តារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានលាតត្រដាងមិត្តភាពដ៏យូរអង្វែងជាមួយនឹងតារាចម្រៀង ទេព បូព្រឹក្ស ដែលជាមនុស្សមិនចេះប្រកាន់គាំទ្រលោកជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ម៉ានិត ក៏បានបង្ហាញអាថ៌កំបាំងធ្លាប់ឃើញ ទេព បូព្រឹក្ស យំក្រោយឆាកជាច្រើនដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6leEHzr9YGkgxrC9UTM4-7kzcSb3IVPcvERz6_DIV5_CQZEHOYtmfjMOg0c8U5yNRS7W6j8psgyMF-UtFHIFPU98ylAQjlkAd0Rknop5IccOMh3HaC5spTb3Qaoc6R5-kr7TkuNd8znepSgaOP7zoo5Q_8BK1O2AH5DbEauJazQOqWzUB6QtyuHs4WLYE/s1404/image_2025-06-26_15-59-43.png

នៅថ្ងៃទី២៦ មិថុនា នេះក្នុងពេលមានឱកាសសហការគ្នាជាលើកដំបូង ម៉ានិត បានបង្ហាញពីទំនាក់ទំនងទឹកចិត្តសប្បុរសការតស៊ូរបស់ ទេព បូព្រឹក្ស ក្នុងអាជីពសិល្បៈ។ លោកបានរៀបរាប់យ៉ាងដូច្នេះថា «ទេព បូព្រឹក្ស! មិត្តរួមអាជីពតាំងពីក្មេង។ គាំទ្រខ្ញុំគ្រប់យ៉ាង ខ្ញុំច្រៀងបទអីក៏គាត់ថាពីរោះដែរ ខ្ញុំឈប់ច្រៀងមកនិពន្ធសៀវភៅ ក៏មកគាំទ្រទៀត ជួយផុស ជួយថត។ ជួបគ្នានៅណា ក៏បបួលfeatជាមួយគ្នាដែរ តាំងពីនៅក្រុមហ៊ុនជាមួយគ្នា ដល់ក្លាយជាតារាឯករាជ្យ ក៏នៅតែគាំទ្រគ្នា។ ឥឡូវនេះ បានសម្រេចហើយមិត្ត បានច្រៀងរួមគ្នាហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ2D1T792IbTv7xVh66fWF7G7OWkRy5yCG21eEu9Y_ozQYm6Lk1BzAhwdhr1-0lOu4tQ-39DOb6D7qaKWt4wg9HGFlbm9sOktL895nlfyFDEsWO9eRZM_iFeWwiuN-C1IjMkqq_e_iG0I-dJkxNpQpUFiBh-UjI156UrWHA5Rqzpu69K3yl22vn0DKKJ_K/s1350/image_2025-06-26_15-59-44.png

ម៉ុង ម៉ានិត បានបន្តទៀតថា «អរគុណដែលស្រលាញ់រាប់អាន ជួយ ចាត់ចែង ជាមនុស្សមិនប្រកាន់ខ្លួន តស៊ូ លំបាក ខ្ញុំឃើញផ្ទាល់ភ្នែកតាំងពីចូលច្រៀងដំបូង។ យំក្រោយឆាកមិនតិចដងទេ។ រង់ចាំស្ដាប់បទ «Never Be Yours» ដែលយើងបានfeaturingជាមួយគ្នាលើកដំបូងនៅស្អែកនេះ តែនៅមានបទមួយទៀត ដែលខ្ញុំនិពន្ធហើយជិត១០ឆ្នាំហើយ ដើម្បីច្រៀងជាមួយគាត់ ឥឡូវនេះយើងក៏បានថតចប់រួចរាល់ហើយដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6pf-NbdMxY1cADC87cTsX2TXn4Tgj3aZJifSogUBVAHxDuGYL6ZwNUr1c-ycZ2IJGWfU0ssvbcIJAK6sUDTp_MUmIrQS4IVnSz2eRfW87_iuOMXCG4mHB5dAvHSlPcvjrxTK1wnaqXXFtKTJ5LrCJG-R9e958aIohRYiFVtlbGC4REfq1q6Eg9H2SEWtA/s1884/image_2025-06-26_15-59-45.png
ការបង្ហាញរបស់តារាចម្រៀង ម៉ានិត បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះអ្នកគាំទ្រមួយចំនួនពុំធ្លាប់បានដឹងពីចំណងមិត្តភាពរបស់អ្នកទាំងពីរនោះទេ។ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ម៉ានិត ក៏បាននិយាយដែរថាលោកកម្រនិយាយពាក្យក្នុងចិត្តមកណាស់៕