Home Blog Page 502

ទឹកចិត្តប្រពៃ! វណ្ណដា ជួយថវិកា៥០០០ដុល្លារដល់តារារ៉េប King Chi ក្នុងគ្រាជួបទុក្ខលំបាក

0

ទស្សនិកជនមួយចំនួនដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាថ្មីៗនេះតារារ៉េប king Chi បានប្រកាសលក់ផ្ទះនៅខេត្តបាត់ដំបងជាបន្ទាន់ដើម្បីយកថវិកាមកព្យាបាលភរិយារបស់ខ្លួនដែលត្រូវវះកាត់ប្តូរក្រលៀន។ មិនឱបដៃឈរមើលសិល្បកររួមទាំងសប្បុរសជនមួយចំនួនបានចូលរួមជួយដល់ King Chi ខណៈតារារ៉េប វណ្ណដា បានជួយថវិការហូតដល់៥០០០ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvjOMqBM5gD_GF_rOsIsTTvCDEHwPMDfo1HiaNDXk6veqdsW5n442AC4gb1blLkXXEYwSCFattjzcNd91atV5xZoT4PFm3HijkdwmHXy97RLFIurXvZ0JTDFFy9pYJ7rwQLYuuHBFTpjy2UMHeNqc0DSwkFZVYYd3GNL8209R4CKAKgbFvVGTpMYAz3Hs6/s2048/image_2025-05-07_09-51-56.png
តាមរយៈគណនីហ្វេកប៊ុករបស់តារារ៉េប King Chi ដែលមានឈ្មោះថា Daddy Chi បានបង្ហាញថាតារារ៉េបល្បីឈ្មោះប្រចាំប្រទេសគឺ ម៉ាន់ វណ្ណដា បានជួយថវិកាដល់ខ្លួនរហូតដល់៥០០០ដុល្លារឯណោះ។ ទឹកចិត្តនេះតារារ៉េប King Chi បានពោលពាក្យអរគុណទៅកាន់ វណ្ណដា ជាមួយនឹងពាក្យថា ប្អូនប្រុស ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgH4zHia4W5pbFeiftTtr0e92SUZDn1AE0coSkTuxtuADoHegj-P-by7qTUx2JqXmEVw78DteMPe28bnTRCCxWXpdxRYoTAWVClxuWjjzr2R9_Pcfu2T0yHtOByEt-qm6jmSRaksVur3xER0RRvYIvshP0v4r4yRqJv3uEhmbowHHC6ys3JRVSRRNT0345/s2048/image_2025-05-07_10-00-17.png

គួរឱ្យដឹងថាតារារ៉េប King Chi និង វណ្ណដា ធ្លាប់បានរួមការងារជាមួយគ្នាក្នុងកម្មវិធីប្រលងចម្រៀងរ៉េបមួយ ខណៈកាលពីកន្លងមកនេះក្នុងការប្រគំតន្រ្តីជប់លៀងអាល់ប៊ុមទី៣ King Chi ក៏មានវត្តមានចូលរួមឡើងឆាកបង្ហាញប្រាប់ទស្សនិកជនផងដែរថាអ្នកទាំងពីរនឹងមានការសហការគ្នាជាយូរមកហើយគ្រាន់តែមិនទាន់បានទម្លាក់នៅលើទីផ្សារ។ ស្របពេល វណ្ណដា ជួយតារាចម្រៀងរ៉េប KingChi នូវទឹកប្រាក់ចំនួន៥០០០ដុល្លារនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរទៅកាន់តារារ៉េបមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPb06uhDeP2n37DGmtYUllsF8O-JoxI13BG33hqZn7PHFjegT8s-MUlW1W6BvgfH6v_ORTbN34gACxD8Fy4n3R5QH-jrxVj4p0yfFzKOGC7hKXzwFQS1J2MyZxU39go0wox9Vqu3CdguHK7uwsQRDa63uWjOAsqEtKKjBZfXwb6Cwk34Es_bgSlqGS_XmT/s1920/image_2025-05-06_14-26-44.png

អ្នកគាំទ្រមួយចំនួនបានបង្ហាញថាពួកគេជ្រើសយក វណ្ណដា ជាអាយដលមិនខុសនោះទេមិនសូវជាមាត់កច្រើនប៉ុន្តែធ្វើមួយៗគឺច្បាស់លាស់ ខណៈមានទស្សនិកជនជាច្រើនទៀតជូនពរឱ្យភរិយាតារារ៉េប KingChi ឆាប់ជាសះស្បើយ។ ក្រៅពីតារារ៉េប វណ្ណដា សិល្បករមួយចំនួនទៀតក៏បានជួយថវិកាដល់ King Chi ដែលកំពុងជួបទុក្ខលំបាកក្នុងគា្រអាសន្ននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeZTdkzL1fsnVYqqJrZepqUIm755u2zC247sP_uD0fr4HJW7-SYf6dgBq6axldmxlKU48SFWc-41w0Lpw7EL1Jfb_ADO3kdullavo1HL5j4NwlikngtjQ8IjUvhr2PQHsQx-jEeMDC0feHJQBSJ4sBusUEOwB94PGzLgMQx63UzslA0Eu4diYu-yW7uZ7r/s574/image_2025-05-07_09-24-35%20(3).png
ម្ចាស់បទ«៥ដុល្លារ» បានបង្ហាញដែរថា តារាចម្រៀង អលជ្ជី បានជួយថវិកាចំនួន១៥០ដុល្លារ ខណៈតារាចម្រៀងពហុជំនាញខាត់ សុឃីម បានជួយថវិកា៥០ដុល្លារនិងបានបង្ហោះនៅលើហ្វេកប៊ុកប្រាប់ពីដំណឹងដែលតារាចម្រៀង King Chi កំពុងជួបទុក្ខលំបាកនេះខណៈឌីជេ ក្តិប បានជួយថវិកា១០០ដុល្លារ៕

អាមេរិកនឹងចែកប្រាក់ម្នាក់១ពាន់ដុល្លារដល់ជនភៀសខ្លួនខុសច្បាប់ដែលយល់ព្រមចាកចេញ

0

សហរដ្ឋអាមេរិក ៖ យោងតាមការប្រកាសរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ត្រៀមចែកប្រាក់លើកទឹកចិត្តម្នាក់១,០០០ដុល្លារ សម្រាប់ថ្លៃធ្វើដំណើរដល់ជនភៀសខ្លួនខុសច្បាប់ទាំងឡាយដែលយល់ព្រមចាកចេញ ឬនិរទេសខ្លួនឯងពីទឹកដីអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXSdOYP8MMy34ZDqeDBQHv2W0K8KXN8xq0uKqGrNFnlevMwXsyJqeoJZ-yxPr1GHLY8QziqxgPMPRi6Pw_9HndjYPy27Cpm60YsYJyqRjSfXYF3_xHNZSm0Wiv_P_NYm8vquj34E00khtKfC5oMhjcjMfPvFLCRfzn4ssOToav3CftczKJdX7QG7SzOyCE/s1200/image_2025-05-07_15-52-58%20(3).png
ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បញ្ជាក់ថា នេះជាប្រាក់ជួល និងជាថ្លៃសំបុត្រយន្តហោះសម្រាប់ជនភៀសខ្លួនណាសម្រេចចិត្តចាកចេញពីទឹកដីអាមេរិក ហើយវាមានតម្លៃថោកជាងការនិរទេសដោយអាជ្ញាធរអាមេរិក ពីព្រោះរដ្ឋាភិបាលអាមេរិកបានចំណាយប្រាក់ច្រើនសម្រាប់ការចាប់ជនភៀសខ្លួនខុសច្បាប់ដាក់ពន្ធនាគារ គឺស្មើប្រមាណ ១ម៉ឺន៧ពាន់ដុល្លារឯណោះ សម្រាប់ជនភៀសខ្លួនម្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJD-jxRzyA1cPgioZOk-PajrqC4t5bcZbDw-vV120x5sFAVuq5VXDq-Oe_JfkIdYd2EccL9P4SkIiqSUWFoY_Jd6lEVIURudEm-xZ3Y_KChqHL4if77OJQ54IEsxBkaUIlWeOBCnLMZSz2T5bjYeuKXL9m9aOt_3ismxWCknkF33PLhK3Qa20E_giJrtbD/s1024/image_2025-05-07_15-52-58.png
លោក Trump មកពីគណបក្សសាធារណរដ្ឋ (Republican) បានកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥ សន្យាថា លោកនឹងបណ្តេញជនភៀសខ្លួនខុសច្បាប់រាប់លាននាក់ចេញពីអាមេរិក ។ ប៉ុន្តែរហូតមកដល់ពេលនេះ ចំនួនជនភៀសខ្លួនដែលអាមេរិកបណ្តេញចេញ គឺពុំទាន់ស្មើចំនួនជនភៀសខ្លួនត្រូវបានបណ្តេញចេញក្នុងអាណត្តិអតីតប្រធានាធិបតី លោក Joe Biden ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV-wx-ywKT8-wWOu-MH9-YDE7HK401DMTU6NZizuDDgOadBQ_oRqX5ZXXDab6T1B0XaBGOa3xpSILEcJtDe5N1NY2U5fi1Q_fkmB3PI-NQM9OjHYSfMk5UcPP2GUeEE_TBJKKatW30upVWg5KVbYHr6VjPeXgKSkH5GPNAqUXTjejmxYErr9HiVRss1R9L/s1020/image_2025-05-07_15-52-59%20(2).png
តាមទិន្នន័យចុងក្រោយរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិកបង្ហាញថា រដ្ឋាភិបាលលោក Trump បានបណ្តេញជនភៀសខ្លួនប្រមាណ ១៥ម៉ឺន២ពាន់នាក់ ចាប់ពីថ្ងៃទី២០ ខែមករា ។ ប៉ុន្តែវាតិចជាងការបណ្តេញជនភៀសខ្លួន ចំនួន១៩ម៉ឺន៥ពាន់នាក់ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៤ ដែលអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោក Joe Biden ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhft1iqlRQufEeg93b9Ipi8Uj4Y5PBeHY4__zhCzKR9g2E6loMuRuzy02pHpx3ev6LutcQNF90FmGXXaJhXHUBZpUQQ6r1xltr7amsR4tlfXEZWv7ObG7ybfJdwZSA6DA1z5vshLi9kIp1oXUCI1HK6Quv9elibDZZWGlUlmzPG-9Xwxjc_e_ud_4Jt83zb/s1000/image_2025-05-07_15-52-59.png
មន្ត្រីជាន់ខ្ពស់របស់លោក Trump ព្យាយាមបញ្ចុះបញ្ចូលឱ្យជនភៀសខ្លួនខុសច្បាប់ព្រមចាកចេញពីអាមេរិកដោយខ្លួន.ឯង ដោយគំរាមដាក់ទោស, ពិន័យប្រាក់យ៉ាងច្រើន និងគំរាមបញ្ជូនជនភៀសខ្លួនទៅឃុំឃាំងក្នុងពន្ធនាគារ ។ លោកស្រី Kristi Noem រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកនិយាយថា ៖ «បើជនភៀសខ្លួនរស់នៅទីនេះយ៉ាងខុសច្បាប់ គឺការនិរទេសខ្លួនឯងជារឿងល្អបំផុត សុវត្ថិភាពបំផុត និងសន្សំសំចៃប្រាក់បំផុតក្នុងការធ្វើដំណើរចេញពីអាមេរិក ដើម្បីចៀសវាងការចាប់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGtWIDVmB8OvB7N9FWQichTTENcxE_W27PFKn0RJXmeda_nd0lc6SQ2OoPTIdvPLOh0hcESSsJbGQo_vGl0TdMhcR5tHan41hekZ14L_z8P_0AnygJidsqdgR_7TKPG2fGZclrC5Kg_p24JhRFJmDZWllS0jVbSAcUO1aeeBiWZtr_9El7p9trIgd_zAZN/s1200/image_2025-05-07_15-53-00.png

