ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានចេញផ្សាយកាលពីថ្ងៃអាទិត្យនេះថា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ កំពុងសម្រេចចិត្តចុងក្រោយថា តើត្រូវបិទច្រកសមុទ្រ Hormuz ដែរឬទេ? បន្ទាប់ពីមានការវា.យឆ្មក់ដោយគ្រាប់បែ.ករបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

ប្រភពដដែលបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់បានប្រើប្រាស់ការគំរា.មកំហែងដោយការបិទច្រកសមុទ្រនេះជាយូរមកហើយ ដែលតាមរយៈការបិទនេះ គេរំពឹងថាប្រហែល 20% នៃតម្រូវការប្រេងឥន្ធនៈ និងឧស្ម័នសកល នឹងជួយទប់ស្កាត់ការជ្រៀតចូលពីសំណាក់លោកខាងលិច ដែលឥឡូវនេះឈានដល់កម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់ពីការវា.យប្រហារត្រឹមពេលមួយយប់របស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។.png)
ដោយឡែក បើតាមសម្ដីរបស់សមាជិកនៃគណៈកម្មការសន្តិសុខជាតិរបស់សភា លោក Esmail Kosari នៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់មួយទៀតបានឲ្យដឹងថា “សម្រាប់ពេលនេះ សភាអ៊ីរ៉ង់បានឈានដល់ការពិចារណាអំពីការដែលគួរបិទច្រកសមុទ្រ Hormuz ដែរឬទេ ប៉ុន្តែការសម្រេចចិត្តចុងក្រោយក្នុងរឿងនេះ គឺជាការទទួលខុសត្រូវរបស់ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ”។.png)
ចំណែកលោក Kosari ដែលជាមេបញ្ជាការឆ្មាំបដិវត្តន៍ផងដែរកាលពីថ្ងៃអាទិត្យបានប្រាប់ក្លឹបអ្នកកាសែតថា«ការបិទច្រកសមុទ្រ ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈហើយ វានឹងត្រូវអនុវត្តនៅពេលណាដែលចាំបាច់បំផុត។»
គួរឲ្យដឹងថា ច្រកសមុទ្រនេះស្ថិតនៅចន្លោះរវាងប្រទេសអូម៉ង់ និងប្រទេសអ៊ីរ៉ង់ ហើយភ្ជាប់ឈូងសមុទ្រកណ្តាលភាគខាងជើងជាមួយឈូងសមុទ្រអូម៉ង់ទៅខាងត្បូង និងសមុទ្រអារ៉ាប់។ វាជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ពិភពលោកពីមជ្ឈិមបូព៌ា។ ជាមួយគ្នានេះ មានការប៉ាន់ប្រមាណថា តម្លៃប្រេងនឹងកើនឡើងដល់ 120-130 ដុល្លារ/បារ៉ែល ប្រសិនបើច្រកសមុទ្រត្រូវបានបិទដោយសារតែភាពតានតឹងនៃសង្រ្គា.ម៕










