរដ្ឋសហព័ន្ធឥណ្ឌា ដោយមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0cWncgYOzX3hFS_1poYYpRNM1wQX9KxdrVVJqrPBd6VOm3_7NKwXx4pbJKQrCpQ4zucckIbF60zbEOgMaEOU_JUNXM10C67PQYLDg1msqKXbeBah-84Xga4zlw-TANC0bKUx4pMRIveY5zZS1Xu7QQDBfjaA4aZBlA60TkWD0nb1Io_Sl9R4f4aeaSnUR/s1113/image_2025-04-26_10-32-15.png

លុះក្រោយមក នៅឆ្នាំ១៩៤៧ នៅពេលដែលអង់គ្លេសប្រគល់ឯករាជ្យ ក៏ចែកឥណ្ឌាជាពីរប្រទេស ហើយឱ្យប្រជាជននៅកាស្មៀរជាអ្នកសម្រេចដោយខ្លួនឯងថា តើចង់ភ្ជាប់ខ្លួនទៅនឹងឥណ្ឌា ឬក៏ទៅនឹងប៉ាគីស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioDPAslZhh0jcui0R-pJ2ZJZvN6fghbsIsxnEy5kXysLzG23WMWjcISfQyNjju5AVzVlirIDysW1k4WDjLxx1_0iuWn9ZKjFwjvBBMjibEWg3HfdnoquK4cdGSo2CnCfsz3BQDqhkWEW2kOXgaCPNaDfdIQBxggvDDkSUNgXw9GyhXXW-oUT34xkBS-GjG/s1280/image_2025-04-26_10-32-09.png

ពេលនោះ មេដឹកនាំតំបន់កាស្មៀរ ហាក់មានភាពស្រពេចស្រពិល មិនដឹកភ្ជាប់ខ្លួនទៅខាងណា ក៏បានធ្វើឱ្យក្រុមបដិវត្តន៍អ៊ីស្លាមនៅកាស្មៀរ ដោយមានជំនួយពីប៉ាគីស្ថាន រៀបចំគម្រោងការណ៍ចង់វាយដណ្តើមអំណាចនៅកាស្មៀរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXmirYNbV35LMD2dpK4iLip1eEa2gvz3edD-a4c79VSeP6YRlIiUYvbENL4cRVjcSPzlcuFP5ekj_rwqQpLYL3lbkp4-ciAO8A2EvgzE8xUykLUV9KuMUvpLJR6MuoELE7Rc-iGA3mN-vstjGpt4AtmA1Hxv9SzY46smySB52pD5DtoXiAOy4Wlc6wDzy9/s3000/image_2025-04-26_10-32-11.png

ដឹងពីគម្រោងការណ៍មុន មេដឹកនាំតំបន់កាស្មៀរ ក៏បានសម្រេចភ្ជាប់ខ្លួនជាមួយឥណ្ឌា ហើយស្នើឱ្យឥណ្ឌាបញ្ជូនទាហានចូលមកគ្រប់គ្រងដែនដីមួយផ្នែកធំរបស់កាស្មៀរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAH2nt6pEDGm6ieJiahlAYCdjc39bBPENWqXjI1RPasBtJxymQUT1wDM_jDEfiLmH7c-4949e7WTcw_PfUXoZhdkAmahsPJ1szXIvP4cAMUvIWSauqUTmiXg9mJqxMSXw024xcS9VacuPfy_zlQRHXeZSKEveVAc_gmpUHj_ThMQo1H9Ue9S1Y8DGnTwAU/s1356/image_2025-04-26_10-32-10.png
ចាប់តាំងពីពេលនោះ ជម្លោះដណ្តើមតំបន់កាស្មៀរ រវាងឥណ្ឌា និងប៉ាគីស្ថាន ក៏ចាប់ផ្តើមផ្ទុះឡើង។

កន្លងផុតជាង ៨០ឆ្នាំ ការប៉ះទង្គិចដោយអាវុធ រវាងប្រទេសទាំងពីរនៅតែកើតមានឡើង ដោយភាគីប៉ាគីស្ថាននៅតែយល់ថា ឥណ្ឌាបានឈ្លានពានដណ្តើមកាន់កាប់តំបន់កាស្មៀរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoD3ajMwBk3UexjVpwSSZ0STxG08eFUVxrazy4YCaUDtmalBoMvILNbc6L3hBSeFeQajwzx1u5R5ipOv4uvwxtqZeTWUQtFnclKuIH34W-Auad2i2pc5heFhWz-DxurNKv9H_cuIUxad6SNgHafNljUJcXs5xXYCm6oIbpa2MF1tKZR_oleBwPx4XgzuRN/s1200/image_2025-04-26_10-32-13.png

ស្របពេលដែរ ឥណ្ឌាវិញអះអាងថា វត្តមានកងទ័ពឥណ្ឌានៅក្នុងទឹកដីកាស្មៀរជារឿងស្របច្បាប់ ព្រោះមេដឹកនាំកាស្មៀរបានសម្រេចភ្ជាប់ខ្លួនជាមួយនឹងឥណ្ឌាតាំងពីទទួលឯករាជ្យពីចក្រភពអង់គ្លេស៕