ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃផ្សាយថា មានអាជីវករជនជាតិថៃម្នាក់តានតឹងផ្លូវចិត្តយ៉ាងខ្លាំងដោយសារពុំអាចនាំចេញផ្លែឈើមកលក់នៅប្រទេសកម្ពុជា ពីព្រោះស្ត្រីរូបនេះបានជំពាក់បំណុលគេយកប្រាក់មកទិញផ្លែឈើ ។ ក្រោយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ធ្វើឱ្យផ្លែឈើស្អុយរលួយអស់ គ្មានលទ្ធភាពសងបំណុល ក៏សម្រេចចិត្តបា.ញ់សម្លា.ប់ខ្លួនឯងនៅក្នុងផ្ទះតែម្តង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwIQsYv-D5y9qQdywCX_OiQTMV0p0APQDM0tlsh7fpMNbSxxAfI1Qi1LPm4b_EPve5hsURLLmUtqzFSTskdzaCD_XqlocRLodnRmN4SW24wrO_dBJI0P0tCaiLGs_Uqv5mSJzeZlaw5lqi_5XwFqVN8XLNzLNTgywawX1XKuV7SMAHl_Xl2y8DxBRQDHX-/s1171/photo_2025-06-23_09-42-52.jpg
ក្រោយពីកងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ធ្វើឱ្យអាជីវករថៃរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស អ្នករកស៊ីនាំចេញបន្លែ ផ្លែឈើមកកម្ពុជា ។ បើទោះជាអាជីវរថៃសំណូមពរទៅកាន់កងទ័ពឱ្យបើកព្រំដែនដូចមុនឡើងវិញ ដោយសារធ្វើឱ្យប៉ះពាល់ដល់ការរកស៊ី ហើយផ្លែឈើត្រូវស្អុយរលួយចោល ប៉ុន្តែកងទ័ពថៃនៅតែប្រកាន់គោលជំហរគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង ។ ហេតុនេះ ធ្វើឱ្យអាជីវករថៃម្នាក់សម្រេចចិត្តធ្វើអត្តឃាត ដោយសារគ្មានការអន្តរាគមន៍ពីរដ្ឋាភិបាលថៃរកបើកច្រកព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS-WwBAXZ4v2iQpJa0HDyo4BWn5xyuobsN88ssvqD30btRz__bLPxUQ2DQD08WmRQPTzw-rAslrJe081KHQ5mDYVNtiLe84J04nIL5N6mbbJUcj59FbQqwSlRhZ5NrWElLW6dE63nShMC7JsGSb95vBvQwMknboiHYGI8UWZj_EI82OCnu2hnz1LJ3WL0f/s1056/photo_2025-06-23_09-43-39.jpg
ការពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាព គឺស្ត្រីឈ្មោះ ស៊ុ ណាត់នីដា បានបើករថយន្តតូចពណ៌ស ចូលក្នុងបរិវេណផ្ទះរបស់ខ្លួន រួចហើយ ស្ត្រីរូបនេះក៏ចុះពីរថយន្តដើរចូលក្នុងផ្ទះ ។ មិនយូរប៉ុន្មាន ស្រាប់តែឮស្នូរគ្រាប់កាំភ្លើង១គ្រាប់ ដែលធ្វើឱ្យក្រុមគ្រួសារភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសំឡេងគ្រាប់កាំភ្លើង ហើយក៏ឃើញស្ត្រីរូបនេះស្លាប់ក្នុងបន្ទប់ទឹក ។

