Home Blog Page 482

ថៃជាប់ចំណាត់ថ្នាក់ទី៨ គឺជាប្រទេសមានពលរដ្ឋកែភេ.ទ ច្រើនបំផុតលើពិភពលោក

0

ប្រទេសថៃ ៖ បច្ចុប្បន្ន ប្រទេសនានាបានទទួលស្គាល់មនុស្សកែភេ.ទ កាន់តែច្រើន និងមានច្បាប់ហាមរើសអើ.ង ផ្លូវភេទផងដែរ ទើបធ្វើឱ្យក្រុម LGBTQ+ អាចរស់នៅក្នុងសង្គមយ៉ាងមានសេចក្តីសុខ ទទួលស្គាល់ខ្លួនឯង និងគ្មានអារម្មណ៍ថា ខ្លួនជាមនុស្សចម្លែកទៀតទេ ។ World Population Review (WPR) គឺជាគេហទំព័រផ្តល់ទិន្នន័យពលរដ្ឋ សន្ទស្សន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាននៅទីក្រុង រួមទាំងប្រទេសនានាលើពិភពលោក បានបង្ហាញទិន្នន័យមនុស្សកែភេ.ទ សរុបនៅ៦២ប្រទេស និងចាត់ចំណាត់ថ្នាក់ប្រទេសមានពលរដ្ឋកែភេ.ទច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_1Ia3CEEMKGHzVMK4QrtxHg6FH0rX-XKDFVwE4M_H79vNJ3z6JRO75NRk-gHtTb7r8Iogco1GKco69t-FYyZtOvl5PMCk6vTs-4j305GQuPFBnXKaRfapoP4H6uhjWJwj6FLdpsRn0Y5ewAwNshKSqaUKrKs_WcSf5GTgxZ2wqx8mSN2fvv0uy5f3yLHj/s1200/image_2025-05-21_16-27-34.png

គេហទំព័រ World Population Review (WPR) បញ្ជាក់ថា ក្នុងចំណោម៦២ប្រទេស ក្នុងនោះ១០ប្រទេស គឺមានពលរដ្ឋកែភេទច្រើនជាងគេ រួមមាន ៖ ១-សហរដ្ឋអាមេរិក, ២-ប្រេស៊ីល, ៣-ហ្វ៊ីលីពីន, ៤-អាហ្វ្រិកខាងត្បូង, ៥-ម៉ិកស៊ិក, ៦-កាណាដា, ៧-នីហ្សេរីយ៉ា, ៨-ថៃ, ៩-សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង១០-ប៉ាគីស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANxUCi9Lx2sJ1AxYubRa2mvLsRDWSZmZGZwHLb9yH0Cv-oVSsNwlcha7cl3suKhKAWQGPVvV2q0ibZPrdarpeiuFxGHsRCTjiDbZmg6Zzo-1axWa4hc2t0OzC3mhaN897r71F2KVhYoKv4KoPi1INIsF0BtXTqKifOf9mKqIrvcds2liwef8r7lUCfeKt/s2000/image_2025-05-21_16-27-35.png

ប៉ុន្តែបើអ្នកជំនាញផ្នែកស្ថិតិពលរដ្ឋ គឺចំនួនមនុស្សកែភេទនេះ គ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ តាមរយៈការស្ទង់មតិ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣ ពុំទាន់ផ្លូវការទេ ដោយសារមនុស្សកែភេទមួយចំនួនពុំហ៊ានបើកចំហជាសាធារណៈ ពីព្រោះបារម្ភពីការរើសអើងក្នុងសង្គម និងការប្រឈមបញ្ហាផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1gneSCaUcj90OHNJeHzU42Ol3dAoiHmVWcrNPcyXIswy4I4WanDOjihNdWh1yc32LcsO4NA51Vre42tKxZIDexZyM5Lv3eMi_qkwlgzBHQwPDoQecsLa_KKisIJPYr48zCHb1yiExXVBwEiJ9-pZCdSJb0jyUHpfTH-88bHwX07c_sL8OE98bWFx9eFnz/s800/photo_2025-05-21_15-03-05%20(2).jpg

ចំណែកមនុស្សកែភេទនៅប្រទេសថៃ ក៏ទទួលការរើសអើងខ្លះៗដែរ ប៉ុន្តែរដ្ឋាភិបាលថៃបានផ្លាស់ប្តូរគោលនយោបាយ និងច្បាប់សំខាន់ៗពាក់ព័ន្ធនឹងការផ្តល់សិទ្ធិដល់អ្នកកែភេទ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិផ្នែកសុខភាព និងសេវាកម្មផ្សេងៗដូចពលរដ្ឋទូទៅ ។ នេះជាបោះជំហ៊ានយ៉ាងសំខាន់ដើម្បីឆ្ពោះទៅរកការបង្កើតសមភាពក្នុងសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgytc-4CPLYy6QOYlGIzxZuBQk35LjxDDCgHqkd_Ge6jVF4qMtIu6dfWnelphBp7ylls47yrhiQlMVf5nE37nCUCP2ooj0OMLIB8yv8cLc5je44m7juAe7FeBl0caUDrDMjjGOG10MJ5LttcXBHdIhUhSMi8_kLFXhkdnHuRRgkyY48CcHwknL4S_ltW3Uq/s800/photo_2025-05-21_15-03-05.jpg
បើទោះជាមានការទទួលស្គាល់ច្រើនក្តី ប៉ុន្តែមនុស្សកែភេទនៅតែប្រឈមនឹងការរើសអើងនៅទូទាំងពិភពលោក ហើយប្រឈមនឹងការចាប់ខ្លួន ឬប្រព្រឹត្តអំពើហិង្សា ។ ដូច្នេះ ធ្វើឱ្យមនុស្សភេទទី៣ ជាច្រើនបដិសេធពុំចូលរួមឆ្លើយតបការស្ទង់មតិ ឬការរាប់ចំនួនឱ្យបានជាក់លាក់ ។ ប៉ុន្តែនៅពេលការរើសអើងធ្លាក់ចុះនាថ្ងៃអនាគត វាអាចធ្វើឱ្យមនុស្សទាំងនេះហ៊ានប្រាប់ជាសាធារណៈថា ខ្លួនជាភេទទី៣ ឬកែភេទ ៕

