Home Blog Page 489

ក្នុងឱកាសខួប ៣០ ឆ្នាំ ណាហ្គាវើលដ៍បន្តផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

0

រាជធានីភ្នំពេញ ៖ ណាហ្គាវើលដ៍ មានមោទនភាពផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ជាផ្នែកមួយនៃការអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ខ្លួនពេញមួយខែឧសភា។ ការប្រគំតន្ត្រី និងចម្រៀងពិសេសនេះ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរដើម្បីរំឭកដល់កេរដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវបានធ្វើឡើងនៅសាលមហោស្រព NABA ដែលមាន ២០០០ កៅអីនៅណាហ្គាវើលដ៍ទី២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8fBCTd05-cZA8HqKx8Dg9S6z-P5D4Mw5n7QuBeBZRexEV1gQdenJ9W7DvIjgQE_wj7SCN5y5KthosnDd1hHuoBvTXFTIRGonV6w5o8CdpG3GI-B5biVectqBYydJAR55KCdxRP1NK0SE9LLYDbAd0d1XsO64zcM-Bcd9tKaP3ETlpbjNch0ZjVqEk5BNt/s1478/KingPhoto%20for%20Press.jpg

ទស្សនាដោយសេរី “ការប្រគំតន្ត្រី និងបទចម្រៀង” និងសាទរដល់កេរដំណែលចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ព្រឹត្តិការណ៍រយៈពេល ១ ម៉ោង ៣០ នាទីនេះ នឹងត្រូវធ្វើឡើងនៅ ២ ថ្ងៃ គឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្រាប់អ្នកដែលមានសំបុត្រអញ្ជើញ ខណៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គឺសម្រាប់សាធារណជនទូទៅទស្សនាដោយសេរីនៅវេលាម៉ោង ៥ ល្ងាច។ សាធារណជនតម្រូវឱ្យមានសំបុត្រដើម្បីចូលទស្សនានៅថ្ងៃទី១៧ ខែឧសភា ហើយសំបុត្រឥតគិតថ្លៃនឹងមានផ្តល់ជូនចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiErNACimUkOQUHhzFWda1qyAkHK-Cw1IHKUMs7DrGVh8PvK6pWHm7i5wywALd-ZfWQYFoy7yGmCVxJ_M5DfFjmD0qNNEdWl8N75sU1GXVLtywwu8oTAQwE0JcicRLwMu1GpCT5kg7ak38tqpUeLJ-ZHeu4MP4ehxMxovMexZ3duc1zAbl_6WEeflMXo66b/s1400/NW%20ANYO%20Concert%20240924%20-134.jpg

រីករាយទស្សនាការប្រគំតន្ត្រីបែបអូខេស្ត្រារបស់វង់តន្ត្រីយុវជនអង្គរដែលមានបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជប៉ុនលោក ស៊ិនិឈិ មិណាមិ វង់តន្ត្រីយុវជនអង្គរត្រូវបានដឹកនាំដោយនាយក លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក រ៉ម ដារ៉ាវង្ស។ ជាមួយអ្នកសិល្បៈប្រមាណ ៧០ នាក់ វង់តន្ត្រីយុវជនអង្គរត្រូវបានទទួលស្គាល់ស្នាដៃចំពោះការសម្តែងដ៏អស្ចារ្យ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ពួកគេដើម្បីជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌តាមរយៈការផ្តល់ការប្រគំតន្ត្រីនៅប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍ និងជប៉ុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR8gISpknzf8h3DhTvKZrF8PjDnCo9vt_wVL3XaHu3-PqNEyRIfqvizZzYohoHD_r7AdPveX3A1CvRzkErLbdQd57QUn9B3p2WZuxbeef5a-BSKO_ce2oR8C0s2RU3Qxwj1ZzAyV6oxKx6-7kcpiVi1KIRrSyS0a6r6uI0r8rtjoVs43mHkBzRAHMSsH1B/s1400/2Pangea_Royal%20Khmer%20Buffet.jpg

ពុកម៉ែបងប្អូនដែលមានសំបុត្រទស្សនាការប្រគំតន្ត្រី នឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea
ដោយរួមបញ្ចូលគ្នានៃតន្ត្រីអូខេស្ត្រាជាមួយចង្វាក់ភ្លេងប្រពៃណីខ្មែរ វង់តន្ត្រីយុវជនអង្គរនឹងនាំអារម្មណ៍ទស្សនិកជនកម្សាន្តជាមួយបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ រួមមាន បទ “រាត្រីភ្នំពេញ” ដែលពណ៌នាអំពីរាជធានីភ្នំពេញ បទ “ភ្នំគូលែន” ដែលលើកសរសើរពីទេសភាពដ៏ស្រស់ស្អាតនៃភ្នំពេញគូលែន បទ “សំពៅមាស” ដែលជាចម្រៀងបែបកំណាព្យស្នេហា និងបទចម្រៀងជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyNRZM5BsXV6PI1th99mVZglbi7mKIwy2QDiZ4hjI8QgWd8-Q7XbRWdSQyRpBLx5qjI0-FWwg4gzIQvMvsktUcPnKzt3Zzz0oM0qp_98pyAZyPeGR5h7pVz6zyHqWuoVfd0LA3IPLK8dFREOhODPYA4mekilQNMPx5qxBLvcVUZoc4OxnMptKr2LBvJc91/s1400/2PangeaRoyal%20Khmer%20Buffet.jpg

អ្នកស្រឡាញ់វប្បធម៌ អ្នកចូលចិត្តតន្ត្រី គ្រួសារ និងអ្នកដែលចង់សាទរដល់កេរដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ សូមអញ្ជើញទៅទស្សនាការប្រគំតន្ត្រី និងចម្រៀងដ៏ពិសេសនេះដើម្បីកេរដំណែលតន្ត្រីរបស់ខ្មែរឱ្យបានគ្រប់ៗគ្នា។

ការសម្តែងនេះ គឺជាការសម្តែងលើកទី២ ក្នុងចំណោមការសម្តែងធំៗចំនួន ៤ នៅសាលមហោស្រពដែលណាហ្គាវើលដ៍រៀបចំឡើងដើម្បីអបអរខួប ៣០ របស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ អ្វីដែលពិសេសនោះផងនោះ សម្រាប់ពុកមែបងប្អូនដែលចូលរួមទស្សនា នឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយបង្ហាញសំបុត្រទស្សនាការសម្តែងតែប៉ុណ្ណោះ៕

