Home តារាអន្តរជាតិ ហ្វីយ៉ាតា និយាយទាំងទឹកភ្នែកទៅកាន់អ្នកគាំទ្រក្នុងការលាតំណែងជា MUC2025

ហ្វីយ៉ាតា និយាយទាំងទឹកភ្នែកទៅកាន់អ្នកគាំទ្រក្នុងការលាតំណែងជា MUC2025

82
0

ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាននិយាយរៀបរាប់ទាំងទឹកភ្នែកក្នុងកម្មវិធីជួបជុំអ្នកគាំទ្រក្នុងពេលគ្រងមកុដរយៈពេល១ឆ្នាំដោយនាងបានឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែយ៉ាងណាការខិតខំលះបង់របស់នាងប៉ះចំកន្លែងដែលគេមិនឱ្យតម្លៃ។ ទឹកភ្នែករបស់ ហ្វីយ៉ាតា ក្នុងការដើរលាលែងតំណែងរបស់ខ្លួនបានធ្វើឱ្យមានមតិលើកឡើងថាវាសនារបស់នាងមិនខុសពី ហង្ស ម៉ានីតា ប៉ុន្មាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGkWTCIVInS8XVxkEVJAxRK-qXbtxW_c-OBdZlOykwhHLGGMtT5XZSCQEc2hE3ifYggKYFkHhlV_UGz_fhf5cckqus_u2x_Qij87FJRW1DDTOjuKqt9yTo8cDfZoI7TzaSxGYEjJ1L565o3icfZzhsFAsS11c9dSYcHK5j__RQecqGBoSWI8dFeZyjVRU/s2048/image_2026-06-19_16-50-21.png
នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ហ្វីយ៉ាតា បានរៀបចំកម្មវីធីអ្នកជួបជុំអ្នកគាំទ្រក៏ដូចជាកម្មវិធីផ្សេងទៀតបូកបញ្ចូលគ្នា។ ស្ថិតនៅក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតប្រៀបដូចជាព្រះនាងក្នុងរឿងនិទាន ប៉ុន្តែទិដ្ឋភាពពោរពេញដោយភាពសោកសៅ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥បាននិយាយទាំងភ្នែកហើយនាងក៏បានលាលែងតំណែងរបស់ខ្លួនយ៉ាងស្ងប់ស្ងាត់និងដើរលើកចុងក្រោយ (Final Walk) ក្នុងនាមជាម្ចាស់មកុដរយៈពេល១ឆ្នាំមកនេះ។ ឃើញវីដេអូនេះហើយ អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការអាណិតអាសូរមកកាន់ ហ្វីយ៉ាតា ដែលនឹងមិនអាចផ្ទេរមកុដទៅកាន់ម្ចាស់ជ័យលាភីថ្មីនិងដើរលើកចុងក្រោយរបស់ខ្លួនក្នុងការប្រកួតឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTzdRjoNPNazBjuVPBRXTWDCar81_-EwD_XBunfnmx6qHKcElK2_49KD_BhLaEK3z36HMY6fGs3olIs_bnSJLrsscsnHVaVsrNLZ-nv5eeTGO8ZJNl8-LMlE6JC5HA9vuZr9X5HmtYh5up24faFwkhFtvuso_uN5VQgzmBDyuOdE1GuZgvPr1ShK88qO4/s2048/image_2026-06-19_16-50-19%20(2).png
ភាពកម្សត់របស់ ហ្វីយ៉ាតា គេក៏នឹកឃើញដល់ ហង្ស ម៉ានីតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ មិនអាចពាក់មកុដដល់ ចន សុទីម៉ា ដោយសារតែក្រុមហ៊ុនគ្រប់គ្រងខុសគ្នា។ ក្នុងឆ្នាំ២០២៣ ការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាគឺក្រុមហ៊ុនមហាហង្សជាអ្នករៀបចំ ខណៈកាលពីឆ្នាំ២០២២ គឺក្រុមហ៊ុន CIM ជាអ្នករៀបចំដូច្នោះទើបធ្វើឱ្យ ហង្ស ម៉ានីតា មិនអាចចូលរួមនឹងពាក់មកុដមកកាន់ ចន សុទីម៉ា បាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-hvlRjmG9i6usQAT9k9BCTN_1VgGBF-h6Is7qaOT156MK5DlNMPaQLEJvvR1KEprR8mvifQCVjMBsFgn_QupkwO8iHg6-GXrLg1oEGY4duKoFQCGbvFDwWU-iK8cNTA51TseARJ62e_tqY-VCMfriacuhqC33cAq8GecFBckrDRXRrJdFoieVRuY9Zlc/s2048/image_2026-06-19_16-50-20.png
សម្រាប់ ហ្វីយ៉ាតា វិញទស្សនិកជនគិតថាភាគរយខ្ពស់នាងមិនអាចចូលរួមផ្ទេរមកុដនៅក្នុងឆ្នាំ២០២៦ បាននោះទេដោយសារតែកម្មវិធីឆ្នាំនេះគ្រប់គ្រងដោយ ប្រាសាទ ដាវីន ខណៈកន្លងមកអ្នកទាំងពីរផ្ទុះពាក្យចចាមអារ៉ាមមិនល្អចំពោះគ្នា៕