Home Blog Page 503

តារារ៉េប King Chi ប្រកាសលក់ផ្ទះបន្ទាន់តម្លៃក្រោមទីផ្សារដើម្បីយកលុយព្យាបាលភរិយាវះ.កាត់ប្តូរក្រលៀន

0

តារាចម្រៀងរ៉េប King Chi បានប្រកាសលក់ផ្ទះនៅខេត្តបាត់ដំបងជាបន្ទាន់តម្លៃនៅក្រោមទីផ្សារ។ តារាចម្រៀងរូបនេះបានបញ្ជាក់ថាលោកត្រូវការលុយវះកាត់ប្តូរក្រលៀនឱ្យភរិយារបស់លោកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្វីដែលអត់សរសើរមិនបានចំពោះតារារ៉េបរូបនេះគឺលោកបានពោលថាលោកនឹងប្រើគ្រប់វិធីរកលុយមកព្យាបាលឱ្យប្រពន្ធខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39LSCjTFA6dNOlxXU6TdogIMgLPya8Sn9qFcKh9hrFMblCDJFG0goXV_IUlIhyphenhyphenIQWtCds9sgNqA1fszfx2hVTIRtwSiqSZ37ERZDMGuhw0jurKGffw04BUEwv72pjmuTvqDEruzSpfGxRf0kcuzS9ZDQBtFDlUF_YIugR016zI-UqcTStG3zIaY2WHAjp/s1351/image_2025-05-06_14-29-11%20(2).png
នៅថ្ងៃទី៦ ឧសភា តារារ៉េប King Chi បានបង្ហោះនៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនមានឈ្មោះថា Daddyy Chi ដោយប្រកាសលក់ផ្ទះបន្ទាន់តម្លៃក្រោមទីផ្សារ ដែលមានទីតាំងនៅបុរីត្នោតជួរ អន្លង់វិលបាត់ដំបង។ ក្នុងការប្រកាសដំណឹងនេះម្ចាស់បទ «៥ដុល្លារ» បានបញ្ជាក់យ៉ាងច្បាស់លាស់ថាត្រូវការលុយវះកាត់ប្តូរក្រលៀនឱ្យភរិយារបស់ខ្លួន។ បើតាមការបង្ហោះរបស់ភរិយាតារារ៉េបរូបនេះគឺបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី៤ ឧសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAtZvwpEl9H7wT2pYDEAjUS28Ij2uCSUfKkxdqdS2mtfu1xgcDTI6DzRRzZUIAPxomjUphmISl-bDQAN90P21YGYTYG-DoFwl-H9wRXwI6sN65RVkg5gKhqPm7AWcOTRCPNILgcBgzq7WTMR5thDmdQWsvOBE6DJrMAikn8LoxKv4Jl3PcJCMCXBK72QXh/s2048/image_2025-05-06_14-26-48.png

នៅថ្ងៃទី៥ ឧសភា King Chi បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាលោកនឹងរកគ្រប់វិធីដើម្បីបានលុយមកព្យាបាលប្រពន្ធរបស់ខ្លួន។ លោកបានសរសេរថា «សូមព្រះប្រទានពរអូនឆាប់បានធូរស្បើយណាប្រពន្ធសម្លាញ់បងនឹងប្រើគ្រប់វិធីរកលុយដើម្បីឱ្យអូនបានវះកាត់ប្តូរក្រលៀន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS4OR34BQ1QWTt9ZAUrLfXKQUnwKBDDvLnxOfDsY5q3fNL0k7cU3tGR7s28IEvr3IkLgo0JfFLqmdL4lUrFpbsgIPI4RHyGMvkE20sEjEMSmSM3Q7KBEV3byvu581L-2_E1A4RLi2OaneuCa1cTrjJV9ycL1asskNTg4KNLoXQbdvWZMUTrS0w99BWupOQ/s1920/image_2025-05-06_14-26-44.png
គួរបញ្ជាក់ផងដែរថាចុងក្រោយនេះតារារ៉េប King Chi រួមទាំង ហ្សេដេស បានធ្វើឱ្យទស្សនិកជនមានការកោតសរសើរទៅកាន់អ្នកទាំងពីរដែលបានចូលរួមក្នុងអំពើសប្បុរសធម៌ដែលបានមកពីការរៀបចំកម្មវិធីសង្រ្កាន្តចំនួន ២០លានរៀលជូនដល់មូលនិធិមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsBUb3On7L7NONibrqy9iiqc6B8VIlis2vUYAo-bdgbY7vwFNTUjC03z4Uth48xwL7UXbLfQ3BAAqsZguPH6KkqbE1FHzBMm2uSsfky4qQXZosQwAFRWryRWn_jIRPIlHB0_TNfx-UBe6CbBntFkqIY78-CNYod6qbrL6JcVyoVPYvams2rjOEHgnHrUxY/s703/image_2025-05-06_14-26-43.png

ក្នុងអាជីពជាតារាចម្រៀងរ៉េប King Chi បានធ្វើឱ្យទស្សនិកជនមានការកោតសរសើរដែលតារារ៉េបរូបនេះផលិតចម្រៀងរ៉េបបែបលក្ខណៈអប់រំនៅក្នុងសង្គមជាពិសេសគឺពាក្យពេចន៍ជួនរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះតារារ៉េបរូបនេះក៏បានក្តោបឱកាសធ្វើជាគ្រូបង្វឹកការប្រកួតចម្រៀងរ៉េបផងដែរ៕

តារាចម្រៀង សុខ សម្បត្តិ នឹងមានវត្តមានសម្តែងពាក់កណ្តាលម៉ោងក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ

0

តារាចម្រៀង សុខ សម្បត្តិ ដែលនិយមយកសំឡេងនានាមកច្នៃធ្វើជាចម្រៀងនឹងមានវត្តមានចូលរួមសម្តែងនៅចន្លោះម៉ោងសម្រាកវគ្គទី១ ការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ FC Arkadag ។ ទោះយ៉ាងណាវត្តមានរបស់តារាចម្រៀងរូបនេះបានបង្កឱ្យមានការជជែកវែកញែកក្នុងចំណោមទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV5ZFTNPZaBDehFXkkyV6tDuF9L3JMJUYBToWjQRFzWlRNd6hyFafZMTxSnnP60r6HnZYl_L1QcZj5EFuNRFfbQVamw-MbCzGKWuyjqHJ3WXpTZAMd8Meq4CL0JAUZ1-ynoyJ6YQ5CqXY0pjOvgRYjaFgqB0eRwPYJUcFz0_DvtUYW_cCKFvzafjFcN1Gq/s2048/image_2025-05-06_11-28-19.png
នៅល្ងាចថ្ងៃទី៥ ឧសភា ផេកផ្លូវការព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការអំពីវត្តមានតារាចម្រៀង សុខ សម្បត្តិ អតីតសមាជិកក្រុម D-Man និងជាម្ចាស់បទ «អប្សរអង្គរសង្រ្កាន្ត» និងបទ «ក្រោមទង់ជាតិតែមួយ» នឹងមានការសម្តែងរបស់លោកនៅចន្លោះម៉ោងសម្រាកវគ្គទី១ការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ FC Arkadag នាថ្ងៃទី១០ ខែឧសភា ខាងមុខនេះក្នុងពហុកីឡដ្ឋានមរតកតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU63t3WwrNhgImJtD-Ha6xhYuHsaOwnuA_Cw-cdPC0LVHXwd3ncOvBQ51iB9MKl-JGkTlfXTQ4s3xvgYXwRjON_LFxiHw4gyg0EiBgCusA0-3bJ7C5oyKmYKMkOUPJigmKcNrwvE7LtixSaNjFs3eaMKa5vCoer0bbG-oqWCqAEtxPHkSDxMTNYAwHUpF0/s2048/image_2025-05-06_11-28-21%20(2).png

