នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំដើម្បីពិនិត្យលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវទឹកទន្លេមេគង្គ។

នៅកិច្ចប្រជុំនេះ មានគោលបំណង ដើម្បីធ្វើឱ្យប្រសើរឡើងវិញផ្លូវទឹកទន្លេមេគង្គ ដែលមានប្រវែង ១០៦គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ ដល់ខេត្តកំពង់ចាម។

គម្រោងការស្តារទន្លេរមេគង្គនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលប្រកបដោយគត្តិបណ្ឌិតមួយទៀតដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនតាមជើងទឹក តាមដងទន្លេមេគង្គដ៏សំខាន់នៅក្នុងវិស័យដឹកជញ្ជូនដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនឆាប់រហ័ស។

ជាពិសេស គម្រោងនេះ នឹងសម្រួលឱ្យនាវាចំណុះ ៣ ០០០ DWT អាចធ្វើនាវាចរណ៍បានពេញមួយឆ្នាំ ដោយក្រសួងនឹងបូមស្តារកំណាត់ផ្លូវទឹកដែលរាក់ រៀបចំទីតាំងចាក់អាចម៍ដី និងការបំពាក់នឹងដំឡើងសញ្ញាជំនួយនាវាចរណ៍បន្ថែម៕