ចេន លើកពី វណ្ណដា ចំៗបែបនេះក្នុងកិច្ចសម្ភាសន៍

0

តារាចម្រៀង Original Song ចេន ម្ចាស់បទ «ពងទា» បានលើកយកពីភាពជោគជ័យ នៃវិស័យហ៊ីបហបរ៉េបរបស់តារាចម្រៀងរ៉េប វណ្ណដា គឺបានមកដោយការខិតខំប្រឹងប្រែង ដោយខ្លួនឯង និងចង់ឱ្យអ្នករ៉េបជំនាន់ក្រោយយកការតស៊ូនេះធ្វើជាគំរូ។ ក្នុងនោះ ចេន បានបង្ហាញការសប្បាយចិត្តដែលឃើញវិស័យចម្រៀងរ៉េបបច្ចុប្បន្នទទួលបានការគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT5EiIVM7BQYDtjCd-bFijFnryC-0nNCWDHrCXJhFcDCuC3ma5ginhHh7Tc3RzRjl-JYoKrTp5hCurOAEcAaUnxVd0HgocmTZO-73qGgen1epL3zohMbVHxyz7OKmhzzaC7GSCXucNUNyigKUOYabzx4QW3an34QpeN7BHH_i8c99RpL7Ww_EvaMaaPpxz/s2048/image_2025-04-19_09-06-16.png
នៅក្នុងកម្មវិធី «អ្នកជិតខាង» ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះតារាចម្រៀង ចេន បានចូលរួមធ្វើជាភ្ញៀវកិត្តិយសដោយបានទម្លាយនូវរឿងរ៉ាវជាច្រើនទាក់ទងនឹងអាជីពការងារក៏ដូចជាជីវិតឯកជន។ ក្នុងនោះតារាចម្រៀង Original Song បានលើកយកឈ្មោះ សិល្បករ វណ្ណដា ចំៗក្នុងគោលបំណងចង់ឱ្យអ្នករ៉េបជំនាន់ក្រោយខិតខំ ដោយខ្លួនឯង ដូចជាតារាចម្រៀងរូបនេះទើបទទួលបានភាពជោគជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguDIDbLCqqlSJqMgrfTbLl-jnEqaYR1et0w0bCBRPdUlxTJ3_aEtqFTeZDmR9UT-grBAk5vtDZmDS2NF8Yz2L7fgEF1KNb4_QVY4StDpOEIm51SISpUZqcPg1MaehZz3WML2O6jUdLbVGoZYD8XB1MDGL8nGdfDUinslXk5VT1KuvPw0OgOvVLB20SVLt6/s1350/image_2025-05-21_09-02-55.png
តាមរយៈវីដេអូខ្លី ចេន បាននិយាយថា វណ្ណដា ធ្វើឱ្យសិល្បៈរ៉េបបានដល់សព្វថ្ងៃនេះគ្មាន អ្នកណាធ្វើឱ្យគាត់នោះទេ គឺ វណ្ណដា ខំដោយខ្លួនឯងទាំងអស់។ ម្ចាស់បទ «អាក្របី» បន្តទៀតថា បើនិយាយពីវិស័យហ៊ីបហបឬរ៉េបគឺជាសញ្ញាដែលលោកសប្បាយ ចិត្តខ្លាំង មែនទែនបើប្អូនៗជំនាន់ក្រោយមានការគិតដូចជា វណ្ណដា គឺមានការរីកចម្រើនខ្លាំង។ វណ្ណដា គឺមានការតស៊ូតាំងពីដើម ពេលជំនាន់គាត់ស៊ូពួកយើងដឹងកម្រិតតស៊ូ ដឹងការលើកដាក់ខ្លួនថាត្រូវដើរទៅផ្លូវណា ហើយវណ្ណដា ធ្វើបានសព្វថ្ងៃនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ទាំងអស់ គ្រាន់តែពួកយើងនៅផ្នែកពីរផ្សេងគ្នាមួយជាសិល្បៈរ៉េប មួយទៀតជា Band ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrfF_JHefPyyf5rrSBce_dsaD2KIQVbmkTIkww9jW6Z-s4oklHXe6zCGHpgakdGIn3lASjch8dXTjKvbFDd-Wf1mT2FuW460rJOpQTvCFOw-8FvsoqL2Px9fRNF2-N2SwFUFLPW86bPfWRnLeQhfjYBSk95YgRr82qeR0rcvB0TeU8kgPYAY2BwO2yMha0/s960/image_2025-04-19_09-06-18.png
តារាចម្រៀងរូបនេះ បានបន្តទៀតថា «កាលពីមុនស្រុកយើងនៅមានភាពបុរាណខ្លះដែរ មិនទាន់អាចទទួលយកបាននៃសិល្បៈហ៊ីបហប មានការអស់សង្ឃឹមតិចតួចនៅក្នុងនោះ ប៉ុន្តែពួកគាត់ធ្វើបានរហូតដល់ជោគជ័យក៏ក្លាយជាកម្លាំងចិត្តមួយទៀតសម្រាប់លោក បើអ្នកខាងហ៊ីបហបធ្វើបាន ខ្លួនលោកដែលជាតន្រ្តី Band ក៏ធ្វើបាន តែបើពួកយើងអត់ធ្វើអ្នកគាំទ្រម្តេចនឹងដឹង ត្រូវតែធ្វើឱ្យពួកគាត់បានដឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKIrBatdSyx5i3jDt0MoL4PFsRxyL4qDF4XU9xWyE5CT0jieX1CvvtBkBHqX1GCB4sFwLieeea34e6j6M3_BscR4o8uk3Cdsc4upPbP23nhBfQhtBSmnGqE7XwtmQcU1fxD6BHsmFl6fyCgNu3Rj1jY45xbFC7w-i2QaOdxtAeoisw9gF_-UUwfg-1yKw6/s2048/image_2025-05-21_09-02-52.png
ការលើកឡើងរបស់ ចេន នៅក្នុងកិច្ចសម្ភាសន៍ខាងលើ វណ្ណដា ក៏បានចែករំលែកបន្ត(Repost) នៅលើគណនីទិកតុករបស់ខ្លួនផងដែរ៕

គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល បញ្ចុះតម្លៃរហូតដល់១ម៉ឺនដុល្លារអាមេរិក ក្នុងឱកាសសម្ពោធការិយាល័យលក់និងផ្ទះគំរូថ្មី របស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ហូម

