Home សុខភាព មិនអត់ប្រយោជន៍ទេ! តាមពិតការនិយាយដើមគេជួយឲ្យអ្នកមានសុខភាពផ្លូវចិត្តល្អទៅវិញ

មិនអត់ប្រយោជន៍ទេ! តាមពិតការនិយាយដើមគេជួយឲ្យអ្នកមានសុខភាពផ្លូវចិត្តល្អទៅវិញ

95
0

យើងម្នាក់ៗសុទ្ធតែត្រូវបានចាស់ទុំប្រដៅប្រដៅតាំងពីតូចមកថា ការនិយាយដើមគេ ឬការនិយាយពីក្រោយខ្នងអ្នកដទៃ គឺជាទម្លាប់មិនល្អទាល់តែសោះ ដែលគេតែងហៅថាទម្លាប់ខូចមាត់។ មនុស្សចាស់ជារឿយៗតែងតែប្រាប់យើងឱ្យខ្វល់តែពីរឿងខ្លួនឯង ហើយកុំចេះដឹងរឿងគេពេក។ ប៉ុន្តែ បើយើងសង្កេតមើលធម្មជាតិរបស់មនុស្សយើងហាក់ដូចជាមិនអាចលះបង់ទម្លាប់និយាយដើមគ្នានេះបានទាល់តែសោះ។ មិនថាជាការខ្សឹបខ្សៀវគ្នាបន្តិចបន្តួចនៅកន្លែងការងារ ឬជជែកគ្នាតាម អ៊ីនធឺណិតជាច្រើនម៉ោងជាមួយមិត្តភក្តិជិតស្និទ្ធនោះទេ ការចែករំលែកព័ត៌មានពីអ្នកដទៃគឺជាអ្វីដែលមនុស្សទូទៅតែងតែធ្វើជាប្រចាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw3hKl-t2mxBQgcB2wCJXqkKomysnFD_R0J2QQEI_g2xAfoGle8g7xm2Xp0QGkwC6ObMyJ__TJAB9NuuJNcM27GEg4KwD7-EcPJnL-cMtRFWUaM0qUaSYe0lFRit2e_BbUPIYD_Mw4XaU8ON93iWdOoLo9yu0DsROwbsjMi0EEkw8WLQPrCvYmd2YUJg8/s678/photo_2026-06-20_09-58-07%20(2).jpg
ផ្ទុយទៅវិញ អ្វីដែលយើងមិនធ្លាប់ដឹងនោះគឺថា ការដែលយើងមិនអាចឈប់និយាយរឿងអ្នកដទៃបាននេះ ប្រហែលជាវិធីធម្មជាតិមួយដើម្បីជួយឱ្យយើងរស់រានមានជីវិត និងមានទំនាក់ទំនងល្អក្នុងសង្គម។ ការស្រាវជ្រាវបែបចិត្តវិទ្យា និងការវិវត្តរបស់មនុស្សនាពេលបច្ចុប្បន្នបានបង្ហាញថា ការនិយាយដើមគេ ប្រសិនបើធ្វើឡើងក្នុងន័យស្ថាបនា ឬក្នុងលក្ខណៈត្រឹមត្រូវ វាមិនមែនជារឿងគួរឱ្យមានអារម្មណ៍ខុសឆ្គងនោះទេ ប៉ុន្តែវាថែមទាំងផ្តល់ផលល្អដល់សុខភាពផ្លូវចិត្ត កាត់បន្ថយស្ត្រេស និងជួយឱ្យជីវិតរបស់យើងមានក្ដីសុខ និងសុវត្ថិភាពជាងមុនទៀតផង។

យើងតែងតែយល់ច្រឡំ ថាការនិយាយដើមគេទាំងអស់សុទ្ធតែជារឿងគំនិតអាក្រក់ ឬការចង់ផ្ចាញ់ផ្ចាល។ តែនោះមិនទាំងអស់ទេ ពាក្យថានិយាយដើមគេ ជាការចែករំលែកព័ត៌មានក្នុងសង្គមអំពីនរណាម្នាក់ដែលមិនបាននៅក្នុងទីនោះជាមួយយើង។ ភាគច្រើនពេលដែលយើងនិយាយ គឺយើងមិនមែនបង្កើតរឿងប្រឌិតដើម្បីបំផ្លាញអ្នកដទៃឡើយ ប៉ុន្តែយើងគ្រាន់តែចែករំលែកដំណឹង ប្តូរព័ត៌មានព្រមានគ្នាទៅវិញទៅមក ឬព្យាយាមស្វែងយល់ពីសង្គមដែលនៅជុំវិញខ្លួនយើងតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqp8rO42Gp7nO_GREpBB6KsTc2a1ujm60fjw1e13ad2EGCG7-Neq-vzLJJogRLzjLoDe7AFwTMkatNgMIxCo8QxmT5ck1LivaFumbguwdBbCKFbUrxXTqFJnD5IMt1gITKJXAMzoWvnX_IWvViPpDEQJWEMMKhuLVM-s3f1aza48nLG3Qm7h4N8MWasGU/s678/photo_2026-06-20_09-58-07%20(3).jpg

