Home Blog Page 509

ក្រុមហ៊ុន ប៉ាស៊ីហ្វីកអ៊ិនធើណាធើណលខនស្ត្រាក់សិន ខូអិលធីឌី នាំយកអំណោយ សរុបជាទឹកប្រាក់ចំនួន៦០០០ដុល្លារសហរដ្ឋអាមេរិក ដល់មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់

0

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន ប៉ាស៊ីហ្វីកអ៊ិនធើណាធើណលខនស្ត្រាក់សិន ខូអិលធីឌី បាននាំយកអំណោយសប្បុរសធម៌ ទៅផ្ដល់ជូនដល់មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួជាអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ទូច វិសាសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយយករងខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG8KM0Pt6qLxPWMyTaK8pRxNypB1JNJbhdxkR6Q9s-k624TEn7XdeMq4mHgzwcq49vQKZ_x1VV5ypd2TTG7lJDHYpyVR6Lqy0e0dN9yUNA880G7RbhOLljmRYaWj9-0D8Y_eJCNXHDDrt7pnLb9pVRjNAg-sNVhdV8NlapOaKLp2xcrqQzx2PkvREkeR4w/s320/photo_2025-04-27_11-11-32.jpg

ក្នុងឱកាសនោះ លោក ចាង ហ្វីយ (Zhang Wei) ប្រធានក្រុមហ៊ុន ប៉ាស៊ីហ្វីកអ៊ិនធើណាធើណលខនស្ត្រាក់សិន ខូអិលធីឌី​ បានមានមតិសំណេះសំណាលទៅកាន់ប្អូន ក្មួយ ដែលស្ថិតក្នុងមណ្ឌលកុមារកំព្រា ដោយលើកទឹកចិត្តឲ្យខំសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួន និងសង្គមជាតិ ។ លោកបន្តថា ក្នុងនាមជាប្រធានក្រុមហ៊ុន លោកនឹងព្យាយាមជួយជ្រោមជ្រែងបន្តបន្ទាប់ទៀត ទៅលើកម្មវិធីផ្ដល់អំណោយសប្បុរសធម៌ជូនដល់មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ។​

សូមជម្រាបផងដែរថា អំណោយសប្បុរសធម៌ ដែលផ្ដល់ជូនដល់មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ គឺបានមកពីក្រុមហ៊ុន ប៉ាស៊ីហ្វីកអ៊ិនធើណាធើណលខនស្ត្រាក់សិន ខូអិលធីឌី មានដូចជា ស្បៀងអាហារនិងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ សរុបជាទឹកប្រាក់ចំនួន៦០០០ដុល្លារសហរដ្ឋអាមេរិក ។ក្នុងនោះក៏មានការចំរួមពីសំណាក់ក្រុមហ៊ុន និងសប្បុរសជន ដូចជា _Shanghai Harbor Group (600 USD)
-Henan Zhonggong Design and Research Institute (600 USD)
-Kun Tai Construction (US $600)
Tian Kun ។ ចំពោះអាហារសាមគ្គីទទួលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាផ្ដល់ជូនកុមារកំព្រា ក្រុមការងារ​ គឺត្រូវបានឧបត្ថមដោយ ឧត្តមសេនីទោ​ សិទ្ធ​ ឡោះ​ ស្នងការខេត្ត​បន្ទាយមានជ័យ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiByXdhbVcazHoYBtrUus3UtEENQ9xV1NIYTNlzmsj6ROCVo6gGdKbZNIEdDFECh4TQPaXu8RbSPmFQdNqegG_7ZFp9EdKfE0uXQPZzYzqS8_CwpSDBpix09E2JYHXGzn6-tP8cS1_EAIndJ-GQo9VXVQ4NI1hdC4pWKgelDz3wbt_1_B_YQZTzQ-x8kfdE/s320/photo_2025-04-27_15-45-30.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnt1EbpWujazWmo23HfmtOViJgfygX5f7lAbL65QzgeWaW3DsJwwqZQSygZ6ZhB9T_65eD4Jv534P_Q_Q_SAkjaDKzi0kd-0Cb4FdBLW7YsvUcqzYEfU2kU83_IkefQDEZQ_DUft8jLFQU7BupbTqghHQRnNfSLLR2it74I8cpPC9QOsDZGOBeXA1xOEV5/s320/DSC00901.JPG
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNBzChMEIqahYuv5gNysFllSAQ9i8lCEUkhTW1cgcHAtHWcuaAZArHa2tPf3jo3JrQakbG4KtxsfxWvP-iyjo9r7S07hlHzDjpqxS_MA0q5k9ljwQNvQUDjpqWogo51eFyoBs_kUURt-Wxl3vHfwvsnxhHu9rADU3MLlf7yJ7usK2gWZjSNcGTnSUk364U/s320/photo_2025-04-27_11-11-34.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY8ZQFa0RWjfUxRcuMS8YA0lJznlxSfkJBmolstlRh9OtVNhUpbrThAiVbLC6b888PBlxJQIceBn1IAuyjQIrEPb9WOo7Vh4238n-7F5mJ4bMm7lhrbPytov7PQnd0BQE7koxsyz7CFY1QU2iPOTq-S_YeQ7orYxpylUqKzqYqraLv1H_IJVTw_rYPfjIe/s320/DSC01025.JPG

ចិនថា គ្មានការចរចាឡើយ បើTrumpចង់ដោះស្រាយបញ្ហាពាណិជ្ជកម្មត្រូវលុបចោលការតម្លើងពន្ធ

0

ទីក្រុងប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិនបានចេញមកបដិសេដថា ស្ថានភាពសង្រ្គាមពាណិជ្ជកម្មនៅមិនទាន់មានភាពល្អប្រសើទេ ព្រោះនៅមិនទាន់មានការចរចាលើកិច្ចព្រមព្រៀងណាមួយឡើយ ហើយអ្វីដែលោក Trump បាននិយាយកាលពីដើមសប្ដាហ៍មុនថា “អ្វីគ្រប់យ៉ាងគឺសកម្ម” ដែលសំដៅលើការចរចារវាងចិន និងអាមេរិកនោះ គឺមិនមានមូលដ្ឋានច្បាស់លាស់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGq4XghsYFlVxBNmgoG2B10ej0MR_2hFZcLps2aOfYZ9ClNkHr79ZmE98bescLpXqxpNaxyT0ppGw6QwIoDfVv-kp2fEzKBPleVjK3XvUzjwsB396x2XX_8gXvN8QsqZxnlkp8yY05r9HEKzaVoqQDhmC3Nsw35KlA7sv9NgJF-_qKEN3FFLu9BJHMclOs/s768/image_2025-04-25_10-31-17.png

កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៤ ប្រទេសចិនបានធ្វើការច្រានចោលចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលថាភាគីទាំង២ បានចូលរួមក្នុងកិច្ចចរចាយ៉ាងសកម្មជុំវិញបញ្ហាពន្ធគយជាមួយគ្នា។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយក្នុងសន្និសីទសារព័ត៌មានថា “តើមានការបញ្ជាក់ណាមួយដែរឬទេ អំពីវឌ្ឍនភាពនៃការចរចាពណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក? ចម្លើយនោះគឺគ្មានមូលដ្ឋានច្បាស់លាស់ទេ”។ ប្រទេសចិនក៏បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចពិភាក្សាគួរតែពាក់ព័ន្ធនឹងការលុបចោលពន្ធគយទាំងអស់ដែលខ្លួនកំពុងប្រឈមមុខដាក់គ្នានាពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1dZaS8xLTkeaacjJHjn0O6MwwYjZJ3aPcu8ykYJJbLv-35N1Gw8N6maa3mTTT7ENsPdqWbMI52oZh8MFE22r_tSH_8J32zgYcic68OjQJq2kCMvDiuYeaMn46sGXMtWvUJPifq2fOyaTzeHgJKPl8kU5GOv6UOPmZCfMAV99fDpCmdpbyCiGa2w-208Hq/s762/image_2025-04-25_10-31-18.png