0

ភ្នំពេញ ៖ ដើម្បីជាការអបអរសាទរដល់ការសម្ពោធការិយាល័លលក់និងផ្ទះគំរូថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ២៤ និង២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល មានផ្តល់ជូនប្រម៉ូសិនពិសេសមិនធ្លាប់មានសម្រាប់អតិថិជនដែលកំពុងស្វែងរកទិញលំនៅឋានសម្រាប់រស់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglQZsgziCZ6-kBQbMQc4gLd6KSAyI9qGC-OtbdMDNSpqBh0ElYmhImtlIeSxm9t4BrZekEn4EC7T8BFPnrSb1pxK2S9qM_sj7fvZSEE8FkWgh7aDyGXXPDyuoDwokr7w7O3a5zU7rNn_F_f-3-Ng-v31_pkhpYdxq8b0jwA41h2pxQzctokSJoBaCP-VJe/s4500/WBG09959.jpg

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានសិរីមង្គល បានឱ្យដឹងថា នៅក្នុងឱកាសនៃពិធីសម្ពោធការិយាល័យលក់និងផ្ទះគំរូនេះ ក្រុមហ៊ុននឹងបញ្ចុះតម្លៃរហូតដល់ $១០,០០០ ដុល្លារអាមេរិកភ្លាមៗ។ សម្រាប់អតិថិជនដែលកក់ប្រាក់ក្នុងរយៈពេលបីថ្ងៃខាងលើនឹងមានឱកាសបង្វិលកងយករង្វាន់ជាច្រើនពី គម្រោង។ ចំនួនរង្វាន់មានកំណត់ អ្នកមកមុននឹងទទួលបានរវ្វាន់មុន ។ ម្យ៉ាងទៀតអតិថិជននឹងទទួលបានគូប៉ុងបញ្ចុះតម្លៃជាច្រើនពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ គ្រុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQpaiDD018dJUtSs674-96YGbfvQWlXYi6eMnaOg2HmtZ5-sKGiqW1pnELPvGlQs6PkN3wfDv1w4PHbQrw8yYuPTNzMUK296j7aC0UrhZJedE5ZIvCWmlcU-rQq_3UoMEXaPQ9jqFAXrIuyzEBjSWS37VVVpW0SE9koYpuDd4NF2uDNLdKRymuJ268J1ar/s4500/WBG00001.jpg

លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម ដើម្បីឆ្លើយតបចំពោះសំណូមពររបស់សាធារណៈជនជាច្រើន ជាពិសេសបងប្អូនដែលនឹងត្រូវមកធ្វើការនៅក្នុងប្រលានយន្តហោះអន្តរជាតិថ្មី ដែលបានស្នើឱ្យគម្រោងរៀបចំម៉ូដផ្ទះគម្រូថ្មី ទើបគម្រោងបានរៀបចំដេគរផ្ទះគម្រូឱ្យកាន់តែល្អស្រស់ស្អាត និងមានជម្រើសតុបតែងផ្ទះច្រើនជាងមុន ឆ្លើយតបទៅនឹងការចង់បានការរស់នៅក្នុងលំនៅឋានមួយកាន់តែទំនើប ស៊ីវីល័យ សោភ័ណភាពស្រស់ស្អាត និងកាន់តែងាយស្រួលក្នុងការរស់នៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjczUT3yfUx1Sqz2OfNARjskxhT50aEZIvC9TA3uCAuzKO9l-RPBYPcCevYHoZo3bp4C59UfIeF9Y1SwMTYNHa8Ef5CEc-EAiSCMR04gslfv0-RtSdJkOotiGPq2kpgRM3a8b71to8Se0XreiTctYpO3LQZiwSCzTybmXDN91ZVD2hTApBlWC8dAhaKDzqY/s4500/WBG00026.jpg

លោក យក់ សុធីរិទ្ធ បានបន្ថែមទៀតថា “ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងការទទួលបានលំនៅឋានមួយ ដែលមានស្តង់ដារ គុណភាពល្អ សោភ័ណភាពស្រស់ស្អាត មានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ និងបរិស្ថានរស់នៅប្រកបដោយសុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ ក្នុងតម្លៃជាង ៣ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។ ជាពិសេស អតិថិជនមិនតម្រូវឱ្យចំណាយបង់ពន្ធប្រថាប់ត្រា៤% ពេលផ្ទេរកម្មសិទ្ធិនោះឡើយ ដោយពន្ធប្រថាប់ត្រានេះគឺជាបន្ទុករបស់រដ្ឋ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2jhFA77_tC6qzeRsYAYBa0mhRdAs7__GpLbwmCycnuTBmcc6rn2lbjRJAcPoKmvFaFIBEspC7Ss1BSEiui4vD78B20cjl9cULB0LqceBkWj7OedolYo1OszehmYyBKZ_60nVXwbtEBGd539Jk8OcIAlMYMAF5G9cQhCgQp3Ymz8_SReWNl9OsWwDCMrvY/s4500/WBG00037.jpg

ទោះបីជាគម្រោងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងក៏ពិតមែន គម្រោងនៅតែបន្តអភិវឌ្ឍន៍ក្នុងគម្រោងឥតឈប់ឈរ ដើម្បីនាំមកនូវអត្ថប្រយោជន៍ថ្មីៗជូនអតិថិជនរបស់គម្រោង។ ជាក់ស្តែង គម្រោងមានភ្ជាប់បណ្តាញរថយន្តក្រុងសាធារណៈរបស់រដ្ឋ និងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋករទឹកស្វ័យតក្រុងភ្នំពេញ ចូលដល់ក្នុងទីតាំងគម្រោងតែម្តង។ រីឯតម្លៃផ្ទះវិញ គឺក្រុមហ៊ុននៅតែផ្តល់ជូននូវតម្លៃពិសេសជាង 30,000 ដុល្លារអាមេរិកប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់ប្រាក់ត្រឹម $៣៧៦ អាចចូលរស់នៅបាន និងបង់ប្រចាំខែតែ $១៨៨ អត់ការប្រាក់រហូតដល់ ៣០ ខែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQf8YFea39uj57wInfLniq8u9xbAEMf6N4-Deep-vIQLgArWKRw3kBkTkulYb5CkcMqJbpoteRreoCX3wNU6_aRNwpIqvpXvpqoH0yujh3g8R8NBv3zLUhxwiVCFaNShu6_-LC962o5EjIcnOfHv8QnSnNrQmaQ4eSCwcRId1x-oEJQcr_FOxNrLCF7RHq/s4500/WBG00062.jpg
ហើយអ្វីដែលកាន់តែពិសេសនោះ រាល់អតិថិជនដែលបានសម្រេចចិត្តទិញនៅក្នុងឱកាសបើកសម្ភោធការិយាល័យ និងម៉ូតផ្ទះគម្រូថ្មីនេះខាងមុខនេះ អតិថិជនអាចទទួលការចាប់រង្វាន់និងផ្តល់ជូនពិសេសៗជាច្រើនពីគម្រោង និងអាចចូលរស់នៅបានភ្លាមៗតែម្តង។ អាស្រ័យហេតុនេះ បងប្អូនដែលធុញទ្រាន់នឹងការស់នៅផ្ទះជួល គ្នានឯកជនភាព គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន ដោយត្រូវចំណាយលុយបង់ថ្លៃផ្ទះជួលប្រចាំខែផងនិងចំណាយផ្សេងទៀតផង ហើយមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនៅក្នុងគម្រោងរបស់យើង សូមអញ្ជើញមកទស្សនានិងកក់ប្រាក់នៅការិយាល័យលក់ផ្ទាល់ក្នុងរយៈពេល៣ថ្ងៃខាងលើកុំបីខាន ឬទាក់ទងតាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 ជារៀងរាល់ថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9NTFJjZUanJmNoTNfctKCBGZIeT7EdrWqSEuC957X2QGqexGopeQRZvIcToXNSyM34pOYjX5FpdUnLHfyvd_fWx8-BNNGKzdrA5yOUa6N_Qhrh6CDaw5DzeYHVscENK5C3msBfvxZJY_oqBYni3yxZE53KyWSkn-cjKO0opR8s_c0m199Q9oqicpUGxr_/s6000/WBG02885.JPG

