ប្រទេសថៃ ៖ មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា ប្រទេសថៃអាចនឹងបិទព្រំដែនកម្ពុជា-ថៃទាំងអស់នាថ្ងៃអនាគត ប៉ុន្តែត្រូវរង់ចាំវាយតម្លៃស្ថានការណ៍ប្រចាំថ្ងៃ ប្រសិនបើមានការប៉ះទង្គិច ឬមានការពុំយល់គ្នា ថៃនឹងអនុវត្តការបិទព្រំដែន ។ វាទាមទារឱ្យមានការត្រួតពិនិត្យវិធានការយ៉ាងតឹងរ៉ឹង និងសូមឱ្យពលរដ្ឋថៃរួបរួមគ្នានៅពេលប្រទេសមានវិបត្តិ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7CtXLD5XFjZm2tw7sNHC2eC0xlAhIRtJR02jONKiZ9WQMRd7YViCnxocUIRlti5kRngjJ4ECjdhGvvWGrnYDfL6P64Xl7vZ63a3e-lUqYEIDyezitnRm3N7SKGPMXzk1bK1f3e2yOBVmF7p6OmKMiOjB9In1d-pK2t3UmseXj245AYxh26ScIgEM9duGy/s1280/photo_2025-06-23_14-08-33.jpg

លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ ឱ្យដឹងថា លោករង់ចាំស្តាប់ការសម្រេចរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ក្នុងការបង្កើនវិធានការព្រំដែនកម្ពុជា-ថៃ ហើយថ្ងៃអនាគត ប្រសិនបើមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ គឺថៃនឹងបិទព្រំដែនទាំងអស់ ។ ហេតុនេះ សូមឱ្យពលរដ្ឋថៃសាមគ្គីគ្នាជាធ្លុងមួយពេលប្រទេសមានវិបត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_rW0ueAVMFjQvwgLOqhjt7tB-sk9JzroIZRD1t6xux7wUYsBxmfqKHtiW2ZcEqKPpfCbXWw8M-cvMfvV-KHTDgo2i6YBWj0WBEK_HMvH-UbeI3c0utOhiNYdn6hP8M4i3qgdgT6QQHh5Fj3-PJPYgCFFaXD47qs4mdli_EfMXA7oOkn6M-acGFOesAA8/s1280/509599206_1145481650953789_460279524465058653_n.jpg

នៅថ្ងៃទី២៣ ខែមិថុនា នៅទីបញ្ជាការកងទ័ពជើងគោក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ បាននិយាយក្រោយកិច្ចប្រជុំកងទ័ពពីបញ្ហាព្រំដែនកម្ពុជា-ថៃថា លោកជឿជាក់លើការបំពេញតួនាទីរបស់កងទ័ព សាមគ្គីភាព និងការពារពលរដ្ឋនៅតាមព្រំដែនឱ្យល្អបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTHj1kTSJ-0TJqj3BlLy3eqIpVXUPIxYpJ-2IqCEdOtuEKFn4nnSzxI26HOwIatEPKKvo_54V10FQjmr82dxH9APGLdmmUb3S6z0IVvqk1g8t1F94QvuDhxBK2IcU8v-uTiAfxbOqdwNToji5mr9ANLebpXNwgUiwQ86DcuiHY2oje7pOgGk9gM3_sohwr/s2048/498276244_1125278356294136_994071727868693409_n.jpg

ថ្ងៃនេះដែរ (ថ្ងៃទី២៣ ខែមិថុនា) នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានកោះហៅមន្ត្រីផ្នែកសន្តិសុខចាត់វិធានការបន្ថែមតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺលោក ប៊ុនស៊ីន ផាកក្លាង និយាយថា នឹងរង់ចាំការសម្រេចពីនាយករដ្ឋមន្ត្រី ពីព្រោះពុំដឹងថា លោកស្រីនឹងសម្រេចបែបណា ។ ពេលនេះ លោកតាមដានស្ថានការណ៍ បើមានការប៉ះទង្គិច ឬពុំយល់គ្នារវាងកម្ពុជា និងថៃ គឺថៃនឹងបិទព្រំដែនទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgx92KV1q-CK57ah2bgP5vgkVkqp2-TH7jnpGQ-8NtiO_CpIjGj0oW5vja-ybfH8F1p6G_vkL8yv8AuOuIj1Geqkp0erNr-3fqNVTPma9sG3lcDp3LhRjxSIcsqdMILyLRl0bPJqG7bc3y67kJlIFQtXMF5WNgYix4Olos84XQcQO9U-zUzlleSV0Bbzx/s1280/509286116_1145481680953786_7919676783453364722_n.jpg