ដោយឡែក រដ្ឋបាល Trump នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញសញ្ញាចម្រុះ ដែលហាក់កំពុងព្រួយបារម្ភបន្ទាប់ពីអាជីវកម្ម និងចំនួននៃអ្នកប្រើប្រាស់ទំនិញចិននៅក្នុងប្រទេសអាមេរិកកើនឡើងខ្ពស់ ខណៈអាមេរិកបានតម្លើងពន្ធលើទំនិញចិនធ្វើឲ្យទំនិញទាំងនោះឡើងថ្លៃ ដែលអាចនាំឲ្យមានលំឳនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh-NlfEuCJkVS8MststPNczA-WOW74Tja_SmIDI_zXI6UfBDCIDvGLTFCYJddq6QdnhhlTY1zMo4Y8kBifH_GjiW7gzaXvGU4p2MpW_qd-kcm_ovPQLbYVXjNPf-cH5etLRbBPKzoOIJioy5gxu5kQFzxmoPfsjFkV-t1Na7hTD8Vk8TFvw6ejR9IIpI0k/s1000/image_2025-04-25_10-31-18%20(2).png

ជាក់ស្ដែងសម្រាប់ប្រទេសចិន បានចាត់វិធានការសងសឹកទៅកាន់សហរដ្ឋអាមេរិកវិញដោយការតម្លើងពន្ធនាំចូលពីអាមេរិកដូចគ្នា និងធ្វើការរឹតបន្តឹងការនាំចេញរ៉ែកម្រពីប្រទេសចិនដែលអាមេរិកត្រូវការចាំបាច់ ដែលកត្តានេះបានរាំងស្ទះដល់ខ្សែចង្វាក់ផលិតកម្មនៃបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិចសំខាន់ៗរបស់អាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOt5oI4OP4UtM8lo4mn1i5pnZxxdxo-WsB8lVnldgpyL-zwFM8JKz88lptqn5E0uQ_mKBr_Z6HBVSpgcpssFtz53uSIJadaKBtuTfv0hGR6a6F-RZUwMmcp2WuPtjMKS76hzPbsYjOgGCZ5TpWZ88JWfI5RMEQG9LeOuF964vLLzSxfRQiW6MOo9VmMaXu/s2430/image_2025-04-25_10-31-18%20(3).png

ចិនបាននៅតែប្រកាន់ជំហររឹងមាំដោយបញ្ជាក់ថា ៖ វិធានការតម្លើងពន្ធនេះ គឺសហរដ្ឋអាមេរិកជាអ្នកចាប់ផ្ដើមឡើង។ ដូច្នេះប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ដោះស្រាយបញ្ហាមែន វាគួរតែប្រឈមមុខនឹងសហគមន៍អន្តរជាតិ និងគ្រប់ភាគីទាំងអស់ ដើម្បីលុបចោលទាំងស្រុងនូវវិធានការពន្ធឯកតោភាគីប្រឆាំងនឹងប្រទេសជាច្រើន ជាពិសេសគឺចិន និងស្វែងរកវិធីដោះស្រាយតាមរយៈការសន្ទនាដោយស្មើភាព៕

បន្លែ ៥ប្រភេទ ដែលអ្នកគួរតែបរិភោគទាំងសំបកវាដើម្បីទទួលបានអត្ថប្រយោជន៍ដល់សុខភាព

0

នៅពេលនិយាយដល់ការរៀបចំបន្លែ ការចិត ឬបកសំបកគឺជាជំហានដំបូងរបស់មនុស្សជាច្រើន។ មនុស្សមួយចំនួនគិតថាការចិតសំបកគឺដូចជាការសម្អាតអញ្ចឹងដែរ ប៉ុន្តែមិនមែនសុទ្ធតែទាំងអស់នោះទេ បន្លែមួយចំនួនរក្សាសារធាតុចិញ្ចឹមនៅក្នុងសំបកពួគរបស់វា។ តាមរយៈការទុកសំបកទាំងនេះ អ្នកមិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនតម្លៃអាហារូបត្ថម្ភរសម្រាប់សុខភាពរបស់អ្នកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvL9SRcJA4NbimYn_Kj9J91I8EMr5ZGrNb911tQyKOcRLEglpYDSstkWje8nQsHel2lr6grq-8GSte_foq2yye-e2uq6UYG48F2IcQPl2gm6h1BotD4LXnHmA35VCS9Cxekd5uhYrJr8RfWe3Hwi6pXIv_7z_wIpBLFvUwdxvRtPVXSF5X15nmXgQ1qyQQ/s900/image_2025-04-26_15-45-51.png
បើយោងតាម Healthshots ខាងក្រោមនេះគឺជាបន្លែចំនួន ៥ ប្រភេទ ដែលអ្នកមិនគួរចិតសំបកឡើយ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនមហាសាលពីអាហារូបត្ថម្ភរបស់វា

១ ដំឡូងបារាំង សំបកដំឡូងសម្បូរទៅដោយជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ។ តាមពិតទៅ បន្ដុំនៃជាតិសរសៃរបស់ដំឡូងបារាំងត្រូវបានរកឃើញនៅក្នុងសំបករបស់វា នេះបើយោងតាម Healthline ។ លើសពីនេះទៀត សំបកដំឡូងមានផ្ទុកប៉ូតាស្យូមច្រើនជាងសាច់ ដែលមានសារៈសំខាន់សម្រាប់សុខភាពបេះដូង និងមុខងារសាច់ដុំ។ វាក៏សម្បូរទៅដោយជាតិដែក ដែលជួយដល់មុខងារកោសិកាឈាមក្រហម។ ដូច្នេះ អ្នកមិនគួរចិតសំបកវាចោលឡើង ដោយគ្រាន់តែប្រាកដចិត្តថាអ្នកលាងជម្រះពួកវាឱ្យបានហ្មត់ចត់មុនពេលយកទៅចម្អិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX7Pyp6ostczwqX6KpFCX-0ArH6oQ1wKv1Ookocc4Cw-1BAjgGaJala1LnYQad1gtTT5J5LOlt5BhSTYxQguZLiuSULLHyLE-UtcwXdJ5xWlKnWkJHJ5yi_F6-_PDyXvFxVl-FRQLJ6MUaUF5gAGw7YgsQWIGTr2qioNGhaA0QUcskueTLJoj3HQq6pCGl/s1280/image_2025-04-26_15-45-51%20(2).png
២ ការ៉ុត សំបកការ៉ុតមិនត្រឹមតែមានសុវត្ថិភាពក្នុងការទទួលទានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនផងដែរ។ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C វីតាមីន B3 ជាតិសរសៃ និងសារធាតុ Phytonutrients ដែលទាំងអស់នេះមានសារៈសំខាន់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ ជំនួយសល់ស្បែក និងភ្នែកឱ្យមានសុខភាពល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArCHQc7nf9fpqjLYuvNJHt5eozmSo_OfyVVXBR0jScAftfAzkAE5hQM6Z2zUQBVM4Ualq1KceIjcXZE1z7H5gVgjAv9rkqxdVX9iT86_MA92bFs1Z-3P-zOZxFmK6ZM97o0nkN_i2BnEds4auys0lmJlJrieS7NFme075cwLFI7W-5pasfETmuG7v20KS/s2500/image_2025-04-26_15-45-52.png
៣ ត្រសក់ មនុស្សជាច្រើនចិតសំបកត្រសក់ចេញមុនពេលបរិភោគ ប៉ុន្តែអ្នកមិនដឹងទេថាសំបករបស់វាមានសារធាតុចិញ្ចឹមដ៏សម្បូរបែប រួមមានជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ។ សំបកត្រសក់សម្បូរវីតាមីន K ជាពិសេសដែលចាំបាច់សម្រាប់ការកកឈាម និងសុខភាពឆ្អឹង។ វាក៏មានផ្ទុកសារធាតុស៊ីលីកា ដែលជួយដល់សុខភាពស្បែក សក់ និងក្រចករបស់អ្នក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_g8Wjf-MJsVuGSkXuE77evI0wdEXoJ4r2QjbmIpQI_oJ5bmSuyZDGWaqSE9B4JDh9FvfXUQIOE_v9cNLHk3rnwfdEdU7yc8ULEoZMqV5WMom6hvzuJCuCj4Cii9d7MIhIhW523JpAboFg8WoMpYEngL7XqDMk3q7eX6xtki6zGEa9TKiaZ6ceVBlbl629/s1440/image_2025-04-26_15-45-55.png
៤ ត្រប់វែង គឺជាបន្លែដែលមានរសជាតិឆ្ងាញ់មួយប្រភេទ ហើយសំបករបស់វាក៏ផ្តល់អត្ថប្រយោជន៍សំខាន់ចំពោះសុខភាពផងដែរ ដោយសំបូរទៅដោយសារធាតុ nasunin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយការពារកោសិកាខួរក្បាលពីភាពតានតឹងអុកស៊ីតកម្ម។ វាក៏មានផ្ទុកនូវជាតិសរសៃ ដែលជួយដល់ការរំលាយអាហារ និងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត ដែលជួយគ្រប់គ្រងអ្នកពីការទទួលទានអាហារច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUMCUVQ0u9MYchtSyLoKs_gszx9GInlE8OO8m9-MYfxa2OP_X32o00m2Hymi1vJwjcxnYOhyFtRcMAo-W3bfMTBOUqu7NpAxzRa93g-OBG3qlrO4op9WYb-yj-MKI3RRHaGZXQmQgtgfrbaUJDMYSYSW6PnIq-QGZx7WS-e7ADZU7LSyPsKhGXKDh_wecD/s1280/image_2025-04-26_15-45-56.png
៥ ល្ពៅ Zucchini ជាបន្លែមួយប្រភេទទៀតដែលគួរញ៉ាំវាទាំងសំបក។ សាច់ និងសំបករបស់វាគឺផ្ទុកទៅដោយអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន រួមទាំងការរំលាយអាហារកាន់តែប្រសើរឡើង អារម្មណ៍ល្អ និងឆ្អឹងរឹងមាំ។ មិនតែប៉ុណ្ណោះវាថែមទាំងមានជាតិសរសៃខ្ពស់ វីតាមីន C និងប៉ូតាស្យូមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNWtG04jLUxdT8eh5JTcX_duVjZcNE5nlN2l5oK1gXQJOLyvntpthDNpNqHrDcrKJz6RVxNvodq_PowwW9I6lTPdJF25RPFobViNxfGWj6zUURnCb_vdT5TLY_-JUethwJFFZMg1oG0bkaI4M3-kDQX3v-lYSJPdzoiCFNdVuR0A4y_6-cXMFXZMMC8E_X/s1200/image_2025-04-26_15-45-57.png