លោក Trump បាននិយាយពីការផ្តល់ប្រាក់ឱ្យជនភៀសខ្លួននិរទេសខ្លួនឯងកាលពីខែមេសា ថា អាមេរិកអាចពិចារណាអនុញ្ញាតឱ្យពួកគេត្រឡប់មកអាមេរិកជាថ្មី បើមានអត្តចរិកល្អ ។ ដូចគ្នានេះ កាលពីថ្ងៃទី៥ ខែឧសភា ក្រសួងសន្តិសុខមាតុភូមិអាមេរិកបញ្ជាក់ថា ជនភៀសខ្លួនដែលយល់ព្រមនិរទេសខ្លួនឯង គឺអាចត្រឡប់មករស់នៅអាមេរិកយ៉ាងស្របច្បាប់នាថ្ងៃអនាគត ប៉ុន្តែក្រសួងពុំបានបញ្ជាក់ថា តើមានវិធីណាខ្លះ ឬគម្រោងអ្វី ដើម្បីជួយឱ្យជនភៀសខ្លួនអាចត្រឡប់មកអាមេរិកវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXvOJQtVak6wZMpRPP0osRo9zWJoy0M_VRkjIwpaAKQm6ubIsgdPtvAfcu-gV0-QO2pWKhyphenhyphen2sT53VUBq-kDdnwjePSQaC189EIEBsQGAklGcu1yMBIdKcPz-2yQRBoscT5wpju7c_pillXoF63THkrZqa_RJxb3iFS2ZLpTFVeio_NkUeYz-K-iO6_k4Py/s1200/image_2025-05-07_15-53-00%20(2).png
Make the Road New York គឺជាអង្គការជួយសង្គ្រោះជនភៀសខ្លួននៅអាមេរិក បានរិះគន់រដ្ឋាភិបាលអាមេរិកដែលបញ្ចុះបញ្ចូលឱ្យជនភៀសខ្លួនយល់ព្រមចាកចេញពីអាមេរិក ហើយអង្គការនេះបានដាស់តឿនជនភៀសខ្លួន គួរវតែពិភាក្សាជាមួយមេធាវីមុនពេលចាកចេញ ៕

អ្នកគាំទ្រស្នើឱ្យម្តាយ ល្អហួស កុំយកផេកកូនស្រីមកបង្ហោះរឿងចម្រូ.ងចម្រា.ស

0

អ្នកនាង ដេននី ក្វាន់ បានបង្ហោះវីដេអូមួយនៅលើផេករបស់កូនស្រីគឺ ល្អហួស ដោយបានប្រើសម្តីធ្ងន់ៗតបទៅកាន់អ្នកដែលជេរបងស្រីខ្លួនគឺអ្នកនាង ឡាំយ៉ង និងប្តីបរទេស។ ទោះយ៉ាងណាសកម្មភាពរបស់អ្នកនាង ដេននី ក្វាន់ ដែលយកផេកកូនស្រីមកបង្ហោះរឿងនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនគិតថាមិនសមរម្យនោះទេ និងស្នើកុំឱ្យផុសរឿងមិនល្អក្នុងផេករបស់ ល្អហួស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKxBnGG3m2Aopu9D4ICURleiUNonNUu8c4sHH4ZA17RINf43zA5pmvCTBany-oS366kFXpHjvaqq8uJAGjuZapsCLE0SvpNDkS2noJzh4g0PmRcoScLFPbh143ff1hAMFLNm_MJQIn4MU3xzrzWEAHocOdCjKVsUfgBEOGrPQwU5PaYcPv68DBlIkxaBiL/s2048/image_2025-05-07_09-14-46.png
នៅថ្ងៃទី៥ ផេករបស់ ល្អហួស បានបង្ហោះវីដេអូមួយជិត១០នាទីដោយអ្នកនៅក្នុងវីដេអូនោះគឺជាអ្នកនាង ដេននី ក្វាន់ ម្តាយរបស់ ល្អហួស។ នៅក្នុងចំណងជើងនៃវីដេអូនេះបានសរសេរថា «នាងខ្ញុំដេននីក្វាន់ សូមខន្តីអភ័យទោសទុកជាមុន ដែលបង្ហោះវីដេអូនេះនៅក្នុងផេកកូនស្រីរបស់នាងខ្ញុំ» និងបានផ្ញើជូនទៅកាន់អ្នកដែលជេរបងស្រីរបស់ខ្លួនគឺ ឡាំយ៉ង។ ម្តាយរបស់ ល្អហួស បានតបតដោយសម្តីធ្ងន់ៗទៅកាន់អ្នកដែលជេរបងស្រីខ្លួនបន្ទាប់ពីបង្ហាញថាត្រៀមខ្លួនទៅទទួលគូស្នេហ៍ថ្មីជាជនជាតិបរទេសថែមទាំងសង្ហាទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhibsDoAwRM9DoSrXEd9cl-tMkL63QXdb7sa0lhG1pC1hfYd1C4nPWnHJ_eRW58G0wgyscn0kgQR-uRjOp63lKYK1bTuMEyjuLGKgKY-dKvQdRfjRgqChBhstnizDPm7ijInPkfUIrjOx3g41La2jI6g68mso204zLIZJdFnP74AEGn06Gej9g2AsVcU6n5/s2048/image_2025-05-07_09-14-51.png

