ស្របពេលដែលមានអាកាសយានដ្ឋានអន្តរជាតិតេជោ ពលរដ្ឋជាច្រើនចង់ឃើញអាកាសយានដ្ឋានពោធិ៍ចិនតុងប្រែក្លាយទៅជាសួនបៃតងដ៏ធំមួយនៅក្នុងទីក្រុងវិញ ដើម្បីទុកជាកន្លែងសម្រាប់សាធារណជនអាចចូលទៅកន្សាន្ត និងលើកសម្រស់ទីក្រុង។.png)
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ដែលលាតសន្ធឹងលើផ្ទៃដីជាង ៤៥០ហិចតា នៅចំកណ្តាលរាជធានី ដែលឥឡូវនេះកំពុងតែរៀបចំក្លាយជាព្រលានយន្តហោះចាស់ដែលលែងត្រូវការប្រើប្រាស់ បាននាំឲ្យមានការលើកឡើង និងសំណូមពរទៅកាន់រដ្ឋាភិបាលឲ្យកែច្នៃទីកន្លែងនេះទៅជាសួនបៃតងដែលបរិស្ថានក្នុងក្រុងកំពុងត្រូវការ ជំនួសឲ្យការទុកទំនេរចោល។

ជាមួយនឹងការលើកឡើងនេះ គឺស្របទៅនឹងការសិក្សាមួយស្ដីពីការរៀបចំឲ្យមានមជ្ឈដ្ឋានពណ៌បៃតងក្នុងទីក្រុង ដើម្បីផ្ដល់ផលល្អសម្រាប់ជីវិតអ្នករស់នៅក្នុងទីក្រុង។ តាមទស្សនៈនេះបានឲ្យដឹងថា ការបង្កើនទីកន្លែងបៃតង ឬដាំដើមឈើច្រើនក្នុងទីក្រុង អាចជួយកាត់បន្ថយជំងឺលើសសម្ពាធឈា.ម ជំងឺបា.ក់ទឹកចិត្ត ភាពតានតឹង និងការស្លា.ប់ដោយសារជំងឺមហារីក។ សួនបៃតងនឹងជំរុញឱ្យមានសកម្មភាពរាងកាយ បំបា.ត់ភាពឯកោក្នុងសង្គម និងធ្វើឱ្យការផ្តោតអារម្មណ៍របស់យុវវ័យកាន់តែប្រសើរឡើង។
លើសពីនេះ វាអាចជួយប្រឆាំងនឹងការបំពុល និងទប់ស្កាត់ការកើនឡើងកម្ដៅក្នុងទីក្រុងផងដែរ។ ដោយការដាំដើមឈើច្រើននៅក្នុងក្រុង អាចកាត់បន្ថយសីតុណ្ហភាពក្ដៅរហូតដល់ 8អង្សាសេ និងកាត់បន្ថយការប្រើប្រាស់ថាមពលដែលភ្ជាប់ទៅនឹងម៉ាស៊ីនត្រជាក់បាន 40 ភាគរយ។ វាអាចជួយបន្សុតខ្យល់ ដោយចាប់យកកាបូន និងបញ្ចេញអុកស៊ីសែន។
វាក៏នឹងក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ច និងទេសចរណ៍សម្រាប់ទីក្រុងផងដែរ។ តួយ៉ាងដូចជា សួន Central Park ក្នុងទីក្រុង New York ក្នុងសហរដ្ឋអាមេរិក និង Central Park នៅ Helsinki ក្នុងទីក្រុង Findland បានក្លាយជានិមិត្តសញ្ញាអន្តរជាតិ ដែលមានភាពគំរូនាំមុខគេ និងមានភាពទាក់ទាញ។
គួរឲ្យដឹងថា កន្លងមកនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង នឹងនៅតែជាសម្បត្តិរដ្ឋ បម្រើផលប្រយោជន៍សាធារណៈ ហើយនឹងមិនលក់ទៅឱ្យវិស័យឯកជនណាមួយឡើយ។ 
ទន្ទឹមនឹងការបញ្ជាក់នេះ គេសង្កេតឃើញថា ការបង្កើតសួនច្បារបៃតងដ៏ធំមួយ លើទីតាំងព្រលានយន្តហោះពោធិ៍ចិនតុងនៅរាជធានីភ្នំពេញនេះ នឹងក្លាយជាគំរូសម្រាប់ទីក្រុងដែលកំពុងរីកចម្រើនទាំងអស់ ក្នុងនាមជាទីក្រុងដែលគិតគូរដល់សុខុមាលភាពរបស់អ្នករស់នៅ សុខភាពសាធារណៈ និងជ្រើសយកធម្មជាតិជាបេះដូងនៃការអភិវឌ្ឍន៍៕