ប្រយ័ត្នអាហារ៥ប្រភេទក្នុងរដូវក្តៅដែលអាចបង្កគ្រោះថ្នា.ក់ដល់សុខភាព

0

ការបរិភោគចំណីអាហារក្នុងរដូវក្តៅ ពិតជាសំខាន់ណាស់សម្រាប់ការថែទាំសុខភាព ពីព្រោះបើបរិភោគអាហារប៉ះពាល់សុខភាពចូលក្នុងរាងកាយ ឬផឹកទឹកលាយឡំមេរោគ វានឹងបណ្តាលឱ្យក្អួតចង្អោរ ឈឺពោះ រាគរូស និងឈានទៅការពុលអាហារ ។ អ្នកឯកទេសផ្នែកចំណីអាហារបានណែនាំឱ្យប្រយ័ត្នអាហារ៥ប្រភេទនេះក្នុងរដូវក្តៅ ពីព្រោះបើបរិភោគអាហារផ្តេសផ្តាស វានឹងបង្កគ្រោះថ្នា.ក់ដល់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPvJd-eza3t3aiAg-u2_cLeSuvTLxybpproHGC2uSTNW3WnQWPXAvN1HUmAapTyvZVQ9sDAYoQqnEQrbY47Z5XiEzMO7DGaFZyuhCLy9v6tCj3V6TRNe4PAZtpUVXAeLD6IRDjZOjxGf1aDH76qezizi969mxwHqg1vW9BR7idNZRqCbmbJk696dQPJX3W/s1064/image_2025-04-26_15-44-07.png
អ្នកស្រី ផនខៈណុក ខាំវ៉ាត់ អ្នកឯកទេសផ្នែកចំណីអាហារមកពីនាយកដ្ឋានអាហារូបត្ថម្ភនៃមន្ទីរពេទ្យ Navavej ទីក្រុងបាងកក ប្រទេសថៃ បានណែនាំពីអាហារមួយចំនួនដែលបង្កគ្រោះថ្នាក់ដល់រាងកាយក្នុងរដូវក្តៅ ដូចជា ៖

១-អាហារមានខ្ទិះដូង ៖ អាហារមានខ្ទះដូង ឆាប់ផ្អូមណាស់ក្នុងរដូវក្តៅ ដូចជា ៖ សម្លមានខ្ទិះដូង និងបង្អែមដាក់ខ្ទិះដូង ។ ហេតុនេះ គួរទុកដាក់អាហារខ្ទិះដូង និងកំដៅវាឱ្យបានត្រឹមត្រូវសម្រាប់បរិភោគក្នុងរដូវក្តៅ ដើម្បីកុំឱ្យប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeu-fD7Hk0jWwFRPn-EunTHeWEWWr2BDjrsfkPb8uWXxMQlQtvgJWvP5vGw2ZnHduUauxUKbWJSOQbpr3JCAtPOtgqZEfVdg70FGI6bSd3VFrI2vyMDsgD28CG-jmh6Pisi_0BbmyU0dcGVYHqHowA7GxU2jk82zqB2GGbIi3DcAbSaE07kI-iUfH1NYu/s680/image_2025-04-26_15-44-07%20(2).png

២-បន្លែស្រស់ៗ ៖ បន្លែស្រស់ដាំក្នុងកសិដ្ឋានដែលគ្មានការថែទាំត្រឹមត្រូវតាមស្តង់ដារ គឺសម្បូរដោយមេរោគ ថ្នាំកម្ចាត់សត្វល្អិត ជីគីមី និងអាចមានមេរោគ Enteroaggregative E. coli ផ្ទុកក្នុងលាមកសត្វ ។ តូបលក់បន្លែខ្លះលាងបន្លែពុំស្អាតទេ ដែលធ្វើឱ្យអ្នកបរិភោគបន្លែស្រស់ពុលបាន ដូចជា ៖ សាឡាត់ ឬបន្លែសម្រាប់អន្លក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGbEIpwacuGxm2GA4REVMTsIbxk4F2vH7FnlZR8w90RJHSYodcO5ZYV74Xr8ZT7NJ8-4KJqyHfsRjF1WCYeiFAVH_NwkUoRj9rEfqbeIYON7Nr1Y4bBzal7vcWGdCQtlWsL_8tEO60e34F1HW_vIPDDUB752l6zgHqUYi_9DZ4uEr6D84e5Em57_CQm5iN/s1000/image_2025-04-26_15-44-08%20(2).png

៣-បុកល្ហុង, ញំ, នំបញ្ចុក ៖ បុកល្ហុង គឺជាអាហារដែលពុំបានឆ្លងកាត់ការចម្អិនដោយភ្លើងទេ ហើយវាងាយនឹងឆ្លងមេរោគផ្សេងៗ ។ កន្លែងលក់បុកល្ហុង និងអាហារប្រភេទញំខ្លះអាចប្រើប្រាស់គ្រឿងផ្សំគ្មានអនាម័យ ដូចជា ៖ ទឹកប្រហុកគ្មានស្តង់ដារ, សណ្តែកដីដុះផ្សិត, បង្គាក្រៀមជ្រលក់ពណ៌ ព្រមទាំងអាហារមានរសជាតិហឹរខ្លាំង ឬជូរខ្លាំង ដែលធ្វើឱ្យរលាកបំពង់រំលាយអាហារ ។ ដូចគ្នានេះ ទឹកសម្លនំបញ្ចុក ធ្វើឡើងពីខ្ទិះដូង គឺឆាប់ខូចណាស់ក្នុងរដូវក្តៅ ដែលធ្វើឱ្យយើងឆាប់ពុលអាហារ បើបរិភោគបន្លែស្រស់លាងមិនស្អាតជាមួយនំបញ្ចុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTSKR84VWlzJeDk6Nv52bWraKu7myAy52s9xA6vjYLRS0YrcwpRiWjQnEp4NzPNE-2wUXaVpL_wZ-EErfzJNTL0vZJ8Kg9FMyHy0vrQJRXEGUDxXDCsFS8Ey2PpJ-0yabsSy5y_6AQ_5KFDKE8oJbz4hYU1kwSFqI9gmpVJOhGHVDsrWiPZcnM-fdLPW4/s3799/image_2025-04-26_15-44-08.png

៤-អាហារសមុទ្រ ៖ សីតុណ្ហភាពកើនឡើងខ្ពស់ក្នុងរដូវក្តៅនឹងធ្វើឱ្យមេរោគក្នុងអាហារសមុទ្រធំលូតលាស់យ៉ាងឆាប់រហ័ស ហើយប្រឈមនឹងការពុលអាហារ ។ ហេតុនេះ គួរជ្រើសរើសអាហារសមុទ្រស្រស់ៗ គ្មានក្លិន និងបរិភោគអាហារសមុទ្រឆ្អិនគ្រប់ពេលវេលា កុំបរិភោគអាហារសមុទ្រមានពណ៌ខុសធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfHIh-hxoWaT_cPIjIJUSYtkhhas5wqgCuin26aP-wddFamy8Zyuw7ZjhixPCRcoHgP5H1LMTJV9eTHG6v0fj-gqKM8Ouy1ddHRbyLkEsqkrRDAzFC_Ua5LXGFAX2iUFZrxEU_A0XSHlq2xFXorpi7mrj8knnusTzoZpGQ9yY1bduJIpW1X4tc1BzQpSRi/s1254/image_2025-04-26_15-44-19.png

