ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីព្រមានចាត់ការតាមផ្លូវច្បាប់ ដល់ក្រុមឈ្មួញដែលលួចនាំចូលទុរេនមានសារធាតុគីមីពីប្រទេសជិតខាង យកមកលក់នៅទីផ្សារកម្ពុជា ដោយសំអាងថាជាទុរេនក្នុងស្រុក។
ការប្រព្រឹត្តិបែបនេះ បើសិនជាមន្ត្រីគយ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធនៅតាមច្រកព្រំដែនកម្ពុជារកឃើញបែបនេះមែននឹងពិន័យដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់ជាធរមាន។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីគយ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធនៅតាមច្រកព្រំដែនកម្ពុជា បានដាក់ចេញវិធានទប់ស្កាត់ការហាមឃាត់ទុរេន ដែលមានសារធាតុគីមីលួចនាំចូលមកកម្ពុជា ខណៈដែលក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ហ និងសំណូមពរដល់ម្ចាស់អាជីវកម្មលក់ទុរេនចូលរួមគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កាលពីកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញវិធានការហាមឃាត់ការនាំចូលទុរេនពីក្រៅស្រុក ដែលមានសារធាតុគីមីនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដោយក្រសួងពាណិជ្ជកម្មបានសហការជាមួយភាគីពាក់ព័ន្ធបានចុះត្រួតពិនិត្យតាមច្រកព្រំដែន ដើម្បីបង្កាការនាំចូលទុរេនខុសច្បាប់៕