ទោះយ៉ាងណាបន្ទាប់ពីបង្ហោះវីដេអូចម្រូងចម្រាសជាមួយនឹងពាក្យពេចន៍មិនសមរម្យអ្នកគាំទ្រមួយចំនួនរបស់ ល្អហួស បានសម្តែងការមិនពេញចិត្តនិងស្នើកុំឱ្យម្តាយ ល្អហួស យករឿងបែបនេះមកបង្ហោះនៅលើផេកកូនស្រី។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «មិនគួរផុសក្នុងផេកល្អហួសទេ, កូនធំៗហើយកូនល្បីទៀតហេតុអីក៏យក……, បងស្រីនេះជាការសំណូមពរពីប្អូនក្នុងនាមខ្ញុំជាអ្នកគាំទ្រប្អូនល្អហួស សូមបងស្រី កុំយកការជេរបញ្ចោរហែកហួរគ្នា មកបង្ហោះក្នុងផេកកូនបងស្រីអី ពីព្រោះគាត់ជាបវរកញ្ញា មិនមែនមនុស្សធម្មតាទេ ណាមួយទៀតអូនគាត់ក៏វិលមក Miss teen Cambodia ម្តងទៀត សូមបងស្រីលុបវីឌីអូនេះចោលទៅ ជៀសវាងការ មិនល្អផ្សេងៗ ពេលប្អូនជាប់ថ្នាក់ស្រុក ឈានទៅថ្នាក់អន្តរជាតិ អាចគេឆេកពីប្រវត្តិ អាចនឹងមិនឈានដល់ top កំពូល រឺ មិនបាន top សូមបងស្រីលុបវិញទៅ បំណងល្អពីប្អូន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhInOz5U8r09WJ0PDtxcQ86QGRCXcAYl60Bg5NoWQ02KHicjBD78t7caigQ0QtNpGOECfCw2Xfn7cvWz5MdPSsw0uVVNfwfi4as1rob3qOECwk4SWhV5MAt73ribLzMHr7jXgKdBKV4rQjjjW4Km71KAMOY6IrS8qO4TegDOknoFuu0GQ6_5YqUICd5Rxy1/s2048/image_2025-05-07_09-14-53.png
គណនីផ្សេងទៀតបានបញ្ចេញមតិថា «បើសិនអាចកុំយក page របស់ល្អហួសមកផុសអី ព្រោះល្អហួស ជាក្មេងល្អណាស់ គេស្គាល់គ្រប់ប្រទេស។ ក្វាន់ អាចយកអាខោនផ្សេងជេរពួកនោះទៅ កុំយក pageល្អហួសអី។ , កុំយកផេកល្អហួសមកផុសអីចែ កុំយកផេកគាត់មកញ៉េញ៉ៃអី, គួរតែប្រើផេកផ្ទាល់ខ្លួនយកមកជេរវាល្អជាងមិនគួរយកផេកល្អហួសដែលគួរតែផុសវីដេអូល្អៗបានហើយ, មិនគួរផុសផេកនេះទេបង ព្រោះល្អហួសគាត់ជាមនុស្សពូកែជាគំរូដល់ក្មេងៗក្រោយ ផុសអ្វីដែលល្អៗ ផុសបែបនេះក្នុងផេកគាត់គឺមិនល្អឡើយ»៕

អ្នកស្រាវជ្រាវរកឃើញវិធីលុបចោលការចងចាំហេតុការណ៍អាក្រក់ចេញពីខួរក្បាល

0

ការលុបចោលការចងចាំដ៏ឈឺចាប់ ឬហេតុការណ៍អាក្រក់ចេញពីខួរក្បាលនឹងអាចធ្វើបាន នៅពេលអ្នកស្រាវជ្រាវរកឃើញវិធីថ្មីដើម្បីកាត់បន្ថយការចងចាំហេតុការណ៍អាក្រក់ ដោយជំនួសការចងចាំរឿងល្អៗក្នុងខួរក្បាល ។ ហេតុនេះ វានឹងអាចជួយដល់មនុស្សមួយចំនួនធំដែលចង់លុបចោលការចងចាំហេតុការណ៍អាក្រក់របស់ខ្លួនឱ្យអស់ពីខួរក្បាល ហើយពួកគេអាចចាប់ផ្តើមចងចាំរឿងរ៉ាវល្អៗ ។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវបានសាកល្បងការចងចាំខួរក្បាលជាមួយអ្នកស្ម័គ្រចិត្ត ចំនួន៣៧នាក់ ដោយឱ្យពួកគេផ្គូផ្គងពាក្យគ្មានអត្ថន័យជាមួយរូបភាពមិនល្អ ដូចជា ៖ រូបភាពគួរឱ្យភ័យខ្លាច ឬរូបភាពរន្ធត់ៗ ។ បន្ទាប់មក អ្នកស្រាវជ្រាវព្យាយាមដោះស្រាយ ឬផ្លាស់ប្តូរការចងចាំពាក្យទាំងនេះ ដើម្បីឱ្យដឹងថា តើក្រុមអ្នកស្ម័គ្រចិត្តអាចលុបចោល ឬកាត់បន្ថយអារម្មណ៍មិនល្អចេញពីខួរក្បាលដែរឬទេ ក្រោយពួកគេមើលរូបភាពរន្ធត់ ។

អ្នកស្រាវជ្រាវបានយករូបភាពមិនល្អ ដូចជា ៖ រូបភាពមនុស្សរងរបួស និងរូបសត្វកាចសាហាវបង្កគ្រោះថ្នាក់ដល់មនុស្ស មកប្រៀបធៀបជាមួយរូបភាពល្អៗ រួមមាន ៖ រូបទេសភាពស្ងប់ស្ងាត់ និងរូបក្មេងញញឹម ។ ការសាកល្បងលើកដំបូង គឺក្រុមអ្នកស្ម័គ្រចិត្តនឹងទទួលបានការបណ្តុះបណ្តាលភាពចងចាំ ដោយភ្ជាប់រូបភាពអាក្រក់ជាមួយពាក្យគ្មានអត្ថន័យ ដែលអ្នកស្រាវជ្រាវបង្កើតឡើងមកសម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវ ។

នាព្រឹកថ្ងៃបន្ទាប់ ក្រោយពីក្រុមអ្នកស្ម័គ្រចិត្តបានសម្រាកដើម្បីឱ្យខួរក្បាលចងចាំអ្វីដែលបានទទួលយក អ្នកស្រាវជ្រាវក៏បានឱ្យពួកគេមើលរូបភាពល្អៗ ជំនួសរូបភាពអាក្រក់ក្នុងខួរក្បាល ។ នៅយប់ទី២ អ្នកស្រាវជ្រាវបានបើកសំឡេងពាក្យមួយចំនួនឱ្យអ្នកស្ម័គ្រចិត្តស្តាប់ពេលពួកគេកំពុងសម្រាកលក់រហូតដល់យប់ជ្រៅ ដែលជាពេលវេលាសំខាន់សម្រាប់រក្សាការចងចាំរបស់ខួរក្បាល ហើយអ្នកស្រាវជ្រាវក៏បានវាស់រលកខួរក្បាលជាមួយម៉ាស៊ីនផងដែរ ។

ក្រោយមក អ្នកស្រាវជ្រាវបានឱ្យក្រុមអ្នកស្ម័គ្រចិត្តឆ្លើយតបសំណួរជាច្រើន ។ បន្ទាប់មក អ្នកស្រាវជ្រាវក៏ទទួលបានលទ្ធផលថា ក្រុមអ្នកស្ម័គ្រចិត្តបានចងចាំរូបភាពអាក្រក់តិចជាងមុន ។ ផ្ទុយទៅវិញ ពួកគេបាននឹកឃើញការចងចាំល្អៗកាន់តែច្រើន ហើយវាធ្វើឱ្យពួកគេមានអារម្មណ៍ល្អកាន់តែច្រើន ។ ការលុបចោលការចងចាំហេតុការណ៍អាក្រក់ចេញពីខួរក្បាល គឺតម្រូវឱ្យយើងព្យាយាមមើលរូបភាពល្អៗឱ្យបានច្រើន ពីព្រោះរូបភាពទាំងនេះជួយឱ្យមានអារម្មណ៍រីករាយ ។

ការស្រាវជ្រាវនេះអាចជាព័ត៌មានស៊ីជម្រៅថ្មីមួយដើម្បីព្យាបាលអ្នកឈឺចាប់ផ្លូវចិត្តដោយសារការចងចាំហេតុការណ៍អាក្រក់កន្លងមក ពីព្រោះហេតុការណ៍អាក្រក់គឺជាមូលហេតុបណ្តាលឱ្យមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ។ ទោះយ៉ាងណា ការសាកល្បងនេះគ្រាន់តែជាដំណាក់កាលចាប់ផ្តើម និងជាការសាកល្បងស្ថិតក្រោមការត្រួតពិនិត្យតឹងរ៉ឹងក្នុងបន្ទប់សាកល្បង បើទោះជាការស្រាវជ្រាវបង្ហាញលទ្ធផលច្បាស់លាស់ក្តី ប៉ុន្តែវាពុំបានបង្ហាញពីពិភពខាងក្រៅ ដែលពាក់ព័ន្ធនឹងការចងចាំរឿងរ៉ាវល្អៗ ឬអាក្រក់ទេ ៕

រំភើបចិត្តខ្លាំង ឌីជេ ក្តិប ពោលពាក្យយ៉ាងជ្រាលជៅទៅកាន់ វណ្ណដា

0

មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលមានអារម្មណ៍សប្បាយចិត្តនៅពេលឃើញវត្តមាន ឌីជេ ក្តិប និង វណ្ណដា បង្ហាញការសម្តែងរួមគ្នានៅលើឆាកតន្រ្តីកាលពីកន្លងមកថ្មីៗនេះសូម្បីតែសាមីខ្លួនផ្ទាល់គឺ ឌីជេ ក្តិប ក៏រំភើបចិត្តមិនចាញ់អ្នកគាំទ្រប៉ុន្មាននោះទេរហូតដល់ពោលពាក្យនេះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjykR8Kra0zUZw52ikAOFpze-t5I0a3gBcJ_MAzHnlXX2EP9oq9G0bO6pGsm2hwmNtRnK45oWpUDRS_8wmAh9zjyvXsykNeW_HUT-nsB8u3-v2veXd3QStEepRMZ0nbXhSAPWfKmi4z2eIWhCrHFWKVXU0Hue__kkB9huq0DfgDeGP2wvbbM6aRx0NA6qbq/s2048/image_2025-05-05_10-25-36%20(2).png