៥-ទឹកកក ៖ ទឹកកកខ្លះពុំបានផលិតត្រឹមត្រូវបានស្តង់ដារទេ ហើយការផឹកទឹកកកប្រភេទនេះប្រឈមនឹងផលប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ ទឹកកកខ្លះមានម្សៅ ឬកំទេចតូចៗនៅក្នុងនោះ ដែលជាមូលហេតុបណ្តាលឱ្យពុលអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_cMBvKXYje6KunquwFqGaDB31tGO2e6NzF8sfnQ9xY5bE-XC3FmJ6OhbwdscyrAlyDsouz-J4Afk4lJAiWj7V4vxHcKFre5smT2dUAKUvgjKtTbgo9ltj9yY1UwH6rD0WLHB_PB06zYMu1ilIwdxzANAHOg3RTutG5uW-UX0R4x4I-zdBxhF-bggCfVVL/s1200/image_2025-04-26_15-44-20.png

សរុបមក ការពុលអាហារបណ្តាលមកពីការបរិភោគអាហារ ឬទឹកមានមេរោគ ដែលធ្វើឱ្យក្អួតចង្អោរ ឈឺពោះ និងរាគរូស ។ អាកាសធាតុក្តៅបែបនេះ អ្នកឯកទេសចំណីអាហារបានណែនាំឱ្យបរិភោគអាហារឆ្អិន មានអនាម័យ ចៀសវាងបរិភោគអាហារឆាប់ផ្អូមដើម្បីការពារការឆ្លងមេរោគ រួមទាំងលាងសម្អាតដៃឱ្យស្អាតមុនពេលបរិភោគជានិច្ច ៕

ធ្លាក់យន្តហោះធុនតូច១គ្រឿងចូលក្នុងសមុទ្រប្រទេសថៃពេលកំពុងហ្វឹកហាត់ហោះហើរ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ យន្តហោះធុនតូចរបស់ស្នងការប៉ូលិសជាតិថៃបានធ្លាក់ចូលសមុទ្រ ប្រមាណ១០០ម៉ែត្រពីឆ្នេរ នៅខាងមុខសណ្ឋាគារ Baby Grand Hua Hin Hotel ក្នុងស្រុកឆៈអាំ ខេត្តផេជបុរី ដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លា.ប់ក្នុងយន្តហោះ និងរងរបួសធ្ងន់ធ្ងរម្នាក់ស្លា.ប់នៅមន្ទីរពេទ្យ ។ នៅចំណុចយន្តហោះធ្លាក់នេះ គឺជាព្រំដែនជាប់គ្នារវាងខេត្តផេជបុរី និងខេត្តប្រាជួបស៊ិរីខាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm4FZVkrdeOYLf9WoL02Olvkgbxouox5D0VbD-NoONTs8pwgmQPBylwq57kMP4pv5YkOZeCooSQKeFsoO53BrqegT_qa7XKbNfkBRA7JSbhGvD7OXKEEAmDBl0Xm_wgIUPWFV42hYyQhekS2SofGWQzzB3OxjYiGJJNlzYsV2qUtTYe6rhM9XItftjgXYy/s960/image_2025-04-26_15-21-20.png
ភ្នាក់ងារសង្គ្រោះ និងមន្ត្រីពាក់ព័ន្ធត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាម! ក្រោយទទួលសេចក្តីរាយការណ៍ថា យន្តហោះរបស់ស្នងការប៉ូលិសជាតិថៃធ្លាក់ ។ បើតាមការត្រួតពិនិត្យបឋម គឺមនុស្សជិះលើយន្តហោះទាំងអស់ជាប៉ូលិសបានស្លាប់នៅកន្លែងកើតហេតុ៥នាក់ ហើយរបួសធ្ងន់ម្នាក់ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ។ អាជ្ញាធរសន្និដ្ឋានថា យន្តហោះបានហ្វឹកហាត់ហោះហើរ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស ទើបជួបគ្រោះថ្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJS-FQ8pLYeRmR8ekacdRm9f77kGNaXNxSzqrVCzmvzoB0G0ORdtkDHCNdEHn6IaKJbXfibkNyJhFQbH9Tx9I923gu9b9aUjxIQj4wfxZlrZQgdeCr_I6SGb3q2HaX4TKmdt2rwCFyumoMeuMKljNHINhPTNGDv5C9OdZZ3A6G13GylP90eDKRqVSiiftH/s960/image_2025-04-26_15-21-21.png
មន្ត្រីនាំពាក្យរបស់ស្នងការប៉ូលិសជាតិថៃ លោក អាសាយ៉ុន ក្រៃថង និយាយថា យន្តហោះនេះរបស់ស្នងការប៉ូលិសជាតិថៃ ដែលធ្លាក់ចូលសមុទ្រពេលកំពុងបំពេញភារកិច្ចត្រួតពិនិត្យការហោះហើរ ដើម្បីត្រៀមខ្លួនសម្រាប់ការលោតឆ័ត្រយោងនៅស្រុកហួហ៊ីន ខេត្តប្រាជួបស៊ិរីខាន់ ។ ស្នងការប៉ូលិសជាតិថៃកំពុងស៊ើបអង្កេតរកមូលហេតុបណ្តាលឱ្យយន្តហោះធ្លាក់ និងប្រមូលទិន្នន័យពីបំណែកយន្តហោះ., កាមេរ៉ាថតការហោះហើរ រួមទាំងទាក់ទងជាមួយភ្នាក់ងារពាក់ព័ន្ធផ្នែកអាកាសចរណ៍ដើម្បីរួមគ្នាត្រួតពិនិត្យយ៉ាងលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Cj32JrW2pv3JzV1MB8KwXAA0OWg2q5CXLM_pcpLidcHRpOtuIiwFJBhNqcXB7h5WOIpqHjZKKs8nWrnfzY4O2b4bb7UP57bxmDEb7i2r9dUTxjehJkRcNdfd152We-UJUcibZEvrbkfjWtuRxTFQrl3kHBpw64uQR4KwStFBVYHSjcVIYOPL22hooBfQ/s1024/photo_2025-04-26_14-26-24%20(2).jpg

ស្នងការប៉ូលិសជាតិថៃនឹងរៀបចំពិធីបុណ្យសពប៉ូលិសថៃទាំងអស់ឱ្យស័ក្តិសមនឹងកិត្តិយស ព្រមទាំងបង្កើនការស៊ើបអង្កេតរកការពិតដើម្បីការពារកុំឱ្យហេតុការណ៍នេះកើតឡើងម្តងទៀត ។ ស្នងការប៉ូលិសជាតិថៃបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ប៉ូលិសគ្រប់រូបក្នុងហេតុការណ៍នេះ ខណៈហ្វេសប៊ុកផេកស្នងការប៉ូលិសជាតិថៃបានបង្ហោះកាន់ទុក្ខដល់ប៉ូលិសដែលស្លាប់គ្រប់រូប និងបង្ហាញការសោកស្តាយដល់គ្រួសារសាកសព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTy_FpC56lTXqW59hJH2fU-7dhpOwSAANjed9gyQmq2tO_qA2hoWg0viosDSFaWLMcSP1u85S8UGs9nyCNMaMUnTGTHzltePgP9NdjUe24IASQsmCjBoCedHy9gC1GNNF99ANOFjnC4FIU-XIamEf6IU4IcwroiNtgld-qe4eobL104Jw-7Ok9RPP0LHY0/s1024/photo_2025-04-26_14-26-24%20(3).jpg
ចៅហ្វាយស្រុកហួហ៊ីន លោក ប្រាស៊ូត ហមបាន់ថើង ឱ្យដឹងថា យន្តហោះ១គ្រឿងនេះបានជួបគ្រោះថ្នាក់ ក្រោយពីពលរដ្ឋឮសំឡេងម៉ាស៊ីនយន្តហោះយ៉ាងខ្លាំងដូចគ្រាប់បែកផ្ទុះ ។ យន្តហោះព្យាយាមហោះត្រឡប់មកអាកាសយានដ្ឋានវិញ ប៉ុន្តែពុំអាចធ្វើបាន ទើបធ្លាក់ចូលសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ2-7QMl8Dh_WdhGNmDZqOIsM-ARwtACasJMsn2L7fwLHF_3uqS7RM_h4CiJw-ECH6aSmVi4-Fho0_Q3ZN5XH5UCe0zBgbJXPJIhFl5zLHYh5EEm3CTdqZm5EIQ-06lk1oEBaMyVcUesxmaKGl4IbxEg7NT5kYoYN8NFMnf5Qat-7Xmcvq29DqGU7ThANv/s1024/photo_2025-04-26_14-26-24%20(4).jpg

