ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានចាត់ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីបំពេញភារកិច្ចជំនួសលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលតុលាការសម្រេចព្យួរ និយាយថា ភ្នាក់ងារសន្តិសុខជាតិនៅតែកំណត់យកវិធានការបិទព្រំដែនកម្ពុជា-ថៃដដែល គ្មានការបន្ធូរបន្ថយការឆ្លងដែនចេញ-ចូលទេ ដោយសារស្ថានការណ៍នៅតែតានតឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi304DfAoJhKjpUD1ZOBfaRQqrsFBx_KfSHLMAZbT9QxWAqFn_0aitr8z9FfLf4RxzxnzGaDdYEjTtcp1qPJL8tvF8tAX7W_ymmsZiZLkP1M-RIAYmp_7pzUE0ThaOHMs_RN4inVJPuZ3pfpoAd_wNSrAp9emHMoFKqX4A9vETHE4e7ADfAS4eB3PGvpchX/s1280/photo_2025-07-07_09-10-32%20(2).jpg

លោក ភូមិថាំ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើជាប្រធានកិច្ចប្រជុំភ្នាក់ងារសន្តិសុខជាតិឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតថាផុន ណាកផានិត មានតួនាទីជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានសរុបស្ថានការណ៍ព្រំដែននៅតែមានភាពតានតឹង ។ ហេតុនេះ ថៃនឹងអនុវត្តវិធានការបិទព្រំដែនទាំងអស់ជាមួយកម្ពុជាបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_-vkLG6sRi37VuTX0JESURbOXrG2LVBgFkmBFiHLS7L9wfKTSV7p3ubuObzM-f4JHcx5vfxjFZ9kzS899oVSJSDDpA84ePB_F6gMy38IsuTDtfYYt5YzMw6TZ0WeJ3uBAX7MQTPumGe5A0McvaXaz30YUKY3-jwRBVOiBh7ehiu445waUlvTfVxMN4oih/s1280/photo_2025-07-07_09-10-32.jpg
ភ្នាក់ងារសន្តិសុខជាតិបានទទួលសេចក្តីរាយការណ៍ពីស្ថានការណ៍ព្រំដែន និងក៏អរគុណមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលបំពេញការងារជាបន្តបន្ទាប់ ហើយប្រគល់អំណាចឱ្យលោក ណាតថាផុន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ មានតួនាទីទទួលខុសត្រូវជជែកជាមួយកងទ័ព រួមទាំងចាត់វិធានការរកវិធីដោះស្រាយបញ្ហាព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKklDVx0HUFAQXqaIfxXONcUDt448myd9Tpq_6gERWa5uibT3idFdfO4EyL-nLFKFyr38MgQV7ELshXpLWtiaSZazDnBXwTOGUcAq187BlBLW9PxmR-L2WCBGl4VLaqcmYcuRoU72G69G1xOuLuW6mBYbHcQMpZTpNEltRgEd7ircMyySw5giKx4gAQj1r/s1280/515499506_1296386239159016_3384908191168830905_n.jpg
ការជជែកពីការបន្ធូរបន្ថយវិធានការឆ្លងព្រំដែនកម្ពុជា-ថៃឬអត់នោះ លោក ភូមិថាំ បញ្ជាក់ថា គ្មានការជជែកគ្នាពីរឿងការបើកព្រំដែនឡើយ ថៃនៅតែអនុវត្តវិធានការបិទព្រំដែនដូចមុន គ្រាន់តែប្រគល់អំណាចឱ្យលោក ណាតថាផុន ហើយពុំចាំបាច់រាយការណ៍លម្អិតទេ លោកនឹងធ្វើជាអ្នកតំណាងរដ្ឋាភិបាលថៃ ។ រីឯការសម្រេចចិត្តបើក ឬបិទព្រំដែនកម្ពុជា-ថៃ គឺត្រូវពិភាក្សាក្នុងប្រជុំភ្នាក់ងារសន្តិសុខជាតិ ពីព្រោះភ្នាក់ងារនេះមានអំណាចពិចារណាដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzBT8lQ4SWeJBGHR3belyysPkGD902rwc0TRr1XDEWnIJo5h4ERsLUDqIoBEf9mkf4eCNHKVw3fX-UPiYQ8UQG_dTXGrIPXqGHxlJVlsqx5Q2VZ54P_-59DsneG-YFcZY0-XOIy2enPQuiJvnGPluUEzEEjNa_6Yxdvksv2am43mMVw8yROdxP2jW2Q7AE/s1280/photo_2025-07-07_14-22-26.jpg

ក្រៅពីនេះ លោក ភូមិថាំ ក៏បាននិយាយពីហ្វេសប៊ុកផេកកងទ័ពថៃឈ្មោះ «Army Military Force» ចោទប្រកាន់ថា កងទ័ពខ្មែរព្យាយាមចូលមកក្នុងទឹកដីថៃម្តងទៀត ហើយត្រូវបានទាហានឈុតខ្មៅថៃរារាំងរហូតដល់មានការប្រកែក ហើយក៏បំបែកផ្លូវគ្នា ដោយលោកថា លោកពុំជ្រាបពីព័ត៌មាននេះទេ ពីព្រោះពុំទទួលបានសេចក្តីរាយការណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirXScIL4Lb36g49-NFX_8zzS9X8rBFI2rM8UAAbgtqINaiuqrOXIVngbnukjHYvltu1JSFGcn4z9zF57k_IA4AA9g7F3v2s-nmCW88YqRERME_rxEOSjm4CIa3ELEncn2GXD3_C3LewlTlVRa0aYfrpPUAKhvvxiSIDJvOe6hDXAeP84zFdpoI8M0HlHqP/s1280/515935735_1296386255825681_7503834395276167099_n.jpg
គួរបញ្ជាក់ថា ក្រោយពីលោកស្រី ផេថងថាន ប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចបិទព្រំដែនកម្ពុជា-ថៃ កងទ័ពថៃក៏បានបិទព្រំដែនជាមួយកម្ពុជាទាំងអស់ជាឯកតោភាគីក្រោមមូលហេតុការពារសន្តិសុខពលរដ្ឋខ្លួន និងចោទប្រកាន់ថា កម្ពុជា គឺជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញ ។ ប៉ុន្តែគោលបំណងពិតប្រាកដដែលថៃបិទព្រំដែន គឺចង់ដាក់សម្ពាធឱ្យកម្ពុជាយល់ព្រមទទួលយកយន្តការចរចាទ្វេភាគីបញ្ចប់ជម្លោះ ៕