នៅថ្ងៃទី៦ ឧសភា ឌីជេ ក្តិប បានបង្ហោះរូបភាពជាមួយនឹង វណ្ណដា ក្នុងគា្រដែលអ្នកទាំងពីរបានសម្តែងនៅឯការប្រគំតន្រ្តីរបស់ វណ្ណដា នៅឯខេត្តបាត់ដំបងកាលពីថ្ងៃទី៣ ឧសភា កន្លងមកនេះ។ ភ្ជាប់មកជាមួយនឹងរូបភាព៣សន្លឹកម្ចាស់បទ «បើកលុយ» បានបង្ហាញអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា « Mann Vannda អរគុណណាស់អូនសម្លាញ់!សម្រាប់ក្ដីស្រលាញ់រួមនឹងការឱ្យតម្លៃ១នេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcmTU48bdD30PJqZjGXOOGS7pUELQ8VR5bphMpVvD8hZ-T8W2x3LbhJ0t-pLL2W8wgkUisSVYE6n7h_dRrW_qeiJpYI0Mr4Kfaj7V2kvhf_zGjuAudg0ntIl2xHlwuMtrTwKXhKl2RHKdqfzU3yjxoojrMgPKzo58QLQK0ZGb1DbFSW00ZompRKVRJQcdO/s2048/image_2025-05-06_15-52-39.png
ឌីជេ ក្តិប ក៏បានបង្ហាញអារម្មណ៍មានមោតនភាពទៅកាន់ វណ្ណដា ដែលបង្កើតស្នាដៃនៅលើឆាកអន្តរជាតិ។ លោកថ្លែងយ៉ាងដូច្នេះថា «បងពិតជារំភើបហើយពិតជាមានអារម្មណ៍មោទនភាពចំពោះរាល់ស្នាដៃបទចម្រៀងរបស់ប្អូនដែលបានពាំនាំនូវឧបករណ៍ភ្លេងខ្មែរ វប្បធម៌ខ្មែរបង្អួតនៅលើឆាកអន្តរជាតិ (ដោយក្ដីគោរពពីបងពេញបេះដូង) សូមជូនពរប្អូនទទួលបានសុខភាពល្អ សំណាងល្អ ក៏ដូចជាសម្រេចបានគ្រប់ភារៈកិច្ចការងារនិងបំណងប្រាថ្នា។_អរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBoCJ0yU2WDghc5bhJbYmQuVO1sucdgmE_Du3c7NHLE6JU10Pjnj2DxQCNIUk7MjQm3OymRuYPqmPyBEVo6fJ3iU4FaDUYwos1X9lPcR7NAbBXPvKpdWDAMeEVFRlFDGGNzaiNC-butTC9xsMSFUJk3j2Lr6MnF1VT30zxFySTLbsLtYq_Ya_E2z8sn_oI/s2048/image_2025-05-05_10-25-35.png

គួរឱ្យដឹងថាមិនត្រឹមតែ ឌីជេ ក្តិប ប៉ុណ្ណោះទេដែលបង្ហាញអារម្មណ៍រំភើបបន្ទាប់ពីទទួលបានកតិ្តយសជាសិល្បៈរៀមច្បងចូលរួមការប្រគំតន្រ្តីរបស់ វណ្ណដា កាលពីពេលថ្មីៗនេះតារាពហុជំនាញ ខាត់ សុឃីម ដែលជាតារាកិត្តិយសមួយរូបក៏បានបង្ហាញអារម្មណ៍រំភើបហួសពីការរំពឹងទុក និងបានអរគុណទៅកាន់ វណ្ណដា រួមទាំងផលិតកម្មបារមីដែលផ្តល់កិត្តិយដល់សិល្បៈរៀមច្បង៕

អស់ពីគោចូលជ្រូក! ក្រសួងសុខាភិបាលថៃដាស់តឿនជំងឺប៉េស្តជ្រូកឆ្លងរាតត្បាតដោយសារបរិភោគសាច់ជ្រូកឆៅ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ជំងឺប៉េស្តជ្រូកកំពុងឆ្លងរាតត្បាតនៅប្រទេសថៃ ស្របពេលថៃតាមដានការឆ្លងជំងឺអង់ត្រាក់ (Anthrax) ពីសត្វគោ គឺនៅដើមខែឧសភានេះ មានពលរដ្ឋថៃ២នាក់ បានស្លា.ប់ដោយសារជំងឺប៉េស្តជ្រូក ក្រោយបរិភោគសាច់ជ្រូកឆៅ ។ ក្រសួងសុខាភិបាលថៃបានដាស់តឿនពលរដ្ឋសូមកុំបរិភោគសាច់សត្វឆៅ បើមានអាការៈបែបនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីកុំឱ្យមានបញ្ហាត្រចៀក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOR8_CFxrXc-9BUC5vMtTyRZAymC2rs7axYjKwVpC9eE3OfbnGbj5e0O5il0K-Pd9GoZ4PLk9GLEC7GU0MOaX3YBZhlE44y1wkyxBQw9_XUf7ZCsB4_Um80Tt_1zk2Ij44M3utEcc8c4VvYW1cc-hBilmkxDD2jXEUXr7LQ-xtTQbJx5v5iLbpuQyC-O0O/s700/photo_2025-05-06_09-44-41%20(3).jpg
លោក ស៊ុមសាក់ ថេបសុថិន រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បាននិយាយកាលពីថ្ងៃទី៥ ខែឧសភា ថា ពលរដ្ឋនៅខេត្តព្រែ បានឆ្លងជំងឺប៉េស្តជ្រូក ចំនួន១៤នាក់ និងស្លាប់២នាក់ បណ្តាលមកពីការបរិភោគសាច់ជ្រូកឆៅ និងឈាមជ្រូកចម្អិនពុំឆ្អិន ។ ហេតុនេះ បើក្តៅខ្លួនខ្លាំង ឈឺសាច់ដុំ ហើយធ្លាប់មានប្រវត្តិបរិភោគ ឬប៉ះពាល់សាច់ជ្រូកឆៅ ចូរប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យក្បែរផ្ទះជាបន្ទាន់ ព្រមទាំងប្រាប់គ្រូពេទ្យពីពេលវេលាបរិភោគសាច់ជ្រូកឆៅ ពីព្រោះជំងឺនេះនឹងធ្វើឱ្យត្រចៀកស្តាប់លែងឮអស់មួយជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh975nQc0oJ0R4gZ93vZhIWUoA6wO4oSwAwLR9p5sB-gyrrq5VZ8_nFg0dgym4SGZbII5ti1REyCiGrWV9KBc9C-dsjQrz27hnQZcBApN7PJV-BWP4VSi1YMSyQD0JAhhrUgMNYhU8qnYx_ku4pKhDLEBVswoYpiiIjbO7a9RMIRhIm3zHGwvgnVxT85BC1/s1200/photo_2025-05-06_09-44-41%20(2).jpg