អគ្គបញ្ជាការស្នងការប៉ូលិសជាតិថៃបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រពីទីក្រុងបាងកក ទៅកាន់ចំណុចកើតហេតុក្នុងខេត្តផេជបុរី ក្រោយទទួលដំណឹងយន្តហោះធ្លាក់ ។ ទិន្នន័យរបស់ស្នងការប៉ូលិសជាតិថៃបញ្ជាក់ថា វាជាយន្តហោះប្រភេទ DHC6-400 Twin Otter របស់ស្នងការប៉ូលិសជាតិថៃ ដែលចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ២០២០ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4pH13mDg2w5Pfblnyk0SxcsoqiIsirsTEOuEP-TuvXCYujH1dmYSKUKKZy4gNCVBJVEjF2Mymy8Qi8fxKdh6o52GHJrmPhSpO7msQ8dl5uJ4GdJ4VdARqtyBXWFmcAtFWj0p1J-jpR_Q1SIt6hJqw_CfEm_77B2B224hWkSew4JE5k8jeaqsbrOX8xdw_/s1024/photo_2025-04-26_14-26-24.jpg

យន្តហោះនេះសម្រាប់ប្រើប្រាស់ក្នុងភារកិច្ចជាច្រើន ដូចជា ៖ ដឹកជញ្ជូនកងកម្លាំងតាមអាកាស, ដឹកជញ្ជូនមនុស្សទៅមន្ទីរពេទ្យ, ដឹកជញ្ជូនឧបករណ៍, ស្វែងរក និងជួយសង្គ្រោះផ្សេងៗ ព្រមទាំងអាចដឹកមនុស្សច្រើនបំផុតចំនួន១៩នាក់ និងដាក់គ្រែពេទ្យបាន៤ ។ យន្តហោះនេះប្រចាំការនៅអាកាសចរណ៍ប៉ូលិសបរិវេណអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ៕

មីយ៉ាន់ម៉ា ចា.ប់គ្រូទាយតាម TikTok ក្រោយទាយថា នឹងមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរកើតឡើងជាថ្មី!

0

ប្រទេសមីយ៉ាន់ម៉ា ៖ សារព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចមីយ៉ាន់ម៉ាបានចា.ប់ខ្លួនលោក ចន ម៉ូថេ អាយុ២១ឆ្នាំ ជាគ្រូទាយតាម TikTok ដែលមានចំនួនតាមដានរហូតដល់ជាង៣សែននាក់ ក្រោយពីគ្រូទាយរូបនេះបង្ហោះវីដេអូការទាយរបស់ខ្លួនថ្ងៃទី៩ ខែមេសា ថា នឹងមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរកើតឡើងជាថ្មីនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី២១ ខែមេសា ដែលធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាភ័យខ្លាចពុំហ៊ាននៅក្នុងផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ4gEyu02Nld3ZH4-8l4qP0k2OqaPCa0P8GOyrO6ozqm-86_sCtMgwpMv1iy5p4uXk5-qY7a3DhL-Er3psxZrhRHIP6U91U_rjmY0SD8yXbjdeNdZBhOmWUw0ldFwB2VMPNUdaoLk8HIkosraEcutU0oT67NUTVNxTg7qlr6tLhX_h-Nws-hZSuRaU0WUA/s1280/photo_2025-04-26_10-37-58%20(4).jpg
ក្រោយមីយ៉ាន់ម៉ាកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរកម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ចំនួន៣,៧០០នាក់, ពលរដ្ឋជាង៦ម៉ឺននាក់បាត់បង់លំនៅឋាន និងបំផ្លាញវត្តអារ៉ាមមានអាយុកាលរាប់រយឆ្នាំ ។ លោក ចន ទាយថា នៅថ្ងៃទី២១ ខែមេសា នឹងមានរញ្ជួយដីធ្ងន់ធ្ងរកើតឡើងនៅមីយ៉ាន់ម៉ា និងមានកម្លាំងរំញ័រទៅទីក្រុងទាំងអស់ មនុស្សម្នាពុំគួរនៅលើអគារខ្ពស់ទេ គួរដាក់របស់សំខាន់តាមខ្លួន និងរត់ចេញពីអគារពេលរញ្ជួយដី ។ វីដេអូរបស់លោកមានចំនួនទស្សនាជាង៣លាន៣សែននាក់ ប៉ុន្តែអ្នកជំនាញពុំអាចប៉ាន់ស្មានពីរញ្ជួយដី ដោយសារមានកត្តាស្មុគស្មាញពាក់ព័ន្ធនឹងគ្រោះមហន្តរាយនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6jGtS8LBLMmk9J4XXwn_fTFMq0gyBAP29z_ckW0XouIaLwut8ypVWWTzJu1O8IhM693ChWozKjJqrTjvVX1InZUsaMKyBSfI-ndOhmrvliQsZVFBo1Ke0tSaaQrE4QgeFzOYN59N5PQPGrnJDUNuG-QsZBdVKw1pNzhRJo5mR-vhp2uZXI5tD7JDbcWeX/s696/photo_2025-04-26_10-37-58.jpg
ពលរដ្ឋជាច្រើនរស់នៅទីក្រុងយ៉ាំងហ្គន បានជឿជាក់លើការទស្សន៍ទាយរបស់គ្រូទាយតាម TikTok ហើយនៅថ្ងៃទី២១ ខែមេសា ពួកគេពុំហ៊ាននៅក្នុងផ្ទះទេ ដោយនាំគ្នាបោះតង់នៅក្រៅផ្ទះ ក្រោយពីលោក ចន ប្រាប់ថា គឺទាយតាមក្បួនហោរាសាស្ត្រ និងមើលបាតដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOY7UtXDPX1kDYJIEebRyQ6YSHd1nZdpU0VwZW9BS_Anz2M1aGcvY-34c26GFqN-oM7tlnUg-xpI4rID8otcFmaBWoAJSQtkwFjE6dIL_cRfW9451Ahiez1JI4sjxPp3yxyOhEpBDweEwLKDQGyiwQGVhzBc47R-0PwFUIhpXhvxpPvqWFylF1WM7SCg85/s696/photo_2025-04-26_10-37-58%20(2).jpg

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបញ្ជាក់ថា ៖ «ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុង TikTok ថា នឹងកើតរញ្ជួយដីធ្ងន់ធ្ងរ យើងនឹងចាប់ខ្លួនបុគ្គលនេះយើងនឹងចាត់វិធានការតាមច្បាប់ពាក់ព័ន្ធនឹងការសរសេរ ផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិត» ។ សមត្ថកិច្ចបានចាប់ខ្លួនគ្រូទាយតាម TikTok ក្នុងលំនៅឋាននៅទីក្រុងសាកាយ កាលពីថ្ងៃទី២២ ខែមេសា ករណីផ្សាយព័ត៌មានមិនពិតដោយចេតនា និងធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាភ័យខ្លាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWo89EnaOuWRfwvGjkQQd-KT-yYJ9oy74YCu7xi2yVOz7UBGG6gF6nN4LlxmPFTZZw6coSU0jgf1iaUI8L0zFGAxcVdAwIIW0sqzhKCUGxoxJnyz2VwETqlvIjS7ohoh8Ej7mPBV9i4j8L-JzPgofvb9sWb7tI7u5Ysg1gmhhhLF2QiaREb4qsDC1GUmwj/s696/photo_2025-04-26_10-37-58%20(5).jpg

គណនី TikTok របស់លោក ចន បានបង្ហោះវីដេអូការទស្សន៍ទាយពីហេតុការណ៍ផ្សេងៗ រួមទាំងគ្រោះមហន្តរាយធម្មជាតិ និងវីដេអូការដោះលែងលោកស្រី អង់សានស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលត្រូវបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoKh0hkWdutR577_vpHL56DweGEtxFfzS5AXMo1KHg7McnRTPggwk4Qii1dwW8E4_9IUX423gmwOoU4NBqUvZZsj8sx6lOK-NNI-NMTu1CvSGdFG-7CagP8_2Y2uDyeUKLCXY6CSHhx1pXX2FlTGadpdLg9OWzqkb7Nc33qBXXa9WPQn_xM_rcOyxOZxGj/s1280/photo_2025-04-26_10-37-58%20(3).jpg

