Home Blog Page 481

Lee Jae Wook រងការរិះគ.ន់ ក្រោយនិយាយពី Karina អតីតមិត្តស្រីរបស់ខ្លួន

0

តារាសម្តែង Lee Jae Wook បានប្រឈមមុខនឹងការរិះគន់ពីសំណាក់អ្នកគាំទ្របន្ទាប់ពី និយាយអំពីទំនាក់ទំនងអតីតកាលរបស់លោកជាមួយ Karina សមាជិក aespa ទោះបីជាអ្នកទាំងពីរបានបែកគ្នាជាងមួយឆ្នាំមុនក៏ដោយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEdokNi5zBKnH1G2t7O2dbcPfvli5XU_JUjVCKq09_RiVnDVEuMObk8IFkSyTMC6pumhKZWgtKyGY9_dFv0NFzOlOH6uDaKsMCoXAlWnGeHned5ek_sYCcGjuE-m2kWKJcl4SslCQFDTT-PRb96NOgIX6XH3wT-3EDTYO5pAvcl649mV7ZO1OFsoRJGZqJ/s704/image_2025-05-21_12-00-11%20(2).png

    កាលពីថ្ងៃទី ១៩ ខែឧសភា តារាសម្តែង Lee Jae Wook បានធ្វើបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ដើម្បីផ្សព្វផ្សាយរឿងភាគថ្មីរបស់ Netflix ដែលមានចំណងជើងថា «Dear Hognrang» ដែលលោកគ្រងតំណែងជាតួឯក។ តាមប្រព័ន្ធបានរាយការណ៍ថា កាលពីខែកុម្ភៈ កន្លងទៅ ដំណឹងដែលថា Lee Jae Wook និងតារាចម្រៀងស្រី Karina កំពុងទាក់ទងគ្នាបានក្លាយជាប្រធានបទក្តៅ។ នៅពេលនោះតារាសម្ដែងកំពុងតែថតរឿង។ នៅពេលត្រូវបានគេសួរថាតើព័ត៌មានណាត់ជួបប៉ះពាល់ដល់ការងាររបស់លោកដែរឬទេ តារាសម្តែង Lee Jae Wook បានឆ្លើយថា «វាពិតជាមិនប៉ះពាល់ដល់ការចូលរួមក្នុងតួនាទីរបស់ខ្ញុំទេ។ ប៉ុន្តែប្រសិនបើខ្ញុំនិយាយលម្អិតខ្លាំងពេក វាអាចនឹងក្លាយទៅជារឿងផ្ទាល់ខ្លួនពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmOLitqVzcvSRX8mVh6M-giWhM0v_zlkjZNyYZBTkrVAd__j_YGsd1RsWsZbJfTKaW29lgPoIOV_MIzaCQq2cvfZRFiGaz3RDJnDKcls_QmfZZawI0yCLt17G8IWE5W8jT8qTZHuMmp7jKmPLVU008FoU8rAWGrIR4vUN3Z4iOzp1HYOLZz0GU19EYT1Fx/s736/image_2025-05-21_12-00-08%20(3).png

    ទោះបីជា Lee Jae Wook ឆ្លើយតបយ៉ាងខ្លី និងប្រយ័ត្នប្រយែងក៏ដោយ ប៉ុន្តែអ្នកគាំទ្រ Karina ជាច្រើនបានសម្តែងការខកចិត្ត និងប្រតិកម្មចំពោះការចែករំលែករបស់ តារាប្រុសរូបនេះ។
    អ្នកគាំទ្ររបស់ Karina បានចោទប្រកាន់ Lee Jae Wook ថាបានប្រើឈ្មោះអតីតមិត្តស្រីរបស់ខ្លួនដើម្បីផ្សព្វផ្សាយភាពយន្តរបស់លោក។ ពួកគេបាននិយាយថា តារាសម្តែងអាចបដិសេធទាំងស្រុងក្នុងការឆ្លើយសំណួរនេះ ប៉ុន្តែលោកនៅតែចេតនាលើកឡើងពីទំនាក់ទំនងចាស់។ ទន្ទឹមនឹងនេះ Karina ត្រូវបានរិះគន់ចំពោះការណាត់ជួប Lee Jae Wook ហើយនាងមិនដែលបាននិយាយអំពីបញ្ហានេះម្តងទៀតទេចាប់តាំងពីពួកគេបែកគ្នា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPOsCNBrspvNVETMCoWF_88Og_ZIo3vaRLqLif5WS2SLIpyFZho8xa8rPtHwgf22a0QwSrYS6XLEU9lZfV36aFrBBDKJk0i1OLEo6mIIjvRTC_oZbnzskPZX7lmctu4xLAkuLfzNvWxXyyDui16jVJ3YZGeUF5bIJYRuAanYGK0b8FNl2ETP7UP98Sq51u/s1349/image_2025-05-21_12-00-11.png
    គួរបញ្ជាក់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានបង្ហាញព័ស្តុតាងដំបូងថា Karina និង Lee Jae Wook មានទំនាក់ទំនងស្នេហានៅចុងខែកុម្ភៈ ឆ្នាំ ២០២៤ ។ ក្រោយពីមានព័ត៌មាននេះមក មានអ្នកគាំទ្រមួយក្រុមបានចេញមុខរិះគន់សមាជិក aespa រូបនេះ ព្រោះគិតថាលឿនពេកសម្រាប់តារាស្រីជំនាន់ទី ៤ ដែលមានសកម្មភាពស្នេហា ហើយមិនត្រឹមតែប៉ះពាល់ដល់ Karina ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក្រុម aespa ទាំងមូលផងដែរ។ ក្រោយមកនៅថ្ងៃទី ៥ ខែមីនា Karina បានបង្ហោះលិខិត សូមទោស ដែលសរសេរដោយដៃ ទៅកាន់អ្នកគាំទ្រនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyUWr2m3Ofbmdbpo2PWNdpqxCpgHPm8uTlGA6g97WiYQdoxkWPlLUW8-43uc-ES9623bthDnflpyM2pQP89pD0nhJeATM4Zpa3HVAg72fThzPH40MH472H5fPCf3_fwGo-r-kgyHJUZBvU2bLvacIIp8fbuE935Y6bB9WUMrpqFPM2lIAQ83ekKyY2x6NO/s736/image_2025-05-21_12-00-08.png

    ខណៈពេលដែល Karina ជាមិត្តស្រីស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង Lee Jae Wook ហាក់ដូចជាមិនមានសកម្មភាពអ្វីឡើយ។ ប្រហែល ៥ សប្តាហ៍បន្ទាប់ពីការបង្ហោះរបស់ Dispatch គូស្នេហ៍មួយគូនេះបានប្រកាសពីការបែកបាក់របស់ពួកគេ។ ក្នុងអំឡុងឆ្នាំចាប់តាំងពីពេលនោះមក Karina បានផ្តោតលើសកម្មភាពតន្ត្រីរបស់នាង មិនដែលនិយាយពីទំនាក់ទំនងចាស់របស់នាងនៅក្នុងសកម្មភាពផ្សព្វផ្សាយនោះទេ៕

Forbes បដិសេធ Selena Gomez ថាជាមហាសេដ្ឋី

0

ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់តារាចម្រៀង និងជាតារាសម្តែង Selena Gomez មានចំនួន ៧០០លានដុល្លារ ដែលមិនទាន់បានចូលក្នុងចំណាត់ថ្នាក់មហាសេដ្ឋីដូចដែលបានរាយការណ៍ពីមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGeOaLRGEY8_v1VIv-6uDiiBV2Wv989t1PvZoVZgsgH3uUSeP2uqTngNUOqCtLKwPN9vw4igXzMAmZSAqPnRarZSIL9FiM8em6pqCLdxGezxTqs0vcfBTzsvP_9z0xLJhwdAfy9KgFOk-KssvBffeo5VERQhypxcKXD21kC02Z1u3UNzE6PmK57KPV7xSo/s1486/image_2025-02-20_11-17-20.png

ថ្មីៗនេះ ទស្សនាវដ្ដី Forbes បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលវាបានបោះពុម្ពអត្ថបទមួយដែលមានចំណងជើងថា «ហេតុអ្វីបានជា Selena Gomez មិនមែនជាមហាសេដ្ឋី?» នៅក្នុងការចុះផ្សាយនោះ Forbes បាននិយាយអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Wondermind ដែលបង្កើតឡើងដោយតារាចម្រៀងនិងតារាសម្តែងជនជាតិអាម៉េរិក រូបនេះក៏ដូចជាការពិតអំពីទ្រព្យសម្បត្តិរបស់ Selena ដែលត្រូវបានគេនិយាយថាលើសពី ១ ពាន់លានដុល្លារក្នុងការវិភាគហិរញ្ញវត្ថុពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWu50FbKJXrU8YE-IbSnERa1I1j8lbg29mc1yiMyjBz3HOZMlP59YEVcp_XFNw_29LjBu60oq72rAOHw7xjF5IO6nQ8ZoA3iPRYAK_Xudgurz5lpOZXtgLLLUSuhwZPgNx2hg7BLawc1f0w166X6a8gbfMvPYgFKEkV-TqwFR_6d5i4MKQ2Ok9hry9mpzu/s2048/image_2025-02-20_11-17-21.png

