Home Blog Page 496

ថៃហាមមិនឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅថ្ងៃវិសាខបូជាខាងមុខនេះ

0

ទីក្រុងបាងកក ៖ ប្រទេសថៃនឹងអនុវត្តការហាមឃា..ត់ការលក់ស្រា និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅថ្ងៃវិសាខបូជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបង្ហាញពីការគោរពខ្ពង់ខ្ពស់ចំពោះពិធីបុណ្យដ៏សំខាន់នៃព្រះពុទ្ធសាសនា។ នេះបើយោងតាមសារព័ត៌មានថៃ The Bangkok Post កាលពីថ្ងៃសុក្រ ទី៩ ឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMIC-1Fd_aj21lQQ2KWwAEOXvDfA4n84iQKuQwWW5FDSRA22oNz12FNeRk2PeWrjHF_w148x5r0K0paKo9whYRVe6RsHlhHvxcNoY6f_vIeWrVQoFlm_fymJ_-0z0LD0XXLj9xOGI2tO3jq0o4oRak9YFLL2Nb-5ryGOqZhBfKHqlj95PrJQUfOAmT0iHI/s720/photo_2025-05-10_13-34-44.jpg
យោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យនាយករដ្ឋមន្ត្រីថៃ ដែលចុះផ្សាយនៅលើគេហទំព័រ Royal Gazette ការធ្វើវិសោធនកម្មលើការហាមឃា..ត់ការលក់ភេសជ្ជៈដែលមានជាតិអាល់កុលគ្រប់ប្រភេទនៅអំឡុងពេលនៃពិធីបុណ្យវិសាខបូជា បានចូលជាធរមានកាលពីឆ្នាំមុន ប៉ុន្តែការហាមឃា..ត់ក៏មានបែងចែកកម្រិតពីំធ្យម ទៅតឹងរឹងខ្លាំងផងដែរ អាស្រ័យតាមតំបន់ និងទីតាំងដាក់លក់ ដើម្បីឲ្យស្របទៅនឹងកាលៈទេសៈបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaRwlo8fOa8wFW0lXS-bDoF6p841KyaALfqwoS5zAB1VYN877N0jgS2d-yAQf7Nu3LgppQXzbfw2PUlTzUViZ0ul-Vp-lRAQbOLL3u50-Y2dESyILGv0c6gnv-F1Dckx4moUbhFXdZ4gPZr42we6JDV5Yx4KhlZSZA7Daon_YCjMkyzipRIFYKa_Jj81kY/s768/photo_2025-05-10_13-34-43.jpg
សម្រាប់ទីកន្លែងដែលមានការរឹតបន្តឹងខ្លាំង គឺមាននៅតាមតំបន់កម្សាន្តសប្បាយមួយចំនួនរួមមាន ៖ ប៉ាតាយ៉ា ហាមឃា..ត់លក់នៅក្នុងទី១១ ឧសភា និងនៅ ភូកេត ហាមលក់ស្រារយៈពេល៣០ម៉ោង ចាប់ពីល្ងាចថ្ងៃសៅរ៍ ទី១០ ឧសភា ដល់ល្ងាចថ្ងៃអាទិត្យ ទី១១ ឧសភា ។ ក្នុងករណីបុគ្គលណាម្នាក់ល្មើសនឹងការហាមឃា..ត់នេះ នឹងត្រូវពិន័យជាប្រាក់១ម៉ឺនបាត ឬអាចនឹងត្រូវឃុំខ្លួនរយៈពេល៦ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0G2xi-0Rzuur5FQ_DZXBGYoUEU4dxymbMvwUVLZYitiZm_HpIvNCKfHYmUAd4bUgpaigKTts5QiQwUbTwtLqc056XylMvrLpox7fSKknPl0WKWHj_iptiNPaBY20xKuJu2-SZolFqlxQsvPZn78HZn0x-e6_RHPIDbXDTBB7o_pq9wSGkS-czJob44oMf/s1280/photo_2025-05-10_13-34-24.jpg

ដោយឡែកក៏មានទីកន្លែងមួយចំនួនទៀតត្រូវបានគេបន្ធូបន្ធយការរឹតបន្តឹងនេះ រួមមាន៖
-អាកាសយានដ្ឋានអន្តរជាតិ (សម្រាប់តែអ្នកដំណើរអន្តរជាតិ)
-សណ្ឋាគារ (ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ)
-តំបន់ទេសចរណ៍មួយចំនួន ដែលមានការអនុញ្ញាតដោយក្រសួង
-ទីតាំងពិសេសសម្រាប់ព្រឹត្តិការណ៍ជាតិ ឬអន្តរជាតិ ដែលមានការសម្រេចពីក្រសួងត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Ck1bXfq-G3VVls5X9ubNXRBgR8ZKXtv6ep0qqOYvPH9fuur82KnLj1YvXDLDBRWLKfFmp1krXSRgq1I6-r9PQBENSRRoouqVVrn2WmDrz93uAJdykjIFTwb9M_xWmW_NfNsa7gckuWIuGh6PQcpCqq8YS6VuwYsoSxxgXQr-lHhejr9P1nG8iJixbHF8/s843/photo_2025-05-10_13-34-26.jpg

គួរបញ្ជាក់ថា សេចក្តីប្រកាសដែលបានចែងអំពីការលក់ភេសជ្ជៈមានជាតិអាល់កុលដូចរៀបរាប់ខាងលើ ក៏ត្រូវបានហាមឃា..ត់នៅថ្ងៃមួយចំនួនផ្សេងទៀតដូចជា៖ បុណ្យមាឃបូជា បុណ្យវិសាខបូជា និងថ្ងៃមានការបោះឆ្នោតជាដើម៕

 

 

ខ្មែរ និងថៃមានការប្រារព្ធពិធីច្រត់ព្រះនង្គ័លដូចគ្នា ប៉ុន្តែការទស្សន៍ទាយខុសពីខ្មែរទាំងស្រុង

0

ទីក្រុងបាងកក ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លដែលប្រារព្ធឡើងដើម្បីប្រកាសប្រាប់ប្រជាកសិករឲ្យដឹងពីការចាប់ផ្តើមនៃរដូវដាំដុះ និងដើម្បីព្យាករណ៍ព្យាករណ៍ពីផលដំណាំកសិកម្មសម្រាប់ឆ្នាំខាងមុខ ក៏ដូចជាទាយទុកមុនពីស្ថានភាពក្នុងប្រទេស មានប្រារព្ធដូចគ្នានៅក្នុងកម្ពុជា និងថៃ។ គោលបំណង និងបែបផែនក្នុងការប្រារព្ធពិធីនេះឡើង គឺមានលក្ខណៈស្រដៀងគ្នាស្ទើទាំងស្រុង ប៉ុន្តែដែលផ្ទុយស្រឡះវិញនោះ គឺលទ្ធផលទស្សន៍ទាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitSHtxlDI_Y-EYqRk1FZHFLcLKYGvXTnq6H1uIKizw7VH8rS9e6G6hvtt4TZgHBQ_vY-Kh4p7iqqQIO1QqU2EJBQF_LHmSsZFdeXF_9vE1irFktvHDWuAYJDwrD-VF9c_orYH1tKqn7RU8jnOlCx8I5mTwCdDnCP1-Cg9MpB6w32MDeQEv-ZKbPKInmmwd/s1280/photo_2025-05-10_09-11-43.jpg
គួរជម្រាបថា ពិធីច្រត់ព្រះនង្គ័លដ៏ឧឡារិកនៅប្រទេសថៃ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៩ ខែឧសភា ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រ Maha Vajiralongkorn ដែលបានយាងធ្វើជាអធិបតី ជាមួយនិងម្ចាស់ក្សត្រី Suthida។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺគោឧសភរាជទាំង២ក្បាលនៅក្នុងពិធីនោះ បានបរិភោគអាហារចំនួន ៣មុខ គឺស្មៅ ទឹក និងស្រា ដែលប្រសិនបើសម្រាប់ការព្យាករណ៍តាមក្បួនរបស់ខ្មែរយើង វាមិនមែនជាលទ្ធផលល្អឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVOIbvm9Xzy7eKbJIpscBQluJ__Tbnct-WnFTpVlo9T2fuWB8OmGK3jO3u-KeAlo9LowXQ2mmq3zoDbMvLlcwG7atUMmgVrwXYyISfQUg-UczvtitzhiwUYwz9SpIzKAmlGcmedfYblIvaZ7XFpACcWjNp2llfxeklVAVqA0A2YTwbEkYQdUy9XY8JLj-Q/s1280/photo_2025-05-10_09-11-46.jpg