គួរបញ្ជាក់ថា ទីក្រុងម៉ាន់ដាឡៃ និងទីក្រុងសាកាយ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាររញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ដែលធ្វើឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសស្នើសុំជំនួយពីបរទេស ៕

ស្នាដៃសិល្បៈ «បាខែង» កំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំង

0

De PAGE studio បញ្ចេញវីដេអូ trailer អំពីសិល្បៈ «បាខែង» ឆ្លុះបញ្ចាំងពីរចនាប័ទ្មសម័យអង្គរ កំពុងផ្ទុះការចាប់អារម្មណ៍មិនធម្មតា ខណៈសំលៀកបំពាក់ក្នុងការសម្តែងនេះគឺបានរៀបចំដំឡើងដោយចំណាយពេលសិក្សារស្រាវជ្រាវ ធ្វើតេសជាច្រើនដង។ វីដេអូខ្លីនេះមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេចាប់អារម្មណ៍ខណៈអ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ ផលិតករល្បីៗឈ្មោះលោក ខាំ ភូរិ ក៏បានពោលកោតសរសើរស្នាដៃនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9us3mxPA79PjPXS-L6Ow7Y3TX7CG074zms64SCwgaMVKrmAIFogHP62unqceJpKyaGQ7MqVBUky-EAySG5yGY8B17xQKjKNu-rjFnS5w7lqww3BoYsA8N-qq-I5OOE9jh_YBrEFHSaK2iWmySyomyzEzMb5xVVnTSszOVHnVNZLSG07Xg4LP24eUn7wlf/s2048/image_2025-04-25_13-15-55.png
នៅថ្ងៃទី២៥ មេសា ផេក De PAGE studio បានបង្ហោះវីដេអូខ្លីជាមួយនឹងខ្លឹមសារថា «នេះជា trailerខ្លះៗ នៃការដំឡើងស្នាដៃរបស់ខ្ញុំ ដែលខ្ញុំជ្រើសយកសិល្បៈ « ប្រាសាទ បាខែង/ប្រាសាទលលៃ ប្រាសាទភ្នំបូក និងភ្នំក្រោម » ក្នុងអំឡុងសតវត្សរ៍ទី ១០ របស់អង្គព្រះមហាក្សត្រខ្មែរ ព្រះបាទយសោវរ្ម័នទីមួយ ទ្រង់បានឡើងសោយរាជ នៅ ហរិហរាល័យ ដែលសព្វថ្ងៃហៅថា រលួស ក្នុងឆ្នាំ៨៨៩ និង បញ្ចប់នៅឆ្នាំ ៩១០ នៃភ្នំកណ្តាល រាជធានីអង្គរ ! ដែលយើងហៅថា «បាខែង» ។ សូមរង់ចាំទស្សនានៅពេលឆាប់ៗខាងមុខនេះក្រោយពេល ផលិត ចប់សព្វគ្រប់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-d_bqlz7mHXbzDBmTeey-RPA6M_C7DZuLj3oY680M86Evh67ttR214eoiYW7FFN4OAd14b0vF_xFJn9PMHAbGKzSoK1-4kDAIosdARjNdaYylhioiBbUyh5VVNetDT3r2VZ-0xpUzumxt1CVEcCeSb38hE01n-L1kTdIpWaRwtoKH_-o7t6U-UA5dStct/s2048/image_2025-04-25_13-32-16.png

នៅក្នុងរូបភាពផូស្ទ័រគឺមានតួអង្គសំខាន់ៗគឺតារាសម្តែង ព្រះកាយច័ន្ទ លោក ស៊ឹម សុភ័ណ្ឌ និងអ្នកស្រី ឌី សាវ៉េត ព្រមទាំងអ្នកសិល្បៈផ្សេងទៀត។ ស្នាដៃមួយនេះបានជំរុញឱ្យលោក ខាំ ភូរិ បានពោលថា «ស្នាដៃល្អណាស់»។ ងាកទៅកាន់អ្នកនិពន្ធដ៏មានឈ្មោះបោះសំឡេង លោក សុខ ជំនោរ ក៏បានសរសើរស្នាដៃមួយនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2vlsA9DPSksY0PeyWp1vdSwYmwPVqZJLl48oHpLjRrav5ktuwdm-IIWK8seAZLp4W24-5zc4o7qCoyq-TS75f-LWy69Jl_TviJqZDrRqyzgyQA2MkFJ_6Ihko_7NKDwh221Y-d1IJYMLLjZfrEVtDidOCEjt8mEj4SIQmseEjHbzxFsfu1wXHNmw7N7A9/s1848/image_2024-10-23_10-05-31.png

នៅលើទំព័រផេកដដែល ក៏បានបញ្ជាក់ពីសំលៀកបំពាក់ក្នុងការសម្តែងសិល្បៈនេះគឺមានការសិក្សាស្រាវជ្រាវរួមទាំងធ្វើតេសជាច្រើនដងផងដែរហើយឈុតទាំងនោះមានទាំងឈុតសម្រាប់ មហាក្សត្រិយានី ម្ចាស់ស្ត្រី អង្គម្ចាស់ និងខ្ញុំបម្រើ នឹង មានឈុតជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4LwwpvLUFv4CTYRpC4VVWeTkAhMyw8-Ikx1EAkgNcnzCBEPu9uRyFCJ0UMfCoBospiXbXrVQ-c4OlC2K6vlPykKX0b9mqWrDX60z5yAp3uJEn89cvhd5BJ9Xf8gt4PZ7yde6TJWe0lPRH4O8lnO0wdTaJddqKzeyfAZYNpapRRXfA2qN7n7w6sx9YO6qg/s1280/image_2025-02-28_16-08-24.png

សិល្បៈដែលបង្ហាញពីរចនាប័ទ្មសម័យអង្គរលោក Sool Cool ដែលរៀបចំការផលិតនេះបានបញ្ជាក់ថាបានចំណាយពេលជាច្រើនសម្រាប់ការរៀបចំ និងស្រាវជ្រាវ រួមទាំងប្រមូលយកធនធានមនុស្សក្នុងប្រទេសគ្រប់ផ្នែក មកចាប់ច្របាច់បញ្ចូលគ្នា ដើម្បីរកចំណុចដែលខ្លួនចង់បាន។ លោកក៏បញ្ជាក់បន្ថែមដែរថា បើទោះជាមានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AI បញ្ចូល ក៏លោកបានចំណាយពេលបញ្ចូលទិន្នន័យ ហើយបានរៀបចំឯកសារបញ្ចូលប្រវត្តិសាស្ត្រ និងការស្លៀកពាក់ ដើម្បីបញ្ចូលជាទិន្នន័យសម្លៀកបំពាក់ ដែលអាចងាយស្រួលថ្ងៃក្រោយប្រើប្រាស់ AI ដែលសិក្សាពីសិល្បៈខ្មែរ គឺមានរូបភាព និងសិល្បៈមិនដូចប្រទេសជិតខាងទេ៕