ការប្រកាសអំពីវត្តមានរបស់តារាចម្រៀងរូបនេះធ្វើឱ្យមានការជជែកវែកញែកក្នុងចំណោមអ្នកលេងអ៊ីនធឺណិតដោយទស្សនិកជនមួយចំនួនបញ្ចេញមតិថាមិនស្គាល់តារាចម្រៀងរូបនេះ និងមួយផ្នែកទៀតបានបង្ហាញអារម្មណ៍មិនសូវល្អដែលជ្រើសរើសតារាប្រុសរូបនេះបានសម្តែងក្នុងកម្មវិធីដ៏ធំបែបនេះ។ ទោះយ៉ាងណា ដ្បិតតែមានអ្នកខ្លះបង្ហាញការមិនពេញចិត្តចំពោះតារាចម្រៀង សុខ សម្បត្តិ ប៉ុន្តែគេក៏បានឃើញមានការលើកទឹកចិត្តមកកាន់តារាចម្រៀងរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-uWYYEhE2cAtLAKhiWji12JY0ihuSEhYohzuoSk6qzYS6q-7bJrL_H6uSqYeFykdODgy4WqY-t8XqaEd_BpYgJoBePVXdnr5c3EOBiIwiTgmPItZzG39Mk4sJW_Jj1SOWxRQ2L5j-Q02r8B4zk8O4smWwnG2T3JUGScOcmLgnFcc47czXM8WYeiE9L3pR/s2048/image_2025-05-06_11-28-23.png
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «គាត់មកសម្ដែងឱ្យមើល ច្រៀងឱ្យស្ដាប់ ស្ដាប់មិនស្ដាប់ ស្គាល់មិនស្គាល់ ក៏មិនគួរខមិនបំបាក់ទឹកចិត្តគាត់ដែរឱ្យគាត់ច្រៀង ឱ្យគាត់ Perform Talent គាត់ទៅ កើតមិនកើតក៏មើលក៏ស្ដាប់សិនទៅ បើមិនត្រូវចិត្តអ្នកមួយចំនួនក៏មានអ្នកខ្លះត្រូវចិត្តគាត់ បើជាអ្នកត្រូវបានអ្នកដទៃធ្វើបែបហ្នឹងដាក់អ្នកមានអារម្មណ៍បែបណា?, ស្គាល់មិនស្គាល់នៅឱ្យស្ងៀមទៅ ចាំបាច់ខមិនបែបគ្មានខួរក្បាលគិតចឹង បាន50%នៃគាត់នៅហ្នឹង បានចេញមិនឱ្យគេដៀលដេកមិនលក់, អ្នកនិយាយថាអត់ស្គាល់គាត់ ងាយៗទេបងចូល YouTube ក៏បាន Facebook ក៏បាន ហើយ search ឈ្មោះគាត់ទៅ បងហ្នឹងស្គាល់គាត់ហើយ មានអីឱ្យពិបាកបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp-b76K7tEj0RBYSv2sicGqhZsKPbTS_krN4bhLmGy_MKQnyJ60IJySvuvk329EhNRsJ1qIrNY1p-nuMWm9DDpE-EXJSsOouaiWpERx57mNlhO3URCRW9vyHB8u-t-b6AoQO_1yxlqi11iZO2XP2FP4KQcM33VLjd2PlZRUSXdq-gbVlgtydEO7oMbpnko/s2048/image_2025-05-06_10-45-18.png

គណនីផ្សេងទៀតបានបញ្ចេញមតិថា «ហួចស្គាល់មិនស្គាល់ក៏ធម្មតាទៅ ខ្លះចាំបាច់ខមិនតែស្ករធ្វើអី ឱ្យតម្លៃគេផង ? គេមានសមត្ថភាព អាចច្រៀងអាចធ្វើភ្លេងបាន គេឡើងឆាកបាន ចុះអ្នកខមិនថាឱ្យគេហ្នឹងម៉េចហើយ? , អត់ស្គាល់គាត់ដូចអត់ស្គាល់ធនធានមនុស្សនៅកម្ពុជាអ៊ីចឹង Great content creator»៕

Hailey ភរិយារបស់ Justin ស្លៀករ៉ូបធ្វើពីខ្សែនាឡិកាចំនួន ៥០០

0

តារាម៉ូដែលអាម៉េរិក Hailey Bieber ដែលជាភរិយារបស់តារាចម្រៀង Justin Bieber បានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនបន្ទាប់ពីបង្ហាញរូបរាងរបស់នាងនៅក្នុងសម្លៀកបំពាក់ធ្វើពីខ្សែនាឡិកាចំនួន៥០០ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQTTjk0NdBEegZqBzy9cNoRmGrAik7uWClJU6RcGbN-jYNmvfvnbRN7e3_S4PfuhsGgR4qrtNF_uYFCoWSi6PC7aPz4d5fzo5JhNgHGEI1gq3kNS9cCxiaQvaKOEPODCGADznsCqkrXxjWgK7kQDf1_yAgs9G80ZhSBjgsyAcHGBKBMJ9V-GhhFMWgXtY/s1916/image_2025-05-03_16-50-21.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសបានឱ្យដឹងថា Hailey Bieber បានបង្កឱ្យមានការចាប់អារម្មណ៍នៅពេលបានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Miami កាលពីថ្ងៃទី ១ ខែឧសភា។ រ៉ូបខ្លីរបស់នាង គឺច្នៃឡើងពីខ្សែនាឡិកាដែលត្រូវបានកែច្នៃឡើងវិញនូវវត្ថុធាតុចាស់ៗដែលដាក់ស្រទាប់តាមខ្សែកោងនៃដងខ្លួនរបស់អ្នកពាក់។ Hailey Bieber បានពាក់ស្បែកជើងកែងខ្ពស់និងនាឡិកាតម្លៃ ៣៨,០០០ដុល្លារ ដោយបានតុបតែងមុខតិចតួចបំផុត ដោយផ្តោតលើថ្ពាល់របស់នាង ដើម្បីបន្ថែមភាពរឹងមាំដល់មុខរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdcBCMzNqvp_GSo7KjCsTqeE4mKbbxFFw5FIBBugeuCqx6f92D83YK-ndll10yaAvUNhpFLAIHbFP2r7ncquwprZKdOr1GLqKzvXq8J0yHINhOA2uV9m1vf_ir08r71smBZ3mB9FooD-eEofc5oyF7teBKLzghfiBc-aOfpEdSHPPZZOc0sx8zd4X43rW6/s1358/image_2025-05-03_16-45-44.png

