ChatGPT គឺជាគំរូភាសាដែលសរសេរឡើងដើម្បីប្រើប្រាស់ ឆ្លើយគ្រប់សំណួរ និងបកស្រាយចម្ងល់យ៉ាងទូលំទូលាយ ដូចជា ៖ ការផ្តល់ទិន្នន័យ ដោះស្រាយចំណោទគណិតវិទ្យា សរសេរកូដ សរសេរកម្មវិធី និពន្ធបទចម្រៀង រួមទាំងប្រាប់ពីវិធីចម្អិនអាហារ ដែលមនុស្សនៅទូទាំងពិភពលោកពេញនិយមប្រើប្រាស់កម្មវិធីនេះ ដោយសារវាអាចស្វែងរកចម្លើយយ៉ាងឆាប់រហ័ស ថែមទាំងអាចបកប្រែភាសាទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhChoVnTYi8G-QkX5igia8qqD3BssruuvrsfVrq3USNEAkTO_H4G8Lqgqw26s96Fwm3CvIHRGFbYcwcZ4kqD3KmlTNkByY9mM17JqWgVtUv8y5EDYJM-RXV9ru8QVDDQG4w1dX1C7RCxq_-uK502oMb0i2xPCydbduSjd54ypKqorxnu1h2bE_tO4GIBis4/s2400/image_2025-06-24_08-52-53.png
ប៉ុន្តែលទ្ធផលការស្រាវជ្រាវថ្មីបញ្ជាក់ថា អ្នកចូលចិត្តប្រើប្រាស់កម្មវិធី ChatGPT ឬពឹងផ្អែកលើ ChatGPT ខ្លាំងពេកដើម្បីឆ្លើយសំណួរនឹងមានបញ្ហាខួរក្បាល ឬខ្សោយការចងចាំរយៈពេលយូរ ។ ការស្រាវជ្រាវនេះបានសាកល្បងលើអ្នកស្ម័គ្រចិត្ត ចំនួន៥៤នាក់ អាយុពី១៨ឆ្នាំ ទៅ៣៩ឆ្នាំ ដោយឱ្យពួកគេសរសេរអត្ថបទ Scholastic Assessment Test (SAT) រយៈពេល២០នាទី ។ អ្នកស្ម័គ្រចិត្តត្រូវបានបែងចែកជា៣ក្រុម គឺក្រុមទី១ ប្រើប្រាស់ ChatGPT ឱ្យជួយសរសេរ, ក្រុមទី២ ប្រើប្រាស់ Google ស្វែងរកទិន្នន័យ និងក្រុមទី៣ សរសេរដោយគំនិតខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjCmwPRedndQJObp1P30jUSfFJ3L8gSVrSZ7JLa4xFw_wQhe6a5XB7Cbi2mZ_hqKQV7kA_sVjNOqXbr4OJZtEnfVno5PoYH4qQ9MYMDwiNz2z9642kyBF-CSc0o2sgFvNUcVfAVYmtKU51MjT7D1_OhrWAmRUlm4AHxlAg5cNCxx5qBTTczJHbPK_475Yw/s1280/image_2025-06-24_08-52-49.png

លទ្ធផលបានបង្ហាញភាពខុសគ្នាយ៉ាងច្បាស់ គឺក្រុមប្រើប្រាស់ ChatGPT មានការចូលរួមរបស់ខួរក្បាលកម្រិតទាបបំផុត ហើយលទ្ធផលការងារពួកគេនៅក្រោមស្តង់ដារជាបន្តបន្ទាប់ទាំងផ្នែកកម្រិតប្រសាទ ភាសា និងអាកប្បកិរិយា ។ ពួកគេកាន់តែខ្ជិលជាងមុនក្នុងការសរសេរអត្ថបទ ហើយចុងបញ្ចប់នៃការស្រាវជ្រាវ ពួកគេគ្រាន់តែចម្លងខ្លឹមសារពី ChatGPT ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHH-x9-hwtqMA7wTbtPdEjBD51OqFcfHIVvkFyKA-PiGxuZQxe3dBD1WWxMeKFgoBRq0Qu3xfQ0iRbrz00CqyYwqjRY9XGFBBBFnCW4kZW7UjUFiDU38Mwfk4ecqQrC3Ho4t6DwRpEO0gMUB_qFT4-SLT8uab3W0wXkSQrkk-Ddhi4hNeo9j0sSK3nOd2q/s2000/image_2025-06-24_08-52-50%20(2).png