ដោយឡែក បើតាមអ្នកប្រវត្តិសាស្ត្រថៃ គេបានបញ្ជាក់ថា ៖ ព្រះរាជពិធីនេះមានអាយុកាលប្រហែល ៧០០ ឆ្នាំមកហើយ រីឯបើតាមក្បួនច្បាប់បុរាណប្រផ្នូលនៃការបរិភោគអាហារ ៣មុខខាងលើរបស់គោឧសភរាជ គឺមានព្យាករណ៍ថាល្អ ពោលគឺសម្រាប់វិស័យកសិកម្មនឹងទទួលបានទិន្នផលខ្ពស់ និងទំនាក់ទំនងការទូតជាបរទេសក៏នឹងល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDbiyft-RG1FfcgHrPU3PIJlCv8_9h6QTUSuAipeU_lTYZRah_ZCqmnQCutIjLBlc0j2osjMldn-RzIGo0PFBdg6xDxY_YCu3PaONHocefwSa9SpdmPW-4WUR9JD3_6bsliZMaq-QWINBu6fPc8rSR5KVm50hcZTisMDFKnFRe0ZqBt5CBRf6SruYOeaSe/s1024/photo_2025-05-10_09-11-45.jpg

យោងតាមលទ្ធផលទស្សន៍ទាយរបស់រាជគ្រូហោរាថៃបានឲ្យដឹងថា ៖ គោឧសភរាជបរិភោគ “ស្មៅ និង ផឹកទឹក” ទំនាយទាយថាការធ្វើកសិកម្មរបស់កសិករនឹងទទួលបានផលច្រើនជាពិសេសទៅលើដំណាំធុញ្ញជាតិ ផ្លែឈើ អាហារ និងសាច់បាននឹងបានផលដ៏ច្រើនសន្ធឹកសន្ធាប់ ជាមួយនឹងការផ្គត់ផ្គង់ទឹកច្រើនគួរសមផងដែរ។ លើសពីនេះ គោ “ផឹកស្រា” បើតាមក្បួនច្បាប់គេព្យាករណ៍ថា ការដឹកជញ្ជូនទៅមកនឹងកាន់តែងាយស្រួល ជាពិសេសការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិនឹងប្រសើរឡើង ហើយសេដ្ឋកិច្ចនឹងរីកចម្រើន ដោយវាតំណាងឲ្យការជួបជុំជល់កែវអបអរ ការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយបណ្តាប្រទេសជាមិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieotBm_7KM_Ov3uZri_02sSvA12cIyDXWZcg7BYED4vR-ch-tU8ayX6fAH0nH2vliufL6Bdr29tPwMQ9Ylp8bt41sVJsyaQhVQ9Kdsn-qGi8FLht57h9agzBcpplJsjfE6tR7vEwX0yEO4xP3XeYwc6QvB4JSCewTaQ8ehBzXYn3ePuXBxerPuspMSdzT6/s800/photo_2025-05-10_09-11-43%20(2).jpg
យ៉ាងណាមិញ បើក្រឡេកមើលលើទំនាយខ្មែរយើងពីដើមវិញ ប្រសិនបើ “គោស៊ីស្មៅ” នោះទំនាយទាយថា នឹងមានជំងឺអុតត្បាត អាសន្នរោគទាំងឡាយកើតលសត្វពាហនៈដូចជា គោ ក្របី ជ្រូក សេះ ជាដើម។ រីឯប្រសិនបើគោឧសភរាជ “ផឹកស្រា” នោះទំនាយទាយថា នឹងកើតមានភាពចលាចល បញ្ហាអសន្តិសុខ ស្រុកទេសកើតមានបញ្ហា ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDbiyft-RG1FfcgHrPU3PIJlCv8_9h6QTUSuAipeU_lTYZRah_ZCqmnQCutIjLBlc0j2osjMldn-RzIGo0PFBdg6xDxY_YCu3PaONHocefwSa9SpdmPW-4WUR9JD3_6bsliZMaq-QWINBu6fPc8rSR5KVm50hcZTisMDFKnFRe0ZqBt5CBRf6SruYOeaSe/s1024/photo_2025-05-10_09-11-45.jpg

ដូច្នេះ ទាំងនេះបង្ហាញថា ជំនឿក្នុងការប្រារព្ធពិធីនេះឡើងមកនៅក្នុងប្រទេសទាំង២ គឺមានស្រដៀងគ្នា ប៉ុន្តែចំពោះការទស្សន៍ទាយពីប្រផ្នូលអាហារ ២មុខ រួមមាន «ស្មៅ និង ស្រា» ដែលគោឧសភរាជបានបរិភោគគឺផ្ទុយគ្នាទាំងស្រុង៕

វៀតណាមផ្តល់ទិដ្ឋាការមាសឱ្យជ.នបរទេសស្នាក់នៅរហូតដល់១០ឆ្នាំ ដើម្បីទាក់ទាញវិនិយោគិន និងទេសចរណ៍

0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានប្រកាសពីគម្រោងផ្តល់ទិដ្ឋាការមាស (Golden Visa) ឱ្យជ.នបរទេសអាចស្នាក់នៅប្រទេសវៀតណាម រហូតដល់១០ឆ្នាំ ដើម្បីទាក់ទាញវិនិយោគិន ភ្ញៀវទេសចរ និងអ្នកជំនាញបច្ចេកវិទ្យាបរទេស ហើយរដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅផ្លាស់ប្តូរប្រទេសពីគោលដៅទេសចរណ៍រយៈពេលខ្លី ទៅជាមជ្ឈមណ្ឌលទេសចរណ៍យូរអង្វែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFvnfHmbVGLhjnYB0M9mjLWlYCQfeyBiaWHChK9TAQOhA29S0cx0mjKSvCUY_6sbUfLNV8gdQxq76XwPZ3aXZmGyKb6iJ65kW_63ZJKDn0YqNbcqyYor-AOzUY9Prl9_pXZAfZXRGhZayguqwHf1A5209YnkfUWmexsxvwnyxFCtGQanzELm7MDKmaRFNf/s1280/photo_2025-05-09_12-21-40.jpg

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរឥណ្ឌាដែលធ្វើដំណើរមកប្រទេសវៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារវៀតណាមបង្កើនជើងហោះហើរត្រង់ពីទីក្រុងធំៗរបស់ឥណ្ឌា ដូចជា ៖ ទីក្រុងញូវដេលី, ម៉ុមបៃ និងជេនណៃ ។ ដូច្នេះ ធ្វើឱ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ងាយស្រួលសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេស និងជាប្រទេសគួរឱ្យចាប់អារម្មណ៍កាន់តែខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDkl-fF_pVDvrkmpqTIfJPyBXEf1eWjmOZmMnD1JIiLhlWgZ3hyphenhyphenA9uZclQ0RlsK_q6jqV-mcRqCBMOb8nLLOZ9MbfxjFIJ5QFLh1uMg_72uqwamIC2vLqpigS2Wc8UBywu6DxX_1CMZwdrpabH0awYSp_xfULfkfp0R_jt1T9mpAu02-Bt8sm3E2ZHhsUt/s770/photo_2025-05-09_12-21-39.jpg
សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងការចាយវាយប្រចាំថ្ងៃសមរម្យបានធ្វើឱ្យវៀតណាមក្លាយជាគោលដៅថ្មីទទួលបានការពេញនិយមពីបណ្តាក្រុមហ៊ុនបរទេស និងវិនិយោគិនឥណ្ឌា ជាពិសេស ក្រុមជំនាញបច្ចេកវិទ្យា (IT) ថាមពលកកើតឡើងវិញ និងក្រុមហ៊ុនទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGrCttOXk80HlwIM61uSqA4kDxxMf6QcTOy3T7icGM-YNMoTCqZ_Uv2Rdxw78dduTa7cs65lujsj39vRBqfmMcKAyHWHKrNTgeTpCdtr73Sj08c4E53Hosu554lTh3TcQvWSydFKCf-nDosshyphenhyphenUC7ddH-RRHYmCneb7atP1Oz3oJindePPKf_S12nm9gMM/s660/photo_2025-05-09_12-21-41.jpg