របកគំហើញដ៏ជក់ចិត្តមួយបានបង្ហាញថា ការព្យាយាមលាក់រឿងរ៉ាវទុកម្នាក់ឯង ឬការនៅស្ងៀមមិនព្រមនិយាយ អាចធ្វើឱ្យប៉ះពាល់ដល់រាងកាយទៅវិញទេ។ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ UC Berkeley បានបង្ហាញថានៅអ្នកឃើញនរណាម្នាក់ធ្វើទង្វើមិនល្អ នោះចង្វាក់បេះដូងរបស់អ្នកនឹងលោតញាប់ ហើយកម្រិតស្ត្រេសក៏បានកើនឡើងភ្លាមៗ។ ប៉ុន្តែ នៅពេលដែលអ្នកប្រាប់អ្នកដទៃពីចារឹកមិនល្អរបស់ជននោះ ចង្វាក់បេះដូងរបស់អ្នកនឹងក៏បានធ្លាក់ចុះមកធម្មតាវិញ ហើយអារម្មណ៍មួរម៉ៅតានតឹងទាំងប៉ុន្មានក៏បានរលាយបាត់អស់។ និយាយឱ្យចំទៅ ការនិយាយចេញមកក្រៅ និងការចែករំលែកព័ត៌មាននោះ បានដើរតួដូចជាវ៉ាល់បង្ហូរអារម្មណ៍តានតឹងចេញ ដែលជួយការពាររាងកាយពួកគេពីផលប៉ះពាល់អវិជ្ជមាននៃភាពស្ត្រេស។

ក្រៅពីការជួយសម្រាលស្ត្រេស ការជជែកគ្នាលេងបែបនេះក៏បានផ្លាស់ប្តូរប្រព័ន្ធគីមីនៅក្នុងខួរក្បាលរបស់យើងដោយផ្ទាល់ផងដែរ។ នៅពេលដែលយើងនិយាយដើមគេលេងជុំគ្នាជាមួយមិត្តភក្តិ រាងកាយរបស់យើងនឹងបញ្ចេញសារធាតុអុកស៊ីតូស៊ីន (Oxytocin) ដែលគេតែងតែហៅថាជា “អរម៉ូននៃការផ្សារភ្ជាប់ទំនាក់ទំនង”។ សារធាតុគីមីនេះមានតួនាទីបង្កើតអារម្មណ៍ជឿជាក់ ភាពកក់ក្តៅ និងសុវត្ថិភាព ដែលជួយកាត់បន្ថយភាពភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRC5UDQ_SQoeBs2dbzkm-TptovE7IJVtnCMj0W7VrffaOyEOHjrsACey24mPLKvyb4Mng03NBuKY1iWntNgj2WNaEJY5lkwhhCrm_DNRB0FUo35sJAquPjReOHhyphenhyphenHTxc79XrlOIK2HCIeaumy5magGPhZxzWA86y8MfI22kebToalNTUJMjx8FT_eJfvY/s569/photo_2026-06-20_09-58-07%20(4).jpg

ទន្ទឹមនឹងនេះដែរ ការនិយាយដើមគេក៏ជាផ្នែកមួយនៃការការពារសង្គមផងដែរ។ នៅពេលដែលអ្នកប្រាប់មិត្តភ័ក្តឲ្យប្រយ័ត្ន កុំសូវទៅជិតបុគ្គលមិនល្អណាម្នាក់ នោះគឺអ្នកកំពុងតែចូលរួមថែរក្សាសុវត្ថិភាពសហគមន៍របស់អ្នកហើយ។ ការចែករំលែកព័ត៌មានបែបនេះ ជួយការពារមនុស្សជុំវិញខ្លួនមិនឱ្យរងការកេងប្រវ័ញ្ច និងជួយបង្កើតច្បាប់ទម្លាប់សង្គមដែលមិនបានសរសេរទុកសម្រាប់ឱ្យគ្រប់គ្នាធ្វើអំពើល្អ។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុតនោះគឺប្រភេទនៃការនិយាយដើម។ អត្ថប្រយោជន៍ចំពោះសុខភាពទាំងអស់នេះនឹងរលាយបាត់អស់ភ្លាមៗ ប្រសិនបើការនិយាយនោះក្លាយជាការឈ្លានពាន ការប្រើពាក្យសម្តីមិនសមរម្យ ឬការនិយាយភូតកុហកជាដើម។ ការបំភ្លៃការពិត ឬការព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះអ្នកដទៃ នឹងផ្តល់ផលផ្ទុយស្រឡះ ពោលគឺវាធ្វើឱ្យអរម៉ូនស្ត្រេសកើនឡើងខ្ពស់ និងបំផ្លាញទំនុកចិត្តទាំងឡាយដែលធ្លាប់តែជួយឱ្យយើងមានសុខភាពល្អ និងមានទំនាក់ទំនងជិតស្និទ្ធ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4U8Sdnil_aFb7w-vxZsYsF0_5HZyaORxvs1ftWenLLXFugiFpFc3Ypf1YjqDbA9Zm-blvwPT57Y3iNOTbGQXlFXbz5FwGXSmqw8jjpc9aQubPPeGw0PnvryMDt2jmUKDuCEMtvSKCLNFV4_k_mDqNl-LoRfDzL1y4YaVs-2BO76tcVbsqB9QwGQ-Zik4/s1000/photo_2026-06-20_09-58-07.jpg