ចំណែកលោក វីរៈសាក់ ដាំរុងផុង គ្រូពេទ្យនៅខេត្តព្រែ ឱ្យដឹងថា ជំងឺប៉េស្តជ្រូក បានឆ្លងរាតត្បាតគ្រប់ស្រុករបស់ខេត្តព្រែ តាំងពីខែមេសា កន្លងមក ហើយជំងឺនេះឆ្លងពីសត្វមកមនុស្ស ដោយសារការបរិភោគសាច់ជ្រូក ឈាមជ្រូក គ្រឿងក្នុងជ្រូកមិនឆ្អិន និងចំណីអាហារធ្វើពីសាច់ជ្រូក ។ វាក៏ឆ្លងមកមនុស្សតាមរយៈការប៉ះពាល់សាច់ជ្រូកពេលដៃមានដំបៅ និងមានរោគសញ្ញា ដូចជា ៖ ក្តៅខ្លួន ក្អួត ឈឺក្បាល ឈឺសាច់ដុំ រាគរូស និងចេញឈាមតាមស្បែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimyBXj6Tv57AJo1hpMSV3nSVdwZ10XRhes7EHEu5P5Ut82BjAVMT9UIx4PWOjjSfG3rPme6Ms9Ej_vVC0YjyEe-IFGCXnitYID3WG5DKtPqwo3d_H4y5wMNyJOcOJxMzK8AEtlPeAbuVeAHwtcoOtS5036PWxz49UjbL1SX_BSSlN91Zk9fRa5Ingz8twG/s800/image_2025-05-07_13-04-27.png
កន្លងមក ជំងឺអង់ត្រាក់ បានឆ្លងរាតត្បាតនៅខេត្តមុកដាហាន គឺពលរដ្ឋក្នុងខេត្តនេះឆ្លងជំងឺចំនួន៣នាក់ និងស្លាប់ម្នាក់ ។ ក្រៅពីនេះ មានពលរដ្ឋម្នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យមុកដាហាន និងម្នាក់ទៀតព្យាបាលនៅមន្ទីរពេទ្យដនតាល ។ រីឯពលរដ្ឋថៃទូទាំងប្រទេសប្រឈមនឹងការកើតជំងឺអង់ត្រាក់ គឺស្មើ៦៣៦នាក់ ក្នុងនោះពលរដ្ឋ៥៣៨នាក់ បានឆ្លងផុតដំណាក់កាលតាមដានជំងឺ ក្រោយពីគ្រូពេទ្យតាមដានលទ្ធផលពិនិត្យស្បែក និងការរំលាយអាហារ៧ថ្ងៃ ខណៈពលរដ្ឋ៩៨នាក់ ស្ថិតក្នុងដំណាក់កាលតាមដានជំងឺស្បែក និងការរំលាយអាហារ ។ ប៉ុន្តែពលរដ្ឋទាំងអស់បានទទួលថ្នាំ Doxycycline ជាបន្តបន្ទាប់រយៈពេល៧ថ្ងៃដើម្បីការពារជំងឺ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2jzDPoMrXqr0G78pXUEpmH66lElPWbXkENEfSIeWSjvfmY4SIl1KgLb31CyfxLYnWuACnmt6WrDWaq1-Ww5fmQFIAmsiHdPcM0czQlapmBHveU-0sfufM6yjnDuAkMir_Yy03e6l0ys_ZQx7HZgtxlfqlUF0smzGR-c6n1o06cTjmfzAJQ0NUtY7_vW6w/s1280/photo_2025-05-06_09-44-41.jpg
ក្រសួងសុខាភិបាលបានជំរុញឱ្យនាយកដ្ឋានគ្រប់គ្រងជំងឺ និងសុខភាពសាធារណៈខេត្ត តាមដានជំងឺអង់ត្រាក់ឱ្យបានដិតដល់រហូតដល់ស្ថានការណ៍ធូរស្រាល ឬពលរដ្ឋអស់កង្វល់ ហើយក្រសួងសុខាភិបាលក៏បានទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធឱ្យជួយតាមដានតំបន់មានជំងឺឆ្លងរាតត្បាត ។ ជំងឺអង់ត្រាក់ ពុំទាន់មានរបាយការណ៍ការឆ្លងពីមនុស្សទៅមនុស្សទេ គឺវាឆ្លងពីសត្វទៅមនុស្ស ហើយជំងឺនេះនៅក្នុងដី និងទឹក ហើយវាធន់ទាំងអាកាសធាតុក្តៅ និងត្រជាក់ ។ វានៅតែឆ្លងទោះជាពេលវេលាកន្លងផុតទៅរាប់សិបឆ្នាំក្តី ជាពិសេស ដីមានសត្វងាប់ដោយសារជំងឺអង់ត្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL5ppW-jiAtUNGpErodfOrNJ6-syYufIQUcHrfDmQ2oYjiQevmVqpmeNI0UXJVKnQnvxqJsddGU3-qg3QsKhLMu8tcdsn5I-0GitBPH9Dddw0qJbQANpnAGUAW_L-avRESaYkLA9wui53KaGcYtnZ7intEDGzpO5sjgmUv3KBo28PjAyWOATiml-FEvmOr/s960/119083948_1283508498670012_8977733929095105456_n.jpg

ចុងក្រោយ លោក ស៊ុមសាក់ បញ្ជាក់ថា មុនបរិភោគសាច់សត្វ គួរតែចម្អិនឱ្យឆ្អិនល្អមានអនាម័យ ចៀសវាងការបរិភោគសាច់ឆៅ ឬស្ទើរឆ្អិន ស្ទើរឆៅ ព្រមទាំងតាមដានការផ្សព្វផ្សាយជំងឺពីស្ថាប័នពាក់ព័ន្ធ ៕

ច្បាប់ហាមបង្ហោះដ្រូនលើដំបូលផ្ទះពលរដ្ឋត្រូវបានចូលជាធរមាននៅរដ្ឋផ្លរីដា

0

សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកមួយចំនួនមិនសូវពេញចិត្តនឹងដ្រូនបំពាក់ដោយកាមេរ៉ា មកហោះហើរលើដំបូលផ្ទះរបស់ពួកគេជាច្រើនលើកទេ រហូតដល់ហ៊ានបា.ញ់ទម្លាក់ដ្រូនទៀតផង ។ កន្លងមក មានយុវជនម្នាក់នៅរដ្ឋផ្លរីដា បានប្រើប្រាស់កាំជ្រួចបា.ញ់ដ្រូនដឹកជញ្ជូនទំនិញរបស់ផ្សារ Walmart ធ្លាក់ចុះមកក្រោម និងត្រូវបានសមត្ថកិច្ចចា.ប់ខ្លួន ។ ប៉ុន្តែពលរដ្ឋនៅរដ្ឋផ្លរីដា ដែលបា.ញ់ដ្រូន នឹងពុំត្រូវសមត្ថកិច្ចចា.ប់ខ្លួនទៀតទេ ដោយសាររដ្ឋនេះគ្រោងអនុវត្តច្បាប់ថ្មីហាមដ្រូនហោះហើរលើដំបូលផ្ទះពលរដ្ឋ និងទីកន្លែងមួយចំនួន ចាប់ពីខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMk9dGahO9791Ga0J9YWRiQoDD4hD7eu-jUnT6n1CYFGMOrcZdL4onCDs-ITetkk3HRXLU7_crjSnzIcBP7oLclultNSh2ToaMmAtFHOBCFpA2DFs9cr0hFyxP5TeB7pE4rz9OpNP8CYLu0GjRn5kGh-36nVcj5qptRAeeVI9H9MnMKxLywhR0cwQvxWkX/s1280/image_2025-05-07_13-02-08%20(2).png
បច្ចុប្បន្ន បច្ចេកវិទ្យារីកចម្រើនយ៉ាងខ្លាំងធ្វើឱ្យម្ចាស់អាជីវកម្ម និងហាងលក់ទំនិញជាច្រើនបានប្រើប្រាស់ដ្រូនដឹកជញ្ជូនទំនិញទៅឱ្យអតិថិជនដល់ផ្ទះ ដោយសារវាមានភាពងាយស្រួល និងឆាប់រហ័ស ។ ប៉ុន្តែពលរដ្ឋអាមេរិកខ្លះបែរជាពុំពេញចិត្តឱ្យដ្រូនដឹកទំនិញហោះហើរទៅមកលើដំបូលផ្ទះទេ ដោយសារពួកគេចាត់ទុកថា នេះជាការរំលោភភាពឯកជន ហើយដ្រូននីមួយៗសុទ្ធតែបំពាក់កាមេរ៉ាថតរូប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7n-Xfih0o8oTkZwYZHtZMI_14-k9BVe9XfULs_dL350pEOHtVim4SXO7cKCqpOKNuozxBomFS3htXw9VbRLtrXaqKas6lCQ7a8MRh2Z2y1qTJ1Wo8ONHnMRpy5jRmLQjV3y-19o2pbasfyqBy0TCFYh6JTArvGdrlTJ8rcj8MiePRQQ9p74RTagZOXOn8/s960/image_2025-05-07_13-02-08.png
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ព្រឹទ្ធសភារដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានធ្វើសេចក្តីព្រាងច្បាប់ SB1422 ដើម្បីកំណត់តំបន់គ្មានការហោះហើររបស់ដ្រូន ដូចជា ៖ ហាមដ្រូនហោះហើរលើពន្ធនាគារ និងអាកាសយានដ្ឋាន ព្រមទាំងហាមដ្រូនហោះលើដំបូលផ្ទះពលរដ្ឋនៅរដ្ឋផ្លរីដា ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdwLuoZsEnQCKqqEwvtIqc9u588p_lATyq1x_IXouXDhLCftVQHDn9iVpIqwGrpi2pMyF_DIjZ-nKP-kkGp9uEkDN_AV8k-WFovfgzF9yhsmFU4VC0Ka2VtWx1twvm6pD2Ki3hiBa73nzvA1JiOEJdq5eg5c5TAz0Kcv6CrIRTkp_kbyibxQxdf8ax_do/s725/image_2025-05-07_13-02-09.png

យោងតាមខ្លឹមសារសេចក្តីព្រាងច្បាប់បញ្ជាក់ថា បើមានដ្រូនហោះហើរលើដំបូលផ្ទះ គឺម្ចាស់ផ្ទះអាចចាត់វិធានការដើម្បីការពារមិនឱ្យដ្រូនហោះលើដំបូលផ្ទះ ដែលជាការបំពានភាពឯកជនរបស់ម្ចាស់ផ្ទះ ។ ក្រៅពីនេះ ដ្រូនត្រូវហោះក្នុងកម្ពស់ទាបជាង១,៥០0ម៉ែត្រពីដី ប្រសិនបើដ្រូនហោះខ្ពស់ជាងនេះ ឬហោះលើដំបូលផ្ទះពលរដ្ឋ គឺម្ចាស់ផ្ទះអាចចាត់វិធានការដ្រូនយ៉ាងម៉ឺងម៉ាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHv-aqi3RliVLb400xFezRi8V7cKgeXYpLU4mc4yNfK5eNPwAk3_NOhYd7q03GCduDbRgSqmdTqyPhBTFkDksJ228fHB5kCD2E9bqz2A_ub8n2LKe_IBaj-nhFDG15RvyA6VVv-rFFjGDGrd5OtLCeguTiQa37C3_QqPAxHvvdFmQNdMWERckkQAJwMB-p/s1000/image_2025-05-07_13-02-09%20(2).png