វៀតណាមអនុញ្ញាតឱ្យជនបរទេសអាចស្នើសុំទិដ្ឋាការស្នាក់នៅតាមប្រព័ន្ធឌីជីថល ជាពិសេស ជនជាតិឥណ្ឌា ព្រមទាំងផ្តល់នូវរបៀបរស់នៅតាមវប្បធម៌ប្រពៃណីរួមបញ្ចូលជាមួយសម័យទំនើប ។ វៀតណាមនឹងធ្វើឱ្យទីក្រុងធំៗ ដូចជា ៖ ទីក្រុងហូជីមិញ ហាណូយ និងដាណាង ក្លាយជាទីក្រុងមានសុវត្ថិភាព ងាយស្រួលធ្វើដំណើរ និងគួរឱ្យរស់នៅសម្រាប់ជនបរទេស ។ ក្រៅពីនេះ វៀតណាមក៏បានបង្កើតសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្ទះស្នាក់នៅតាមតំបន់ភ្នំ និងឆ្នេរសមុទ្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAb1NekmbY4c50CnYtSr7_oAe5FJcB2IKGqYA9D7YYi66lW7IlMWec5ILW48UoOcvyWmCusgpnDs-Rftqvay4Rl_ST4_E8s638W89GyvthZv-qg9HZM0vXaPas59DEEf1pML0g5Vw9-3o-GWq0ZkXTqmQYZ_GIRMsrs6-W5zjoZG3VsyS_f5SRe4AVD5_A/s1536/image_2025-05-10_14-32-39.png
ការផ្តល់ទិដ្ឋាការស្នាក់នៅដល់ជនបរទេសរយៈពេលវែង គឺរដ្ឋាភិបាលវៀតណាមមានគោលបំណងផ្លាស់ប្តូរពីការកម្សាន្តនៅវៀតណាមរយៈពេលខ្លី ទៅជារយៈពេលវែង ដោយផ្តល់សិទ្ធិឱ្យជនបរទេសអាចសុំបន្តសុពលភាពទិដ្ឋាការរយៈពេលវែងបាន សម្រាប់ជនបរទេសធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ការច្នៃប្រឌិត និងសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7JF2ZN9GnI5bz4OoYhyphenhyphendrdsCxwiHmFntZ1n-2wAkpn90WnzUHmjO43E3mVzJbXPxBnUGjRiOdXn37wtRf3CoUA5kGcwjnAKd0jBCrO5pKgiLa1DWK4gKCK0hMV0FmJ5YN3aDQ31YyrYFXb9dnDaqERL3US9xLklIbfxWGEExYW2wO6UMpX9uZj0Ue4bVy/s1280/photo_2025-05-09_12-21-39%20(2).jpg

តាមរបាយការណ៍របស់ការិយាល័យទេសចរណ៍វៀតណាមកាលពីថ្ងៃទី៦ ខែឧសភា គឺវៀតណាមទទួលបានភ្ញៀវទេសចរបរទេសជាង៧លាននាក់ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ កើនឡើង២៣.៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។ ភ្ញៀវទេសចរមកលេងវៀតណាម រួមមាន ៖ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក ជប៉ុន កម្ពុជា អូស្ត្រាលី ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ និងថៃ ៕

សរសើរទឹកចិត្ត Nick ស្រាក៏មិនប៉ះ ផ្សំដំណេកក៏មិនទាន់ដើម្បីប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា

0

ពិធីមង្គលការរបស់តារាចម្រៀង រ៉ាប៊ី និង កីឡាករបាល់ទាត់ខ្មែរកាត់អាម៉េរិក Nick Taylor បានបញ្ចប់រួចរាល់ហើយដោយមានការចូលរួមពីសិល្បករ សិល្បការិនី និង កីឡាករបាល់ទាត់មួយចំនួន។ ស្របពេលជាមួយគ្នានេះលោក រៀនថត បានបង្ហើបប្រាប់ដែរថាក្នុងពិធីមង្គលការរបស់ខ្លួនកាលពីយប់មិញ Nick មិនបានប៉ះស្រាសូម្បីមួយដំណក់ ខណៈនៅពេលពិធីកាត់សក់បង្កក់សិរីកូនកំលោះឆ្លើយថាតមផ្សំដំណេកសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLb_-RpRCR5DAaJ2-Np75NsPLxEYRWOk8rU6m3SWNxuxLU-Fg0eBU5dzYlZV48GlxIm-YQumrny2D7D71C6B10avk3VYUHifTXQ7DmPY-vCsCMhorIDWOV5bxcU0Tkp1pQrSJYW4V-Sz2SUoiIHNx9hbASzTE0Xchuhz0EuiIqaAfbpMasWyF0okGfHBIM/s2048/image_2025-05-10_08-35-51.png
នៅវេលាម៉ោង៧និង២៨នាទីព្រឹក ថ្ងៃទី១០ ឧសភា នៅលើបណ្តាញសង្គមរបស់កីឡាករ Nick Taylor ស្រាប់តែបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងចំណងជើងខ្លីថា « Time to write history។ ជាមួយនឹងការបង្ហោះរូបទាំងព្រឹកទាំងយប់មិញ(៩ ឧសភា) ជាពិធីមង្គលការរបស់ខ្លួននេះលោក ឆេង សុភ័ក្រ្ត ហៅ រៀនថត បានបង្ហើបដែរថាកាលពីយប់មិញ Nick មិនបានប៉ះជាតិអាល់កុលនោះទេ។ លោក បានសរសេរយ៉ាងដូច្នេះថា «ចង់ប្រាប់បងប្អូនថា ខ្ញុំទៅការគាត់យប់មិញគាត់មិនបានប៉ះជាតិអាកុលសូម្បីមួយតំណក់ ហើយមិត្តភក្តិក៏ជូនពរ ហើយចង់ឱ្យគាត់បង្ហាញខ្លួនល្ងាចនេះផងដែរ ខ្ញុំប្រាប់គាត់ថាសុតឱ្យបាន១គ្រាប់យ៉ាងតិច»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVxsJeYxaGwwuTMj6CY3HntPNIzFdsQWRsFlW4hZmcnXpYvv1YO4b1ir4wx3x_Cfh317s1wfMrtKLw-IT2lMG9maGv3EKD7ywiqwjOqRrflx-gtpgHiJ0H6LcvXrDb13OsFREs4RhB6tvhJ7MZTe1eGO9laKhaAbuyeM_OkNUa6boNNzM9aKu58bFCpm4T/s2048/image_2025-05-10_08-35-52.png
ក្រោយពីទស្សនិកជនដឹងថា Nick Taylor មិនបានប៉ះជាតិអាល់កុលត្រៀមខ្លួនប្រយុទ្ធលើសមរភូមិបាល់ទាត់ដើម្បីដណ្តើមពានលើកដំបូងក្នុងប្រវត្តិសាស្រ្តនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរទៅកាន់កីឡាកររូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkUeMvuFPKnvfJ21_pZsOVt9Yi78A4UFm0ZjTjo0DdWUhfItleAMSiPNspASzyjcxa0XWrOI2p9-S3_czBsHL9hCRQ2Jt736RlzwHYsqN-La7YK8OYG0MJkXyfmBOKuIHBFzUCMaW8glNDXdxiAu_qnNUFMbaio9zBdH4fHKeuTeUGf1CV3bS4MIersz7L/s2048/image_2025-05-10_08-35-54.png
មិនត្រឹមតែមិនប៉ះជាតិស្រាប៉ុណ្ណោះទេ ប៉ុន្តែនៅពេលពិធីកាត់សក់បង្កក់សិរី នាយក្រូច បានជីកសួរអំពីការហើយផ្សំដំណេកដូចគ្នាហើយត្រូវបានកូនកំលោះឆ្លើយតបសើចពេញរោងការព្រោះត្រូវតមផ្សំដំណេកសិនដើម្បីត្រៀមកម្លាំងប្រកួតបាល់ទាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxjZ1eT1UCOEcaXNOMGVzwT6ahkBJc0-A-doLPWzt4fRcOeJtbwI6Yyrl-80Oe4dpVQ0d4GILl-k9_RpI4QbN-ekOsXte5mhT_Md68M6WV0c7r4wGsZFUk0hh2LE1nPRqaYZ95Pgi9PAQ3XxxGnXEgaQeqrxk2TrWSzKuM4PkzpwXmFDiBVV6GZsd4u8mM/s1440/image_2025-05-10_08-36-07.png