ស្រលាញ់គាំទ្រនិងល្បីខ្លាំងពេកមានការខម្មិនថា វណ្ណដា ជាជនជាតិថៃ

0

ភាពល្បីល្បាញរបស់តារាចម្រៀងរ៉េប វណ្ណដា ពិតជាមិនអាចបដិសេធបានទេថាតារាចម្រៀងកម្ពុជារូបនេះសាងភាពលេចធ្លោក្នុងអាជីពមានអ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេស បណ្តាប្រទេសជិតខាងគឺស្គាល់តារាចម្រៀងរូបនេះបានទូលំទូលសុនិងលេងបទចម្រៀង វណ្ណដា ជាហូរហែទាំងបទ «សង្ក្រាន្តស្គាល់ស្នេហ៍» «ស្រណោះ» និងបទផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCOVUvLeZWCx7AqiSi5TAItii87vTO9tdVfwGIz-bjA7wBpfZMHXJfeCnEl7-PDcos-9nbkAb7QqETFBMtKh2XXL5DqDAwmPklb5T07Nq6_SJQ17dzZn5Op1KhUDnM3ioKs8b7r6rZNzxcYG40Ip6_W-AFhvq-6vAxxO7jTGQuRImqWL8jXJKfWo4sAaW/s2048/493226023_1223125875833223_3342582245365620365_n.jpg
ជាមួយគ្នានេះនៅថ្ងៃចូលឆ្នាំកន្លងមកនេះ វណ្ណដា ក៏បានបង្ហាញវត្តមានក្នុងការប្រគំតន្រ្តីមួយថែមទាំងបកស្រាយបទចម្រៀងពេញនិយមរបស់ខ្លួន ហើយផលិតកម្មបារមីបានចែករំលែកវីដេអូខ្លីៗនៅលើបណ្តាញសង្គមទិកតុកព្រមទាំងទទួលបានការចាប់អារម្មណ៍មិនធម្មតា។ វីដេអូខ្លីនៃបទ «សង្ក្រាន្តស្គាល់ស្នេហ៍» គេបានឃើញនៅក្នុងផ្នែកមតិយោបល់មានអ្នកគាំទ្រទាំងខ្មែរនិងថៃ ទស្សនិកជនខ្លះបង្ហាញថាជាជនជាតិហ្វីលីពីន គឺពេញចិត្តបទរបស់ វណ្ណដា ច្រៀងបែបចង្វាក់ហ៊ីបហបលាយនឹងប្រពៃណីខ្មែរនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgywHWr8U7trkd1ReXPDeD8yosEtzl6jdLhyQMtjEdMPZdLpiojxizb1Edp5yRxN4CyBgQKFFVQrLHmcUJgWg3EbGDkp6XyD518ewFevTFYVk7wEPQ_vwsMsmlvduaO1cqE6aEeaYB5gDHzQI1SNOaNicCQaAW0mmacyKsuVjHShevRnPPbpCLmnxGAr7An/s1290/image_2025-04-07_09-24-13.png

ជាមួយនឹងការស្រលាញ់រាប់អានមកកាន់តារាចម្រៀងរ៉េបជួរមុខប្រចាំប្រទេសកម្ពុជារូបនេះគេក៏បានឃើញមានការខម្មិនខ្លះបានថាតារាចម្រៀង វណ្ណដា ជាជនជាតិថៃ អ្នកសិល្បៈហ៊ីបហបស្រុកថៃ រូបគេបង្ហាញមោទនភាពដែល វណ្ណដា ជាជនជាតិថៃជាដើម។ ជាមួយនឹងការទទួលបានមតិយោបល់ជាហូរហែពីសំណាកអ្នកលេងបណ្តាញសង្គមថា វណ្ណដា ជាជនជាតិថៃនេះ អ្នកគាំទ្រខ្លះបាននិយាយលេងសើចបង្ហាញការព្រួយបារម្ភខ្លាច វណ្ណដា ត្រូវថៃយកទៅបាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiasiti5X-gN6LcG0VX2J7xk3wJJqcbJR3Feh66sxO4nVuipVHdZdidxyqswiKWfDlAemJ1GH6bvIJYrNlYOf1v3KvNJW41OMG7PuSdWkv4QMfWP2KROj_8sHnihK3noTOCf6ySVXKIOidPKB6SdCeHwUUZwp7XK1ZqdLLOfQBNd-OjsAYHQnkwwRzHz8ms/s2048/483735723_1194046325407845_435895901241216486_n.jpg
ទោះយ៉ាងណា ការលើកឡើងរបស់ វណ្ណដា ជាជនជាតិថៃគ្រាន់តែជាការបញ្ចេញមតិយោបល់អាចក្នុងន័យលេងសើចព្រោះតែការស្រលាញ់តារាចម្រៀងរូបនេះខ្លាំងប៉ុណ្ណោះ ខណៈ វណ្ណដា គឺមានហ្វេនៗច្រើននៅប្រទេសថៃរួមទាំងមានការសហការជាមួយនឹងតារារ៉េបថៃល្បីៗជាច្រើនរូបផងដែរនារយៈពេលកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-wl084rVQltT6w93b8li8K7qhidbfJxfIphaxDguhjU7SmMCxd-vutsucZ2kuueiVmJ9pugp45FTgWxw5gAcBkRtRY-_1yGWlCKSlt2V9uvF3DS_YLoBK867p3lX33lopcGBzdsH6yD_lV9GWPNGkmUShtKGCImS_AFjdKrcecZldmgKfhty5qIvjO0l1/s505/image_2025-04-25_13-44-40.png

នៅផ្នែកបណ្តាញសង្គមទិកតុកវិញបន្ទាប់ពីទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីអំពីបទ «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលមានការចូលរួមលេងពីកំពូលៗតារាល្បីៗ បទ «ស្រណោះ» ដែលបានចេញអស់រយៈពេលជាច្រើនឆ្នាំក៏កំពុងទទួលបាននូវការចាប់អារម្មណ៍មិនធម្មតាដូចគ្នានាពេលបច្ចុប្បន្ននេះ៕

ធ្លាយពាក្យចចាមអារ៉ាមមិនល្អរវាងទំនាក់ទំនង Zhang Linghe និង Tian Xi Wei

0

ថ្មីៗនេះពិភពកម្សាន្តចិនមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានថារឿងភាគបុរាណដែលសម្តែងដោយ Tian Xi Wei និង Zhang Linghe បានបញ្ចប់ការថតហើយព័ត៌មានដែលគេស្វែងរកច្រើនជាងគេគឺព័ត៌មានដែលថាតួឯកទាំងពីរមិនមានទំនាក់ទំនងល្អចំពោះគ្នា។ តាមប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញថាអ្នកគាំទ្រមួយចំនួនរបស់តួប្រុសគឺបានប្រើសម្តីមិនសមរម្យទៅកាន់តួស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqjsUeM8wJGCLTvHvMwhHacHfRMebM3WJAiW7JuID0iLyFncriZXeEfFxA03V5HVQyBq5O7fVcGNRM-wpUVEVGpIQ2PAvrvxpsaRty1GX5rrZNWF8JBidw7hNQQ2Nd6TLuRxk1N-JgwsG5kfInTKf9Q3ym7Z4UBHjNkEuMt8hQJY8CZJ5qmShx1UBSHHbH/s1600/image_2025-04-24_11-50-39.png
នៅថ្ងៃទី ២២ ខែមេសា សារព័ត៌មាន Sina បានរាយការណ៍ថាក្រុមការងារភាពយន្ត «Zhu Yu» សម្តែងដោយតារាសម្តែងវ័យក្មេងពីររូបគឺ Tian Xi Wei និង Zhang Linghe បានបញ្ចប់ការថតហើយ។ យ៉ាងណាមិញ ទស្សនិកជនបានដឹងថា ទាំងតួប្រុសទាំងតួស្រី និងក្រុមការងារផលិតបានត្រឹមតែបង្ហោះរូបថតរបស់តារាម្នាក់ៗប៉ុណ្ណោះដោយមិនមានរូបថតក្រុមណាមួយឡើយ។ សូម្បីតែពាក្យគន្លឹះ «Tian Xi Wei និង Zhang Linghe មិនបានថតរូបជាមួយគ្នាទេ» បានក្លាយជាប្រធានបទក្តៅបំផុតទីពីរនៅលើ Weibo ដែលមានទំនាក់ទំនងជាង ៥០ លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVojaNZgC090uvPbs_psP5Z6ZClPkov8Rcm75wBoz4XvDtWwk35ASxIOHTqK1I8Fm89j3_4dioNNX6F3dAWZVUUtVRn02UPvVwgQj6ScNAZ3RNdbHvOrMwariGnZZ1nal0hLyHMYZJmi_OwJ-IXlREUfkj_TmdnYZu1atbYgyeb3QTQBj_l-zxU5bwzZkg/s1440/image_2025-04-24_11-50-42.png

