តំបន់ធម្មជាតិមួយដែលគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនៅរដូវវស្សា និងប្រែទៅជាពណ៌មាសចែងចាំងនៅរដូវប្រាំង លាតសន្ធឹងយ៉ាងធំល្វឹងល្វើយលើទំហំដីប្រមាណ ១,០៣០ហិកតា និងមានឈ្មោះថា “វាលធំ” ត្រូវបានអ្នករុករកទីតាំងធម្មជាតិដ៏ល្បីលោក Gregory McCann ចាត់ទុកថា “គ្មានតំបន់ធម្មជាតិណាមួយនៅក្នុងប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ឬម៉ាឡេស៊ី អាចមកប្រកួតសម្រស់ជាមួយនឹង “វាលធំ” បានឡើយ។ នេះបើតាមការសិក្សារបស់គាត់កន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTpZc8_E_SRNt2c2vPdti3Q3bgfsDn3WMjiJjZHJGqtFo94q7j1z81fWRR1ugHlTZactAHfFVkxGYiY02kES1O9MQRWtz0vp6sy5ipm2sa8hps6fGNIw1cfyTQUrH8h0eviAou2B66i3Si3MW1ZlSFLH6kMWBjr6GQEPGSwGligkUidhKa_ghId4ieTE1x/s1280/474070065_929817739339712_988618342657780599_n.jpg

“វាលធំ” ស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្ត្រស្រុកតាវែង ខេត្តរតនៈគិរី ដែលយើងត្រូវធ្វើដំណើរចេញពីស្រុកតាវែង ទៅដល់វាលធំ ក្នុងចម្ងាយផ្លូវ ៣២គ.ម។ ប្រសិនបើក្នុងរដូវប្រាំង យើងអាចធ្វើដំណើរតាមរយៈម៉ូតូមកបាន ប៉ុន្តែបើឈានចូលដល់រដូវស្សាយើងអាចជិះម៉ូតូបាន១៨គ.ម ដល់ត្រឹមជើងភ្នំជីអីក ត្រូវដើរ១៤គ.ម ពីជើងភ្នំទើបឡើងដល់ “វាលធំ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi476Ci5vA_SNdsfp1mxzrKDwww-eCGD4pnr-lEERFCZSvi9snxc89_WgLPP1ZyMACju7fAHLjGij5KJv6D8jeavghyphenhyphens_A4dCLU7o_Npfc2-9q5DAjDi-0bDGKjCFRK4Xo7TX4Hpzyn5jy9Cz2ZzZ8SULDaNN-kAaUIupaZFBoCakDeemHkJK-9jPt2L2Kr/s1280/474231909_929817729339713_1500999446464619359_n.jpg
នៅទីនេះជាឧទ្យានជាតិដែលទេសភាពស្រស់ស្អាតគ្រប់រដូវកាល និងអាចគយគន់៣៦០ដឺក្រេ។ ជាមួយលក្ខខណ្ឌអាកាសធាតុដ៏ល្អ ពិសេសនៅសិរសិររដូវ យើងទស្សនាថ្ងៃលិច ថ្ងៃរះ និងចំណាយពេលបោះតង់ ដែលជាទិសដៅពិសេសបន្ទាប់សម្រាប់អ្នកដើរភ្នំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvWA6tppDTS9u3uwX8JrhM0ZmO6XG6A8XTr38pFYJcYTH7BCTwaHdng-SNf_krln_q09THkXE7uiMNhvWfQcpoa3_KzxIbQHByvg_YXFUtbVuBAXGTUu3KxbdPJvJuSAz7tqj-fFYRnhtC0yN7G0PoTao0gpkYjx21xxXJGgNK5wvIYOW9Hth3pDV_1dR3/s1280/474480980_929817996006353_5591626023735887215_n.jpg

គួរជម្រាបថា តំបន់ដែលស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យនេះ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ដែលមានផ្ទៃដី ៣៣២,៥០០ហិកតា គ្របដណ្ដប់លើព្រៃស្រោង ពាក់កណ្ដាលស្រោងនិងព្រៃល្បោះវាលស្មៅ។ វាជាដែនជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វស្លាបជាង ២០០ប្រភេទ, ថនិកសត្វ ១៥ប្រភេទ, សត្វល្មូន ៣០ប្រភេទ, មច្ឆា៣៧ ប្រភេទ, កណ្ដូប ១៩ប្រភេទ, ស្រមោច ៣០ប្រភេទ និងសត្វផ្សេងៗទៀតជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRaxX7W73nCMA-gR5YVbD7qowvJDEcj5cBNoYlqEBCxt2PZFRurCJtRBAz3oV0obOeO2EVK1wu2HxpD8glPsmqXhiHAbsgKGJUeIV7EtA8Mtc4bJPV5YlqWVVEUw6yzJeNK36DSypANm6muH47FBk3I9L-cGzdaVtxuNZFZhynLubcyiCmOaUu67aqxP2/s1280/473623051_929817716006381_6788974682159224554_n.jpg
ក្នុងការធ្វើដំណើរមកកាន់ទីនេះ ភ្ញៀវទេសចរត្រូវទាក់ទងទៅកាន់មន្ទីរបរិស្ថានខេត្តរតនៈគិរីដើម្បីចុះឈ្មោះ និងបង់ថ្លៃសេវាចូលឧទ្យានជាតិជាមុនសិន រួចអាចបន្តទាក់ទងទៅកាន់សហគមន៍ដើម្បីជួលម៉ូតូ ឬស្វែងរកមគ្គុទេសក៍នាំផ្លូវដើម្បីមានភាពងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHIleggzdk0V9B9EBw9hC7-OnSL6YytyXcen4ENNsMBVclwQIeqmkc7q7rvwaEUOKRbERSU6TV83-l82S85jrWdByyIQYkWSkMPXf-IfmLyD0yq2TUD1c8e9OBbAaxRRvbI2yebfF5fJaFIq7BVQZyT7UgOaN0bC1RV98W5yeq3mzGJfZ6oIlDZYuj5cgi/s1080/photo_2025-05-07_15-59-55.jpg

នៅទីនេះស័ក្តិសមខ្លាំងសម្រាប់ភ្ញៀវទេសចរទាំងឡាយដែលពេញនិយមនឹងការសម្រាកបោះតង់បែបផ្សងព្រេង ដោយអ្នកអាចគយគន់មើលសម្រស់ធម្មជាតិពីលើវាលដ៏ធំល្វឹងល្វើយ, ទស្សនាសត្វស្លាប, សត្វព្រៃ ទស្សនាថ្ងៃរះ ឬលិច និងបើក្នុងលក្ខខណ្ឌធាតុអាកាសអំណោយផល នៅរាត្រីខ្លះវាក៏ជាទីតាំងល្អមួយដែលអាចឲ្យទស្សនាតារាសាស្រ្តបានផងដែរ៕