កាលពីថ្ងៃទី ២ ខែឧសភា ភរិយារបស់ Justin Bieber បានបង្ហោះរូបថត និងវីដេអូជាច្រើននៅលើ Instagram ដោយទាក់ទាញអ្នកគាំទ្រជាច្រើន។ មនុស្សជាច្រើនបានបញ្ចេញមតិថា រ៉ូបនេះធ្វើឱ្យ Hailey មើលទៅស្រស់ស្អាត បង្ហាញពីការស្រលាញ់ចំពោះរសជាតិសោភ័ណភាពរបស់នាង។ ទស្សនាវដ្តី Harper ‘s Bazaar បានអត្ថាធិប្បាយថា Hailey Bieber គឺជាអ្នកជំនាញក្នុងការបញ្ចូលគ្នានូវវត្ថុដ៏លេចធ្លោជាមួយនឹងគ្រឿងប្រើប្រាស់ជាមូលដ្ឋាន។ ជាមួយនឹងសម្លៀកបំពាក់នេះ ទស្សនាវដ្ដីបានវាយតម្លៃខ្ពស់ចំពោះវិធីដែលនាងបានសម្របសម្រួលសម្លៀកបំពាក់ នាឡិកា និងស្បែកជើងក្នុងពណ៌ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzXbekbmPp04E1EHYfD_vuwmuCo87AHvobG8vm-XBL2Mua4GQdWFP67lyaFs0KdU-hfWpdzul5Gb2K4X7AL9mHhrix2zEFOpiA8IR-ul9sffjFiLBj41gp3lVtyNCGYoQBGS5N_ttzLx0DUG216lyXhrcQtN2zKGo6XqzKL2xBs5IyshMI1OlF8BhRAA4t/s1358/image_2025-05-03_16-45-45.png
យោងតាម គេហទំព័រ Vogue បានឱ្យដឹងថា Hailey Bieber គឺជាតារាបង្ហាញម៉ូដជំនាន់ថ្មី។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាស្រីរូបនេះ បនត្រួសត្រាយផ្លូវម៉ូត និងតារាជាច្រើន ដែលធ្វើឱ្យសហគមន៍ម៉ូតកាន់តែមានភាពរស់រវើក។ ស្ទីលដែលនាងផ្សព្វផ្សាយបានក្លាយជាការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើវេទិកាសង្គមដូចជា Instagram និង TikTok ហើយត្រូវបានមនុស្សជាច្រើនតាមដាន៕

ឥណ្ឌា បាញ់មីសុីលស្រោចដូចទៅភ្លៀង ចូលទៅតំបន់កាស្មៀរ ខាងប្រទេសប៉ាគីស្ថាន

0

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌា បានបើកការវាយប្រហារ ដោយគ្រាប់មីសុីលចូលទៅតំបន់កាស្មៀរ ខាងប្រទេសប៉ាគីស្ថាន ចំនួន៩កន្លែង បានធ្វើឱ្យមនុស្ស៧នាក់បាត់បង់ជីវិត។

នៅក្នុងការវាយប្រហារនេះ ឥណ្ឌា អះអាងថាពួកគេបាញ់មីសុីលកម្ទេចជម្រកក្រុមភេរវករតែប៉ុណ្ណោះ មិនមែនជាការឈ្លានពាន ឬធ្វើឱ្យប៉ះពាល់ដែនអធិបតេយ្យភាពរបស់ប៉ាគីស្ថាននោះទេ។

តែយ៉ាងណាមិញ បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថានលោក Khawaja Asif បានចាត់ទុកថាការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ដោយមីសុីលទាំងនោះ បានបាញ់ចេញពីទ័ពអាកាសឥណ្ឌា សំដៅមកទីប្រជុំជន ជនសុីវិលតែម្តង។

ក្រោយការវាយប្រហារ ប៉ាគីស្ថាន បានប្រកាសក្តែងៗ ដោយនឹងសងសឹកទៅកាន់ឥណ្ឌាវិញយ៉ាងចាស់ដៃ ឱ្យដូចឥណ្ឌាធ្វើដាក់ខ្លួន។

គួរបញ្ជាក់ថា តំបន់កាស្មៀរ គឺជាសមរភូមិដ៏តានតឹងបំផុត រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលតែងផ្ទុះសង្គ្រាមដាក់គ្នា ជុំវិញការគ្រប់គ្រងតំបន់នេះ៕

 

កម្ពុជាបដិសេដមិនទទួលការរវិនិយោគផលិតបារីអេឡិចត្រូនិចដាច់ខាត ព្រោះហេតុផលនេះ!

0

រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជានឹងមិនទទួលការវិនិយោគរបស់ក្រុមហ៊ុនបរទេសណាមួយលើការបើករោងចក្រផលិតបារីអេឡិចត្រូនិចនៅកម្ពុជាជាដាច់ខាត បើទោះជាការផលិតនោះសម្រាប់តែនាំចេញទៅក្រៅក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ48IEiWXHT2koLYdO7QOVUnYcc4JKYCUlVyOrwyr0tVFU6QPZgnAaAiuj4EhXvuU4aESNN3rgxyKJSjSrwLUOkwJIb_SsvXs2gGhjIUZVq51K4xUiXQm1HpwDT4c_D17Z-1UmRM-MXR4zRKPcE27SAhdYLfdHzp9gnzMbcLPNXWwB8e4EhyphenhyphenjLwQ2tsf5q/s1280/495843710_689078107258027_7818391899464334914_n.jpg

នាឳកាសចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ » នៅព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណណេត បានលើកឡើងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបដិសេដមិនអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនណាមួយមកវិនិយោគផលិតបារីអេឡិចត្រូនិចនៅលើទឹកដីកម្ពុជាឡើយ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីមានក្រុមហ៊ុនបរទេសមួយបានមានបំណងចង់វិនិយោគរោងចក្រផលិតនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8pTdbzroZa9LxETctMaHrL6C9jCkHaknJVg3FCPWdclp-P85gH1gmbGMFIzDyPqUiw4BtlhAx4WMDz3jzA6qCF3zLiJ_hwEtK_Jx4BtF0rAv2iP_8iZf4mLEZSwe4NMezx5JpDaz1Ei7im69zpMkHoStfkNWGJBLMYRblGogEx_PsqnNUbScWcOezhzZm/s800/photo_2025-05-06_09-23-04%20(3).jpg

សម្ដេចនាយករដ្ឋមន្រ្តីបានអះអាងយ៉ាងដូច្នេះថា “វាមិនមានភាពចាំបាច់ក្នុងការបើករោងចក្រផលិតបារីអេឡិចត្រូនិចនៅកម្ពុជានោះទេ។ បច្ចុប្បន្នកម្ពុជាមានជម្រើសនៃក្រុមហ៊ុនចង់មកវិនិយោគរាប់ពាន់មុខទំនិញ បើទោះជាគ្មានរោងចក្រផលិតបារីអេឡិចត្រូនិចនេះ ក៏មិនប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG1x97BS2mjH4nHyQzujmbVoVcYUltv8jY3en_dV5YXmV0Lh_U9S5vUkT2c6WE5huGBlURdcVSglQHufL4pcVfP9hQnmqK1_YHDOCH-MwyoZOLOPcXGtEqHQfaU3LbbNiN8GdYLm_HwuKVQpJ8UMhdO2l5kPYVdSgfSDl1J-xNZck01xO6OSZ4thfSNFG2/s1200/photo_2025-05-06_09-23-04.jpg