ពិតទេ? អាមេរិកមានទីក្រុងសម្ងាត់ក្រោមដីមួយ ត្រៀមសម្រាប់ពេលមានវិនាសកម្មលើផែនដី

0

សហរដ្ឋអាមេរិក ៖ អតីតមន្ត្រីជាន់ខ្ពស់របស់អាមេរិកម្នាក់បានបង្ហើបថា អាមេរិកបានសាងសង់ទីក្រុងក្រោមដីមួយដែលមានតម្លៃ ២១ ទ្រីលានដុល្លារ ទុកជាទីតាំងសុវត្ថិភាពសម្រាប់បុគ្គលមានអំណាច និងមហាសេដ្ឋីប្រើប្រាស់ក្នុងពេលដែលពិភពលោកខាងលើស្ថិតក្នុងស្ថានភាពគ្រោះថ្នា..ក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTRF3VzpWDd6dNiFZvgIUYVlBi1YHILXPsg8ZBpyZGHMG1zHdcGUjDUiN3QK_tmAPNHrjgYWfWO4v5t3OhQQd9nGFjqXMncITtvn5B0qT7zRIHj11nAXrYaVq15czJfU_wunZgrXTCDtjYzqcArp7I9EjD0ngVIj92peSxVECzzLjOkrXWgOGBU4fRzYvO/s1200/photo_2025-05-08_13-51-55%20(2).jpg

លោកស្រី Catherine Austin Fitts ជាអតីតអគ្គលេខាធិការរងនៃក្រសួងការងារ និងអភិវឌ្ឍន៍ទីក្រុង (HUD) កាលពីអាណត្តិប្រធានាធិបតីចាស់ លោក Goerge H.W. Bush បានអះអាងនៅក្នុងបទសម្ភាសន៍មួយកាលពីល្ងាចថ្ងៃពុធថា ៖ រដ្ឋាភិបាលអាមេរិកបានចំណាយប្រាក់ ២១ ទ្រីលានដុល្លា (២១,០០០,០០០,០០០,០០០) ដោយសម្ងាត់ ដើម្បីសាងសង់ទីក្រុងមួយយ៉ាងធំនៅក្រោមដីសម្រាប់ក្រុមអ្នកមានឥទ្ធិពល មានអំណាច មានទ្រព្យសម្បត្តិ អាចចូលទៅស្នាក់នៅ និងលាក់ខ្លួនឲ្យមានសុវត្ថិភាព ក្នុងករណីមានបញ្ហាវិនាសកម្មកកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4-rRz2J_IZXKQrqAYbOV83kQN_nMcHEpm9Q-aTXHM87hgapTmqJNLlLGDYpFIO81Hret6Si0ehR9XjM4vPG5My1DnSXDvF796R6RQZzYjbZUdxfGEyug1hhydp_h0KoaF4_Fjh3eXc3BxNUwY-XG_GWw6gAPTeaC_5yc5XKv8sIILhRdKSLiPLvwN8i-c/s580/photo_2025-05-08_13-51-53%20(2).jpg
លោកស្រី Fitts បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៨ មករូងក្រោមដីប្រមាណ១៧០ទីតាំង ត្រូវបានសាងសង់ឡើងនៅទូទាំងសហរដ្ឋអាមេរិក រួមទាំងនៅខាងក្រោមឆ្នេរសមុទ្រមួយចំនួនផងដែរ។ គាត់បានបន្ថែមថា បណ្ដាញហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះត្រូវបានសាងសង់ដោយបច្ចេកវិទ្យាទំនើបម្យ៉ាងដែលគេមិនបង្ហាញជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2y0_rKgTOl7Sunqc5-ulUjCvjHucQgGcNA1oiAj7VJ1eAXOJe5pA-8rOB_GEQoVi3WRHJ0IYHZnzn8rajRUYnWIXUo0aiwLt5b9tkmD5YlYChnpvzII0mrkWmoRaJTa43-EJry2JES4P1ayyKsgIPvR9f62xJZMCxelKgZApXIMiWBuFqAEC-XolSPYpP/s1024/photo_2025-05-08_13-51-53.jpg

ទោះជាយ៉ាងណា មិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការបញ្ចាក់ពីការលើកឡើងរបស់លោកស្រី Fitts ចំពោះទីក្រុងក្រោមដីនេះឡើយ។ ប៉ុន្តែកន្លងមក គេធ្លាប់បានដឹងច្បាស់អំពីមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកថាមានទីតាំងនៅក្រោមដីជាមួយបច្ចេកវិទ្យាទំនើបៗដូចជា មូលដ្ឋាន Cheyenne Mountain Complex និង Greenbrier ជាដើម ដែលមានការបញ្ជាក់ច្បាស់ថាសម្រាប់ប្រើប្រាស់លើការពារប្រទេស។ រីឯទ្រឹស្ដីលើកឡើងថាមានទីក្រុងក្រោមដីតម្លៃ ២១ទ្រីលានដុល្លារនេះ កំពុងក្លាយជាប្រធានបទក្ដៅសម្រាប់អ្នកជំនាញយកទៅវិភាគជាបន្តបន្តាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg063CMbzqnVkG_VIO1kLoQULkemPU3531i2d46WjyKNjq9R6d2hUC1-Q1N3Ejh8g0JBFbm6bgcD-46uiUImgmuq1tkaHy6zr9hrlgfWWX8MsjR2aweA7MpSXcg0yjbxav16a5p6sySmm7RquKdqkPrhi2lR2mh2tud0k_WgtCpZoi219v6TBzyDzuu2Vwy/s1280/photo_2025-05-08_13-51-54%20(2).jpg

ដោយឡែក មានគំនិតសន្និដ្ឋានមួយទៀតអំពីទីក្រុងនេះ ថាអាចជាការសម្ងាត់របស់បុគ្គលសំខាន់ៗនៅសហរដ្ឋអាមេរិកដែលអាចគិតទុកមុនថានឹងមានអ្វីកើតឡើងនៅពេលខាងមុខមិនខាន។ បើទោះជាមិនទាន់មានភស្តុតាងបញ្ជាក់ច្បាស់ ប៉ុន្តែមនុស្សជាច្រើនជឿថាយ៉ាងហោចណាស់ក៏វាមានភាគរយដែលអាចទៅរួចផងដែរ៕

ក្រុមហ៊ុនមួយនេះហ៊ានផលិត “កាបូបពីស្បែកដាយណូស័រ” ដោយប្រើប្រាស់ផូស៊ីលកាលពី៦៦លានឆ្នាំមុន

0

ចក្រភពអង់គ្លេស ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់ បន្ទាប់ពីមានអត្ថបទមួយចុះផ្សាយថាថា ៖ សម្ភារៈលម្អខ្លួនរបស់អ្នកនៅពេលបន្តិចទៀត អាចផលិតចេញពីស្បែករបស់ T-Rexពិតៗ។ វាបានបង្ករជាមន្ទិលសង្ស័យ និងមានមតិចោទសួរជាច្រើនថា “វាអាចទៅរួចបានដូចម្ដេច?”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3rk5k4ihvJ2QJ0aXokl8fFuY4P58XNeo0q_DaHpxVV3F1t5rrfkvessyrChD1VwcZYFqGPYm5OcWqVLtb8Q3f8DGesuXIDk1A0Sfxf_TcmNIW0K7-2MtguHofpeocLQPdXf6SAxEOjmgRPiR0llXPZTHYjHh4Uw3DHT8MOArpSoo1lpAwjGTYmk8hyphenhyphenYdR/s1024/photo_2025-05-07_11-47-21%20(2).jpg