គួរបញ្ជាក់ផងដែរនៅវេលាម៉ោង៧យប់ថ្ងៃទី១០ ឧសភា នេះក្លិបព្រះខ័នរាជស្វាយរៀងនឹងត្រូវប្រកួតជាមួយនឹង FC Arkadag ក្នុងការដណ្តើមពានរង្វាន់ AFC Challenge League 2024/2025 ៕

ដឹងលទ្ធផលហើយ! «ផែនដីឡើងកំដៅខ្លាំងមកពីក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន បានធ្វើឱ្យផែនដីយើងឡើងកំដៅខ្លាំង» ទស្សនាវដ្តី Nature Climate Change បានផ្សព្វផ្សាយពីលទ្ធផលការស្រាវជ្រាវថ្មីៗកន្លងមកនេះ

0

យោងតាមលទ្ធផលការស្រាវជ្រាវថ្មីបញ្ជាក់ថា ក្រុមអ្នកមានបានធ្វើឱ្យផែនដីឡើងកំដៅខ្លាំងជាងអ្នកក្រ ដោយសារការអនុវត្តទម្លាប់ប្រចាំថ្ងៃ ប្រើប្រាស់សម្ភាៈពុំចាំបាច់ និងការវិនិយោគរបស់អ្នកមាន ។ ទស្សនាវដ្តី Nature Climate Change បានផ្សព្វផ្សាយពីលទ្ធផលការស្រាវជ្រាវនេះ គឺក្រុមអ្នកមានជីវភាពធូរធា ស្មើ១០% នៅលើពិភពលោក ត្រូវតែទទួលខុសត្រូវការឡើងកំដៅផែនដី ចាប់ពីឆ្នាំ១៩៩០ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik8ok3hj2KGexMkNAOjI1WLfIqX_FWszLRtV3OqmgsrhASXnPj15M5dtQN2PP1LKO3HrJaAL4kEqSkhiZ8KAyOhBN0TPEgtbWqj4L0Obx9w3HHxgmL2_LUDltUjMiy87p-lPK7owxGK_tywxsNJw7eQ0ND5V9eckhdXSHxPmlD3hG3QeOcpqZt3YSQ_R1E/s3864/image_2025-05-10_14-22-23.png
ក្រុមអ្នកមានប្រាក់ចំណូលខ្ពស់បានចូលរួមបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិមាណខុសគ្នាពីក្រុមអ្នកមានប្រាក់ចំណូលតិច ។ ប៉ុន្តែការស្ទង់មតិនេះត្រូវបានគេចាត់ទុកថា គឺជាការស្ទង់មតិលើកដំបូងដែលព្យាយាមស្វែងរកចម្លើយថា តើភាពខុសគ្នានៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រវាងអ្នកមាន និងអ្នកក្រ នឹងប៉ះពាល់ដល់អាកាសធាតុលើពិភពលោកបែបណាខ្លះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkDRARYktqIvWyfEFmhQSpFg3YQrshNM3Am7OiV_xfQCzVSGf9OlboSuTipUu_jObuvITcCZQWEZkpDCTd9nroSZVR4gswjKFQQctYSf7ZOzSynzXn_ovzCuoiFtLIJscZXC3K1WLyrFhH059hUcWE4AKfHr4N8JuD5k7Rlz0es_rrfq75i3nCO4hfnAJ/s1200/photo_2025-05-10_11-45-54.jpg
Sarah Schongart អ្នកវិភាគអាកាសធាតុ និងបានចូលរួមសរសេរការស្រាវជ្រាវនិយាយថា អ្នកមានទ្រព្យសម្បត្តិច្រើនបានបំពុលបរិស្ថាន និងជំរុញឱ្យអាកាសធាតុពិភពលោកផ្លាស់ប្តូរយ៉ាងខ្លាំង ។ ក្រុមអ្នកមានបានបញ្ចេញកាបូនកាន់តែច្រើនតាមរយៈការប្រើប្រាស់សម្ភារៈ និងការវិនិយោគ ខណៈប្រទេសក្រីក្រដែលមានទីតាំងនៅក្បែរខ្សែអេក្វាទ័រ ត្រូវទទួលបន្ទុកដ៏ធ្ងន់ធ្ងរដោយសារអាកាសធាតុអាក្រក់ និងសីតុណ្ហភាពកើនឡើងខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7_khIdjS1FAjx7WMU5lFLU-PAZ6CyhB89cg0ePyoh2oIkrwzX6hUhRsUHsRJEVSo_ITPEhgTh6Th5ka6sTZALx3HKli3orGg0hAp5JVnKBZ8KQsK-sDiHP_BA5Sjg3bu95B2LaG8Bgb9BgdMyHOuBmPHHzhh_vRV4rp3zd6kyqUyItdTbW9B2hg5GS_fQ/s1110/image_2025-05-10_14-22-31.png
តាមលទ្ធផលការស្ទង់មតិ គឺនៅឆ្នាំ២០២០ សីតុណ្ហភាពជាមធ្យមលើពិភពលោក បានកើនឡើងខ្ពស់ជាងឆ្នាំ១៩៩០ រហូតដល់០.៦១អង្សាសេ ហើយអ្នកវិភាគនិយាយថា សីតុណ្ហភាពជាមធ្យមលើពិភពលោក បានកើនឡើងប្រមាណ៦៥% ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ក្រុមអ្នកមានបំផុតលើពិភពលោក ស្មើ១០% (តាមការកំណត់ក្នុងការស្រាវជ្រាវ គឺអ្នកមាន សំដៅលើអ្នកដែលមានប្រាក់ចំណូលជាង៤២,៩៨០អឺរ៉ូក្នុង១ឆ្នាំ ឬជាង៤ម៉ឺនដុល្លារក្នុង១ឆ្នាំ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhItvbuKMcuLy43yBNsV02ILQi4g5sB8K-6-fd-sqjZVtzxM2p2BwBOqmvGqVCZMpN1a3HeqFVfByWxEnyLxc2SCz8XqHlxLBUOPBVovP9Ke0qPbrf4Z1BqHiw7E19rb8q4JSkuXC5vZKY0JUUxLgGQVHm5Hbc3jQxUfWvJWNlJiHexPfl3PQEr-_5AeIMe/s2000/image_2025-05-10_14-22-32.png