គួរបញ្ជាក់ថា ការបដិសេធមិនទទួលយកការវិនិយោគរោងចក្រផលិតបារីអេឡិចត្រូនិចនេះ គឺស្របតាមគោលការណ៍របស់រដ្ឋាភិបាល ដែលកន្លងមកបានខិតខំព្យាយាមចេញសេចក្ដីហាមប្រាម ទប់ស្កាត់ប្រជាពរដ្ឋទាំងអស់ ជាពិសេសសិស្សសាលាក្មេងៗកុំឲ្យប្រើប្រាស់នូវឧបករណ៍ទាំងនេះ។ នៅក្នុងផ្សែងបារីអេឡិចត្រូនិចនេះ មានផ្ទុកនៅសារធាតុនីកូទីន និងសារធាតុប៉ះពាល់មួយចំនួនទៀត ដែលជាដើមហេតុមួយក្នុងការបង្ករឲ្យកើតមាននូវជំងឺមហារីកផងដែរ៕

គ្រាន់តែបិទស្ទីគ័រ១នេះ នឹងប្រាប់ពីអារម្មណ៍អ្នក ​

0

សហរដ្ឋអាមេរិក ៖អ្នកជំនាញផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់នៅសកលវិទ្យាល័យ Penn State University បានបង្កើតបាននូវឧបករណ៍សម្រាប់តាមដានសុខភាពប្រភេទថ្មីមួយ ដែលជាបន្ទះStickerតូច និងស្ដើង ប៉ុន្តែវាសមត្ថភាពខ្លាំងរហូតអាចវាស់ស្ទង់ដឹងថា មនុស្សមានអារម្មណ៍ដូចម្ដេចដោយគ្រាន់តែបិតវាលើស្បែកប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMA8LDdrLkneMlQm4A19KG7-CmqQ3J-4LWuD3Tw7-Ywwk5i8Cb1oJ-vjR_cdLj1uNIuhT-CNMUsZADiU4JtXcsHcU5re_gAk5ufIM8-Zybkgr5PQ-tLcia2FGXb3DHScir5o1uxZ66_Ymjnqq5skyTSz4AMsrNATa5sFQPTCjbCA4Ps25NX7h_tXC-Uqyz/s990/photo_2025-05-06_13-12-27%20(2).jpg
ការស្រាវជ្រាវនេះ ត្រូវបានបោះពុម្ពផ្សាយដោយសារព័ត៌មានបរទេសជាច្រើន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញឲ្យឃើញនូវឧបករណ៍តាមដានសុខភាពថ្មីម្យ៉ាងដែលមានទម្រង់ដូចជាស្ទីកគ័រអាចបិតជាប់នៅលើស្បែក មានលក្ខណទន់អាចបត់បែនបាន, អាចដំណើរការបានយូរ និងបញ្ជូនទិន្នន័យដោយប្រព័ន្ធwireless ទៅកាន់ឧបករណ៌ប្រើប្រាស់ដូចជាទូរស័ព្ទដៃ ឬកុំព្យូទ័របាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoL9j6XDA1Hxk1qklCrolx_6yir55yV-r4eQztkCGCYrHwJHiW698kTVK-no49lAB7wfBIGC9viCN2GzcPBNUh_PtaqyiWzRRHVU1eIM0Qx9e9HdfTx-mlxTC1uri-4D371CoUPU_OaElxf9ENpxPD4X85_CTeyAP7PHoWj4vM60kWJg5_zE4F6ksayFkC/s1000/photo_2025-05-06_13-12-27%20(3).jpg
បើតាមការរៀបរាប់បង្ហាញរបស់អ្នកជំនាញ វាមិនត្រឹមតែងាយស្រួលក្នុងការប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ច្រើនផងដែរ។ តួនាទីសំខាន់របស់វាក្នុងពេលដំណើរការ គឺធ្វើការពិនិត្យទៅលើសញ្ញានៃរាងកាយដូចជា៖ ស្ទាបស្ទង់សីតុណ្ហភាពក្នុងខ្លួនមនុស្ស, វាស់ចង្វាក់បេះដូង, វាស់កម្រិតអុកស៊ីសែននៅក្នុងឈាម និងពិនិត្យជាតិសំណើមនៅលើស្បែក។ តាមស្ដាប់ទៅវាមានតួនាទីដូចទៅនឹងប្រភេទនាឡិការដៃតាមដានសុខភាពដែរ ប៉ុន្តែវាមានភាពទំនើបជាងត្រង់ថា ក្រៅពីអាចដឹងពីសុខភាពរាងកាយ វាថែមទាំងអាចបង្ហាញឲ្យដឹងផងដែរថាមនុស្សដែលវាកំពុងបិតវានោះមានអារម្មណ៍ដូចម្ដេចផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Lr-6dBwRpKRa8hgi4281TvUyN2X13l5OYWZ-GGBga8hU8N7KN6cRzT0746pYeUz9fUKxBML6sd9lA9Pxa-U35ZsppMcoB1NfWsI5vOfKuBRrNi1rOU6K13UIH1glGTRhqrEoASSvtcA4RWO60_Rvt1a0kRVPSSsR4YMLkIKomK7OsFL4FV3R603HpG8n/s1280/photo_2025-05-06_13-12-27.jpg
លើសពីនេះ ខាងអ្នកផលិតក៏បានបញ្ជាក់ផងដែរថា ៖ ឧបករណ៍នេះគឺវាស់ដឹងភាពពិតត្រឹមត្រូវតាមជាក់ស្ដែងរហូតដល់ 88.83% ដែលអ្នកប្រើប្រាស់អាចជឿទុកចិត្តវាបាន។ មួយវិញទៀត វាត្រូវបានផលិតឡើងដោយផ្អែកតាមគោលការណ៍គោរព និងការពារឯកជនភាព។ វាមិនកត់ត្រាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហើយបញ្ជូនចេញនោះទេ ដោយវាបង្ហាញតែសញ្ញានៃរាងកាយដើម្បីបង្ហាញពីស្ថានភាពសុខភាពប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwlLMTko-ZBs1D_UNiXZ6y_kQa7TapZzHIAx10sSiM2IV2N-cTI4MJRvtzJSMcjFAo0IH7Mdq_jzCNLmqZEkMOmrBLM0P87YE4-pZR56VmdH7-PFbCD9E5IwkX50Cfx6lIE7tPpLIiOoF8CG0WjLJG3zSZDFKhcZCQPsg8wTRlcnW7CbNIFY4UjEty399Y/s678/photo_2025-05-06_13-12-28%20(2).jpg
បច្ចុប្បន្ននេះ វាកំពុងត្រូវបានអភិវឌ្ឍបន្ថែមសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ផ្នែកចិត្តសាស្រ្ត និងចងភ្ជាប់រវាងមនុស្សជាមួយបច្ចេកវិទ្យា ដើម្បីឲ្យការរស់ក្នុងសង្គមកាន់តែមានភាពងាយស្រួល និងល្អប្រសើរ៕