មនុស្សជាច្រើននិយាយថា ៖ ឱកាសនៃការរីកលូតលាស់ស្បែករបស់ T-rex អាចនឹងមិនជោគជ័យទេ នៅពេលដែលអ្នកវិទ្យាសាស្រ្តកំពុងព្យាយាមប្រើប្រាស់ផូស៊ីលរបស់វាមកផ្ស៊ាំនៅជាមួយខូឡូជេនដែលនៅក្នុងស្បែកសត្វស្បែកសត្វ ដើម្បីបង្កើតស្បែករបស់ដាយណូស័។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIsIkgSeoz1mWpxK6ZVGWC6wIJ9FqoilQIpEXie0weAVpVlxJhJZFhLWZEqCrDn1LL4BuSb_yu34m_hFQL5Tyec7-MfakESKgvFeCLpmHvtb43XqBcAyBFoG7XcQNbEfn9bxVHEb9Gwyg7AODwoR2XS2JdlFyW5yJGEJCYkrxf9ASJhjIWzrwcNzy1_OQ-/s1280/photo_2025-05-07_11-47-21.jpg

យោងតាមប្រភពសារព័ត៌មាន NBC News កាលពីថ្ងៃអង្គារ នេះបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាមកពីសកលវិទ្យាល័យ Newcastle នៃប្រទេសអង់គ្លេស កំពុងសហការគ្នាដើម្បីបង្កើតស្បែកនៅក្នុងមន្ទីពិសោធន៍ (Lab-Grown leather) ដោយប្រើ DNA មកពីឆ្អឹងT-rex ដែលមានអាយុកាលជាង៦៦លានឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig9T0nOq_ploTtMEj8IEAOKog1HncVXjTD0a-AbpIrrZhuKwPqItxO8eZTx2z8QZYZyRdatnWRJlDoQHGz4D2XiLN9HP_NWYBGrkLstHjg5klgMF9AiE7QTgDaAOQmAUmcv3hnijetP1EHhn_grukYABEqhn2Qk6r6EB-pF91rHrHSbGQ-9RIkTSjtnTCe/s1280/photo_2025-05-07_11-47-22.jpg

លោកបណ្ឌិតសាស្រ្តាចារ្យ Che Connon មកពីក្រុមហ៊ុន VML, The Organoid Company និង Lab-Grown Leather Ltd. បានអះអាងថា ៖ ពួកលោកកំពុងប្រើប្ាស់ការសំយោគ DNA (synthetic DNA) ដើម្បីបង្កើតជាសម្ព័ន្ធរូបធាតុមួយមានទម្រង់ជា Collagen ដែលជាសមាសធាតុសំខាន់មួយក្នុងការលូតលាស់របស់ស្បែក។ លោកក៏បានបញ្ជាក់ផងដែរថា ៖ គម្រោងនៃការបង្កើតស្បែកនេះឡើងគឺដើម្បីអាចផ្ដល់ឲ្យនូវវត្ថុធាតុដើមថ្មី និងបញ្ឈប់ការបំពានលើសត្វ (cruelty-free) ក្នុងការយកពួកវាមកសម្លា..ប់ និងយកស្បែកទៅផលិតជាកាបូប។ គេរំពឹងថាស្បែកដែលកំពុងបង្កើតនោះនឹងទទួលបានជោគជ័យ ហើយកាបូបស្បែកដ៏ប្រណីតបែប Luxurious prototype នឹងលេចរូបរាងឡើងឆាប់ៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZd_pTkfqdsVtWuJ63AZre6s2R5D33qdtLYw6GQdSDKz6BEqesOZmSt9mhUOaAWrm83GH1LjLPOpKnyV5GRArxaO9VOwkF6FYDVUZ-ElqSZ9OC2KlcU0InVbcihoImqg1m7g8yGR1RWjed-4VWjPSIi2bbisBYBqqZ9iwQXSDip3duERSwDkj9G8tGsTdu/s876/photo_2025-05-07_11-47-23%20(2).jpg

ទោះជាយ៉ាងណា ផែនការ”T-rex leather” ដែលជាគម្រោងការបង្កើតកាបូបចេញពីស្បែកដាយណូស័រនេះ កំពុងស្ថិតនៅក្នុងការតាមដនរបស់អ្នកវិទ្យាសាស្រ្តនៅឡើយ ព្រោះគេមិនអាចយកDNA ដ៏ពេញលេញចេញពីដាយណូស័រនោះទេ ពោល DNA ដែលរកឃើញថ្មីជាងគេសម្រាប់យកមកប្រើប្រាស់ក្នុងការពិសោធនេះគឺមានអាយុប្រហែល២លានឆ្នាំទៅហើយ។ លើសពីនេះ ស្បែកពិតរបស់ T-rex ក៏មិនមិនអាចរកបានផងដែរ ព្រោះអ្វីដែលនៅសេសសល់សម្រាប់អ្នកវិទ្យាសាស្រ្តគឺមានតែគ្រោងឆ្អឹង និងផូស៊ីលរបស់វាតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9NLxY7z-lZ9h2a0j0L89im3F0cUUlEBAVIuNlIFAWDenZYH5Gl5OgnYuYQd8-7TDEpz6sFvwBuYaj80EPs8BITmQWDY0j3RBI-ac7OqL6BXo_Q0f3AS1TidBYDHQIWiJsm6b-hBcBlg8Ri_WU9mHmwvqS_xkT9lD0604Jh78GmgTOw7WDRJ1PPCuLcNgj/s1200/photo_2025-05-07_11-47-23.jpg

ប៉ុន្តែអ្វីទាំងអស់នេះ មិនបានធ្វើឲ្យអ្នកវិទ្យាសាស្រ្តអស់សង្ឃឹម និងបោះបង់ការខិតខំប្រឹងប្រែងនេះទេ ដោយពួកគេជឿជាក់យ៉ាងខ្លាំងលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលអាចនឹងនាំឲ្យកើតមាននូវរបកគំហើញថ្មីៗក្នុងការសម្រេចឲ្យបាននូវគម្រោងផលិតកាបូបស្បែកដាយណូស័រនេះ ប្រកបដោយភាពច្នៃប្រឌិតដ៏សម្បូរបែប និងមិនប៉ះពាល់ដល់សត្វ៕

ទេសភាពភ្នំ “វាលធំ” ដែលគេចាត់ទុកថាស្រស់ស្អាតដាច់គេ មិនងាយរកអ្វីមកផ្ទឹមបាន

0

តំបន់ធម្មជាតិមួយដែលគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនៅរដូវវស្សា និងប្រែទៅជាពណ៌មាសចែងចាំងនៅរដូវប្រាំង លាតសន្ធឹងយ៉ាងធំល្វឹងល្វើយលើទំហំដីប្រមាណ ១,០៣០ហិកតា និងមានឈ្មោះថា “វាលធំ” ត្រូវបានអ្នករុករកទីតាំងធម្មជាតិដ៏ល្បីលោក Gregory McCann ចាត់ទុកថា “គ្មានតំបន់ធម្មជាតិណាមួយនៅក្នុងប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ឬម៉ាឡេស៊ី អាចមកប្រកួតសម្រស់ជាមួយនឹង “វាលធំ” បានឡើយ។ នេះបើតាមការសិក្សារបស់គាត់កន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTpZc8_E_SRNt2c2vPdti3Q3bgfsDn3WMjiJjZHJGqtFo94q7j1z81fWRR1ugHlTZactAHfFVkxGYiY02kES1O9MQRWtz0vp6sy5ipm2sa8hps6fGNIw1cfyTQUrH8h0eviAou2B66i3Si3MW1ZlSFLH6kMWBjr6GQEPGSwGligkUidhKa_ghId4ieTE1x/s1280/474070065_929817739339712_988618342657780599_n.jpg

