សហរដ្ឋអាមេរិក ៖ សារព័ត៌មាន BBC បានរាយការណ៍ពីស្ថានការណ៍ទឹកជំនន់ភ្លាមៗដែលកើតឡើងនៅតំបន់កណ្តាលរបស់រដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែកក្កដា កន្លងមក បានធ្វើឱ្យពលរដ្ឋអាមេរិកស្លា.ប់ រហូតដល់៥១នាក់ ក្នុងចំនួននេះមានកុមារស្លា.ប់ ចំនួន១៥នាក់ ។ មន្ត្រីឧតុនិយមបានជូនដំណឹងទៅកាន់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ពីព្រោះទឹកជំនន់នឹងកើតឡើងម្តងទៀត ។

លើសពីនេះ ភ្នាក់ងារសង្គ្រោះបានប្រមូលកម្លាំងស្វែងរកកុមារចំនួន២៧នាក់ផ្សេងទៀត ដែលបានបាត់ខ្លួនពី Camp Mystic គឺជាជម្រកស្នាក់នៅរបស់យុវជនគ្រីស្ទានស្ថិតនៅមាត់ទន្លេហ្គួតាលូបេ ។ ជម្រកស្នាក់នៅនេះមានសិស្សស្រី ចំនួន៧៥០នាក់ មកស្នាក់នៅដើម្បីរៀបចំកម្មវិធី ភ្នាក់ងារសង្គ្រោះសន្យាថា នឹងព្យាយាមស្វែងរកជនរងគ្រោះឱ្យទាល់តែឃើញ ។
លោក Larry Letha អាជ្ញាធរតំបន់ខោនឌោនធី និយាយថា ពេលនេះ ភ្នាក់ងារសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់បានជាង៨៥០នាក់ ។ រីឯអាជ្ញាធរក្នុងតំបន់នៅតែប្រកាសពីគ្រោះទឹកជំនន់ភ្លាមៗរហូតដល់ថ្ងៃទី៦ ខែកក្កដា ។.png)
លោក Greg Abbott អភិបាលរដ្ឋតិចសាស់ឱ្យដឹងថា ភ្នាក់ងារសង្គ្រោះនៅតែព្យាយាមស្វែងរកជនរងគ្រោះគ្រប់រូបមិនឈប់ឈរ ហើយយើងនឹងបញ្ឈប់ការស្វែងរកពួកគេ រហូតដល់បញ្ចប់ការរៀបចំកម្មវិធី ។ ក្មេងស្រីដែលបាត់ខ្លួនជាច្រើននាក់ គឺមានអាយុក្រោម១២ឆ្នាំ ។
ជម្រកស្នាក់នៅរបស់យុវជនគ្រីស្ទានស្ថិតនៅមាត់ទន្លេហ្គួតាលូបេ ពោរពេញទៅដោយភក់ និងសម្ភារៈបាក់បែកក្រោយទឹកជំនន់ ។ បើតាមសេចក្តីរាយការណ៍ គឺក្មេងៗជាច្រើននាក់បានសម្រាកលង់លក់ក្នុង Camp Mystic ដោយពុំដឹងថា កម្រិតទឹកក្នុងទន្លេបានកើនឡើងខ្ពស់រហូតដល់ជាង៨ម៉ែត្រក្នុងរយៈពេលមិនដល់១ម៉ោង កាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែកក្កដា ។
.png)
ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា រដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហាដែលកើតឡើងដោយសារទឹកជំនន់នេះ ហើយរដ្ឋាភិបាលនឹងបញ្ជូនឆ្មាំសមុទ្រទៅជួយស្វែងរកមនុស្សបាត់ខ្លួន ។
តាមការជូនដំណឹងរបស់ការិយាល័យឧតុនិយមជាតិ គឺមានទឹកជំនន់ភ្លាមៗកើតឡើងនៅរដ្ឋតិចសាស់ម្តងទៀត និងមានភ្លៀងធ្លាក់ចាប់ពី៥០ទៅ១២៧មីល្លីម៉ែត្រ កាលពីថ្ងៃទី៥ ខែកក្កដា ។ រីឯតំបន់ខ្លះមានបរិមាណទឹកភ្លៀងរហូតដល់ជាង២៥០មីល្លីម៉ែត្រ ៕