បាត់ខ្លួនអស់៦០ឆ្នាំ! ក្រោយរកឃើញវិញទើបដឹងថាមកពីមូលហេតុគួរឲ្យភ្ញាក់ផ្អើលមួយ

0

សហរដ្ឋអាមេរិក ៖ កាលពីខែមីនា កន្លងទៅមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្រ្តីម្នាក់ដែលគេដឹងតាមស្វែងរកបន្ទាប់ពីការបាត់ខ្លួនដោយគ្មានមូលហេតុអស់រយៈពេលជាង៦០ឆ្នាំត្រូវបានរកឃើញវិញ និងក្រោយសាកសួរទើបបានដឹងថាតាមពិតគឺជារត់ចេញពីផ្ទះ រីឯមូលហេតុបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhagbzlEXEjIZoMyONu7o0yRbm9uGcxxgKBhJCWW9FjRG1OtRdIQbSatD9Wq5IGhw18Nii5VKqGToZw24Kl5h2cMP6WtopbrlZA6aFp9N4GYFye2QU7Pz2dMazhHoNIeWyXrfZTFEN0eOdlvmirp2O4wGIzVOYFN-uRYjj5CG7lPq2dY81rArKaKTRNxSx5/s1280/photo_2025-05-06_14-23-27.jpg
ស្រ្តីម្នាក់ដែលមានឈ្មោះថា Audrey Backeberg កាលនោះមានវ័យ២០ឆ្នាំ និងជាម្ដាយរបស់កូន២នាក់ បានបាត់ខ្លួនទៅយ៉ាងអាថ៍កំបាំង នៅក្នុងខែកក្កដា ឆ្នាំ១៩៦២ ក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក បន្ទាប់ពីនាងបានប្រាប់គ្រួសារនាងថា នាងត្រូវទៅយកប្រាក់ឈ្នួលពីកន្លែងធ្វើការរបស់នាង។ មនុស្សដែលប្រទះឃើញនាងលើកចុងក្រោយ គឺអ្នកមើលថែទាំកូនឲ្យនាង ដែលឃើញនាងឡើងជិះរថយន្តក្រុងនៅចំណត Wisconsin ក្នុងទិសដៅទៅរដ្ឋ Indiana ដែលមានចម្ងាយប្រហែល480 គីឡូម៉ែត្រពីទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzVRtPzpebwNO2eMBFqQJWN4MttEfRyFr-MT6EQk7rSMWG2P054J5r8-Cc3wzprXRRDK18dUG6KkxtCvNBYcGcFWKABwOBLggrr-SD5RGNRD5Ljhz8zJF2hxecNw0Dyj3lqOQujOWkQFQq6gjoHgx4QTBQCm-4roTt-IE7qZPCpz0_sZDmYK9q9Uh4rfcI/s992/photo_2025-05-06_14-23-29.jpg

កន្លងទៅអស់រយៈពេល៦៣ឆ្នាំ លោកIssac Hanson ដែលជាអ្នកស៊ើបក្ដីដ៏ជំនាញបានបើកដំណើរការការស្វែងរកអ្នកស្រី Audrey ឡើងវិញ។ គាត់បានស្វែងរកព័ត៌មានជាច្រើន និងធ្វើការស៊ើអង្កេតគណនី Ancestry.com របស់ប្អូនស្រីបង្កើតAudrey ព្រមទាំងបានរកឃើញនូវអាស័យដ្ឋានដ៏គួរឲ្យសង្ស័យមួយ។ គាត់បានទាក់ទងទៅតាមអាស័យដ្ឋាននោះ ហើយជាលទ្ធផលគាត់បានរកឃើញលោកស្រី Audrey ឃើញពិតមែន ដែលនៅរស់រានមានជីវិត និងក្នុងឆ្នាំ២០២៥នេះ គាត់មានអាយុ៨២ឆ្នាំទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfI0HD14er1s7yOnnBvEeejCBTw7oV5Q7fv8j-5xS8T6ntq86SkHizIsOS7q-yR8on_LJWrQUy4D-m6zzyXcYUz_MsFGc_fKpJfBvKkVuUFov8usTthle_h1sdTnwPMw1PPhF-gc1R_ELYU2aSd3NEVNOqRScQPWOAqho3YlsQj4qBqI7g10znla7u9GUA/s992/photo_2025-05-06_14-23-28.jpg

តាមរយៈការសាកសួរក្រោយរកឃើញវិញ លោកស្រី Audrey បាននិយាយថា ៖ ការបាត់ខ្លួនរបស់គាត់គឺជាជម្រើសផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងបទឧក្រិ..ដ្ឋចា..ប់ជំរិតអ្វីឡើយ។ ហើយកាលដែលគាត់ជ្រើសរើសរត់ចេញពីផ្ទះបែបនេះ គឺដោយសារចង់គេចចេញពីប្ដីកំណា..ចដែលតែងប្រើអំពើហិ..ង្សា និងគំរា..មសម្លា..ប់ដល់គាត់។ គាត់បានបន្ថែមផងដែរថា ៖ កាលនោះគាត់ក៏ធ្លាប់ដាកើពាក្យបណ្ដឹងផងដែរប៉ុន្តែគ្មានទទួលបានលទ្ធផលអ្វីឡើយ ដូច្នេះហើយទើបគាត់សម្រេចចិត្តចាកចេញឲ្យឆ្ងាយតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHjYaogvUEKrMOeNC5hlwSVa5-f25GE8NgPln9_7lUj0oDMYdYnQX9IJp87A_TeHPikAuCP1T1XxxymaS1t-jyh3X-8BuCUBk9ASyN1a-tcjuxPXXXoSjgDKGYpWq5grnH0tRAkR-8_Ev5RXJfBbgZSB8os0mhZ5mw3bNQFU14wRfXGs-FOS74nCRifWOj/s672/photo_2025-05-06_14-23-28%20(2).jpg

អ្នកស្រី Audrey បានបញ្ជាក់ថា ៖ ចាប់តាំងពីពេលនោះមកគាត់បានរស់នៅក្នុងនាមជាមួយថ្មីម្នាក់ទៀត ជាមួយអត្តសញ្ញាណថ្មី និងគ្រួសារថ្មីដែលមានសុភមង្គល។ លើសពីនេះ ដោយសារតែមានការស្នើសុំពីកូនៗ និងក្រុមគ្រួសាររបស់ Audrey សម្រាប់អត្តសញ្ញាណមុខមាត់ និងទីតាំងរបស់គាត់នាពេលបច្ចុប្បន្ន មិនត្រូវបានសមត្ថកិច្ច ឬអ្នកសារព័ត៌មានបង្ហាញជាសាធារណៈឡើយ។ រីឯអតីតប្ដីដែលបានធ្វើបា..បមកកាន់អ្នកស្រីនោះ គឺបានស្លា..ប់ទៅហើយកាលពីឆ្នាំ2006។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6UMq8xRPXMFcjR1I9N5E9SUNHznIbNbnRUr_062laVPBylueeMvXVnT7xMi9wGqdbYcLVi_mkHsw3sUgD3-C-aqL-5TonyyHcDPZjz5To3XYINZ77KDuzJM42mX5QQtWzgCAOyfzHsjEHlezILRmmjxaeRGhRwArq5JkPa3U0YJ-j8h5zcyk4tq9OHBmh/s1000/photo_2025-05-06_14-23-28%20(3).jpg
ទោះជាយ៉ាងណា ករណីនេះបានបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យាក្នុងការស៊ើបក្ដីរបស់ប៉ូលីស ជាពិសេសទៅលើរឿងក្ដីត្រជាក់នៃការបាត់ខ្លួនយូរឆ្នាំដែលមិនអាចរកឃើញ។ ជាងនេះទៅទៀត នៅពេលរឿងរ៉ាវនេះត្រូវបានគេចែករំលែកសុះសាយពាសពេញអ៊ីនធើណេត បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងបានបង្ហាញការគាំទ្រទៅកាន់អ្នកស្រី Audrey ក្នុងការចាប់ផ្ដើមជីវិតសារជាថ្មី៕