“វាលធំ” ស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្ត្រស្រុកតាវែង ខេត្តរតនៈគិរី ដែលយើងត្រូវធ្វើដំណើរចេញពីស្រុកតាវែង ទៅដល់វាលធំ ក្នុងចម្ងាយផ្លូវ ៣២គ.ម។ ប្រសិនបើក្នុងរដូវប្រាំង យើងអាចធ្វើដំណើរតាមរយៈម៉ូតូមកបាន ប៉ុន្តែបើឈានចូលដល់រដូវស្សាយើងអាចជិះម៉ូតូបាន១៨គ.ម ដល់ត្រឹមជើងភ្នំជីអីក ត្រូវដើរ១៤គ.ម ពីជើងភ្នំទើបឡើងដល់ “វាលធំ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi476Ci5vA_SNdsfp1mxzrKDwww-eCGD4pnr-lEERFCZSvi9snxc89_WgLPP1ZyMACju7fAHLjGij5KJv6D8jeavghyphenhyphens_A4dCLU7o_Npfc2-9q5DAjDi-0bDGKjCFRK4Xo7TX4Hpzyn5jy9Cz2ZzZ8SULDaNN-kAaUIupaZFBoCakDeemHkJK-9jPt2L2Kr/s1280/474231909_929817729339713_1500999446464619359_n.jpg
នៅទីនេះជាឧទ្យានជាតិដែលទេសភាពស្រស់ស្អាតគ្រប់រដូវកាល និងអាចគយគន់៣៦០ដឺក្រេ។ ជាមួយលក្ខខណ្ឌអាកាសធាតុដ៏ល្អ ពិសេសនៅសិរសិររដូវ យើងទស្សនាថ្ងៃលិច ថ្ងៃរះ និងចំណាយពេលបោះតង់ ដែលជាទិសដៅពិសេសបន្ទាប់សម្រាប់អ្នកដើរភ្នំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvWA6tppDTS9u3uwX8JrhM0ZmO6XG6A8XTr38pFYJcYTH7BCTwaHdng-SNf_krln_q09THkXE7uiMNhvWfQcpoa3_KzxIbQHByvg_YXFUtbVuBAXGTUu3KxbdPJvJuSAz7tqj-fFYRnhtC0yN7G0PoTao0gpkYjx21xxXJGgNK5wvIYOW9Hth3pDV_1dR3/s1280/474480980_929817996006353_5591626023735887215_n.jpg

គួរជម្រាបថា តំបន់ដែលស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យនេះ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ដែលមានផ្ទៃដី ៣៣២,៥០០ហិកតា គ្របដណ្ដប់លើព្រៃស្រោង ពាក់កណ្ដាលស្រោងនិងព្រៃល្បោះវាលស្មៅ។ វាជាដែនជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វស្លាបជាង ២០០ប្រភេទ, ថនិកសត្វ ១៥ប្រភេទ, សត្វល្មូន ៣០ប្រភេទ, មច្ឆា៣៧ ប្រភេទ, កណ្ដូប ១៩ប្រភេទ, ស្រមោច ៣០ប្រភេទ និងសត្វផ្សេងៗទៀតជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRaxX7W73nCMA-gR5YVbD7qowvJDEcj5cBNoYlqEBCxt2PZFRurCJtRBAz3oV0obOeO2EVK1wu2HxpD8glPsmqXhiHAbsgKGJUeIV7EtA8Mtc4bJPV5YlqWVVEUw6yzJeNK36DSypANm6muH47FBk3I9L-cGzdaVtxuNZFZhynLubcyiCmOaUu67aqxP2/s1280/473623051_929817716006381_6788974682159224554_n.jpg
ក្នុងការធ្វើដំណើរមកកាន់ទីនេះ ភ្ញៀវទេសចរត្រូវទាក់ទងទៅកាន់មន្ទីរបរិស្ថានខេត្តរតនៈគិរីដើម្បីចុះឈ្មោះ និងបង់ថ្លៃសេវាចូលឧទ្យានជាតិជាមុនសិន រួចអាចបន្តទាក់ទងទៅកាន់សហគមន៍ដើម្បីជួលម៉ូតូ ឬស្វែងរកមគ្គុទេសក៍នាំផ្លូវដើម្បីមានភាពងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHIleggzdk0V9B9EBw9hC7-OnSL6YytyXcen4ENNsMBVclwQIeqmkc7q7rvwaEUOKRbERSU6TV83-l82S85jrWdByyIQYkWSkMPXf-IfmLyD0yq2TUD1c8e9OBbAaxRRvbI2yebfF5fJaFIq7BVQZyT7UgOaN0bC1RV98W5yeq3mzGJfZ6oIlDZYuj5cgi/s1080/photo_2025-05-07_15-59-55.jpg

នៅទីនេះស័ក្តិសមខ្លាំងសម្រាប់ភ្ញៀវទេសចរទាំងឡាយដែលពេញនិយមនឹងការសម្រាកបោះតង់បែបផ្សងព្រេង ដោយអ្នកអាចគយគន់មើលសម្រស់ធម្មជាតិពីលើវាលដ៏ធំល្វឹងល្វើយ, ទស្សនាសត្វស្លាប, សត្វព្រៃ ទស្សនាថ្ងៃរះ ឬលិច និងបើក្នុងលក្ខខណ្ឌធាតុអាកាសអំណោយផល នៅរាត្រីខ្លះវាក៏ជាទីតាំងល្អមួយដែលអាចឲ្យទស្សនាតារាសាស្រ្តបានផងដែរ៕

ក្រសួង ពិចារណាស្តារផ្លូវទឹកឱ្យនាវាអាចធ្វើដំណើរពីភ្នំពេញទៅកំពង់ចាម

0

នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំដើម្បីពិនិត្យលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវទឹកទន្លេមេគង្គ។

នៅកិច្ចប្រជុំនេះ មានគោលបំណង ដើម្បីធ្វើឱ្យប្រសើរឡើងវិញផ្លូវទឹកទន្លេមេគង្គ ដែលមានប្រវែង ១០៦គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ ដល់ខេត្តកំពង់ចាម។

គម្រោងការស្តារទន្លេរមេគង្គនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលប្រកបដោយគត្តិបណ្ឌិតមួយទៀតដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនតាមជើងទឹក តាមដងទន្លេមេគង្គដ៏សំខាន់នៅក្នុងវិស័យដឹកជញ្ជូនដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនឆាប់រហ័ស។