នៅឆ្នាំ ២០២៤ Bloomberg បានប្រកាសថា Selena Gomez បានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១.៣ ពាន់លានដុល្លារ។ ប៉ុន្តែបើយោងតាមរបាយការណ៍ចុងក្រោយរបស់ Forbes ទ្រព្យសម្បត្តិរបស់នាងគឺត្រឹម តែ ៧០០លានដុល្លារប៉ុណ្ណោះ។ យ៉ាងណាមិញ តារាចម្រៀងរូបនេះ ស្ថិតក្នុងបញ្ជីស្ត្រី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់អាម៉េរិក និងជាតារាដែលមានទ្រព្យ សម្បត្តិច្រើនជាងគេ។
Forbes បានវិភាគថាទ្រព្យសម្បត្តិភាគច្រើនរបស់ Selena បានមកពីភាគហ៊ុន ៥១% របស់នាងនៅក្នុងក្រុមហ៊ុនគ្រឿងសំអាង Rare Beauty ដែលនាងបានបង្កើត ឡើងក្នុង ឆ្នាំ២០១៩។ ក្រុមហ៊ុនគ្រឿងសំអាងនេះធ្លាប់បានធ្វើឱ្យមានការរំជើបរំជួលជាមួយនឹង ប្រជាប្រិយភាពនៃក្រែមលាបមាត់។ ម៉ាកយីហោនេះបានរាយការណ៍ថាប្រាក់ចំណូល ៣៦៧លានដុល្លារនៅឆ្នាំ២០២៣ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQh4Y-7Cd8xn4-o7H9hpVZujuPwZ8u1iiFq6nq2lLKNtW0dbeIf6E5N17E-ZoyOlUTKDthUi4_2CiatwBhNH1clu-f4BH5YhtuImvBeHjE6LJllqaPxT7t5fzLuQEpND7Alt_cNbaJ1Hp0Um5ojyoXe8TcVX88sQF5apY4ZUDR1Gy47uAsbHM3ycr8ZO0V/s2649/image_2025-03-03_10-11-48.png
ទស្សនាវដ្ដី Forbes បានវាយតម្លៃក្រុមហ៊ុនគ្រឿងសំអាងរបស់ Selena ប្រហែល ១.៣ ពាន់លានដុល្លារ ដោយផ្អែកលើមតិរិះគន់ពីអ្នកវិភាគឧស្សាហកម្មសម្រស់។ ប៉ុន្តែអ្នកជំនាញក៏កត់សម្គាល់ដែរថា ការវាយតម្លៃរបស់ក្រុមហ៊ុនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បន្ថែមពីលើ Rare Beauty Selena រកបានប្រាក់ចំណេញប្រហែល ៩០ លានដុល្លារក្នុងរយៈពេលជាច្រើនឆ្នាំពីកម្មវិធីទូរទស្សន៍ តន្ត្រី កិច្ចសន្យាផ្សាយ ពាណិជ្ជកម្មម៉ាកយីហោ និងដំណើរទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLFQb7VoP01PFnC-FJWitTQgFJ2s7oyGGUzJISaPYb24NFQ1ZV0t_zLIYLnHNzj3_QCf1NRS-yaKF5r-Ym4hOu1xvRR7y3wCP_gR0TnmLFtNqe8kwEvXJYdu9mScF4qoXW0c_6zGahXuKLPy5ciDsKfMIT3NDms3Vtx8lVR1LjW5VKltSoWYCk0ZrGr42s/s1500/image_2025-03-03_10-11-52.png

ក្នុងនោះ Selena ទទួលបាន ៣០ លានដុល្លារពីកិច្ចសហការឆ្នាំ ២០១៧ ជាមួយ Puma ។ ប្រាក់ចំណូលរបស់នាងប៉ាន់ស្មានចំនួន ២៤លានដុល្លារបានមកពីរឿងកំប្លែង ដែលឈ្នះពានរង្វាន់ Emmy ដែលមាន ចំណងជើងថា «Only Murders in the Building »ដែលនាងបានបម្រើការជាផលិតករប្រតិបត្តិ និងសម្តែង។ Selena ក៏មានតួនាទីសំខាន់ក្នុងភាពយន្តដែលទទួលបានពានរង្វាន់អូស្ការ «Emilia Pérez» ។ តួនាទីនេះក៏បានជួយឱ្យនាងទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ Golden Globe សម្រាប់តួឯកស្រីដែលគាំទ្រល្អបំផុតក្នុងភាពយន្ត។ ហើយនាងគឺជាផលិតករប្រតិបត្តិក្នុងរឿងភាគដ៏ចម្រូងចម្រាសរបស់ Netflix «13 Reasons Why»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqUqWWKISpjbU5auoxJlL4aAx-G5dssaM-ZRsh5rsUnSn6FvkZ87yJgBJkylzosKdO5bvljC3bSLOMUPKClc61yKaX_gE5gxto_Uzop2d_xXOs2_cY8P1Vb9UFh25iPU86dVBR00LaTiGDazRT6itf1JpwkjdNMCu-RJKoLU2ssHE6xhuhax-y4z1FGC3O/s1800/image_2025-03-03_10-11-53.png

អចលនទ្រព្យរបស់តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះក៏ទាក់ទាញការចាប់អារម្មណ៍ផង ដែរ។ ក្នុងឆ្នាំ២០២០ Selena បានចំណាយប្រាក់ជិត ៥ លានដុល្លារលើផ្ទះ របស់នាង នៅ Encino ។ ថ្មីៗនេះនាងបានទិញអចលនទ្រព្យតម្លៃ ៣៥ លានដុល្លារនៅ Beverly Hills ជាមួយគូដណ្តឹងនិងផលិតករតន្ត្រី Benny Blanco ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpXSGX6P30Q0l-vtGTzwdaHrKwAKsflULt9-DgcIjium4LwqFAiTgdxDrhLOCbCbwF_hLTHzVgQG8R_83-ELsJ7evfVbqiOwT0yPa8YqJdyw2tRdDjRCIsqoRSFihr_Hiim1BJvQrsrULNrzwZ5KX37bLjwmou-4pLn7KYa5DZaw5RfKIrAWfLGp6qZkom/s770/image_2025-03-03_10-11-57%20(2).png
កាលពីមុន Forbes បានរាយការណ៍ថា Wondermind ដែលជាក្រុមហ៊ុនសុខភាពផ្លូវ ចិត្ត Selena Gomez បានបង្កើតជាមួយម្តាយរបស់នាងក្នុងឆ្នាំ ២០២១ បានប្រឈម នឹងបំណុលរាប់ម៉ឺនដុល្លារ។ នាយកប្រតិបត្តិរបស់ Wondermind ថែមទាំងបានប្រាប់ បុគ្គលិកថានាងត្រូវបញ្ចាំផ្ទះផ្ទាល់ខ្លួនរបស់នាង ដើម្បីរក្សាការចាប់ផ្ដើមអាជីវកម្មដែល កំពុងជួបការលំបាក។ វាមិនច្បាស់ទេថា លុយផ្ទាល់ខ្លួនរបស់នាង Selena Gomez បានវិនិយោគនៅក្នុង Wondermind ប៉ុន្មានឆ្នាំមកនេះ។ ប៉ុន្តែក្រុមហ៊ុនបានជួបការលំបាកក្នុងការស្វែងរកមូលនិធិ ហើយបានធ្លាក់ចុះលើប្រាក់ឈ្នួលបុគ្គលិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDV-A4nQzngrKsOTwrE5ay5y0HB2jOhkqWq9Ofrb3i6HOIopCm99_hLHRNE-LZnGAke-XayMDOI6i_kmEgg1-WRxpbHTHRT_n7E7mYyR0r9K1-wkCxV7XLyESpZ6qV0BBzM03LIFAiq9VRW5U20uQbiEz6Zpm0Ib2edRhPd33MRHc78WwRL8248gCLL6Sg/s1606/image_2025-03-03_10-11-57.png

យោងតាមបុគ្គលិកមួយចំនួន Selena ស្ទើរតែមិនចូលរួមក្នុងការងាររបស់ Wondermind ដោយសារតែរវល់ការងារផ្ទាល់ខ្លួនរបស់នាង។ នាងបានថតរដូវកាលទី ៥ នៃ «Only Murders in the Building» នៅទីក្រុងញូវយ៉ក ហើយផ្តោតលើក្រុមហ៊ុន គ្រឿងសំអាង Rare Beauty ។ អ្នកជំនាញបានទស្សន៍ទាយថាក្រុមហ៊ុនគ្រឿងសំអាងនេះអាចទទួលបានភាពជោគជ័យលើសពីកេរ្តិ៍ឈ្មោះរបស់ Selena ៕