ចំណែកក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន ស្មើ១% នៅលើពិភពលោក ដែលមានប្រាក់ចំណូលក្នុង១ឆ្នាំ ស្មើ១៤៧,២០០អឺរ៉ូ គឺត្រូវទទួលខុសត្រូវការឡើងកំដៅផែនដី រហូតដល់២០% ។ រីឯក្រុមអ្នកមានទ្រព្យសម្បត្តិច្រើនជាងនេះ ស្មើ០.១% ឬស្មើ៨សែននាក់លើពិភពលោក ដែលមានប្រាក់ចំណូលក្នុង១ឆ្នាំ ជាង៥៣៧,៧៧០អឺរ៉ូ ត្រូវទទួលខុសត្រូវលើការឡើងកំដៅផែនដី ត្រឹមតែ៨% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLoKFd4xSTjYvpdY9KkqlqAC4zQXaUvrNXeDIsJfYmPXXNrnLrC3emx5XdC-2NuP0fznPsXctt_Sd3xSJvjFO48Sc0lqcBo7FtrM1oetPItxsJzGLgrZiP85gm7AHJcGasYOzR7WCOs-YoF-cbbndI28fJ-YC3_XFdIok_wVZAia5NKwSuW-4Uirl1bwSo/s1275/image_2025-05-10_14-22-33.png
ក្រៅពីនេះ លទ្ធផលការស្រាវជ្រាវបញ្ជាក់ថា ក្រុមអ្នកមាន ស្មើ១០% លើពិភពលោក បានធ្វើឱ្យផែនដីឡើងកំដៅខ្លាំងជាមនុស្សទូទៅ រហូតដល់ជាង៦ដង ខណៈក្រុមអ្នកមាន ស្មើ១% និងក្រុមអ្នកមាន ស្មើ០.១% លើពិភពលោក បានធ្វើឱ្យផែនដីឡើងកំដៅ រហូតដល់២០ដង និង៧៦ដង ។ ប៉ុន្តែបើក្រុមអ្នកមានបញ្ចញឧស្ម័នផ្ទះកញ្ចក់ស្មើអ្នកក្រ គឺផែនដីនឹងឡើងកំដៅតិចតួចប៉ុណ្ណោះនៅឆ្នាំ១៩៩០ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhieEuCh-q_FFnS4KZ7-MlwEs_yS7TAL3i79iFuYQVRQqWT5cb__Vd1dy1hcceakQG4DoDTJFSM-qDXE1gbdxJfpg-boB07E4t9wgcwn49J-OLx1Uuj-XlRwK8qAGgp_zVPTpg5DcerMtYBlRGWZ7DEBUbdmPdV4pU_E5s8eqNnTLIZ_PqpzT3eERfmKNwE/s1200/photo_2025-05-10_11-45-54%20(2).jpg
ក្រុមអ្នកស្រាវជ្រាវចង់ឱ្យលទ្ធផលការស្រាវជ្រាវរបស់ពួកគេបានរួមចំណែកក្នុងការកំណត់គោលនយោបាយការផ្លាស់ប្តូរអាកាសធាតុ និងចង់ឱ្យពិភពលោកទទួលស្គាល់ថា ការប្រើប្រាស់សម្ភារៈពុំចាំបាច់ ពិតជាធ្វើឱ្យផែនដីឡើងកំដៅ ៕

សុគន្ធ និសា បង្ហាញការយល់ចិត្ត មាស សុខសោភា ខណៈ សុខ សីឡាលីន ថាកុំឱ្យជឿលើជំនឿអរូបិយខ្លាំងពេក

0

ស្របពេលតារាចម្រៀង មាស សុខសោភា កំពុងប្រឈមនឹងបញ្ហាធំ សិល្បករ សិល្បការិនី ជាច្រើនរូបក្នុងវិស័យសិល្បៈបានស្រុះដៃគ្នាជួយលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តមកកាន់តារាចម្រៀងរូបនេះ។ ក្នុងនោះ តារាចម្រៀង សុគន្ធ និសា បង្ហាញការយល់ចិត្តនិងផ្តល់កម្លាំងចិត្តទៅកាន់ មាស សុខសោភា ខណៈតារាចម្រៀង សុខ សីឡាលីន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងនិងមិនចង់ឱ្យរៀមច្បងរូបនេះលង់ខ្លួនទៅនឹងអបិយជំនឿខ្លាំងពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg79EFXAoAKt8ABbY4iuzT4nUF48_6tXu-ZBUOiRWyDeJpzaJvzMiCiFBdGxMLBUfcdsv8Aqn0QbRYiMquEQixYnQGfMNDk92ZFAaQC-Si8UP4_z9DXT9YNxarIFKMyEX0XW0CyxiqaA_Z_nUHNLd-zjGuibXTEasHZhLqjIwMPLeP_r79ztE1dKovG5jK/s1440/image_2025-05-09_15-01-38%20(2).png

អ្នកនាង សុគន្ធ និសា បានសរសេរនៅលើបណ្តាញសង្គមថា «លើលោកនេះមានរឿងដែលមិនអាចនិយាយចេញមកច្រើនណាស់ love you #Phea. ស្រឡាញ់ខ្លួនឯងឱ្យច្រើន»។

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សុខ សីឡាលីន បានបង្ហាញចំណុចខ្លះទៅកាន់រៀមច្បងនិងថា មាស សុខសោភា ជារៀមច្បងសិល្បៈដែលមានទឹកដមផ្អែមស្រទន់ស្តាប់មិនចេះជិនណាយ។ ក្នុងការរៀបរាប់របស់ សុខ សីឡាលីន នាងបានកោតសរសើរជាច្រើនមកកាន់តារាចម្រៀង មាស សុខសោភា និងបានបង្ហាញការតស៊ូក្នុងជីវិតរបស់រៀមច្បងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU2egu6oSeXtafEDLxpkEPbbAfgL0Q-S2WTK0GdX9Ehco_mNcYTYxEeXgtPcHQ68xkTIYGr59ngZ3PIdYNUFzrszsmoiR9HDl19efomG908kem6-uKGKjVrGPCG6RV3mjax8daQ3QQPmXCx5GnJaGWqifLkQw7WWz3auqfCYJgzbrephCJu1B6gXDalx9S/s2048/image_2025-05-09_15-08-33.png

សុខ សីឡាលីន ថានាងមិនបានដឹងរឿងរ៉ាវជីវិត អ្នកនាង មាស សុខសោភា និងលោក ដា
លម្អិតនោះទេ តែតាំងពីឃើញអ្នកទាំងពីរជាគូត្រសង ផ្អែមល្ហែម គិតគូគ្នា នាងស្រលាញ់គូអ្នកទាំងពីរណាស់ ។ តារាចម្រៀងរូបនេះថា មិនដឹងថាមាស សុខសោភា មានសម្ពាធកម្រិតណានោះទេរហូតដល់ស្វាមីមិនអាចចែករំលែកបានរហូតទាល់តែបានជួបរឿងរ៉ាវនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg79EFXAoAKt8ABbY4iuzT4nUF48_6tXu-ZBUOiRWyDeJpzaJvzMiCiFBdGxMLBUfcdsv8Aqn0QbRYiMquEQixYnQGfMNDk92ZFAaQC-Si8UP4_z9DXT9YNxarIFKMyEX0XW0CyxiqaA_Z_nUHNLd-zjGuibXTEasHZhLqjIwMPLeP_r79ztE1dKovG5jK/s1440/image_2025-05-09_15-01-38%20(2).png
ទោះយ៉ាងណា សុខ សីឡាលីន ថា មាស សុខសោភា មានគ្រប់យ៉ាង កេរ្តិ៍ឈ្មោះ ភាពជោគជ័យ ទ្រព្យសម្បត្តិ.. ម្តាយ បងប្អូន (រួមទាំងប្តី) និងមនុស្សរាប់លាននាក់ស្រលាញ់ដោយមិនបានហាមសេចក្តីសុខផ្លូវចិត្តរបស់នាងទេ តែមានការព្រួយបារម្ភ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG9BoQi_-ilZiVgjY6byXJGk3Vs6CsMlon9hgpX5C7kBOEVoNccr3yJM-F2w4mGJTenE4JpecektmhxJbGIIKqhblas4QVT5xZk0qSJ_mkaG_6ZjSWyRjLRGXYEW-xiMt8qe3K4C4Avm4m3gYjgdcwt9deKOaU_Fun-Dl2rd8LgLIHUk5_XTb_wM8sGDHP/s1440/image_2025-05-09_15-01-38.png