គួរបញ្ជាក់ថាលំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេនិងទីមួយរបស់កម្ពុជា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់ អ្នកឧកញ៉ា សៀ ឬទ្ធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាពីសាធារណៈជនទូទៅ។ គម្រោងបានសាងសង់លំនៅឋានតម្លៃសមរម្យចំនួន 2457 ល្វែង និង សួនច្បារសាធារណៈចំនួន៣ នៅលើផ្ទៃដីជាង 23 ហិកតា ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំង ប្រកបដោយសក្តានុពលទាំងឱកាសការងារនិងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅប្រមាណ ១៥ នាទី ពីប្រលានយន្តហោះភ្នំពេញថ្មី ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoyxI05FTEr9lZEK0-cbOdrK2IDKDt_rvmwNotY-hQlw_1XwIW4_B4oaT_jIOBg_dGzBEo8cUKT4of50OOGh82NaXXTNoIsxJ7DiVyPFhCcDO3lH34qtwwk9gm0PCiBCoovWfy09SvqA4a3d6JJLTtlkhPU3OzxZscvB2zLVRjbh1hym-Ut37VOX49Bh0P/s6000/WBG02892.JPG

អាមេរិក ចោទចិន ថាជាអ្នកគ្រប់គ្រងមូលដ្ឋានទ័ពរាមកម្ពុជា

0

មជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានរកឃើញថា យោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរាម ហើយចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរាម។

ជុំវិញករណីនេះ នៅព្រឹកថ្ងៃ២១ ឧសភា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម ឈុំ សុជាតិ បានច្រានចោលចំពោះការចោទប្រកាន់របស់របាយការណ៍ភាគីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមនៃកងទ័ពជើងទឹកកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានលើកឡើងថា៖”សូមប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាថ្មីៗនេះ”។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា៖” រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាដាច់ខាត”៕

 

ជុំវិញរិះគ.ន់រឿង វណ្ណដា សរសេរអក្សរឡាតាំងសំនៀងខ្មែរ អាចារ្យធំ ថាលោកជាមនុស្សអព្យាក្រឹត ខណៈអ្នកគាំទ្រឌឺដងវិញ

0

ថ្មីៗនេះ វណ្ណដា បានធ្វើឱ្យបណ្តាញសង្គមហ្វេកប៊ុកផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីលោក បញ្ចេញសកម្មភាពយ៉ាងច្រើន។ ទោះយ៉ាងណា ចំពោះការសរសេរពាក្យថា ស្រួលបួលតិច ជាអក្សរឡាតាំងសំនៀងខ្មែរបានធ្វើឱ្យ អាចារ្យធំ ចេញមកប្រតិកម្មចំពោះតារារ៉េបរូបនេះ។ យ៉ាងណាមិញ ហ្វេនៗរបស់ វណ្ណដា បានចេញមកឌឺដងលោកវិញដោយលើកពី អតីតកាលរបស់ អាចារ្យធំ ។ ក្រោយហ្វេនមួយចំនួនរបស់ វណ្ណដា ជេរលោកមិនសំចៃ អាចារ្យធំ បានចេញមកបង្ហាញថាលោកជាមនុស្សអព្យាក្រឹត និងថាហ្វេនៗបែបនេះ ជាធនធានសម្អុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnNBozVwRIe52MBstHAK3jknsNKqsHq_I4_OoezNi3jFT3P5wVRbIo9WZT7eFT29j844F9oUmoT1OsvII6WOyyw87F-mysLqyPR4K3nKpbVtmOVuAH392s20Cfwoh7N4ICcMEU-a5_XKS5g-_AksL2OADf7R80-k5byoH2e0fHS6S8Cq5nRGeRgJYJ2W0/s2048/image_2025-05-21_09-02-58.png

បន្ទាប់ពីរិះគន់ វណ្ណដា ចំៗចំពោះការសរសេរអក្សរឡាំតាំងសំនៀងខ្មែរ ដោយ អាចារ្យធំ បានបង្ហោះថា «ស្រួលបួលបន្តិចមើល៍! (អក្សរដែលដូនតា ពលីជីវិតការពារ) Soul boul tic mer! (អក្សរខ្មាំងប្រឆាំងដូនតា)» បានធ្វើឱ្យអ្នកការពារខាងផ្នែកវប្បធម៌រូបនេះត្រូវបានហ្វេនៗមួយចំនួនរបស់ វណ្ណដា សម្រុកចូលទៅលុកលុយយ៉ាងខ្លាំង ព្រមទាំងជីកកាយអតីតកាលរបស់ អាចារ្យធំ ដែលសរសេរអក្សរឡាតាំងដូចគ្នា និងបញ្ជាក់ពាក្យដែលលោកដាក់ថា «Dj Ajathom» ពីក្រោយឈ្មោះជាភាសាខ្មែរក៏ជាអក្សរឡាតាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3QNf8XvGwHzW2VofJvxA31vFGzXRuxFQH_NSPmEgIDbOn_uNe3pgWHVnXSSlLbjk5kgC7zBTiO4NphUP-3ua_IBToh1mvAy9x_XZYP1EvIAy2cQgXQKYuhaSZKLSh2FQN_21hWzhj8Q_OEvNZsTUwwhC4eeK9i23hKH5LHo_qA9B3ND3G_ATsA6hvS5r0/s2048/image_2025-05-21_09-02-49%20(3).png