មតិជាច្រើនលើកឡើងថា តារាសម្ដែងទាំងពីរមិនមានវិជ្ជាជីវៈតម្រូវតាមអ្នកសិល្បៈឡើយ។ ការផ្សព្វផ្សាយភាពយន្តគឺជាតម្រូវការចាំបាច់នៅពេលទទួលយកគម្រោង ប៉ុន្តែពួកគេមិនមានឈុតឆាកជាមួយគ្នាទេ។ ជាមួយនឹងការងារស្នេហា តួអង្គសំខាន់ទាំងពីរបង្ហាញការស្អប់គ្នាដោយបើកចំហនឹងធ្វើឱ្យអ្នកទស្សនាពិបាកចូលទៅក្នុងតួអង្គ និងខ្លឹមសារនៃរឿង។ប៉ុន្មានថ្ងៃមុនការថតចប់ Tian Xi Wei និង Zhang Linghe ហាក់មានភាពចម្រូងចម្រាស។ ភាគីខាងតារាស្រី Tian Xi Wei បាននិយាយថា អ្នកគាំទ្ររបស់ Zhang Linghe បានប្រើពាក្យមិនសមរម្យ អសុរោះជាច្រើនមកលើនាង។ លើសពីនេះនៅពេលដែល Tian Xi Wei សុំការអនុញ្ញាតសម្រាកពីការថតរឿង ដើម្បីចូលរួមព្រឹត្តិការណ៍មួយ ភាគីខាង Zhang Ling He មានចេតនាបញ្ចេញវីដេអូក្រោយឆាក ដែលតួសម្តែងត្រូវសម្តែងស្ទីលទ្វេដង ដើម្បីស្តីបន្ទោស Tian Xi Wei ថាមិនបានថតរឿងហើយជំនួសមកវិញការឆ្លៀតពេលទៅចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្ម។ ក្រោយមក Zhang Linghe ខ្លួនឯងបានអវត្តមានពីការសម្តែងបន្ទាប់ដូច្នេះ Tian Xi wei ត្រូវតែសម្ដែងដោយស្ទីលទ្វេដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLGyPZ9mbisGRyC6HKq-XsQb1sjJ8DP0VLAgIhYJenBB93pUae4uIv0GuQ4F46B33sysKSZuSrzWfSr-w1shTBLc6_Fqpkke6ltPdrymLdxTZxFDb1yu6PwJhCcbkdO-X3xgJ2_LiX1zIYcmxNfRU370J8TGSKyK7sYx1jWBtzFtTlnLFmvMMEo5Au1X2Q/s1080/image_2025-04-24_11-50-43.png

តាមពិតទៅ ជម្លោះរវាង Tian Xi Wei និង Zhang Linghe កើតមានមុនការថតរឿង Zhu Yu ។ បើតាមប្រព័ន្ធផ្សព្វផ្សាយ បញ្ហាតំណែងតួសម្ដែងទាំងពីរ (តំណែងទីមួយក្នុងការសម្ដែង ការដាក់ឈ្មោះលើ Trailer poster…) មិនត្រូវបានដោះស្រាយដោយសន្តិវិធីទេ។ ទោះបីជា Zhang Linghe ត្រូវបានប្រកាសជាអ្នកដឹកនាំក៏ដោយ ក៏ភាគី Tian Xi Wei បានបដិសេធ ដោយអះអាងថា ការងារដើមគឺជារឿងរបស់តួឯកស្រី ហើយ Linghe គឺជាអ្នកយឺតយ៉ាវ ប៉ុន្តែចង់បានផលប្រយោជន៍ច្រើនជាង។ ពួកគេទាំងពីរនាក់មិនចុះចាញ់នឹងភាគីម្ខាងទៀតឡើយ ដោយខ្លាចថាសិទ្ធិ មុខតំណែង និងតួនាទីរបស់ពួកគេនឹងត្រូវប៉ះពាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsP3vzGv53KO_rwTflgo6zmcPmdbYbtjQzk96N7LASf7BOjU3z-wgkxYoayqPyHRqU10U69loaBSxpEOYjC28HIwshNXNY5v-3eU_vsTw6G4khqMbj2HKhUvWN6ZTx-8ZLTLmTvH7hNAN55_E8Oyj1lmNHNfkBb5DSI0yixe2YkXEDCu6hCWiOmyy4tjN4/s1000/image_2025-04-24_11-50-44.png
កន្លងមក Sina បានរាយការណ៍ថា ព្រឹត្តិការណ៍ Starlight Awards ដែលរៀបចំដោយ Tencent Video បានកន្លងផុតទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមានរឿងចម្រូងចម្រាសជាច្រើនអំពីតំណែង និងល្បិចរបស់សិល្បករ ដើម្បីប្រជែងយកចំណាប់អារម្មណ៍។ Tian Xi Wei បានក្លាយជាប្រធានបទក្តៅនៅពេលដែលនាងត្រូវបានប្រមាថដោយអ្នកគាំទ្រនៅលើឆាក៕

សម្ងំៗ ជូវី លីន បើកហាងពីរកន្លែងបន្ថែមពីលើអាជីពសិល្បៈ

0

ដ្បិតថាក្លាយជាតារាឯករាជ្យមិនទាន់បានសាងស្នាដៃចម្រៀចធ្លោខ្លាំងប៉ុន្តែគេសង្កេតឃើញថា ជូវី លីន បានចាប់ផ្តើមជាមួយនឹងការបើកហាងកាហ្វេផ្ទាល់ខ្លួននាពេលថ្មីៗនេះ ព្រមទាំងកាលពីមុនបើក Pub មួយកន្លែងទៀត។ នៅក្នុងការងារសិល្បៈ ជូវី លីន ក៏បានថតឱ្យផលិតផលនិងកម្មវិធីមួយចំនួនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAxsDSpxH-FrXII7B-N8iiB2XKmYUkUURTAC9qge8HYFXeQO1aHpcoOEUj6KGIQMzPRqBcmJ6WhB7nR3AsLM8DOsO4xJkYvDQm8zpv36JaPezCANgvw0YZUP1ZpqxN7fwo06XK3z-e1Nu5Nm3qh_10HoPGv1UEMoaoI6ugqYxfu-HwWzryFEWROa3BJT6B/s2048/image_2025-04-26_13-32-19.png

កាលពីថ្ងៃទី២២ មេសា តារាចម្រៀង ជូវី លីន បានប្រកាសអំពីបើកដំណើរការហាងកាហ្វេរបស់ខ្លួនដែលមានឈ្មោះថា « 9Café by Juvie» ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៦០, សង្កាត់ បឹងកក់ ២, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ។ ក្នុងវីដេអូអំពីការប្រូម៉ូតហាងរបស់ខ្លួនការដេគ័រនៅក្នុងហាងកាហ្វេនេះគឺមានបរិយាកាសជាមួយនឹងតន្រ្តីនិងរូបគំនូរសិល្បៈជាដើម។ ក្រៅពីហាងកាហ្វេដែលទើបនឹងចាប់ផ្តើមនេះ កាលពីខែកុម្ភៈ ជូវី លីន ក៏បានបើកដំណើរការហាងថា 9 – ណែន Pub នៅម្តុំទួលគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCZTdjOS93McgOA3wOsMBmuru99jk9rGO1IKkd2SBCiydOYYgseLon5Tj_N99lvyRe8440L6AbfksCEuMNDdKfhU0xlRLmZIIquMxYPsmyMqqhdej8vQJ85eC7OrIjEEluWBJXR_LXFRuwDaSl1_ia3jQm2Z9kNeKAgleDhquDdZQGlrjBO6oXnrAbQGpF/s2048/image_2025-04-25_11-21-22.png

គួរបញ្ជាក់ផងដែរថាបន្ទាប់ពីដើរចេញពីទ្រនំបារមី ជូវី លីន បានបន្តអាជីពរបស់ខ្លួនជាតារាចម្រៀងឯករាជ្យ។ ក្រៅពីការច្រៀងលោកក៏មានទេពកោសល្យទៅលើការផលិតវីដេអូដោយបានបង្កើតស្នាដៃចេញថតចម្រៀងឱ្យតារារ៉េប Kingchi ,ជី ដេវិត ទទួលបានតំណែង ក្នុងកម្មវិធីរ៉េប ថតវីដេអូចម្រៀងជាមួយក្រុម La Cima រួមទាំងថតវីដេអូជូនលោក អ៊ឹង ស៊ីវឈន់ ត្រូវជាគូដណ្តឹងរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSLNDHshuPYqm9VMZ3NCO_WNzD8LDgEAwSq-M3swsgXLIoTTnFDQWMQ2SoGEpOoJe1RH4bR3bjjS0-1H-E1YQvGx7zmZa5uMRjXea30jp81CzJwKZUNoaCZeiLWdVU5zH8kmTi7JmvH3Xx30q0EbDv4XL3LaEUBScl1fl2nLU1-zBc1Clkr0xcEw1i7sPH/s2048/image_2025-04-25_11-21-23.png
ងាកទៅកាន់ចំណងមិត្តភាពវិញ ដ្បិតថាបានបំបែកក្រុមនិងសាងវិថីសិល្បៈដាច់ដោយឡែកប៉ុន្តែ ជូវី លីន និង នរិទ្ធ នៅតែបន្តមានទំនាក់ទំនងជាមួយគ្នាខណៈកាលពីថ្ងៃទី២០ មេសា កន្លងមកថ្មីៗនេះលោកក៏បានបង្ហោះជូនពរថ្ងៃកំណើត មេសា ជំនួយការរបស់ វណ្ណដា ផងដែរ៕