សំណេរ សុខ សីឡាលីន រៀបរាប់ថា «បងស្រី រឿងខ្លះនៅកៀកពេកពិបាកមើលឃើញ តែបើសាកថយឱ្យឆ្ងាយ១រឺ២ជំហ៊ាន បងស្រី អាចមើលឃើញស្រលះជាងនេះ ចង់ឃើញបងស្រីរឹងមាំផ្លូវចិត្តជាងនេះ កុំជឿលើជំនឿអរូបិយខ្លាំងរហូតភ្លេចអ្វីដែលបងធ្លាប់ខ្លាំង ដោយខ្លួនឯងពីមុន បងមានអ្វីៗ ពិសេសនិងល្អជាង លោកគ្រូដែលណែនាំបងទៅទៀតដោយស្រីស្រលាញ់ អាណិតបងស្រី ចង់អោយបងត្រលប់មកមានជំនឿ Confident ចំពោះខ្លួនឯងចៀសជាងជឿលើផ្លូវផ្សេងកាន់តែជ្រៅ»៕

1NE សារភាពថា ជី ដេវិត គឺជាអាយដលអ្នកបំផុសគំនិតរបស់ខ្លួនឱ្យឈានដល់ថ្ងៃនេះ

0

តារាចម្រៀងរ៉េប 1NE បានសារភាពត្រង់ៗនៅក្នុងកិច្ចសម្ភាសន៍មួយថាតារាចម្រៀង ជី ដេវិត គឺជាអាយដលអ្នកបំផុសគំនិតរបស់លោករហូតឈានមកដល់ថ្ងៃនេះជាពិសេសចំណុចតស៊ូរបស់ ជី ដេវិត លើអាជីពតន្រ្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_MNxFQ3OcEDr01VtNQS8EJdzjS_hgU12bDZ3eMuon8qL2CNnoktDLVC5NESy-_x1mCO_jGvZHk1QMULzXBwW2BCTEeBzElGqF5I7MARzeC-SVOUICUTDyPPo6un65PsU9n7jWyT5zCyLPVMHfFLYC-NaGSNc_nzsXhf6lKdRmdkDBQjTdjhTjtJRWzgwS/s1440/image_2025-05-09_10-06-03%20(2).png
នៅក្នុងកម្មវីធី «spotlight» តារារ៉េប 1NE ម្ចាស់បទ «អន់»ឬទស្សនិកជនស្គាល់ឃ្លាចម្រៀងថា «គ្នាខ្ញុំតិចតែតាន់…» បានចូលរួមជាតារាកិត្តិយសនៅក្នុងកម្មវិធី ហើយនេះអាចនិយាយបានថាជាបទសម្ភាសន៍លើកដំបូងរបស់លោកចាប់តាំងពីមានរឿងអាស្រូវដ៏កក្រើកកាលពីឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសន៍ 1NE ក៏ទទួលបាននូវសំណួរអំពីអាយដល អ្នកបំផុសគំនិតរបស់ខ្លួនហើយលោកបានឆ្លើយដោយមិនស្ទាក់ស្ទើរនោះគឺជាតារាចម្រៀង ជី ដេវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbkDNGiIjUdHK5mbMzF8YeJxEzwiTGY1VAajxzAzaZKUSOkg1EX9S_yOru5orO6Voaqfam3QAXHYmUEhjBy9pFjk8rc2b8SLspRzn0RnRNNw-_SvE_MCkWpp9_LCQ_k2b4yilowt_cMiwUdITPBHxv8aaJwy20TAHPUDFpT6qHOu0SbWPQ6qYAVkc4iP6o/s1363/image_2025-05-09_10-06-03.png

1NE បានឆ្លើយតបថាអ្នកដែលតាមដានលោកដឹងហើយថាអាយដលរបស់លោកគឺជានរណា ប៉ុន្តែលោកសូមបញ្ជាក់តែម្តងថា តារាចម្រៀង ជី ដេវិត គឺជាអាយដលរបស់លោកអ្នកបំផុសគំនិតដល់ខ្លួន។ គាត់ (ជី ដេវិត) គឺជាសិល្បករដំបូងដែលខ្ញុំស្រលាញ់នៅប្រទេសកម្ពុជាគាត់ rapគាត់អីគ្រប់យ៉ាងដែលគាត់មាន លោកជាហ្វេន ជី ដេវិត យូរមកហើយ។ អ្វីដែលលោកមើលឃើញគឺជាចំណុចតស៊ូរបស់ ជី ដេវិត ដែលរុញច្រានលោកមកដល់ថ្ងៃនេះ។ ជាមួយគ្នានេះ 1NE ក៏បានច្រៀងរ៉េបបទរបស់ ជី ដេវិត ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPDaKPPLFFICpdNMUeMxQAMc22ke0IimUEzaNuWrGOyJrX_UGIIlvbavfnT_Hncq0sWGfOph6LcbCtru_2e-FcrY0wczel17vilvgx6gulnC-UQuIhA9uk2VhA78lRXNEmpkjfw8WPeAMdPYwuYbz1EmtO0CpBr480XEs1yqdnHeC4dDbJxy2O2t_kuXtH/s2048/image_2025-05-09_10-06-09%20(2).png

ក្រឡេកទៅកាន់កាលពី 1NE ទម្លាក់បទ «អន់» គណនីយូធូបរបស់ ជី ដេវិត ក៏បានចូលទៅខម្មិនបង្ហាញការគាំទ្រនិងសរសើរទៅកាន់ 1NE ។

គួរឱ្យដឹងថា បន្ទាប់ពីរងនូវរឿងអាស្រូវដ៏ធំកាលពីឆ្នាំ២០២៤ 1NE បានព្យាយាមបោះជំហានឡើងវិញម្តងបន្តិចៗ និងទទួលបានឱកាសពិសេសសហការជាមួយនឹងរៀមច្បងអ្នកនាង ខាត់ សុឃីម ដែលបានចេញនៅលើទីផ្សារកាលពីខែមេសា មកនេះ៕