អ្វីដែលអ្នកស្រាវជ្រាវបារម្ភបំផុត មិនមែនត្រឹមតែភាពខ្ជិលច្រអូសប៉ុណ្ណោះទេ ប៉ុន្តែតាមលទ្ធផលការស្កេនខួរក្បាលអ្នកចូលចិត្តប្រើប្រាស់ ChatGPT ជាច្រើនបង្ហាញថា មានបញ្ហាខួរក្បាល ឬខ្សោយការចងចាំ ហើយអ្នកប្រើប្រាស់ ChatGPT មានកម្រិតគ្រប់គ្រងខួរក្បាល និងការយកចិត្តទុកដាក់ទាប ។ ផ្ទុយទៅវិញ អ្នកសរសេរអត្ថបទដោយគំនិតខ្លួនឯងមានការតភ្ជាប់សរសៃប្រសាទខ្ពស់បំផុត ជាពិសេស ផ្នែកខួរក្បាលពាក់ព័ន្ធនឹងការចងចាំ ឬការច្នៃប្រឌិត ។ រីឯក្រុមអ្នកប្រើប្រាស់ Google Search ពេញចិត្តនឹងលទ្ធផលការសរសេរខ្ពស់ និងគ្មានបញ្ហាខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj020wrF2TREMctRLJYRTcyjXMsEqYiXomyzmOWqmYpE_99My-Hs2aRCZVbad_l_3P9rF0IBCklj0w1xulxIvppMo7-HjNd2FfxYNV1kMAvj0xQmmMJbS8pdYHsXTaz36hZ4Z23upAGB5gX2-UNL6mL_KTlhEjMaZmjlki7lXBE2Y-0v1S-wQIIi14A5THS/s1351/image_2025-06-24_08-52-50.png

ការស្រាវជ្រាវនេះក៏បានលើកឡើងពីគ្រោះថ្នាក់សម្រាប់អ្នកដែលពឹងផ្អែកលើ ChatGPT ពេលតម្រូវឱ្យសរសេរអត្ថបទដោយខ្លួនឯង និងហាមប្រើប្រាស់ ChatGPT គឺពួកគេមានការចងចាំតិចតួចពាក់ព័ន្ធនឹងអត្ថបទដែលសរសេរ និងមានរលកខួរក្បាលខ្សោយ ។ អ្នកស្ម័គ្រចិត្តចូលរួមស្រាវជ្រាវ ស្មើ៨៣.៣៥% ពុំអាចនឹកឃើញខ្លឹមសារអត្ថបទដែលខ្លួនទើបសរសេររួចទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJLCRdJuOZhm_fUeWjV6WANyJz-bmJ5vgoxIfwU0LONcffHN2yqoQW8zzrrY4mB1a5CQWv01Zu0iq3lrc3w6_DrhFiAi2CnMkUlwp2FhL4SiR38bakQf7yEKfKoi39YQc_UNR2uC0Ps2oo2rUU_iJE-7Ud9Uf0NMjkfL4sX5lmUCWwMMMvo873faKCTcOP/s2048/image_2025-06-24_08-52-52.png

ការតភ្ជាប់សរសៃប្រសាទរបស់អ្នកប្រើប្រាស់ ChatGPT បានធ្លាក់ចុះ៤៧% ហើយការស្រាវជ្រាវនេះបញ្ជាក់ថា បើទោះជា ChatGPT ជួយឱ្យការសរសេរអត្ថបទបានឆាប់រហ័សរហូតដល់៦០% ក្តី ប៉ុន្តែវាក៏កាត់បន្ថយភាពវៃឆ្លាត៣២% ដែរ ៕