ព.ងត្រីនៅបាតសមុទ្រមានរូបរាងប្លែករហូតដល់ពលរដ្ឋជប៉ុនថាជាសាច់ក្រក ឬសត្វប្លែក

0

ប្រទេសជប៉ុន ៖ ក្រោយពីសារមន្ទីរសត្វក្នុងទឹកនៅប្រទេសជប៉ុន បង្ហោះរូបភាពសត្វប្លែកនៅបាតសមុទ្រទឹកជ្រៅ បានធ្វើឱ្យពលរដ្ឋជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមទៅលើរូបរាងរបស់វា ។ សត្វនេះមានរូបរាងជាកំណាត់ៗជាប់គ្នាដូចសាច់ក្រកចងខ្សែ មានពណ៌ឈូកខ្ចី ក្រោយមក ទើបបុគ្គលិកសារមន្ទីរសត្វក្នុងទឹក ចេញមុខបកស្រាយថា វាជាអ្វី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxT1WltJUaPPh2Q_kQ_GIB4cmh1LWCV32nYlzRZvdDlACFvpKBtUxwH582edEg5nuOsP0iCOffC8gVSTfNnsFU1dpQOobifJ_piTMg_Y9dwrpCTcNMsMWx24p1GtcMMiERLwF9X8OcH1iEhg9L04CrQKud6DOU6LwhVo_4HhXLnpUVN_Efat1DdJeV_jGO/s718/image_2025-05-22_08-57-59.png

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា បុគ្គលិកសារមន្ទីរសត្វក្នុងទឹក នៅទីក្រុងឈិមិស៊ុ ខេត្តឈិឈុអូកាក់ ប្រទេសជប៉ុន បានប្រទះឃើញសត្វប្លែកម្យ៉ាងនៅបាតសមុទ្រទឹកជ្រៅ ដែលមានរូបរាងស្រដៀងសាច់ក្រកតូចៗ ពណ៌ឈូកខ្ចី និងថតរូបបង្ហោះក្នុងបណ្តាញសង្គម X ។ អ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងពេលឃើញរូបភាពនេះ ហើយមនុស្សជាច្រើននិយាយលេងសើចថា វាដូចគ្នានឹងសាច់ក្រកទើបធ្វើរួចថ្មីៗដែលធ្លាក់ទៅបាតសមុទ្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkU0VlZADVluzyryBiaoo3y8WOUKOPHvwleRTRWhE32KLqRr9lhpBQXAdiPVuCelAbm2lr0xT8Cyn23J9zqG3NiAHKDdiYS_BGYmp2mAMZMXKLX5RDoVkmR8r5f5f-o-NYyXuDyapKt97GpZz_zwQjGqSTAp_rKTUp-H3BO2alCtwNYnfZzN_E8TvwHFG_/s1200/image_2025-05-22_08-57-57.png
បើតាមរូបភាពបង្ហោះក្នុងបណ្តាញសង្គម គឺវាមានលក្ខណៈស្រដៀងនឹងសាច់ក្រកតូចៗតភ្ជាប់គ្នាជាកំណាត់! ពណ៌ឈូកខ្ចី ហើយខាងសារមន្ទីរបានសរសេរបែបកំប្លែងក្នុងបណ្តាញសង្គមថា «យើងចាប់ផ្តើមបង្ហាញសាច់ក្រកនៅបាតសមុទ្រទឹកជ្រៅ» ។ ការបង្ហោះរូបភាពនេះធ្វើឱ្យពលរដ្ឋជប៉ុនចាប់អារម្មណ៍ ហើយថែមទាំងចង់យកមកបរិភោគទៀតផង ខណៈអ្នកខ្លះគិតថា វាជាពងត្រី និងចង់ចាប់សាកមើល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtKmrKq0v1qcWxpDkAa8oDsauZe9ALAyziSG1CNG8M0TVRoK5SSRhSeCTgWAy9MtfSbTuRkDVVN-yihCMAQmYCxftyhtdovtfQRuYtj3XQw5l0Aef70r_Z7ndhgW9WdgelLUH6sfgUDjucZ7Mj-GbZJYdDdF04junxkn0OrNMZTdpd1-A5PFBffhbobF_x/s640/image_2025-05-22_08-57-58%20(2).png
ក្រោយមក បុគ្គលិកសារមន្ទីរសត្វក្នុងទឹក បកស្រាយថា សត្វមានរូបរាងស្រដៀងសាច់ក្រកនេះ តាមពិត គឺជាពងរបស់ត្រីហាក់ហ្វីស (Hagfish) ដែលភាសាជប៉ុនហៅថា «នូតាក់អុណាក់គិ» ។ ពងត្រីនីមួយៗមានប្រវែងស្មើសាច់ក្រក ហើយវានឹងញាស់ជាត្រីហាក់ហ្វីស ១ក្បាល ដែលត្រូវចំណាយពេលរហូតដល់ជាង១ឆ្នាំឯណោះ ទើបញាស់ជាត្រី ។ បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ថា តើពងត្រីទាំងនេះកើតឡើងដោយសារការបង្កាត់ពូជឬយ៉ាងណាទេ ប៉ុន្តែបុគ្គលិកសារមន្ទីរនឹងព្យាយាមថែទាំពងត្រីទាំងនេះយ៉ាងយកចិត្តទុកដាក់ រហូតដល់ពេលញាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGNVT9buzthVxULW2ALE_7yXgK9RUPEIMFoei5hr4TjWmx_4hh520xvH54BV-93xsO7tPcLfjy8ivvdIKuy7IUu0ZmenH_iHlutUl52_fCEuMZdhoKcywR_RgbQ7c4TtEKtbeoISoFGnckA1YjFV_nMQmrIJMV7bzRCA4cWBczk7-mzqi9w4pH95AOpVGf/s606/image_2025-05-22_08-57-58.png

សារមន្ទីរសត្វក្នុងទឹកជប៉ុនបញ្ជាក់ថា ពួកគេនឹងបង្ហោះរូបភាព ព្រមទាំងផ្តល់ចំណេះដឹងពីសត្វសមុទ្រមានរូបរាងប្លែកៗជាបន្តបន្ទាប់ទៀតក្នុងបណ្តាញសង្គមសម្រាប់អ្នកចាប់អារម្មណ៍ ពីព្រោះសត្វខ្លះមើលរូបរាងគួរឱ្យអស់សំណើច ហើយពុំសូវមានអ្នកស្គាល់ ៕

ទីបំផុតដឹងការពិតហើយពីពាក្យចចាមអារ៉ាមបែកគ្នារវាង IU និង Lee Jong Suk

0

យោងតាម OSEN នៅថ្ងៃទី ២០ ខែឧសភា បានឱ្យដឹងថាតារាចម្រៀង IU និងតារាសម្ដែង Lee Jong Suk នៅតែស្ថិតក្នុងទំនាក់ទំនងស្ថិរភាព និងស្រលាញ់គ្នា ដោយពេលនេះទំនាក់ទំនងរបស់អ្នកទាំងពីរនឹងឈានចូលឆ្នាំទី ៣ហើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN1sxDEoEexXDrRAoaF890RPvbq1m_0qHgoLxd8ZCgHU6pWR1zxQECc97DcaTDePkInwfe11feIYLsI8RCgQF_h1iwxur9AjQ93Uxhyphenhyphen9K6PZMIZ4L_Glw1NIEwQSGd8DDPaIYWAA8zOop_ZD84PGl1s04Yi3WrCTxnJI0KgWJF4GKbOlFYLDQznb6F5KST/s2048/image_2025-05-20_16-17-22.png