សេចក្តីព្រាងច្បាប់នេះបានឆ្លងកាត់ការអនុម័តពីគណៈកម្មការជាច្រើនរួចហើយ ព្រមទាំងបញ្ជូនឱ្យព្រឹទ្ធសភាអនុម័តច្បាប់ ។ ប្រសិនបើសេចក្តីព្រាងច្បាប់ត្រូវបានអនុម័តរួចរាល់នោះ គឺរដ្ឋផ្លរីដា នឹងអនុវត្តច្បាប់នេះចាប់ពីខែតុលា ឆ្នាំ២០២៥ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx_ZxjV8kz1ujMGHW088k_c_UtjewcBPtTLpAXgsxv6SMEV1-hKuv-EDMTIdgBMRuzJpBWHeLQfIwhnhM9KzbzSNREr3m_IomxyFWnPQHCjhqCKX49yifOEVsHzf9GSsblA2h4hBhufwp5APVm9FgIwOwQqOdQdkBFESDurxSFdC3vEBCM-hNWJ4LHpB37/s1600/image_2025-05-07_13-02-10%20(2).png

ប៉ុន្តែរដ្ឋបាលអាកាសចរណ៍ជាតិអាមេរិក (FAA) ពុំឯកភាពនឹងច្បាប់កំណត់តំបន់ហោះហើររបស់ដ្រូនទេ ។ មន្ត្រី FAA និយាយថា តាមធម្មតា បើពលរដ្ឋអាមេរិកណាម្នាក់បាញ់ទម្លាក់ដ្រូន គឺនឹងមានទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ឬបង់ប្រាក់ពិន័យមិនលើស២៥ម៉ឺនដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEHSTa584xmwnGI22wE4Ae-_WNafwx8mDaCIyewe-h5o8xVKYR1Q-cMp_6ggXQEAfp_AFT5XbRj83HmXrFDV9XUYNFdauLW7-wePuIM0faBwyOgWuJLNJxsRcI_VD09IZI66RBRcwohqheIvxo-kcsHzJCLP5WyvZpyPW93L48j7h1hKM89VW8WgT2l3Ru/s1140/image_2025-05-07_13-02-10.png

ហេតុនេះ យើងនឹងរង់ចាំតាមដានព័ត៌មានបន្តទៀតថា តើរដ្ឋផ្លរីដា នឹងអនុវត្តច្បាប់នេះនៅខែតុលា ដែរឬយ៉ាងណា ដោយសារមានការជំទាស់ពីរដ្ឋបាលអាកាសចរណ៍ជាតិអាមេរិក ៕

ថៃបញ្ចុះតម្លៃជីកសិកម្មជួយសម្រាលបន្ទុកកសិករចាប់ពីរដូវដាំដុះរហូតដល់ចុងខែកញ្ញា

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ថា ក្រសួងពាណិជ្ជកម្មថៃបានកំណត់ឱ្យបញ្ចុះតម្លៃជីកសិកម្ម ចំនួន១០លានការ៉ុង គឺបញ្ចុះតម្លៃឱ្យបានច្រើនបំផុតមកនៅត្រឹមតែ៥០បាតក្នុង១ការ៉ុង (ឬស្មើ៥ពាន់រៀល) ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់កសិករ ចាប់ពីរដូវកាលដាំដុះ គឺថ្ងៃទី៤ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្រៅពីនេះ ក្រសួងកសិកម្មនឹងផ្សព្វផ្សាយពីតម្លៃជីក្នុងគេហទំព័រស្ថាប័នពាក់ព័ន្ធដើម្បីឱ្យពលរដ្ឋទូទាំងប្រទេសជ្រាបច្បាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9Z9_LgIE52xH6VpN-JgVXamzZ-rI-0bShdCxXkWerotEdPl2k-ydwtIKspgxj19_qdA-0iaggpPteEcMYngMBaXvlRC8B15rUC3VvlQ6chU0FnReTtYU2yT4OguW5waIfqfSaLIYEhVkQjvugZCIInmg5RPEYGuvFFS3Vp0NY5wSOhUwzIRS_kPH4OMW/s1280/photo_2025-05-06_15-49-01.jpg

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan និយាយថា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានសហការជាមួយសមាគមធំ ចំនួន៣ រួមមាន ៖ សមាគមជី និងកសិកម្មថៃ, សមាគមផលិតជីកសិកម្មថៃ និងសមាគមធុរកិច្ចកសិកម្មថៃ រួមទាំងក្រសួងកសិកម្ម ក្នុងគោលបំណងបង្កើតគម្រោងបញ្ចុះតម្លៃជីគុណភាពល្អមកនៅត្រឹម៥០បាត ។ ជីគុណភាពល្អដែលបញ្ចុះតម្លៃនេះ ស្មើជាង១០លានការ៉ុង ទទួលពីក្រុមហ៊ុនថៃចំនួន២៦ អាចប្រើប្រាស់ជាមួយដំណាំគ្រប់ប្រភេទ ។ រីឯការបញ្ចុះតម្លៃជី គឺចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsHHjN8xaNkKLIJ0OAUPrqrCieQKxqKMHnErB_6iKiV_8z1o9nQIe8Xh1ZZ_m9Mx6xv2J0QdFbc-XfaoetJOWA76NCSiEWE7OCVmgv8smil6DnT1GybiPgpDnuCs0VEreoGobo6_t3YQI4nk0wyQvuxWlCWkDiffn5pibYTkLL2xO2JmmL3j2h-hQIWj4s/s1280/photo_2025-05-06_15-49-01%20(2).jpg

លោក Pichai បន្តថា ក្រសួងកសិកម្មបានបង្កើតគម្រោងជីកសិកម្មតម្លៃថោក ពីព្រោះទុក្ខរបស់កសិករ គឺជាទុក្ខរបស់ជាតិ ។ យើងយល់ច្បាស់ពីបម្រែបម្រួលសេដ្ឋកិច្ចពិភពលោក ហើយយើងអាចគ្រប់គ្រងតម្លៃទំនិញកសិកម្មនៅថៃបាន ប៉ុន្តែពិបាកគ្រប់គ្រងតម្លៃទំនិញកសិកម្មកំណត់នៅក្រៅប្រទេស ។ ថ្មីៗនេះ តម្លៃអង្ករចុះថោក ដោយសារឥណ្ឌាលក់អង្ករថោកត្រឹមជាង៣០០ដុល្លារក្នុង១តោន ទើបធ្វើតម្លៃអង្ករពិភពលោកធ្លាក់ចុះ ។ យើងនឹងព្យាយាមជួយកសិករឱ្យបង្កើនទីផ្សារ ដោយថៃបានលក់អង្ករជាង៤សែនតោនឱ្យអាហ្វ្រិកខាងត្បូង និងបញ្ចុះតម្លៃជីកសិកម្មដើម្បីសម្រាលបន្ទុកកសិករ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLXnuoayK11L_8y3iaTMyp-73Lf6Z61rtEmXs7sCDQP8Dq3r71FGfGwBpFxQKxJAO2O_WWUgkB3OPOhyphenhyphen2sgwdJaju4NKzyT89NVxvHQ29QfAdJHvkH9jDBUJ1B3LqBBhXTtsCr09q5SmitYUcqbGf1vMJOd0nFnrHksl8OrG6Hydl5u6LAEN8WDQVZp6KG/s1280/photo_2025-05-06_15-49-00.jpg
    ប្រទេសថៃនឹងបញ្ចុះតម្លៃជីកសិកម្មមានគុណភាពល្អអាចប្រើប្រាស់ជាមួយដំណាំគ្រប់ប្រភេទ ដូចជា ៖ ស្រូវ បន្លែបង្ការ ឈើហូបផ្លែ និងរុក្ខជាតិសម្រាប់លម្អ ។ កន្លងមក ក្រសួងពាណិជ្ជកម្មបានប្រជុំជាមួយសមាជិកសភាគណបក្សភឿថៃ ដើម្បីដោះស្រាយបញ្ហាតម្លៃទំនិញកសិកម្មធ្លាក់ចុះ ហើយយើងក៏បានឯកភាពបញ្ចុះតម្លៃជីជួយកាត់បន្ថយការចំណាយកសិករ ។ ក្រោយការសាកល្បងគម្រោងឃើញថា ទទួលបានការគាំទ្រ ទើបយើងព្យាយាមពង្រីកគម្រោង ។ បើពលរដ្ឋត្រូវការជីបន្ថែម យើងនឹងស្វែងរកជីមកឱ្យពួកគេ ហើយបើតម្លៃជីលើទីផ្សារពិភពលោកធ្លាក់ចុះ ថៃនឹងបញ្ចុះតម្លៃដែរ ។ ក្រសួងពាណិជ្ជកម្មមិនព្រងើយកន្តើយទេ យើងនឹងជួយកសិករឱ្យអស់លទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW3V4uc_RZZuIv4NDp17udiw51d6bYsVc0LqaNY5lfBj8NHRyIhjdY_B9idFCH9W49vu7RCrKco4ZBYvMvUoxS7DWHBaYD07NNV2BFcth9jHFnzwhb9wJyQ23xOqpvGNj7d49eTPBNEpyee4T-M3p1CWeckZoIbH2pLnUm_nYmB_dvSaDFatFO0ZgwvJH7/s1280/photo_2025-05-06_15-49-00%20(2).jpg

