ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានជប៉ុនរាយការណ៍ថា រដ្ឋាភិបាល និងការិយាល័យឧតុនិយមជប៉ុនបានដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្នគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ក្រោយពីជប៉ុនកើតគ្រោះរញ្ជួយដីរហូតដល់ជាង៤០០លើកត្រឹមតែរយៈពេល៥ថ្ងៃ នៅបរិវេណប្រជុំកោះថូការ៉ាក់ ខេត្តកាកូស៊ីម៉ាក ។ គ្រោះរញ្ជួយដីអាចកើតឡើងបន្តបន្ទាប់គ្នារយៈពេលជាង១០ថ្ងៃទៀត ដែលជប៉ុនពុំធ្លាប់ជួបប្រទះកន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK2fcyI1L5R-0RUhPPD8odOhQOlbT_5gGtzpfuYgxlOfW-5Y98yBCd-lDh2eJKSoxJtAgHKSfhI_OPxQRfL3aCfh52WThnhtfHKJrrWd49-BTjZ6Oo7HcKYTZ_kuN0QoYZM_VQolTciuxcVITHYs8ttcEMXNZHR4TLJPmjAWxphZO8mGWeTKOhDQfXA8_z/s800/image_2025-06-27_15-13-34.png
សារព័ត៌មានជប៉ុនរាយការណ៍ថា ចាប់ពីព្រឹកថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសជប៉ុនមានគ្រោះរញ្ជួយដីកើតឡើងជាបន្តបន្ទាប់រហូតដល់៤៣២លើក នៅបរិវេណប្រជុំកោះថូការ៉ាក់ ខេត្តកាកូស៊ីម៉ាក ហើយជាគ្រោះរញ្ជួយដីខ្លាំងក្លាចាប់ពីកម្រិត១ ឡើងទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsJRpT-4MJV6A4JFxYTdwigvsNzH_sEcFiuiN-zX1XjBawmvxaTvl_jEy7_5_Loe3HVVS5_VdVuwi2t0GSjdaKS308mkL0XhtYbHSXnDfXb8I8ktAlF2L-vuO23vmv71cpcjtpTFKocV5GKCyh-7rj_VDxueAJdhyphenhyphen_5_Y7WePemSbkpvXTjL2nQvBLziiK/s1200/image_2025-06-27_15-14-25.png

ចំណែកការិយាល័យឧតុនិយមជប៉ុនបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះរញ្ជួយដីធ្ងន់ធ្ងរដែលអាចកើតឡើង ដោយសារថ្មីៗនេះ ប្រទេសជប៉ុនកើតគ្រោះរញ្ជួយដីជាបន្តបន្ទាប់ ដែលពុំធ្លាប់កើតឡើងកន្លងមក ។ ការិយាល័យឧតុ្និយមបញ្ជាក់ថា គ្រោះរញ្ជួយដីធ្ងន់ធ្ងរបានកើតឡើងនៅជុំវិញកោះខូដាខារ៉ាជិម៉ាក ស្ថិតក្នុងប្រជុំកោះថូការ៉ាក់ ចាប់ពីព្រឹកថ្ងៃទី២១ ខែមិថុនា ហើយវានៅតែកើតឡើងជាបន្តបន្ទាប់នៅភូមិថូឈិម៉ា រួមទាំងកោះខូដាខារ៉ាជិម៉ាក និងកោះនានានៅជុំវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFjj31S6z47t2tT5LPnl4ZhX7hMe8jaBj6XmEJsMEz4Hh_T_GqLkvBDzkO3Ey2a6wMj0sS-TIpChjPW2g7HU4WdAQfBnvz3hKMaBkjwU4KknDrDTIF09Rlmg4Jhn7VMo2dwreS5Ss5k15qFhJAX-IV3qQ2s9RpLIKbMD9jUKVHZ1FNpGa64eucITjDKXA8/s696/photo_2025-06-27_15-04-10%20(2).jpg
គ្រោះរញ្ជួយដីបានកើតឡើងចំនួន៤៣២លើក ក្នុងនោះកម្រិត៤.២រិចទ័រ ចំនួន៦លើក, ៣.១រិចទ័រ ចំនួន២១លើក, ២.៣រិចទ័រ ចំនួន១១៤លើក និងកម្រិត១.៣រិចទ័រ ចំនួន២៩១លើក ។ រីឯគ្រោះរញ្ជួយដីខ្លាំងកម្រិត៥.១រិចទ័រ បានកើតឡើងនៅកោះអាគូស៊ិគីជីម៉ា (Akusekijima) ស្ថិតក្នុងប្រជុំកោះថូការ៉ាក់ កាលពីថ្ងៃទី២២ ខែមិថុនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEaixfucGBZePyRXwbKLHUxxC93Y75fytnrqWqj4L9xEPYiWBUrQNb3AlRQJPL-YQqoYLr_p-wdlMdRiOm_JW1Pnyn9lPJtQ3GU_sdLKddBkC8Fpyte3bq7TE2Q0D4T3XLeOHi1u9YoTmwAL-3Pfe8BVEybhVrR2TCc2F0NJK3gsAAYJIyQVnMtuK-iIOu/s1238/photo_2025-06-27_15-04-10.jpg
ក្រៅពីនេះ ក៏មានគ្រោះរញ្ជួយដីកើតឡើង ចាប់ពី១ទៅ២រិចទ័រ នៅលើកោះក្បែរគ្នាជាច្រើនទៀត រួមទាំងកោះអាម៉ាមិអូឈិម៉ាក ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីរលកស៊ូណាមិទេ ។ មន្ត្រីស្ថាប័ននានាបានអំពាវនាវឱ្យពលរដ្ឋរស់នៅក្នុងតំបន់ប្រឈមប្រុងប្រយ័ត្នគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ដែលអាចកើតឡើងរយៈពេលជាង១០ថ្ងៃទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbQjeay4feDmknjM586zTBtmwU5u-6MB2quEkzv415mjGwiYPzVxG1ZCFQKNrpqQ91lDd-JL-gNlTi6ORji21eQjVZ3a4y3L6i-v1gxfk1j6H6KPK2CYtpxYDlV3_XU8UEMnm7dP5w2PLvbwnwrCOqE5-mEra7EXw8ygwRqOQrn8RlE6VOzCrWynb7NFNS/s1200/511912991_1189226899913629_3541584806747650231_n.jpg

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់ជុំវិញកោះខូដាខារ៉ាជិម៉ាក ធ្លាប់កើតគ្រោះរញ្ជួយដីរហូតដល់ចំនួន៣៤៦លើក ក្នុងរយៈពេល១៥ថ្ងៃ ក្នុងនោះមានកម្រិតធ្ងន់ធ្ងរផងដែរ ។ មុននេះ កាលពីខែធ្នូ ឆ្នាំ២០២១ មានគ្រោះរញ្ជួយដីកើតឡើងចំនួន៣០៨លើក ក្នុងរយៈពេល២៦ថ្ងៃ ៕