ជាពិសេស គម្រោងនេះ នឹងសម្រួលឱ្យនាវាចំណុះ ៣ ០០០ DWT អាចធ្វើនាវាចរណ៍បានពេញមួយឆ្នាំ ដោយក្រសួងនឹងបូមស្តារកំណាត់ផ្លូវទឹកដែលរាក់ រៀបចំទីតាំងចាក់អាចម៍ដី និងការបំពាក់នឹងដំឡើងសញ្ញាជំនួយនាវាចរណ៍បន្ថែម៕

 

អ្នកលួចនាំចូលទុរេនមានសារធាតុគីមី​ យកមកលក់ ថាជាទុរេនរបស់ខ្មែរ​ នឹងប្រឈមមុខនឹងការដាក់ទោស

0

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីព្រមានចាត់ការតាមផ្លូវច្បាប់ ដល់ក្រុមឈ្មួញដែលលួចនាំចូលទុរេនមានសារធាតុគីមីពីប្រទេសជិតខាង យកមកលក់នៅទីផ្សារកម្ពុជា ដោយសំអាងថាជាទុរេនក្នុងស្រុក។

ការប្រព្រឹត្តិបែបនេះ បើសិនជាមន្ត្រីគយ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធនៅតាមច្រកព្រំដែនកម្ពុជារកឃើញបែបនេះមែននឹងពិន័យដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់ជាធរមាន។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីគយ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធនៅតាមច្រកព្រំដែនកម្ពុជា បានដាក់ចេញវិធានទប់ស្កាត់ការហាមឃាត់ទុរេន ដែលមានសារធាតុគីមីលួចនាំចូលមកកម្ពុជា ខណៈដែលក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ហ និងសំណូមពរដល់ម្ចាស់អាជីវកម្មលក់ទុរេនចូលរួមគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា កាលពីកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញវិធានការហាមឃាត់ការនាំចូលទុរេនពីក្រៅស្រុក ដែលមានសារធាតុគីមីនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដោយក្រសួងពាណិជ្ជកម្មបានសហការជាមួយភាគីពាក់ព័ន្ធបានចុះត្រួតពិនិត្យតាមច្រកព្រំដែន ដើម្បីបង្កាការនាំចូលទុរេនខុសច្បាប់៕

 

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា ក្លាយជាបវរកញ្ញាខ្មែរដំបូងទទួលបានការអញ្ជើញដ៏ពិសេសនេះ

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា ជាបវរកញ្ញាខ្មែរដំបូងគេដែលត្រូវបានអញ្ជើញដោយផ្ទាល់ពីប្រទេសទីម័រខាងកើតតំណាងឱ្យសិល្បករកម្ពុជាក្នុងការសម្តែងកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមកកាន់ប្រទេសទីម័រខាងកើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPKZRQDp2G5mTzaqfhDSvXH_lklxy2swbgGK88Tne8AB270OeMZRJPwEPGgIERmMRRB_5SM4m3KU9UindIZbW3WtvIT61DIMUtf6qhSFggX0ustCNh60_a9b6GRaWMXQe16rogGkuN8qamQWK0dN4LVwXbMttfd1hhc0DDnd7Mjp1RoMJ1fExXJ-OiR1Kk/s2048/image_2025-05-08_14-28-59.png

នៅថ្ងៃទី៨ ឧសភា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 បានបង្ហោះរូបច្រើនសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួនក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរជាមួយនឹងពាក្យពេចន៍ថា «ជាកិត្តិយសដ៏ធំមួយតំណាងឱ្យសិល្បករកម្ពុជាក្នុងការសម្តែងកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកកាន់ប្រទេសទីម័រខាងកើត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvyugBQ2PLb5Fz9hvtGrrIQsxNDIKaeNQkMlwPIA3d-X2y3sXhb0NaZGfCZ2gfotEL_HX4FnzyUwy1A8ZOHEOSNlnCaMaN21-Yy1KvFGOmzfpHTkwBQNtn3l43nNZ9nyftORWz9FG32c4CQ8ZmUKJ62MCWGmTX3bSlm4ND3hPzvufNkva_H5eBD_Y4w_TG/s2048/image_2025-05-08_14-29-05.png
ងាកទៅកាន់បណ្តាញសង្គមរបស់ ហុក សារិតុលា លំដាប់រងទី២ Miss Supranational Cambodia 2025 បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា «ជាកិត្តិយសដែលនាងខ្ញុំបានចូលរួមថ្លែងនូវបទចម្រៀងរបស់កម្ពុជាក្នុងការស្វាគមន៍ដ៏សំខាន់ជូនសម្ដេច ពុក នៅក្នុងប្រទេសទីម័រឡេស្តេ»។ មិនត្រឹមតែទទួលបានឱកាសដ៏ពិសេសនេះប៉ុណ្ណោះទេ ហុក សារិតុលា គឺមានការរំភើបញ័រដៃខ្លាំង។ បវរកញ្ញារូបនេះបានសរសេរថា «ដៃទាំងពីរកំពុងតែញ័រហើយ លើកទី១ដែលនាងខ្ញុំឡើងច្រៀងបទចម្រៀងជូនដល់សម្ដេចពុកផ្ទាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3kptA0BiXe7dwiBTraggRcT2iRUTZBxH2bjZZBBbriHkDTEQ8fuHc_OS_oCZY10nA7rbCRrRN3b_4I6U61irEmDWVr6J0c4xi2Mssqe9kjsb65k1n7WODOKwC1_TmnT0BH6RKR_-9ADI5QSzT3wOURjTQfn7UMuv1rq0ONjFHZtKCrtCnUvSwPxgF_ZGd/s2048/image_2025-05-08_14-29-09.png

ការបង្ហាញវត្តមានរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា តំណាងឱ្យសិល្បករកម្ពុជាក្នុងការសម្តែងកិច្ចស្វាគមន៏ដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមកកាន់ប្រទេសទីម័រខាងកើតនេះអ្នកទាំងពីរគឺជាបវរកញ្ញាខ្មែរដំបូងគេដែលទទួលបានកិត្តិយសដ៏ពិសេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjeUxFAjFXPYJHyLlRP2tZ3H3XIrltnLJI7eeDwVE0owqZpoACFUT5fKK3i9zFnDtcQCWGrfpKlSPLyipYmj-uOw1_gOYy-6ndMqIDDJGZiw5gR6hFYvSWItAIsCSeB37n6h1HL_qgDNia0RIl_GSmiYM-vOmDllP2VghURuFZt3-8Sy2eOz5K-jrR_Kq7/s2048/image_2025-05-08_14-29-18.png

គួរឱ្យដឹងថាក្រៅពីសកម្មភាពសិល្បៈផ្ទាល់ខ្លួននិងការប្រកួតបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា គឺមានទំនាក់ទំនងជិតស្និទ្ធចាត់ទុកគ្នាដូចជាបងប្អូន ហើយអ្នកទាំងពីរជារឿយៗមានមុខជួយនៅក្នុងព្រឹត្តិការណ៍ជាតិផងដែរ៕