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

0

រាជធានីភ្នំពេញ ថ្ងៃទី 05 ខែឧសភា ឆ្នាំ 2025 – vivo សម្ពោធ V50 Lite ជាមួយនឹងថាមពលថ្ម BlueVolt 6500 mAh សាកថ្មលឿន 90W មានភាពធន់ខ្ពស់ មានការរចនាស្តើងបំផុត 7.79mm ព្រមទាំងមានមុខងារ AI ផងដែរ។ V50 Lite ទទួលការបញ្ជាទិញទុកមុនចាប់ពីពេលនេះតទៅដោយមានជម្រើសពីរពណ៌ Titanium Gold និង Phantom Black ជាមួយនឹងការបើកលក់ជាផ្លូវការ ចាប់ពីថ្ងៃទី 12 ខែឧសភា ឆ្នាំ 2025 ព្រមទាំង ភ្ជាប់មកជាមួយកាដូដ៏ប្រណិតរបស់ស៊េរី V ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgloHdJoyADWiOriU8tClOkMCXM50xSSfG0n6jkxgUhpQ5SNaYlHqveWtEx_4QSatgUOJKP6RjSFhc6Ncf3dybaZYtiEX4oUY0BLmzReuRfEhdPkIHxGn7XrGfsa9LlPwK7XYTTn2k78UJA0qYeuVcbIVPSrTIKpwWC-_-dpTiA48_6EQnwBMJI2b6ZhZka/s6048/Norote_Media%20_pov8424.jpg
ទូរស័ព្ទស្តើងបំផុតរបស់ vivo មានថាមពលថ្មខ្លាំងនឺងអាចផ្តល់ថាមពលថ្មដល់ឧបករណ៍ផ្សេងៗពេលកំពុងធ្វើដំណើរការV50 Lite ជាទូរស័ព្ទស្តើងបំផុតរបស់ vivo បំពាក់ថាមពលថ្ម BlueVolt 6500 mAh, សាកថ្មលឿន 90W និងផ្តល់ជូនអាយុកាលថ្មរយៈពេល 5 ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje5R_wEJq7S5doUKGGdG9j69EqcLxNA1RVunEKCPQp2rXzUcBQkHCVES1-rq4UgcfrKC5lmzAkQhxykMVHKeBv0-LpA3G9ivkpdSNNaaJDhwVfxL7j5AIiW0twW7cTI4xbsiPse5xRwVqPoqQ23kNHT14ffz_ERfzzInEI67fVOXakSUB1BULAcyRzcJ-o/s6048/Norote_Media%20_pov8929.jpg

– មើល YouTube បាន 27.41 ម៉ោង, Standby 11 ថ្ងៃ, លេងហ្គេម 10.5 ម៉ោង
– សាកថ្ម 27 នាទីបានថាមពល 50% និង សាក 57.5 នាទី បានថាមពល 100% អាចផ្តល់ថាមពលដល់ឧបករណ៍ផ្សេងទៀត កាត់បន្ថយតម្រូវការ power bank។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQIJyqxa8DriEbvpKyUaqmoW_m-FpD1liD433TyWjbb17iuPppM5dR8yhj8UUhzF-End0tWvqWEI2ais8zwel1HSfZ6dez0qaMz7SjAJAxcNBtetwZ5aj28vYRB4VrYDPiXalDobe73Z6r6Cn_8dLqgtmxF2DCVPd7gNR0CNqN9fMHMsctRBk_oOj_gjcQ/s5896/Norote_Media%20dsc_6143.jpg
កាមេរ៉ា Sony Ultra-High-Sensitivity ទំហំ 50 MP និង AI-Powered Ultra-Clear Imaging ដើម្បីចាប់យកពេលវេលាដ៏មានតម្លៃរបស់ជីវិត V50 Lite បំពាក់កាមេរ៉ាគោលទំហំ 50MP ជាមួយនឹងសេនស័រ Sony IMX882, កាមេរ៉ា Selfie ទំហំ 32MP, កាមេរ៉ា bokeh 2MP, ប្រព័ន្ធ Aura Light និង AI Image Studio ជាមួយ AI Erase 2.0 និង AI Photo Enhance សម្រាប់ការថតច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiECrlOJG88ClZnwXI8oWVsXsRuiFLlTxWLYZJTImeHAq9CpNbEbk6IM4aaf0Ue3pMTCOZ7VSxanJOsdSAfexvalKZqm0JF93cu179dQ4Z4gK7cy-kahWPJbGQG0DNzfjSlOjxJMCtdv18KCd3_VZv9Lkyt0RL879aqGd4faFuY60EYpCtivdW8ijnbeWU5/s6048/Norote_Media%20pov_4077.jpg
ដំណើរការដ៏មានឥទ្ធិពលសម្រាប់បទពិសោធន៍អារម្មណ៍ដ៏អស្ចារ្យ ដំណើរការដោយ Snapdragon 685 ស្មាតហ្វូតនេះផ្តល់នូវអេក្រង់ពន្លឺពណ៌ខៀវទាបទំហំ 6.77 អ៊ីញ 120 Hz Ultra Vision AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2392 x 1080 សម្រាប់រូបភាពរស់រវើក និងផាសុកភាពភ្នែក។ ការបង្កើនកម្រិតសំឡេង 400% និងឧបករណ៍បំពងសម្លេងស្តេរ៉េអូពីររបស់វាផ្តល់នូវសំឡេងដ៏អស្ចារ្យ ល្អឥតខ្ចោះសម្រាប់ការលេងហ្គេម ស្តាប់តន្ត្រី មើលភាពយន្ត ឬការរុករក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIY8aH7GrkGfX7Ha04eT05ViFKTrGiiG2YbROs8U6HK-NnUZvQTt8XECnAUZzRrokB1JXLv2sNiEWzqDxO3cIdf6t9RQinmsjGBmWrZgf8TU5wpOpPAxSO-QrS9cEd22vFbTKz7P78dxBk7kjaH1e57do5RKgwdl5qqQpQvNLF4obc5A-6TxCj647IpA_v/s1500/V50%20Lite_Pre%20Order.jpg

ភាពធន់ជុំវិញដែលអ្នកអាចពឹងផ្អែកបាន ក៏ដូចជារចនាឡើងសម្រាប់ភាពជឿជាក់ប្រចាំថ្ងៃ V50 Lite បានសម្រេចបានវិញ្ញាបនប័ត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ 5 និងវិញ្ញាបនប័ត្រភាពធន់កម្រិតថ្នាក់យោធា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIGbXNSfmfs_iAgjAO9kM9u7XlYak_xi_0V4_aUJ8VuJlXPrjsQE6v0IXcrwdQ5jLatSonkwRpr4wu8qg6HSEbxGffWTksz_jG-abPytTdzvzohb5-RnO2ZXdIyUKN8KcNlM7GomXwdFhRXGzPNyrROK13ueevg-SObpZwlOc3wQPxnvXAOVTT1JwKNlST/s6048/Norote_Media%20pov_4409.jpg
សូមរង់ចាំការបើកដំណើរការជាផ្លូវការ និងស្វែងយល់ពីមូលហេតុដែល vivo V50 Lite គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃការច្នៃប្រឌិត និងរចនាបថទាន់សម័យ។ កម្ពុជា ត្រៀមខ្លួនសម្រាប់ស្មាតហ្វូនផ្លាស់ប្តូរហ្គេមនេះ! សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ vivo.com/kh.https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdsjbPKsb0849qkWmcTUA2FMzGWjX-fMLAtr2A5u2sYeBoU6l9h2QgFwsYqQxFHOE_0uTZaUJFCdt0FowLZMt5Czn-kspxh-CvjhhZtTTyqTuIOGrKg4lWsPi8v1xeJ5K9xWk_5Io9tkZ0PEqKMbYbew8Vg1J58sdTl0e7Yj7kxnrHU1Ajv85tMvmr-glF/s5744/IMG_7087.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHfH6-irfySLozDeDt9wxDfFiltqXhLWSQnXScjyAY4ChO2NP-ULcU_3XMOc0wlLdZPq97vGdZYlR5Xg298ETjyzfFcVTEh0gng7wLCGrvEdhuEl_gNo-tnOvJElfXAlci2fxAL-3-Dgp9nh_6YR9juWZIo4dEWMvE2WMpkQRvWh7StJEqPG9Lyic4EKeF/s6606/IMG_7084.JPG