ក្រោយពីត្រូវបានអ្នកគាំទ្រមួយចំនួនរបស់ វណ្ណដា សម្រុកជេរនិងរិះគន់មកកាន់ខ្លួនវិញ អាចារ្យធំ បានបង្ហោះសំណេរមួយថាលោកជាមនុស្សអព្យាក្រឹតឃើញខុសថាខុស ឃើញ ត្រូវសាទរ។

អាចារ្យធំ បានបង្ហោះសំណេរយ៉ាងដូច្នេះថា «ធនធានសម្អុយដែលអាចនាំគ្រោះសម្រាប់ សង្គមជាតិមួយបានគឺ ហ្វូងហ្វេនពួកអាចេះតែហៃអើ! មិនចេះជួយកែ! ជួយប្រាប់! ជួយដាស់! បានតែខាងផ្កាប់មុខ បណ្ដោយឱ្យទំនោរនៃការគាំទ្រមិនបានឆ្លងកាត់ខួរ ឬក៏ឆ្លងហើយ តែខួរខ្វាក់ជំពាក់ដោយអស្មិមានះ។ ខ្ញុំជាបុគ្គលម្នាក់ដែលនិយមអព្យាក្រឹត ៖
ឃើញត្រូវសាទរ ឃើញខុសរិះគន់! សង្ឃឹមថា ហ្វូងហ្វេនៗផ្កាប់មុខទាំងឡាយបន្ថយការងប់នឹងអាយដលខ្លះទៅ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA_a_MLULeHdd_QBKrFtnBgzmXYUxJ3krVHSukw7mLYa60K-DEgRrxfUMANiXPLNVWWcF2hzRaJLRpUgnnubPThBIPn1mC0MJ00CopmQrESiOgmvmNLlvTwkvH2yucibPnuJ7GYZF601kaBLqh3AQf1IwsKRqXKK_Qx93sxQpalweawYOqJz-yWyeONiTi/s727/image_2025-05-21_09-02-49.png

ទោះយ៉ាងណា ភាពចម្រូងចម្រាសនេះមិនទាន់ចប់នៅឡើយទេ ស្របពេល អាចារ្យធំ រិះគន់ វណ្ណដា ហើយចំពេលតារាចម្រៀងរ៉េបរូបនេះបានបរិច្ចាគប្រាក់១០លានរៀលទៅមូលនិធិគន្ធបុផ្ផាទៀត បានធ្វើឱ្យហ្វេនៗមួយចំនួនរបស់ វណ្ណដា ឌឺដងទៅកាន់ អាចារ្យធំ បន្ថែមទៀត៕

 

 

កម្ពុជា គ្រោងកែច្នៃទឹកភ្លៀង ឱ្យក្លាយជាទឹកអាចហូបបានដោយសុវត្ថិភាព

0

រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បានបង្កើតគម្រោងប្រមូល និងកែច្នៃទឹកភ្លៀង ឱ្យក្លាយជាទឹកអាចហូបបានដោយសុវត្ថិភាព នៅតាមមន្ទីរពេទ្យរដ្ឋរបស់កម្ពុជា។

កិច្ចពិភាក្សានេះ បានពិនិត្យឃើញពី គុណប្រយោជន៍នៃទឹកភ្លៀង ដែលអាចកែច្នៃបាន សម្រាប់យកមកបរិភោគ។

គម្រោង នេះ ត្រូវបានលើកយកមកពិភាក្សា និងត្រៀមអនុវត្តឱ្យបានចេញជាផ្លែផ្កា គឺក្នុងគោលបំណង ផ្ដល់ជូននូវទឹកស្អាត ដល់បុគ្គលិក អ្នកផ្ដល់សេវាព្យាបាល និងសហគមន៍ ដែលនៅជិតទីតាំងអនុវត្ត គម្រោងសម្រាប់បរិភោគ ដោយសុវត្ថិភាព និងដោយបរិបទធម្មជាតិ។

បន្ថែមពីនេះ គំនិតផ្តួចផ្តើមនេះ ក៏តំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការធានាបាន នូវលទ្ធភាពទទួលបាន ទឹកស្អាតប្រកបដោយសុវត្ថិភាព និងអនាគត ដែលមានសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕

 

ចង់ប្តូរផ្លាកលេខម៉ូតូ ពី«រាជធានី-ខេត្ត» ទៅជាផ្លាកលេខ«កម្ពុជា» ដាច់ខាតត្រូវមានឯកសារទាំងនេះ

0

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន ឬយើងស្គាល់ជាផ្លាកលេខ “កម្ពុជា” សម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន។

ក្នុងនោះ ប្រជាពលរដ្ឋមានសិទ្ធយកផ្លាកលេខម៉ូតូចាស់ “រាជធានី-ខេត្ត” ទៅប្តូរយកផ្លាកលេខ “កម្ពុជា” បាន តែត្រូវស្នើសុំ ដោយត្រូវបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី “រាជធានី-ខេត្ត”។

ការស្នើសុំ ត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចជា៖
– ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ

សម្រាប់ពលរដ្ឋខ្មែរ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងវិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ ឬបណ្ណសម្គាល់យានជំនិះចាស់ និងផ្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម)

ចំពោះតម្លៃកម្រៃសេវាមាន២ប្រភេទ
ទី១ ការចុះបញ្ជីលេខពិសេស មានតម្លៃ ១២០.០០០៛
ទី២ ការរក្សាទុកលេខរាជធានី-ខេត្ត មានតម្លៃ ១.០០០.០០០៛

 