Rihanna បង្ហាញពីការមានផ្ទៃពោះលើកទីបីនៅក្នុងព្រឹក្តិការណ៍ Met Gala

0

Rihanna បានបង្ហាញខ្លួនព្រឹត្តិការណ៍ Met Gala 2025 ហើយបន្ទាប់ពីខកខានកាលពីឆ្នាំ២០២៤ ហើយនាងបានមកដល់ព្រឹត្តិការណ៍ឆ្នាំនេះបន្ទាប់ពីម៉ោង ១០ យប់។ ប៉ុន្តែការមកដល់របស់នាងគឺស័ក្តិសមនឹងការរង់ចាំ ព្រោះវាបានមកជាមួយនឹងដំណឹងដ៏ធំមួយនោះគឺនាងកំពុងពរពោះកូនទី៣ ជាមួយនឹងគូស្នេហ៍ A$AP Rocky។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1W6ZRSps_r_BpFQl87eE9ZuJawY5wlp3rSBEzn4j4oLmbvMOkWjLTf0zFB3RKgNHBQnP2cs5oH4wjTDYvgQXduxJ7V0tV5EhQRlaqNWYnaf88OxrToAzytFQcV83n1DdfmIhE9TjzEPPVQAe5MjCnCUlsqGhpsa1zMsMECYQUO3ToLHbGfXYGA7IoQ2S4/s1470/image_2025-05-06_14-11-30.png
តារាចម្រៀងវ័យ៣៧ឆ្នាំរូបនេះបានថតរូបលើកម្រាលព្រំពណ៌ខៀវដោយស្លៀកឈុតដែលបំផុសគំនិតដោយ Marc Jacobs។ អ្វីដែលទស្សនិកជនភាគច្រើនចាប់អារម្មណ៍ក្រៅពីការតុបតែងខ្លួនរបស់នាងគឺការពរពោះកូនទី៣របស់ Rihanna ។ នៅខាងក្នុងនាងបានថតជាមួយ Rocky ខណៈដែលលោកមិនបានបង្ហាញខ្លួនដើរជាគូជាមួយនឹងគូស្នេហ៍ឡើងដោយលោក Rocky គឺជាសហប្រធានសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBLoBqdB7Ipv5krmpT7uYrnGIY0jRXgYmtBZ95JBOguU0_YyqETIBcrfKZTvf4DOevY7quozypuO2k_wp7_EBY9IAdvBq7FITXLwfJm1GvHuthABADuYFqJmQ_tJTiaZZ11urAe9LxpSoeAN9wYNGC_dTQuhNzqgcIIZ6BGJypFATgF2RGJNU6ZGwskZRg/s1388/image_2025-05-06_14-11-31.png
មុនពេលនាងឈានជើងលើកម្រាលព្រំផ្លូវការ Rihanna បានប្រើរូបរាង Miu Miu ពីរឈុតរបស់នាង ដើម្បីបង្ហាញពីការមានផ្ទៃពោះ។ Rocky និង Rihanna ចុងក្រោយបានចូលរួមកម្មវិធី Met Gala ក្នុងឆ្នាំ ២០២៣ ខណៈនាងកំពុងមានផ្ទៃពោះកូនទីពីរនៅពេលនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc2b-AZPLoACYaq3ZgE3GZuX4cLLB2_b6YAXYuQKA1JnqlP9BNIff4SU0ZxLZXkv-QDKAzTWfhJng3UNFs65qAG2W2hNtBMc0hsGfNv4bJ9uQBAshlzUz3x6Q_uF9BYzW7fXb_h6ab0Tm6sA4AU3d4UnD4aBS8POnzrXEzWHRCjMweoQR94eKVFaVzMj3l/s1470/image_2025-05-06_14-11-33.png

ឆ្នាំនេះប្រធានបទកម្រាលព្រំក្រហមគឺ Superfine: Tailoring Black Style ដែលត្រូវបានបំផុសគំនិតដោយរចនាប័ទ្មសំលៀកបំពាក់ធម្មតារបស់សុភាពបុរសចាប់ពីសតវត្សទី ១៨ដល់បច្ចុប្បន្ននៃគំនិតរបស់ជនជាតិស្បែកខ្មៅទាក់ទងនឹងការរើសអើងពូជសាសន៍។ នេះក៏ជាពេលវេលាដ៏កម្រមួយដែលកម្មវិធីផ្តោតលើសម្លៀកបំពាក់បុរស។ យោងតាមគេហទំព័របរទេសបានឱ្យដឹងថាតម្លៃសំបុត្រចូលរួមពិធីជប់លៀងគឺរហូតដល់ ៧៥,០០០ដុល្លារ។ Met Gala 2025 គឺបានស្វាគមន៍ភ្ញៀវចំនួន ៤៥០ នាក់ ដែលមានការចូលរួមពីតារាល្បីៗនិងអ្នកមានឥទ្ធិពល៕

Luo Yunxi និង Zhou Shen បង្ហោះរូបរួមគ្នាដោះស្រាយស្ថានការណ៍តែអ្នកគាំទ្រនៅតឹងសរសៃកដាក់គ្នា

0

នៅថ្ងៃទី៤ ខែឧសភា នេះប្រធានបទ «Luo Yunxi ថែមម៉ោង» បានក្លាយជាការស្វែងរកយ៉ាងក្តៅគគុកដោយនៅក្នុងផ្នែក comment អ្នកគាំទ្រតារាសម្តែងនិងចម្រៀង Luo Yunxi និងតារាចម្រៀង Zhou Shen បានចោទប្រកាន់គ្នាទៅវិញទៅមក ហើយបរិយាកាសពោរពេញដោយភាពតានតឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieB9IgMXCVOfWAGAdYXDIlTErJTLgAp-N1IkrcIqK6jTbFvLznNNKKV-ZGyUXCqpDciqgY6-I7yw5pPwKQ2sP1ZvhOtJVZ8AIn4Mn5n5KDAcah6rBuOyqeomr9IsbCtSa6uc6pPZ3YZ8mVjfKSEV7P7-OeeUqwmKA3lp8VU8o6FFRsAkX5ETXTncJY-iIX/s1732/image_2025-05-07_11-19-41.png
ឧបទ្ទវហេតុនេះបានចាប់ផ្តើមនៅក្នុងកម្មវិធីមួយរៀបចំឡើងកាលពីថ្ងៃទី១ ខែឧសភា នៅពេលដែល Yunxi និង Zhou Shen បានឡើងឆាកច្រៀងម្តងមួយៗ ប៉ុន្តែអ្នកគាំទ្ររបស់សិល្បករទាំងពីរបានបង្កភាពចម្រូងចម្រាសដោយសារតែការសម្តែងរបស់ Yunxi លើសម៉ោង ។ នៅយប់នៃមហោស្រពតន្ត្រី ពេលវេលាសម្តែងរបស់ Yunxi គឺចាប់ពីម៉ោង ២០:០០ ដល់ ២០:៣០ ហើយការសម្តែងរបស់ Zhou Shen បានធ្វើតាមភ្លាមៗបន្ទាប់ពីនោះនៅម៉ោង ២០:៥០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9u1fjVzhGk2Rw2GTE6LbmM71z2L5empuxtUjKmdTrYFYZcCdKZAoSi6QOulVQ74yNtmp80Cu_gdCFiA1EVgVFk_msh8GXnINlLEg7nT65pwnKFJoHCwxhHIoR3ki2cek-NDSSY6CUegc3yxjfIwWKah7B1Z29gc5A-jN6pTKs1uuOUAgDShJBWSmu-9He/s1512/image_2025-05-07_11-19-46.png