ប្អូនស្រីរបស់សាកសព រៀបរាប់ថា បងស្រីខ្លួនបានចាកចេញពីផ្ទះជាច្រើនថ្ងៃហើយ ទើបតែបើករថយន្តត្រឡប់មកផ្ទះវិញពេលល្ងាច ហើយក៏ធ្វើអត្តឃាតក្នុងបន្ទប់ទឹក ។ ពេលឮសំឡេងគ្រាប់កាំភ្លើង ខ្លួន និងឪពុកបានចូលទៅមើលក្នុងផ្ទះ ស្រាប់តែឃើញបងស្រីបាត់បង់ជីវិតក្នុងបន្ទប់ទឹក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLgvavqHseAM_X0jyUvPPPbr_omU5N0O5GAzH-6NoIvKrl5h1qFe6B3YJ4ifG5CAKXIbQzh7ywnLnUvw3o_t18lTEWQIRcDUNmqVD_zoq49rhHDIKKUbc_1_CUGaN1Di8NNRlvJF5gsQrh6OogoW5Dm5fcIwqO28n9jLj1qBzSO_4DSRCFTo7mW-ZMkXOu/s988/photo_2025-06-23_09-43-57.jpg

លោក ណាត ជាស្វាមីសាកសព និយាយថា ភរិយាជាអ្នករកស៊ីចិញ្ចឹមគ្រួសារ ហើយជំពាក់បំណុលគេច្រើន យកប្លង់ផ្ទះទៅបញ្ចាំយកប្រាក់មករកស៊ី ហើយមកជួបបញ្ហាពុំអាចនាំចេញផ្លែឈើទៅកម្ពុជា ។ ហេតុនេះ ធ្វើឱ្យភរិយាពិបាកចិត្តខ្លាំង ភរិយាធ្លាប់ប្រាប់ថា ពុំចង់រស់នៅបន្តទៀតទេ ប៉ុន្តែខ្ញុំពុំនឹកស្មានថា នាងហ៊ានធ្វើបែបនេះ ពុំដឹងនាងបានកាំភ្លើងពីណាទេ ។

បើតាមសមត្ថកិច្ច គឺស្ត្រីរូបនេះឈ្មោះ ស៊ុ ណាត់នីដា អាយុ៣៩ឆ្នាំ បានបាញ់សម្លាប់ខ្លួននៅបន្ទប់ទឹកក្នុងផ្ទះខេត្តចាន់បុរី ដោយសារពិបាកចិត្តខ្លាំងរបស់ជំពាក់បំណុល ។ ក្រោយទទួលបានដំណឹងពីក្រុមគ្រួសារ សមត្ថកិច្ចក៏ចុះទៅកន្លែងកើតហេតុ និងបញ្ជូនសាកសពទៅពិនិត្យយ៉ាងលម្អិត មុនពេលប្រគល់សាកសពឱ្យក្រុមគ្រួសារធ្វើពិធីបុណ្យតាមប្រពៃណី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhus5uYxTfNtrXlE7k3pVX7sMLPkuF47YfgdsWFBuX-mNQ6aUMTVxr9wCLoU2pCqJEM-ooTA8uoaNOcNsFXvU_f0Tuy1cG9Gn2PUdvSKrlzqZeK0GglVU25313iAjQbuf8CEidybhMz5PdTxq1J6cYzCHhYZ7v1a6TrFIQbY4j8Zq_TSILYJaCe61N0nRmZ/s1072/photo_2025-06-23_09-44-18.jpg

ការធ្វើអត្តឃាតរបស់ពលរដ្ឋថៃកើតឡើងដោយសារទង្វើរបស់ក្រុមជាតិនិយមជ្រុល និងកងទ័ពថៃដែលបានជំរុញឱ្យស្ថានការណ៍ឈានដល់កម្រិតនេះ ហើយមិនមែនមានតែពលរដ្ឋថៃម្នាក់ទេដែលជួបបញ្ហាវិបត្តិសេដ្ឋកិច្ច គឺនៅមានពលរដ្ឋថៃជាច្រើនទៀតជួបបញ្ហាបាត់បង់ចំណូលធ្ងន់ធ្ងរ ជាពិសេស ម្ចាស់ចម្ការ ឈ្មួញ និងអាជីវករថៃដែលរកស៊ីបោះដុំទំនិញមកកម្ពុជា ៕