ហុងកុងនឹងពង្រឹងការស្រាវជ្រាវរកតេស្តជម្ងឺមហារីកមាត់ស្បូនតាមទឹកនោមឱ្យបានជោគជ័យ

0

ក្រុមហ៊ុន Phase Scientific International (PSI) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានប្រកាសអំពីការរៃអង្គាសបានទុនចំនួន ៣៤ លានដុល្លារអាមេរិកក្នុងវគ្គវិនិយោគស៊េរី A ដោយមានការចូលរួមពីមូលនិធិវិនិយោគឯកជន Value Partners Group និងអ្នកវិនិយោគផ្សេងៗទៀត។ ទុននេះនឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍តេស្ត Human Papillomavirus (HPV) ដំបូងគេរបស់ពិភពលោកតាមរយ:ទឹកនោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBZ63OxpiiScGEqXipRu7VuM1oaXp9RPkCe9flor8Qf4FcbD4VibxKHIuoFT4No2nRtL6fJadVd1333CsYaTaUe9dxIB9z_Nzvo8_abWINBPOh0rINJKU19D6qP3evv9KJQrEP-2sgiPtpI3o_zsMqKoV6qRyp0M4VY6CSybLXZalM2nvpTGy6nUDNXXU1/s540/image_2025-05-20_09-42-30.png
HPV គឺជាវីរុសមួយដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ផ្លូវភេទ ហើយវាជាមូលហេតុចម្បងនៃជំងឺមហារីកមាត់ស្បូន។ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ប្រហែល ៩៥ ភាគរយនៃករណីជំងឺមហារីកមាត់ស្បូនបណ្តាលមកពីការឆ្លងវីរុស HPV។ បច្ចេកវិទ្យាថ្មីរបស់ PSI មានគោលបំណងធ្វើឱ្យការធ្វើតេស្តកាន់តែងាយស្រួល មិនរំខានដល់រាងកាយ និងអាចប្រើនៅគ្រប់ទីកន្លែង ដោយប្រើប្រាស់ទឹកនោមជាសំណាក។ នាយកប្រតិបត្តិ និងស្ថាបនិក PSI លោក Ricky Chiu Yin-to បានបញ្ជាក់ថា ក្រុមហ៊ុនបានអភិវឌ្ឍបច្ចេកវិទ្យាជាសិទ្ធិប៉ាតង់សម្រាប់ប្រមូលនិងបន្សុទ្ធទឹកនោម ដើម្បីអាចចាប់បានសារធាតុបញ្ជាក់ជំងឺ (biomarkers) ដ៏មានប្រសិទ្ធភាពខ្ពស់ជាងវិធីធម្មតាដល់ទៅ ១០ ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK1XptrcA6plA293rbTJ7RgqsyImOde0AFp4xkXTR6ESsew5JbGrVblBR3ra21aCV-9hNIJhEZTX5AFGzfw6KG8xygzW3gi_lx4X-BhKF7aOq9ps0UjKmi6j7ljI0HboAWyZVPTKksfjaDHkEBJjRUq1aVRKSnEPN5N29QmUGbfiaR9gsdTXr2Lrg0rZ0l/s1020/image_2025-05-20_09-42-30%20(2).png

ការសិក្សាគ្លីនិកថ្មីដែលធ្វើឡើងជាមួយសាកលវិទ្យាល័យ Peking University Shenzhen Hospital លើអ្នកចូលរួម ១,000 នាក់ បង្ហាញថា តេស្តនេះមានភាពត្រឹមត្រូវរហូតដល់ ៩៣.៤% ក្នុងការរកឃើញដំបៅមុនជំងឺមហារីក និងអាចសម្រេចលទ្ធផលជាមួយនឹងតេស្ត Pap smear ស្តង់ដារមាសក្នុងអត្រា ៩៧%។ PSI គ្រោងនឹងពង្រីកការសិក្សាផ្នែកព្យាបាលលើអ្នកចូលរួម ២០,០០០ នាក់ នៅឆ្នាំក្រោយ ដោយសហការជាមួយមន្ទីរពេទ្យមួយនៅសាកលវិទ្យាល័យប៉េកាំង និងសាកលវិទ្យាល័យមួយនៅហុងកុង។ ប្រសិនបើលទ្ធផលបន្តល្អ PSI នឹងស្នើសុំអនុម័តពីអាជ្ញាធរច្បាប់សម្រាប់ការចេញលក់ជាសាធារណៈ រួមមាន FDA (សហរដ្ឋអាមេរិក) និង NMPA (ចិន)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-hp31NBTwEj94sTVjUms680E3XmdzcqNjOvIKvNmq5lNNo4BskJE6ii7CIFruvOFawR8k7m9APifNhUiIIcllKo8lCS4w3Scc2LuKK3-ACniTpimE_OHPwo9lq5kNPiQKQsoGf0zUQMvukL_4Kp9dzs0uZbGBj4LaGUTiCMngZdYu3tfFkydL1_gk5NtM/s1200/image_2025-05-20_09-42-30%20(3).png
PSI បច្ចុប្បន្នមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួននៅហុងកុង សិនជិន និងកាលីហ្វ័រញ៉ា ដែលអាចដំណើរការគំរូទឹកនោមសម្រាប់តេស្តនេះ។ កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុនបានទិញយកមន្ទីរពិសោធន៍ ONCO ដែលជាអ្នកផ្តល់សេវាតេស្តរោគស្ត្រីធំបំផុតមួយនៅហុងកុង។ PSI គ្រោងនឹងប្រើ ONCO ដើម្បីបន្តអនុវត្តតេស្តទឹកនោមនេះទៀតផង ហើយជំហានបន្ទាប់ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមវគ្គរៃអង្គាសស៊េរី B ក្នុងរយៈពេល ១២ ទៅ ១៨ ខែក្រោយ ដើម្បីគាំទ្រការចូលទីផ្សារ និងការធ្វើពាណិជ្ជកម្មតេស្តនេះ។ លោក Chiu បានបញ្ជាក់ថា ក្រុមហ៊ុនក៏កំពុងនឹងស្វែងរកដៃគូយុទ្ធសាស្ត្រដើម្បីពង្រីកសេវាកម្ម និងចូលទៅកាន់ទីផ្សារអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif_3XtN1DnYG4JkMIj6rmioGTMf5MHsCqWwjovqt__o2INVTF4ipVgmgd0RxG9CZCpv_zcRYLKJT8TvND-VrTdBf7kmEbNVR3eFtHfyqaHlrNQ27abodsVUzRnO7rhpWDDJC6pqYU3kHwkiKvy0anTobbDj-52PQww2IV6o54cEv5LngTFCS6yeGyl8vfx/s1156/image_2025-05-20_10-48-38%20(2).png
លើសពីនេះ ការធ្វើតេស្តនេះក៏អាចប្រើសម្រាប់បុរសផងដែរ។ ក្នុងប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក ករណីជំងឺមហារីកក្បាល និងកដែលបណ្តាលមកពី HPV បានកើនឡើងខ្ពស់ជាងមហារីកមាត់ស្បូន។ នេះបង្ហាញពីសក្ដានុពលទីផ្សារថ្មី និងឱកាសច្រើនសម្រាប់ការអភិវឌ្ឍន៍បន្ថែមនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ South China Morning Post នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ ២០២៥ នេះ៕

