សហរដ្ឋអាមេរិក ៖ Elon Musk និយាយថាគាត់នឹងត្រលប់មកផ្ដោតលើ Tesla វិញ ដោយដកថយពីការធ្វើនយោបាយ និងមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងក្រសួងរបស់សហរដ្ឋអាមេរិក (DOGE) ជាមួយលោក Donald Trump បន្ទាប់ពីរកឃើញថាមានវិបត្តិហិរញ្ញវត្ថុនៅក្នុងមុខជំនួញរបស់គាត់។

កាលពីថ្ងៃអង្គារនេះ Musk បាននិយាយប្រាប់អ្នកវិនិយោគជាមួយក្រុមហ៊ុនTesla ថាគាត់នឹងកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងរបស់គាត់នៅនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ។ Musk បានលើកឡើងថា ចាប់ពីខែក្រោយទៅ ខ្លួននឹងកាត់បន្ថយពេលវេលាសម្រាប់ធ្វើការជាមួយរដ្ឋាភិបាលឲ្យសល់តិចបំផុត។.png)
ជាក់ស្ដែងក្រុមហ៊ុន Tesla មិនសូវប្រឈមនឹងពន្ធគយដែលកំណត់ដោយសហរដ្ឋអាមេរិកដូចក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតឡើយ ប៉ុន្តែចំនួនការលក់នៃក្រុមក្រុមហ៊ុននេះបែរជាធ្លាក់ចុះយ៉ាងខ្លាំងទៅវិញ។ បើតាមអ្នកជំនាញវិភាគសេដ្ខកិច្ចបានលើកឡើងថា ៖ កត្តាដែលជម្រុញឲ្យមានការថយចុះក្នុងការលក់នេះ អាចបណ្ដាលមកពីបញ្ហាប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត ដែលមិនអាចធានាឲ្យមានទំនុកចិត្តក្នុងការបើកបរបាន ព្រមទាំងកំណើននៃស្អ..ប់ទៅលើលោក Elon Musk បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានចូលរួមយ៉ាងសកម្មជាមួយរបបនយោបាយរបស់លោកDonald Trump។

ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla សម្រាប់ត្រីមាសដំបូងនៃឆ្នាំនេះគឺបានតិចជាង ៥ម៉ឺនគ្រឿងនៅទូទាំងពិភពលោក ដែលជាកំណត់ត្រាលក់ទាបបំផុតក្នុងរយៈពេល 3 ឆ្នាំនេះ ព្រមទាំងជាការលក់ដែលធ្លាក់ចុះធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនប្រចាំត្រីមាសតាមឆ្នាំនីមួយៗ។
យ៉ាងណាមិញ លោក Elon Musk នៅតែនិយាយការពារថា ចំពោះបញ្ហានេះ លោកមិនអាចបន្ទោសលោកDonald Trumpបានទេ ព្រោះការសម្រេចចិត្តពន្ធគឺអាស្រ័យលើប្រធានាធិបតីសហរដ្ឋអាមេរិកទាំងស្រុង។ ប៉ុន្តែលោកនឹងខិតខំស្ដារវាឡើងវិញ បើទោះបីជាលទ្ធផលអាក្រក់នៅក្នុងត្រីមាសចុងក្រោយនេះក៏ដោយ។ មួយវិញទៀតលោកបានសម្លឹងឃើញថា អនាគតរបស់ក្រុមហ៊ុន Tesla កាន់តែភ្លឺស្វាងជាងពេលណាៗទាំងអស់។ លោកថែមទាំងអះអាងថា ក្រុមហ៊ុនTesla កំពុងពង្រឹងលើមុខងារបើកបរដោយស្វ័យប្រវត្តិនៅលើរថយន្ត រួមទាំងការបង្កើតនូវមនុស្សយន្តដែលបម្រើឲ្យមានភាពសម្បូរបែបប្រកបដោយនិរន្តរភាពសម្រាប់មនុស្សទាំងអស់គ្នា ៕