មានធ្លាប់ប្រើកម្មវិធីមួយនេះទេ! Microsoft សម្រេចបិទកម្មវិធី Skype ជាផ្លូវការបន្ទាប់ពីដំណើរការអស់២២ឆ្នាំ

0

Skype គឺជាកម្មវិធីការហៅជាវីដេអូដ៏ពេញនិយម។ មនុស្សជាច្រើនបានប្រើវាដើម្បីជជែកជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសូម្បីតែសម្រាប់ការប្រជុំអាជីវកម្ម។ ប៉ុន្តែឥឡូវនេះ Skype នឹងលែងមានវត្តមានជាផ្លូវការហើយ។ ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនគ្រប់គ្រង Skype បានសម្រេចចិត្តបិទវាចោលនៅពីថ្ងៃទី ៥ ខែឧសភានេះ។ ពួកគេបានប្រកាសថា Skype នឹងត្រូវបានជំនួសដោយកម្មវិធីមួយផ្សេងទៀតដែលមានឈ្មោះថា Microsoft Teams ។ ដូចនេះប្រសិនបើអ្នកព្យាយាមស្វែងរកគេហ័ទំព័រ Skype ឥឡូវនេះ វានឹងណែនាំអ្នកឲ្យប្រើប្រាស់Teams ជំនួសវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsoLG08Ljjf6QwBnCSDtXBjxer9CpkduPjQ1Rkq0bVdG5dYY7q6Rm_yq9SmUeN4tNNPEPyXmOcBoy3cNg3HvkOZAhzOJdaMgbYQnxzDbnlYpG0yi_WZWTCpOfvCTA2_QeIWXXEU4Q2tbx_b7xUn4wKOLTxHZmJ_HTmwSG05WJulJju6vLmWJ6uYwpK4wgG/s1280/photo_2025-05-06_11-23-01.jpg

បើទោះបីជាវាលែងដំណើរការ ប៉ុន្តែបន្ទះ Dial Pad របស់ Skype ដែលអនុញ្ញាតឱ្យមនុស្សធ្វើការហៅទៅកាន់លេខទូរស័ព្ទនៅតែមានដំណើរការ។ ទោះយ៉ាងណាក៏ដោយ ឥឡូវនេះវាគឺជាផ្នែកមួយនៃ Microsoft Teams Free ។ Skype ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ វាបានក្លាយជាកម្មវិធីដំបូងមួយដែលអនុញ្ញាតឱ្យមនុស្សធ្វើការហៅជាវីដេអូតាមអ៊ីនធឺណិត។ Microsoft បានទិញ Skype ក្នុងឆ្នាំ ២០១១ ក្នុងតម្លៃដ៏ច្រើនគឺ ៨.៥ ពាន់លានដុល្លារ! មុនពេល Microsoft Skype មានម្ចាស់ផ្សេងទៀត រួមទាំង eBay ដែលជាក្រុមហ៊ុនទិញទំនិញអនឡាញដ៏ធំ។ ក្រុមហ៊ុន Microsoft ចង់ឱ្យ Skype ជំនួសកម្មវិធីផ្ញើសារចាស់របស់ពួកគេគឺ Windows Live Messenger ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJhOoYhK41FMzhNbKbWe5Ebzv2jsEj_J-RYgkCI86nj5Cs5aS9hepfa_zQriNtNVK615P29hzxBtzIpI-ZZpk3skhjiOTy7SljAVuOUxoct7jNjgFf4SM2MP3vIyFuFQ98Msy5iht0lBJS3lIJGsJWsJSNWDzGXD1zBviAX_XCvi0eU31zM-g1EVTz2Av-/s1280/photo_2025-05-06_11-11-00.jpg

តើហេតុអ្វីបានជា Skype បាត់បង់ប្រជាប្រិយភាព? បន្ទាប់ពី Microsoft បានកាន់កាប់ Skype ការផ្លាស់ប្តូរមួយចំនួនត្រូវបានធ្វើឡើងដែលអ្នកប្រើប្រាស់មិនចូលចិត្ត។ ដូចគ្នានេះផងដែរ កម្មវិធីថ្មីដូចជា Zoom ក៏បានមកដល់ ដែលផ្តល់ជូននូវគុណភាពវីដេអូកាន់តែប្រសើរ និងមុខងារជាច្រើនទៀត។ នៅពេលដែលជំងឺរាតត្បាត COVID-19 បានចាប់ផ្តើមនៅឆ្នាំ ២០២០ Zoom បានក្លាយជាកម្មវិធីកំពូលសម្រាប់ការហៅជាវីដេអូ ខណៈពេលដែល Skype ចាប់ផ្ដើមរសាត់ទៅបន្តិចម្ដងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmo2XesAlpWh1CW2jOlGxZFj2VBhBTj91pk9DC8JMzdZK4mGJcGoQhcmf0zqT0xbykpdeQlQ6JqIw6R5hKjLwwjEaCKc7aRR_iSyEp9k5kTqmYsNkuvJ9Benz4A8pemYmPn03xW0h_WLwGpsPyo2EVDXDFEwGsxf0XCZGI4_jUkHIeUMDZ2yzwvnlzOw5I/s1280/photo_2025-05-06_11-13-01.jpg

Microsoft បានចាប់ផ្តើមផ្តោតលើ Teams ដែលជាកម្មវិធីថ្មីសម្រាប់ការងារ និងការសហការ។ នៅឆ្នាំ ២០១៧ ពួកគេបានចាប់ផ្តើមជំនួស Skype សម្រាប់អាជីវកម្មជាមួយក្រុម ហើយយូរៗទៅ Microsoft បានរុញ Teams ទៅមុខ និងបានភ្ជាប់វាជាមួយកម្មវិធី Office ផ្សេងទៀត។ និយតករមួយចំនួន (មន្ត្រីដែលត្រួតពិនិត្យក្រុមហ៊ុនធំៗ) ព្រួយបារម្ភថា Microsoft កំពុងផ្សព្វផ្សាយ Teams ខ្លាំងពេក។ ជាលទ្ធផល Microsoft បានបំបែក Teams ចេញពីកម្មវិធី Office របស់ខ្លួននៅឆ្នាំ ២០២៣ នៅអឺរ៉ុប និង ២០២៤ សម្រាប់ពិភពលោកទាំងមូល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNO2KVbxl1oE-U130eIG5XyhzlmRvfVmzc5jncHWdOUjBO2GIVtfxu34TaeAGyTROxYuJsObWIo5jaUfZXQzEL_y8qKKvPlk-wELciWym1_8koLAJUYoZXodHFxCRTyNTi08Ie56Pd9RKccuduRwGMI3GWIi6HGjWE9tJGVxQrD7o-bc-x3B4qgHCEkDLg/s1280/photo_2025-05-06_11-15-47.jpg