អ្នកសិល្បៈច្រើនរូបបង្ហោះសារផ្តល់កម្លាំងចិត្តទៅកាន់តារាចម្រៀង មាស សុខសោភា

0

ដូចប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង មាស សុខសោភា បានចេញមកបកស្រាយជុំវិញសម្ព័ន្ធជាមួយលោក អិត រ៉ាដា ជាអតីតស្វាមីយ៉ាងភ្ញាក់ផ្អើលនិងបានបញ្ជាក់ពីលោកតាសក់សភ្នំត្បែងបានជួយស្រោយស្រង់ជីវិតរបស់ខ្លួន។ ជុំវិញរឿងនេះបានបង្កឱ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលខណៈអ្នកលេងបណ្តាញសង្គមមួយចំនួនបានពោលពាក្យមិនសមរម្យទៅកាន់តារាចម្រៀងដែលមានឈ្មោះបោះសំឡេងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6LPZ0sUxushsH_aZAZQwqg7B8J89OY_wZgM6Z_bZU7FbnABl1TPKpAiXgIWrCBOguwu1zbtnGKH020POj5SuS6lE0noP_8zlTKzeGy9t422yWdj_sXB3Gx4Tq9w43jHGFsUSNSjhgNqWgUroTPf2bhBHyBlW26xBXtM0kZ48LGvD5AlGwlPpqwTMH4-vQ/s884/image_2025-05-09_08-59-46.png
ស្របពេលតារាចម្រៀង មាស សុខសោភា ប្រឈមនឹងបញ្ហាអ្នកសិល្បៈច្រើនរូបបានបង្ហោះសារលើកទឹកចិត្តទៅកាន់តារាចម្រៀងរូបនេះ។ ជាក់ស្តែងដូចជា ប៉ីប៉ី ឌី ទោះបីជាមិនបង្ហោះដាក់ចំឈ្មោះអ្នកនាង មាស សុខសោភា ប៉ុន្តែសំណេររបស់លោកគឺហាក់សម្តៅទៅកាន់រឿងដែលកំពុងកើតឡើង។ លោកបានបង្ហោះថា «នៅពេលដែលអ្នកឈរនៅកន្លែងកាន់តែខ្ពស់ អ្នកកាន់តែមានសម្ពាធ អ្នកអាចបង្ហាញត្រឹមរូបភាពល្អៗ រឿងរ៉ាវទុក្ខសោកផ្សេងៗបើធ្លាយចេញវានឹងក្លាយជាប្រធានបទវែកញែក វាពិតជាអយុត្តិធម៌ណាស់
មិនអាចមានអ្នកណារឹងមាំគ្រប់ពេលទេ តើផ្លូវចិត្តនឹងទៅជាយ៉ាងណាបើគ្មានការលើកទឹកចិត្ត គ្មានការស្តាប់?ហើយរឹតតែពិបាកទ្រាំបើសិនជាមិនអាចនិយាយ លើកទឹកចិត្ត ផ្តល់កំលាំងចិត្ត ព្រមស្តាប់ ជាអ្វីដែលយើងមិនពិបាកនឹងធ្វើទេ ហេតុអីជ្រើសយកការស្តីបន្ទោស?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgddBoiBL8w4hkvxNNrlZwdwJ20zckYIWvPDRaVsICRNx5gZwnwB7o20o_GkJHVWH_HqfSCGAaeWK9pRBRAnOV245TCHxDQ3dcaAhBNL2jEUgijmJud_OUkiBx-4VvpRYQGbPc2rC_xtxgFewtX3M48_FDgZhdY3-_8D5LbjNOXDYzccqUKMaJgv_3szTbk/s960/image_2025-05-09_08-59-40.png

តារាចម្រៀង ប្រេម៉ា បានបង្ហោះរូបជាមួយនឹងតារាចម្រៀង មាស សុខសោភា ព្រមជាមួយនឹងការដឹងគុណក្នុងវិស័យសិល្បៈចាត់ទុកដូចជាគ្រូម្នាក់របស់នាងទោះបីជាមិនបានរៀនដោយផ្ទាល់ក្តី។ ប្រេម៉ា បានសរសេរថា «ពីក្មេងស្រីម្នាក់ដែលបានហាត់ច្រៀងតាមចម្រៀងរបស់បងតាំងពីនៅក្មេងខ្ចី ទោះបងមិនបានបង្ហាត់ប្អូនច្រៀងដោយផ្ទាល់ តែប្អូនសុំហៅបងថាគ្រូ។ រៀងរាល់ពេលដែលខ្ញុំបានជួបបងខ្ញុំសប្បាយចិត្តណាស់ សង្ឃឹមថាគ្រប់យ៉ាងហ្នឹងល្អឆាប់ៗ ជូនពរឱ្យបងឆាប់ជៀសឆ្ងាយពីរឿងមិនល្អទាំងឡាយ មិនថាមានរឿងអ្វី ពួកយើងនៅតែស្រលាញ់បងជានិច្ច»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq058_KBXEo2kmpcOb6l_zt4h2ZDEc9ZIUwIyTg58uotnmVsTzXdwDUENfghY4XG3vZboc-lClP61jhVSWlxsjY-MYFgnndlQz84xJyaTjT86HoU5Wq53Wjt5RQb1vSGwF65M8R07QkB33wb1cHBMmTf_VHoaRWs52InCFTtRQ0jNjfBTKMwtIRA089dLg/s714/image_2025-05-09_08-59-39%20(2).png
ងាកទៅកាន់តារាចម្រៀង ទីងតុង វិញ បានបង្ហោះរូបអនុស្សារវីយ៍ជាមួយអ្នកនាង មាស សុខសោភា អមដោយពាក្យពេចន៍ថា «ឱ្យខ្ញុំរៀបរាប់អាម្មណ៍ខ្ញុំពេលនេះយ៉ាងណាទៅ? ទោះខ្ញុំមិនសូវយល់ពីអ្វីបងនិយាយ តែខ្ញុំគិតថា បងឆ្លងកាត់រឿងរ៉ាវច្រើនណាស់! ឆ្លងកាត់ស្ងាត់ សម្ងំបៀមទុក្ខស្ងាត់ៗ ស្ងាត់ណាស់ ស្ងាត់បំផុត។ បងបានអនុញ្ញាតឱ្យរឿងណាដែលបងចង់ឱ្យប្រិយមិត្តឃើញប៉ុណ្ណោះ! ពេលនេះ….ខ្ញុំចង់ប្រាប់ថា ស្រលាញ់បង និងអាណិតបងណាស់ ឱ! អាយដលខ្ញុំអឺយ! »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQlxGH13PsLUIuveyA-hn7Eh2Cmb2TKRwxcnQP7JhNQmgYdSpHRN8V_FmUZDp-0_pOByfqGhed2NC_H3nsJboBabQzGs39XexukzZu9U_I0tTDxIXW1VimLM06ND98nnC7l5h9XLRXTIafPOmsn9By5B27o-ym9G0jIqVvX_94F9hXQ6XI3chJoJu1lmxB/s1010/image_2025-05-09_08-59-43%20(2).png

តារាចម្រៀងក្នុងទ្រនំថោនអ្នកនាង នីរ័ត្ន បានបង្ហាញយ៉ាងដូច្នេះថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ជាពាក្យចាស់ៗដំណរគ្នា សូមវិភាគដោយបញ្ញា។ (ក្នុងនាមជាអ្នកសិល្បៈមួយរូប)យើងមិនមែនជាទេវតា រឺព្រះឥន្រ្ទដែលមានកញ្ចក់ទិព្វឆ្លុះរឿងពិតនៃពួកគាត់ឃើញទេ ហេតុអីយើងហ៊ានវាយតម្លៃត្មិះដៀលច្បាស់ៗ អ្នកមិនទាន់ចូលសិល្បៈគិតថាសិល្បៈអស្ចារ្យនិងរីករាយសប្បាយៗសម្បើមណាស់ តែតាមការពិតក្លាយជាអ្នកសិល្បៈគឺជាមនុស្សឯកាបំផុត សន្សំទេពកោសល្យ ផលិតមនោសច្ចេតនាទៅលក់ឱ្យគេទស្សនា តែខ្លួនឯងឯការកទីបំផុតគ្មាន!!! តើអ្នកណាជួបខ្លះ???»៕