អ្នកជិតស្និទ្ធនឹងអ្នកទាំងពីរបានប្រាប់ OSEN ថា «IU និង Lee Jong Suk នៅតែដំណើរការបានល្អ» ដោយបដិសេធយ៉ាងម៉ឺងម៉ាត់នូវពាក្យចចាមអារ៉ាមអំពីការបែកបាក់នាពេលថ្មីៗនេះដែលបានកើតឡើងជាច្រើនដងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-4DhYCR6mB0PoNZBfnEs8AGmjUa49sKGxaWtsdQlWOctibwl36JTiWoKHlWkIN2UPWKoeXJ7UVwxxJ3NTAtTuYjauVF3OqbXkLpF9LDn4LDzVvHoLnKsMKxnSmAMjWpVGw0T4zhOaEin_01C5LB0rdi_rknb08iV3fdg8duk3VRhz7vO_f-TmLyNWMHoZ/s1035/image_2025-05-20_16-17-36%20(2).png
គូស្នេហ៍មួយគូនេះបានទទួលស្គាល់ជាសាធារណៈនូវទំនាក់ទំនងរបស់ពួកគេនៅក្នុងខែធ្នូ ឆ្នាំ ២០២២ ហើយចាប់តាំងពីពេលនោះមកបានរក្សាទំនាក់ទំនងស្នេហាដ៏ស្ងប់ស្ងាត់ និងស្ថិរភាព។ Lee Jong Suk ត្រូវបានគេប្រទះឃើញចូលរួមការប្រគំតន្ត្រីរបស់ IU ហើយអ្នកទាំងពីរបាននិយាយតិចៗអំពីគ្នាទៅវិញទៅមកក្នុងការបង្ហាញខ្លួនជាសាធារណៈ ដោយបញ្ជាក់បន្ថែមទៀតអំពីចំណងស្នេហ៍របស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrpYUUJ1eMBDs7nqyRIRscfWJIHvQY9gtKqXTUbD22_k0obcaVtekzygDKhmFMlHOjJIKlymOcavU_uqPBlyNJNRKH7hxsCRoytxQDFkATJGLIBKEWdS9zsaexgLHIWNctqXojdFUKjKMdjGleOdCTn7du4539aqpBJzVXMBoFtvzf4uF__9q_C9lQly-3/s2048/image_2025-05-20_16-17-24.png
យ៉ាងណាមិញ ថ្មីៗនេះ មានពាក្យចចាមអារ៉ាម ទទួលបានការចាប់អារម្មណ៍ បន្ទាប់ពី IU ត្រូវបានគេរាយការណ៍ថា បានទៅញ៉ាំអាហារនៅភោជនីយដ្ឋានលំដាប់ខ្ពស់ជាមួយ V សមាជិកក្រុម BTS កាលពីថ្ងៃទី ១៦ ខែឧសភា។ ការរំពឹងទុកកាន់តែខ្លាំងឡើង នៅពេលដែលនាងក៏បានចែករំលែករូបថតដែលថតជាមួយមិត្តជិតស្និទ្ធ Kang Han-na នៅថ្ងៃតែមួយ។ ក្រោយមកត្រូវបានគេទម្លាយថា ការជួបជុំអាហារពេលល្ងាចរួមមានមិត្តភក្តិ និងបានធ្វើឡើងនៅភោជនីយដ្ឋានចុងភៅ Ahn Sung Jae។ IU និង V ដែលគេដឹងថាបានបង្កើតមិត្តភាពពេលថតវីដេអូចម្រៀងជាមួយគ្នាកាលពីមុនគឺជាផ្នែកមួយនៃការជួបជុំគ្នាធម្មតាជាមួយនឹងអ្នកស្គាល់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYE1p7FIMoUmccUrsqFqnksH8u1bXABI1m4YMSmnVrHm-MFKLea4dac0ADr4q3SoKyLNCVAPslVzeW1Ndn08ZOQYNA-pEimG0xrSPIVtErJys_7fMdfxaZ8numvfLae4v-SkuMksZTfVvXeeg28sCqNOuEdhg-bSJSSudjZz6oJpLYTduQUXf1oU77eSfN/s1035/image_2025-05-20_16-17-36.png

ការព្រួយបារម្ភអំពីការបែកគ្នាដែលអាចកើតមានក៏ត្រូវបានជំរុញដោយកាលវិភាគនៃការថតនៅក្រៅប្រទេសរយៈពេលវែងនាពេលខាងមុខរបស់ Lee Jong Suk សម្រាប់គម្រោងបន្ទាប់របស់លោកគឺ «The Remarried Empress»។ អ្នកខ្លះបានស្មានថាចម្ងាយអាចនឹងធ្វើឱ្យទំនាក់ទំនងរបស់គូស្នេហ៍មានភាពតានតឹង។ ទោះបីជាយ៉ាងណា អ្នកទាំងពីរបានធានាដល់អ្នកគាំទ្រដោយនិយាយថាអ្នកទាំងពីរនៅតែស្និទ្ធស្នាលនិងបន្តជួបគ្នាទោះជាមានការមមាញឹកក៏ដោយ៕

សៀវភៅតុក្កតាជប៉ុនដ៏ល្បីទាយថា ជប៉ុននឹងកើតរញ្ជួយដីធ្ងន់ធ្ងរនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំនេះ

0

ប្រទេសជប៉ុន ៖ ភ្ញៀវទេសចរចិន និងហុងកុងចាប់ផ្តើមលុបចោលដំណើរកម្សាន្តនៅប្រទេសជប៉ុន ក្រោយពីសៀវភៅតុក្កតាជប៉ុនដ៏ល្បីទស្សន៍ទាយថា ជប៉ុននឹងកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ។ ភ្ញៀវទេសចរជឿថា ការទស្សន៍ទាយនេះនឹងកើតឡើងពិតប្រាកដ ពីព្រោះកន្លងមក សៀវភៅតុក្កតាជប៉ុនធ្លាប់បានទាយត្រឹមត្រូវពីគ្រោះរញ្ជួយដីនៅឆ្នាំ២០១១ និងការស្លា.ប់របស់បុគ្គលល្បីៗលើពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_klCXAjc4VmNS62yMWP9-lmisuqn1PzL0hEvlX4FOSy4M3c1_MxP5LoFF-dT98lsseDlDNdPPeE2VWQe_aCcTOpVfOio8Ud6mVthsmwR7zhcUtnLKCIO2PUv62LdS0yyd7_O2vwb3qtqHW8tZT6A9mchK2QCHXkEjD0QNyIl4jfxvqGKC-7Ilyhwl-OJg/s1280/photo_2025-05-20_09-40-12%20(2).jpg

ការភ័យខ្លាចពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅជប៉ុនកាន់តែខ្លាំងឡើង ក្រោយពីការទស្សន៍ទាយរបស់គ្រូទាយ និងពាក្យចចាមអារ៉ាមផ្សេងៗក្នុងបណ្តាញសង្គមធ្វើឱ្យភ្ញៀវទេសចរមួយចំនួនចាប់ផ្តើមស្ទាក់ស្ទើរក្នុងការធ្វើដំណើរទៅប្រទេសដែនកោះនេះ ។ ការទាយពីរញ្ជួយដីដ៏ល្បីល្បាញបំផុត គឺសៀវភៅតុក្កតាជប៉ុនរបស់អ្នកស្រី Ryo Tatsuki បានបោះពុម្ពកាលពីឆ្នាំ១៩៩៩ មានចំណងជើងថា «The Future I Saw» ឬ «ខ្ញុំបានឃើញពីអនាគត» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXU7s5nCOPSsG70in-qHJxdPadLGyddcmI8f4JBqmNmKi4TkkoqWsFHd-poC7jtXrpdSkDcSt_3oUdE4PJDJXwXR_VoZngWwFpMOteuOdk-JjENHk8Fet2_VBUnuZWP0uLwKN6pUiFxVkTMxx2sp_PFkf-7m0BvYn9XM1wrWN5WqytSSUOEGlPkVUviw7A/s970/photo_2025-05-20_09-40-12.jpg
ប្រទេសជប៉ុនធ្លាប់កើតរញ្ជួយដីកម្រិត៩រិចទ័រ បណ្តាលឱ្យមានរលកស៊ូណាមិនៅឆ្នេរសមុទ្រ និងបង្កការខូចខាតដល់រោងចក្រថាមពលនុយក្លេអ៊ែរឈានទៅកើតវិបត្តិនុយក្លេអ៊ែរ ។ ការទាយពីរញ្ជួយដីនៅជប៉ុន «ខ្ញុំបានឃើញពីអនាគត» បានបោះពុម្ពរួចរាល់នៅឆ្នាំ២០២១ ដោយអ្នកស្រី Tatsuki ដាស់តឿនថា ជប៉ុននឹងកើតរញ្ជួយដីធ្ងន់ធ្ងរ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ហើយមនុស្សជាច្រើនជឿថា អ្នកស្រីអាចមើលឃើញពីអនាគតពិតមែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg5wveIha8cbqtTrltvzByfQBEi_JXXV7Nqe6wCYlFq0LuXIyZK9jQNBePH9aMUgSyUz9eqpNqaNBHFovYxujm7K46dY2Cfw2LnsCPGICgsTZM9rRBEzS_m0huEADWa6xY3ppFpNl0fMVCv0m8OpZPPBhQxrSWwgHh1B3bLrpHJXo-ORMi66QfROLHchMt/s1160/photo_2025-05-20_09-40-13%20(2).jpg
ចំណែកគ្រូទាយជប៉ុនអះអាងថា រញ្ជួយដីកើតឡើងនៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៦ ខែមេសា កន្លងមក បើទោះជារញ្ជួយដីពុំបានកើតឡើងពិតប្រាកដក្តី ប៉ុន្តែវាធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។ លោក ឈី សៀនអ៊ី គ្រូមើលហុងស៊ុយដ៏ល្បីនៅហុងកុង បានអំពាវនាវឱ្យភ្ញៀវទេសចរចៀសវាងធ្វើដំណើរទៅជប៉ុននៅខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpEhhatq6TCn3k-kAjMcX5WLO9OaVpKxbssqeNZpITuSarepqFSc7nH0247cm9eRi904EOAajhR_rmO56VonYkAX_NY0yKiCFaaOYxfdHJ5gieAgtSShaBuD7XmNEnw20LIo_H7grt6jCcnQpHpMAZoqrxhHBLgQS5wAIb5hsPCsCr9V97T7VuBkHEHUk5/s970/photo_2025-05-20_09-40-13.jpg

កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុនឱ្យដឹងថា ៣០ឆ្នាំទៀត រញ្ជួយដីនឹងកើតឡើងក្នុងបរិវេណ Nankai Trough គឺជារណ្តៅជ្រៅនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងប្រទេសជប៉ុន ហើយវាអាចកើតឡើងពី៧០% ទៅ៨០% ប៉ុន្តែរដ្ឋាភិបាលជប៉ុនពុំបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ទេ ។