លោកបន្តថា ថៃនឹងបង្កើនការគ្រប់គ្រង និងអនុវត្តវិធានការតឹងរ៉ឹង ហើយអាស្រ័យលើស្ថានការណ៍ពេលនោះ ប៉ុន្តែថៃនឹងព្យាយាមជជែកដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីវិញយ៉ាងឆាប់រហ័ស ហើយលោកមើលឃើញថា រដ្ឋាភិបាលថៃនឹងមានវិធីជជែកជាមួយរដ្ឋាភិបាលកម្ពុជា ។ ទោះយ៉ាងណា ថៃនឹងមានវិធានការបិទព្រំដែនកម្ពុជា-ថៃទាំងអស់នាថ្ងៃអនាគត ប៉ុន្តែនឹងតាមដានស្ថានការណ៍ជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRSt09hnRDa8JZMA6lpOPnmBjnUMbfX9DhkB6_ls2RnaQGtvBfnUiH3NZ5TScdFnzzuEiJiHaxmECe7Hh9n4gqPC2DlRucp69icIFTu5XkaVZ_RmrjN4nzDkDL_l1MhTGabZmdbzAeQu4Q_poZKPoosV6JlyLgeDLU7YN1avfTCkJtoZHUkxW_y4EqxyjP/s1280/509420760_1324009369287785_496486320121081626_n.jpg

ចំណែកកម្ពុជាពុំទិញប្រេងឥន្ធនៈ និងឧស្ម័នពីថៃ គឺជាតួនាទីរបស់មន្ត្រីធ្វើការនៅច្រកព្រំដែនដែលគ្រប់គ្រងការនាំចេញ-នាំចូលប្រេង ប៉ុន្តែថៃនឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរបើចង់មកចាក់ប្រេងនៅថៃ ។ ថៃផ្តល់ភាពសំខាន់ក្នុងរឿងនេះទាំងអ្នកជំងឺ សិស្សសាលា រួមទាំងការទិញទំនិញប្រើប្រាស់ ករណីពលរដ្ឋខ្មែរទិញទំនិញយកទៅលក់ក្នុងបរិមាណច្រើន គឺជាតួនាទីរបស់មន្ត្រីប្រចាំច្រកព្រំដែននីមួយៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjJhe9SDxG9N6i_iy7O6STn1LGYONwBZcSAljxt73B_96EksqN94gpsBb_uH3UThYyx3ul8eWbSCjAbpbh-kmLVqIOoc7-ratKXCgmI8enf-YJ4w3wW_4ohmTQi4KBHSvcmz9JPaa1UrrQtZCvH7ZGsxOWq0kQdqM69ToJB39iLAyARRz5UmwsBTyu5Wqb/s640/image_2025-06-19_09-23-29.png

នៅថ្ងៃទី២៣ ខែមិថុនានេះ លោក ប៊ុនស៊ីន ផាកក្លាង នឹងទៅផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅប្រាសាទតាមាន់ធំ ហើយលោកសន្យាថា កងទ័ពនឹងនៅក្បែរពលរដ្ឋ និងការពារព្រំដែនឱ្យមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg83Bne-Di43Q_r1HI4hZpeSFPA6UmK2Cv_H9eSqnARZsa_XH18IVWkDMf90gWtLauZlZX1b25xCJWAOoMpshLmkoMEMoLRHqPU4nqJ7LpoZOEi6IyYiYmxloiDD2XpYqWnD940JXnPg6CBagVn79Ei6rcxGBIb21cKK3sGTVZvu6P-5M_cMZrEHkphpM_8/s800/photo_2025-06-18_10-07-50%20(2).jpg

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ពលរដ្ឋប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា ។ វាជារឿងចម្លែកមួយដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញ ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពថៃនៅតែបន្តបិទបើកច្រក ឬកែសម្រួលម៉ោងបិទ-បើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ ៕