តារាសម្តែង Myolie Wu ចេញមុខបញ្ចប់ពាក្យចចាមអារ៉ាមស្វាមីក្ប.ត់ចិត្តមានស្រីក្មេង

0

តារាសម្ដែងហុងកុងដ៏មានប្រជាប្រិយភាព Myolie Wu បាននិយាយថា រូបថតប្តីរបស់នាង «ឱបនារីម្នាក់នៅបារ» គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB1aMpS9hlWvcBc8U0S1Fp2bG4APhPSx0TKPO4iKwRQRIr8eGAUjcRg5PPiG7AAWYTL8u2s6157HIQ2KVd5pv_Ynld3y9gWg52BxOb0ZyLiA-Ms1oX0ktE-btuxWk8DE1xwbGvsG7VaHx4yT5qSHYeaG1HbFOjeZyemnVPu0_6JoVaWSAzT-rGHSE3bYrR/s1476/image_2025-05-08_13-12-45%20(2).png
ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងម៉ាកាវនាល្ងាចថ្ងៃទី ៧ខែមីនា Myolie Wu បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមស្វាមីក្បត់ចិត្ត។ តារាសម្តែងរូបនេះបានបញ្ជាក់ថាលោក Philip Lee បាន ឱបក្មេងស្រីជាច្រើននាក់ នៅឯកន្លែងកម្សាន្តមួយក្នុងខែមីនា ប្តីរបស់នាងបានមើលវីដេអូកាមេរ៉ាក្នុងពិធីជប់លៀង ហើយបានរកឃើញបុរសម្នាក់ថតដោយសម្ងាត់។ បុរសម្នាក់នេះទទួលបានការផ្តល់ជូនពីនរណាម្នាក់ដើម្បីថតវីដេអូ និងថតរូប។ Philip Lee ដឹងថាមានកាមេរ៉ាជុំវិញ ប៉ុន្តែគាត់គិតថា គាត់មិនបានធ្វើអ្វីខុសទេ ដូច្នេះគាត់មិនខ្វល់ច្រើនពេកទេ។ ស្វាមីនាងគ្រាន់តែភ្ញាក់ផ្អើលដែលរឿងនេះត្រូវបានគេរុញទៅឆ្ងាយពេក។ ក្រោយពេលកើតហេតុលោក Philip Lee កាន់តែខ្មាសអៀននៅទីសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizSx7QOtKVPFCScAHvlvwB3sgmDXyjgNzrd1KWRu92yOd7QpOkfM_BLkWsI1cF3TlziDsWa34q8yxk0lnOuicZjBG7KB_J12QGqsKoeDzJ1aIKMdk6y29dcQEs5PYb41NaimFoNFq5qFpMTErqWwotFmkDoweMHFA4lsENy33tUQxo6hyphenhyphenSBRUcM911HZ02/s1023/image_2025-05-08_13-12-45.png

Myolie Wu បាននិយាយថា «ខ្ញុំគិតថាគាត់កម្រនឹងទៅកន្លែងឯកជនបែបនេះណាស់ គ្មានផ្លូវផ្សេងទេ ខ្ញុំជាប្រពន្ធគាត់ អ្វីក៏ដោយដែលប្តីខ្ញុំធ្វើគឺត្រូវបានពិនិត្យ។ នៅថ្ងៃនោះគាត់គ្រាន់តែចូលសង្គមជាធម្មតា»។ យោងតាម Myolie អ្នកចូលរួមពិធីជប់លៀងគឺជាមិត្តភ័ក្តិយូរអង្វែង ស្ត្រីពីរនាក់ដែល Philip Lee ឱបទាំងពីរស្គាល់នាង ហើយស្វាមីរបស់ពួកគេក៏នៅក្នុងពិធីជប់លៀងផងដែរ។ ទំនាក់ទំនងរបស់នាងជាមួយស្វាមីគឺល្អនាងទុកចិត្តលោក Philip Lee ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8yz1odqJAH_lXDag9TjeWoCnbmYAqwfblJXjyYYzJKNqmgUpMZ1FjUconyy6-7fqbcyqzkFdf2qBSnOl-aKfzNVMgFL78HWu0I_kzshnH4cu_4YkdvXeAhyphenhyphenYGd4wI0WwHucs0yj8esjJQxuqpwyoyXSxkzDhgJPIdnP9j3Wj89kLiKsUhhboNT8V79zP7/s1275/image_2025-05-08_13-12-46.png

ហេតុការណ៍នេះបានកើតឡើងក្នុងថ្ងៃខួបកំណើតរបស់ពាណិជ្ជករលោក Philip Lee ។ រូបថតជាច្រើនសន្លឹករបស់លោក ថ្ពាល់ជិតគ្នា និងឱបស្រីៗ ត្រូវបានទស្សនាវដ្តីមួយរបស់ហុងកុង ចុះផ្សាយ បន្ទាប់មកត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយទាក់ទាញអ្នកចូលមើលរាប់រយលានដងនៅលើ Weibo ។ មនុស្សជាច្រើនគិតថាអ្នកជំនួញរូបនេះក្បត់ Myolie Wu ។ លោក Philip Lee ធ្លាប់បានពន្យល់ថា លោកជាមនុស្សចូលចិត្តឱប ដើម្បីបង្ហាញពីការចែករំលែក និងភាពស្និទ្ធស្នាល ហើយគ្មានធ្វើអ្វីខុសចំពោះប្រពន្ធរបស់គាត់ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqbLIHx1gJSXR6w0U4sVB23BG-rAm_65OgD4qS-ZiynPnmUoSasen556RGWaCyzK26EjKlVpm8DLT4dUGamlfzWJTvBIdUzMsVyvbukSn-VbMCk_7tTLFzsrk4ZgzuC3cAfgYNwbbkebPZS0LNVAyDOyFDPxGcqgY0hdIHF7i2ZDwwLkVUsy8mslM5g88N/s2048/image_2025-05-08_13-12-48.png
Myolie Wu និង Philip Lee បានរៀបការអស់រយៈពេល១០ឆ្នាំ ហើយមានកូនប្រុសបីនាក់។ ក្នុងកម្មវិធីមួយតារាស្រីវ័យ៤៥ឆ្នាំរូបនេះធ្លាប់និយាយថា Philip Lee មានចិត្តល្អ និងរឹងមាំ ជាប្រភេទបុរសដែលនាងចូលចិត្ត។ ពាណិជ្ជកររូបនេះបានស្នើទៅ Myolie Wu រៀបការបន្ទាប់ពីទាក់ទងគ្នាបានបីខែ។ កាលពីអតីតកាលនាងមានទំនាក់ទំនង៨ឆ្នាំជាមួយនឹងតារាសម្តែង Bosco Wong។ តារាស្រីរូបនេះ បានដឹងគុណស្វាមី ព្រោះចំណាយពេលច្រើនជាមួយនាង និងមើលថែកូន ទើបនាងអាចបន្តការស្រលាញ់សិល្បៈ និងអភិវឌ្ឍអាជីពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj39zHO0Imz077M9aRPM8AZZtNCPaQ5rvU_nqMgcz06vfi6NtBN9rtZ2JKndOeFVesMhOzhosZleYZ07ueCgbpxJvh6g3k15t3B_IlOHJnLDeH6s9J69ygnl2ukEHnY53Rfg3KyCjS1bR7csDsJL2EmzHWLiDmqdMVhqbZyRsVwfy6pIguuqRgfI26j_lna/s2048/image_2025-05-08_13-12-53.png

Myolie Wu បានចូលបម្រើការងារជាមួយ TVB ក្នុងឆ្នាំ ១៩៩៩ បន្ទាប់ពីបានឈ្នះពានរង្វាន់រងនៅបវរកញ្ញាហុងកុង។ ក្នុងឆ្នាំ ២០១៥ នាងបានចាកចេញពី TVB បន្ទាប់មកបានចូលរួមនៅក្នុងខ្សែភាពយន្តចិន កម្មវិធីបង្ហាញការពិត និងអាជីវកម្មម៉ូត៕

 

 

រឿងល្ពៅគ្មានទីផ្សារលក់មិនចេញ អ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់ពីមូលហេតុ និងដំណោះស្រាយ!

0

ថ្មីៗនេះ ដំណាំផ្លែល្ពៅ ហាក់ដាំក្បាលចុះ ខណៈការប្រមូលផលបានច្រើន តែបែរជាគ្មានទីផ្សារលក់ចេញ ដែលធ្វើឱ្យកសិកររអ៊ូរទាំ និងស្នើឱ្យក្រសួងពាក់ព័ន្ធជួយដោះស្រាយ។

ជុំវិញបញ្ហានេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា៖” ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹង “ការនាំចេញផ្លែល្ពៅក្រៅផ្លូវការ”ទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

អ្នកនាំពាក្យរូបនេះបានលើកឡើងបន្ថែមថា៖”បញ្ហានេះបានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅដែលនាំចេញមិនបាននេះនៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញទាំងនោះយកទៅចែកចាយដោយឥតគិតថ្លៃ ដែលកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម”។

គិតមកដល់ពេលនេះ ភាគីខាងកម្ពុជា នៅមិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីភាគីថៃនៅឡើយទេ។

តែយ៉ាងណាមិញ ក្រសួង នឹងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ និងផ្តល់បច្ចុប្បន្នភាពពីវឌ្ឍនភាពជាបន្តបន្ទាប់៕