ការកក់ដំណើរកម្សាន្តនៅជប៉ុនបានធ្លាក់ចុះជាងពាក់កណ្តាល ហើយវានឹងធ្លាក់ចុះថែមទៀតនារយៈពេល២ខែខាងមុខ ដោយសារការទាយពីរញ្ជួយដីធ្វើឱ្យភ្ញៀវទេសចរចិន និងហុងកុង ភ័យខ្លាចពុំហ៊ានធ្វើដំណើរទៅជប៉ុន ។ លើសពីនេះ ភ្ញៀវទេសចរពុំហ៊ានធ្វើដំណើរទៅថៃ និងវៀតណាម ដោយសារមានរូបភាព និងវីដេអូក្នុងបណ្តាញសង្គមដាស់តឿនថា ចូរគិតឡើងវិញមុនពេលធ្វើដំណើរ ។ នេះបើតាមលោក ស៊ីអេន យួន នាយកក្រុមហ៊ុនទេសចរណ៍ WWPKG នៅហុងកុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqicEqxD1Wo8rgT4UKw9w7lHL-RbnsZoEZsH5F4WLmDB9OBrKvpEGS7RadLMAwmTg72BNSyEohpEx_itkqhSZjXc_MKSk5ezu38xZm9HfzDlZXHFjZOde2YMizNAWWSR-sNTMrxp3MHrZLXLC7fr7pwrQF7TPgDUrax4jn9lUAWWwhT2TRqBAvpLSXQLjK/s970/photo_2025-05-20_09-40-15.jpg

ការទាយពីរញ្ជួយដីនៅឆ្នាំ២០១១ របស់អ្នកស្រី Tatsuki ល្បីល្បាញយ៉ាងខ្លាំងទាំងនៅជប៉ុន ចិន និងថៃ ធ្វើឱ្យសៀវភៅតុក្កតារបស់អ្នកស្រីលក់ដាច់រហូតដល់៩សែនក្បាល ក្រោយត្រូវបោះពុម្ពជាភាសាចិនផងដែរ ។ សៀវភៅតុក្កតាបានទាយត្រូវពីការសុគតរបស់ព្រះមហាក្សត្រីអង់គ្លេស ដាយអាណា និងការស្លាប់របស់អ្នកចម្រៀងដ៏ល្បី លោក Freddie Mercury ប៉ុន្តែអ្នកខ្លះថា ការទាយក្នុងសៀវភៅតុក្កតា គឺទូលំទូលាយពេក វាពុំកើតឡើងពិតប្រាកដទេ ៕

ពលរដ្ឋជប៉ុនប្រតិកម្មក្រោយរដ្ឋាភិបាលកំណត់ឱ្យអ្នកនៅលីវបង់ពន្ធជួយក្រុមគ្រួសារមានកូន

0

ប្រទេសជប៉ុន ៖ ការកំណត់ឱ្យពលរដ្ឋនៅលីវបង់ពន្ធជួយដល់ក្រុមគ្រួសារមានកូន ត្រូវបានពលរដ្ឋជប៉ុនជជែកវែកញែកជាច្រើនឆ្នាំមកហើយ និងពុំយល់ស្របជាមួយរដ្ឋាភិបាល ។ នៅខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋជប៉ុនបានជជែកជាថ្មីពីបញ្ហានេះ ក្រោយរដ្ឋាភិបាលប្រកាសថា នឹងអនុវត្តច្បាប់នេះចាប់ពីខែមេសា ឆ្នាំ២០២៦ ពីព្រោះចង់ប្រមូលពន្ធពីអ្នកនៅលីវយកទៅជួយសម្រាលបន្ទុកអ្នកមានគ្រួសារត្រូវចិញ្ចឹមកូន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ErJ88IqCbTruwkyViUaR8xT-MHgsbsRBw7judAR4tuhOm31AC-vm7zVceISccWa0IZFNhhpzEvyTmuaCUhfvZkU45P6b1GXCIq_iZcIxtcmVgEcQa6FGHQsM2VzksXzSt6EzT7InCE-hNKuLDBerzuUMpKBYmfpNlRu0_D-Ofrk-FotdRUnWO7FOi3M2/s1600/image_2025-05-22_08-41-12.png
ពន្ធអ្នកនៅលីវ មានឈ្មោះពេញថា «ពន្ធគាំទ្រការមានកូន និងថែទាំកូន» ដែលរដ្ឋាភិបាលជប៉ុនចង់ឱ្យពលរដ្ឋពុំទាន់រៀបការ (ឬនៅលីវ) បង់ពន្ធដើម្បីជួយសម្រាលបន្ទុកអ្នកមានគ្រួសារត្រូវចិញ្ចឹមកូន ។ រីឯគូស្វាមី-ភរិយាដែលរៀបការរួចហើយ ប៉ុន្តែពុំទាន់មានកូន ក៏ត្រូវបង់ពន្ធដែរ បន្ទាប់មក រដ្ឋាភិបាលនឹងប្រមូលប្រាក់ពន្ធនេះទៅជួយពលរដ្ឋដែលរៀបការមានគ្រួសារ និងលើកទឹកចិត្តឱ្យមានកូន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvMnYYR2u7hshfHF4AI8se2zOw5r8HkXxxZielo8XLVM99WrRnB1lnAQLgtszb9GvepAJua6G5mubw_cXIV6kwz1qUFIVHkNp5Lq9aq7uDq6TiJ1lejoy7yEcM6tTnL1R-mzR9FncYIsojtMOXPNBiiNmeU3Taw1eCwE6PVEjHwWfpVB8Br664wlfYIjiz/s1280/image_2025-05-22_08-41-13.png
ការកំណត់ឱ្យពលរដ្ឋនៅលីវបង់ពន្ធជូនរដ្ឋ គឺក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើត និងចំនួនពលរដ្ឋធ្លាក់ចុះជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាលជប៉ុននឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន ហើយផ្តល់ប្រាក់ឱ្យទារក រហូតដល់ទារកធំរៀនចប់កម្រិតអនុវិទ្យាល័យ ។ កុមារម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភសរុបពីរដ្ឋាភិបាល តាំងពីតូច រហូតដល់ធំ ចំនួន៣លាន៥សេនយ៉េន (ឬជាង២ម៉ឺន៥ពាន់ដុល្លារ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtaKPAOZTDhVb7Tj0690d0ttdI2vcR2Lcev3lkKM-wUP1vM2GOvjiXsWxVUxaqOTvw-Eqout5m9xBVP7jM3mr6c67A0D3do1rAeGrhQrljbHA3-42BoTQHuDNvKibnfCB8hFn5N6m9p1f9m-eHrgd0hhL-FpM_3NJJ3-oM4NbQ21twS0Dg1J7DinHxK3J7/s1536/image_2025-05-22_08-41-14%20(2).png
រដ្ឋាភិបាលជប៉ុនកំណត់ឱ្យពលរដ្ឋនៅលីវបង់ពន្ធជួយសម្រាលបន្ទុកអ្នកមានគ្រួសារត្រូវចិញ្ចឹមកូន ដោយឱ្យពួកគេបង់ពន្ធបន្ថែមទៀតពីលើការបង់ប្រាក់ធានារ៉ាប់រងសុខភាព ប៉ុន្តែប្រើប្រាស់គណនីធនាគារដាច់ដោយឡែក ។ ប៉ុន្តែបញ្ហាបង់ពន្ធនេះធ្វើឱ្យពលរដ្ឋនៅលីវជាច្រើនពុំយល់ស្រប ជាពិសេស អ្នកធ្វើការដែលខំសន្សំប្រាក់សម្រាប់ថ្ងៃអនាគត និងប្រាក់ខែចាយវាយពុំគ្រប់គ្រាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh61BcbLApD2xtwQ3yEgunce7PN9ah1HZpDUWsWAhi4t3Q4NTvxT1zky2fji4ML4r7cpbWWd1PqWB2PhHJNrjEyP6GAJhveDZvewHxvew7HVpn1jmGHD1IL8m19llrJ8yhdcYT7nwpboBBQQ_-sikOx657qvV5EZN9ifGxMCkPG-oid9WKDiTS8tHevQcnl/s1024/image_2025-05-22_08-41-14.png
អ្នកនៅលីវនិយាយថា ពួកគេចិញ្ចឹមខ្លួនឯងស្ទើរមិនរស់ផង ហើយមានតម្រូវការចំណាយជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែពួកគេត្រូវយកប្រាក់មួយចំនួនទៅចែករំលែកឱ្យអ្នករៀបការមានប្តី-ប្រពន្ធ មានកូន តើវាយុត្តិធម៌ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh-Gop8bOzMJLIuiR9PWgLbR-hAJYIflC-IGMnGxjXn8BcMNQX-kxh6o7lO-AFpHTMXoX1xP1dD3IkuaSmMsxlHYk9E02cmp0p0FPpB13joD6n3WsRptWits-n6kJueYyMWJkadtDE3Mj-BpzI6XF4KOXanNMSyOUTdDwNNeMLpor25gQ0a7dA3CCtIsIg/s1200/image_2025-05-22_08-41-15.png