អ្នកគាំទ្ររបស់ Zhou Shen បាននិយាយថា ការសម្តែងរបស់ Luo Yunxi បានបញ្ចប់នៅម៉ោង ២០:៤៣ នាទី ដែលមានការបន្ថែម១៣ នាទី ដែលបណ្តាលឱ្យមានការកាត់បន្ថយពេលវេលាក្នុងការបង្ហាញកាំជ្រួច មុនពេលការសម្តែងរបស់ Zhou Shen ។ អ្នកគាំទ្ររបស់ Luo Yunxi បានចេញវីដេអូដើម្បីបញ្ជាក់ថាការសម្ដែងរបស់ Yunxi មានរយៈពេល ៣៤នាទី ត្រឹមតែ ៤នាទីប៉ុណ្ណោះលើសពីពេលវេលាកំណត់ ហើយ Zhou Shen ក៏បានលើសពីពេលវេលាកំណត់ត្រឹម ៣ នាទី ១២ វិនាទីក្នុងអំឡុងពេលសម្តែងរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnP5Ou-OLLqxN_CSg6hMexlWtKpPzd69SPtp60qDKna0tf8Ps-E7bX4AIg6J2Yf3_-GRg_YyNhadJFQvkhllvfdTjoZT-0bJWCMFKhQOVHf9jHBw1Rghch97QGk1sO7LCsN0RWnKhwqRoMEF9ePuwBdFZI47H-HdruDKN9cU35pAMOoy9NKnEbkoKJiWiC/s1621/image_2025-05-07_11-19-42.png

ជម្លោះប្រកែកគ្នារវាងអ្នកគាំទ្រតារាប្រុសទាំងពីរបានធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង រហូតដល់នៅល្ងាចថ្ងៃទី៤ ខែឧសភាគណៈកម្មាធិការរៀបចំ រួមជាមួយនឹងស្ទូឌីយោ តារាប្រុសទាំងពីរបានធ្វើសេចក្ដីថ្លែងការណ៍រួមដោយបញ្ជាក់ថា ក្នុងអំឡុងពេលនៃការសម្តែង ការផ្លាស់ប្តូរបានកើតឡើងនៅលើគេហទំព័រដោយសារតែការកែតម្រូវចង្វាក់ ហើយក្រុមពាក់ព័ន្ធបានសហការយ៉ាងសកម្មដើម្បីធានាឱ្យដំណើរការទាំងមូលបញ្ចប់ដោយរលូន។ យើងយល់ច្បាស់ពីកង្វល់របស់មនុស្សគ្រប់គ្នាទាក់ទងនឹងបញ្ហាដែលបានកើតឡើង ហើយសូមថ្លែងអំណរគុណដល់ទស្សនិកជនទាំងអស់សម្រាប់ការគាំទ្រ និងការអត់ឱនរបស់ពួកគេ។ មហោស្រពតន្ត្រីគឺជាលទ្ធផលនៃការសហការគ្នាក្នុងចំណោមភាគីជាច្រើន។ យើងនឹងបន្តបង្កើនប្រសិទ្ធភាពដំណើរការ និងបង្កើនបទពិសោធន៍នៃការមើល។ យើងអំពាវនាវឱ្យអ្នកគ្រប់គ្នាមើលការសម្តែងដោយសមហេតុផល ស្រលាញ់រាល់ការជួបគ្នា ហើយក៏សូមអំពាវនាវឱ្យអ្នកគ្រប់គ្នាធ្វើការជាមួយគ្នាដើម្បីបង្កើតបរិយាកាសវប្បធម៌ និងបរិយាកាសបណ្តាញឱ្យកាន់តែមានភាពរួសរាយរាក់ទាក់ និងមានសណ្តាប់ធ្នាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpFYkeekUv6A1XHrY6U7tfQO8441Y7C6PfxOX7VmRYLLr_LV0YjMfehGGct2y1S3Y9hVrmRwZqa-GbC4AoR2xrm0OjU7JbXmBYugcSpHGtp_QAAjdBo_1d89NiKMW1z5f0zCMX0uW6KpeCGzfQks-XN78lmbNm7h7i9sR7i_GuBG_dCf4RQBzQcdV0P7Z/s1619/image_2025-05-07_11-19-47%20(2).png

ទោះបីជាតារាទាំងពីរក្រោយមកបានថតរូប Selfie ជាមួយគ្នាដើម្បីបង្ហាញពីភាពល្អរវាងពួកគេ ហើយដែល Yunxi បានដាក់ចំណងជើងថា «ជួបមិត្តចាស់ជាលើកដំបូង» បញ្ហានេះនៅតែបន្តកើតមានរវាងអ្នកគាំទ្ររបស់ពួកគេ។ នោះប្រហែលជាអ្វីដែលទីបំផុតបានបង្ខំឱ្យអ្នករៀបចំ និងអ្នកសំដែងទាំងពីរចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យអ្នកគ្រប់គ្នាមើលដោយសមហេតុផល និងធ្វើការជាមួយគ្នាដើម្បីបង្កើតបរិយាកាសមិត្តភាព និងរបៀបរៀបរយ៕

ឡាវហាមនាំចូលសាច់គោ សាច់ជ្រូក និងសត្វសាច់មួយចំនួនទៀតពីថៃដើម្បីបង្ការជំងឺអង់ត្រាក់

0

ប្រទេសឡាវ ៖ តាមការចេញផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រសួងកសិកម្ម និងព្រៃឈើឡាវបានប្រកាសផ្អាកនាំចូលសាច់គោ សាច់ជ្រូក សាច់សេះ និងសាច់ចៀមពីប្រទេសថៃ ព្រមទាំងបញ្ជាឱ្យអាជ្ញាធរព្រំដែនឡាវបា.ញ់ថ្នាំសម្លាប់មេរោគលើយានជំនិះគ្រប់ប្រភេទដែលធ្វើដំណើរពីថៃមុនឆ្លងដែនចូលឡាវដើម្បីបង្ការជំងឺអង់ត្រាក់ (Anthrax)។ ការហាមនាំចូលសាច់សត្វពីថៃ គឺក្រោយពីបុរសថៃម្នាក់អាយុ៥៣ឆ្នាំ នៅខេត្តមុកដាហាន បានស្លា.ប់ដោយសារជំងឺអង់ត្រាក់ កាលពីថ្ងៃទី៣០ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBtVy10neGqiV89gscvdUr85Qas8wCMYnNmLbQT_wEE7ljVymhZ1FN50Y-UWz_5BLFRJDDPhymkBDHlR8YubbFEeOhM0r8WsLxGSm-pQy-4DIuJRoIfKR0wnxRibplBZKSnvrzM6tIj1Ekv58mBIkLEMxpzfCHM_OPsS_I0Y2FVbPuGQzx8WC-x45-4A2n/s1020/image_2025-05-09_08-48-38.png