ឥឡូវនេះ Skype ប្រហែលជាបាត់ទៅហើយ ប៉ុន្តែការហៅជាវីដេអូរបស់វាគឺមានប្រជាប្រិយភាពជាងពេលណាទាំងអស់។ Microsoft Teams គឺកំពុងក្លាយជាចំណុចសំខាន់របស់ក្រុមហ៊ុនសម្រាប់ការទំនាក់ទំនង ហើយកម្មវិធីដូចជា Zoom និង Google Meet នៅតែបន្តជាដៃគូប្រកួតប្រជែងខ្លាំងផងដែរ។ ដូច្នេះ ខណៈពេលដែល Skype បានបិទ ពិភពនៃការហៅជាវីដេអូនៅតែបន្តរីកចម្រើន និងផ្លាស់ប្តូរ៕

Lisa លេងខ្លួនមួយទំហឹងចូលរួមកម្មវិធី Met Gala ខណៈ Jennie និង Rosé ក៏ចូលរួម

0

សមាជិក៣រូបរបស់ BLACKPINK រួមមាន Lisa Jennie និង Rosé បានចូលរួមកម្មវិធី Met Gala ដែលជាព្រឹត្តិការណ៍ម៉ូតដ៏ធំបំផុតរបស់ពិភពលោកតំណាងឱ្យម៉ាកយីហោផ្សេងៗគ្នា។ ក្នុងនោះទស្សនិកជនបានឃើញ Lisa គឺតែងខ្លួនមួយទំហឹងចូលរួមកម្មវិធីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlU7Iohjt9ZQxyNDqHry38_2lp9TTrR3mzUTkF4c59B-KnmTvDx6JkwLErhIerBxo2G0NsEL6N-3oph4AikiEMCuk52EI3tSVTnt2GU_n1PthY0G9109-BU8Yd3TBKh7tQ2nvo4Ee9WjtguIpNoYkZOtc_ZuShQ6zIH3d97yadyavJLtJAHoN039XsJquG/s2400/image_2025-05-06_08-37-45.png

Lisa បានស្លៀកពាក់បញ្ចេញល្វែងក្រោមចូលរួមកម្មវិធីស្ថិតក្នុងចំណោមមុខមាត់ល្បីៗដែលបានចូលរួមព្រឹត្តិការណ៍នេះនៅសារមន្ទីរ Metropolitan Museum of Art នាព្រឹកថ្ងៃទី ៦ ឧសភា ត្រូវនឹងយប់ថ្ងៃទី៥ ឧសភា ម៉ោងក្នុងតំបន់។ នាងបានស្លៀកសម្លៀកបំពាក់ម៉ាក Louis Vuitton ជាមួយនឹងស្រោមជើង និងកាបូប Speedy ដ៏ល្បី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBnwED0oMOzbuOuBktUNVy1qHrTjGf1_nkXTffjSxcAW0o1lKDRdembs96LPnYw36xuzVBBYft6FQEEuTfGaVKvFtevIj2thh3SPqfL2j5iuToBWQle3aXaCvrljcO3fhbwinZhzoenEZznCsOtv6k29-C3fovf_6-nunyLQ7-Uzu7jEjMJtXmbbupaMmx/s2048/image_2025-05-06_08-37-54.png

ឆ្នាំនេះប្រធានបទកម្រាលព្រំក្រហមគឺ Superfine: Tailoring Black Style ដែលត្រូវបានបំផុសគំនិតដោយរចនាប័ទ្មសំលៀកបំពាក់ធម្មតារបស់សុភាពបុរសចាប់ពីសតវត្សទី ១៨ដល់បច្ចុប្បន្ន។ នេះក៏ជាពេលវេលាដ៏កម្រមួយដែលកម្មវិធីផ្តោតលើសម្លៀកបំពាក់បុរស។ យោងតាមគេហទំព័របរទេសបានឱ្យដឹងថាតម្លៃសំបុត្រចូលរួមពិធីជប់លៀងគឺរហូតដល់ ៧៥,០០០ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOtbkZZPNbE2Pm-NzaK63IAcxTDRd_OrL9My3prDtOKba2ERp8nY4P_8MkWkOh3-b-4HN38kKjW1LxgOSY1AgRDvQTrljlXdKHuLSG-hs3d-28zx1XvrLj8BX6aSIRSgxw2q1P4lKg_cJdqvpDdaNl_vskwIdG8ZIwHzOyZOZDpyXqfN7ZJQAW-Wuj-keI/s2048/image_2025-05-06_08-38-51.png
ខុសពីរូបរាងដ៏ក្លាហានរបស់ Lisa ដែលបញ្ចេញល្វែងក្រោម Jennie បានបញ្ចេញរូបរាងបុរាណក្នុងសម្លៀកបំពាក់ម៉ាក Chanel។ សំលៀកបំពាក់រួមបញ្ចូលគ្នានូវកំពូល camellia បិទស្មា ខោ និងសំពត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5CJWYMN9eSjMXcKM7hN6_vgu_-AOu_mAigSq0suHMRxLN7-BK3-barFEv1WNfxJ-9_bqyJRJAxYzJa7-AnlhlJpNVL4biDJ2BuwixzNHpRBX1YiR8ZLr_ZeUMUGGfFoSgcUdv6NPPsmcJcM3MXUqD6j8Is5n-tI3WAXkj3tiMRmpuipkHHCcsg9PJ0wSA/s2048/image_2025-05-06_08-38-44.png

ចំណែកឯ ROSÉ វិញបានពាក់ខ្សែកគ្រឿងអលង្ការខ្ពស់ដោយ Tiffany & Co រួមជាមួយនឹងសំលៀកបំពាក់ YSL ។ រូបរាងរបស់ Rosé អ្នកគាំទ្របានឆ្លើយតបដោយការសរសើរដោយសាទរថា Rosé តែងតែនាំមកនូវភាពស្រស់ស្អាត ឆើតឆាយ ។ មនុស្សជាច្រើនបានស្ងើចសរសើរចំពោះភាពស៊ីសង្វាក់គ្នាដ៏ល្អឥតខ្ចោះរវាងគ្រឿងអលង្ការ និងសម្លៀកបំពាក់របស់នាង។ ការសរសើរមិនត្រឹមតែចំពោះម៉ាកយីហោដែលបង្កើតឡើងយ៉ាងល្អរបស់ Rosé ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការរំភើបចំពោះការផ្លាស់ប្តូរអ្វីដែលនាងអាចនឹងបង្ហាញបន្ទាប់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU4vxCjb7w2YPP34UUMeceDI-8yvFEz5AUjL2K7J8kF7w6qOy_4bDsIUd_uX2Dfd0QGFjSPP4sKkn6Hw6RRmZ5Uqwc61cTMaLGCz4oAwjawIMvdXkEtuRcad_UTdmX8yU6FGuTi7jyV4nEpSNZINXtMn3hnTVjpau0tlM8L1qp0Yf_LRnRhCqEhGx-HoCg/s1399/image_2025-05-06_09-49-51.png

គួរបញ្ជាក់ផងដែរថា នេះជាការចូលរួមលើកទី១ សម្រាប់ Lisa និងជាលើកទី២របស់ Rosé និងលើកទី៣ របស់ Jennie ក្នុងការចូលរួមព្រឹត្តិការណ៍ Met Gala ៕