គួរបញ្ជាក់ថា ជប៉ុនប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះខ្លាំង និងកំណើនពលរដ្ឋអាយុច្រើន ក្រោយការរៀបការរបស់ពលរដ្ឋធ្លាក់ចុះតាំងពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ នៅឆ្នាំ២០៧០ ពលរដ្ឋជប៉ុននឹងមានចំនួនមិនដល់៨៧លាននាក់ ទើបរដ្ឋាភិបាលជប៉ុនកំណត់វិធានការថ្មីៗដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ ដូចជា ៖ ការបន្ថែមវិធានការថែទាំកុមារ និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ចិញ្ចឹមកុមារ ៕

ការយកចិត្តទុកដាក់លើតារាសម្តែងចិន Liu Yifei ធ្លាក់ចុះពេលមានវត្តមាន Lisa ក្នុងកម្មវិធីដែរ

0

ថ្មីៗនេះម៉ាកយីហោប្រណីត Bulgari បានរៀបចំការតាំងពិពណ៌គ្រឿងអលង្ការនៅប្រទេស អ៊ីតាលីខណៈទូតសុឆ្ឆន្ទៈពិភពលោកដូចជា Liu Yifei និង Lisa សមាជិក BLACKPINK ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងសម្លៀកបំពាក់ដ៏ស្រស់ស្អាត គ្រឿងអលង្ការប្រណីតនិងរូបរាងដ៏ស្រស់ស្អាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil0qqkA7hJ0c5xCWetxvC5IYz17YTyzk8kLQDkkVMsoCA8Hx6HPIoaQFJ32QkDGNn1_pSD1BMbdIABwOAgDvVYpfEq199GnpCDVAe-0-_dX0bRJxj9sqb1cDaR1GshkKaahQ5Yl00VL_VYKVvgRIBmMGQh0xmqRMk-LlXyOyymVlDEw7h08YZyZAIif5cY/s2048/image_2025-05-21_09-30-38.png

កាសែត 163 របស់ប្រទេសចិនបាននិយាយថាតារាសម្តែង Liu Yifei កម្រចូលរួម កម្មវិធីជប់លៀងពេលល្ងាចណាស់ ប៉ុន្តែរាល់ពេលដែលនាងបង្ហាញខ្លួន នាងតែងតែ ទទួលបានការយកចិត្តទុកដាក់ពីម៉ាកយីហោនេះ។ មិនត្រឹមតែប៉ុណ្ណោះរាល់ ពេលតារា សម្តែងវ័យ៣៧ឆ្នាំរូបនេះចូលរួមតែងតែមានប្រជាប្រិយភាពពីប្រព័ន្ធផ្សព្វផ្សាយខ្លាំងនិងទទួលបានការសរសើរយ៉ាងច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilIByJ2NOOOiKsF9UlxL_K-WDqnsCLBgor8uOwwY6TCU83wRerPIOUQJJTdwVPsoIcaQFt_WEypJvvjpAXyE1fDYc8nv4L86kkhOB34JTkSzVlWP5PLXyUs_gk5uMq37URHoDa2eIg43-3FYtKe6eX9KpRGpLF4opONJvyuORKYNj6YTgHn5zmIOkIUjvi/s1350/image_2025-05-21_09-30-39.png

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយចិនបានលើកឡើងថា ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ តំណែងរបស់ Liu Yifei នៅតែខ្ពស់ដដែលប៉ុន្តែមិនដូចពីមុនទេ។ ជំនួសឱ្យការអង្គុយក្បែរថៅកែធំពេលមើលកម្មវិធី នាងត្រូវបោះបង់កៅអីទៅកាន់តារាផ្សេង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSflmIdZD-4CRpCIKY51dVAkISG286puOHnJ8iFn3sBgOI_CpzAqN13O78HajR0iqTTvtFFbTS6cbIpCMIXL8YYY2oygzN1uy8c9QwJhPB-ED4vFBwv4juJke9umZv-aypsPYeWxhetytFiE9sx9DiS7D8rxhEZl_wElPlUxtn92yyL72BMlKko2o9ozNN/s1063/image_2025-05-21_09-30-33.png

មុខតំណែងសំខាន់ មួយក្នុងចំនោមមុខតំណែងសំខាន់ៗទាំងពីរជារបស់ Lisa សមាជិក BLACKPINK ។ យោងតាម 163 ប្រជាប្រិយភាពអន្តរជាតិរបស់ Liu Yifei នៅតែទាបជាង Lisa ។ ដូច្នេះហើយ នៅពេលដែលអ្នករៀបចំរៀបចំកន្លែងអង្គុយ Lisa ត្រូវបានផ្តល់អាទិភាពជាង តារាស្រីចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVT04qMZurqJFwPbmIuI2TDAVA0kmJeQwnheJaW_YmBsXlX4gvWc9-9RkZ7TkRixfCHeI4EMbJLPm8K8iuAzH8SheqnGe06HeO-e_hXeenw1z-QSz44uUqn5kCsMOh_hzFPWuALwFfnxeUV_0-ZzoZUmSFqmDTuaxsPEREAmJetfs1vl8B8uydTeoL40f-/s1800/image_2025-05-21_09-30-35.png

បន្ទាប់មក នៅក្នុងពិធីជប់លៀងអាហារពេលល្ងាច Liu Yifei បានអង្គុយក្បែរភ្ញៀវធម្មតា ដូច្នេះនាងមិនបានផ្តួចផ្តើមគំនិតដើម្បីស្វាគមន៍ និងនិយាយនោះទេ។ តាមរយៈនោះ មហាជនជាច្រើនបញ្ជាក់ថា ការយកចិត្តទុកដាក់ពីម៉ាកយីហោរបស់ Liu Yifei កំពុងតែធ្លាក់ចុះ។ ផ្ទុយទៅវិញ Lisa តែងតែហ៊ុព័ទ្ធដោយភ្ញៀវហើយគ្រប់គ្នាបានស្វាគមន៍ និងជជែកគ្នាយ៉ាងសប្បាយរីករាយជាមួយតារាចម្រៀងរូបនេះ៕

អ្នកណាបានធ្វើប្តីពិតជាសំណាងធំ! មាស សាលី បង្ហាញពី វេហាស៍ ចេះការងារសឹងគ្រប់មុខ

0

តារាចម្រៀង វេហាស៍ បានឃ្លាតឆ្ងាយពីអាជីពសិល្បៈក្នុងស្រុកនិងបច្ចុប្បន្នកំពុងរស់ នៅលើទឹកដីសហរដ្ឋអាម៉េរិកព្រមទាំងបង្កើតមាតិកាធ្វើម្ហូបជាមួយលោក មាស សាលី និងភរិយា ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយគ្នានេះលោក មាស សាលី ដែលជាបងប្រុស វេហាស៍ បានបង្ហាញថាប្អូនប្រុសរបស់លោកមានជំនាញច្រើនផ្នែក ប៉ុន្តែនៅមិនទាន់មានគូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfALLJ_cDLl-5bCeg7xrxHqZfGpdaAPBhyrQmlC2U_d5R76Cd_BXmwgIKWG_MYexDWisPiN3U2BlpNoyS7oiCqF0xyzt7djB8DeAS9K_HqbSR0fp4CXCC0KwFecQ-zNfi-U0XydefVslv8qmm4XlNEmgCmZDH9RBwsQpHN5Qpf78iELuojNfl1s4_ZMqrr/s2048/image_2025-05-21_13-43-36.png
នៅថ្ងៃទី២១ ឧសភា លោក មាស សាលី ម្ចាស់បទ« អង្គរក្សបេះដូង» បានបង្ហោះ រូបភាពរបស់ វេហាស៍ ដោយបានដាក់ចំណងជើងថា «នេះជាជំនាញ ខ្លះៗរបស់ លោកវេហាស៍ តស់អ្នកណាខ្លះចង់ធ្វើប្អូនថ្លៃខ្ញុំ ដាក់ពាក្យឱ្យលឿនៗមក»។ ក្នុងរូបភាពដែលលោកមាស សាលី បានបង្ហោះគឺបានរៀបរាប់ពីជំនាញដែល វេហាស៍ ចេះច្រើន។ ក្នុងការបញ្ជាក់នោះមានដូចជា រេហាស៍ ជាជាងផ្សារដែក៥ឆ្នាំនៅកូរ៉េ ជាអ្នកចម្រៀង ចេះច្រៀង ចេះរាំ ចេះនិពន្ធខ្លួនឯង ជាចុងភៅជំនាញចេះ ធ្វើម្ហូបសឹងគ្រប់មុខ ខ្មែរ ថៃ ឡាវ កូរ៉េ និងជាងក្រចកនៅសហរដ្ឋអាម៉េរិក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg59wdrlnI0gt8s7MY1OxpxblX989yYdViK_01Mtc-IQRYysmyyFL5ux0-tLfqK6BEvoLOG_iLWTtz3GfCABWkx6LgjEbS6moW1Sk7g7ONmycIrIgjrNdnuD3tHmhAKZgBLY8fTrs1taIGE5QEAhF3JmvZiwr8KKkuUuh1GBCqiVoswYr1tbxhHpwf7VOzE/s2048/image_2025-05-21_13-43-38.png