នេះជាការស្លាប់ដោយសារជំងឺអង់ត្រាក់ជាលើកដំបូងនៅប្រទេសថៃក្នុងរយៈពេល៣០ឆ្នាំ បើគិតតាំងពីឆ្នាំ១៩៩៤ ។ ក្រៅពីនេះ ក៏មានពលរដ្ឋថៃប្រឈមនឹងការឆ្លងជំងឺអង់ត្រាក់ និងប៉ះពាល់មេរោគដោយផ្ទាល់ រហូតដល់៦៣៨នាក់ ។ ក្រសួងសុខាភិបាលថៃបានប្រកាសថា ស្រុកដនតាន របស់ខេត្តមុកដាហាន គឺជាតំបន់គ្រប់គ្រងជំងឺអង់ត្រាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE-S6pTW56kK1QKIVvVau8GoTOvWOieHw1Yi8zb28nVBYYMovdnxrK4g9kSP932wCDfHv9WCBWAUYLzNd8KGOgISWhcwpjk7FpqN1OqTXSGyoVJq7QfM5RTIa0CZYSSJgdOxe-DdHeoen9FF5cXp2993R5KET7KgLjlKbC632X0rbxemTclthIffZJDTt0/s644/photo_2025-05-08_09-19-41%20(2).jpg
ការឆ្លងរាតត្បាតជំងឺអង់ត្រាក់បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសឡាវ ដែលត្រូវពឹងផ្អែកលើការនាំចូលទំនិញជាច្រើនពីថៃ រួមទាំងសាច់សត្វ ។ ក្រសួងកសិកម្ម និងព្រៃឈើឡាវបានដាស់តឿន កាលពីថ្ងៃទី២ ខែឧសភា ពីការឆ្លងជំងឺអង់ត្រាក់ និងឱ្យផ្អាកនាំចូលសាច់សត្វពីថៃ ដើម្បីបង្ការជំងឺអង់ត្រាក់ ។ កាលពីខែមីនា ឆ្នាំ២០២៤ ជំងឺអង់ត្រាក់ទើបតែឆ្លងរាតត្បាតនៅឡាវ គឺពលរដ្ឋឡាវនៅខេត្តចំប៉ាសក្តិ ចំនួន៣នាក់ បានឆ្លងជំងឺនេះ ក្នុងនោះអ្នកជំងឺម្នាក់មានអាការៈធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhATgZ7Bh6stuEJTJ-6Q_fRl26jlim168q8wLX2o4se-vgzdkHrsPjnaPibRlJQm07pEBXwH-NFGXJhHuH1GIV1hRuFSQZYWLNOWhpoe092PreSiJBy-xcjUygjeEbtuuTW1muDX6SUl6JlQBcqBZLdpzGfecTtz5FUDoavRu5MZv9aQF2kpHIFrmRT-3EQ/s1280/photo_2025-05-08_09-19-41%20(3).jpg

ក្រៅពីនេះ រដ្ឋាភិបាលឡាវបានណែនាំឱ្យម្ចាស់សត្វទាំងអស់ សូមតាមដានសុខភាពសត្វរបស់ខ្លួនយ៉ាងដិតដល់ និងរាយការណ៍ពីអាការៈសត្វដែលសង្ស័យឆ្លងជំងឺអង់ត្រាក់មកកាន់មន្ត្រីពាក់ព័ន្ធភ្លាមៗ ខណៈពលរដ្ឋទូទៅត្រូវតាមដានព័ត៌មានការឆ្លងជំងឺនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn_yvmZSEJ2HKM0bgSsryYazgq665NYKwluH464GPQ69jlXnRy2tq7VrSkiN29obDtQSPkO70wcPDVqnfox2BVfPxUM8W48EM_i4zC93uDVdXErUDw-blQbVO5AxAWp-GO5EKQc-P4hg-H89wbyJ4FU77SjWyg0MmTmO_fwd6oNMcKumhlad1AtztvHhgK/s800/photo_2025-05-08_09-19-41.jpg

ទោះជាជំងឺអង់ត្រាក់បានឆ្លងរាតត្បាតតិចតួចក្នុងតំបន់អាស៊ាន ប៉ុន្តែវាអាចធ្វើឱ្យអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ។ គ្រោះថ្នាក់គួរឱ្យខ្លាចរបស់ជំងឺនេះ គឺវាអាចនៅលាយឡំក្នុងបរិស្ថាន ចាប់ពី៣០ឆ្នាំ ទៅ៤០ឆ្នាំ, នៅក្នុងដី, ខ្មោចសត្វ និងលាមកសត្វ ហើយវានឹងឆ្លងរាតត្បាតទៅសត្វដែលស៊ីស្មៅ ដូចជា ៖ គោ ក្របី សេះ ចៀម និងពពែ ។ វាអាចចូលក្នុងរាងកាយមនុស្សតាមរយៈការប៉ះពាល់សត្វឆ្លងជំងឺ, ការបរិភោគសាច់សត្វឆ្លងជំងឺ និងការដកដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCoV2tVi03ZJscwkIKjRNjikJptI5RYmFMMjxv-oKg1L-1WeMHD6jtVSHK7ghGxSKNivi_MGRgCpYiqzsrhrQt_NlGhbQAZiw0UTtghFPiDy6y9XSVhqKaprjV1kKfZu6YG871JyeXA8hLckpLVuLvK2yiqIkconJnciGZuNnXXOoxCwYumn_V5AvimEHs/s1280/photo_2025-05-08_09-19-42.jpg

តាមទិន្នន័យនាយកដ្ឋានគ្រប់គ្រងជំងឺថៃបង្ហាញថា ជំងឺអង់ត្រាក់អាចឆ្លងតាមរយៈការប៉ះពាល់សាច់សត្វ ឬខ្មោចសត្វឆ្លងជំងឺ, ការបរិភោគសាច់ឆៅ ឬចម្អិនពុំឆ្អិន និងការស្រូបមេរោគចូលក្នុងសួត ។ ក្រោយឆ្លងជំងឺចាប់ពី១ថ្ងៃ ទៅ២ខែ អ្នកជំងឺនឹងចាប់ផ្តើមរមាស់ ហើម និងកើតពងបើកតាមបរិវេណដែលប៉ះពាល់មេរោគ រួមមាន ៖ ដៃ និងផ្ទៃមុខ បើពុំព្យាបាលភ្លាមៗ វានឹងឆ្លងរាលដាលរហូតដល់ស្លាប់ ៕