    ចំណែកការទិញជីតម្លៃថោកពីគម្រោងរបស់ក្រសួងកសិកម្ម គឺកសិករអាចកុម្ម៉ង់ទិញតាមរយៈក្រុមកសិករ សហករណ៍ សហគ្រាសសហគមន៍ មជ្ឈមណ្ឌលគ្រប់គ្រងដី និងជីសហគមន៍ ព្រមទាំងសហករណ៍កសិកម្មសម្រាប់អតិថិជនរបស់ធនាគារ BAAC ។ ក្រសួងកសិកម្មនឹងប្រមូលចំនួនការកុម្ម៉ង់ទិញជី និងទំនាក់ទំនងជាមួយនាយកដ្ឋានលើកកម្ពស់កសិកម្ម និងនាយកដ្ឋានសហករណ៍ ដើម្បីចែកចាយជីតម្លៃពិសេសឱ្យដល់ដៃកសិករដោយផ្ទាល់ ហើយក្រសួងក៏សូមអរគុណសមាគមទាំងអស់ដែលបានចូលរួមក្នុងគម្រោងបញ្ចុះតម្លៃជី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB32DbE5YVtjIFNozzqHkcIrN6PxwSWJkmfKPHM0IVcT-9rxis1XjPAsGjuxJo0uSCZo2Kgm7Rjle2Mm9QAVOv3WvNu-PkRDN-kL0sJ3a7to1aaSGPb2xBrz0rU6N8-jwA-l7KYKOM9Pw_dgSYI8sqvupIDpr0ZY3RYIdlHHBeRSsU6HN-7riQ1Fid8RoZ/s3500/image_2025-05-07_11-16-24.png

    ក្រៅពីនេះ កសិករក៏អាចកុម្ម៉ង់ទិញជីពីរោងចក្រផលិតជីដែលចូលរួមក្នុងគម្រោង ហើយតម្លៃជីនឹងផ្សព្វផ្សាយក្នុងគេហទំព័ររបស់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង រួមទាំងគេហទំព័រមន្ទីរពាណិជ្ជកម្មខេត្ត កសិករខេត្តនៅទូទាំងប្រទេស ព្រមទាំងផ្សព្វផ្សាយក្នុងវិទ្យុសហគមន៍ក្នុងតំបន់នីមួយៗ ដើម្បីឱ្យកសិករនៅទូទាំងប្រទេសជ្រាបពីតម្លៃជី ៕

មកស្គាល់អាកាសយានដ្ឋានមួយស្ថិតក្នុងចំណោមអាកាសយានដ្ឋានគ្រោះថ្នា.ក់បំផុតលើពិភពលោក

0

ប្រទេសព័រទុយហ្គាល់ ៖ អាកាសយានដ្ឋានអន្តរជាតិ Cristiano Ronaldo នៅលើកោះម៉ាឌេរ៉ា (Madeira) ប្រទេសព័រទុយហ្គាល់ គឺជាអាកាសយានដ្ឋានដ៏ប្លែកភ្នែក និងស្ថិតក្នុងចំណោមអាកាសយានដ្ឋានគ្រោះថ្នា.ក់បំផុតលើពិភពលោក ដោយសារការសាងសង់ Runway នៅលើសសរ ។ អាកាសយានដ្ឋាននេះធ្លាប់មានឈ្មោះថា អាកាសយានដ្ឋាន Madeira ប៉ុន្តែបានផ្លាស់ប្តូរឈ្មោះថ្មីនៅឆ្នាំ២០១៧ ដើម្បីផ្តល់កិត្តិយសដល់កីឡាករបាល់ទាត់ លោក Cristiano Ronaldo ក្រោយពីក្រុមជម្រើសជាតិព័រទុយហ្គាល់ ដណ្តើមបានពានរង្វាន់បាល់ទាត់អឺរ៉ុប នៅឆ្នាំ២០១៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0IXcZTMHM8Gdd1mxnSL5CDk0xHMmsSO4kJDtxRGDfRB5_wNSIX37bBpLTVge1dPEnQSkHJZPc2XiJv0vJnDAACCTZzaDXcDYBFu2bEBsV-Tfr9J44z8Tr-5uHWT_fqxSbR62QPqijULmLzV68QXrMPXqNetqvETw3C3cRwTm6ItBXkoHpQauGDOAEGRsK/s1920/image_2025-05-07_11-14-13.png
លើសពីនេះ កោះម៉ាឌេរ៉ា គឺជាស្រុកកំណើតរបស់លោក Cristiano Ronaldo ។ កាលពីមុន អាកាសយានដ្ឋាន Madeira ធ្លាប់ល្បីល្បាញថា គឺជាអាកាសយានដ្ឋានមាន Runway ខ្លីបំផុត ដែលមានចម្ងាយត្រឹមតែ១,៦០០ម៉ែត្រប៉ុណ្ណោះ ព្រមទាំងហ៊ុព័ទ្ធទៅដោយភ្នំខ្ពស់ៗ និងមហាសមុទ្រ ។ ដូច្នេះ ធ្វើឱ្យយន្តហោះនានាពិបាកចុះចតនៅអាកាសយានដ្ឋាននេះ ហើយអាកាសយានិកត្រូវមានជំនាញ ឬប្រើប្រាស់បច្ចេកទេសខ្ពស់ ទើបអាចចុះចតយន្តហោះបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWzHfbxsefK3pPOrfrStcQB5TcfzcBb-pKXMaxyqL0mkHteacqrLNAtstQ1O6889-aKknPYnVHRUrZGmbyibiNo5dNuWAjlBzD4poL5nTFDmtkA2Rd4s3BA_YdL81q_7kx4lHs2rcGQVRcrwZ-uyJ65214yQVfEGKK9TaYi0_Zy6W6arq0u_zkWtayQ8o_/s2560/image_2025-05-07_11-14-14%20(2).png

កាលពីឆ្នាំ១៩៧៧ គឺមានយន្តហោះ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ព័រទុយហ្គាល់ បានធ្លាក់ចេញពី Runway របស់អាកាសយានដ្ឋាន ហើយនេះជាមូលហេតុធ្វើឱ្យអាកាសយានដ្ឋាន Madeira ពង្រីក Runway ចំនួន២០០ម៉ែត្របន្ថែមទៀត ដែលធ្វើឱ្យ Runway សរុបមានចម្ងាយ១,៨០០ម៉ែត្រ ។ ក្រោយមក នៅឆ្នាំ២០០០ អាកាសយានដ្ឋានក៏បានពង្រីក Runway ឱ្យមានប្រវែងរហូតដល់២,៧៨១ម៉ែត្រ ។ រីឯភាពលេចធ្លោបំផុតរបស់អាកាសយានដ្ឋាន គឺមានសសរសម្រាប់ទ្រ Runway ចំនួន១៨០សសរ ត្រូវបានសាងសង់លើមហាសមុទ្រ ហើយសសរនីមួយៗមានកម្ពស់ប្រមាណ៧០ម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQLXGcBZ13DN3scyAl2xrL_dLBCxHCMGJdyokEqOb__2NTesupjKf5OYUrssywsaW6lMWtQ7pAJgxwBMQIS30QEDBNp7xYtqWjfdn7vRbMSc7KO_Mj0Wh1jh0lgPlLC_gpiID2mu6Gl_sXN_tjatIoaI4XLH_UYPXQHmsGTAGm0UgWwUL8iA236mPrpNf7/s1920/image_2025-05-07_11-14-17.png
បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិ Cristiano Ronaldo ត្រូវគេចាត់ទុកថា បានសាងសង់នៅកន្លែងពិបាកបំផុត និងជាអាកាសយានដ្ឋានគ្រោះថ្នាក់បំផុតលើពិភពលោក ។ History Channel បានចាត់ចំណាត់ថ្នាក់ Cristiano Ronaldo គឺជាអាកាសយានដ្ឋានគ្រោះថ្នាក់បំផុត លំដាប់ទី៩ លើពិភពលោក និងគ្រោះថ្នាក់បំផុត លំដាប់ទី៣ នៅតំបន់អឺរ៉ុប ដោយសារអាកាសយានិកត្រូវតែទទួលការហ្វឹកហាត់ពិសេសបន្ថែម ទើបអាចចុះចតយន្តហោះនៅអាកាសយានដ្ឋាននេះបាន ៕