លោក មាស សាលី ក៏បញ្ជាក់នៅក្នុងខម្មិនដែរថា ការចេញមកបង្ហាញបែបនេះដោយសារតែ វេហាស៍ អាយុខ្ទង់សាមទៅហើយនៅមិនទាន់មានកគូ។ លោក មាស សាលី បានសរសេរថា «ប្រកាសឡៃឡុងៗចឹងហ្មង មិនដែលអាណា32ហើយ អត់មានសង្សារអីមួយចឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKdAGlApx0xNPC_LF0PUksEbOmAZxG5rIvU2jc2Bo_tbleorgaHQvo8F7-kMK59SJkknjrwemrYFxd6Y-NyMvDhgIB2L4Il95Hsj8DoETraufEpCRPJxBaIomTdIo15Sr0XpswDQ3doknfMW1r1JK_k0b7zU1ZJJIBUfyLSU0WFjDzEWXufWmuWhdYZke8/s2048/image_2025-05-21_13-43-32.png

បន្ទាប់ពីទស្សនិកជនបានដឹងពីសមត្ថភាពរបស់ វេហាស៍ ហើយបានធ្វើឱ្យមានមតិសរសើរយ៉ាងច្រើនថាលោកជាមនុស្សពហុជំនាញជាពិសេសនារីណាបានលោកធ្វើជាប្តីប្រាកដជាសំណាងធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhygB7LmZNqL6qKL_z_nMJKtyUqa0fO-wYcBFDUQs2AXKzhyphenhyphencPwmDZ1TfO_I9lpkIW2aNEols42ucigFvh9xTOIXjaqzUFYYN6K0OdMFItPrddy-buH0WtmjaeswLPcPhU1EpKh5uAAS5ccCuKAEBoVLBTgoCXYbg546bOpilsiosfQ8dObKAUkmDt1_40U/s1950/image_2025-05-21_13-43-34.png

គួរឱ្យដឹងថាលោក វេហាស៍ គឺជាតារាចម្រៀងក្នុងទ្រនំ សាន់ដេ ប៉ុន្តែពេលនេះលោកបានប្រើជីវិតរស់នៅលើទឹកដីសហរដ្ឋអាម៉េរិកជាមួយនឹងបងប្រុសរបស់ខ្លួនគឺលោក មាស សាលី៕

ទីនីន រម្លឹកពីតារាស្រីល្បីម្នាក់ជុំវិញរឿងកាលពីឆ្នាំ២០២២ ខណៈទម្លាយមូលហេតុ មិននិយាយភ្លាមៗពេលនោះ

0

ទីនីន ជាម្ចាស់ប្រ៊េនលើផលិតផលថែរក្សាសម្រស់មួយរូបបានរម្លឹកទៅកាន់ឆ្នាំ២០២២ ពីតារាស្រីល្បីម្នាក់ដែលមានបងប្រុសលក់របស់ប្រ៊េនៗហើយនិយាយដៀមដាបឱ្យនាងកាន់ជើងប្រុសក្មេង។ ទោះយ៉ាងណា ទីនីន ថាមូលហេតុដែលមិននិយាយភ្លាមៗនាពេលនោះ ដោយសារតែមានបញ្ហាគ្រួសារផ្លូវចិត្តមិនរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoA8AcauCzhxmqkkQXoSyuJuF_2PqMWUSakGv_tzg3TYmxz3dq68eadMldT9YPV3pWMMzKayY-ZIkvR4jekYNsSCHcgWKd3AW_mT7NSK3gNBZEM6iRc6Tn-NqdK3JaQ9sodaCodbkLVBYGY-t8IdWjxnwJEiHDgd8AEvn07CeUlqXQUo0ljLOxCfgUa9-_/s2048/image_2025-05-21_15-13-31.png

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង ទីនីន ដែលជាអ្នកជំនួញអនឡាញមួយរូបបាន Live និយាយរឿងរ៉ាវកាលពីឆ្នាំ២០២២ ។ រូបនាងបានរៀបរាប់ពីដំណើរដើមទងថា ពេលនោះមានប្អូនប្រុសម្នាក់ទិញអីវ៉ាន់ពី បងប្រុសរបស់ តារាស្រីល្បីម្នាក់ប៉ុន្តែបានប្រកែកថាមិនមែនជារបស់ហ្ស៊ីន ព្រោះតែការវេចខ្ចប់មិនស្អាត ខណៈអ្នកលក់ប្រកែកថាវាជារបស់ហ្ស៊ីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWCE3k9QxUSwI1ZrtgpsqEI1SclV2RsH0R0M_v6WFGv2rFdl7vWgCrW0XXZaJxJPRZ5G1pafq-tf35t69bTr3DIUhMmCfopMCP53SixSQCKDjPLEay1i-uXMzvMrQ14N8nlRRw-8uyzll4MH2BmPStcx35qhiKuMeverPwwWVUKpqAuzSzxf6Bt3X6EMO7/s2048/image_2025-05-21_15-13-33.png
ទីនីន បានរៀបរាប់ទៀតថា បន្ទាប់មក តារាស្រីល្បីម្នាក់នោះនិងមានបងប្រុសជាអ្នកលក់របស់ប្រ៊េនៗ បាន Live ទាំងនៅលើហ្វេកប៊ុកនិង Instagram ជេរអ្នកទិញថា ដែលមានអីវ៉ាន់ហ្ស៊ីនប្រើឬអត់ទាំងនាងដឹងថាប្អូនប្រុសម្នាក់នោះស្ថិតក្នុងគ្រួសារជាអ្នកមានហើយប្អូនប្រុសនោះបានចេញមក Live វិញប៉ុន្តែមិនមែនជាអ្នកល្បីទើបត្រូវបានគេព្រួតជេរ។ អ្នកលក់អនឡាញរូបនេះថា ម្នាក់នោះមិនសូវចេះនិយាយខ្មែរ ហើយនាងឃើញក៏អាណិតព្រោះយល់អារម្មណ៍ដែលត្រូវគេព្រួតជេរដែរទើបនាងបានចូលទៅខម្មិនដោយ ទីនីន បញ្ជាក់ថានាងបានជួបប្អូនប្រុសនោះតែម្តងទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSe5TuIJ-snD3pkcDDJnMfQCw7eVzcIe2inmjnRqTfldRLSlyY66ZuvkULiskt4trSf0hohhQtWcbzmKKuZT39McbnxefXOr1zceXgKMelFUNLYnpIBGTT5XWTAFpkNkT3IrLMWyQ4ktMbH1GuLRxMpWksexPqGQbXByKuQUAwdnNNFfSeHPzrV1xlezmd/s1170/image_2025-05-21_15-13-36.png
កាលពីមានរឿងនោះ ទីនីន បានចូលទៅខម្មិនថា «ជេរគ្នាធ្វើអី បើគ្នាមិនចេះនិយាយបើមើលបានឬមិនបានចេញទៅមិនបាច់ជេរគ្នាចឹងទេ»។ ក្រោយពីខម្មិនបែបនេះហើយក៏មានអ្នកដែលកំពុងមើល Live នោះបានទៅប្រាប់ខាងតារាស្រីកំពុង Live ហើយពេលតារាស្រីល្បីបានមើលខម្មិននាងហើយ តារាស្រីនោះក៏និយាយឱ្យខ្លួននាងថា កុំឱ្យនាងចេះដឹង ថានាងកាន់ជើង boy boy មើលឃើញប្រុសក្មេងកាន់ជើងប្រុសក្មេង…។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqyvH7nyAevA7VGoqINhaodcTZQ8mBQUVpFytxgNBzTyMRSofvHqjDo0BHwmU7VProIfDELNNKBS5yI9IqXDpvg9hgA8tkXARnqRiaJ41Mph_3XU2bzxqo90Df4wWa9jN8Aw6-0t3NsJlUjLmDvH3J0k9WcXt5EL-ucWiGYGnMKtGDTnOW2dBcBgVtb5pG/s2048/image_2025-05-21_15-13-39.png
ការចេញមកនិយាយពីរឿងដែលកន្លងផុតច្រើនឆ្នាំនេះមកវិញ ទីនីន បានបញ្ជាក់នៅថ្ងៃទី២១ ឧសភា នេះថាពេលនោះផ្លូវចិត្តរបស់នាងមិនទាន់រឹងមាំទើបមិននិយាយខណៈពេលនេះរឹងមាំហើយទើបហ៊ាននិយាយ។ ទីនីន សរសេរថា «បងប្អូនសួរថារឿងយូរហើយ ម៉េចទើបមកផ្ទុះ 2025 នឹង?កាលនោះទើបមានរឿងគ្រួសារភ្លាមៗ ផ្លូវចិត្តនៅខ្សោយ តែឥឡូវផ្លូវចិត្តរឹងមាំវិញហើយបានហ៊ាននិយាយ»៕

តើជាអ្វីទៅ គម្រោង Golden Dome តម្លៃ១៧៥ពាន់លានដុល្លារ របស់ Trump?