ជប៉ុនដាស់តឿនពលរដ្ឋពីការដាច់សរសៃឈាមខួរក្បាលដោយសារអាកាសធាតុក្តៅខ្លាំង

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសជប៉ុនប្រឈមនឹងអាកាសធាតុក្តៅខ្លាំងប៉ះពាល់ដល់សុខភាពពលរដ្ឋ ហើយសីតុណ្ហភាពនៅតំបន់ខ្លះបានកើនឡើងរហូតដល់ជាង៣៥អង្សាសេ ។ ហេតុនេះ រដ្ឋាភិបាលជប៉ុនបានដាស់តឿនពលរដ្ឋពីការដាច់សរសៃឈាមខួរក្បាលពេលអាកាសធាតុក្តៅខ្លាំង ដោយសាររាងកាយសម្របខ្លួនមិនទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT9XxINNrH7QLx4SlCmVcIiTxVc0qrxYPtrFLWX2j1hVTbo0L3P-selCw4FYqvjRSEr6Du32L7pMeq0OgtVkrl4eaWjfxt2OvsWpWNsRCl88M9iToDmNU1G4PsOJJyGXJFh0kzwhHmfc72e1jonguO40yIEAZmKe8e6ZZZZ2BRVgQzuoGiwNgXa74ZtDCa/s1280/photo_2025-05-20_16-57-35.jpg
ភ្នាក់ងារឧតុនិយមជប៉ុនបានជូនដំណឹងទៅកាន់ពលរដ្ឋ និងភ្ញៀវទេសចរឱ្យប្រុងប្រយ័ត្នការដាច់សរសៃឈាមខួរក្បាល ជាពិសេស ពលរដ្ឋជប៉ុនដែលមានសុខភាពខ្សោយ រាងកាយសម្របខ្លួនមិនទាន់ជាមួយការផ្លាស់ប្តូរអាកាសធាតុពីត្រជាក់ទៅក្តៅ ។ នៅថ្ងៃទី២០ ខែឧសភា អាកាសធាតុក្តៅបានគ្របដណ្តប់នៅតំបន់ខាងកើត និងខាងលិចប្រទេសជប៉ុន ហើយអាកាសធាតុនឹងបន្តក្តៅខ្លាំងថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRfBhRsd0stsm5kkMl5H8MQHHVnbpvbFOvgaDiOTQr0ab7gW98auabUnBbxPwD8A327utrK1Ftm57tNA0toU_5hfgVEqdAwQ6HSWRtLPWOcXrVGiW53EqU3H-VcYSiqGm_R4MNgYRGUBmqT4kpfkB_Vi3ULY67-50zdzsc1lk6aloZLZPcRLp6qGfhwTZC/s1200/image_2025-05-21_10-32-12.png
នៅថ្ងៃទី២០ ខែឧសភានេះ អាកាសធាតុកើនឡើងរហូតដល់៣៤អង្សាសេ នៅទីក្រុងអូសឹគិ ខេត្តយ៉ាម៉ាណាឈិ ខណៈទីក្រុងហាជិអូចិ ស្ថិតនៅភាគខាងលិចទីក្រុងតូក្យូ សីតុណ្ហភាពកើនឡើងដល់ជាង៣៣អង្សាសេ ។ រីឯទីក្រុងអិតុឈិម៉ាក់ ខេត្តហ្វូគុអូកាក់ និងទីក្រុងអាសាគុ ខេត្តហៀងហុ សីតុណ្ហភាពស្មើ៣៣អង្សា ខណៈសីតុណ្ហភាពនៅតំបន់កណ្តាលទីក្រុងតូក្យូ កើនដល់៣០អង្សាជាលើកដំបូងក្នុងឆ្នាំនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimYA52SMj26EfKxcMtVhERih_EHljwDQNm0xNhRV-uFHBL5cf9jv7jY_fLmqHWbXKmrbjd5Fr651ShXLQZLdvDcLOLBGkmPPY37TQhnIReit2ZDkEU545F9_4qvHRCYRSeDQYtQkdg51afAYIiDMCHfZOJ6u_RZNLTP-LUyqsKUlwN4QTwhCVcAuA6hpCL/s1000/image_2025-05-21_10-32-13.png
ភ្នាក់ងារឧតុនិយមជប៉ុនសូមឱ្យពលរដ្ឋគ្រប់រូបថែទាំសុខភាពរបស់ខ្លួនឱ្យល្អ ដើម្បីការពារការដាច់សរសៃឈាមខួរក្បាល ព្រមទាំងប្រើប្រាស់ម៉ាស៊ីនត្រជាក់ឱ្យបានត្រឹមត្រូវ ផឹកទឹកញឹកញាប់ និងចៀសវាងធ្វើអ្វីមួយនៅក្រោមកំដៅថ្ងៃ ។ រីឯក្រុមហ៊ុនផ្សេងៗចាប់ផ្តើមមានវិធានការការពារបុគ្គលិករបស់ខ្លួន ដូចជា ៖ ត្រួតពិនិត្យសុខភាពបុគ្គលិក ការសង្គ្រោះបឋម និងបញ្ជូនបុគ្គលិកទៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើក្រុមហ៊ុនណាមួយពុំចាត់វិធានការការពារបុគ្គលិកទេ ក្រុមហ៊ុននោះនឹងទទួលទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzOuaGJiSEnKWyoLGUo_YXJnsxXC1VF4oJSW0b5AfgO9YByCtd9wDJ_L2Bz3BLArP7v8iw-pXn5XufsV5YviAK6tAp5GFdLFMF6CytLPCAKT-ajKEDzfRSU41Mie6iXauhvBWP4lWzYlBlpjg5vxusz5Uh6PyM6VaOOpPl1yx5l_rUVbDyoopsOklRGkOU/s1280/photo_2025-05-20_16-57-35%20(2).jpg
ដោយឡែក អ្នកជំនាញសុខភាពណែនាំឱ្យប្រុងប្រយ័ត្នការបរិភោគចំណីអាហារផ្សេងៗ ពេលសីតុណ្ហភាពកើនឡើងខ្ពស់ ចាប់ពី២៥អង្សាសេ ទៅ៤០អង្សាសេ ពីព្រោះបាក់តេរីក្នុងចំណីអាហារនឹងធំលូតលាស់យ៉ាងឆាប់រហ័ស ។ ក្រៅពីនេះ គួរតែរង់ចាំឱ្យអាហារត្រជាក់សិន មុនពេលច្រកចូលក្នុងថង់ ឬប្រអប់ ដើម្បីកុំឱ្យប៉ះពាល់សុខភាព ៕