Song Hye Kyo រំភើបឡើងស្រក់ទឹកភ្នែកនៅក្នុងកម្មវិធីពានរង្វាន់ដោយសារតែតារាសម្តែង Yeom Hye Ran

0

តារាសម្តែងល្បីឈ្មោះ Song Hye Kyo បានស្រក់ទឹកភ្នែកដោយកម្រអំឡុងពេលការទទួលពានរង្វាន់ របស់តារាសម្តែងរួមអាជីព Yeom Hye Ran នៅឯ Baeksang ឆ្នាំ២០២៥ លើកទី៦១។ នេះបង្ហាញពីទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់ពួកគេបន្ទាប់ពីធ្លាប់បានសម្តែងរឿងជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJty_X6DPYpzmXbiMc4VcO7CJ63PQ0R7kRCaPOfXKAue_VSeLTiFVXy4jN_gYEe3UEQbKAA3KN8_ttEBpd4eJ44VmoYp1HzZJ8URj9AuDBWe1byqg5FskpSsghsIlq1njB_m67l0hyphenhyphenpdoIDZXFU-Pq0IDsyrpNGTLC0HUU5Rf1HEp1NPc9MhUISA8qarpE/s768/image_2025-05-06_11-12-55.png

នៅល្ងាចថ្ងៃទី ៥ ខែឧសភា ពានរង្វាន់ Baeksang Arts ឆ្នាំ ២០២៥បានប្រព្រឹត្តទៅដោយផ្តល់កិត្តិយសដល់បុគ្គលឆ្នើម និងគម្រោងក្នុងវិស័យទូរទស្សន៍ ភាពយន្ត និងរឿងភាគនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០២៤។ ក្នុងចំណោមឈ្មោះដែលគេនិយាយច្រើនបំផុតគឺ Song Hye Kyo បើទោះជាតារាស្រីរូបនេះត្រឡប់ទៅផ្ទះដោយដៃទទេដោយបានបាត់បង់ពានរង្វាន់ធំក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpO6EBIG7WHLgvHrVkJ1cJKsgtYdsNU2Xrgpq4y9xZeD4E1V01aig9JL_mT7SbP02jBKRwRKn-Q2p4ALQKtPfBSXqMabjpxCXa0i9gvUhhTySS9zKCVS9g74c5h9WGS0elWr2nRdNjVOfoyqICYaJJULGliBxffp5Sl_O9gwQhaPPVi7pqVZSpC7hGRUP0/s1084/image_2025-05-06_11-12-58.png
ឆ្នាំនេះ Song Hye Kyo ត្រូវបានតែងតាំងជាតួឯកស្រីល្អបំផុតក្នុងខ្សែភាពយន្តសម្រាប់តួនាទីរបស់នាងនៅក្នុង Dark Nuns ។ ជាអកុសល ថ្វីដ្បិតតែការសម្តែងរបស់នាងទទួលបានការសរសើរខ្ពស់ក៏ដោយ ទីបំផុតវាមិនបានសម្រេចទាំងស្រុងក្នុងការបញ្ចុះបញ្ចូលគណៈវិនិច្ឆ័យនោះទេ។ ទោះបីជាចាកចេញពីពិធីនេះដោយគ្មានពានរង្វាន់ក៏ដោយ ក៏ Song Hye Kyo នៅតែបន្តពេញនិយមនៅលើអ៊ីនធឺណិត មួយផ្នែកដោយសារតែភាពស្រស់ស្អាតរបស់នាង ហើយមួយផ្នែកក៏អរគុណចំពោះការបញ្ចេញមតិ និងការប្រាស្រ័យទាក់ទងរបស់នាងជាមួយតារារួមការងារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg6KGSFDGSPwCeynRhu3Yv-i2Y0-OmEYT9bq8O9d_5YJ4wGiYg3QH_jzddOb26UPyOFPi1kVp28QxVp2xnUCFy_6HseqtzyfpkfxUCzHKMqYfwjZfJFAwS6Kbgo9hvqXqy1UP_PhEHO5hjmMrWyu_WKnNQO_Be6tdUj1o1K1v3DyOxApKeWa6ZYis6li67/s1200/image_2025-05-06_11-12-56.png
អ្វីដែលគេនិយាយច្រើនជាងគេបំផុតដែលមាន Song Hye Kyo នៅ Baeksang ឆ្នាំនេះ គឺនៅពេលដែលនាងត្រូវបានគេឃើញស្រក់ទឹកភ្នែកពេលឃើញមិត្តជិតស្និទ្ធរបស់នាងត្រូវបានគេគោរពគឺ Yeom Hye Ran ដែលជាដៃសម្តែងជាមួយនឹង Song Hye Kyo ក្នុងរឿង The Glory។ ឆ្នាំនេះ Yeom Hye Ran ត្រូវបានគេទទួលស្គាល់ម្តងទៀត ដោយទទួលបានពានរង្វាន់ជាតួឯកស្រីគាំទ្រល្អបំផុតសម្រាប់តួនាទីរបស់នាងក្នុងរឿងភាគដ៏ល្បី «When Life Gives You Tangerines»។ នៅពេលដែល Yeom Hye Ran ដើរឡើងដើម្បីទទួលពានរង្វាន់ មិនត្រឹមតែ IU (ដែលដើរតួជាកូនស្រីក្នុងរឿង) យំប៉ុណ្ណោះទេ ប៉ុន្តែ Song Hye Kyo ក៏ស្រក់ទឹកភ្នែកផងដែរ។ ថ្វីដ្បិតតែរយៈពេលខ្លី ហើយនាងត្រូវបានគេចាប់បានដោយចៃដន្យ ពីការផ្តោតអារម្មណ៍លើកាមេរ៉ា ប៉ុន្តែអ្នកទស្សនានៅតែកត់សម្គាល់នូវការបញ្ចេញទឹកមុខ បង្ហាញមោទនភាព និងសុភមង្គលរបស់ Song Hye Kyo។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpjK3r7NrJdCaOAbRzq-V2uFdUill67g1yhNiSg3nhuMSh1AZGh8cOeCmC6CIoih4-G-wFisE2z1N7JIksnOjpkv3PEOYDfYqwaseB3szWIydy9ApTN775m_PZstMBdghmRCQ6jYdzwFqIggK-4vgDhiGZbw736dZ_qnE5w1IXY-bQtSGVNbVJqY6dt4Tb/s1280/image_2025-05-06_11-13-00%20(2).png
មនុស្សជាច្រើនបានសរសើរនាងថាមានចិត្តកក់ក្តៅ និងស្រលាញ់មិត្តរួមការងារដោយស្មោះ កាលពីមុន ពេលកំពុងថតរឿង «The Glory» Song Hye Kyo មានទំនាក់ទំនងជិតស្និទ្ធជាច្រើនជាមួយ Yeom Hye Ran ។ ជាក់ស្តែង Yeom Hye Ran ធ្លាប់ត្រូវបានបង្ហាញនៅក្នុង Story Instagram របស់ Song Hye Kyo រួមជាមួយនឹងការសរសើរចំពោះរូបរាងរបស់តារាស្រីរូបនេះដែលជាអ្វីដែល Song Hye Kyo កម្រធ្វើសម្រាប់មិត្តរួមការងារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDsIpZI6bM0Zbw46-zrQ6fLvV3thhFGJxmnrrUcrPHUtun3itglnlBH7g9RB0OPp5AwRjgjEmicfdZ7wBSTrDI0ovruSfuDhXYhq9jqvTAu3g7DtSReDjqKO5yrQ4beL8NzPmmBYw-gfXO3nmFWm5iwPqI1MlzWMz9hnHUVw-vcsEy3tHJhg4olqeHDeem/s1200/image_2025-05-06_11-12-55%20(2).png
Song Hye Kyo និង Yeom Hye Ran ជាអ្នករួមចំណែកយ៉ាងខ្លាំងក្នុងការជោគជ័យក្នុងរឿង The Glory។ កម្មវិធីនេះបានជួយធ្វើឱ្យអាជីពរបស់ Song Hye Kyo រស់ឡើងវិញ បន្ទាប់ពីជាប់គាំងអស់ជាច្រើនឆ្នាំ ដោយសារភាពចម្រូងចម្រាសផ្ទាល់ខ្លួន និងការខ្វះទិសដៅ។ សម្រាប់ Yeom Hye Ran រឿងនេះបានធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ជាយូរមកហើយបន្ទាប់ពីតស៊ូជាមួយនឹងតួសម្ដែងដែលមិនសូវស្គាល់ច្រើនឆ្នាំ។ ចាប់តាំងពីសម្តែងរឿងនេះមកអ្នកទាំងពីរនៅតែស្និទ្ធស្នាលគ្នា ហើយការជួបជុំគ្នាម្តងទៀតនៅឯ Baeksang ឆ្នាំ ២០២៥ បានធ្វើឱ្យអ្នកគាំទ្រកាន់តែមានក្តីសង្ឃឹមសម្រាប់ការសហការគ្នានាពេលអនាគតរវាងពួកគេ៕