0

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសបើកដំណើរការជាផ្លូវការនៃគម្រោងការពារដែនអាកាសថ្មីមួយមានឈ្មោះថា «Golden Dome» ដែលមានតម្លៃដល់ទៅ ១៧៥ ពាន់លានដុល្លារ។ គម្រោងនេះត្រូវបានអះអាងថាជាឧបករណ៍ការពារជាតិដ៏សំខាន់ បង្កើតឡើងក្នុងគោលបំណងការពារសហរដ្ឋអាមេរិកពីការវាយប្រហារពីមីស៉ុលបង្កាប់ និងអាវុធនុយក្លែអ៊ែរពីសត្រូវអន្តរជាតិ។ នេះបើតាមប្រភព BBC ចុះផ្សាយនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPKtA6u6S0DxFU7CdhPDUURJeLAm8np3rf36Iq2ytbpSOCykUAl5X8nN05COzUh6aZ1hGR-C2S9PWxGYWspKZnsriVMOxNtQsOHM_zQrrGvanZCFGnWVmfjC5dTNnKLSSckwvu8LiLVd_OfmITLkeR9jzjzaJT0HPJ1KO07Fa8d0qLglxfopVtp9WCwati/s1280/photo_2025-05-21_14-12-45%20(2).jpg
តើអ្វីទៅជា Golden Dome?
Golden Dome ឬខែលការពារដែនអាកាសមាស គឺជាប្រព័ន្ធការពារទំនើបពិសេស ដែលផ្អែកលើបច្ចេកវិទ្យាចាប់សញ្ញា តាមដាន និងបំផ្លាញ (Detect-Track-Destroy) តាមរយៈបណ្តាញផ្កាយរណប និងមីស៊ីលឆ្លាតវៃ។ ប្រព័ន្ធនេះមានសមត្ថភាពចាប់សញ្ញា និងបំផ្លាញគ្រាប់មីស៉ុលជួរឆ្ងាយ មុនពេលវាចូលដល់ដែនអាកាសអាមេរិក។ ប្រព័ន្ធនេះគឺជាការបន្តចក្ខុវិស័យផ្ទាល់ខ្លួនរបស់លោក Trump ដែលជាញឹកញាប់បាននិយាយថា “អាវកាសគឺជាផ្នែកសំខាន់នៃសង្គ្រាមសម័យថ្មី”។
លោកបានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា ឧត្តមសេនីយ៍ Michael Guetlein នៃកងកម្លាំងអវកាសសហរដ្ឋអាមេរិក នឹងត្រូវបានដាក់ឱ្យដឹកនាំគម្រោងនេះ។ គាត់ជាអ្នកមានបទពិសោធន៍ជាមួយបច្ចេកវិទ្យាអវកាស និងការគ្រប់គ្រងប្រព័ន្ធការពារដែនអាកាសតាមផ្លូវចម្ងាយ។ អាជ្ញាធរប្រមូលព័ត៌មានសន្មតថា ចិន និងរុស្ស៊ី កំពុងអភិវឌ្ឍន៍កាំជ្រួចសម័យថ្មីដ៏លឿន និងខ្លាំង ដែលអាចរំលោភប្រព័ន្ធការពារដែលមានស្រាប់របស់អាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0tH0424Y1oXYfjCDDztl0sP1z2Tq1itH-kxlEeqXvoXdYetxEuF2PepFqV-3kDWRUsOQFm9CUNhzbaeRTQoADBd4-hZuJDzAnUpZfqZBfQZWODUtD40kE6u6eKzHnshXHq7xaOQigqdpkSgYnPKOdLOUSER-3cjKpecXUnSp2BmKGzknKZpU3zg8YQJbx/s800/photo_2025-05-21_14-12-45%20(3).jpg

គម្រោងនេះត្រូវបានបំផុសគំនិតពីប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែល ប៉ុន្តែមានវាវិសាលភាពធំជាង និងប្រើបច្ចេកវិទ្យាចុងក្រោយបំផុត។ នៅពេលដែលប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែលត្រូវបានរចនាឡើងដើម្បីការពារកាំជ្រួចតូចៗ ជាស្ថិតិផ្ទាល់ក្រៅឆាកសង្គ្រាម (short-range rockets), Golden Dome ត្រូវបានគេអះអាងថាអាចគ្របដណ្តប់លើគ្រាប់មីស៉ុលជួរឆ្ងាយ (ICBMs) និងអាវុធអនុវត្ដន៍ (hypersonic glide vehicles) ដែលកំពុងកើនឡើងនៅក្នុងសង្គមយោធាទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrN6BDN8QbrFsMr4DaH7gccSKonaqB-sAH94IltR4VAIgV2lXGnMvmssbFGrMHRDPFIqtiQ54189c1QaYa7FtP8ml96OcUNkUUSXXVQjxTh1kLeoFXA7hWaalyqmJXmJpNermXebyMlVWPq6VpVfIT-VD1IxVlwG9xTtKhzTbAr_tEDQ5L1FkAqMXtZFA9/s1280/photo_2025-05-21_14-12-45.jpg

ក្រុមហ៊ុនធំៗក្នុងវិស័យការពារ និងអវកាសដូចជា: L3Harris Technologies Lockheed Martin RTX Corporation (Raytheon) Northrop Grumman SpaceX និង Anduril Industries ត្រូវបានចូលរួមតាមរយៈកិច្ចសន្យាដែលអាចមានតម្លៃរាប់ពាន់លានដុល្លារ។ L3Harris បានចំណាយជាង ១៥០ លានដុល្លារ ដើម្បីបង្កើតរោងចក្រ ថ្មីនៅ Indiana ក្នុងគោលបំណងផលិតសម្ភារៈសម្រាប់ការចាប់តាមកាំជ្រួចល្បឿនលឿន (hypersonic missile interceptors)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRlxwyLYtTTIk9kf-VS0LPR488Jj26_ogkQ6vg7CIxukQj9jWGmUShbvLYHPKJuTIuUPX9n_jSIf6nFPMQ_mQbpP21ElBp2gwIRT3eWSpLNPNBJEHl8T_6qNBsk5CPsdzLVQ43007u66ugjSkT3hAXZRUGI4uTp2W-38iLX6aTK80go6rAY-x9rOMJaZUU/s1280/photo_2025-05-21_14-17-31.jpg

ទោះជាយ៉ាងណាគម្រោងនេះក៏ប្រឈមនឹងសំណួរផ្នែកសេដ្ឋកិច្ច និងសេរីភាពអនុវត្តផ្លូវការរបស់រដ្ឋាភិបាលផងដែរ។ អ្នកនយោបាយជាប្រជាធិបតេយ្យព្រួយបារម្ភថា ការចូលរួមពីក្រុមហ៊ុនជាសម្ព័ន្ធស្និទ្ធស្នាលនឹងលោក Trump អាចបង្កឱ្យមានការប្រើប្រាស់ថវិកាដោយខ្វះការត្រួតពិនិត្យ។ ក្រុមហ៊ុន Palantir និង Anduril, ដែលជាកម្មសិទ្ធិនៃអ្នកគាំទ្ររបស់លោក Trump, ត្រូវបានគេសង្ស័យថាអាចទទួលអត្ថប្រយោជន៍ពីគម្រោងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgTi8grlqxRdCx6e8FFZARxn1laAdQh7sJMNJhO5D2hFQonHnkzY8r7Q-y8BR38GhrDTipL_zU3nNTaBBCqex3wpQua-f22KTsyQAV_Gy7_80u7-PplAl3VGIIINR9tGZ51YM0k2Aws3tB6us7UPPFtA6GOgxAzH0KabdJ4FPh_hWUrfXh8STI6DZ67wp/s900/photo_2025-05-21_14-17-32%20(2).jpg

យ៉ាងណាមិញលោក Trump ក៏បានស្នើសុំថវិកាចាប់ផ្តើមចំនួន ២៥ ពាន់លានដុល្លារ សម្រាប់អាណត្តិដំបូងរបស់គម្រោង។ បើទោះបីជាមិនទាន់មានការអនុម័តច្បាស់លាស់ពីសភា ក៏អាជ្ញាធរនៅក្នុងក្រសួងការពារជាតិបានចាប់ផ្តើមរៀបចំផែនការនៃការរៀបចំទីតាំងផ្កាយរណប និងមូលដ្ឋានរបស់កងកម្លាំងនៅ Alaska, Florida, Georgia និង Indiana។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCzl7ZhWKRx3IBAMd1KJbZiUwW9yslfDohS_L-1VEFLwrJNxdKZaGMnvLUOXdNSItgbWr0hvBjPLY9ysuC1yPzkW4HbI9X_7QvFlwcrgUE7HBXn0BARpeyoCKH-AOJ2RhHVkLXGOypNz86x1gwtCPWGinDLqXJCz_9eCO2u5oFle11xF8C4M05rBsHAb6o/s1280/photo_2025-05-21_14-17-32.jpg
គួរបញ្ជាក់ថា Golden Dome មិនត្រឹមតែជាគម្រោងការពារតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាសញ្ញាបង្ហាញពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការកសាងសមត្ថភាពអវកាសយោធាឡើងវិញ។ គម្រោងនេះអាចផ្លាស់ប្តូរទិសដៅសន្តិសុខអន្តរជាតិ និងជារបៀបថ្មីនៃសង្គ្រាមសត្វាអវកាស៕