បោះរបស់៣យ៉ាងនេះចេញ ប្តូរបាននូវលាភសំណាងក្នុងលំនៅឋាន

0

ពេលខ្លះ របស់របរតូចតាចដែលយើងមើលរំលង ឬរក្សាទុករបស់ពុំចាំបាច់មួយចំនួន អាចជាឧបសគ្គរារាំងមិនឱ្យលាភសំណាងហូរចូលលំនៅឋាន ។ តាមក្បួនហុងស៊ុយ ការរៀបចំលំនៅឋានបានត្រឹមត្រូវ គឺពុំត្រឹមតែមានឥទ្ធិពលដល់ជោគវាសនាប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឱ្យលំនៅឋានក្លាយជាកន្លែងគួរឱ្យចង់រស់នៅ និងផ្តល់សេចក្តីសុខ ។ តើគួរបោះចោលរបស់អ្វីខ្លះ ដើម្បីឱ្យលំនៅឋានអាចអូសទាញទ្រព្យសម្បត្តិ និងភាពរុងរឿង?

១-គ្រឿងសង្ហារិមចាស់ខូចខាត ឬឈប់ប្រើប្រាស់ ៖ គ្រឿងសង្ហារិមចាស់ៗភាគច្រើនតែងតែរក្សាទុកដោយសារសោកស្តាយ ប៉ុន្តែបើតាមអ្នកជំនាញហុងស៊ុយប្រាប់ថា គ្រឿងសង្ហារិមចាស់ទាំងនេះធ្វើឱ្យថាមពលល្អនៅទ្រឹង ប៉ះពាល់ផ្លូវចិត្ត និងលាភសំណាងក្នុងលំនៅឋាន ។ ក្រៅពីនេះ គួរពិនិត្យមើលទូរសម្លៀកបំបាក់ ថតតុ ឬកន្លែងទុកសម្ភារៈផ្សេងៗ បើឃើញសម្លៀកបំពាក់រហែក និងចាកបែក ចូរយកទៅចោលជាបន្ទាន់ដើម្បីឱ្យលំនៅឋានមានសណ្តាប់ធ្នាប់ និងមានទីធ្លាទូលាយទទួលយកថាមពលល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW47yjutqHPZsqsCs77-g2YulPjxqZqdHqnECfNvP8rACQ1hFIH0eHmPerJ1OJVdjTVqjRdN3aVc1VY1Ze8ofr3MV7AtYzv5cILmXfUfGgwumfyMAPkmS20fUoXDujqqa8Vs_sQc9cNxq1YgOT31RDfY4PV1JEYPhmmy4S52XfQg5yE0tn75gb0QJkjELM/s1400/image_2025-05-21_09-52-14.png

២-រុក្ខជាតិក្រៀមស្វិត ឬផ្កាក្លែងក្លាយ ៖ រុក្ខជាតិស្រស់បៃតងតំណាងឱ្យជីវិតស្រស់បំព្រង ប៉ុន្តែបើរុក្ខជាតិក្រៀមស្វិត ឬផ្កាជ័រ វាតំណាងឱ្យភាពស្រពោន ហើយលំនៅឋាននឹងទាក់ទាញតែថាមពលអាក្រក់ ។ យើងនឹងមានអារម្មណ៍ធុញថប់ បាត់បង់ភាពរីករាយ ប៉ុន្តែយើងអាចរករុក្ខជាតិណាដែលទាក់ទាញមាសប្រាក់មកដាំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Ic7xyBaFGmnMuo-iWLPyhk-V0Bt71hWnPBO9Xd7XQv59yVVQ8DoI4DkIM09a7rODATvr_5nWvo_PlH0J9v7Ol0cGYhn3Ss7dOexkKOSaeaCcm1BQEZ_BDyUS_ZrLq4g_68v3FM5YhrukuF0ydM740iz9_Mn1wngmg1VJHz3Ak1AGKhPgr0ywp0aNiIyk/s1200/image_2025-05-21_09-52-16.png

៣-របស់របរពាក់ព័ន្ធនឹងការចងចាំអាក្រក់ ៖ រូបភាពប្តី-ប្រពន្ធដែលបានលែងលះគ្នារួចហើយ ឬវត្ថុអនុស្សាវរីយ៍មិនល្អពីអតីតកាលអាចមានតម្លៃសម្រាប់ផ្លូវចិត្ត ប៉ុន្តែវាប៉ះពាល់ដល់ការទាញថាមពលល្អក្នុងលំនៅឋាន ។ ហេតុនេះ ចូរបំភ្លេចចោលនូវការចងចាំមិនល្អពីអតីតកាលដើម្បីដោះលែងខ្លួនឯង ហើយផ្តោតលើជីវិតបច្ចុប្បន្ន និងរឿងរ៉ាវល្អៗដែលបម្រុងចូលមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnysA9MCxY4to0e6i14ozlPVP_Pvt0BDCVq9MR6YtQrBeetUtsgepBQy_q5i_q_vxaw1MDummRo6zCgVKlFO67h9fvXR-LUR-jgeTVTJ7hjZy8u4yFVRn6rn5dikssVn3B5m7FWXcJ1x3CdKLDNYbur8FeTZ8Ut_QMBHp3Gp5ID8J8IE2ZAEGLOOdnvV9e/s1188/image_2025-05-21_09-52-16%20(2).png

សរុបមក ការបង្កើនថាមពលល្អក្នុងលំនៅឋាន គឺចាប់ផ្តើមពីការបោះចោលរបស់របរទាំង៣យ៉ាងនេះ បន្ទាប់មក តុបតែងលំនៅឋានតាមកលក្ខណៈហុងស៊ុយ ដោយមានពន្លឺធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ ។ ហុងស៊ុយពុំមែនជាវេទមន្តទេ ប៉ុន្តែវាទាមទារឱ្យមានការយល់ដឹង តាំងចិត្ត និងអនុវត្តជាប្រចាំ ។ ចូរសាកល្បងផ្លាស់ប្តូរជីវិតដោយការយករបស់ទាំងនេះចេញពីផ្ទះ ពេលនោះ យើងនឹងឃើញថា ថាមពលល្អចូលមកក្នុងជីវិតពុំនឹកស្មានពុំដល់ ៕